Thursday, June 16, 2016

ក្រសួ​ងមហាផ្ទៃ បដិ​សេធនូវការលើ​កឡើងគ្មាន​មូលដ្ឋានផ្នែកច្បា​ប់ត្រឹមត្រូវ របស់ NGO ​មួយចំ​នួន

កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦ ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មាន បដិសេធនូវការលើកឡើង ដោយគ្មានមូលដ្ឋានផ្នែកច្បាប់ត្រឹមត្រូវនិងមិន សមហេតុផល របស់មជ្ឈដ្ឋានកាសែតក្នុងស្រុកមួយចំនួន ដែលបានធ្វើបទសម្ភាសន៍ពាក់ព័ន្ធ នឹងការអនុវត្តច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលថា មាត្រាមួយចំនួននៃច្បាប់នេះ រំលោភលើមាត្រាជាច្រើននៃរដ្ឋធម្មនុញ នៃព្រះរាជាណាចក្រកម្ពុជា ដែលច្បាប់នេះងាយស្រួលឲ្យរាជរដ្ឋាភិបាលធ្វើការរំលោភអំណាច តាមរយៈការប្រើប្រាស់មាត្រានានាដើម្បីគំរាមកំហែង និងដាក់ទណ្ឌកម្មដល់សកម្មជនសិទិ្ធមនុស្សដើម្បីលិទិ្ធប្រជាធិបតេយ្យ នីតិរដ្ឋ និងសិទិ្ធមនុស្សក្នុងប្រទេសកម្ពុជា។
សេចក្តីប្រកាសរបស់ ក្រសួងមហាផ្ទៃបានបន្ថែមថា ក្រសួងមហាផ្ទៃសូមធ្វើការបដិសេធនូវ ការលើកឡើងគ្មានមូលដ្ឋានផ្នែកច្បាប់ត្រឹមត្រូវ និងមិនសមហេតុផល ក្នុងចេតនាមួលបង្កាច់មកលើរាជរដ្ឋាភិបាលកម្ពុជា។
ក្រសួងមហាផ្ទៃបញ្ជាក់បន្ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកសមាគម អង្គការមិនមែនរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលគឺជាដៃគូអភិវឌ្ឍមួយដ៏មានសារៈសំខាន់ និងមិនអាចខ្វះបាន ក្នុងការចូលរួមចំណែក កសាងប្រទេសជាតិ និងបានលើកទឹកចិត្ត តាមគ្រប់រូបភាពដល់ សមាគមនិងអង្គការមិនមែនរដ្ឋាភិបាលនានា ដែលកំពុងធ្វើសកម្មភាព បម្រើប្រជាពលរដ្ឋ នៅទូទាំងប្រទេស ក្នុងកិច្ចដំណើរការស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច និងការគាំពារលើកស្ទួយ ការអនុវត្តលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ស្របតាមច្បាប់ និងគោលការណ៍ដែលបានកំណត់។
ក្រសួងមហាផ្ទៃក៏បានស្នើដល់ ​ សមាគមនិងអង្គការមិនមែនរដ្ឋាភិបាល ដែលបានតម្តល់សំណុំឯកសារសុំចុះបញ្ជីនៅក្រសួងមហាផ្ទៃ ត្រូវធ្វើសកម្មភាពឲ្យស្របតាមច្បាប់ស្តីពីសមាគមនិងអង្គការ មិនមែនរដ្ឋាភិបាល និងអនុវត្តឲ្យបានត្រឹមត្រូវទៅតាមលក្ខន្តិកៈរបស់ខ្លួន ដោយមិនមានការរើសអើង ការប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ឬសាសនា  ព្រមទាំងប្រកាន់នូវជំហរអព្យាក្រឹត្យចំពោះគ្រប់បក្សនយោបាយដែលធ្វើសកម្មភាពស្របច្បាប់នៅកម្ពុជា ៕


ព័ត៌មានលម្អិត សូមអានសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងមហាផ្ទៃទាំងស្រុងដូចតទៅ៖


No comments:

Post a Comment