Monday, August 24, 2015

ការតែងតាំងសហចៅក្រម ស៊ើបអង្កេតអន្តរជាតិ និងសហចៅក្រមស៊ើប អង្កេតអន្តរជាតិបម្រុងថ្មី

បន្ទាប់​ពី​មាន​ការ​ចាត់​តាំង​ពី​ឯក​ឧត្តម បាន គី​មូន អគ្គ​លេខា​ធិ​ការ​អង្គ​ការ​សហ​ប្រជា​ជាតិ និង​ដោយ​មាន ការ​អនុ​ម័ត​យល់​ព្រម​ពី​ឧត្ត​មក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅ​ក្រម ព្រះ​មហា​ក្សត្រ​នៃ​ព្រះ​រាជា​ណាច​ក្រកម្ពុជា ព្រះករុណា សម្តេច ព្រះ​បរម​នាថ នរោ​ត្តម សីហ​មុនី ទ្រង់​បាន​តែង​តាំង​ចៅ​ក្រម Michael Bohlander (ជន​ជាតិអាល្លឺ​ម៉ង់) ជា​សហ​ចៅ​ក្រម​ស៊ើប​អង្កេត​អន្តរ​ជាតិ​ថ្មី​ នៅ​អង្គ​ជំនុំ​ជម្រះ​វិសា​មញ្ញ​ក្នុង​តុលា​ការ​កម្ពុជា​ (អ.វ.ត.ក)។ ចៅ​ក្រម​រូប​នេះជំ​នួស​ចៅ​ក្រម Mark Brian Hamon (ជន​ជាតិ​អា​មេរិក)។
នា​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ ចៅ​ក្រម Michael Bohlander គឺ​ជា​សហ​ចៅ​ក្រម​ស៊ើប​អង្កេត​អន្ត​រជាតិ​បម្រុង។ នា​ពេល​តែង​តាំង​នេះ គាត់​ជា​ប្រធាន​ផ្នែក​នីតិ​ព្រហ្ម​ទណ្ឌ​អន្តរ​ជាតិ និង​ប្រៀប​ធៀប នៅ​សាលា​ច្បាប់ Durhamដែល​គាត់​បាន​បំពេញ​ការ​ងារ​ជា​សាស្រ្តា​ចារ្យ តាំង​ពីឆ្នាំ ២០០៤ មក​ម្លេះ។ ពី​ឆ្នាំ ១៩៩១ ដល់​ឆ្នាំ ២០​០៤ ចៅ​ក្រម Michael Bohlander បាន​បំពេញ​ការ​ងារ​ជា​ចៅ​ក្រម​សាលាដំ​បូង និង​សាលា​ឧទ្ធរណ៍ ជំនុំជម្រះ​លើ​រឿង​ក្តីព្រ​ហ្មទណ្ឌ និង​រដ្ឋ​ប្បវេណី​នៅ​តុលា​ការ​នៃ​រដ្ឋ​សេរី Thuringis ប្រទេស​អាល្លឺ​ម៉ង់​ខាង​កើត (East German Free State of Thuringia) នៅ​ក្នុង​ដំណាក់​កាល​អន្តរ​កាល នៅ​ឆ្នាំ ១៩​៩០ បន្ទាប់​ពី​ការ​រួប​រួមរបស់​ប្រទេស​អា​ល្លឺ​ម៉ង់។ ពី​ឆ្នាំ ១៩​៩៩ ដល់​ឆ្នាំ ២០​០១ គាត់​បាន​បំពេញ​ការ​ងារ​ជា​មន្រ្តី​ច្បាប់​ជាន់​ខ្ពស់​នៃអង្គ​ជំនុំ​ជម្រះ​សាលា​ដំបូ​ងនៃ​តុលា​ការ​ព្រហ្ម​ទណ្ឌ​អន្តរ​ជាតិ​សម្រាប់​អតីត​ប្រទេសយូ​ហ្គោ​ស្លាវី។ ចៅ​ក្រម Michael Bohlander បាន​ទទួល​សញ្ញា​ប័ត្រ​ថ្នាក់​បណ្ឌិត​ផ្នែក​ច្បាប់ និង​សញ្ញា​ប័ត្រ​ច្បាប់​ ពី​សាកល​វិទ្យា​ល័យ Saarland
ចៅ​ក្រម Maureen Harding Clark (ជន​ជាតិ​អៀរ​ឡង់) ត្រូវ​បាន​តែង​តាំង​ជា​សហ​ចៅ​ក្រម​ស៊ើប​អង្កេត​អន្តរជាតិ​បម្រុង​ថ្មី។ កាល​ពីពេល​មុន ចៅ​ក្រម Maureen Harding Clark បាន​បំពេញ​ការ​ងារ​ជា​ចៅ​ក្រម​នៅតុលា​ការ​ព្រហ្ម​ទណ្ឌ​អន្ត​រជាតិ(ICC) និង​ជាចៅ​ក្រម​មិន​អចិ​ន្រ្តៃយ៍ (Ad Litem) នៅ​តុលា​ការព្រហ្ម​ទណ្ឌ​អន្តរជាតិ​សម្រាប់​អតីត​ប្រទេស​យូហ្គោ​ស្លាវី​។ ចៅ​ក្រម Maureen Harding Clark បានបំ​ពេញ​ការ​ងារ​នៅតុលា​ការ​កំពូល​នៅ​Dublin រហូត​ដល់​ឆ្នាំ​២០​១៤ ហើយ​បច្ចុប្បន្ន​នេះ គាត់​គឺជា​ចៅ​ក្រម​វាយ​តម្លៃ​ នៅ​ក្នុង​កម្ម​វិធី​ផ្តល់សំណង ​ចំពោះ​ការវះ​កាត់​អាង​ត្រគាក នៅ​ប្រទេស​អៀរ​ឡង់​៕

