គេនៅមិនទាន់ដឹងច្បាស់ថាតើការវិលត្រឡប់មកវិញ របស់ឥស្សរៈជនបក្សប្រឆាំងមានអ្វីល្អសំរាប់រូបលោក សំរាប់គណបក្ស ឬ សំរាប់ប្រទេសរបស់លោក។ ជីវិតនយោបាយសម្រាប់ CNRP មិនរលូន និងស្ងប់ស្ងាត់ដូចអ្វីដែលបានឃើញនោះឡើយ។ ហើយក្តីសង្ឃឹមថាមានភាពស្ងប់ស្ងាត់នោះឥឡូវនេះបានបាត់បង់ទៅបន្តិចម្តងៗ ពេលដែល សម រង្ស៊ី បាននិយាយផ្ចាញ់ផ្ចាលឲ្យនាយករដ្ឋមន្រ្តី ហ៊ុន សែន អនុញ្ញាតឲ្យលោកវិលត្រឡប់មកកម្ពុជាវិញ។
អតីតមេបក្សប្រឆាំងរូបនេះបានអំពាវនាវតាមរយះវិទ្យុអាស៊ីសេរីឲ្យ លោក ហ៊ុន សែន «មានភាពក្លាហានគ្រប់គ្រាន់ អនុញ្ញាតឲ្យលោកវិលចូលប្រទេសវិញ និងកុំរារាំងខ្ញុំមិនឲ្យប្រកួតប្រជែងជាមួយលោកដូចអ្នកប្រដាល់។» ដោយឆ្លើយតបចំពោះការស្នើសុំរបស់ សម រង្ស៊ី លោក ហ៊ុន សែន បានយល់ព្រម និងណែនាំឲ្យគណៈរដ្ឋមន្រ្តីដកបម្រាមហាមឃាត់នោះ។
សម រង្ស៊ី ពូកែធ្វើការសន្យាក្នុងការប្រឈមមុខជាមួយការជាប់ពន្ធនាគារ ប៉ុន្តែក្បត់ពាក្យ សន្យាទាំងនោះវិញ។ លោកបានធ្វើការសន្យាបែបនេះម្តងរួចមកហើយ កាលខែ វិច្ឆិកា ឆ្នាំ ២០១៥។ លោកបានប្រាប់សារព័ត៌មាន Phnom Penh Post កាលពីខែមុនថា «ប្រសិនបើបម្រាមរបស់រដ្ឋាភិបាល ដែលហាមឃាត់ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់មិនឲ្យដឹកខ្ញុំមកកម្ពុជាត្រូវបានលុបចោល ខ្ញុំនឹងចូលមកប្រទេសកំណើតរបស់ខ្ញុំ នៅក្នុងរយៈពេលប៉ុន្មានម៉ោងនេះ។»
ប៉ុន្តែ ពេលដែលបម្រាមនេះត្រូវបានលុបចោល លោកក៏បានប្រាប់សារព័ត៌មាននេះថា លោកនឹងវិលត្រឡប់មកវិញ ប្រសិនបើឧបសគ្គផ្សេងទៀតត្រូវបានលុបចោល។ នៅក្នុងបទសម្ភាសន៍ផ្សេងទៀតជាមួយវិទ្យុអាស៊ីសេរីលោកបាននិយាយថា «ខ្ញុំស្មគ័្រចិត្តឲ្យគេដាក់ពន្ធនាគារ ខ្ញុំស្ម័គ្រចិត្តស្លាប់។» ប៉ុន្តែនៅក្នុងបទសម្ភាសន៍មួយជាមួយ Southeast Asia Globe នៅប៉ុន្មានថ្ងៃក្រោយមក លោកបាននិយាយថា «ខ្ញុំត្រូវតែធានាឲ្យប្រាកដថាខ្ញុំមិនមែនជាមនុស្សទីមួយនៅក្នុងចំណោមមនុស្ស ១០០ ទៅ ២០០ នាក់ ដែល ហ៊ុន សែន បានប្រកាសជាសាធារណៈថានឹងកំចាត់ចោល។»
គេអាចនិយាយបានថា ការវិលត្រឡប់មកវិញរបស់លោក និងការជាប់ពន្ធនាគារ អាចនឹងធ្វើឲ្យបក្សសង្រ្គោះជាតិទទួលបានសន្លឹកឆ្នោតកាន់តែច្រើននៅក្នុងការបោះឆ្នោតឆ្នាំ ២០១៨ ប្រហែលអាចក្នុងហេតុផលសីលធម៌។ ប៉ុន្តែ លោកសម រង្ស៊ីគ្មានសីលធម៌ចំពោះការសម្រេចចិត្តបែបនេះឡើយ។ ប្រសិនបើ សម រង្ស៊ី នៅប្រកាន់ជំហរលើពាក្យសម្តីដែលនាំឲ្យមានការចោទប្រកាន់បរិហាកេរ្តិ៍របស់គាត់នោះ អញ្ចឹង ហេតុអ្វីបានជាគាត់ចង់ឲ្យគេលុបចោលការចោទប្រកាន់ទាំងនោះចោល? ហេតុអ្វីត្រូវលើកលែងទោស ប្រសិនបើអ្នកមិនបានធ្វើអ្វីខុសនោះ? ហើយ ប្រសិនបើគាត់គិតថា ការចោទទាំងនោះខុស ដោយប្រហែលជាការចោទប្រកាន់ខ្លះខុសមែននោះ ហេតុអ្វីមិនទទួលខុសត្រូវទៅ?
ការវិលត្រឡប់របស់ សម រង្ស៊ី ច្បាស់ណាស់ នឹងនាំឲ្យមានមន្ទិលដល់ភាពស្របច្បាប់របស់ កឹម សុខា ជាមេដឹកនាំគណបក្ស។ មានការមិនសប្បាយចិត្តយ៉ាងច្រើនកាលពីចុងឆ្នាំមុនទៅលើរបៀបដែលអំណាចត្រូវបានប្រមូលផ្តុំនៅក្នុងចំណោមថ្នាក់ដឹកនាំកំពូលៗរបស់បក្សសង្គ្រោះជាតិ។ ប្រសិនបើគាត់មិនចង់ក្លាយជា «វីរៈបុរសរបៀបក្មេងបៀមដៃ និងមិនឈ្លាសវៃ» នោះ ហេតុអ្វីបានជាគេស្តាប់ទៅដូចជា វីរៈបុរសក្មេងបៀមដៃ, ដូចជានៅពេលគាត់បានប្រាប់វិទ្យុអាស៊ីសេរីថា ខ្ញុំនឹងសុខចិត្តឲ្យគេដាក់ពន្ធនាគារ។
ខ្ញុំនឹងសុខចិត្តស្លាប់ដើម្បីឲ្យជាតិរស់។ ខ្ញុំនឹងវិលត្រឡប់ និងអនុញ្ញាតឲ្យពួកគេធ្វើអ្វីក៏បានមកលើខ្ញុំ ប៉ុន្តែ ត្រូវតែមានការធានាថា ប្រទេសរស់រាន។ ទោះបីជាគេមើលទៅលើរឿងនោះតាមរបៀបណាក៏ដោយ ក៏ឃើញថាគាត់គឺមិនឈ្លាសវៃ ហើយគឺជាវីរៈបុរសក្លែងក្លាយ។ ដើម្បីអភិបាលកិច្ចមានប្រសិទ្ធភាព បក្សប្រឆាំងនោះត្រូវតែផ្តោតលើគោលនយោបាយ និងការងារជាក្រុម មិនមែនបំពេញចិត្តតាមមហិច្ឆិតារបស់ សម រង្ស៊ី នោះទេ៕
Friday, June 23, 2017
ផ្លូវឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យនៅប្រទេសថៃ
រដ្ឋធម្មនុញ្ញចុងក្រោយរបស់ប្រទេសថៃបានកំណត់ផែនទីបង្ហាញផ្លូវសម្រាប់ការបោះឆ្នោត ក៏ប៉ុន្តែអ្នកក្រុមអ្នកវិភាគភ័យខ្លាចថា លទ្ធិប្រជាធិបតេយ្យពិតមិនអាចត្រឡប់មកវិញបាន។ រដ្ឋធម្មនុញ្ញទី ២០ របស់ប្រទេសថៃត្រូវបានគេលើកតម្កើងនៅក្នុងច្បាប់កាលពីខែមេសាកន្លងមកនេះ ហើយវាបានបង្កើតអំណាចថ្មីសម្រាប់របបយោធា ដែលកំពុងតែគ្រប់គ្រងអំណាច ដោយបង្កើនការចូលរួមរបស់យោធានៅក្នុងឆាកនយោបាយ ជាមួយនឹងការដាក់ឱ្យអនុវត្តនៃព្រឹទ្ធសភាដែលតែងតាំងដោយយោធា និងបង្ខំឱ្យរដ្ឋាភិបាលនាពេលអនាគតណាមួយប្រកាន់ខ្ជាប់នូវផែនការអភិវឌ្ឍរយៈពេល ២០ ឆ្នាំនៃរបបយោធា។
រដ្ឋធម្មនុញ្ញនេះ រាប់បញ្ចូលផងដែរនូវបទបញ្ញត្តិបន្ថែមមួយចំនួនសម្រាប់ព្រះមហាក្សត្រ Maha Vajiralongkorn ដោយដកអំណាចតុលាការធម្មនុញ្ញរបស់ខ្លួនក្នុងការកោះប្រជុំនៅគ្រាដែលមានវិបត្តិ ខណៈដែលអនុញ្ញាតឱ្យព្រះមហាក្សត្រយាងដំណើរ ដោយគ្មានការតែងតាំងអ្នកទទួលព្រះរាជានុសិទ្ធិ។ សំខាន់ជាងនេះទៅទៀតនោះ រដ្ឋធម្មនុញ្ញនេះបានត្រួសត្រាយផ្លូវសម្រាប់ការបោះឆ្នោតឱ្យកើតឡើងជាថ្មីម្តងទៀតនៅក្នុងប្រទេសថៃ ដែលជំរុញឱ្យបានមកវិញនូវការគ្រប់គ្រងតាមបែបលទ្ធិប្រជាធិបតេយ្យ។ ទោះបីជាយ៉ាងណាក៏ដោយ មុនកាលបរិច្ឆេទអាចត្រូវបានគេកំណត់សម្រាប់ការបោះឆ្នោត គណៈកម្មាធិការធ្វើសេចក្តីព្រាងរដ្ឋធម្មនុញ្ញ (CDC) ត្រូវតែព្រាង និងដាក់ស្នើច្បាប់អង្គការចំនួន ១០ ដំបូងគេ ដែលនឹងយកធ្វើជាគំរូសម្រាប់ប្រព័ន្ធបោះឆ្នោតថ្មី។ បន្ទាប់ពីច្បាប់ទាំងនេះត្រូវបានផ្តល់សច្ចាប័នដោយសភាយោធា ប្រសិនបើអ្វីៗគ្រប់យ៉ាងដំណើរការដូចដែលបានគ្រោងទុកនោះ ព្រះមហាក្សត្រ Vajiralongkorn នឹងឡាយព្រះហស្ថលេខាលើច្បាប់នេះ ដែលស្ថានភាពនេះនឹងបង្ហាញសញ្ញានូវការចាប់ផ្តើមនៃឱកាសរយៈពេល ៥ ខែ ដែលក្នុងអំឡុងពេលនោះ ការបោះឆ្នោតថ្មីត្រូវបានគេរៀបចំឡើង។ ដូច្នេះវាបង្ហាញឱ្យឃើញថា ការបោះឆ្នោតនឹងត្រូវបានគេរៀបចំឡើងនៅបំណាច់ឆ្នាំក្រោយនេះ។
ប៉ុន្តែសូម្បីតែមើលមួយភ្លែត គឺវាបង្ហាញឱ្យឃើញច្បាស់ថា ការបោះឆ្នោតនឹងមិនមានលទ្ធិប្រជាធិបតេយ្យពេញលេញនោះទេ តែផ្ទុយទៅវិញ ប្រទេសថៃបានដាក់កំហិត និងកំណត់តាមបែបលទ្ធិប្រជាធិបតេយ្យក្នុងរឿងនយោបាយរបស់ខ្លួន។ បណ្ឌិត Tyrell Haberkorn ដែលជាអ្នកសិក្សាស្រាវជ្រាវនៅឯសាកលវិទ្យាជាតិអូស្រ្តាលី យល់ឃើញការអះអាងខុសពីនេះ «រដ្ឋធម្មនុញ្ញថ្មីបង្កើតកន្លែងអចិន្រ្តៃយ៍សម្រាប់យោធានៅក្នុងរដ្ឋាភិបាល និងពួកគេស្វែងរកដើម្បីធ្វើអន្តរាគមន៍ជាធម្មតា។ រដ្ឋធម្មនុញ្ញថ្មីមានហានិភ័យខ្ពស់ក្នុងការបង្កើតអំណាចផ្តាច់ការ ជាជាងការត្រួសត្រាយផ្លូវដើម្បីលទ្ធិប្រជាធិបតេយ្យ»។
នៅឯព្រឹត្តិការណ៍វេទិកាសាធារណៈនាពេលថ្មីៗនេះដែលផ្តល់ព័ត៌មានបច្ចុប្បន្នភាពស្តីពីដំណើរការនៃច្បាប់អង្គការ និងទន្ទឹងរង់ចាំការបោះឆ្នោតដែលបានគ្រោងទុកនោះ ឥស្សរជននយោបាយថៃដែលមានឋានៈខ្ពស់មួយរូប បានយល់ស្របទៅនឹងការខ្លាចក្រែងរបស់លោក Haberkorn ទៅលើស្ថានភាពដូចគ្នានៃការវិលត្រឡប់លទ្ធិប្រជាធិបតេយ្យនេះ៕
(ប្រភព: The Diplomat ចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧)
ហ្វេសប៊ុក Boulam San លើកឡើងថា បក្សប្រឆាំងបោកប្រាស់ទៀតហើយ!
នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧នេះ ទំព័រហ្វេសប៊ុក Boulam San បានបង្ហោះផ្សាយឱ្យសាធារណជនបានដឹងពីពាក្យសម្តីបោកប្រាស់របស់បក្សប្រឆាំង ដែលតែងតែមានលេសមិនចេះចប់មិនចេះហើយ។
Boulam san បានសរសេរថា៖ នៅមុនបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០១៧នេះ ក្រុមប្រឆាំងបានលើកឡើងថា ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នេះសំខាន់ខ្លាំងណាស់បងប្អូន វាជាការកំណត់ពីជោគវាសនាប្រទេសជាតិ ព្រោះបើបក្សយើងឈ្នះយើងនឹងឈ្នះការបោះឆ្នោតព្រឹទ្ធសភា យើងនឹងកាន់តំណែងប្រធានព្រឹទ្ធសភា ដែលក្លាយជាប្រមុខរដ្ឋស្តីទី ហើយការបោះឆ្នោតនេះជាខ្នាតវាស់ សម្រាប់ការបោះឆ្នោតសភាឆ្នាំ២០១៨ យើងនឹងដណ្តើមបានមេឃុំយ៉ាងតិច 60%។
ដោយឡែកផ្ទុយទៅវិញក្រោយបោះឆ្នោត និងប្រកាសលទ្ធផលបរាជ័យរបស់ខ្លួនរួចហើយ បក្សប្រឆាំងបែរជាលើកឡើងថា ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នេះមិនសូវសំខាន់ទេបងប្អូនព្រោះមេឃុំមិនអាចសម្រេចកិច្ចការអ្វីបានទេ ចឹងហើយបានជានៅមានអ្នកបោះឆ្នោតឱ្យគណបក្សប្រជាជនច្រើនព្រោះគេនៅមានមនោសញ្ចេតនាជាមួយមេឃុំចាស់ ដល់ឆ្នាំ២០១៨ គេបែរមកបោះឱ្យយើងវិញហើយ។
ហាស ហា! កោតតែចេះនិយាយចេញមិនចេះខ្មាស់គេ។ បោកនោះបោក មើលមកប្រជាជនខ្មែរដូចល្ងង់សម្បើមណាស់ ចាំតែជឿពាក្យបោករបស់លោក ចឹង!!! ឈប់បានឈប់ទៅ! ខកចិត្តតាំងពីការបោះឆ្នោតឃុំទៅហើយ សង្ឃឹមអីទៀត! ផេះ ! ពួកបោក!៕

