Thursday, June 16, 2016

ឯកឧ​ត្តម ផៃ ស៊ីផា​ន៖ គម្រោងទូ​លថ្វាយ​ព្រះ​មហាក្សត្រ ដើម្បី​រាយការណ៍​ពីស្ថាន​ភាពនយោ​បាយរបស់ គណបក្សស​ង្រ្គោះជាតិ រំលោភ​ច្បាប់រដ្ឋ​ធម្មនុញ្ញរ​បស់​កម្ពុជា

ឯកឧត្តម ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី មានគម្រោង​ចូល​គាល់​ព្រះមហាក្សត្រ ដើម្បីទូលថ្វាយព័ត៌មានព្រះអង្គអំពីស្ថានភាពនយោបាយ របស់គណ​បក្ស​សង្រ្គោះ​ជាតិ គឺជាការរំលោភច្បាប់រដ្ឋធម្មនុញ្ញរបស់កម្ពុជា។
ឯកឧត្តម ផៃ ស៊ីផាន បានមានប្រសាសន៍ថា សកម្មភាពរបស់គណបក្សសង្រ្គោះជាតិ កំពុងតែ​ប្រឆាំង​រដ្ឋធម្មនុញ្ញ ដែលអូសទាញព្រះមហាក្សត្រចូលទៅក្នុង ល្បិចកលនយោបាយរបស់       ខ្លួន។ ឯកឧត្តមបន្តថា រដ្ឋធម្មនុញ្ញបាន​ចែងច្បាស់ណាស់ មានតែនាយករដ្ឋមន្រ្តី និងគណៈរដ្ឋមន្រ្តីប៉ុណ្ណោះ ដែលមានសិទ្ធិរាយការណ៍ អំពីស្ថានភាពនយោបាយថ្វាយព្រះមហាក្សត្រ។
ឯកឧត្តម ផៃ ស៊ីផាន បានមានប្រសាសន៍សង្កត់ធ្ងន់ថា អ្វីដែលគណបក្សសង្គ្រោះជាតិមានគម្រោង ចូលបង្គំទូលថ្វាយព្រះករុណា ពីស្ថានភាពនយោបាយ គឺជាសកម្មភាពប្រឆាំងនឹងរដ្ឋធម្មនុញ្ញ ដោយ​សារមូល​ហេតុ, ទី១៖ រដ្ឋធម្មនុញ្ញបានចែងច្បាស់ថា ព្រះមហាក្សត្រមិនមែន ជាអ្នកនយោបាយទេ មិនមែនជាចៅក្រម ជាវីរជនជាតិ តាមរដ្ឋធម្មនុញ្ញ ព្រះអង្គមានសិទ្ធិត្រឹមតែ​ទាក់ទងជាមួយ​ព្រឹទ្ធសភា និងរដ្ឋសភា តាមរយៈព្រះរាជសារ ដូច្នេះការធ្វើបែបនេះ គឺរំលោភលើរដ្ឋធម្មនុញ្ញ ដែលនាំ​ឱ្យ​ព្រះមហាក្សត្រធ្លាក់ក្នុងល្បិចនយោបាយរបស់ពួកគេ។ ទី២៖ មានតែនាយករដ្ឋមន្រ្តី ឬគណៈ​រដ្ឋ​មន្រ្តីប៉ុណ្ណោះ ដែលមានសិទ្ធិចូលគាល់រាយការណ៍ ទូលថ្វាយដល់ព្រះមហាក្សត្រ ពីស្ថានភាព​នយោបាយជាក់ស្ដែងក្នុងព្រះរាជាណាចក្រកម្ពុជា។ ចំណែកឯការដាក់ញ្ញត្តិ ទូលថ្វាយ ព្រះអង្គផ្ទាល់​ពីស្ថានភាពនយោបាយនេះ មិនត្រឹមត្រូវជាផ្លូវការឡើយ ព្រោះវាជាទិសដៅនយោបាយ​ប្រឆាំងនឹងរដ្ឋធម្មនុញ្ញ ដែលនាំឱ្យព្រះមហាក្សត្រ ធ្លាក់ក្នុងកលល្បិច​របស់គណបក្សសង្គ្រោះ​ជាតិតែប៉ុណ្ណោះ។
បើតាម​មាត្រា២០ នៃរដ្ឋធម្មនុញ្ញរបស់កម្ពុជា បានចែងថា ព្រះមហាក្សត្រ ទ្រង់ទ​ទួល​សវនាការ​ជាផ្លូ​វ​ការ​២ដងក្នុងមួយខែ ឱ្យនាយករដ្ឋមន្រ្តី និងគណៈរដ្ឋមន្រ្តីចូលគាល់ រាយការណ៍ទូលថ្វាយ​ទ្រង់​ជ្រាប​អំពីសភាពការណ៍នៃប្រទេសជាតិ។
សូមរំលឹកផងដែរថា កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦ នៅទីស្នាក់ការគណបក្សសង្រ្គោះជាតិ ឯកឧត្តម យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្ស សង្រ្គោះជាតិ បានអះអាងប្រាប់ក្រុម​អ្នកសារ​ព័ត៌​មាន​ថា ការដាក់លិខិតថ្វាយព្រះមហាក្សត្រ ដើម្បីសុំចូលគាត់បានធ្វើឡើងកាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ​២​០១៦។ 



No comments:

Post a Comment