Friday, June 23, 2017

អភិបាលខេត្តស្វាយរៀង ប្រជុំពិភាក្សាជាមួយតំណាងអ្នកវិនិយោគចិន លើគម្រោងវិនិយោគសំខាន់ៗ

លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជាប្រធានអនុគណៈកម្មការវិនិយោគខេត្តស្វាយរៀង បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពិភាក្សាជាមួយតំណាងអ្នកវិនិយោគមកពីប្រទេសចិន ទាក់ទងនឹងសំណើសុំលើគម្រោងវិនិយោគនានាពាក់ព័ន្ធនឹងការចិញ្ចឹមត្រីនៅទន្លេវ៉ៃគោ ការដាំបន្លែសរីរាង្គដែលប្រើប្រាស់ពូជ និងបច្ចេកវិទ្យាថ្មីនាំមកពីប្រទេសចិន ការទាញយកថាមពលអគ្គិសនីពីរ៉ែធ្យូងភក់ និងការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធដឹកជញ្ជូន ក្រោមទម្រង់សាងសង់ អាជីវកម្ម ផ្ទេរ (BOT) នៅក្រុងបាវិត ។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី អភិបាលរងខេត្ត ប្រធានមន្ទីរ-អង្គភាព និងអភិបាលក្រុង ស្រុកពាក់ព័ន្ធ ព្រមទាំងសមាជិកអនុគណៈកម្មការវិនិយោគខេត្ត និងតំណាងសមាគមមិត្តភាពកម្ពុជា-ចិន ខេត្តស្វាយរៀង ៕




No comments:

Post a Comment