លោក សុខ ឥសាន លើកឡើងថា ជនណាចង់កំណត់អាណត្តិនាយករដ្ឋមន្ត្រី ត្រូវមានទោសរំលោភរដ្ឋធម្មនុញ្ញធ្ងន់ធ្ងរ
នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧នេះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើង ថា ជនណាចង់កំណត់អាណត្តិនាយករដ្ឋមន្ត្រី ត្រូវមានទោសរំលោភរដ្ឋធម្មនុញ្ញធ្ងន់ធ្ងរ ដែលអាចចាត់ទុកជាការធ្វើរដ្ឋប្រហាររដ្ឋធម្មនុញ្ញ។
លោក សុខ ឥសាន បានបញ្ជាក់ថា នៅលើពិភពលោក ការគ្រប់គ្រងរដ្ឋមានពីរប្រព័ន្ធផ្សេងគ្នា គឺ៖ ១- ការគ្រប់គ្រងតាមប្រព័ន្ធ សាធារណរដ្ឋនិយម គឺមានប្រធានាធិបតី គ្មានព្រះមហាក្សត្រសោយរាជ្យទេ។ ប្រធានាធិបតីកាន់អំណាច ដោយមានអាណត្តិ កំណត់ គឺ ១អាណត្តិ មានរយៈពេល ៤ ឆ្នាំ ហើយប្រធានាធិបតីអាចអនុញាតិឱ្យឈរឈ្មោះប្រកួតប្រជែងបានម្តងទៀតគម្រប់ជា២អាណត្តិ មិនមានសិទ្ធិឈរឈ្មោះ លើសពី ២ អាណត្តិទេ។ ការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ត្រូវអនុវត្តតាមប្រព័ន្ធឯកត្តនាម និង២- ការគ្រប់គ្រងតាមប្រព័ន្ធ រាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ឬអាចហៅថាប្រព័ន្ធសភានិយមក៏បាន។ ការបោះឆ្នោតយកតាមប្រព័ន្ធសមាមាត្រ គឺ គណបក្សដើរជាតួឯកក្នុងការបោះឆ្នោត មានន័យថាបោះឆ្នោតជ្រើសរើសយកគណបក្ស ។ គណបក្សនយោបាយ ជាអ្នកកំណត់បេក្ខភាពនាយករដ្ឋមន្ត្រី ហើយនាយករដ្ឋមន្ត្រី មិនមានកំណត់អាណត្តិនោះទេ ។
ផ្អែកតាមស្មារតី នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដែលបានបញ្ចូលខ្លឹមសារសំខាន់ៗមួយចំនួនទៅក្នុងរដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៩៣ ព្រះរាជាណាចក្រកម្ពុជា យកតាមលំនាំការគ្រប់គ្រងរដ្ឋតាមប្រព័ន្ធរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។ ប្រព័ន្ធគ្រប់គ្រងនេះ មិនត្រូវបានអនុញ្ញាតិមានការកែប្រែទេទោះបីក្នុងការធ្វើវិសោ ធនកម្មរដ្ឋធម្មនុញ្ញក៏ត្រូវហាមឃាត់ដែរ ។ ដូច្នេះ ការដែលចង់កំណត់អាណត្តិនាយករដ្ឋមន្ត្រី គឺជាការរំលោភរដ្ឋធម្មនុញ្ញធ្ងន់ធ្ងរ ហើយអាចចាត់ទុកជាការធ្វើរដ្ឋប្រហាររដ្ឋធម្មនុញ្ញ ចង់ដូររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ មកជារបបសាធារណរដ្ឋនិយម ដែលរដ្ឋធម្មនុញ្ញបានហាមឃាត់ជាដាច់ខាត យោងមាត្រា១៥៥ថ្មី ពីរ មាត្រា១៥៣ ថ្មី ជំពូកទី ១៦ ថ្មី ពីរ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
លោក សុខ ឥសាន ក៏បានបញ្ជាក់ថា ជនណាក៏ដោយដែលមានបំណង និងចេតនាចង់ផ្លាស់ប្តូររបបគ្រប់គ្រងរបស់ប្រទេស ត្រូវមានទោសរំលោភរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា៕

គ្រាប់បែកដែលសម្ព័ន្ធមិត្តអាមេរិកទម្លាក់ ភាគច្រើនចំលើជនស៊ីវិលស៊ីរីស្លូតត្រង់ មិនមែនពួកភេរវករនោះទេ
ចំនួនប្រជាជនស៊ីវិល ដែលបានទទួលរងគ្រោះដោយសារតែប្រតិបត្តិការគាំទ្រដោយសហរដ្ឋអាមេរិក ដើម្បីវាយរំដោះយកទីក្រុង Raqqa ចេញពីកណ្តាប់ដៃក្រុមសកម្មប្រយុទ្ធនោះ បាននិងកំពុងកើនឡើងជារៀងរាល់ថ្ងៃ ខណៈអ្នកដែលជនស្លូតត្រង់ និងមានភ័ព្វសំណាងល្អ អាចរួចរស់ជីវិតហើយភៀសខ្លួនចេញពីទីក្រុងដែលស្ថិតក្រោមការកាន់កាប់របស់ក្រុម ISIS នេះ បានចោទប្រកាន់ក្រុមចម្រុះអន្តរជាតិដឹកនាំដោយទីក្រុងវ៉ាស៊ីនតោននេះអំពីការទម្លាក់គ្រាប់បែក ដោយមិនខ្វាយខ្វល់ពីជីវិតជនស្លូតត្រង់នោះឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Russia Today (RT) នៅព្រឹកថ្ងៃសុក្រ ទី២៣ ខែមិថុនា ឆ្នាំ២០១៧។
ប្រតិបត្តិការតាមផ្លូវអាកាសប្រឆាំងនឹងក្រុម ISIS នៅក្នុងក៏ដូចជាជុំវិញទីក្រុង Raqqa នៃប្រទេសស៊ីរី បាននិងកំពុងប្រព្រឹត្តទៅចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១៦មកម្ល៉េះ ហើយកងកម្លាំងចម្រុះអន្តរជាតិដឹកនាំដោយសហរដ្ឋអាមេរិក បានធ្វើការទម្លាក់គ្រាប់បែកដល់ទៅ១៤លើក ប្រឆាំងនឹងអង្គភាពយុទ្ធសាស្រ្តរបស់ក្រុម ISIS នៅក្នុងតំបន់។ ក៏ប៉ុន្តែអ្វីដែលសំខាន់នោះ ខណៈដែលក្រុមចម្រុះដែលមានទីក្រុងវ៉ាស៊ីនតោនជាអ្នកដឹកនាំនេះ នៅតែទទូចថា ខ្លួនពុំមានគោលដៅអ្វីផ្សេងក្រៅពីទីតាំងរបស់ក្រុមភេរវករនោះឡើយ ប្រជាជនស៊ីរីស្លូតត្រង់ជារឿយៗគឺជាអ្នកដែលបាត់បង់ជីវិត ឬមួយក៏ទទួលរងរបួសដោយសារតែសកម្មភាពយោធានេះ។ ប្រជាជននៃទីក្រុង Raqqa ដែលបានរត់ភៀសខ្លួនចេញពីទីនោះ បានប្រាប់សារព័ត៌មាន RT ឱ្យដឹងថា កងយន្តហោះចម្បាំងរបស់ក្រុមចម្រុះអន្តរជាតិ បានធ្វើការទម្លាក់គ្រាប់បែកដោយគ្មានទិសតំបន់អ្វីនោះឡើយ គឺពួកគេបានបើកការវាយប្រហារមិនត្រឹមទៅលើក្រុម ISIS ប៉ុណ្ណោះទេ តែថែមចំមនុស្សស្លូតត្រង់គ្រប់គ្នា។
គួរបញ្ជាក់ថា យោងតាមរបាយការណ៍របស់ការិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ កាលពីសប្តាហ៍មុន ប្រតិបត្តិការដែលកំពុងបន្តប្រព្រឹត្តទៅ ដើម្បីកម្ចាត់ក្រុម ISIS នៅទីក្រុង Raqqa បានបណ្តាលឱ្យប្រជាជនស្លូតត្រង់យ៉ាងតិច ៣០០នាក់ស្លាប់ និងប្រមាណ ១៦០,០០០នាក់ត្រូវបង្ខំចិត្តភៀសខ្លួន៕

