Thursday, July 04, 2019

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៦

នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៦ ក្នុងឱកាសដែលសម្ដេចអញ្ជើញចូលរួមកិច្ចប្រជុំនៅអង្គការពាណិជ្ជកម្មពិភពលោក(WTO) ទីក្រុងហ្សឺណែវ ប្រទេសស្វីស។

នៅក្នុងជំនួបនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានស្វាគមន៍ដល់តំណាងក្រុមហ៊ុនទាំងអស់នេះបានមកជួបសម្តេចនាពេលនេះ ដែលសម្ដេចតែងតែឆ្លៀតឱកាសជួប ទោះបីជាមានការមមាញឹកយ៉ាងណាក៏ដោយ ដើម្បីកៀងគរអ្នកវិនិយោគ ឬក្រុមហ៊ុនពីបរទេស ដើម្បីមកបណ្ដាក់ទុននៅក្នុងប្រទេសកម្ពុជា។ នៅក្នុងជំនួបនេះ ក្រុមហ៊ុនទាំង៦បានអរគុណចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានអនុញ្ញាតឲ្យក្រុមហ៊ុនរបស់លោកទាំងអស់ចូលជួបសំដែងការគួរសម និងពិភាក្សាការងារនាព្រឹកនេះ។
តំណាងក្រុមហ៊ុនអន្តរជាតិក៏បានលើកឡើងពីការរីកចម្រើននៅក្នុងប្រទេសកម្ពុជាពិសេសកំណើនសេដ្ឋកិច្ច ក្រោមការដឹកនាំរបស់សម្ដេចតេជោ ជានាយករដ្ឋមន្ត្រី ដែលធ្វើអោយក្រុមហ៊ុនរបស់លោកមានការចាប់អារម្មណ៍ចង់មកធ្វើការវិនិយោគទៅលើវិស័សុខាភិបាល ជាពិសេសមានបំណងចង់កសាងមន្ទីរពេទ្យថ្មី និងមជ្ឈមណ្ឌលថែទាំសុខភាពនៅក្នុងប្រទេសកម្ពុជា។ជាពិសេសទៅទៀតពួកគាត់ក៏មានការចាប់អារម្មណ៍ទៅលើវិស័យថាមពល វិស័យបច្ចេកវិទ្យាផងដែរ។
នៅក្នុងជំនួបនេះ តំណាងក្រុមហ៊ុនបានគូសបញ្ជាក់ថាគាត់បានរៀបចំគម្រោងរួចហើយទាក់ទងនឹងវិស័យសុខាភិបាលដែលគាត់បានរៀបចំនូវគម្រោងវិនិយោគលើទឹកប្រាក់ប្រមាណជាប្រមាណជា ៤០លានដុល្លារ។ លើសពីនេះទៅទៀតគាត់មានបំណងចង់ចូលរួមក្នុងការបណ្ដុះបណ្ដាល និងកសាងសមត្ថភាពលើវិស័យសុខាភិបាលនេះ។
ការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា សម្ដេចគាំទ្ររាល់ការវិនិយោគក្នុងប្រទេសកម្ពុជា ជាពិសេសការកសាងនូវហេដ្ឋារចនាសម្ព័ន្ធថ្មី ដូចជាមន្ទីរពេទ្យជាដើមនេះ មិនត្រឹមតែប៉ុណ្ណោះទេ ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សនិងរួមទាំងវិស័យថាមពលនេះ។ សម្ដេចតេជោនាយកមន្ត្រី ក៏បានអរគុណចំពោះក្រុមហ៊ុនដែលបានចាប់អារម្មណ៍ចង់ទៅបណ្ដាក់ទុននៅក្នុងប្រទេសកម្ពុជាលើវិស័យផ្សេងៗ ជាពិសេសលើវិស័យសុខាភិបាលនេះ។ ដូច្នេះសម្តេចបានគូសបញ្ជាក់ថាកន្លងទៅនេះ ប្រជាជនកម្ពុជាតែងតែទៅព្យាបាលនៅឯក្រៅប្រទេសដូចជា ប្រទេសវៀតណាម ប្រទេសថៃ និងប្រទេសសិង្ហបុរីជាដើម។ សម្តេចតេជោបានបញ្ជាក់បន្ថែមថា ប្រសិនបើមានអ្នកវិនិយោគទៅដាក់ទុនលើវិស័យសុខាភិបាលនៅឯប្រទេសកម្ពុជានោះ វាជារឿងល្អដោយសារអាចផ្ដល់សេវាផ្នែកសុខាភិបាលនេះ ដល់ប្រជាពលរដ្ឋខ្មែរ និងអាចមានជំនឿទុកចិត្តពីប្រជាពលរដ្ឋខ្មែរផងដែរ។ តេជោក៏បានគូសបញ្ជាក់ផងដែរថា បច្ចុប្បន្ននេះដោយសារតែកម្ពុជាមានកំណើនភ្ញៀវទេសចរ ច្រើន ដូច្នេះវិស័យសុខាភិបាលដែលបង្កើតនៅប្រទេសកម្ពុជានោះ មិនត្រឹមតែសម្រាប់ព្យាបាលដល់ប្រជាពលរដ្ឋកម្ពុជា ប៉ុណ្ណោះទេ ក៏ប៉ុន្តែ ក៏អាច បំរើសេវាកម្មផ្នែកសុខាភិបាលនៅដល់ភ្ញៀវទេសចរដែលមកទស្សនាប្រទេសកម្ពុជាផងដែរ។
លើសពីនេះទៅទៀត សម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា សូមឲ្យក្រុមហ៊ុនអ្នកវិនិយោគទាំងអស់ទៅសិក្សាក៏ដូចជាទៅទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា ដើម្បីធ្វើការពិភាក្សាការងារជាក់ស្ដែង និងដើម្បីអាចធ្វើការវិនិយោគក្នុងប្រទេសកម្ពុជាតែម្ដងលើវិស័យដែលមានបំណងចង់វិនិយោគនោះនោះ ជាពិសេសលើផ្នែកបណ្ដុះបណ្ដាលធនធានមនុស្ស សម្ដេចបានមានប្រសាសន៍ថាប្រសិនបើអាចចាប់ជាដៃគូជាមួយសាលារៀន ដែលមានស្រាប់នៅប្រទេសកម្ពុជាទាំងសាលារដ្ឋនិងសាលាឯកជនគឺកាន់តែប្រសើរ។
ជាចុងក្រោយ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ថា សម្ដេចពិតជារីករាយ និងស្វាគមន៍ដល់បណ្ដាក្រុមហ៊ុនវិនិយោគទាំងអស់ ហើយសម្តេចបានជំរុញធ្វើយ៉ាងណាឲ្យគាត់យកចិត្តទុកដាក់ដាក់ការបណ្ដុះបណ្ដាលផង ជាពិសេសលើវិស័យដែលក្រុមហ៊ុនចង់ទៅវិនិយោគនោះ៕

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួប​ពិភាក្សា​ការងារ​ជាមួយ​ឧត្តមស្នង​ការអង្គការ​សហប្រជា​ជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស

នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩នេះ បន្ទាប់ពីថ្លែងសុន្ទរកថាគន្លឹះនៅក្នុងកិច្ចប្រជុំជាទៀងទាត់លើកទី៤១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិហើយនោះ សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យលោកជំទាវ មីឆែល បាឆេឡេ (Michelle Machelet) ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ចូលជួបសម្តែងការគួរសម និងសំណេះសំណាលលើការងារមួយចំនួន។

លោកជំទាវឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សបានស្វាគមន៍ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ដែលសម្ដេចបានអញ្ជើញមកថ្លែងសុន្ទរកថា ក្នុងកិច្ចប្រជុំជាទៀងទាត់លើកទី៤១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនេះ។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី បានមានប្រសាសន៍ថា ពាក់ព័ន្ធជាមួយសិទ្ធិមនុស្ស ពីដើមបើមើលទៅសម័យខ្មែរក្រហម គឺគ្មានសិទ្ធិអ្វីទាំងអស់ ហើយជាការពិតអ្វីដែលកម្ពុជាមានសព្វថ្ងៃនេះ មានបរិបូរណ៍ដោយសិទ្ធិនៅប្រទេសកម្ពុជា។
លោកជំទាវបានស្វាគមន៍សម្ដេចតេជោនាយករដ្ឋមន្ដ្រី ដែលបានមកការិយាល័យ ហើយលោកជំទាវបានមានប្រសាសន៍ថា ការិយាល័យរបស់លោកជំទាវនៅឧត្តមស្នងការសិទ្ធិមនុស្សនេះ គឺជាការិយាល័យចាស់ជាងគេ។ ហើយផ្អែកទៅអនុស្សារណៈយោគយល់គ្នានេះ លោកជំទាវក៏បានមានប្រសាសន៍ផងដែរថា ខាងឧត្តមស្នងការសិទ្ធិមនុស្សខាងអង្គការសហប្រជាជាតិទទួលស្គាល់ ដឹងថា អ្វីដែលសម្ដេចតេជោ បានធ្វើ បានដឹកនាំប្រទេសកម្ពុជា បានរីកចម្រើនយ៉ាងខ្លាំង ជាពិសេសសិទ្ធិផ្នែកសេដ្ឋកិច្ច សង្គម របស់ប្រជាពលរដ្ឋ។ លោកជំទាវបានគូសបញ្ជាក់ផងដែរថា នៅថ្ងៃស្អែក គឺរបាយការណ៍នៅក្នុងការត្រួតពិនិត្យប្រចាំឆ្នាំនេះ នឹងចេញនៅថ្ងៃស្អែកនេះ ហើយលោកជំទាវក៏បានមានប្រសាសន៍ផងដែរថា លោកជំទាវបានលឺថា ប្រទេសកម្ពុជាបានទទួលយកនៃអនុសាសន៍ជាច្រើន ដែលបានលើកឡើងកន្លងទៅនេះ។
លោកជំទាវក៏បានមានប្រសាសន៍ផងដែរថា លោកជំទាវកត់សម្គាល់ថាជាការល្អ ដែលយើងបានទទួល ហើយនឹងធ្វើការទៅលើរឿងនេះ។ លោកជំទាវក៏បានគូសបញ្ជាក់ផងដែរថា ការិយាល័យរបស់លោកជំទាវ ត្រៀមក្នុងការជួយដល់ប្រទេសកម្ពុជាជានិច្ច ជាពិសេសក្នុងការធ្វើរៀបចំ និងការពិនិត្យមើលឡើងវិញ នៅពាក់កណ្ដាលអាណត្តិ នៃរបាយការណ៍នេះ។
លោកជំទាវក៏បានកត់សម្គាល់ កន្លងមកនេះពិតជាមានការរីកចម្រើនគ្រប់ផ្នែកទាំងអស់ នៃប្រទេសកម្ពុជា ហើយក៏ថ្លែងអំណរគុណដល់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ដែលបានទទួលយកនូវអនុសាសន៍ជាច្រើននោះ ជាពិសេសនៅក្នុងអនុសាសន៍នោះ នឹងឆ្លើយតបនឹងគាំទ្រដល់គោលដៅអភិវឌ្ឍន៍យុទ្ធសាស្ដ្រ ហើយជាពិសេសទៀត គឺការពង្រឹងនីតិរដ្ឋផងដែរ។ លោកជំទាវក៏បានគូសបញ្ជាក់ផងដែរថា លើសពីនេះទៀត គឺក៏បានត្រៀមដែលយើងហៅថា Ajenda នៅឆ្នាំ២០៣០ ឬមួយរបៀបវារៈឆ្នាំ២០៣០នេះ ហើយមិនត្រឹមប៉ុណ្ណោះលោកជំទាវបានគូសបញ្ជាក់ថា លោកជំទាវរំពឹងផ្ដល់ការគាំទ្រ ទៅរាល់ការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជាផងដែរ។
នៅក្នុងជំនួបនោះសម្ដេចតេជោនាយករដ្ឋមន្ដ្រី បានមានប្រសាសន៍ថា ឆ្នាំកន្លងទៅនេះយើងបានចុះកិច្ចព្រមព្រាងជាមួយគ្នាបន្ដអាណត្តិ នៃការិយាល័យសិទ្ធិមនុស្សនៅប្រទេសកម្ពុជា រយៈពេល២ឆ្នាំ។ សម្ដេចបានគូសបញ្ជាក់ថា ដើម្បីចៀសវាងការបារម្ភ យើងចុះហត្ថលេខាទៅលើកិច្ចព្រមព្រាងនេះ រៀងរាល់ពីរឆ្នាំម្ដង ដើម្បីកុំឲ្យមានកង្វល់។ សម្ដេចក៏បានគូសបញ្ជាក់ផងដែរថា នៅពេលណាគេនិយាយអំពីសិទ្ធិមនុស្សនៅប្រទេសកម្ពុជា កាន់តែច្រើន សម្ដេចតែងតែស្វាគមន៍អំពីតម្រូវការសិទ្ធិមនុស្សជាមួយយើងតែម្ដង។
ពាក់ព័ន្ធនឹងការិយាល័យសិទ្ធិមនុស្ស ក៏ដូចជាពាក់ព័ន្ធនឹងតំណាងរបស់អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ ចំណុចនេះសម្ដេចបានគូសបញ្ជាក់ថា មានតែឯកឧត្តម អគ្គលេខាធិការនៃអង្គការសហប្រជាជាតិទេ ដែលមានសិទ្ធិក្នុងការជ្រើសរើសអ្នកណាជាតំណាង ដើម្បីធ្វើការងារជាមួយប្រទេសកម្ពុជា ដែលកន្លងមកនេះ ប្រទេសកម្ពុជាបានទទួល៦នាក់មកហើយ។ ហើយជាធម្មតា ជាទំនៀមទម្លាប់សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់ថា យើងមិនដែលបដិសេធ ឬច្រើនចោលនៃការតែងតាំង នៃឯកអគ្គរាជទូត ឬការស្នើសុំតែងតាំង តំណាងរបស់អគ្គលេខាធិការនៃអង្គការសហប្រជាជាតិឡើយ។
មិនត្រឹមតែប៉ុណ្ណោះទេ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏បានគូសបញ្ជាក់ដែរកន្លងមកនេះ ក៏មានការស្នើសុំដោយខាងអង្គការសហប្រជាជាតិ ក្នុងការតែងតាំងចៅក្រមសម្រាប់ខ្មែរក្រហមប៉ុណ្ណោះដែរ គឺខាងកម្ពុជាមិនដែលបដិសេធការស្នើតែងតាំងនោះឡើយ។ ប៉ុន្ដែសម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏បានគូសបញ្ជាក់ដែរ ថាការស្នើសុំតែងតាំងទាំងអស់នេះ ដោយឯកឧត្តម អគ្គលេខាធិការ ឬមួយក៏ការងារអស់នេះ កម្ពុជាអាចទទួលបាននៅពេលសម្ដេចនៅជានាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ហើយបើអ្នកក្រោយទៀតសម្ដេចមិនច្បាស់ទេ។ ចំពោះវេនទី៣នៃការពិនិត្យមើលស្ថានភាពសិទ្ធិមនុស្សនេះ គឺប្រទេសកម្ពុជាបានធ្វើការងារចប់សព្វគ្រប់ហើយ។
នៅក្នុងចំណោមប្រទេសចំនួន៧៣ ដែលបានផ្តល់អនុសាសន៍ចំនួន៩៨ ដល់ប្រទេសកម្ពុជានោះ រាជរដ្ឋាភិបាលទទួលយក១៧៣ រីឯ២៥ទៀត រាជរដ្ឋាភិបាលកម្ពុជាគ្រាន់តែធ្វើការកត់សម្គាល់តែប៉ុណ្ណោះ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា នេះជាគោលនយោបាយ និងជាវិន័យរបស់កម្ពុជាផងដែរ។ សម្តេចតេជោបានគូសបញ្ជាក់ផងដែរថា កន្លងមកនេះមានការលាបពណ៌ដល់ប្រទេសកម្ពុជាដោយរូបភាពផ្សេងៗនោះ ប៉ុន្តែអ្វីដែលកម្ពុជានៅតែធ្វើលើការងារអភិវឌ្ឍន៍ ការប្រកាន់ខ្ជាប់លទ្ធិប្រជាធិបតេយ្យ ការការពារ និងលើកតម្កើងសិទ្ធិមនុស្ស។
លោកជំទាវឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស ក៏បានថ្លែងអំណរគុណសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានទទួលនូវអនុសាសន៍ពីបណ្តារដ្ឋជាសមាជិកនៃអង្គការសហប្រជាជាតិ។ លោកជំទាវ បានគូសបញ្ជាក់ថា ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្សត្រៀមផ្តល់កិច្ចសហប្រតិបត្តិការបច្ចេកទេសដល់រាជរដ្ឋាភិបាល បើសិនមានតម្រូវការ។ លោកជំទាវមានប្រសាសន៍ថា ការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សនឹងផ្តល់នូវអ្វីដែលកម្ពុជាត្រូវការ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កន្លងមកនេះ សម្តេចបានធ្វើការងារជាច្រើន ដើម្បីជំរុញការអភិវឌ្ឍន៍ និងការពារលើបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា។ ដូចជាពេលថ្មីៗកន្លងទៅនេះ សម្តេចបានធ្វើសកម្មភាពដើម្បីជួយដល់ស្ត្រីដែលមានក្តីក្តាំង ដោយបានបង្កើតក្រុមមេធាវីត្រៀមជួយការពារក្តីជូនពួកគេដោយឥតគិតថ្លៃ។ សម្តេចតេជោបានបញ្ជាក់ថា សម្តេចបានបង្កើនថវិកាជាតិសម្រាប់ក្រសួងកិច្ចការនារី ក៏ដូចជាក្រសួងយុត្តិធម៌សម្រាប់ធ្វើការងារជួយដល់សំណុំរឿងរបស់ស្ត្រី ដែលខ្វះមេធាវី។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានបន្ថែមថា សម្តេចបានបង្កើតមូលនិធិសម្តេចតេជោ ដើម្បីផ្តល់មេធាវីជួយការពារក្តីរបស់ស្ត្រី។ លោកជំទាវឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស បានមានប្រសាសន៍ឆ្លើយតបសម្តេចតេជោថា បច្ចុប្បន្ននេះមានការងារជាច្រើនត្រូវយកចិត្តទុកដាក់លើកតម្កើងរួមមានទាំងការផ្តល់សិទ្ធិអំណាចដល់ស្ត្រីផងដែរ។ ជាពិសេសពាក់ព័ន្ធបញ្ហាសេដ្ឋកិច្ច ដែលកម្ពុជាបានធ្វើច្រើននាពេលកន្លងមក។
ជាចុងក្រោយសម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណលោកជំទាវដែលបានជួបពិភាក្សាការងារ។ សម្តេចតេជោ ក៏បានអញ្ជើញលោកជំទាវឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សទៅទស្សនកិច្ចនៅកម្ពុជាក្នុងពេលវេលាដ៏សមស្របណាមួយ។ លោកជំទាវឧត្តមស្នងការបានបញ្ជាក់ថា លោកជំទាវនឹងអញ្ជើញមកទស្សនកិច្ចនៅកម្ពុជាក្នុងពេលវេលាសមស្របណាមួយ។ លោកជំទាវក៏ឆ្លៀតឱកាសនេះកោតសរសើរសម្តេចតេជោនាយករដ្ឋមន្ត្រី ក៏ដូចជាប្រទេសកម្ពុជាទាំងមូលលើការរីកចម្រើនផ្នែកសេដ្ឋកិច្ច ហើយលោកជំទាវបានកត់សម្គាល់ការរីកចម្រើនជាពិសេសធ្វើឱ្យប្រជាពលរដ្ឋមួយចំនួនធំបានចាកចេញពីភាពក្រីក្រនៅកម្ពុជា។ ជាពិសេសទៀតទទួលស្គាល់ប្រទេសកម្ពុជាពិតជាមានការលំបាកក្រោយជួបវិបត្តិនៃភ្លើងសង្គ្រាម។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ផងដែរថា កន្លងមកនេះសម្តេចបានផ្តល់សិទ្ធិអំណាចជាច្រើនដល់ស្ត្រី ហើយកន្លងទៅនេះក៏បានជំរុញគាំពារសង្គម ក៏ដូចជាសង្គមជាតិទាំងមូលផងដែរ៕

