Sunday, July 08, 2018

ក្រុមការងារចុះជួយសង្កាត់ផ្ទះព្រៃ​ បានអញ្ញើញចុះជួបសមាជិកបក្សដើម្បីធ្វើការសាកល្បងគូសសន្លឹកឆ្នោតរបសគណបក្សប្រជាជនកម្ពុជា

ពោធិ៍សាត់​៖​ នៅសង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់​ នៅថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០១៨ លោក អ៊ឹង គឹមលាង ប្រធានក្រុមការងារចុះជួយសង្កាត់ផ្ទះព្រៃ​ និងជាអភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ តំណាង​លោក​ ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ព្រមទាំងអនុប្រធាន សមាជិកក្រុមការងារចុះជួយសង្កាត់ទាំងអស់ បានអញ្ញើញចុះជួបសមាជិកបក្សដើម្បីធ្វើការសាកល្បងគូសសន្លឹកឆ្នោតរបសគណបក្សប្រជាជនកម្ពុជា។

នាឱកាសនោះ​ លោកមានប្រសាសន៍បន្តថា មានតែគណបក្សប្រជាជនតែមួយគត់ដែលអាចរកសុខសន្តិភាព និងសុខសុវត្តិភាពជូនដល់ប្រជាពលរដ្ឋ​ ដូច​នេះ​ សូម​ប្រជាពលរដ្ឋ
ទាំងអស់មេត្តានាំគ្នាបន្តការគាំទ្រនឹងបោះឆ្នោតជូនដល់លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន អោយបានគ្រប់ៗគ្នាដើម្បីអោយប្រទេសយើងកាន់តែមានភាពរីកចម្រើនខ្លាំងជាងនេះបន្តថែមទៀត។ លោក​បាន​បន្ត​ថា​ សូម​ប្រជាពលរដ្ឋទាំងអស់គ្នា​
គូសអោយចំលេខរៀងទី២០​ ព្រោះលេខ២០នាំលាភ លេខ២០នាំសុខ លេខ២០ នាំជោគជ័យជូនជាតិ៕




No comments:

Post a Comment