Friday, June 23, 2017

អាជ្ញាធររាជធានីភ្នំពេញ ដាក់សំណើទៅគណៈកម្មការរៀបចំការបោះឆ្នោត ដើម្បីកាត់បន្ថយម៉ោងឃោសនាបោះឆ្នោតនាពេលយប់នៅឆ្នាំ២០១៨

អាជ្ញាធរាជធានីភ្នំពេញចាប់ផ្តើមដាក់សំណើទៅគណៈកម្មការរៀបចំការបោះឆ្នោតរាជធានីដើម្បីកាត់បន្ថយម៉ោងឃោសនាបោះឆ្នោតនាពេលយប់សម្រាប់ដំណើរការបោះឆ្នោតជាតិឆ្នាំ២០១៨ខាងមុខ ដើម្បីធានាប្រសិទ្ធិភាពនៃការពារសន្តិសុខ និងសណ្តាប់ធ្នាប់ជូនក្រុមអ្នកឃោសនា។

ក្នុងសន្និបាតបូកសរុបការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នីតិកាលទី៤សម្រាប់ រាជធានីភ្នំពេញ នៅថ្ងៃទី ២២ ខែមិថុនា លោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញបាន បញ្ជាក់ថា ការសម្រេចស្នើសុំកាត់បន្ថយម៉ោងឃោសនាបោះឆ្នោតនាពេលយប់នេះគឺជាការឆ្លើយតប ទៅនឹងតម្រូវការចង់បានរបស់ប្រជាពលរដ្ឋ ដើម្បីកាត់បន្ថយការរំខានដោយសម្លេង និងការកកស្ទះច រាចរណ៍ ក្នុងគោលដៅធានាឲ្យទីក្រុងមានសន្តិសុខសណ្តាប់ធ្នាប់ល្អ។
លោកអភិបាលរងបានអៈអាងថា ការឃោសនាបោះឆ្នោតនាពេលយប់គឺពុំសូវជាមានផលចំណេញនោះទេ ដោយសារតែប្រជាពលរដ្ឋត្រូវការសម្រាក ម្យ៉ាងវិញទៀតសមត្ថកិច្ចជំនាញក៏មានការលំបាកក្នុងការជួយអន្តរាគមន៍នៅពេលមានបញ្ហាមិនប្រក្រតីណាមួយកើតឡើងដោយសារតែពេលយប់មានសភាពងងឹតពិបាកកំណត់មុខសញ្ញា។
លោក មាស សពណ្ណ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញបានមានប្រសាសន៍ថា តាមរយៈអង្គសន្និបាតនាពេលនេះក្រុមការងារជំនាញនឹងពិភាក្សាឲ្យបានមត់ចត់លើសំណើកាត់បន្ថយម៉ោងឃោសនាពេលយប់នេះរួមទំាងបញ្ហាអវិជ្ជាមានផ្សេងទៀត ដើម្បីត្រៀមដាក់ជូនគណៈកម្មាធិកា ជាតិរៀបចំការបោះឆ្នោត នាខែកក្កដាខាងមុខនេះក្នុងសន្និបាតរបស់គជប។
លោកបន្តថា ការកាត់បន្ថយម៉ោងឃោសនានេះក៏ជាមធ្យោបាយមួយល្អដែរ ដោយសារតែរាជធានីភ្នំពេញ ធ្លាប់មានបទពិសោធន៍កាលពីឆ្នាំ២០១៣កន្លងទៅមានការផ្ទុះអំពើហិង្សាកើតឡើងជាច្រើនរវាងអ្នកគំាទ្រគណបក្សមួយនឹងគណបក្សមួយទៀត ធ្វើឲ្យខូចទ្រព្យសម្បត្តិរដ្ឋនិងឯកជនជាច្រើន៕



No comments:

Post a Comment