សម្តេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំទៀងទាត់លើកទី៤១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ

នៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស សម្តេចអគ្គម​ហាសេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញឡើងថ្លែង​សុន្ទរកថា​ក្នុងកិច្ចប្រជុំជាទៀងទាត់លើកទី៤១ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ ដែលក្នុង​សុន្ទរកថានោះមានខ្លឹមសារសំខាន់ៗថា៖ សម្តេចពិតជារីករាយដែល​បានចូល​រួមក្នុងកិច្ចប្រជុំ​ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិលើកទី 41 ដើម្បីជំរាបជូននូវ​កិច្ចប្រជុំរបស់​យើង​ទាំងមូលអំពីការពិតជាក់ស្ដែងដែលកំពុងកើតឡើងនៅកម្ពុជាពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្ស សង្គម​ស៊ីវិល និងលទ្ធិប្រជាធិបតេយ្យកម្ពុជានៅលើទំព័រសារព័ត៌មាន និងរបាយការណ៍​នានាភាព​ដែល​កម្ពុជា​ពិតមានភាពខុសគ្នាច្រើន ឬពេលខ្លះមានភាពខុសគ្នាស្រឡះតែម្ដង។ សម្ដេចក៏បាន​ជម្រាប​ជូនអង្គប្រជុំអំពីប្រវត្តិសាស្ត្រថ្មីៗ របស់ប្រទេសកម្ពុជានៅក្នុងប្រវត្តិសាស្រ្ត​ទំនើបរបស់​ខ្លួនកម្ពុជា​បានជួបប្រទះ នឹងគ្រោះមហន្តរាយដ៏ធំៗមួយចំនួនរួមមានការធ្លាក់ចូលក្នុងសង្គ្រាមឥណ្ឌូចិនក្នុងឆ្នាំ 1970-1975 និងរបស់ប៉ុលពតឆ្នាំ 1975-1979 ដែលបានបំផ្លាញដល់​ឬសគល់នូវហេដ្ឋា​រចនា​សម្ព័ន្ធ​សង្គមសេដ្ឋកិច្ចរបស់ជាតិ។ ច្បាស់ណាស់ថានៅក្នុងរបបដ៏ឃោរឃៅ​នោះសិទ្ធិមនុស្ស​ទាំងអស់​របស់ប្រជាជន​កម្ពុជាត្រូវបានលុបបំបាត់ទាំងស្រុងរាប់ទាំងសិទ្ធិរស់រានមានជីវិត។ ថ្វីដ្បិតរបស់ ប៉ុល ពត ត្រូវបានបញ្ចប់នៅថ្ងៃ 7 មករាឆ្នាំ 1979 តែសង្គ្រាមស៊ីវិលនៅក្នុងប្រទេស​នៅតែអូស​បន្លាយ។

