Friday, June 23, 2017

សាខាកាកបាទខេត្តកំពត ៖បានចុះសួរសុខទក្ខ និងនាំយកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា ផ្តល់ជូនគ្រួសារស្ត្រីទីទ័លក្រ សម្រាលកូន និងខ្វះស្បៀងអាហារសរុបចំនួន ៣គ្រួសារ

កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៧ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពត ដឹកនាំដោយលោកស្រីឡាយ សុភ័ក្រ្ត នាយិការងសាខា និងសហការី បានចុះសួរសុខទក្ខ និងនាំយកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា ផ្តល់ជូនគ្រួសារស្ត្រីទីទ័លក្រ សម្រាលកូន និងខ្វះស្បៀងអាហារសរុបចំនួន ៣គ្រួសារ ស្ថិតនៅ២ភូមិ ២ឃុំ ស្រុកទឹកឈូ ខេត្តកំពត។

នាឱកាសនោះ លោកស្រី បានពាំនាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់លោកស្រីបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលលោកស្រីតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ ដែលមានការលំបាកទីទ័លក្រ មានជំងឺ និងជនងាយរងគ្រោះគ្រប់ប្រភេទដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ និងសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ខិតខំថែរក្សាសុខភាពឱ្យបានល្អ រស់នៅប្រកបដោយអនាម័យ និងយកកូនទៅចាក់ថ្នាំការពារឱ្យបានទៀងទាត់តាមការណាត់ជួបរបស់គ្រូពេទ្យ។
អំណោយផ្តល់ជូនរួមមាន ៖ អង្ករ ៣០គីឡូក្រាម ត្រីខ១០កំប៉ុង ទឹកបរិសុទ្ធ ២កេស មី ១កេស ក្រមា១ សារុង១ មុង១ ភួយ១ និងថវិកាមួយចំនួន។ ដោយឡែកគ្រួសារសម្រាលកូនឧបត្ថម្ភបន្ថែមទឹកដោះគោឆៅ១ឡូ និងឃីតទារក១ឈុតផងដែរ៕





No comments:

Post a Comment