Sunday, July 08, 2018

ទស្សនៈកូនខ្មែរ៖ អង្គុយគិតឡើងវិញ តើយើងចំណេញអ្វីខ្លះពីការដឹកនាំរបស់លោក ហ៊ុន សែន ?

បើយើងមិនបានពិនិត្យមើលឲ្យគ្រប់ជ្រុងជ្រោយទេ យើងមិនដឹងខ្លួនថា យើងគ្រប់គ្នាបាននិងកំពុងទទួបានផលប្រយោជន៍យ៉ាងច្រើនពីលោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ នោះទេ។ សមិទ្ធផលធំធេងបំផុតដែលយើងមិនត្រូវភ្លេចគឺ ការសង្គ្រោះប្រទេសចេញពីសេចក្តីស្លាប់ក្នុងរបបខ្មែរក្រហម។ សមិទ្ធផលធំធេងទី២ ដែលយើងជាខ្មែរត្រូវចងចាំគឺ ការបញ្ចប់សង្គ្រាមស៊ីវិល ហើយនាំមកនូវសន្តិភាពក្រោមនយោបាយឈ្នះៗដ៏ល្បីល្បាញ។ សមិទ្ធផលធំទី៣ ដែលមិនកម្ពុជា មិនដែលបានជួបក្នុង ប្រវត្តិសាស្ត្ររបស់ខ្លួនគឺ ការអភិវឌ្ឍន៍យ៉ាងលឿនរហ័ស និងមានហេដ្ឋារចនាសម្ព័ន្ធ ផ្លូវស្ពាន សាលារៀន ផ្សារទំនើប និងយានយន្តណែនណាន់តាន់តាប់មិនចាញ់ប្រទេសជិតខាងឡើយ។
ឥឡូវនេះ ប្រសិនបើយើងមើល លម្អិតជាងនេះទៀត យើងនឹងឃើញថា ប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានសុទ្ធតែបានទទួលផល ប្រយោជន៍យ៉ាងច្រើនពីការអភិវឌ្ឍប្រទេស។ ជាក់ស្តែង ចំណូលក្នុងស្រុកសរុបសម្រាប់ពលរដ្ឋម្នាក់បានកើនឡើងពី ១ ០៤២ ដុល្លាក្នុងឆ្នាំ ២០១៣ ដល់ ១៥៦០ ដុល្លារក្នុងឆ្នាំ ២០១៨ នេះនិងបន្តកើនឡើងបន្ថែមទៀតនាឆ្នាំខាងមុខ។ កំណើនសេដ្ឋកិច្ចថេរក្នុងរង្វង់ ៧% ក្នុងមួយឆ្នាំ រីឯអត្រានៃភាពក្រីក្រត្រូវបានកាត់បន្ថយបាន យ៉ាងលឿនក្នុងរង្វង់ ១% ក្នុងមួយឆ្នាំ ពោលគឺថយចុះពី ៥៣,៥% ក្នុងឆ្នាំ ២០០៤ មកនៅត្រឹម ១៣,៥% ក្នុងឆ្នាំ ២០១៤ ហើយបានថយចុះជាបន្តបន្តាប់ ទៀតនាប៉ុន្មានឆ្នាំចុងក្រោយនេះ។ ទាំងនេះជាសមិទ្ធផលរួមដែលទាំងអស់គ្នាទទួលបាន ប្រយោជន៍ពីការដឹកនាំរបស់រាជរដ្ឋាភបាលគណបក្សប្រជាជនកម្ពុជា។ សមិទ្ធផលរួមទាំងនេះ បានស្តែងតាមរយៈ ការផ្លាស់ប្តូរជីវភាពគួរឲ្យកត់សម្គាល់របស់ប្រជាពលរដ្ឋខ្មែរ៖ នៅទីក្រុង និងទីប្រជុំជន កំណើនផ្ទះសម្បែងថ្មីៗ និងទំនើបរបស់របរប្រើប្រាស់ កំណើនយានយន្តលើដងផ្លូវសាធារណៈ និងហាងទំនិញ ផ្សារទំនើប របស់ប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគសប្បូរ បែប។ នៅតាមទីជនបទ ផ្ទះថ្មសសរឥដ្ឋ ឬផ្ទះគ្រឿងថ្មីៗកើនឡើងព្រៀងព្រាត, ម៉ូតូទំនើបស្ទើរគ្រប់ផ្ទះ ទូរស័ព្ទស្មាតហ្វូនស្ទើរគ្រប់ដៃ។
ុំ
ដោយឡែកបើយើងពិនិត្យមើលឲ្យលម្អិតជាង
នេះទៀត យើងនឹងឃើញកាន់តែច្បាស់ថា ក្រៅពីសមិទ្ធផលដ៏ធំធេងទាំងនេះ ពលរដ្ឋទូទៅគ្រប់មជ្ឈដ្ឋានកំពុងទទួលបានអត្ថប្រយោជន៍កាន់តែច្រើនថែមទៀតពីការដឹកនាំរបស់រាជរដ្ឋាភិបាលគណបក្សប្រជាជនដែល មានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រមុខ។ ជាក់ស្តែង កម្មករ កម្មការិនី ទទួលបានកញ្ចប់អត្ថប្រយោជន៍យ៉ាងច្រើន។ ក្រៅពីប្រាក់ខែគោល ១៧០ ដុល្លារ ពួកគេនៅមានអត្ថប្រយោជន៍ជាច្រើនទៀត​ ដូច​ជា៖ ការជិះរថយន្តក្រុងដោយឥតគិតថ្លៃ, ការ បញ្ចុះតម្លៃអគ្គិសនី, របបសន្តិសុខ សង្គម, ជាពិសេសស្ត្រីមានផ្ទៃពោះឆ្លងទន្លេមានកញ្ចប់ថវិកាយ៉ាងពិសេសគឺបានទទួលការឈប់សម្រាប់មាតុភាព ៣ខែ ដោយទទួលបាន ប្រាក់ឈ្នួលរហូតដល់ ១២០% ថែមទាំងការឧបត្ថម្ភផ្សេងទៀត។
ខាងមុខនេះ ពួកគេនឹងទទួលបាន ប្រយោជន៍ពីគោលនយោបាយ សោធននិវត្តថែមទៀត។ ចំណែកស្ត្រីក្នុងគ្រួសារក្រីក្រក៏ទទួលបានអត្ថប្រយោជន៍យ៉ាងធំពេលពួកគេមានផ្ទៃពោះឆ្លងទន្លេ។ ពួកគេនឹងទទួលបាន ប្រាក់ឧត្ថម្ភ៣ដំណាក់កាលរាប់ចាប់តាំងពីពេលមានផ្ទៃពោះ, ពេលឆ្លងទន្លេ រហូតដល់កូនមានអាយុពីរឆ្នាំឯណោះ។
កសិករឯណោះវិញក៏ទទួល បានផលប្រយោជន៍ពី រាជរដ្ឋាភិបាលតាមរយការមិន យកពន្ធលើដីកសិកម្ម, ការ បញ្ចុះតម្លៃអគ្គិសនី,តម្លៃទឹក, ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន សាលារៀនមន្ទីរពេទ្យ ក៏ដូចជាគោលនយោបាយផ្សេងទៀត ដូចជាការមិន យកពន្ធលើសេវាកម្មមួយចំនួន ការជួយដោះស្រាយបញ្ហាទីផ្សារកសិផល។ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក៏ទទួលបានអត្ថប្រយោជន៍កាន់តែច្រើនពីរាជរដ្ឋាភិបាលតាមរយៈការតម្លើងប្រាក់ខែជាបន្តបន្ទាប់ និងគោលនយោបាយបើកប្រាក់ខែតាមប្រព័ន្ធធនាគារ និងបើកប្រាក់សោធននិវត្តន៍ពីរ សប្តាហ៍ម្តង, របបសន្តិសុខសង្គម និងការបញ្ចុះថ្លៃអគ្គិសនី ជាដើម។ ចំណែកអាជីវករលក់ដូរតាមផ្សារក៏ទទួលបានផលប្រយោជន៍ ច្រើនដែរតាមរយៈគោលនយោបាយមិនយកភាស៊ីចំពោះអ្នកលក់ដូរតូចតាច ខណៈ ដែលអ្នកមានស្តង់ មានតូប ក៏អាចផ្ទេរសិទ្ធិកាន់កាប់ទៅឲ្យកូនចៅជាដើម។