កម្ពុជា-កូរ៉េចុះអនុស្សរណៈសម្រាប់ការថែទាំសុខភាពអន្តរជាតិ ដើម្បីបន្តជួយគាំទ្រដល់វិស័យសុខាភិបាលកម្ពុជា
មូលនិធិកូរ៉េ សម្រាប់ការថែទាំសុខភាពអន្តរជាតិ បន្តជួយគាំទ្រដល់វិស័យសុខាភិបាលនៅខេត្តបាត់ដំបង ពោធិសាត់ និងខេត្តប៉ៃលិន ដោយផ្តោតសំខាន់លើសុខភាពមាតា ទារក និងកុមារ។
លោក ម៉ម ប៉ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧នេះ នៅទី ស្តីការក្រសួងសុខាភិបាល បានចុះហត្ថលេខាជាមួយលោក Ihn Yohan ប្រធានមូលនិធិកូរ៉េសម្រាប់ការថែទាំសុខភាពអន្តរជាតិហៅកាត់ថា KOFIH បានចុះអនុស្សរណៈយោគយល់លើគម្រោង ការធ្វើឲ្យប្រសើរឡើងនូវសេវាសុខភាព មាតា ទារក និងកុមារ និងសុខភាពបន្តពូជ និងគាំទ្រលើការអភិវឌ្ឍធនធានមនុស្ស លើវិស័យសុខាភិបាល។
សូមជម្រាបផងដែរថា បន្ទាប់ពីចុះហត្ថលេខា លោក Ihn Yohan បានប្រសាសន៍ថា កូរ៉េនឹងបន្តជួយដល់ក្រសួងសុខាភិបាលសម្រាប់ទ្រទ្រង់ដល់សុខភាពមាតា ទារក កុមារ និងសុខភាពបន្តពូជនៅខេត្តបាត់ដំបង ពោធិ៍សាត់ និងខេត្តប៉ៃលិន ព្រមទាំងជួយគាំទ្រសាលាមធ្យមសិក្សាសុខាភិបាលបាត់ដំបង។
គម្រោងនេះ នឹងអនុវត្តន៍ចាប់ពីថ្ងៃចុះហត្ថលេខានេះ រហូតដល់ខែធ្នូ ឆ្នាំ២០២១ ដើម្បីបញ្ជាក់ពីសារៈសំខាន់ នៃភាពជាដៃគូ ដែលផ្តល់នូវចក្ខុវិស័យ និងទិសដៅសម្រាប់លទ្ធផលសុខភាពសាធារណៈ កាន់តែល្អប្រសើរឡើងនៅកម្ពុជា។
លោក ម៉ម ប៉ុនហេង បានមានប្រសាសន៍ថា គម្រោងគាំទ្រដោយមូលនិធិកូរ៉េ សម្រាប់ការថែទាំសុខភាពអន្តរជាតិ បានជួយបំពេញបន្ថែមដល់ផែនការប្រតិបត្តិការ ដែលមានស្រាប់របស់ក្រសួងសុខាភិបាល ក្នុងកិច្ចខិតខំប្រឹងប្រែងពន្លឿននូវសន្ទុះ នៃការកាត់បន្ថយ អត្រាមរណៈភាពមាតា ទារក កុមារ ព្រមទាំងជំរុញនៃការបណ្តុះបណ្តាលធនធានក្នុងវិស័យសុខាភិបាល។
លោក វឿង ប៊ុនរ៉េត ប្រធានសុខាភិបាលខេត្តបាត់ដំបងបានប្តេជ្ញា បន្តអនុវត្តន៍នូវជំនួយរបស់កូរ៉េនេះឲ្យមានប្រសិទ្ធភាព និងចំគោលដៅ ដើម្បីឲ្យប្រជាពលរដ្ឋទូទាំងខេត្តកាន់តែមានភាពងាយស្រួល ក្នុងការទៅទទួលសេវាសុខាភិបាលនៅមន្ទីរពេទ្យរបស់រដ្ឋប្រកបដោយប្រសិទ្ធភាពខ្ពស់។
សូមបញ្ជាក់ថា មូលនិធិកូរ៉េសម្រាប់ការថែទាំសុខភាពអន្តរជាតិ បានជួយដល់វិស័យសុខាភិបាលកម្ពុជាចាប់តាំងពីឆ្នាំ២០១២ គិតជាទឹកប្រាក់ចំនួន៨លានដុល្លារ នៅខេត្តបាត់ដំបង ហើយចាប់ផ្តើមពង្រីកនៅខេត្តពោធិ៍សាត់ និងខេត្តប៉ៃលិនជាបន្តទៀតរហូតដល់ឆ្នាំ២០២១ខាងមុខ៕

ប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រ ត្រូវបង្កើនការប្រុងប្រយ័ត្ន ព្រោះនឹងមានភ្លៀងធ្លាក់ខ្លាំង ពិសេសតំបន់មាត់សមុទ្រ
ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងដោយប្រកាសថា កម្ពុជាមានភ្លៀងបន្ដធ្លាក់រាយប៉ាយពេញ១សប្ដាហ៍ ក្នុងក្របខណ្ឌទូទាំងប្រទេស ជាមួយនឹងបរិមាណពីមធ្យមទៅបង្គួរ។
ក្រសួងបញ្ជាក់ថា « តាមបណ្ដាខេត្តមួយចំនួនដែលស្ថិតនៅក្នុងតំបន់ទំនាបកណ្ដាលភាគខាងកើត ( ជាប់នឹងព្រំប្រទល់ប្រទេសវៀតណាម) និងតំបន់មាត់សមុទ្រ អាចនឹងមានភ្លៀងធ្លាក់ខ្លាំង។ លើផ្ទៃសមុទ្រ ផ្ទៃមេឃមានសភាពអាប់អួរ និងមានភ្លៀងធ្លាក់ខ្លាំង រលកសមុទ្រមានកំពស់ខ្ពស់ »។
កត្កាទាំងនេះហើយ សូមបងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្រទាំងអស់ បង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៧៕
សូមអានសេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹក ដែលមានខ្លឹមសារទាំងស្រុងនៅខាងក្រោមនេះ៖

EDC ផ្អាកផ្គត់ផ្គង់ចរន្ដអគ្គិសនីចំនួន៣ថ្ងៃ នៅតាមតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល
អគ្គិសនីកម្ពុជា (EDC) បានចេញនូវសេចក្ដីជូនដំណឹងមួយ ស្ដីពីការផ្អាកផ្គត់ផ្គង់ចរន្ដអគ្គិសនីចំនួន៣ថ្ងៃ ចាប់ពីថ្ងៃទី ២៣-២៥ ខែមិថុនា ឆ្នាំ២០១៧ នៅតាមតំបន់មួយចំនួន ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល ដោយមូលហេតុផ្លាស់ប្ដូរ និងតម្លើងបរិក្ខារ៕
សម្រាប់ព័ត៌មានលម្អិតសូមអាចសេចក្ដីជូនដំណឹងរបស់អគ្គិសនីកម្ពុជាទាំងស្រុង៖

មន្រ្តីកាំកុងត្រូលខេត្តបន្ទាយមានជ័យ ចុះត្រួតពិនិត្យមុខទំនិញ នៅតាមម៉ាត និងផ្សារសេរីសោភ័ណ្ឌ ដកហូតបានទំនិញខូចគុណភាពមួយចំនួនធំ
បន្ទាយមានជ័យ៖ មន្រ្តីកាំកុងត្រូលខេត្តបន្ទាយមានជ័យ សហការជាមួយមន្ទីរពាណិជកម្មខេត្ត រួមនិងអាជ្ញាធរដឹកនាំដោយលោក ឈុន ឃាង អនុប្រធានសាខាកាំកុងត្រួលខេត្ត នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧នេះ ចុះត្រួតពិនិត្យមុខទំនិញ និងមុខម្ហូបចំណីអាហារ នៅតាមម៉ាត និងផ្សារសេរីសោភ័ណ្ឌ ស្ថិតក្នុងក្រុងសេរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ។
នៅក្នុងការចុះត្រួតពិនិត្យមុខទំនិញខាងលើនេះ ដោយមានការចង្អុលបង្ហាញ ពីលោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ និងមានការសំរបសំរួល ពីលោក មាស ចន្ទ័ពិសិដ្ឋ ព្រះរាជអាជ្ញារអមសាលាដំបូងខេត្ត។
ក្នុងនោះមន្រ្តីកាំកុងត្រូល បានធ្វើការដកហូតទំនិញខូចគុណភាពមួយចំនួនធំរួមមាន៖ ប៉ាតេ កំប៉ុង SPAM ១០កំប៉ុង ទឹកដោះគោកំប៉ុង PALACE ៨កំប៉ុង ទឹកត្រីថៃ ៨ដប ទឹកផ្លែឈើ Waha ha ១៦ដប ទឹករ៉ែធម្មជាតិ Mont Fleut ៩ដប គូលែនកំប៉ុង និងសាវម៉ាវ Malee ១១កំប៉ុង នំ Nelstfe ៦ប្រអប់ និងសម្ភារមួយចំនួនទៀត ៕

