Wednesday, December 16, 2015
ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហមុនីផ្ញើសារលិខិតជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសខួបចម្រើនជន្មាយុ ៦២ឆ្នាំ
ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា
បានផ្ញើសាជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសដ៏នក្ខត្តឫក្សនៃខួបចម្រើនជន្មាយុ
៦១ ឈានចូល ៦២ ឆ្នាំ។
នៅក្នុងឱកាសដ៏នក្ខត្តឫក្សនៃខួបចម្រើនជន្មាយុ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត
ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០១៥ ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា
មានហឬទ័យសោមនស្សរីករាយ សម្តែងនូវសេចក្តីកោតសសើរដ៏កក់ក្តៅជាទីបំផុត ចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជាអ្នកស្នេហាជាតិដ៏ឆ្នើម
ដែលនិងកំពុងខិតខំបំពេញភារៈកិច្ច មនុស្សធម៌ដ៏ឧត្តុង្គឧត្តម ជូនប្រជាជាតិ មាតុភូមិ
និងប្រជាជនគ្រប់កាលៈទេសៈ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងឱកាសខួបចម្រើនជន្មាយុដ៏ថ្លៃថ្លានេះ
ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចូលរួមអបអរសាទរ និងជូនពរបវរប្រសើរ
ចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតទទួលបានជោគជ័យថ្មីៗ បន្ថែមទៀត ក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តម
បម្រើប្រជាជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ព្រមទាំងបានប្រកបតែនឹងព្រះពុទ្ធពរ
គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
សម្ដេចតេជោហ៊ុន សែន អំពាវនាវឲ្យមេដឹកនាំប្រទេសក្នុងតំបន់អាស៊ានសហការផ្ដល់ព័ត៌មាន ដើម្បីឆ្លើយតបឲ្យបានឆាប់រហ័សទៅនឹងគ្រោះមហន្ដរាយ
នៅក្នុងកិច្ចប្រជុំលើកទី៣ ថ្នាក់រដ្ឋមន្រ្ដីអាស៊ានទទួលបន្ទុកគ្រោះមហន្ដរាយ សម្ដេចតេជោ ហ៊ុន
សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥នេះ បានអំពាវនាវ
ដល់មេដឹកនាំប្រទេស ក្នុងតំបន់អាស៊ានទាំងអស់ចូលរួមសហការ និងផ្ដល់ព័ត៌មានអោយគ្នា ទៅវិញទៅមក ដើម្បីអាចឆ្លើយតបឆាប់រហ័សទៅនឹងគ្រោះមហន្ដរាយ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ
ហ៊ុន សែន បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំ លើកទី៣ ថ្នាក់រដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកគ្រប់គ្រងគ្រោះមហន្តរាយ នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ ដោយមានការចូលរួមពីបណ្ដាមន្រ្ដី ប្រទេសពាក់ព័ន្ធដែលស្ថិតក្នុងតំបន់អាស៊ាន រួមទាំងអគ្គលេខាធិការអាស៊ានផងដែរ។ សម្ដេចតេជោនាយករដ្ឋមន្រ្ដី បានថ្លែងថា
ការរៀបចំកិច្ចប្រជុំ នាពេលនេះ បានបង្ហាញពីកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដើម្បីរួមគ្នាចូលរួមទប់ស្កាត់គ្រោះមហន្តរាយ នេះ។
