Friday, June 23, 2017

កាកបាទក្រហមរាជធានីភ្នំពេញ រៀបចំពិធីបិទវគ្គយល់ដឹងមូលដ្ឋានដល់ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជាប្រចាំវិទ្យាល័យឥន្ទ្រទេវី

នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ នៅវិទ្យាល័យឥន្ទ្រទេវី សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ បានរៀបចំពិធីបិទវគ្គយល់ដឹងមូលដ្ឋានជូនដល់ទីប្រឹក្សាយុវជន និងយុវជនកាកបាទក្រហមកម្ពុជា ប្រចាំវិទ្យាល័យសរុបចំនួន១០០នាក់(ស្រី៦០នាក់) ដោយបានការចូលរួមជាអធិបតីពី លោក នាក់ សុធា នាយកវិទ្យាល័យ ដែលវគ្គយល់ដឹងនេះបានចាប់ដំណើរការអស់រយៈពេល១ថ្ងៃកន្លងមកប្រកបដោយជោគជ័យ ជាលទ្ធផលយុវជនទទួលបាននិទ្ទេសល្អចំនួន៧០ភាគរយ និងល្អបង្គួរ៣០ភាគរយ ។

នាឱកាសនោះ លោកនាយកវិទ្យាល័យ បានថ្លែងអំណរគុណចំពោះសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ដែលបានមកធ្វើការបើកវគ្គយល់ដឹងមូលដ្ឋានជូនដល់យុវជនកាកបាទក្រហម ប្រចាំវិទ្យាល័យរបស់លោក ។ លោកនាយកសង្ឃឹម និងជឿជាក់ថា បន្ទាប់ពីឆ្លងកាត់វគ្គយល់ដឹងនេះហើយក្មួយៗពិតជាបានយល់ច្បាស់ពីប្រវត្តិចលនា បដិរូប គោលការណ៍គ្រឹះទាំង៧, តួនាទីភារកិច្ចយុវជនកាកបាទក្រហម, ការគ្រប់គ្រងគ្រោះមហន្តរាយ, ច្បាប់ចរាចរណ៍ និងវិជ្ជាសង្គ្រោះបឋម ។ល។ ដែលជាមុខវិជ្ជាមូលដ្ឋានសម្រាប់ជាគ្រឹះយកទៅអនុវត្តសំដៅជួយដល់ជនរងគ្រោះ និងងាយរងគ្រោះគ្រប់ប្រភេទ ក៏ដូចជាកម្មវិធីមិត្តអប់រំមិត្ត ៕







No comments:

Post a Comment