ក្រសួងពាណិជ្ជកម្មចេញផ្សាយ តម្លៃប្រេងឥន្ធនៈត្រូវលក់រាយតាមស្ថានីយ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី០១ ខែកក្កដា
ក្រសួងពាណិជ្ជកម្ម បានចេញផ្សាយតារាងតម្លៃប្រេងឥន្ធនៈ ដែលត្រូវលក់រាយតាម បណ្តាស្ថានីយ៍ប្រេងទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី០១ ខែកក្កដាមានដូចជា៖
* តម្លៃសាំងធម្មតា ត្រូវលក់មិនឱ្យលើសពី ៣៥០០រៀលក្នុង១លីត្រ
* តម្លៃសាំងស៊ុបពែ ត្រូវលក់មិនឱ្យលើសពី ៣៦០០រៀលក្នុង១លីត្រ
* តម្លៃម៉ាស៊ូត ត្រូវលក់មិនឱ្យលើសពី ៣២៥០រៀលក្នុង១លីត្រ ៕

សាលាក្តីខ្មែរក្រហម បិទបញ្ចប់សវនាការ ស្តាប់ការធ្វើសេចក្តីសន្និដ្ឋាន លើសំណុំរឿង០០២/០២ ដែលប្រឆាំងនឹង នួន ជា និង ខៀវ សំផន
អង្គជំនុំជម្រះសាលាដំបូងនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ដែលហៅកាត់ថា សាលាក្តីខ្មែរក្រហម នៅថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០១៧ បានបិទបញ្ចប់សវនាការស្តាប់ការធ្វើសេចក្តីសន្និដ្ឋានបិទបញ្ចប់កិច្ចពិភាក្សា ដេញដោលក្នុង សំណុំរឿង ០០២/០២ ដែលមានរយៈពេល៩ថ្ងៃ ពាក់ព័ន្ធនឹងជនជាប់ចោទ នួន ជា និង ខៀវ សំផន។ នាពេលនេះចៅក្រមនៃអង្គជំនុំជម្រះ ថយទៅពិភាក្សាដើម្បីចេញសាលក្រម។
សវនាការដេញដោលពិនិត្យភស្តុតាង បានចាប់ផ្តើមដោយការធ្វើសេចក្តីសន្និដ្ឋានចោទប្រកាន់នៅថ្ងៃទី០៨ ខែមករា ឆ្នាំ ២០១៥ និងបានបញ្ចប់នៅថ្ងៃទី១១ ខែមករា ឆ្នាំ ២០១៧។ ការជំនុំជម្រះ រួមទាំងការស្តាប់សេចក្តីសន្និដ្ឋាន បិទបញ្ចប់កិច្ចពិភាក្សាដេញដោលផង មានរយៈពេលសរុបចំនួន២៨៣ថ្ងៃ។
ក្នុងអំឡុងពេលសវនាការនេះ អង្គជំនុំជម្រះសាលាដំបូងបានស្តាប់សក្ខីកម្មពីបុគ្គលសរុបចំនួន ១៨៥ នាក់ ក្នុងនោះមានសាក្សីបញ្ជាក់អង្គហេតុចំនួន ១១៤ នាក់ ដើមបណ្តឹងរដ្ឋប្បវេណីចំនួន ៦៣ នាក់ និងអ្នកជំនាញចំនួន ៨ នាក់។ សវនាការនេះមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណជន ដោយមានសាធារណជនចូលរួមស្តាប់ និងតាមដានសវនាការនេះដោយផ្ទាល់ សរុបចំនួន ៨២ ៧៨០ នាក់។ ជនជាប់ចោទ ដែលត្រូវជំនុំជម្រះ ក្នុងសំណុំរឿង០០២/០២ មាន នួន ជា ដែលជាអនុលេខាបក្សកុម្មុយនីស្តកម្ពុជា និង ខៀវ សំផន ជាប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ។
បទចោទនៅក្នុងសំណុំរឿង ០០២/០២ គឺឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ អំពើប្រល័យពូជសាសន៍ និងការបំពាន យ៉ាងធ្ងន់ធ្ងរទៅលើអនុសញ្ញាទីក្រុងហ្សឺណែវ ពាក់ព័ន្ធទៅនឹងទីតាំងឧក្រិដ្ឋកម្ម និងការចោទប្រកាន់លើ អង្គហេតុ ដូចតទៅ៖ ការដ្ឋានការងារ និងសហករណ៍ (សហករណ៍ត្រាំកក់ ការដ្ឋានទំនប់ត្រពាំងថ្ម ការដ្ឋានទំនប់ ១ មករា និងការដ្ឋានសាងសង់ព្រលានយន្តហោះកំពង់ឆ្នាំង) មន្ទីរសន្តិសុខ និងទីតាំងសម្លាប់មនុស្ស (មន្ទីរសន្តិសុខ ស-២១ មន្ទីរសន្តិសុខក្រាំងតាចាន់ មន្ទីរសន្តិសុខអូរកន្សែង និងមន្ទីរសន្តិសុខភ្នំក្រោល) អំពើប្រល័យពូជសាសន៍ទៅលើប្រជាជនចាម និងវៀតណាម ការប្រព្រឹត្តិចំពោះពុទ្ធសាសនិកជន និងអតីតមន្រ្តីរដ្ឋការនៃរបបសាធារណរដ្ឋខ្មែរ និងការរៀបអាពាហ៍ពិពាហ៍នៅទូទាំងប្រទេស។
ជាមួយគ្នានោះ អង្គជំនុំជម្រះក៏បានបើកសវនាការដេញដោលពិនិត្យភស្តុតាង លើការចោទប្រកាន់អំពីលក្ខណៈ នៃជម្លោះប្រដាប់អាវុធ អន្តរជាតិរវាងកម្ពុជាប្រជាធិបតេយ្យ និងសាធារណរដ្ឋសង្គមនិយមវៀតណាមតួនាទីរបស់ ជនជាប់ចោទនៅក្នុងរដ្ឋាភិបាល រួមទាំងភ័ស្តុតាងស្តីពីរចនាសម្ព័ន្ធរដ្ឋបាល និងប្រព័ន្ធទំនាក់ទំនងនៅក្នុងរបបកម្ពុជា ប្រជាធិបតេយ្យ។
អង្គជំនុំជម្រះសាលាដំបូង នឹងផ្តល់ជូននូវព័ត៌មានបន្ថែមទៀត អំពីកាលបរិច្ឆេទនៃការចេញសាលក្រមនៃសំណុំរឿងនេះ នាពេលវេលាសមស្របខាងមុខនេះ៕

(សូមទស្សនាវីដេអូ) អភិបាលខេត្តសៀមរាប ណែនាំមន្ត្រីក្រុមប្រឹក្សាឃុំសង្កាត់ ដែលចប់អាណត្តិ ត្រូវត្រៀមលក្ខណៈផ្ទេរភារកិច្ច ទៅឲ្យក្រុមប្រឹក្សាឃុំសង្កាត់ថ្មី
នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧នេះ លោក ឃឹម ប៊ុនសុង អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយប្រកាស និងសេចក្តីណែនាំពាក់ព័ន្ធ ដំណើរការប្រកាសចូលកាន់តំណែងរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ អាណតិ្តទី៤ នៅសាលប្រជុំរដ្ឋបាលខេត្ត។
នាឱកាសនោះ លោក ឃឹម ប៊ុនសុង ក៏បានកោតសរសើរពីការខិតខំរបស់អស់លោក លោកស្រីជាក្រុមប្រឹក្សាឃុំសង្កាត់ ដែលបានទទួលការស្រឡាញ់ពេញចិត្ត និងគាំទ្រពីសំណាក់ប្រជាពលរដ្ឋ តាមរយៈនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤កន្លងមកនេះ។ លោកក៏បានលើកផងដែរ អំពីការធ្វើកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅថ្នាក់ក្រោមថ្នាក់ជាតិ ហើយនិយាយដោយឡែកនៅថ្នាក់ឃុំសង្កាត់ គឺជាដំណើរការតាមបែបប្រជាធិបតេយ្យ ក្នុងគោលដៅលើកកម្ពស់អភិបាលកិច្ចល្អនៅថ្នាក់មូលដ្ឋាន ។
ក្នុងនោះដែរ លោក ឃឹម ប៊ុនសុង ក៏បានធ្វើការណែនាំមួយចំនួន ដល់មន្ត្រីក្រុមប្រឹក្សា និង ស្មៀន ឃុំ សង្កាត់ ដែលត្រូវចប់អាណត្តិរបស់ខ្លួន ត្រូវត្រៀមលក្ខណៈក្នុងការផ្ទេរប្រគល់ នូវតួនាទី ភារកិច្ចរបស់ខ្លួន ទៅឲ្យក្រុមប្រឹក្សាឃុំ សង្កាត់ថ្មី អាណត្តិទី៤នេះ ។ ទន្ទឹមនឹងនោះ ក៏បានផ្តល់នូវបទពិសោធន៍ និងប្រសាសន៍មួយចំនួន សម្រាប់គ្រប់បណ្តាឃុំ សង្កាត់ ក្នុងការផ្ទេរ ភារកិច្ចរបស់ខ្លួន ដើមី្បឲ្យក្រុមប្រឹក្សាឃុំ សង្កាត់ថ្មី យកទៅអនុវត្តបន្តទៀត ហើយបងប្អូនក្រុមប្រឹក្សាឃុំ សង្កាត់ និងស្មៀនទាំងអស់ ត្រូវបន្តនូវវប្បធម៌សាមគ្គីភាព សម្របសម្រួល មិនបែងចែកនិន្នាការនយោបាយ តាមរយៈការចូលរួមបំពេញការងារ ដើមី្បជម្រុញការអភិវឌ្ឍន៍មូលដ្ឋានឲ្យកាន់តែប្រសើរឡើង ។ ម៉្យាងទៀតថ្នាក់ដឹកនាំនៅរដ្ឋបាលឃុំ សង្កាត់ ត្រូវខិតខំបំពេញភារកិច្ចរបស់ខ្លួន ពិសេស ការបម្រើសេវាសាធារណៈជូនប្រជាជន និង អភិវឌ្ឍនៅក្នុងមូលដ្ឋាន និងដើមី្បប្រែក្លាយសមិទ្ធិផលទាំងនេះ បម្រើដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋនៅមូលដ្ឋានខ្លួន ៕
អភិបាលខេត្តស្វាយរៀង ប្រជុំពិភាក្សាជាមួយតំណាងអ្នកវិនិយោគចិន លើគម្រោងវិនិយោគសំខាន់ៗ
លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជាប្រធានអនុគណៈកម្មការវិនិយោគខេត្តស្វាយរៀង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពិភាក្សាជាមួយតំណាងអ្នកវិនិយោគមកពីប្រទេសចិន ទាក់ទងនឹងសំណើសុំលើគម្រោងវិនិយោគនានាពាក់ព័ន្ធនឹងការចិញ្ចឹមត្រីនៅទន្លេវ៉ៃគោ ការដាំបន្លែសរីរាង្គដែលប្រើប្រាស់ពូជ និងបច្ចេកវិទ្យាថ្មីនាំមកពីប្រទេសចិន ការទាញយកថាមពលអគ្គិសនីពីរ៉ែធ្យូងភក់ និងការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធដឹកជញ្ជូន ក្រោមទម្រង់សាងសង់ អាជីវកម្ម ផ្ទេរ (BOT) នៅក្រុងបាវិត ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី អភិបាលរងខេត្ត ប្រធានមន្ទីរ-អង្គភាព និងអភិបាលក្រុង ស្រុកពាក់ព័ន្ធ ព្រមទាំងសមាជិកអនុគណៈកម្មការវិនិយោគខេត្ត និងតំណាងសមាគមមិត្តភាពកម្ពុជា-ចិន ខេត្តស្វាយរៀង ៕