ក្នុងឱកាសនេះដែរ សម្ដេចតេជោ ហ៊ុន
សែន បានសំណូមពរ ឲ្យអគ្គលេខាធិការអាស៊ាន កត់ត្រានូវចំណុចមួយ គឺប្រតិបត្ដិការសង្រ្គោះឆ្លងដែន លើកចំណុចដែលគប្បីពិចារណា ដាក់ជាកញ្ចប់នៅក្នុងការពិភាក្សារបស់មេដឹកនាំអាស៊ានទាំងអស់។ សម្ដេចតេជោ
បានគូសបញ្ជាក់ថា ប្រតិបត្ដិការសង្រ្គោះឆ្លងដែន គឺប្រទេសកម្ពុជាបានធ្វើរួចហើយ ជាមួយប្រទេសវៀតណាម កាលពីឆ្នាំ២០១១កន្លងទៅនេះ។
ឯកឧត្ដមបណ្ឌិត ញឹម វណ្ណដា
ទេសរដ្ឋមន្រ្ដីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១
គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្ដរាយ បានមានប្រសាសន៍ថា នៅក្នុងភូមិភាគអាស៊ីអាគ្នេយ៍ ត្រូវបានចាត់ទុកថាជាតំបន់ស្ថិតក្នុងភាពប្រកបដោយគ្រោះថ្នាក់ នៃគ្រោះមហន្ដរាយដោយធម្មជាតិ នានាដូចជា៖ ការរញ្ជួយដី,
ផ្ទុះភ្នំភ្លើង, ខ្យស់ព្យុះ, បាក់ដី, ទឹកជំនន់ និងគ្រោះរាំងស្ងួតជាដើម ហើយជាមួយនោះក៏មានគ្រោះមហន្ដរាយ ដែលបង្កឡើងដោយមនុស្សមួយចំនួនទៀតផងដែរ។
ឯកឧត្ដម បានគូសបញ្ជាក់ថា ដើម្បីកាត់បន្ថយនូវការបាត់បង់អាយុជីវិត និងការខូតខាតទ្រព្យសម្បត្ដិ ដោយគ្រោះមហន្ដរាយនោះ គឺអាស៊ានបានខិតខំប្រឹងប្រែងប្រយុទ្ធ ទប់ស្កាត់ហានិភ័យផ្សេងៗ តាម
រយៈសកម្មភាពរួមគ្នា ក្នុងការត្រៀមបង្ការ ការកាត់បន្ថយគ្រោះថ្នាក់ ការត្រៀមរៀបចំការឆ្លើយតប សង្រ្គោះបន្ទាន់។
ដោយឡែកនៅកម្ពុជា បើទោះបីជាសមត្ថភាពនៅមានកម្រិត ប៉ុន្ដែឆន្ទះនយោបាយ និងការប្ដេជ្ញាចិត្ដ របស់រាជរដ្ឋាភិបាល បានធ្វើឲ្យដំណើរការអភិបាលកិច្ចហានិភ័យគ្រោះមហន្ដរាយ ដើម្បីគ្រប់គ្រង គ្រោះមហន្ដរាយ ប្រកបដោយប្រសិទ្ធភាព ដោយពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រងគ្រោះមហន្ដរាយថ្នាក់ជាតិ ក្រសួង-ស្ថាប័នរាជធានី-ខេត្ដស្រុក-ក្រុង-ខណ្ឌ
និងភូមិ លើការត្រៀមបង្ការគ្រោះមហន្ដរាយ ដោយបញ្ជ្រាប
និងសមាហរណកម្មការកាត់បន្ថយហានិភ័យគ្រោះមហន្ដរាយ ទៅក្នុងផែនការ និងកម្មវិធីអភិវឌ្ឍន៍ដោយនៅពេលថ្មីៗនេះ កម្ពុជាបានប្រកាសអោយប្រើច្បាប់ស្ដីពី "ការគ្រប់គ្រង គ្រោះមហន្ដរាយ" ផងដែរ៕
រដ្ឋសភាបើកកិច្ចប្រជុំពេញអង្គ ដើម្បីពិភាក្សា និងអនុម័តលើសេចក្តីព្រាងច្បាប់ចំនួន៣
យោងតាមសេចក្តីជូនដំណឹងរបស់ព្រឹទ្ធសភា
បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥នេះ រដ្ឋសភាជាតិ
ចាប់បើកកិច្ចប្រជុំពេញអង្គ ដើម្បីពិភាក្សានិងអនុម័ត លើសេចក្តីព្រាងច្បាប់ចំនួន៣ ក្រោបអធិបបតីដ៏ខ្ពង់ខ្ពស់របស់
សម្តេចអគ្គមហាពញចក្រី ហេងសំរិនប្រធានរដ្ឋសភា តាមរបៀបវារៈដូចតទៅ ១-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រម
លើពិធីសារសម្រាប់ធ្វើវិសោធនកម្ម កិច្ចព្រមព្រៀងម៉ារ៉ាកេស
ស្តីពីការបង្កើតអង្គការពាណិជ្ជកម្មពិភពលោក ដើម្បីបញ្ជូលកិច្ចព្រមព្រៀង
