Sunday, July 08, 2018

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតចេញ​សេចក្តីប្រកាសព័ត៌មាន ថ្ងៃទី០២ នៃយុទ្ធនាការឃោសនា​បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨


នៅថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៨នេះ ត្រូវជាថ្ងៃទី០២ នៃការឃោសនារកសំឡេងឆ្នោត គណបក្សនយោបាយនីមួយៗបានធ្វើសកម្មភាពឃោសនានៅតាមមណ្ឌលរាជធានី ខេត្ត ដូចខាងក្រោម៖



សន្និសីទថ្នាក់រដ្ឋមន្ត្រីអាស៊ីក្រោមប្រធានបទ «ការត្រៀមបង្កាហានិភ័យគ្រោះមហន្តរាយ ដើម្បីគាំពារដល់ការអភិវឌ្ឍន៍ប្រកប ដោយចីរភាពគឺស្របទៅនឹងអាទិភាពរបស់ប្រទេសកម្ពុជា»


ការជ្រើសប្រធានបទសំរាប់សន្និសីទថ្នាក់រដ្ឋមន្ត្រីអាស៊ីលើកទី៨ ឆ្នាំ២០១៨នៅ ប្រទេសម៉ុងហ្គោលី សំរាប់ការត្រៀមបង្កាហានិភ័យគ្រោះមហន្តរាយ ដើម្បីគាំពារដល់ការអភិវឌ្ឍន៍ប្រកប ដោយចីរភាព គឺស្របទៅនឹងអាទិភាពរបស់ប្រទេសកម្ពុជា ដែលជាការបញ្ជាក់អំពីការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយដៃគូពាក់ព័ន្ធទាំងអស់ ក្នុងការដោះស្រាយការប្រឈមសំរាប់ ថ្នាក់ជាតិ ថ្នាក់តំបន់ និងសកលលោក ដែលបង្កឡើងដោយគ្រោះមហន្ដរាយ និងការប្រែប្រួលអាកាសធាតុ ដើម្បីឲ្យពិភពលោកយើងមានការត្រៀមរៀបចំឲ្យបានច្បាស់លាស់។

ការថ្លែងប្រាប់អ្នកសារពត៌មានបែបនេះរបស់  លោកបណ្ឌិតទេសរដ្ឋមន្ត្រី ញឹម វណ្ណដា អនុប្រធានទទួលបន្ទុកបេសកកម្មពិសេសនិងជាប្រធានប្រតិបត្តិនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ ក្នុងខណៈពេលដែលលោកត្រឡប់មកពីចូលរួម សន្និសីទស្ដីពីការកាត់បន្ថយហានិភ័យ ដែលបានធ្វើឡើងនៅទីក្រុងអ៊ូឡាន់បាតា ប្រទេសម៉ុងហ្គោលី ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៦ ខែកក្កដា កន្លងមកនេះ។

ទាក់ទងនឹងសន្និសីទនេះដែរ លោកទេសរដ្ឋមន្រ្ដី បានមានប្រសាសន៍បន្ថែមថា ចាប់តាំងពីក្របខណ្ឌការងារសេនដាយស្ដីពីហានិភ័យគ្រោះមហន្ដរាយឆ្នាំ២០១៥­-២០៣០ ត្រូវបានអនុម័តនៅក្នុង
សន្និសីទលើកទី៣ របស់អង្គការសហប្រជាជាតិ គណកម្មាធិការជាតិគ្រប់គ្រគ្រោះមហន្ដរាយកម្ពុជា បានអនុវត្តន៍ការងារគ្រប់គ្រងគ្រោះមហន្ដរាយសំរេចបាននូវសមិទ្ធិគួឲ្យកត់សំគាល់ ដែលរួមមាន ច្បាប់ស្ដីពីការគ្រប់គ្រងគ្រោះមហន្ដរាយបញ្ជ្រៀបហានិភ័យទៅក្នុងផែនការអភិវឌ្ឍន៍ ក្នុងវិស័យអប់រំ កសិកម្ម សុខាភិបាលនិងវិស័យធនធានទឹក បង្កើតផែនការយុទ្ធសាស្រ្ដ បង្កើតទិន្នន័យការខូចខាតដើម្បីផ្សព្វផ្សាយដល់ដៃគូពាក់ព័ន្ធ និងការបង្កើតប្រព័ន្ធស្បៀងបំរុង សំរាប់ឆ្លើយតបគ្រោះមហន្ដរាយបន្ទាន់ ហើយអ្វីដែលសំខាន់នោះគឺកម្ពុជាបាននឹងកំពុងមានការអភិវឌ្ឍលើគ្រប់វិស័យ បានធ្វើឲ្យកំណើនសេដ្ឋកិច្ចកើនឡើង៧% បានមកពីវិស័យកាត់ដេរ ទេសចរណ៍ និងវិស័យកសិកម្មជាដើមបានប្រែក្លាយកម្ពុជាជាប្រទេសមានចំណូលមធ្យមកំរិតទាប និងក្លាយជាប្រទេសដែលមានចំណូលមធ្យមកំរិតខ្ពស់នៅឆ្នាំ២០២៣ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដែលកំពុងធ្វើកំណែទម្រង់ ផ្លូវ ទឹក ភ្លើង ពិសេសបញ្ហាធនធានមនុស្ស ៕
អត្ថបទ ៖ យន់ សាវឿន




ថ្ងៃស្អែកនេះ ព្រះមហាក្សត្រ នឹងយាងជាព្រះរាជាធិបតីក្នុងព្រះរាជពិធី «រុក្ខទិវា» នៅខេត្តកំពត