ខេត្តកែបរៀបចំពិធីសំណេះសំណាល និងថ្លែងអំណរគុណដល់ម្ចាស់ឆ្នោត
ខេត្តកែប៖ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧ នេះនៅភូមិព្រៃតាកុយ ឃុំពងទឹក មានរៀបចំពិធីផ្សព្វផ្សាយសេចក្តីណែនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងថ្លែងអំណរគុណដល់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោតតំណាងអោយគ្រួសារ ២៥២ នាក់ ក្រោមអធិបតីភាពលោក សោម ពិសិដ្ឋ អភិបាលរងខេត្តកែប ។
ក្នុងឱកាសពិធីសំណេះសំណាលនោះលោក សោម ពិសិដ្ឋ បានបញ្ជាក់ជូនប្រជាពលរដ្ឋថា ការគាំទ្ររបស់បងប្អូនចំពោះរាជរដ្ឋាភិបាល ពិតជាត្រឹមត្រូវណាស់ ក្នុងការផ្តល់សេចក្តីទុកចិត្ត ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីសន្តិភាព និងអភិវឌ្ឍមូលដ្ឋានភូមិ ឃុំសង្កាត់យើងអោយរីកចម្រើនបន្តទៅទៀត៕

ពលរដ្ឋខ្មែរ៤នាក់ ដែលអាជ្ញាធរប្រទេសឡាវចាប់ខ្លួន ត្រូវបានដោះលែងឲ្យមកកម្ពុជាវិញហើយ ក្រោយស្ថានទូតកម្ពុជាជួយអន្ដរាគមន៍
បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ចេញថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ បានឲ្យដឹងថា ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងប៉ាក់សេ ប្រទេសឡាវ បានសម្របសម្រូលជាមួយនគរបាលខេត្តចំប៉ាសាក់ ឲ្យមានការដោះលែងពលរដ្ឋខ្មែរចំនួន៤នាក់ ដែលត្រូវបានចាប់ខ្លួន ព័ន្ធជាមួយបទល្មើសផ្សេងៗគ្នា នាពេលថ្មីៗនេះ។
អ្នកនាំពាក្យក្រសួងការបរទេស លោក ជុំ សុន្ទរី បានថ្លែងឲ្យដឹងនៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧នេះថា ពលរដ្ឋខ្មែរទាំង៤នាក់ ដែលត្រូវអាជ្ញាធរប្រទេសឡាវចាប់ខ្លួននោះ ត្រូវបានដោះលែងហើយ ដោយអនុញ្ញាតឲ្យមកកម្ពុជាវិញ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៧។
ពលរដ្ឋខ្មែរដែលត្រូវដោះលែងនោះ ជាប់ពាក់ព័ន្ធជាមួយបទល្មើសប្រើប្រាស់ជាតិផ្ទុះដោយគ្មានការអនុញ្ញាត ឆ្លងដែន និងរៀបការខុសច្បាប់ ប្រើប្រាស់សៀវភៅគ្រួសារឡាវ និងរៀបការខុសច្បាប់។ ប៉ុន្តែក្រោយការសម្របសម្រួល ពលរដ្ឋទាំង៤នាក់នេះ បានមកដល់កម្ពុជាវិញ ដោយមានសាច់ញាតិទទួលផងដែរនៅព្រំដែនកម្ពុជា-ឡាវ៕
ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ក្រសួងការបរទេស៖

ទស្សនមតិ៖ តើអ្វីជាភាពខុសគ្នារវាងវីរៈបុរសសង្គ្រាះជាតិពិត និងក្លែងក្លាយ?
វីរៈបុរសសង្គ្រោះជាតិពិតជាជនដែលគេគោរព ស្ងប់ស្ងែង កោតសរសើរ និងលើកតម្កើងជាទីបំផុត ~ ជាជនដែលហ៊ានលះបង់នូវអ្វីៗគ្រប់យ៉ាង ទាំងសាច់ស្រស់ ឈាមស្រស់ មិនខ្លាចនឿយហត់។ វីរៈបុរសសង្គ្រោះជាតិពិត ហ៊ានលះបង់សូម្បីតែអាយុជីវិតខ្លួនឯង ដើម្បីប្រជាជន និងប្រទេសជាតិ ដែលជាទីស្រលាញ់ឥតគណនាបាន ក្នុងទឹកចិត្តយុទ្ធជនអ្នកស្នេហាជាតិ។ ប៉ុន្តែវីរៈបុរសសង្គ្រោះជាតិ ក្លែងក្លាយវិញ ជាជនដែលតែងតែចិញ្ចឹមចិត្ត ចង់បានកិត្តិនាម និងអំណាចក្នុងគ្រាដែល ស្រុកទេស មានសុខសន្តិភាពរួចទៅហើយ។ វីរៈបុរសក្លែងក្លាយ ជាជនកំសាកញី ខ្លាចគុកច្រវ៉ាក់ ខ្លាចស្លាប់ គ្មានប្រវត្តិជាអ្នកសង្គ្រាះជាតិ និងបានតែអួតលើកកម្កើងខ្លួនថាស្នេហាជាតិប៉ុណ្ណោះ។ វីរៈបុរសពិត រកបានដោយកម្រណាស់ ក្នុងគ្រាប្រទេសជាតិជួបកុលយុគ ប៉ុន្តែវីរៈបុរសក្លែងក្លាយវិញ គឺសម្បូរ ណាស់ នៅពេលដែលជាតិបានសុខសាន្តត្រាណ។
តើវីរៈបុរសពិតរបស់កម្ពុជា បានធ្វើអ្វីខ្លះសម្រាប់ជាតិ និងមាតុភូមិ ក្នុងពេលដែលប្រជាពលរដ្ឋកំពុង ស្ថិតក្នុងសម័យកាលដ៏ខ្មៅងងឹត គឺរបបប្រល័យពូជសាសន៍ ប៉ុលពត?
កំឡុងពេលប្រទេសកម្ពុជាមានចលាចល គឺចាប់តាំងពីឆ្នាំ១៩៧០មក វាសនាកម្ពុជាដែលធ្លាប់តែជា ប្រទេសសម្បូរសប្បាយ បានធ្លាក់ទៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត ដែលជារបបឃោរឃៅ យង់ឃ្នងជាទីបំផុត កាប់សម្លាប់សូម្បីតែជាតិសាសន៍ខ្លួនឯង។ ក្នុងរបបប៉ុលពត ប្រជាពលរដ្ឋខ្មែរ ស្លូតត្រង់ទាំងប្រុសស្រី ចាស់ក្មេង ត្រូវបានពួកខ្មែរក្រហម ធ្វើទារុណកម្មដោយបង្ខំឱ្យធ្វើការធ្ងន់ បង្អត់ អាហារ បំបិតសិទ្ធសេរីភាពគ្រប់សព្វបែបយ៉ាង បំបែកបំបាក់ក្រុមគ្រួសារ ចាប់ទៅឃុំឃាំង និងកាប់ សម្លាប់គ្មានត្រាប្រណី សូម្បីតែកំហុសតិចតួចក៏ដោយ ហើយការសម្លាប់ទៀតសោត គឺតាម របៀប យង់ឃ្នងបំផុត។ ប្រជាពលរដ្ឋខ្មែរ ដែលនៅមានជីវិតរស់រានសល់ពីរបបប៉ុលពត ដែលត្រូវបានសង្គ្រោះ និងរំដោះអោយបានរួចផុតនិងរស់នៅថ្ងៃ៧មករា១៩៧៩ បានដក់ជាប់ក្នុងចិត្តជានិច្ច នូវអារម្មណ៍ ដ៏សែនរន្ធត់ ហើយពួកគាត់តែងតែសម្រក់ទឹកភ្នែក នៅពេលរំលឹកពីជីវិតរស់នៅក្នុងរបបនោះ។ ការបែក បាក់និរាសព្រាត់ប្រាស់ ការបង្អត់អាហារ សោដនាកម្មដ៏រន្ធត់ ការឃុំឃាំងធ្វើទារុណកម្ម ការកាប់សម្លាប់ គ្រប់បែបយ៉ាង បានធ្វើឱ្យពលរដ្ឋខ្មែរស្លូតត្រង់ជាង៣លាននាក់ ស្លាប់បាត់បង់ជីវិត យ៉ាងអាណោចអធម ជាទីបំផុត។
ដោយចង់ឃើញប្រទេសជាតិ និងប្រជាជនខ្លួន បានរួចរស់រានមានជីវិតក្នុងសេចក្តីសុខ ប្រទេសជាតិ មានសុខសន្តិភាពឡើងវិញ និងដើម្បីសង្គ្រោះប្រជាជនដែលនៅមានជីវិត ឱ្យបានរួចរស់ចេញផុត ពីរបបប្រល័យពូជសាសន៍នោះ វីរៈបុរសពិតរបស់យើង គឺយុទ្ធជន ហ៊ុន សែន និងយុទ្ធជនក្លាហាន ៤រូបទៀត បានសម្រេចចិត្តភៀសខ្លួនទាំងប្រថុយប្រថាន ទៅពឹងពាក់ប្រទេសជិតខាង ឱ្យមកជួយ សង្គ្រោះនិងរំដោះប្រជាជនខ្មែរ។ យុទ្ធជន ហ៊ុន សែន បានរៀបចំផែនការយ៉ាងច្បាស់លាស់ជាទីបំផុត ដើម្បីធ្វើដំណើរទៅកាន់ប្រទេសវៀតណាម ស្វែងរកជំនួយ ដោយរួមដំណើរជាមួយសហការី ដ៏ស្មោះ ត្រង់ ចំនួន៤រូបទៀត រួមមាន៖ នុច ថន, ញឹក ហួន, ស៊ូ គីម ស្រ៊ាង (ហៅសាញ់) និង វ៉ា ប៉ោអ៊ាន។ ទម្រាំទទួលបានការយល់ព្រមជួយពីភាគីវៀតណាម វីរៈបុរសយើង បានជួបនូវការលំបាក ឧបសគ្គ រួមទាំងការសាកល្បងជាច្រើនលើកច្រើនសារ ទាំងអត់អាហារ ត្រូវឃុំខ្លួន សព្វគ្រប់បែបយ៉ាង។ វីរៈបុរស ហ៊ុន សែន និងសហការី បានយកជីវិតមកធ្វើដើមទុន ដើម្បីតស៊ូផ្តួលរំលំរបបប្រល័យ ពូជ សាសន៍ប៉ុល ពត ដែលពេលនោះ ជាកាលៈទេសៈដ៏គ្រោះថ្នាក់ជាទីបំផុត ដោយលោក ហ៊ុន សែន បានចូលរួមក្នុងកងកម្លាំងប្រដាប់អាវុធនៃចលនារំដោះជាតិ រហូតដល់ពិការភ្នែកម្ខាងនៅឆ្នាំ១៩៧៥។ ពេលធ្វើដំណើរទៅវៀតណាមនោះ យុទ្ធជន ហ៊ុន សែន បានចោទសួរខ្លួនឯងថា តើអាចត្រូវស្លាប់នៅ ពេលឆ្លងព្រំដែន កម្ពុជា-វៀតណាមដោយការជាន់មីន ឬដោយកងការពារព្រំដែនរបស់ វៀតណាម សម្លាប់ឬទេ? តើអាចត្រូវជាប់គុកដោយសារការឆ្លងដែនខុសច្បាប់ឬទេ? តើវៀតណាមជឿហើយសុខ ចិត្តជួយ ក្នុងការផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពតឬទេ? សំណួរចុងក្រោយ តើវៀតណាមអាច ចាប់បញ្ជូនមកអោយប៉ុលពតវិញឬទេ? ហើយបើត្រូវបានគេបញ្ជូនមកវិញមែននោះ គឺគ្មានអ្វីក្រៅពីត្រូវ ប៉ុល ពតសម្លាប់ចោលទាំងពូជនោះទេ។
ការចាកចេញទៅក្នុងផែនការសង្គ្រោះជាតិនេះ ជាការចាកចេញដោយការឈឺចាប់ តែមោះមុតជា ទីបំផុត។ ការចាកចេញនេះ គឺចាកចោលទឹកដីកំណើត ចោលភរិយា ដែលមានផ្ទៃពោះ៥ខែ មានការ លំបាក ខាងផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរ ដោយគិតដល់ផលវិបាកអាចកើតមាន ចំពោះភរិយាដែលកំពុង ស្ថិត នៅក្នុងក្រញ៉ាំឃោរឃៅរបស់របបប្រល័យពូជសាសន៍ប៉ុលពតនៅឡើយ។ ប៉ុន្តែទឹកចិត្តវីរៈបុរសរបស់ យើងមិនដែលរារែកក្នុងការសង្គ្រោះ និងរំដោះជាតិពីរបបឃោរឃៅម្តងណាឡើយ។
ចុះវីរៈបុរសសង្គ្រោះជាតិក្លែងក្លាយវិញ បានធ្វើអ្វីខ្លះសម្រាប់ជាតិ ក្នុងពេលដែលពលរដ្ឋខ្មែរកំពុង រងគ្រោះក្នុងរបបប៉ុលពត?
វីរៈបុរសសង្គ្រាះជាតិក្លែងក្លាយ គឺបានពួនសំងំលាក់ខ្លួន រកសុខផ្ទាល់ខ្លួន កំសាកញី ខ្លាចស្លាប់ ខណៈ ពលរដ្ឋខ្មែររាប់លាននាក់ កំពុងរស់នៅយ៉ាងវេទនាជាទីបំផុត ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត។ វីរៈបុរសក្លែងក្លាយ គឺមិនស្គាល់អ្វីដែលហៅថាការតស៊ូ និងលះបង់ដោយស្មារតីមោះមុតឡើយ។ វីរៈបុរសក្លែងក្លាយ គឺចូលចិត្តសម្តែងខ្លួនជាតួឯក ប្រកាសខ្លួនថាជាអ្នកស្នេហាជាតិ នៅពេលដែល ប្រទេសជាតិមានសុខសន្តិភាពរួចទៅហើយ។
វីរៈបុរសក្លែងក្លាយជាជនដែលស្រេកឃ្លានអំណាច ចង់តាំងខ្លួនជាវីរៈជនក្លាហាន រហូតហ៊ានភូតភរ កុហកបោកប្រាស់ មួលបង្កាច់ សព្វគ្រប់បែបយ៉ាងឱ្យតែគេជឿ ថាខ្លួនឯងជាវីរៈបុរស។ ហ៊ានរហូតយក ជីវិតជនដទៃ ទៅដោះដូរដើម្បីអំណាចផ្ទាល់ខ្លួន។ ជម្រុញឱ្យមនុស្សដែលបម្រើខ្លួន ទៅស្លាប់ជំនួស ឱ្យតែបានល្បី។ ជនក្លែងជាវីរៈបុរស មិនសមទទួលបានការគោរព និងកោតសរសើរឡើយ។
សម័យកាលបច្ចុប្បន្ន ពលរដ្ឋខ្មែរទូទាំងប្រទេស រស់នៅក្នុងសុខសន្តិភាព និងការអភិវឌ្ឍ វាមិនមែន ជាសម័យកាល ដែលត្រូវការសង្គ្រោះជាតិទៀតនោះទេ។ សម័យកាលបច្ចុប្បន្ន ជាសម័យកាលកសាង ជាតិឱ្យរីកចំរើនទៅមុខទៀត ក្នុងដំណាក់ការប្រកួតប្រជែងយ៉ាងស្វិតស្វាញ ក្នុងសកលភាវូបនីយ៍កម្ម ដែលពោរពេញដោយការរីកចំរើនឥតឈប់ឈរ។ ដូច្នេះល្មមដល់ពេលដែលអ្នកនយោបាយមួយចំនួន ឈប់បោកប្រាស់ប្រជាពលរដ្ឋ ថាខ្លួនមកសង្គ្រោះជាតិទៀតទៅ ព្រោះទង្វើរបោកប្រាស់នេះ គឺជា សកម្មភាពសាងគ្រោះឱ្យជាតិទៅវិញទេ។ ចេតនាដ៏អាក្រក់នៃវីរៈបុរសសង្គ្រោះជាតិក្លែងក្លាយ គឺពិតនិង ប្រាកដណាស់ថា អាចបង្កើតនូវគ្រោះថ្នាក់សម្រាប់ជាតិយ៉ាងពិតប្រាកដ៕
ដោយ៖ អ្នកវិភាគតុកាហ្វេ