ស្ថិតនៅក្នុងស្ថានភាពមានសង្រ្គាមផង និងសន្តិភាពផងកម្ពុជាពេលនោះបានប្រើប្រាស់​ដៃម្ខាង​សម្រាប់​​ការពារប្រទេសពីការវិលត្រឡប់មកវិញនៃអំពើប្រល័យពូជសាសន៍ និងដៃម្ខាង​ទៀត​សម្រាប់កសាងនិងអភិវឌ្ឍន៍ប្រទេសជាតិឡើងវិញពីចំណុចសូន្យ ក្នុងកាលៈទេសៈ​ដែលមាន​ការ​ហ៊ុមព័ទ្ធនិងមានការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីខាងក្រៅ ដោយអយុត្តិធម៌ពី​សំណាក់បណ្ដា​ប្រទេសដែល​តែងតែអួតអាងអំពីសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។ ក្រោយមកទៀត​ទោះបីជា​កម្ពុជាសម្រេចបាននូវសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសឆ្នាំ 1991 និងបានរៀបចំការ​បោះឆ្នោត​លើក​ទី 1 ក្នុងឆ្នាំ 1993 ដែលកើតចេញពីការរៀបចំរបស់អ៊ុនតាក់ជាមួយនឹងថវិកាប្រមាណជា 2ប៊ីលាន​ដុល្លារ​សង្គ្រាមស៊ីវិលនៅតែបន្តក្នុងប្រទេស។ ច្បាស់ណាស់ថាការក​សាងប្រទេសជាតិ​មិនអាចធ្វើ​ទៅបាន​នោះទេ នៅក្នុងកាលៈទេសៈដែលមានសង្គ្រាមឥតឈប់ឈរ នេះគឺជាហេតុផល​ដែល​ជំរុញឱ្យ​សម្ដេចតេជោបានដាក់ចេញនូវនយោ​បាយឈ្នះឈ្នះ​ដែលបាននាំមកនូវ​កម្ពុជានូវ​ការ​បញ្ច​ប់​សង្រ្គាមទាំងស្រុង និងការទទួលបាននូវសុខសន្តិភាពការបង្រួបបង្រួមជាតិ និង​ឯកភាព​ជាតិ​ពេញ​លេញនៅក្នុងទូទាំងប្រទេសជាលើកដំបូងនៅចុងឆ្នាំ 1998។ ដោយនយោបាយនេះ គឺបាន​សម្តេច​ដោយខ្លួនឯងផ្ទាល់ ដោយគ្មានការបង្ហូរឈាម គ្មានការប្រើអាវុធឬរំសេវសូម្បីតែមួយគ្រាប់ និង​ដោយគ្មានការបង្គាប់បញ្ជា ឬការជួយជ្រោមជ្រែងពីខាងក្រោយឡើយ។

កម្ពុជាត្រូវបានចាត់ទុកថាជាឋានសួគ៌នៃអង្គការមិនមែនរដ្ឋាភិបាលដែលអង្គការខ្លះបានទទួលថវិកាពីបរទេសតែមិនបានរាយការណ៍អំពីប្រភពថវិកានោះទេ។ រហូតមកដល់ពេលនេះអង្គការមិនមែនរដ្ឋាភិបាលដែលបានចុះបញ្ជីមានចំនួនប្រមាណជា 5400 អង្គការ ធ្វើការដើម្បីការអភិវឌ្ឍន៍សិទ្ធិមនុស្សលទ្ធិប្រជាធិបតេយ្យការអភិវឌ្ឍន៍ក្នុងមូលដ្ឋាន។ រាជរដ្ឋាភិបាលកម្ពុជាតែងចាត់ទុកអង្គការមិនមែនរដ្ឋាភិបាលជាដៃគូក្នុងការអភិវឌ្ឍវិស័យពិសេសការអភិវឌ្ឍនៅតាមមូលដ្ឋានទាំងនៅតំបន់ដាច់ស្រយាលហើយយើងចង់ឲ្យអង្គការទាំងនោះគោរពច្បាប់ ពិភាក្សាដោយស្មោះត្រង់លើបញ្ហានៃការអភិវឌ្ឍរបស់ប្រទេសមិនមែនជាខ្សែលាក់របស់បរទេស និងមិនធ្វើឲ្យប្រទេសមានចលាចល និងអសន្តិសុខ។ ដើម្បីជំរុញភាពជាដៃគូនេះថែមទៀតរាជរដ្ឋាភិបាលបានរៀបចំជាវេទិការពិគ្រោះយោបល់ជាទៀងទាត់ជាមួយសង្គមស៊ីវិលដោយគ្មានការរើសអើង ដោយគ្មានលក្ខណៈស្ថាបនាក្រោមការដឹកនាំរបស់ក្រសួងមហាផ្ទៃ និងវេទិកាសម្ព័ន្ធសង្គមស៊ីវិល។ ពាក់ព័ន្ធនឹងសេរីភាពសារព័ត៌មានកម្ពុជាមានកាសែតចំនួន 550 កាសែត ជាវិបសាយជំនួញ 148 ស្ថានីយវិទ្យុ 211 ទូរទស្សន៍ចំនួន 21 ទូរទស្សន៍ខ្សែកាបចំនួន 113 ប៉ុស្តិ៍និងសមាគមកាសែតចំនួន 39 ។ ប្រជាជនកម្ពុជាមានសិទ្ធិទទួលព័ត៌មានវាគ្រប់ប្រភេទពីគ្រប់ប្រភពនៅមានសិទ្ធិបញ្ចេញមតិលើគ្រប់ប្រធានបទ។ រូបសម្តេចផ្ទាល់ក៏មានទំព័រហ្វេសប៊ុកដែលជាវេទិកាសម្រាប់ប្រជាជនគ្រប់ស្រទាប់វណ្ណៈចូលរួមផ្ដល់យោបល់នូវការដឹកនាំរបស់សម្ដេចលើបញ្ហានៃការអភិវឌ្ឍនៅតាមមូលដ្ឋានរបស់មន្ត្រីនិងអាជ្ញាធរ។បន្ថែមលើសពីនេះទៀត សម្ដេចតែងតែរៀបចំនូវកិច្ចប្រជុំជាមួយព័ត៌មានជារៀងរាល់ឆ្នាំដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលសារព័ត៌មានរួមមានសង្គមស៊ីវិល។ រាជរដ្ឋាភិបាល
គ្មានគោលបំណងបំបិទសិទ្ធិបញ្ចេញមតិពីប្រជាពលរដ្ឋនោះទេ មានតែលើកទឹកចិត្តបន្ថែមព្រោះរាជរដ្ឋាភិបាលទាំងមូលកំណត់យកមតិពីប្រជាពលរដ្ឋជាកញ្ចក់ឆ្លុះបញ្ចាំងដើម្បីវាយតម្លៃអំពីលទ្ធផលការងាររបស់ខ្លួន និងជាធាតុចូលសម្រាប់រៀបចំជាគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ផ្សេងៗនៅថ្ងៃអនាគត។

សម្តេចបន្តទៀតថា ក្នុងចំណោមសិទ្ធិសេរីភាពនានា សិទ្ធិការងារគឺជាសិទ្ធិមួយដែលត្រូវធានាដោយរដ្ឋធម្មនុញ្ញរបស់កម្ពុជា។រាជរដ្ឋាភិបាលកម្ពុជាតែងតែបុរេសកម្មនិងដាក់ចេញនូវវិធានការនានាដើម្បីលើកកម្ពស់សិទ្ធិការងារនិងសហជីពកម្ពុជាបានផ្ដល់សច្ចាប័នលើអនុសញ្ញាស្នូលទាំង 8 នឹងអនុសញ្ញាផ្សេងទៀតចំនួន 5 ដែលធ្វើឲ្យកម្ពុជាក្លាយជាប្រទេសតែមួយគត់ក្នុងអាស៊ានដែលបានផ្ដល់សច្ចាប័នលើអនុសញ្ញាអន្តរជាតិខាងការងារច្រើនជាងគេដើម្បីធានាថាសិទ្ធិការងារនិងលក្ខខណ្ឌការងារត្រូវបានអនុវត្តប្រកបដោយតម្លាភាពពេញលេញមានការរើសអើងដោយឈរលើគោលការណ៍នីតិរដ្ឋទន្ទឹមនេះដែរកម្ពុជាជាប្រទេសទី 1 ដែលបានផ្សារភ្ជាប់លក្ខណៈការងារលក្ខខណ្ឌការងារជាមួយនឹងពាណិជ្ជកម្មក្រៅប្រទេសតាមរយៈកិច្ចព្រមព្រៀងក្នុងវិស័យវាយនភណ្ឌ រវាងកម្ពុជាជាមួយនឹងសហរដ្ឋអាមេរិកតាំងពីខែមករាឆ្នាំ 1999 ដែលក្រោយមកកម្មវិធីនេះបានផ្លាស់ប្ដូរឈ្មោះទៅជាគំរោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា។ គម្រោងនេះ នឹងត្រូវចុះMOU នៅថ្ងៃទី27 នៅខែតុលា ខាងមុខ។