លិខិត​​សម្តេ​ច​អគ្គ​​មហា​​សេនា​​បតី​​តេជោ ហ៊ុន សែន ជូនទៅ ឯកឧត្តម បាន គីមូន អគ្គ​​លេខា​ធិកា​រ អង្គការ​​សហ​​ប្រជា​ជាតិ នៅទីក្រុង​​ញូយ៉ក

សម្តេចតេជោ៖ អង្គការសហប្រជាជាតិ បានចូលរួមបញ្ចប់នូវការញុះញង់ បំពានច្បាប់ បង្កើតស្មារតីជាតិនិយមជ្រុល ដែលធ្វើឲ្យមានការបែកបាក់ជាតិ

យោងតាម​សារលិខិត​របស់ ​សម្តេចអគ្គ​មហាសេនា​បតីតេជោ ​ហ៊ុន​ សែន ​ចុះថ្ងៃទី​ ២៣ ខែសីហា ​ឆ្នាំ២០១៥​ ផ្ញើជូនឯកឧត្តម​ បាន​ គីមូន ​អគ្គលេខាធិការ​នៃអង្គការ​សហប្រជា​ជាតិ បានបញ្ជាក់ថា ​ការដែលអង្គ​ការសហ​ប្រជាជាតិ ​បានអនុញ្ញាតឲ្យ​រាជរដ្ឋាភិបាលក​ម្ពុជាខ្ចីផែនទីដើម​ ដែលតម្កល់ទុក ​នៅបណ្ណាល័យ ​ដាក់ ​ហាំម៉ាស្ក៍ហ្សូល ​មកប្រើប្រាស់ដើម្បី​ផ្ទៀងផ្ទាត់បញ្ជាក់អំពី​ភាពត្រឹមត្រូវ​ពិតប្រាកដ​ ជាមួយនឹង​ផែនទីផ្លូវការ​ នាថ្ងៃទី ​២០ ​ខែសីហា ក​ន្លងទៅ ពិតជាបាន​ចូលរួមវិភា​គទាន ​ដ៏មានតំលៃបំ​ផុត ​ដល់កិច្ច​ប្រឹងប្រែង ​របស់រាជរដ្ឋាភិបា​លកម្ពុជា សំដៅបញ្ចៀស​ និងបញ្ចប់​នូវការញុះញង់​ ដោយគ្មានកា​រទទួលខុសត្រូវ ​និងមិនក្រែង​រអែងលើការបំពាន​ច្បាប់ ក្នុងបំណង​បង្កើតស្មារតី​ជាតិនិយម​ជ្រុល ហើយ​ធ្វើឲ្យមានការ​បាក់បែកជាតិ។​

