Friday, June 23, 2017

ខេត្តកែបរៀបចំពិធីសំណេះសំណាល និងថ្លែងអំណរគុណដល់ម្ចាស់ឆ្នោត

ខេត្តកែប៖ នៅព្រឹកថ្ងៃទី​​២៣ ខែមិថុនា ឆ្នាំ២០១៧​ នេះនៅភូមិព្រៃតាកុយ ឃុំពងទឹក មានរៀបចំពិធីផ្សព្វផ្សាយសេចក្តីណែនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​ និងថ្លែងអំណរគុណដល់ប្រជាពលរដ្ឋជាម្ចាស់ឆ្នោតតំណាងអោយគ្រួសារ ២៥២ នាក់ ក្រោមអធិបតីភាពលោក សោម ពិសិដ្ឋ អភិបាលរងខេត្តកែប ។

ក្នុងឱកាសពិធីសំណេះសំណាលនោះលោក សោម ពិសិដ្ឋ បានបញ្ជាក់ជូនប្រជាពលរដ្ឋថា ការគាំទ្ររបស់បងប្អូនចំពោះរាជរដ្ឋាភិបាល ពិតជាត្រឹមត្រូវណាស់ ក្នុងការផ្តល់សេចក្តីទុកចិត្ត ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីសន្តិភាព និងអភិវឌ្ឍមូលដ្ឋានភូមិ ឃុំសង្កាត់យើងអោយរីកចម្រើនបន្តទៅទៀត៕




No comments:

Post a Comment