Friday, June 23, 2017

ផ្លូវឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យនៅប្រទេសថៃ

រដ្ឋ​ធម្ម​នុញ្ញ​ចុង​ក្រោយ​របស់​ប្រ​ទេស​ថៃ​បាន​​កំណត់​​ផែន​ទី​បង្ហាញ​ផ្លូវ​សម្រាប់​ការ​បោះ​ឆ្នោត ក៏​ប៉ុន្តែ​អ្នក​ក្រុម​អ្នក​​វិ​ភាគ​ភ័យ​​ខ្លាច​ថា លទ្ធិ​ប្រជា​ធិប​តេយ្យ​ពិត​​​​មិន​អាច​ត្រឡប់​មក​វិញបាន​។ រដ្ឋ​ធម្ម​នុញ្ញ​ទី ២០ របស់​ប្រ​ទេស​ថៃត្រូវ​បាន​គេ​លើក​តម្កើង​នៅ​ក្នុង​ច្បាប់​កាល​ពី​ខែ​មេ​សាកន្លង​មក​នេះ ហើយ​វា​បាន​បង្កើត​អំណាច​ថ្មី​សម្រាប់​​​របប​យោ​ធា ​ដែល​កំពុង​តែ​គ្រប់​គ្រង​អំណាច​ ដោយ​បង្កើន​ការ​ចូល​រួម​របស់​យោ​ធា​នៅ​ក្នុង​ឆាក​នយោ​បាយ​ ជា​មួយ​នឹង​ការ​ដាក់​ឱ្យ​អនុ​វត្ត​នៃ​ព្រឹទ្ធ​សភា​ដែល​តែង​តាំង​ដោយ​យោ​ធា​ និង​បង្ខំ​ឱ្យ​រដ្ឋា​ភិបាល​នាពេល​អនា​គត​ណា​មួយ​ប្រ​កាន់​ខ្ជាប់​នូវ​ផែន​ការ​អភិ​វឌ្ឍរយៈ​ពេល ២០​​ ឆ្នាំ​​នៃ​​របប​យោ​ធា។
រដ្ឋ​ធម្ម​នុញ្ញ​នេះ ​រាប់​បញ្ចូល​ផង​ដែរ​នូវ​បទ​បញ្ញត្តិ​បន្ថែម​មួយ​ចំនួន​សម្រាប់​ព្រះ​មហា​ក្សត្រ Maha Vajiralongkorn ដោយ​ដក​អំណាច​តុ​លាការ​ធម្ម​នុញ្ញ​របស់​ខ្លួន​ក្នុង​ការ​កោះ​ប្រ​ជុំ​នៅ​គ្រា​ដែល​មាន​វិ​បត្តិ ខណៈ​ដែល​អនុញ្ញាត​ឱ្យ​ព្រះ​មហា​ក្សត្រ​យាងដំណើរ​ ដោយ​គ្មាន​ការ​តែង​តាំង​អ្នក​ទទួល​ព្រះ​រាជា​នុ​សិទ្ធិ។ សំខាន់​ជាង​នេះ​ទៅ​ទៀត​នោះ រដ្ឋ​ធម្ម​នុញ្ញ​នេះបាន​ត្រួស​ត្រាយផ្លូវ​សម្រាប់​ការ​បោះ​ឆ្នោត​ឱ្យ​កើត​ឡើង​ជា​ថ្មី​ម្តង​ទៀត​នៅ​ក្នុង​ប្រ​ទេស​ថៃ​ ដែល​​ជំរុញ​ឱ្យបាន​មក​វិញ​នូវ​ការ​គ្រប់​គ្រង​តាម​បែប​លទ្ធិ​ប្រ​ជា​ធិប​តេយ្យ។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ មុន​​កាល​បរិ​ច្ឆេទ​អាច​​ត្រូវ​បាន​​គេ​កំណត់សម្រាប់​ការ​បោះ​ឆ្នោត គណៈ​កម្មាធិ​ការ​ធ្វើ​សេចក្តី​ព្រាង​រដ្ឋ​ធម្ម​នុញ្ញ ​​​(CDC) ត្រូវ​តែ​ព្រាង​ និង​ដាក់​ស្នើ​ច្បាប់​អង្គ​ការ​ចំនួន ​១០ ដំបូង​គេ​ ដែល​នឹងយក​​ធ្វើ​ជាគំរូ​សម្រាប់​ប្រ​ព័ន្ធ​បោះ​ឆ្នោត​ថ្មី។ បន្ទាប់​ពី​ច្បាប់​ទាំង​នេះ​ត្រូវ​បាន​​ផ្តល់​សច្ចាប័ន​ដោយសភា​យោ​ធា​ ប្រ​សិន​បើ​អ្វី​ៗ​គ្រប់​យ៉ាង​ដំណើរ​ការ​ដូច​ដែល​បាន​គ្រោងទុក​នោះ ព្រះ​មហា​ក្សត្រ Vajiralongkorn នឹង​ឡាយ​ព្រះ​ហស្ថ​លេខា​លើ​ច្បាប់​នេះ ដែលស្ថាន​ភាព​​នេះ​នឹង​បង្ហាញ​​សញ្ញា​នូវ​ការ​ចាប់​ផ្តើម​នៃ​ឱ​កាស​រយៈ​ពេល ​៥ ខែ​ ដែល​ក្នុងអំឡុង​ពេល​​នោះ​ ការបោះ​ឆ្នោត​ថ្មី​ត្រូវ​បាន​គេ​រៀប​ចំ​ឡើង។ ដូច្នេះ​វា​បង្ហាញ​ឱ្យ​ឃើញ​ថា ការ​បោះ​ឆ្នោត​នឹង​ត្រូវ​បាន​គេ​រៀប​ចំឡើង​នៅ​បំណាច់​ឆ្នាំ​ក្រោយ​នេះ។
ប៉ុន្តែ​សូម្បី​តែ​មើល​មួយ​ភ្លែត គឺ​​វា​បង្ហាញ​ឱ្យ​ឃើញ​ច្បាស់​ថា ការ​បោះ​ឆ្នោត​នឹង​មិនមាន​​លទ្ធិ​ប្រ​ជា​ធិប​តេយ្យ​ពេញ​លេញ​នោះ​ទេ តែផ្ទុយ​ទៅ​វិញ ប្រ​ទេស​ថៃ​បានដាក់​​កំហិត និង​កំណត់​តាម​បែប​លទ្ធិ​ប្រ​ជា​ធិប​តេយ្យ​ក្នុង​រឿង​នយោ​បាយ​របស់​ខ្លួន។ បណ្ឌិត Tyrell Haberkorn ដែល​ជា​អ្នក​សិក្សា​ស្រាវ​ជ្រាវ​នៅ​ឯ​សាកល​វិទ្យា​ជាតិ​អូស្រ្តា​លី​ យល់​ឃើញ​ការ​អះ​អាង​ខុស​ពី​នេះ «​រដ្ឋ​ធម្ម​នុញ្ញ​ថ្មី​បង្កើត​កន្លែង​អចិន្រ្តៃយ៍សម្រាប់​យោ​ធា​នៅ​ក្នុង​រដ្ឋា​ភិបាល​ និងពួក​គេ​​​ស្វែង​រកដើម្បី​​ធ្វើ​អន្តរា​គមន៍ជា​ធម្មតា។ រដ្ឋ​ធម្ម​នុញ្ញ​ថ្មី​មាន​ហានិភ័យ​ខ្ពស់​ក្នុង​ការ​បង្កើត​អំណាច​ផ្តាច់​ការ​​ ជា​ជាង​ការ​ត្រួស​ត្រាយ​ផ្លូវ​ដើម្បី​លទ្ធិ​ប្រ​ជា​ធិប​តេយ្យ»។
នៅ​ឯព្រឹត្តិ​ការ​ណ៍​​វេទិ​កាសាធា​រណៈ​នាពេល​ថ្មីៗនេះដែល​ផ្តល់​ព័ត៌​មាន​បច្ចុ​ប្បន្ន​ភាព​ស្តី​ពី​ដំណើរ​ការ​នៃ​ច្បាប់​អង្គការ​ និង​ទន្ទឹង​រង់​ចាំ​ការ​បោះ​ឆ្នោត​ដែល​បាន​គ្រោង​ទុកនោះ ឥស្សរ​ជន​នយោ​បាយ​ថៃ​ដែល​មាន​ឋានៈ​ខ្ពស់​មួយ​រូប បាន​យល់​ស្រប​ទៅ​នឹង​ការ​ខ្លាច​ក្រែង​របស់​​លោក ​​​Haberkorn​ ទៅ​លើ​ស្ថាន​ភាព​ដូច​គ្នា​នៃ​​ការ​វិល​ត្រឡប់​​លទ្ធិ​ប្រ​ជា​ធិប​តេយ្យនេះ៕

(​ប្រភព: The Diplomat ចុះថ្ងៃទី២២ ខែ​​​​​មិថុនា​​​ ឆ្នាំ២០១៧)

No comments:

Post a Comment