Friday, June 23, 2017

ហ្វេសប៊ុក Boulam San លើកឡើងថា បក្សប្រឆាំងបោកប្រាស់ទៀតហើយ!

នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧នេះ ទំព័រហ្វេសប៊ុក Boulam San បានបង្ហោះផ្សាយឱ្យសាធារណជនបានដឹងពីពាក្យសម្តីបោកប្រាស់របស់បក្សប្រឆាំង ដែលតែងតែមានលេសមិនចេះចប់មិនចេះហើយ។

Boulam san បានសរសេរថា៖ នៅមុនបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០១៧នេះ ក្រុមប្រឆាំងបានលើកឡើងថា ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នេះសំខាន់ខ្លាំងណាស់បងប្អូន វាជាការកំណត់ពីជោគវាសនាប្រទេសជាតិ ព្រោះបើបក្សយើងឈ្នះយើងនឹងឈ្នះការបោះឆ្នោតព្រឹទ្ធសភា យើងនឹងកាន់តំណែងប្រធានព្រឹទ្ធសភា ដែលក្លាយជាប្រមុខរដ្ឋស្តីទី ហើយការបោះឆ្នោតនេះជាខ្នាតវាស់ សម្រាប់ការបោះឆ្នោតសភាឆ្នាំ២០១៨ យើងនឹងដណ្តើមបានមេឃុំយ៉ាងតិច 60%។

ដោយឡែកផ្ទុយទៅវិញក្រោយបោះឆ្នោត និងប្រកាសលទ្ធផលបរាជ័យរបស់ខ្លួនរួចហើយ បក្សប្រឆាំងបែរជាលើកឡើងថា ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នេះមិនសូវសំខាន់ទេបងប្អូនព្រោះមេឃុំមិនអាចសម្រេចកិច្ចការអ្វីបានទេ ចឹងហើយបានជានៅមានអ្នកបោះឆ្នោតឱ្យគណបក្សប្រជាជនច្រើនព្រោះគេនៅមានមនោសញ្ចេតនាជាមួយមេឃុំចាស់ ដល់ឆ្នាំ២០១៨ គេបែរមកបោះឱ្យយើងវិញហើយ។

ហាស ហា! កោតតែចេះនិយាយចេញមិនចេះខ្មាស់គេ។ បោកនោះបោក មើលមកប្រជាជនខ្មែរដូចល្ងង់សម្បើមណាស់ ចាំតែជឿពាក្យបោករបស់លោក ចឹង!!! ឈប់បានឈប់ទៅ! ខកចិត្តតាំងពីការបោះឆ្នោតឃុំទៅហើយ សង្ឃឹមអីទៀត! ផេះ ! ពួកបោក!៕



No comments:

Post a Comment