កំពត៖ នៅព្រឹកថ្ងៃច័ន្ទទី០៩ ខែកក្កដា ឆ្នាំ២០១៨ ស្អែកនេះ ព្រះរាជពិធី «រុក្ខទិវា» នឹងត្រូវបានប្រារព្ធឡើង នៅភូមិព្រែកអំពិល ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត ក្រោមព្រះរាជវត្តមានដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា។

បើតាមលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ​ ព្រះរាជពិធីនេះ ក៏នឹងមានការយាង និងអញ្ជើញចូលរួមផងដែរពីសំណាក់ លោក​ លោកស្រី ដែលជាប្រធាន អនុប្រធាន និងសមាជិក សមាជិកានៃព្រឹទ្ធសភា រដ្ឋសភា និងប្រមុខ ក៏ដូចជាសមាជិករាជរដ្ឋាភិបាល ព្រមទាំងវត្តមានរបស់សម្ដេច ព្រះអង្គម្ចាស់ ទ្រង់ លោក លោកស្រី ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ អន្ដរជាតិ និងបងប្អូនជនរួមជាតិមួយចំនួនរស់នៅជិតតំបន់នោះផងដែរ។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រី បានអំពាវនាវដល់ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់​ថ្នាក់ បងប្អូនប្រជាពលរដ្ឋគ្រប់ទិសទី មេត្តាចូលរួមដាំឈើ ថែរក្សាការពារព្រៃឈើ ព្រៃលិចទឹក ជីវៈចម្រុះគ្រប់ប្រភេទ ក្នុងស្មារតីស្រឡាញ់ព្រៃឈើ និងធនធានធម្មជាតិ ដែលជាមរតកដ៏មានតម្លៃរបស់ដូនតាយើង ជាពិសេសសម្រាប់ទ្រទ្រង់ជីវិតរស់នៅរបស់យើងគ្រប់ៗរូប ក៏ដូចជាសត្តនិករទាំងឡាយនៅលើភពផែនដី និងអនាគតរុងរឿងនៃកូនចៅជំនាន់ក្រោយៗទៀត តរៀងទៅ៕







លោក គួច ចំរើន ចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលជាសមាជិក-​សមាជិកាគណបក្សប្រជាជនកម្ពុជានៅមូលដ្ឋាន

(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី៨ ខែកក្តដា ឆ្នាំ២០១៨ នេះលោក គួច ចំរើន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានកម្មាធិការបក្សខេត្តកំពង់ចាម បានចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលជាសមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជា នៅតាមមូលដ្ឋាន តាមបណ្តាលស្រុក រូមមាន៖ ស្រុកបាធាយ ស្រុកជើងព្រៃ នឹងស្រុកព្រៃឈរ ក្នុងការបើកយុទ្ធនាការឃោសនាបោះឆ្នោតដើម្បីរកសម្លេងឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨របស់គណបក្សប្រជាជនកម្ពុជា។
ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដែលជាសមាជិកគណបក្សប្រជាជនកម្ពុជា បានសម្តែងភាពសប្បាយរីករាយក្នុងការរស់នៅដោយសេរីភាព សុខសន្តិភាព នឹងនៅតាមមូលដ្ឋានភូមិស្រុករបស់ពួកគាត់មានការអភិវឌ្ឍន៍ជាច្រើនលើហេដ្ឋារចនាសម្ពន្ធ័ដូចជា ផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារាម ស្ពាន….ជាដើម។ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាដែលមានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងបន្តគាំទ្រគណបក្សប្រជាជនកម្ពុជាដឹកនាំបន្តទៀតក្នុងនីតិកាលទី៦ ឆ្នាំ២០១៨នេះ លោកបានស្នើសមាជិក-សមាជិកាទាំងអស់កៀរគរសមាជិកគ្រួសារ អ្នកភូមិទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដើម្បីសុខសន្តិភាព ការអភិវឌ្ឍន៍ នឹងការរីកចម្រើនជាបន្តទៀត៕












កូនឈើគ្រប់ប្រភេទចំនួន ៤០១១ដើម ត្រូវបានដាំឡើងវិញលើផ្ទៃដី២,៤ហិកតា ក្នុងឱកាសអបអរសាទរ ពិធីរុក្ខទិវា ៩ កក្កដា ២០១៨

ព្រះវិហារ​៖​ នៅថ្ងៃទី៨ ខែកក្ដដា ឆ្នាំ​២០១៨ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខត្តព្រះវិហារ និងលោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីរុក្ខទិវា ៩កក្ដដា ២០១៨ ដោយមានការចូលរួមពី អភិបាលរងខេត្ត មន្ទីរជំនាញជុំវិញខេត្ត អភិបាលក្រុង-ស្រុកទាំង៨ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស និងប្រជាជន នៅភូមិស្អាង ឃុំស្អាង ស្រុកជ័យសែន ខេត្តព្រះវិហារ យ៉ាងច្រើនកុះករ៕









 



ពិធីប្រកាស​ បង្កើត​ និងតែងតាំង​សមាសភាព​គណៈកម្មាធិការ​សាខាគណបក្សប្រជាជនកម្ពុជា​ប្រចាំទីក្រុងប៊ូសាន

(កម្រងរូបភាព)៖ អបអរសាទរ​ខួបអនុស្សាវរីយ៍លើកទី ៦៧ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងពិធីប្រកាស​ បង្កើត​ និងតែងតាំង​ សមាសភាព​គណៈកម្មាធិការសាខាគណបក្សប្រជាជនកម្ពុជា​ប្រចាំទីក្រុងប៊ូសាន​ គីមហេ​ សាសាង និងឆាងវ៉ុន ចំនួន​ ១២១នាក់។

ថ្ងៃសៅរ៍​ ១១រោច ខែ បឋមសាឍ ឆ្នាំ ច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៧​ ខែកក្កដា ឆ្នាំ២០១៨