ដើម្បីស្វែងយល់ឲ្យកាន់តែច្រើនជាងមុនអំពីលក្ខខណ្ឌនិងស្ថានភាពការងាររបស់កម្មករជាពិសេសដើម្បីដោះស្រាយបញ្ហាសំខាន់ៗរបស់កម្មករនៅរោងចក្រ សម្ដេចតេជោបានបើកកិច្ចពិភាក្សាដោយផ្ទាល់ជាមួយកម្មករផងដែរ។ គិតតាំងពីខែសីហាឆ្នាំ 2017 រហូតដល់ពេលនេះគឺសម្ដេចបានជួបកម្មករជិត 1 លាននាក់ ហើយលទ្ធផលនៃកិច្ចប្រជុំទាំងនោះបាននាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់កម្មករ ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករក្នុងវិស័យវាយនភណ្ឌកាត់ដេរ និងស្បែកជើងកើនពី 80 ដុល្លារអាមេរិកក្នុងឆ្នាំ 2013 ដល់ 282 ដុល្លារអាមេរិកក្នុងឆ្នាំ 2019 នេះ ជាមួយនឹងអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមផ្សេងៗទៀត។ គិតត្រឹមខែឧសភាឆ្នាំ 2019 ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានចុះបញ្ជីអង្គភាពអង្គការវិជ្ជាជីវៈសេរី 5012 ក្នុងនោះសហជីពមូលដ្ឋានចំនួន 4790 សហព័ន្ធសហជីពចំនួន 193 សហភាពសហជីពចំនួន 29 និងសមាគមនិយោជកចំនួន 10 ។

ក្រសួងការងារដែលបង្កើតក្រុមការងារដើម្បីរៀបចំវេទិកាពិគ្រោះយោបល់ជាមួយអង្គការដែលមានវិជ្ជាជីវៈតំណាងនិយោជក និងនិយោជិតព្រមទាំងភាគីពាក់ព័ន្ធផ្សេងដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ពួកគេក្នុងការអនុវត្តច្បាប់ស្ដីពីសហជីពនិងដើម្បីកែលម្អច្បាប់ស្ដីអំពីសហជីពផង រដ្ឋាភិបាលបានបង្កើតគណៈកម្មាធិការជាតិមួយសម្រាប់ពិនិត្យឡើងវិញនូវអនុសញ្ញាអន្តរជាតិដែលកម្ពុជាបានផ្ដល់សច្ចាប័នព្រមទាំងដើម្បីពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធរួមទាំងជាមួយនឹងអង្គការពលកម្មអន្តរជាតិផងដែរ។

កម្ពុជាបានក្លាយទៅជាប្រទេសមួយដែលលេចធ្លោនៅក្នុងចំណោមប្រទេសភាគីនៃសន្ធិសញ្ញាសិទ្ធិមនុស្ស។ លើសពីនេះទៀតយន្តការជាតិស្ដីអំពីការការពារនិងការលើកកម្ពស់សិទ្ធិមនុស្សក៏ត្រូវបានចែងនៅក្នុងជំពូកទី 3 នៃរដ្ឋធម្មនុញ្ញកម្ពុជា ហើយកម្ពុជាក៏ជាប្រទេសគំរូនិងនាំមុខគេក្នុងតំបន់ក្នុងចំណោមប្រទេសតែមួយគត់ក្នុងអាស៊ីដែលអនុញ្ញាតឲ្យមានការបើកការិយាល័យនៃឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅក្នុងប្រទេស និងទទួលឲ្យមានអ្នករាយការណ៍ពិសេសប្រចាំប្រទេសចាប់តាំងពីឆ្នាំ 1993 មកដែលមកដល់សព្វថ្ងៃនេះគឺមានចំនួន 6រូបហើយ។ ទោះបីជាយើងខិតខំប្រឹងប្រែង និងសម្រេចបាននូវសមិទ្ធផលជាច្រើន កម្ពុជាមិនដែលបានទទួលនូវការសាទរ ឬសរសើរពីក្រុម ឬស្ថាប័នមួយចំនួនដែលមានរបៀបវារៈនយោបាយតែមួយគត់គឺការផ្លាស់ប្ដូររបបនោះទោះ។ ក្នុងតម្លៃណាក៏ដោយពួកគេតែងតែលាបពណ៌ខ្មៅមកលើការអនុវត្តសិទ្ធិមនុស្សនៅកម្ពុជា ទោះបីជាការអនុវត្តសិទ្ធិនៅប្រទេសរបស់ខ្លួនគេខ្លួនឯងពោរពេញទៅដោយការស្អប់លើជនបរទេស ការរើសអើងពូជសាសន៍ ការប្រព្រឹត្តអំពើមិនគប្បីមកលើជនអន្តោប្រវេសន៍។ល។ វាជារឿងចម្លែកដែលកម្ពុជាត្រូវស្នើឲ្យពង្រឹងលទ្ធិប្រជាធិបតេយ្យការគោរពសិទ្ធិមនុស្ស និងនីតិរដ្ឋ ប៉ុន្តែនៅពេលដែលអាជ្ញាធរអនុវត្តច្បាប់ពួកគេបានចោទប្រកាន់យើងពីការរឹតត្បិតសេរីភាពក្នុងការបញ្ចេញមតិហើយអាក្រក់ជាងនេះទៅទៀត ប្រទេសនិងស្ថាប័នមួយចំនួនបានយកសិទ្ធិមនុស្សធ្វើជាចំណាប់ខ្មាំងទាក់ទងនឹងការផ្ដល់ជំនួយ ឬការអនុគ្រោះផ្នែកសេដ្ឋកិច្ចដល់កម្ពុជា។ យើងមានការសោកស្ដាយជាពន់ពេកក្នុងការរំលេចនូវទិដ្ឋភាពដែលថាសិទ្ធិមនុស្សនាពេលបច្ចុប្បន្នបានក្លាយទៅជាឧបករណ៍នយោបាយសម្រាប់ប្រទេសមានអំណាចមួយចំនួនឬអាចនិយាយបានថាជានិយាមប្រតិបត្តិថ្មីរបស់ពួកគេ ឬជាលេសសម្រាប់រាល់ការលូកដៃជ្រៀតជ្រែកលើអធិបតេយ្យភាព និងឯករាជ្យភាពរបស់ប្រទេសទន់ខ្សោយ។

សម្តេចតេជោ បានសង្កត់ធ្ងន់ថា កម្ពុជានៅតែបន្តប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតក្នុងភាពជាដៃគូដែលមានលក្ខណៈស្ថាបនាជាមួយយន្តការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ និងភាគីពាក់ព័ន្ធទាំងអស់ដើម្បីជំរុញលើកកម្ពស់ និងការពារសិទ្ធិមនុស្សឲ្យកាន់តែប្រសើរបន្ថែមទៀត ក៏ប៉ុន្តែយើងក៏ចង់គួរបញ្ជាក់ថាការគោរពចំពោះអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ការមិនជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសនានា ភាពមិនលម្អៀង និងមិនរើសអើង គប្បីត្រូវបានកំណត់ជាគោលការណ៍ណែនាំដែលទាំងអស់គ្នាមិនថាប្រទេសធំ ឬតូច ត្រូវគោរពប្រតិបត្តិក្នុងការខិតខំលើកកម្ពស់សិទ្ធិមនុស្សដោយគិតគូពីបរិការណ៍នយោបាយប្រវត្តិសាស្ត្រ និងសង្គមរបស់ប្រទេសមួយ។

បញ្ហាសិទ្ធិមនុស្សគួរតែត្រូវបានដោះស្រាយនៅក្នុងបរិការណ៍ពិភពលោក ដោយឈរលើអភិក្រមស្ថាបនាប្រើប្រាស់ស្តង់ដារតែមួយគ្មានការប្រឈមមុខដាក់គ្នា មិនពាក់ព័ន្ធនិងរបៀបវារៈនយោបាយ និងលើផ្នែកកិច្ចសន្ទនា។ ក្នុងស្មារតីនេះសម្តេចតេជោបានស្នើឲ្យភាគីទាំងអស់ពិនិត្យលើបញ្ហាទាំងឡាយជាប្រព័ន្ធ ពោលគឺមើលជាព្រៃទាំងមូល ហើយកុំមើលតែឈើមួយដើម ដោយផ្សារភ្ជាប់ជាមួយរបៀបវារៈនយោបាយរបស់ខ្លួន៕

ប្រសាសន៍ដើមទាំងស្រុង សម្តេច​តេជោ ហ៊ុន សែន ថ្លែងក្នុងកិច្ចប្រជុំជាទៀតទាត់លើកទី៤១ នៃក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជា​ជាតិ នៅមន្ទីរអង្គការសហប្រជាជាតិនៅទីក្រុង ហ្សឺណែវ