ស្តីពីកិច្ចសម្រួលពាណិជ្ជកម្ម ទៅក្នុងឧបសម្ព័ន្ធ១ក នៃកិច្ចព្រមព្រៀងម៉ារ៉ាកេស។
២-សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីការបង្កើតមជ្ឈមណ្ឌលជីវៈចម្រុះអាស៊ាន និង
៣-សេចក្តីព្រាងច្បាប់ស្តីពី សុខភាពសត្វ និងផលិតកម្មសត្វ។
សូមបញ្ជាក់ថាកិច្ចប្រជុំថ្ងៃនេះ ក៏មានការចូលរួមពីសមាជិកសភាចំនួន
៥៤រូប មកពីគណបក្សសង្រ្គោះជាតិ ក្នុងនោះមានទាំងលោកប្រធាន កឹម សុខាផងដែរ បន្ទាប់ពីតំណាងរាស្រ្តទាំងនោះ
បានធ្វើពហិការមិនចូលប្រជុំរដ្ឋសភា រយៈពេលជាង១ខែកន្លងមក៕
ពិធីចុះហត្ថលេខា លើកំណត់ហេតុ ស្តីពីការទទួលកម្មវិធីគូសផ្លូវហោះហើរ (PANADES Software) រវាង ទីស្តីការគណៈរដ្ឋមន្ត្រី និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន(JICA)
ភ្នំពេញៈ នារសៀល ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០១៥ មាន ការប្រារព្វ ពិធីចុះ ហត្ថ លេខារ វាង ទីស្តីការ គណៈរដ្ឋ មន្ត្រី ជាមួយ ទីភ្នាក់ងារ សហប្រតិ បត្តិការអន្តរ ជាតិនៃប្រទេស ជប៉ុន(ចៃកា-JICA) លើកំណត់ហេតុ ស្តីពីការទទួលកម្មវិធីគូសផ្លូវហោះហើរ (PANADES Software) ដែលមានតម្លៃជាទឹកប្រាក់ប្រមាណជា ១,៥ លានដុល្លា នៃគម្រោងការពង្រឹងសមត្ថភាពដើម្បីឈានទៅអនុវត្តការប្រើប្រាស់ប្រព័ន្ធនាំផ្លូវហោះហើរ និងគ្រប់គ្រងចរាចរផ្លូវអាកាសថ្មី តាមផ្កាយរណប ក្រោមកិច្ចសហប្រតិបត្តិការជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន។
ពិធីចុះហត្ថលេខាប្រគល់ទទួលបានប្រារព្វធ្វើនៅទីស្តីការគណៈរដ្ឋមន្រ្តី រវាងឯកឧត្តម បណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងលោកអ៊ិតស៊ូអាដាជិ( Itsu Adachi) ប្រធានអង្គការ ចៃកា(JICA) ប្រចាំប្រទេសកម្ពុជា ដោយមានការចូលរួមជាសាក្សីដោយ ឯកឧត្តមគូម៉ារុយូជិ( Kumamaru Yuji ) ឯកអគ្គរដ្ឋទូតប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមជារដ្ឋលេខាធិការអនុរដ្ឋលេខាធិកានិងថ្នាក់ដឹកនាំនៃទីស្តីការគណៈរដ្ឋមន្ត្រី មន្រ្តីជំនាញ និងតំណាងក្រុមហ៊ុនវិស័យអាកាសចរណ៍ក្នុងស្រុកជាច្រើននាក់ទៀត។ ថ្លែងក្នុងពិធីចុះហត្ថលេខា លើកំណត់ហេតុ ស្តីពីការទទួលកម្មវិធីគូសផ្លូវហោះហើរថ្មីនេះឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ជាមួយនិងការថ្លែងអំណរគុណចំពោះរដ្ឋាភិបាលជប៉ុនដែលបានផ្តល់ជំនួយឯកឧត្តមបានចាត់ទុកថាវាជាជំហ៊ានមួយថ្មីទៀតដែលធ្វើឲ្យក្រុមហ៊ុនអាកាសចរណ៍នានាកាន់តែមានទំនុកចិត្តចំពោះសុវត្ថិភាពនៃការហោះហើរចុះចតនៅព្រលានយន្តហោះកម្ពុជា ហើយវាក៏ជួយលើកកំពស់ធនធានមនុស្សតាមរយៈនៃការបណ្តុះបណ្តាលសម្រាប់ប្រើប្រាស់ប្រពន្ធ័ត្រួតពិនិត្យថ្មីនេះផងដែរ។