សម្តេចតេជោ ​ហ៊ុន ​សែន ​បានគូសបញ្ជាក់ថា ​ការបំផុសនិ​ងចោទប្រកាន់​រាជរដ្ឋាភិបាល​ថាបានប្រើប្រាស់​ផែនទីក្លែងក្លាយ ​គឺបានធ្វើ​ឲ្យមានការ​ភាន់ច្រឡំនៅក្នុង​ចំណោមសា​ធារណៈមតិជាតិ​ និងអន្តរជាតិ​ ដើម្បីកេង​ចំណេញខាង​នយោបាយ ​ដោយមជ្ឈ​ដ្ឋានមួយចំនួននៅក្នុង​ប្រទេសកម្ពុជា ​ដែលជាប្រការ​អាចបង្កើត​គ្រោះមហន្តរាយ​ដ៏ធំធេង ​សម្រាប់ជាតិក​ម្ពុជាទាំងមូល ​ក៏ដូចជាសម្រាប់​សុខសន្តិភាព​រវាងកម្ពុជា ​ជាមួយប្រទេសជិត​ខាងក្នុងតំបន់​ និងម៉្យាងវិញទៀត ​បានប៉ះពាល់ដល់​ការប្តេជ្ញាចិត្ត​ដ៏មោះមុតឥត​ងាករេ ​របស់រាជរដ្ឋាភិ​បាលកម្ពុជា ក្នុង​ការអនុវត្តគោល​នយោបាយរ​បស់កម្ពុជា សំ​ដៅកសាងខ្សែបន្ទាត់​ព្រំដែនមួយ ​ច្បាស់លាស់ មិ​ត្តភាព​ សន្តិភាព ​សហប្រតិបត្តិការ ​និងអភិវឌ្ឍន៍។​

សម្តេចតេជោ ​បានបញ្ជាក់ថា ​ការសរសេរ​លិខិតជូនឯក​ឧត្តម ​បាន គីមូន ​នៅពេលនេះក្នុងបំណង​ថ្លែងអំណរគុណ ​ចំពោះកាយវិកា​រដ៏ថ្លៃថ្លារបស់ ​ឯកឧត្តម ​បាន ​គីមូន​ ដែលបានផ្តល់កិច្ចសហការ​ និងការយោគ​យល់ដល់​រាជរដ្ឋាភិបាល​កម្ពុជា ​ក្នុងដំណើរការ​ខ្ចីផែនទីដើម ដើម្បី​ផ្ទៀងផ្ទាត់នេះ។ ​ផែនទីដើមដែល​អង្គការសហប្រ​ជាជាតិ​ បានផ្តល់​ឲ្យរាជរដ្ឋាភិ​បាលកម្ពុជាខ្ចី ​គឺពិតជាមាន​សារៈប្រយោជន៍​ជាអនេកក​ប្បការ​ ពីព្រោះវាជា​ផែនទីដើម ​ដែលរាជរដ្ឋាភិបា​លនៃព្រះរា​ជាណាចក្រកម្ពុជា​ទីមួយជំនាន់​នោះ នៅក្រោមព្រះ​រាជកិច្ច​ដឹកនាំរបស់សម្តេចព្រះ ​នរោត្តម​ សីហនុ ​ជាព្រះប្រមុខរដ្ឋ ​បានប្រើប្រាស់ជា​ផែនទីផ្លូវការ ​សម្រាប់ប្តឹងទៅអង្គការ​សហប្រជាជាតិ​ អំពីការឈ្លានពាន​របស់បរទេស​លើទឹកដីកម្ពុជា។​