ប្រធានកាកបាទក្រហមកម្ពុជា ថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្យ ដែលបានប្រទាននូវព្រះរាជទ្រព្យ ចំនួន ១,០០០ ដុល្លារ
លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧នេះ បានទូលថ្វាយនូវសារលិខិតថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្យ ដែលមានខ្លឹមសារថា «ខ្ញុំម្ចាស់ និងសហការីទាំងអស់ នៃកាកបាទក្រហមកម្ពុជា មានសេចក្ដីរីករាយឥតឧបមា ដោយបានទទួលនូវព្រះរាជទ្រព្យ ចំនួន ១,០០០ ដុល្លារអាមេរិក របស់ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភចំពោះកាកបាទក្រហមកម្ពុជា សម្រាប់ខែមិថុនា ឆ្នាំ២០១៧ នេះ»។
ក្នុងនាមថ្នាក់ដឹកនាំ សមាជិក សមាជិកា មន្រ្តី និងបុគ្គលិកទាំងអស់ នៃកាកបាទក្រហមកម្ពុជា សូមព្រះបរមរាជានុញ្ញាតដ៏ខ្ពង់ខ្ពស់ ក្រាបបង្គំទូលថ្វាយអំណរព្រះរាជគុណដ៏ជ្រាលជ្រៅបំផុតចំពោះព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គតែងតែប្រោសព្រះរាជទាន ព្រះរាជទ្រព្យ ដើម្បីទ្រទ្រង់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា សម្រាប់ជួយសង្គ្រោះ ប្រជារាស្រ្តកម្ពុជាក្រីក្រ ដែលទទួលរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ។
លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ក៏សូមបួងសួងគុណបុណ្យព្រះរតនត្រ័យ តេជៈបារមី នៃវត្ថុសក្តិសិទ្ធិនានាក្នុងលោក ព្រះបារមីទេវតារក្សាព្រះមហាស្វេតច្ឆត្រ និងព្រះបារមី នៃព្រះវិញ្ញាណក្ខ័ន្ធអតីតព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ សូមព្រះមេត្តាប្រោសព្រះរាជទានព្រះពរជ័យបវរមហាប្រសើរ ថ្វាយចំពោះ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គប្រកបព្រះបរមសុខគ្រប់ប្រការ គង់ប្រថាប់ក្នុងព្រះមហាសិរីរាជសម្បត្តិជាម្លប់ដ៏ត្រជាក់ត្រជុំសម្រាប់ប្រជារាស្រ្តកម្ពុជា៕

អាជ្ញាធររាជធានីភ្នំពេញ ដាក់សំណើទៅគណៈកម្មការរៀបចំការបោះឆ្នោត ដើម្បីកាត់បន្ថយម៉ោងឃោសនាបោះឆ្នោតនាពេលយប់នៅឆ្នាំ២០១៨
អាជ្ញាធរាជធានីភ្នំពេញចាប់ផ្តើមដាក់សំណើទៅគណៈកម្មការរៀបចំការបោះឆ្នោតរាជធានីដើម្បីកាត់បន្ថយម៉ោងឃោសនាបោះឆ្នោតនាពេលយប់សម្រាប់ដំណើរការបោះឆ្នោតជាតិឆ្នាំ២០១៨ខាងមុខ ដើម្បីធានាប្រសិទ្ធិភាពនៃការពារសន្តិសុខ និងសណ្តាប់ធ្នាប់ជូនក្រុមអ្នកឃោសនា។
ក្នុងសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នីតិកាលទី៤សម្រាប់ រាជធានីភ្នំពេញ នៅថ្ងៃទី ២២ ខែមិថុនា លោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញបាន បញ្ជាក់ថា ការសម្រេចស្នើសុំកាត់បន្ថយម៉ោងឃោសនាបោះឆ្នោតនាពេលយប់នេះគឺជាការឆ្លើយតប ទៅនឹងតម្រូវការចង់បានរបស់ប្រជាពលរដ្ឋ ដើម្បីកាត់បន្ថយការរំខានដោយសម្លេង និងការកកស្ទះច រាចរណ៍ ក្នុងគោលដៅធានាឲ្យទីក្រុងមានសន្តិសុខសណ្តាប់ធ្នាប់ល្អ។
លោកអភិបាលរងបានអៈអាងថា ការឃោសនាបោះឆ្នោតនាពេលយប់គឺពុំសូវជាមានផលចំណេញនោះទេ ដោយសារតែប្រជាពលរដ្ឋត្រូវការសម្រាក ម្យ៉ាងវិញទៀតសមត្ថកិច្ចជំនាញក៏មានការលំបាកក្នុងការជួយអន្តរាគមន៍នៅពេលមានបញ្ហាមិនប្រក្រតីណាមួយកើតឡើងដោយសារតែពេលយប់មានសភាពងងឹតពិបាកកំណត់មុខសញ្ញា។
លោក មាស សពណ្ណ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញបានមានប្រសាសន៍ថា តាមរយៈអង្គសន្និបាតនាពេលនេះក្រុមការងារជំនាញនឹងពិភាក្សាឲ្យបានមត់ចត់លើសំណើកាត់បន្ថយម៉ោងឃោសនាពេលយប់នេះរួមទំាងបញ្ហាអវិជ្ជាមានផ្សេងទៀត ដើម្បីត្រៀមដាក់ជូនគណៈកម្មាធិកា ជាតិរៀបចំការបោះឆ្នោត នាខែកក្កដាខាងមុខនេះក្នុងសន្និបាតរបស់គជប។
លោកបន្តថា ការកាត់បន្ថយម៉ោងឃោសនានេះក៏ជាមធ្យោបាយមួយល្អដែរ ដោយសារតែរាជធានីភ្នំពេញ ធ្លាប់មានបទពិសោធន៍កាលពីឆ្នាំ២០១៣កន្លងទៅមានការផ្ទុះអំពើហិង្សាកើតឡើងជាច្រើនរវាងអ្នកគំាទ្រគណបក្សមួយនឹងគណបក្សមួយទៀត ធ្វើឲ្យខូចទ្រព្យសម្បត្តិរដ្ឋនិងឯកជនជាច្រើន៕