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន មានប្រសាសន៍បញ្ជាក់ថា៖ កម្មវិធីគូសផ្លូវហោះហើរនេះគឺប្រើសម្រាប់ការអនុវត្តបន្ត ប្រពន្ឋ័នាំផ្លូវហោះហើរថ្មី និងតាមរយៈការអនុវត្តគម្រោងការពង្រឹងសមត្ថភាពដើម្បីឈានទៅអនុវត្តការប្រើប្រាស់ប្រព័ន្ធនាំផ្លូវហោះហើរ និងគ្រប់គ្រងចរាចរផ្លូវអាកាសថ្មី តាមផ្កាយរណបនេះ ប្រទេសកម្ពុជា បានសម្រេចបាននូវសមិទ្ឋិផលថ្មីមួយទៀត គឺយើងបានទទួលនូវបច្ចេកវិទ្យាទំនើបដោយអនុវត្តការនាំផ្លូវហោះថ្មី តាមផ្កាយរណប ដែលធានាបាននូវសុវត្ថិភាពខ្ពស់ ចំពោះអ្នកដំណើរតាមផ្លូវអាកាស ចំណេញពេលវេលា កាត់បន្ថយនូវការចំណាយប្រេងសាំង និងរួមចំណែកនូវការការពារបរិស្ថានកាត់បន្ថយនូវការភាយចេញនូវឧស្ម័នកាបូនិច (CO2) ពីម៉ាស៊ីនអាកាសយាន ជាពិសេសតាមរយៈការអនុវត្តគម្រោងនេះបានកាត់បន្ថយនូវចំណាយ លើប្រេងឥន្ទនៈគិតជាទឹកប្រាក់ ចំនួន១,១លានដុល្លា រនិង កាត់បន្ថយបាន ៥,៩០០ តោននៃការភាយចេញនូវឧស្ម័នកាបូនិច (CO2)លើស្រទាប់បរិយាកាសផែនដីជារៀងរយៈពេល០២ ឆ្នាំកន្លងមក និងពង្រឹងនូវសមត្ថភាព មន្រ្តីរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។
ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានថ្លែងអំណរគុណនិងមានប្រសាសន៍ឲ្យដឹងថាក្រោមការដឹកនាំឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អានការដឹកជញ្ជូនតាមផ្លូវអាកាសនៅក្នុងព្រះរាជាណាចក្រកម្ពុជាមានការរីកចំរើនយ៉ាងឆាប់រហស័ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ។ឯកឧត្តរដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានមានប្រសាសន៍ឲ្យដឹងពី
សមិទ្ឋិផល ដែលត្រូវទទួលបានបានមកពី គម្រោងការពង្រឹងសមត្ថភាពដើម្បីឈានទៅអនុវត្តការប្រើប្រាស់ប្រព័ន្ធនាំផ្លូវហោះហើរ និងគ្រប់គ្រងចរាចរផ្លូវអាកាសថ្មីនេះថា មានធាតុចេញបីជាសំខាន់គឺ ១-ធាតុចេញទី១ (Output I): ការងាររៀបចំផែនការ និងកម្មវិធីផ្លូវហោះហើរថ្មី តាមផ្កាយរណប ក្នុងអាកាសយានដ្ឋានអន្តរជាតិទាំង០៣(PBN Procedure Design ) ២-ធាតុចេញទី២ (Output II): អភិវឌ្ឍន៍ប្រព័ន្ធបណ្តុះបណ្តាល សម្រាប់ការប្រើប្រាស់និងគ្រប់គ្រងចរាចរដែនអាកាសថ្មី (Develop Training System for New CNS/ATM) ៣-ធាតុចេញទី៣ (Output III): បង្កើតប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព ហោះហើរ (Establish Safety Oversight System) នៅក្នុងនោះដែរក៏មានការអភិវឌ្ឍន៍ធនធានមនុស្ស ដោយរ.ល.អ.សបានទទួលនូវការបើកវគ្គបណ្តុះបណ្តាលក្នុងស្រុកចំនួន ១៦វគ្គ ដែលសិក្ខាកាមចូលរួមសរុបចំនួន ៣០៩ នាក់ វគ្គបណ្តុះបណ្តាលក្រៅស្រុកចំនួន ៣៧ វគ្គ ដែលសិក្ខាកាមចូលរួមសរុបចំនួន ១២៤ នាក់។