ប្រសាសន៍ដើមទាំងស្រុង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះ​រាជា​ណា​ចក្រកម្ពុជា ថ្លែងក្នុងកិច្ចប្រជុំជាទៀតទាត់លើកទី៤១ នៃក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អង្គការ​សហ​ប្រជា​ជាតិ នៅមន្ទីរអង្គការសហប្រជាជាតិនៅទីក្រុង ហ្សឺណែវ
ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៩ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស (Geneva, Switzerland)

សម្តេចតេជោ ហ៊ុន សែន អញ្ជើញក្នុងកម្មវិធីព្រឹត្តិការណ៍សង្គម – វប្បធម៌ នៅទីស្នាក់ការអង្គការពាណិជ្ជកម្មពិភពលោក

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
អញ្ជើញក្នុងកម្មវិធីព្រឹត្តិការណ៍សង្គម – វប្បធម៌ នៅទីស្នាក់ការអង្គការពាណិជ្ជកម្មពិភពលោក
ទីក្រុងហ្សឺណែវ, ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយនាយកប្រតិបត្តិ​នៃក្របខណ្ឌ​ពង្រឹង​សមាហរណ​កម្មពាណិជ្ជកម្ម

នៅរសៀលថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩ដដែលនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោកបណ្ឌិត រតនាការ អាឌីការី (Ratnakar Adhikari) នាយកប្រតិបត្តិនៃក្របខណ្ឌពង្រឹងសមាហរណកម្មពាណិជ្ជកម្ម។

នៅក្នុងជំនួបនោះលោកនាយកប្រតិបត្តិបានមានប្រសាសន៍ថា លោកមានការចាប់អារម្មណ៍អំពីកំណើនសេដ្ឋកិច្ចកម្ពុជាដែលទទួលបានក្នុងរង្វង់ ៧%ក្នុងរយៈពេលជាង២ទសវត្ស​នេះ ហើយលោកក៏សូមអបអរសាទរដល់កម្ពុជាផងដែេ។ នាយកប្រតិបត្តិចង់ដឹងអំពីបទពិសោធន៍របស់ប្រទេសកម្ពុជាហើយលោកក៏បានគូសបញ្ជាក់ថាសេដ្ឋកិច្ច៧%កន្លងមកនេះគឺលើសពីទិសដៅអភិវឌ្ឍន៍ចីរភាពដែលបានកំណត់កន្លងទៅនេះ ហើយជាពិសេសទៀត លោកក៏បានគូសបញ្ជាក់ផងដែរថា កន្លងមកនេះគឺនៅក្នុងក្របខណ្ឌដែលបានគាំទ្រប្រទេសកម្ពុជាគឺ៖​ទី១ទៅលើយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មប្រទេសកម្ពុជា ដែលសម្ដេចតេជោបានប្រកាសនៅពេលសម្ដេចថ្លែងនូវសុន្ទរកថាក្នុងកិច្ចប្រជុំត្រួតពិនិត្យឡើងវិញជាសកលលើជំនួយពាណិជ្ជកម្មសម្រាប់ឆ្នាំ២០១៩។
លោកនាយកប្រតិបត្តិបានមានប្រសាសន៍បន្តទៀតថា នេះជាលើកទី៤ហើយ នៃការសិក្សាយុទ្ធសាស្ត្រកាលពីឆ្នាំ២០០៦ ដែលយើងបានផ្ដល់នូវការឧបត្ថម្ភគាំទ្រគាំទ្ររហូតមក ហើយកន្លងមកនេះកម្ពុជាគឺបានការកសាងសមត្ថភាពផ្នែកពាណិជ្ជកម្មជាពិសេសលើវិស័យមួយចំនួនដូចជា វិស័យទេសចរណ៍ជាដើម ក្នុងការធ្វើយ៉ាងណាពង្រីកវិស័យទេសចរណ៍ ហើយអ្វីដែលកម្ពុជាបានអនុវត្តកន្លងមកនេះ គឺចេញជាលទ្ធផលគួរឲ្យកោតសរសើរជាពិសេសក្នុងការនាំចេញអង្ករផងដែរ ។ លោកនាយកប្រតិបត្តិក៏បានមានប្រសាសន៍ថាដើម្បីបន្តជំរុញ ជាពិសេសសំរាប់ថវិកាមួយចំនួនគាំទ្រដល់យុទ្ធសាស្ត្រសមាហរកម្មពាណិជ្ជកម្មប្រទេសកម្ពុជានៅពេលខាងមុខនេះ។ លោកនាយកប្រតិបត្តិបានកោតសរសើរចំពោះសម្ដេចតេជោដែលកន្លងមកបានចូលរួមយ៉ាងសកម្មក្នុងការធ្វើសមាហរណកម្មពាណិជ្ជកម្មនេះ។
ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានមានប្រសាសន៍អញ្ជើញលោកនាយកប្រតិបត្តិឲ្យទៅទស្សនកិច្ចនៅប្រទេសកម្ពុជានៅពេលខាងមុខហើយសម្តេចក៏បានអរគុណចំពោះនាយកប្រតិបត្តិនិងស្ថាប័នរបស់លោកដែលបានជួយដល់ប្រទេសកម្ពុជាក្នុងការរៀបចំអភិវឌ្ឍនៃយុទ្ធសាស្ត្រសម្រាប់សមាហរណកម្មពាណិជ្ជកម្មនេះហើយសម្ដេចក៏បានគួសបញ្ជាក់ថាកន្លងមកកម្ពុជាបានទទួលការគាំទ្រប្រមាណ៥៧លានកន្លះដើម្បីជំរុញការងាររបស់ប្រទេសកម្ពុជាក្នុងការសម្រួលដល់ការរៀបចំយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មរបស់ប្រទេសកម្ពុជានេះ ហើយប្រទេសកម្ពុជាបានបន្តបច្ចុប្បន្នភាព ជាពិសេសលើពាណិជ្ជកម្មនេះ និងជាពិសេសក្នុងការជំរុញធ្វើយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មក្នុងប្រទេសកម្ពុជា។
សម្តេចតេជោបានបញ្ជាក់ថាគឺយើងបានរៀបចំយុទ្ធសាស្រ្តនៃការធ្វើពាណិជ្ជកម្មកម្ពុជានៅ២០០១ មកម៉្លេះ ពិសេសក្នុងការរៀបចំយុទ្ធសាស្ត្រចតុកោណរបស់រដ្ឋាភិបាលដែលទទួលបានជោគជ័យកន្លងមក។ សម្ដេចតេជោចង់ឃើញបន្ទាប់ទៀតគឺ ការពង្រឹងនៃសមាហរណកម្មប្រជាជនជន ពីព្រោះកន្លងមកប្រទេសកម្ពុជាឆ្លងកាត់ការលំបាកជាច្រើន ក៏ប៉ុន្តែប្រទេសកម្ពុជាបានតស៊ូជំនះឧបសគ្គជាបន្តបន្ទាប់ជាពិសេសការរៀបចំដាក់ចេញនូវនយោបាយឈ្នះឈ្នះក្នុងឆ្នាំ១៩៩៨ មករហូតដល់កម្ពុជាបានចូលជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោកនៅឆ្នាំ២០០៤។ សម្តេចតេជោក៏បានអរគុណនាយកប្រតិបត្តិ ដែលបានផ្ដល់ជំនួយជាពិសេសក្នុងការជួយការធ្វើយុទ្ធសាស្ត្រសមារណកម្មពាណិជ្ជកម្មប្រទេសកម្ពុជានេះឆ្នាំ ២០១៩-២០២៣។
សម្តេចតេជោបានគួសបញ្ជាក់ថា យើងនៅមានសក្តានុពលជាច្រើនទៀតក្នុងក្របខណ្ឌអាស៊ានជាពិសេសក្នុងការជំរុញពាណិជ្ជកម្មផ្ទៃក្នុងរបស់អាស៊ាន ដោយសារបច្ចុប្បន្នសេដ្ឋកិច្ចសេរីរវាងអាស៊ាន និងបណ្ដាប្រទេសដែលជាដៃគូសន្ទនារបស់អាស៊ានក៏អាចធ្វើសមាហរណកម្មផងដែរ។ ដូច្នេះត្រូវតែជំរុញពាណិជ្ជកម្មជាមួយបណ្ដាប្រទេសដែលជាប្រទេសដៃគូសន្ទនាដូចជាប្រទេសចិនជាដើម និងប្រទេសដទៃទៀតក្នុងតំបន់អាស៊ាន។
សម្តេចតេជោបានបញ្ជាក់ថាអង្គការពាណិជ្ជកម្មពិភពលោកនៅតែក្លាយជាអង្គការដែលមានស្ថិរភាព ហើយអ្វីដែលសំខាន់គឺយើងនៅតែបន្តប្រើប្រាស់យន្តការអង្គការពាណិជ្ជកម្មពិភពលោកនេះ ហើយសម្ដេចក៏បានស្នើធ្វើយ៉ាងណាឲ្យបន្តជួយប្រទេសកម្ពុជាជាបន្តទៀតក្នុងការធ្វើសមាហរណកម្មពាណិជ្ជកម្មនេះ ហើយមិនត្រឹមតែសម្រាប់ប្រទេសកម្ពុជាទេ ក៏ដូចជាប្រទេសដ៏ទៃទៀតផងដែរ៕

សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុនសែន ជួបពិភាក្សាការងារជាមួយអគ្គនាយក អង្គការពាណិជ្ជកម្មពិភពលោក

ភ្នំពេញ ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៩ –សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម រ៉ូប៊ែរតូ អាហ្សេវ៉េឌូ (Roberto Azevedo) អគ្គ​នា​យ​ក​អង្គ​ការពាណិជ្ជកម្មពិភពលោក នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩ នៅទីក្រុង​ហ្សឺ​ណឺ​វ​ប្រទេ​ស​ស្វីស មុនពេលចូលរួមបើកកិច្ចប្រជុំអង្គការពាណិជ្ជកម្មពិភពលោកលើកទី៧ ដើម្បីត្រួតពិ​និ​ត្យ​​ឡើងវិញជាសកលលើជំនួយសម្រាប់ពាណិជ្ជកម្មឆ្នាំ២០១៩។

ឯកឧត្ដម កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានឱ្យដឹងក្រោយជំនួបនោះថា ឯកឧត្តមអគ្គ​នាយកបាន​ស្វាគ​មន៍​សម្ដេ​ច​តេ​ជោ​នា​យ​ក​រ​ដ្ឋ​ម​ន្ត្រី និង​បាន​ថ្លែង​​​អំណរ​គុណចំពោះ​សម្ដេ​ច​​​តេជោនាយករដ្ឋមន្ត្រី ក៏ដូចជាប្រទេសកម្ពុ​ជា​ដែលបាន​ធ្វើវិភាគ​ទាន​ដល់ ដោយអង្គ​ការ​ពា​ណិ​​ជ្ជ​​កម្ម​ពិភព​លោកជាពិសេសក្នុងនាមកម្ពុជាជាប្រទេសសម្របសម្រួល ជាប្រទេសដែល​មា​ន​​ការ​អភិ​វឌ្ឍ​ន៏​តិច​តួ​​ច​ក្នុង​ឆ្នាំ​២០១៧។​ ឯកឧត្តម​ក៏បាន​អបអរ​សាទរចំពោះកម្ពុជា ​ក្នុង​ការ​ទទួ​ល​បាននូ​វកំណើន​សេដ្ឋកិច្ច​និងការអភិវឌ្ឍ ​ជា​ពិសេស​កំណើនសេដ្ឋកិច្ចដែលមាន៧%ជារៀង​រាល់​ឆ្នាំក្នុងរយៈពេល២០ ឆ្នាំចុងក្រោយនេះ ​ហើយ​ជាពិសេស​ទៀត​នោះ​ឯកឧត្តម​បានគូស​ប​ញ្ជា​​ក់ថា អ្វីដែលពាក់ព័ន្ធនឹង ការចូលរួមរបស់​ក​ម្ពុជា​គឺការចូលរួម ក្នុង​ការ​ធ្វើពា​ណិជ្ជកម្ម​ពហុ​ភាគី​​ក្នុង​កម្រិត​អន្តរជាតិ។
កម្ពុជាទទួលបានក្នុងក្របខណ្ឌ ជំនួយ សម្រាប់ពាណិជ្ជ​កម្ម​គឺកម្ពុជា​បានទទួល​ដោយ​ជោគ​​ជ័យ​ទ្វេដងនៅក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ ជាពិសេសក្នុ​ងកា​រ​ធ្វើ​​​ការ​ជាមួ​យប្រ​ទេស​ដៃគូ​នឹងកម្ម​វិធី​ផ្សេងៗ ​នៅក្នុង​តំបន់​រួមទាំងធនាគារអភិវឌ្ឍន៍​អាស៊ីផង​ដែ​រ​។ មិនត្រឹមតែប៉ុណ្ណោះឯកឧត្តមបានគូសបញ្ជាក់ថាការចូលរួមពីប្រទេស​កម្ពុជាគឺមានសារៈ​សំ​ខា​ន់ហើយទទួលបានជោគជ័យ។ ឯកឧត្តមក៏បានគូស​បញ្ជាក់ផងដែរ អំពីការ​ដែលកម្ពុជា​បា​ន​​ជួយ​សម្របសម្រួលដល់ការវិនិយោគនិងការចូលរួម ដល់​ផ្នែក​អេ​ឡិច​ត្រូនិចពាណិជ្ជកម្ម ហើ​យ​ពាក់ព័​ន្ធដ​ល់ផ្នែកផ្សេងទៀត ដូច​ជាបញ្ហាអង្ករដែ​លក​ម្ពុជាមាន​ការបារម្ភនោះ​ឯកឧត្តម​​ធ្លា​ប់​បា​ន​លើកអំពីបញ្ហានេះជាមួយនឹងអង្គការសភាអឺរ៉ុបរួចមកហើយ។ ឯកឧត្តមសង្ឃឹមថា​កម្ពុជា​នឹ​ង​បន្តវិនិយោគចូលរួមក្នុងប្រព័ន្ធពហុភាគីជាពិសេសដូចជាអង្គការពាណិជ្ជកម្មពិភពលោក។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណ ចំពោះឯកឧត្តមអគ្គនាយក​អង្គការពា​ណិ​ជ្ជកម្មពិភពលោក ជាពិសេសក្នុងការទទួលសម្ដេចនៅលើកនេះក៏ដូចនៅឆ្នាំ ២០១៨ កន្ល​ង​​ទៅ ហើយ​សម្ដេ​ចក៏​បានមាន​ប្រសាសន៍​ថានេះ​គឺជាកិត្តិយសរបស់កម្ពុជាហើយ​ដែលកម្ពុជា​បា​ន​ចូលរួមនៅក្នុងកម្មវិធីរួមទាំងការពិនិត្យមើលឡើងវិញនៃ​ជំនួយសម្រាប់ពាណិជ្ជកម្ម ​របស់​អង្គ​ការពាណិជ្ជកម្មពិភពលោក។ មិនត្រឹមតែប៉ុណ្ណោះ​សម្ដេ​ចបា​នគូ​សបញ្ជាក់ថា ​កម្ពុជា​អាច​រៀ​​ន​និងពិនិត្យឡើងវិញអំពីបទពិសោធន៍និងចែករំលែកបទពិសោធន៍​ជាមួយប្រទេសដទៃ​ទៀ​ត​ផ​ងដែរ។សម្ដេចបានគូសបញ្ជាក់ថា សម្ដេចមិនដែល​មានជំនឿទៅលើភាពឯកោ​នោះទេ​ហើ​យ​ភាពឯកោនោះមិនអាចជួយយើងបានឡើយ។