សាខាកាកបាទខេត្តកំពត ៖បានចុះសួរសុខទក្ខ និងនាំយកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា ផ្តល់ជូនគ្រួសារស្ត្រីទីទ័លក្រ សម្រាលកូន និងខ្វះស្បៀងអាហារសរុបចំនួន ៣គ្រួសារ
កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត ដឹកនាំដោយលោកស្រីឡាយ សុភ័ក្រ្ត នាយិការងសាខា និងសហការី បានចុះសួរសុខទក្ខ និងនាំយកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា ផ្តល់ជូនគ្រួសារស្ត្រីទីទ័លក្រ សម្រាលកូន និងខ្វះស្បៀងអាហារសរុបចំនួន ៣គ្រួសារ ស្ថិតនៅ២ភូមិ ២ឃុំ ស្រុកទឹកឈូ ខេត្តកំពត។
នាឱកាសនោះ លោកស្រី បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់លោកស្រីបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលលោកស្រីតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ ដែលមានការលំបាកទីទ័លក្រ មានជំងឺ និងជនងាយរងគ្រោះគ្រប់ប្រភេទដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ និងសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ខិតខំថែរក្សាសុខភាពឱ្យបានល្អ រស់នៅប្រកបដោយអនាម័យ និងយកកូនទៅចាក់ថ្នាំការពារឱ្យបានទៀងទាត់តាមការណាត់ជួបរបស់គ្រូពេទ្យ។
អំណោយផ្តល់ជូនរួមមាន ៖ អង្ករ ៣០គីឡូក្រាម ត្រីខ១០កំប៉ុង ទឹកបរិសុទ្ធ ២កេស មី ១កេស ក្រមា១ សារុង១ មុង១ ភួយ១ និងថវិកាមួយចំនួន។ ដោយឡែកគ្រួសារសម្រាលកូនឧបត្ថម្ភបន្ថែមទឹកដោះគោឆៅ១ឡូ និងឃីតទារក១ឈុតផងដែរ៕

លោក ចម ប្រសិទ្ធ ជំរុញឱ្យមានការវិនិយោគបង្កើត សួនឧស្សាហកម្មផ្នែក បច្ចេកវិទ្យាព័ត៌មាន (IT) ពីសំណាក់អ្នកវិនិយោគ មកពីខេត្តគួយចូវ ប្រទេសចិន
លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានស្នើឱ្យក្រុមហ៊ុនមកពីខេត្ត គួយចូវ វិនិយោគលើការបង្កើតសួនឧស្សាហកម្ម ផ្នែកបច្ចេកវិទ្យាព័ត៌មាន (IT) ពីសំណាក់អ្នកវិនិយោគមកពីខេត្តគួយចូវ ឱ្យមានការរីកចម្រើន លើវិស័យនេះ នៅក្នុងប្រទេសកម្ពុជា។ ការថ្លែងបែបនេះ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ នៅរាជធានីភ្នំពេញ ក្នុងពិធីបើកសម្ពោធការិយាល័យតំណាងពាណិជ្ជកម្ម ខេត្តគួយចូវ ប្រចាំនៅកម្ពុជា ក្រោមអធិបតីភាព លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រី ក្រសួងឧស្សាហកម្ម និងសិប្បកម្ម តំណាងរាជរដ្ឋាភិបាលកម្ពុជា និងលោក Sun zhigang អភិបាលខេត្តគួយចូវ។
ថ្លែងបន្តក្នុងឱកាសនោះ លោក ចម ប្រសិទ្ធ បានសម្តែងនូវការស្វាគមន៍ និងមោទនៈភាពជាខ្លាំង ដែលខេត្តគួយចូវ បានជ្រើសរើសកម្ពុជា ជាប្រទេសដំបូងគេ ក្នុងអាស៊ាន ដើម្បីបង្កើតការិយាល័យតំណាងពាណិជ្ជកម្ម ក្នុងការជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម រវាងកម្ពុជា និងខេត្តគួយចូវ ក្រោមក្របខ័ណ្ឌអនុវត្តគោលនយោបាយ ផ្លូវមួយ ខ្សែក្រវ៉ាត់មួយរបស់រដ្ឋចិន។ លោក ចម ប្រសិទ្ធ បានបង្ហាញនូវ លក្ខណៈអំណោយផលដែលដៃគូទាំងពីរ ត្រូវពូនជ្រុំប្រើប្រាស់ សក្តានុពលដែលមានរៀងៗខ្លួន ក្នុងកិច្ចសហប្រតិបត្តិការ លើវិស័យជាអាទិភាពដូចជា ការដោះដូរទំនិញ និងវិស័យទេសចរណ៍ជាដើម។
ដោយឡែកទាក់ទងនឹងវិស័យឧស្សាហកម្ម លោក ចម ប្រសិទ្ធ បានស្នើឱ្យក្រុមហ៊ុនមកពីខេត្តគួយចូវ វិនិយោគលើការបង្កើតសួនឧស្សាហកម្ម ផ្នែកបច្ចេកវិទ្យាព័ត៌មាន (IT) ដែលខេត្តគួយចូវ មានការរីកចម្រើនជាខ្លាំងលើវិស័យនេះ។ ក្នុងនោះ ដោយអំណោយផល ផ្នែកធនធានធម្មជាតិស្រស់ត្រកាល សម្បូរទៅដោយព្រៃភ្នំ និងទឹកជ្រោះ កម្ពុជាក៏ចង់បានបទពិសោធន៍ ពីខេត្តគួយចូវ ពីវិធីព្យាបាលរោគ តាមបែបធម្មជាតិ អេកូ-បរិស្ថាន ដែលកម្ពុជាក៏មានទីតាំងបរិស្ថានធម្មជាតិ អាចអនុវត្តបាន ដែលវាក៏ជាចំណែកមួយ ក្នុងការទាក់ទាញផ្នែកទេសចរណ៌ផងដែរ។
លោក ចម ប្រសិទ្ធ បានបង្ហាញនូវជំនឿថា តាមរយៈការបើកការិយាល័យតំណាងនេះ ក្រុមហ៊ុន មកពីគួយចូវ និងមកបណ្តាក់ទុននៅកម្ពុជាកាន់តែច្រើនឡើង ហើយភាគីកម្ពុជា រងចាំសហការសម្របសម្រួលជានិច្ច។
ដោយឡែកលោក Sun zhigang អភិបាលខេត្តគួយចូវ បានបង្ហាញនូវជំហរសហការរឹងមាំ និងមានជំនឿលើសក្តានុពល នៃប្រទេសទាំងពីរ ដែលអាចជំរុញក្នុងការផ្លាស់ប្តូរ ផ្នែកពាណិជ្ជកម្ម ទេសចរណ៍ ឧស្សាហកម្ម និងអប់រំជាដើម។ លោកបានបញ្ជាក់ថា បច្ចុប្បន្ន មាននិស្សិតកម្ពុជាទៅសិក្សាជំនាញផ្សេងៗនៅខេត្ត គួយចូវ ប្រមាណ ៣០០នាក់ ស្របពេល ខេត្តគួយចូវ មានកិច្ចសហការជាមួយគ្រឹះស្ថានសិក្សានៅកម្ពុជាប្រមាណជាង ២០ ដែលជាផ្នែកមួយក្នុងកិច្ចជំរុញ វិស័យអប់រំឱ្យកាន់តែប្រសើរឡើង ថែមទៀត៕
កាកបាទក្រហមរាជធានីភ្នំពេញ រៀបចំពិធីបិទវគ្គយល់ដឹងមូលដ្ឋានដល់ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជាប្រចាំវិទ្យាល័យឥន្ទ្រទេវី
នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ នៅវិទ្យាល័យឥន្ទ្រទេវី សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ បានរៀបចំពិធីបិទវគ្គយល់ដឹងមូលដ្ឋានជូនដល់ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា ប្រចាំវិទ្យាល័យសរុបចំនួន១០០នាក់(ស្រី៦០នាក់) ដោយបានការចូលរួមជាអធិបតីពី លោក នាក់ សុធា នាយកវិទ្យាល័យ ដែលវគ្គយល់ដឹងនេះបានចាប់ដំណើរការអស់រយៈពេល១ថ្ងៃកន្លងមកប្រកបដោយជោគជ័យ ជាលទ្ធផលយុវជនទទួលបាននិទ្ទេសល្អចំនួន៧០ភាគរយ និងល្អបង្គួរ៣០ភាគរយ ។
នាឱកាសនោះ លោកនាយកវិទ្យាល័យ បានថ្លែងអំណរគុណចំពោះសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ដែលបានមកធ្វើការបើកវគ្គយល់ដឹងមូលដ្ឋានជូនដល់យុវជនកាកបាទក្រហម ប្រចាំវិទ្យាល័យរបស់លោក ។ លោកនាយកសង្ឃឹម និងជឿជាក់ថា បន្ទាប់ពីឆ្លងកាត់វគ្គយល់ដឹងនេះហើយក្មួយៗពិតជាបានយល់ច្បាស់ពីប្រវត្តិចលនា បដិរូប គោលការណ៍គ្រឹះទាំង៧, តួនាទីភារកិច្ចយុវជនកាកបាទក្រហម, ការគ្រប់គ្រងគ្រោះមហន្តរាយ, ច្បាប់ចរាចរណ៍ និងវិជ្ជាសង្គ្រោះបឋម ។ល។ ដែលជាមុខវិជ្ជាមូលដ្ឋានសម្រាប់ជាគ្រឹះយកទៅអនុវត្តសំដៅជួយដល់ជនរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ ក៏ដូចជាកម្មវិធីមិត្តអប់រំមិត្ត ៕

