Sunday, July 08, 2018

សន្និសីទថ្នាក់រដ្ឋមន្ត្រីអាស៊ីក្រោមប្រធានបទ «ការត្រៀមបង្កាហានិភ័យគ្រោះមហន្តរាយ ដើម្បីគាំពារដល់ការអភិវឌ្ឍន៍ប្រកប ដោយចីរភាពគឺស្របទៅនឹងអាទិភាពរបស់ប្រទេសកម្ពុជា»


ការជ្រើសប្រធានបទសំរាប់សន្និសីទថ្នាក់រដ្ឋមន្ត្រីអាស៊ីលើកទី៨ ឆ្នាំ២០១៨នៅ ប្រទេសម៉ុងហ្គោលី សំរាប់ការត្រៀមបង្កាហានិភ័យគ្រោះមហន្តរាយ ដើម្បីគាំពារដល់ការអភិវឌ្ឍន៍ប្រកប ដោយចីរភាព គឺស្របទៅនឹងអាទិភាពរបស់ប្រទេសកម្ពុជា ដែលជាការបញ្ជាក់អំពីការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ ជាមួយដៃគូពាក់ព័ន្ធទាំងអស់ ក្នុងការដោះស្រាយការប្រឈមសំរាប់ ថ្នាក់ជាតិ ថ្នាក់តំបន់ និងសកលលោក ដែលបង្កឡើងដោយគ្រោះមហន្ដរាយ និងការប្រែប្រួលអាកាសធាតុ ដើម្បីឲ្យពិភពលោកយើងមានការត្រៀមរៀបចំឲ្យបានច្បាស់លាស់។

ការថ្លែងប្រាប់អ្នកសារពត៌មានបែបនេះរបស់  លោកបណ្ឌិតទេសរដ្ឋមន្ត្រី ញឹម វណ្ណដា អនុប្រធានទទួលបន្ទុកបេសកកម្មពិសេសនិងជាប្រធានប្រតិបត្តិនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ ក្នុងខណៈពេលដែលលោកត្រឡប់មកពីចូលរួម សន្និសីទស្ដីពីការកាត់បន្ថយហានិភ័យ ដែលបានធ្វើឡើងនៅទីក្រុងអ៊ូឡាន់បាតា ប្រទេសម៉ុងហ្គោលី ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៦ ខែកក្កដា កន្លងមកនេះ។

ទាក់ទងនឹងសន្និសីទនេះដែរ លោកទេសរដ្ឋមន្រ្ដី បានមានប្រសាសន៍បន្ថែមថា ចាប់តាំងពីក្របខណ្ឌការងារសេនដាយស្ដីពីហានិភ័យគ្រោះមហន្ដរាយឆ្នាំ២០១៥­-២០៣០ ត្រូវបានអនុម័តនៅក្នុង
សន្និសីទលើកទី៣ របស់អង្គការសហប្រជាជាតិ គណកម្មាធិការជាតិគ្រប់គ្រគ្រោះមហន្ដរាយកម្ពុជា បានអនុវត្តន៍ការងារគ្រប់គ្រងគ្រោះមហន្ដរាយសំរេចបាននូវសមិទ្ធិគួឲ្យកត់សំគាល់ ដែលរួមមាន ច្បាប់ស្ដីពីការគ្រប់គ្រងគ្រោះមហន្ដរាយបញ្ជ្រៀបហានិភ័យទៅក្នុងផែនការអភិវឌ្ឍន៍ ក្នុងវិស័យអប់រំ កសិកម្ម សុខាភិបាលនិងវិស័យធនធានទឹក បង្កើតផែនការយុទ្ធសាស្រ្ដ បង្កើតទិន្នន័យការខូចខាតដើម្បីផ្សព្វផ្សាយដល់ដៃគូពាក់ព័ន្ធ និងការបង្កើតប្រព័ន្ធស្បៀងបំរុង សំរាប់ឆ្លើយតបគ្រោះមហន្ដរាយបន្ទាន់ ហើយអ្វីដែលសំខាន់នោះគឺកម្ពុជាបាននឹងកំពុងមានការអភិវឌ្ឍលើគ្រប់វិស័យ បានធ្វើឲ្យកំណើនសេដ្ឋកិច្ចកើនឡើង៧% បានមកពីវិស័យកាត់ដេរ ទេសចរណ៍ និងវិស័យកសិកម្មជាដើមបានប្រែក្លាយកម្ពុជាជាប្រទេសមានចំណូលមធ្យមកំរិតទាប និងក្លាយជាប្រទេសដែលមានចំណូលមធ្យមកំរិតខ្ពស់នៅឆ្នាំ២០២៣ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដែលកំពុងធ្វើកំណែទម្រង់ ផ្លូវ ទឹក ភ្លើង ពិសេសបញ្ហាធនធានមនុស្ស ៕
អត្ថបទ ៖ យន់ សាវឿន




No comments:

Post a Comment