សម្ដេចបានគូសបញ្ជាក់អំពីការធ្វើស​មាហរណ​ក​ម្ម​របស់កម្ពុជាជាពិសេសនៅក្នុងក្របខណ្ឌតំបន់ និងពិភពលោក​ ដោយសម្ដេច​បានមានប្រ​សា​​សន៍​បន្ថែមថាមុននឹងយើងចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោកនៅឆ្នាំ២០០៤ គឺ​កម្ពុជាបានចាប់ផ្ដើមការងារមួយចំនួនរួចហើយ គឺកម្មវិធីជាច្រើន​ដែល​កម្ពុ​ជាបាន​ត្រៀមក្នុង​កា​រ​ធ្វើ​​សមា​ហរណកម្ម។ទន្ទឹមនេះសម្ដេចក៏បានមានប្រសាសន៍ផងដែរថា យើងនឹង​ព្យាយាម​កែ​ល​​ម្អ ដូច្នេះហើយ​ក្នុ​ងកា​រទទួល​បាន​កំណើនសេដ្ឋកិច្ច៧%មិនធម្មតានោះ​ទេ ជា​ពិសេ​សក្នុ​ង​រ​យៈ​​ពេលពីរ​ទស្សវត្សរ៍ចុង​ក្រោយនេះ សម្ដេច​ក៏បាន​គូស​​បញ្ជាក់​អំពីការធ្វើពា​ណិជ្ជ​កម្ម​ក៏ដូចជា​ការ​​កែល​ម្អពា​ណិជ្ជកម្ម ជាពិសេស​គឺការប​ន្តធ្វើជាមួ​យប្រ​ទេសដទៃ​ទៀត​។​ សម្ដេច​ក៏បាន​ថ្លែង​អំណ​រគុណដល់អង្គការពាណិជ្ជកម្មពិភពលោក ដែលបានផ្ដល់ការជួយកម្ពុជា​ក៏ដូចជាជួយ​ដ​ល់​ ប្រទេស​មានការអភិវឌ្ឍន៏តិចតួច ជាពិសេសនៅពេលនេះសម្ដេច​បាន​គូស​បញ្ជា​ក់ថា​ជា​ពេ​​​លវេ​លាដែល​ល្អជាង​ពេល​ណា​ទាំង​អស់​ដែលបានគាំទ្រអំពីតួនាទីរបស់អង្គការ ពាណិជ្ជកម្ម​ពិ​ភពលោក ជាពិសេ​សគឺ​បរិ​បទ​ដែល​មានចរន្ត​នៃនយោ​បាយ​គាំពារនិយម។​សម្ដេចក៏​បានលើ​ពី​បទពិសោធន៍ ដែលសម្ដេចធ្លាប់ជួបធ្វើការជាមួយអតីតអគ្គនាយកអង្គការពាណិជ្ជកម្ម​ពិភព​លោ​ក ប៉ាស្កាឡាមី ដែលពេលនោះកម្ពុជាដើរតួនាទីជាប្រធានអាស៊ានក្នុងឆ្នាំ ២០១២ ។
ជំ​នួប​រវាងសម្ដេចតេជោនាយករដ្ឋមន្ត្រី និងអគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក​ ក៏​បា​នផ្លាស់ប្តូរមតិយោបល់គ្នាសំដៅធ្វើយ៉ាងណាឲ្យកម្ពុជាបន្តទទួល​ផលប្រយោជន៍និងការធ្វើ​ស​​មាហរណកម្មនៅក្នុងក្របខណ្ឌអង្គការពាណិជ្ជកម្មពិភពលោក ហើយអង្គការពាណិជ្ជ​កម្ម​ពិ​ភ​ព​លោកនៅតែធ្វើយ៉ាងណាបន្តតួនាទីរបស់ខ្លួនក្នុងការកែទម្រង់នៅពេលខាងមុខនេះ។ ក្នុង​ជំ​នួ​បនេះ​ដែរសម្ដេចតេជោនាយករដ្ឋមន្រ្តីក៏បានលើកអំពីស្តង់ដារ ២ឬស្តង់ដា៣ ដូចជាការ​ត្រៀ​​ម​ដកEBA ពីកម្ពុជាដោយសភាអឺរ៉ុបនេះ ដោយសម្ដេចក៏បាន​គូសបញ្ជាក់ផង​ដែរ​ជា​មួ​យ​ឯក​ឧត្តមអគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោកថា ទោះបីយើងទទួលបានអេប៊ីអេ​កម្ពុជាក៏​មិន​អាចក្លាយជាអ្នកមាន​បានដែរប៉ុន្តែបើបាត់បង់ EBA ក៏កម្ពុជាមិន​ស្លាប់​នោះដែរ។​ទោះជាយ៉ា​ង​ណាសម្ដេចបន្តថាកម្ពុជាត្រូវតែបន្តពង្រឹង ពង្រីកទីផ្សាររបស់ខ្លួន ហើយសម្ដេច​ក៏បា​នគូ​ស​បញ្ជា​ក់​ថា អង្គការ​ពាណិ​ជ្ជកម្មពិភពលោ​ក នៅតែ​ជាដៃគូ​ល្អជាមួយកម្ពុជាហើ​យកម្ពុជាក៏នៅតែ​ជា​ដៃគូ​ល្អជា​មួយ​អ​ង្គការ​ពាណិជ្ជ​កម្មពិភពលោកផងដែរ។
ឯកឧត្តមអគ្គនាយកអង្គ​ការពា​​ណិ​ជ្ជក​ម្មពិភ​ពលោកក៏បានគូសបញ្ជាក់អំពីទំនាក់ទំនងបច្ចុប្បន្នរវាងមហាអំណាចសេដ្ឋកិច្ច ដែល​កំ​ពុងមានភាពតានតឹង ជាពិសេសរវាងប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងពីរ​គឺសហរដ្ឋ​អា​មេ​រិក​និងចិន ដូច្នេះហើយ​អង្គ​ការពាណិជ្ជកម្មពិភពលោកបន្តតាមដាននៅ សេដ្ឋកិច្ចពិភពលោក​នា​ពេលបច្ចុប្បន្ន។ ទោះយ៉ាណាអង្គការពាណិជ្ជកម្មពិភពលោក នៅតែបន្តធ្វើការកែទម្រង់ ដើ​​ម្បីឆ្លើ​យតប​ទៅនឹ​ងកា​រប្រ​ឈម​ដូច​ជា​កា​រស្នើសុំរប​ស់ប​ណ្ដាប្រ​ទេស​ដែលជា​សមា​ជិ​ករបស់​អង្គ​ការពាណិជ្ជកម្មពិភពលោក ហើយឯកឧត្តម​ក៏បាន​មាន​ប្រសាសន៍ថាបាន ឯកភាព ទៅ​នឹង​ការ​ស្នើសុំការកែទម្រង់នេះ ដែលការកែទម្រង់នេះចាំបាច់ ត្រូ​វ​តែ​ធ្វើក្នុង​គ្រប់វិស័យ នៃពាណិជ្ជ​កម្ម​។ ឯកឧត្តមមានប្រសាសន៍ផងដែរថាពាក់ព័ន្ធនឹងការដោះស្រាយជម្លោះពាណិជ្ជកម្ម គឺយើ​ង​​មាន​យ​ន្តការ​រួចស្រាប់មកហើយៗ កម្ពុជា អាចដកស្រង់បទពិសោធន៍ និងធ្វើការ ជាមួយអង្គ​កា​រ​ពាណិជ្ជកម្មពិភពលោក។ ឯកឧត្តមអគ្គនាយកអង្គការពាណិជ្ជកម្មពិ​ភព​លោកមាន​ប្រសា​ស​​ន៍ថា អ្វីដែលសំខាន់ គឺចង់​បាន​សំឡេ​ងពី​បណ្ដា​ប្រ​ទេស​ដូចជាប្រទេសកម្ពុជា​នៅក្នុង​ការកែ​ទ​ម្រ​​ង់​អង្គការពាណិជ្ជកម្មពិភពលោក ជាពិសេសគឺធ្វើយ៉ាងណា​កម្ពុជា​អាច​ទាញ​យកអត្ថ​ប្រយោ​​ជ​ន៍​ពីការកសាងសមត្ថភាព ពីការកំណត់ពេលវេលានៃការអនុវត្តន៍ ជាពិសេសការចូល​រួម​នៅ​ក្នុង​​គ្រប់វិស័យរបស់អង្គការពាណិជ្ជកម្មពិភពលោក ជាពិសេសគឺទាញ​យក​អត្ថ​ប្រយោជន៍​ពី​ការ​​ធ្វើពាណិជ្ជកម្ម ពី​អន្តរ​ជាតិ៕

ដោយ ជឹម ណារី