គម្រោងការដែលមានរយៈពេល០៥ ឆ្នាំ នេះ គឺ បានកាត់បន្ថយនូវ ចំងាយផ្លូវ ហោះហើរ និងកាត់បន្ថយពេលវេលា សម្រាប់ប្រតិបត្តិការអាកាសយាន ក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំេពញ និងសៀមរាប ដែលនឹងមានការហោះហើរកើនឡើងច្រើនជាង ៦៤០០០ ជើង ក្នុងឆ្នាំ ២០១៨ ខាងមុខ។ យើងក៏អាចកាត់បន្ថយនូវចំងាយហោះហើរចំនួន ៦,១ម៉ាយ( NM ) ឬ ប្រហែល១០គ.ម និងបានកាត់បន្ថយពេលវេលា១,៧ នាទីសម្រាប់ការហោះហើរនីមួយៗរបស់អាកាសយាន។ឯកឧត្តម ម៉ៅ ហាវណ្ណាល់ បញ្ជាក់ពីផលប្រយោជន៍កម្មវិធីគូសបង្ហាញផ្លូវហោះហើរនេះថា៖ការហោះហើរតាមផ្កាយរណបនេះបានកាត់បន្ថយនូវហានិភ័យដែលអាចកើតមានឡើង របស់ប្រតិបត្តិការអាកាសយានដ្ឋាន ដែលមានកំរិតទាបជាង៣ បើទោះជាមានការកើនឡើងនៃប្រតិបត្តិការអាកាសយានជារៀងរាល់ឆ្នាំក៏ដោយ។ ដោយសារមានការប្រើប្រាស់ផ្លូវហោះហើរថ្មី តាមប្រព័ន្ឋ នាំផ្លូវហោះហើរថ្មីនេះយើងក៏អាចកាត់បន្ថយនូវការពន្យាពេលនៃការហោះហើរមិនលើសពី០៦ដងក្នុងលំហរអាកាស កម្ពុជា ដោយសារសមត្ថភាពការបញ្ជារហោះហើរថ្មីត្រូវបានពង្រឹង។
យោងតាមសេចក្តីប្រកាសពតិមានរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលបានឲ្យដឹងថាវិស័យដឹកជញ្ជូនផ្លូវអាកាសក្នុងប្រទេសកម្ពុជា មានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយដោយក្នុងឆ្នាំ២០១៤ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទទួលបានអ្នកដំណើរ ២,៧លាននាក់ កើនចំនួន ១១,៤% ប្រៀបធៀបនឹងឆ្នាំ២០១៣ និងអាកាសយានដ្ឋានអន្តរជាតិសៀមរាបទទួលបានអ្នកដំណើរចំនួនជាង ៣ លាននាក់ កើនចំនួន ១៣,៣% ប្រៀបធៀបនឹងឆ្នាំ ២០១៣ ឫ សរុបអ្នកដំណើរចំនួន ៥,៧ លាននាក់ កើនចំនួន ១២,៤% ក្នុងឆ្នាំ២០១៤ ប្រៀបធៀបនឹងឆ្នាំ ២០១៣ ក្នុងនោះអ្នកដំណើរមកពីអាកាសយានដ្ឋានផ្សេងៗ ចំនួន ១១៩ ឫ ពីប្រទេសចំនួន ៤៣។ ចាប់ពីខែមករា ដល់ខែវិច្ចិកា ឆ្នាំ២០១៥នេះ អ្នកដំណើរផ្លូវអាកាសនៅអាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញ និងសៀមរាបសរុប ចំនួន ៥,៨ លាននាក់ ឬកើនចំនួន ១៣% ប្រៀបធៀបក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៤។
តាមការសិក្សាថ្មីៗបានធ្វើការព្យាករណ៍ថា អ្នកដំណើរតាមផ្លូវអាកាសឆ្លងកាត់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នឹងកើនចំនួនប្រមាណជាង ៤,២ លាននាក់ និងអាកាសយានដ្ឋានអន្តរជាតិសៀមរាបនឹងកើនចំនួនជិត ៥ លាននាក់ ក្នុងឆ្នាំ២០២០។ ស្របពេលជាមួយគ្នានេះ និងតាមតម្រូវការអនុវត្តទីផ្សារអាកាសចរស៊ីវិលតែមួយអាស៊ានចុងឆ្នាំ២០១៥ ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជាបានកំពុងធ្វើការសាងសង់ពង្រីកចំណតអ្នកដំណើរដែលអាចទទួលបានចំនួនអ្នកដំណើរ លើសពីចំនួនបច្ចុប្បន្នទ្វេរដងក្នុងឆ្នាំ២០១៦ ដែលអាចចូលរួមចំណែកដល់ការរីកចម្រើនសេដ្ឋកិច្ច និងសម្រួលដល់ការកើនឡើងនៃចំនួនអ្នកដំណើរតាមផ្លូវអាកាស ក៏ដូចជាសម្រួលកំណើនចំនួនភ្ញៀវទេសចរណ៍មកទស្សនាព្រះរាជាណាចក្រកម្ពុជាដែលមានការកើនឡើងគួរឱ្យកត់សំគាល់។
Subscribe to:
Posts (Atom)