ក្នុងលិខិតរ​បស់សម្តេច​តេជោ ​ហ៊ុន​ សែន ​ផ្ញើជូនឯកឧត្តម ​បាន ​គីមូន ​ក៏បានជម្រាប​ផងដែរថា ស្របតាម​ខ្លឹមសារនៃ​លិខិតប្តូរគ្នា ​រវាងអង្គការ​សហប្រជាជាតិ ​និងរាជរ​ដ្ឋាភិបាល ​ពិធីប្រគល់ ​ឲ្យខ្ចី ​និងទទួលផែនទី​ដើមទាំងនេះ ​ត្រូវបានធ្វើ​ឡើងជាផ្លូវការ​នៅវិមានសន្តិភាព ​នៃទីស្តីការគណៈ​រដ្ឋមន្រ្តី ​នាថ្ងៃទី​ ២០ ​ខែសីហា ​ឆ្នាំ២០១៥​ រវាងឯកឧត្តម ហោ​ ណាំហុង ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រីក្រសួង​ការបរទេស ​និងសហប្រតិបត្តិការ​អន្តរជាតិ ​និងជាប្រធានគណៈកម្មកា​រចំពោះកិច្ច ​សម្រាប់សម្រប​សម្រួលការ​ងារទទួល ​ប្រគល់ ​និងផ្ទៀងផ្ទាត់​ផែនទីជាមួយនឹង​លោកស្រី មេ​រាននី ​កេឡេទី ​វ៉ាកាស៊ីស៊ីកាកាឡា ​នាយកស្តី​ទីនៃបណ្ណាល័យ ​ដាក់ ហាំម៉ា​ស្ក៍ហ្សូល ​របស់អង្គកា​រសហប្រជាជាតិ។​ ក្រោយពីពិធីនេះច​ប់ភ្លាម គ​ណៈកម្មការចំពោះកិច្ច​សម្រាប់ស​ម្របសម្រួលកា​រងារទទួល ​ប្រគល់ ​និងផ្ទៀងផ្ទាត់​ផែនទី ​របស់រាជរដ្ឋាភិបាល​បានរៀបចំ​បន្តធ្វើការផ្ទៀង​ផ្ទាត់ផែនទី​ដើម ​ដែលអង្គការ​សហប្រជាជាតិបា​នឲ្យខ្ចីនេះ ជា​មួយនឹងផែ​នទីផ្លូវការ​ តាមការកំណត់​នៃច្បាប់ ​ដែលរាជរដ្ឋាភិបាល​កម្ពុជាបាន ​និងកំពុងប្រើ​ប្រាស់ សម្រាប់​កំណត់ព្រំដែន​ជាមួយប្រទេសជិត​ខាង ក្នុងលក្ខណៈបើ​កចំហរ ​ប្រកប ដោយតម្លាភាព​ ដោយមានការ​ចូលរួមត្រួតពិ​និត្យ និ​ងសង្កេតការណ៍យ៉ា​ងទូលំទូលាយពីសំណាក់​គ្រប់តួអង្គ​ពាក់ព័ន្ធ។​ លទ្ធផលនៃកា​រផ្ទៀងផ្ទាត់ ​ដោយបើកចំហរ​ និងប្រកប​ដោយតម្លាភាពនេះ ​បានបង្ហាញឲ្យ​ឃើញអំពីភាព​ត្រឹមត្រូវ ​ដូចគ្នាបេះបិទ ​រវាងខ្សែបន្ទាត់​ព្រំដែននៃផែនទីដើម​ ដែលរាជរដ្ឋាភិបាល​នៃព្រះរាជាណាចក្រ​កម្ពុជាទីមួយ ​បានប្រើប្រាស់ជា​ផ្លូវការ ហើយដែល​ត្រូវបាន​អង្គការសហ​ប្រជាជាតិ ​អនុញ្ញាតឲ្យរា​ជរដ្ឋាភិបាលកម្ពុជា​ខ្ចីនាពេលនេះ ​ជាមួយនឹង​ខ្សែបន្ទាត់ព្រំដែន​នៃផែនទីផ្លូ​វការ ​តាមការកំណត់​នៃច្បាប់ ដែ​លរាជរដ្ឋាភិ​បាលកម្ពុជាបាន ​និងកំពុងប្រើប្រា​ស់សម្រាប់កំណត់​ព្រំដែនរវាង​ព្រះរាជណាច​ក្រកម្ពុជា ​ជាមួយនឹងប្រទេស​ជិតខាងនាពេល​បច្ចុប្បន្ន៕




លិខិតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជូនទៅ ឯកឧត្តម បាន គីមូន អគ្គលេខាធិការ អង្គការសហប្រជាជាតិ នៅទីក្រុងញូយ៉ក



Letter Samdech Techo Hun Sen to H.E. Mr. Ban Ki-moon Secretary-General of the United Nation in New York



លិខិត​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ជូនទៅ ឯកឧត្តម បាន គីមូន អគ្គ​លេខាធិកា​រ អង្គការ​សហ​ប្រជា​ជាតិ នៅទីក្រុង​ញូយ៉ក