Monday, August 24, 2015

ការតែងតាំងសហចៅក្រម ស៊ើបអង្កេតអន្តរជាតិ និងសហចៅក្រមស៊ើប អង្កេតអន្តរជាតិបម្រុងថ្មី

បន្ទាប់​ពី​មាន​ការ​ចាត់​តាំង​ពី​ឯក​ឧត្តម បាន គី​មូន អគ្គ​លេខា​ធិ​ការ​អង្គ​ការ​សហ​ប្រជា​ជាតិ និង​ដោយ​មាន ការ​អនុ​ម័ត​យល់​ព្រម​ពី​ឧត្ត​មក្រុម​ប្រឹក្សា​នៃ​អង្គ​ចៅ​ក្រម ព្រះ​មហា​ក្សត្រ​នៃ​ព្រះ​រាជា​ណាច​ក្រកម្ពុជា ព្រះករុណា សម្តេច ព្រះ​បរម​នាថ នរោ​ត្តម សីហ​មុនី ទ្រង់​បាន​តែង​តាំង​ចៅ​ក្រម Michael Bohlander (ជន​ជាតិអាល្លឺ​ម៉ង់) ជា​សហ​ចៅ​ក្រម​ស៊ើប​អង្កេត​អន្តរ​ជាតិ​ថ្មី​ នៅ​អង្គ​ជំនុំ​ជម្រះ​វិសា​មញ្ញ​ក្នុង​តុលា​ការ​កម្ពុជា​ (អ.វ.ត.ក)។ ចៅ​ក្រម​រូប​នេះជំ​នួស​ចៅ​ក្រម Mark Brian Hamon (ជន​ជាតិ​អា​មេរិក)។
នា​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ ចៅ​ក្រម Michael Bohlander គឺ​ជា​សហ​ចៅ​ក្រម​ស៊ើប​អង្កេត​អន្ត​រជាតិ​បម្រុង។ នា​ពេល​តែង​តាំង​នេះ គាត់​ជា​ប្រធាន​ផ្នែក​នីតិ​ព្រហ្ម​ទណ្ឌ​អន្តរ​ជាតិ និង​ប្រៀប​ធៀប នៅ​សាលា​ច្បាប់ Durhamដែល​គាត់​បាន​បំពេញ​ការ​ងារ​ជា​សាស្រ្តា​ចារ្យ តាំង​ពីឆ្នាំ ២០០៤ មក​ម្លេះ។ ពី​ឆ្នាំ ១៩៩១ ដល់​ឆ្នាំ ២០​០៤ ចៅ​ក្រម Michael Bohlander បាន​បំពេញ​ការ​ងារ​ជា​ចៅ​ក្រម​សាលាដំ​បូង និង​សាលា​ឧទ្ធរណ៍ ជំនុំជម្រះ​លើ​រឿង​ក្តីព្រ​ហ្មទណ្ឌ និង​រដ្ឋ​ប្បវេណី​នៅ​តុលា​ការ​នៃ​រដ្ឋ​សេរី Thuringis ប្រទេស​អាល្លឺ​ម៉ង់​ខាង​កើត (East German Free State of Thuringia) នៅ​ក្នុង​ដំណាក់​កាល​អន្តរ​កាល នៅ​ឆ្នាំ ១៩​៩០ បន្ទាប់​ពី​ការ​រួប​រួមរបស់​ប្រទេស​អា​ល្លឺ​ម៉ង់។ ពី​ឆ្នាំ ១៩​៩៩ ដល់​ឆ្នាំ ២០​០១ គាត់​បាន​បំពេញ​ការ​ងារ​ជា​មន្រ្តី​ច្បាប់​ជាន់​ខ្ពស់​នៃអង្គ​ជំនុំ​ជម្រះ​សាលា​ដំបូ​ងនៃ​តុលា​ការ​ព្រហ្ម​ទណ្ឌ​អន្តរ​ជាតិ​សម្រាប់​អតីត​ប្រទេសយូ​ហ្គោ​ស្លាវី។ ចៅ​ក្រម Michael Bohlander បាន​ទទួល​សញ្ញា​ប័ត្រ​ថ្នាក់​បណ្ឌិត​ផ្នែក​ច្បាប់ និង​សញ្ញា​ប័ត្រ​ច្បាប់​ ពី​សាកល​វិទ្យា​ល័យ Saarland
ចៅ​ក្រម Maureen Harding Clark (ជន​ជាតិ​អៀរ​ឡង់) ត្រូវ​បាន​តែង​តាំង​ជា​សហ​ចៅ​ក្រម​ស៊ើប​អង្កេត​អន្តរជាតិ​បម្រុង​ថ្មី។ កាល​ពីពេល​មុន ចៅ​ក្រម Maureen Harding Clark បាន​បំពេញ​ការ​ងារ​ជា​ចៅ​ក្រម​នៅតុលា​ការ​ព្រហ្ម​ទណ្ឌ​អន្ត​រជាតិ(ICC) និង​ជាចៅ​ក្រម​មិន​អចិ​ន្រ្តៃយ៍ (Ad Litem) នៅ​តុលា​ការព្រហ្ម​ទណ្ឌ​អន្តរជាតិ​សម្រាប់​អតីត​ប្រទេស​យូហ្គោ​ស្លាវី​។ ចៅ​ក្រម Maureen Harding Clark បានបំ​ពេញ​ការ​ងារ​នៅតុលា​ការ​កំពូល​នៅ​Dublin រហូត​ដល់​ឆ្នាំ​២០​១៤ ហើយ​បច្ចុប្បន្ន​នេះ គាត់​គឺជា​ចៅ​ក្រម​វាយ​តម្លៃ​ នៅ​ក្នុង​កម្ម​វិធី​ផ្តល់សំណង ​ចំពោះ​ការវះ​កាត់​អាង​ត្រគាក នៅ​ប្រទេស​អៀរ​ឡង់​៕

No comments:

Post a Comment