កម្ពុជា ស្វាគមន៍ការវិនិយោគរបស់ក្រុមហ៊ុនចិន Hao Nian Dong ដើម្បីសម្រេចគោលនយោបាយនាំចេញអង្ករឱ្យបាន ១លានតោនក្នុងមួយឆ្នាំដែលនឹងចូលរួមកាត់បន្ថយភាពក្រីក្រ
លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា កម្ពុជា ស្វាគមន៍ការវិនិយោគរបស់ក្រុមហ៊ុនចិន Hao Nian Dong ដើម្បីសម្រេចគោលនយោបាយនាំចេញអង្ករឱ្យបាន ១លានតោនក្នុងមួយឆ្នាំដែលនឹងចូលរួមកាត់បន្ថយភាពក្រីក្រ។ លោក បានថ្លែងដូចនេះ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងកសិកម្ម ក្នុងឱកាសទទួលជួបលោក Xu Yihui នាយកក្រុមហ៊ុន Xiamen Grain Reserve Group Hao Nian Dong Co.,Ltd មកពីខេត្ត Fujian នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិភាក្សាអំពីស្ថានភាពវិស័យកសិកម្មនៅកម្ពុជា ជាពិសេសលើការប្រមូលផលស្រូវ ផលិតកម្មស្រូវ ស្រូវបម្រុង និងការបញ្ចេញស្រូវ។
លោករដ្ឋមន្រ្តីក្រសួងកសិកម្ម ក៏បានថ្លែងអំណរគុណចំពោះ ក្រុមហ៊ុន ដែលកន្លងមកបានអញ្ជើញគណៈប្រតិភូកម្ពុជា ទៅពិនិត្យមើលស្ថានភាពនៃការទុកដាក់ស្រូវ ការវេចខ្ចប់ និងចែកចាយផលិតផលកសិកម្មផ្សេងៗនៅក្នុងប្រទេសចិន និងសម្រាប់ការនាំចេញ ដែលនេះជាការស្តែងចេញនូវការសហការល្អរវាងកម្ពុជា និងចិន ក្នុងការចែករំលែកនូវបទពិសោធន៍ល្អៗសម្រាប់ធ្វើការអភិវឌ្ឍន៍នៅកម្ពុជា។
ឆ្លៀតក្នុងឱកាសនោះ លោក Xu Yihui ក៏បានសម្តែងនូវក្តីរីករាយ និងថ្លែងអំណរគុណចំពោះ លោករដ្ឋមន្រ្តី ក៏ដូចជាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានអនុញ្ញាតិឱ្យលោក និងសហការីបានចូលជួបពិភាក្សាការងារ។ លោក បានបញ្ជាក់ថា ទស្សនកិច្ចរបស់លោក និងសហការីលើកនេះ គឺដើម្បីពិនិត្យមើលទំហំនៃការដាំដុះ និងផលិតកម្មស្រូវនៅកម្ពុជា។ ក្រុមហ៊ុនរបស់លោកមានសមត្ថភាព និងបច្ចេកទេសគ្រប់គ្រាន់ក្នុងការស្តុកស្រូវ ដែលអាចរក្សាគុណភាពបានរហូតដល់ ៣ឆ្នាំ ហើយលោកសង្ឃឹមថា ក្រុមហ៊ុនរបស់លោកអាចនឹងចាប់ដៃគូសហការជាមួយកម្ពុជាក្នុងការស្តុកស្រូវ និងធ្វើការនាំចេញទៅកាន់ទីផ្សារប្រទេសចិន ព្រោះថាបច្ចុប្បន្នតម្រូវការអង្ករនៅទីក្រុង Xiamen មានការកើនឡើងដល់ ៤៣០ ០០០តោនក្នុងមួយឆ្នាំ។ ទន្ទឹងនឹងនេះក្រុមហ៊ុនរបស់លោកក៏មានបំណងនាំយកនូវប្រភេទពូជស្រូវ ពីទីក្រុងរបស់លោក មកដាំដុះនៅកម្ពុជាផងដែរ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ទីក្រុងលោក។
ជាការឆ្លើយតប លោក វេង សាខុន ក៏បានសម្តែងចំណាប់អារម្មណ៍ចំពោះគម្រោងចាប់ដៃគូសហការរបស់ក្រុមហ៊ុន Hao Nian Dong នៅកម្ពុជា ព្រោះថាគម្រោងនេះនឹងចូលរួមគាំទ្រដល់គោលនយោបាយនាំចេញអង្ករឱ្យបាន ១លានតោនក្នុងមួយឆ្នាំ និងចូលរួមកាត់បន្ថយភាពក្រីក្រនៅកម្ពុជាផងដែរ។ ហើយបច្ចុប្បន្ន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងចាត់ឱ្យអគ្គនាយកដ្ឋានកសិកម្មពិនិត្យមើលនូវការប្រើប្រាស់ប្រភេទពូជថ្មីអោយស្របទៅនឹងតម្រូវការទីផ្សារ និងពង្រីកលទ្ធភាពឃ្លាំងស្តុកស្រូវអោយបានត្រឹមត្រូវទៅតាមបទដ្ឋានបច្ចេកទេស ដើម្បីធានាដល់ការនាំចេញនាពេលខាងមុខ៕

ក្រសួងធនធានទឹក បង្ហាញស្ថានភាពកំពស់ទឹកជំនន់ នៅតាមស្ថានីយជលសាស្ត្រទាំង៧ ប្រចាំថ្ងៃទី២៣ ខែមិថុនានេះ
ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧នេះ បានចេញព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៧ រួមមានស្ថានីយ៖
១-ទន្លេមេគង្គ-ស្ទឹងត្រែង
២-ទន្លេមេគង្គ-ក្រចេះ
៣-ទន្លេមេគង្គ-កំពង់ចាម
៤-ទន្លេបាសាក់-ចតុមុខ
៥-ទន្លេមេគង្គ-អ្នកលឿង
៦-ទន្លេបាសាក់-កោះខែល
៧-ទន្លេសាប-ព្រែកក្តាម
សូមអានព្រឹត្តបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ របស់ក្រសួងធនធានទឹក ពីស្ថានភាពកំពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រ ដូចខាងក្រោម៖

អភិបាលខេត្តកោះកុងថ្មី ត្រូវបានប្រកាសចូលកាន់តំណែងជាផ្លូវការនៅថ្ងៃនេះ
កោះកុង៖ អភិបាលខេត្តកោះកុងថ្មី លោកស្រី មិថុនា ភូថង ដែលត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ តែងតាំងជាអភិបាលខេត្តនោះ ត្រូវបានប្រកាសចូលកាន់តំណែងជាផ្លូវការ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧នេះ ក្រោមអធិបតីភាព លោក ស ខេង ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។
លោកស្រី មិថុនា ភូថង ត្រូវបានតែងតាំងជាអភិបាលខេត្តកោះកុង ជំនួសលោក ប៊ុន លើត កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៧។
ដោយឡែកលោក គួច ចំរើន គ្រោងកាន់តំណែងជាអភិបាលខេត្តកំពង់ចាមថ្មី ក៏បានបញ្ជាក់ផងដែរថា ការប្រកាសតែងតាំងរូបលោកឱ្យចូលកាន់តំណែងជាផ្លូវការ នឹងត្រូវធ្វើឡើងនៅរសៀលថ្ងៃទី២៧ ខណៈដែលខេត្តត្បូងឃ្មុំ នឹងធ្វើឡើងនៅព្រឹកថ្ងៃដដែលនោះ ក្រោមអធិបតីភាព លោក ស ខេង។
អភិបាលខេត្តថ្មី ទាំង៣នោះរួមមាន៖
១៖ លោក គួច ចំរើន ត្រូវបានតែងតាំងជាអភិបាលខេត្តកំពង់ចាម ជំនួសលោក លន់ លឹមថៃ
២៖ លោក លី ឡេង ត្រូវបានតែងតាំងជាអភិបាលខេត្តត្បូងឃ្មុំ ជំនួសលោក ប្រាជ្ញ ចន្ទ
៣៖ លោកស្រី មិថុនា ភូថង ត្រូវបានតែងតាំងជាអភិបាលខេត្តកោះកុង ជំនួសលោក ប៊ុន លើត៕

គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា បញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសឡាវ បន្តដំណើរទស្សនកិច្ចនៅប្រទេសវៀតណាម
គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដែលដឹកនាំដោយលោក ហេង សំរិន ប្រធានរដ្ឋសភា បានបញ្ចប់ ដំណើរទស្សនកិច្ច នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧នេះ ហើយបន្តដំណើរទស្សនកិច្ចផ្លូវការ និងមិត្តភាព នៅសាធារណរដ្ឋសង្គមនិយមវៀតណាម រយៈពេល៣ថ្ងៃទៀត។
សូមរំលឹកថា គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា បានផ្តើមទស្សនកិច្ចផ្លូវការ និងមិត្តភាព នៅប្រទេសឡាវ ពីថ្ងៃទី២១មិថុនាមក។ នៅក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូ បានជួបពិភាក្សាការងារទ្វេភាគី ជាមួយប្រធានរដ្ឋសភាឡាវ និងចូលជួបសវនការសម្តែងការគួរសម ជាមួយប្រធានរដ្ឋ និងនាយករដ្ឋរដ្ឋមន្រ្តី នៃប្រទេសឡាវ ហើយបានឆ្លៀតពេលវេលាជួបសំណេះសំណាល ស្វែលយល់សុខទុក្ខរបស់និស្សិតកម្ពុជា ដែលកំពុងសិក្សានៅប្រទេសឡាវ ផងដែរ។
ដោយឡែកចំពោះដំណើរទស្សនកិច្ច នៅក្នុងប្រទេសវៀតណាម ដែលផ្តើមចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦មិថុនានេះ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំដោយលោក ហេង សំរិន នឹងជួបពិភាក្សាការងារទ្វេភាគី ជាមួយប្រធានរដ្ឋសភាវៀតណាម និងជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំ ស្ថាប័នកំពូលៗ នៃប្រទេសវៀតណាមជាច្រើនទៀត។
នៅក្នុងដំណើរទស្សនកិច្ចនៅសាធារណរដ្ឋសង្គមនិយមវៀតណាមនេះ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា នឹងចូលរួមកម្មវិធីខួបទី៥០ នៃការបង្កើតទំនាក់ទំនងការទូតវៀតណាម-កម្ពុជា នឹងចូលរួមកម្មវិធីមហាសន្និបាតរណសិរ្សមាតុភូមិ៣ប្រទេស វៀតណាម ឡាវ កម្ពុជា ផងដែរ៕

ក្រសួងសាធារណការ រៀបចំសិក្ខាសាលា ដើម្បីលើកកម្ពស់សមត្ថភាពមន្ត្រីក្នុងការរៀបចំផែនការថវិកា
នៅសណ្ឋាគារភ្នំពេញ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ លោក ឈួន វិន អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីអំពីការដាក់ឱ្យអនុវត្តចំណាត់ថ្នាក់សេដ្ឋកិច្ចនៃមាតិកាថវិកាថ្មី និងសារាចរណែនាំស្តីពីការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៨។ សិក្ខាសាលានេះក៏មានការចូលរួមពីមន្រ្តីនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីខេត្ត តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការនិងដឹកជញ្ជូន។
លោក ឈួន វិន បានឲ្យដឹងថា សិក្ខាសាលានេះ រៀបចំឡើងដោយក្រសួងសាធារណការនិងដឹកជញ្ជូន សហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងគោលបំណងដើម្បីបង្កើនការយល់ដឹងដល់មន្ត្រីជំនាញថវិកាគ្រប់អង្គភាព ក្រោមឱវាទក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាលើកកម្ពស់សមត្ថភាពក្នុងការរៀបចំផែនការ ថវិកាកម្មវិធីនៅតាមអង្គភាពរបស់ខ្លួនផងដែរ។
លោកក៏បានលើកឡើងអំពីសារៈសំខាន់នៃការសម្រេចដាក់ឱ្យប្រើប្រាស់នូវមាតិកាថ្មី ដោយផ្អែកលើមូលដ្ឋាននៃរចនាសម្ព័ន្ធថវិកាកម្មវិធី ឬចំណាត់ថ្នាក់កម្មវិធី ដែលក្រសួង-ស្ថាប័នបាននឹងកំពុងអនុវត្ត និងផ្តល់លទ្ធផល ក៏ដូចជាភាពងាយស្រួលដល់ការកត់ត្រា វិភាគ និងប្រៀបធៀបចំណាយរបស់ក្រសួង-ស្ថាប័ន ស្របតាមការអនុវត្តប្រព័ន្ធព័ត៌មានវិទ្យា គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
សូមបញ្ជាក់ថា ដើម្បីបង្កើនប្រសិទ្ធភាពនៃការងារគ្រប់គ្រង និងអនុវត្តថវិកាតាមកម្មវិធី ស្របតាមក្របខណ្ឌនៃយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទីបី និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ២០១៥-២០១៨ រាជរដ្ឋាភិបាលបានដាក់ចេញនូវសារាចរណែនាំស្តីពីការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៨ ក្នុងគោលបំណងផ្តល់គោលការណ៍ណែនាំថ្មីៗសម្រាប់មូលដ្ឋាន និងជាក្របខណ្ឌនៃការរៀបចំកញ្ចប់ថវិកាឆ្នាំ២០១៨ ខាងមុខនេះ៕

Subscribe to:
Posts (Atom)