សរុបទៅ ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន សុទ្ធតែទទួលបាន ប្រយោជន៍ពីសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជារួម និងទទួលបានអត្ថប្រយោជន៍ដោយឡែកៗទៅតាមវិស័យរៀងៗខ្លួន បន្ថែមទៀត។ ដូច្នេះ យើងទាំងអស់គ្នាត្រូវរួមគ្នាថែរក្សាអ្វីដែលយើងកំពុងមាន និងបន្តបង្កើនអត្ថប្រយោជន៍បន្ថែម ទៀតនៅពេលខាងមុខ។ ប្រទេសជាតិយើងសប្បូរសប្បាយ គឺដោយសារយើងទាំងអស់ គ្នាសម្រេចចិត្តត្រូវក្នុងការជ្រើសរើសមេដឹកនាំ។ មេដឹកនាំដែលនាំតែភាពច្រុងចម្រើនដល់ ប្រទេសជាតិ។ ដើម្បីបន្តលើកស្ទួយជីវភាពរបស់យើង និងកូនចៅយើង មានតែគណបក្សប្រជាជនកម្ពុជាទេដែលជាជម្រើសមិនអាចខ្វះបាន៕
ដោយ៖ និស្សិតឆ្នាំទី4 សាកលវិទ្យាល័យ ភូមិន្ទ និតិសាស្ត្រ និងសេដ្ឋកិច្ច

No comments:

Post a Comment