លោកអភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា កន្លងមកប្រមុខរាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់ក្រើនរំលឹក ដល់ប្រជាកសិករធ្វើយ៉ាងណា បង្កបង្កើតផលឱ្យបានទាន់ពេលវេលា និងជ្រើសរើសពូជប្រកបដោយគុណភាព និងបរិមាណដើម្បីងាយស្រួលរកទីផ្សារ។
លោក ឈួរ ច័ន្ទឌឿន ក៏បានជំរុញឱ្យមន្ទីរកសិកម្ម សហការជាមួយអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ និងដៃគូរអភិវឌ្ឍន៍នានា និងសូមឱ្យមានការចូលរួមពីប្រជាកសិករ អនុវត្តឱ្យបានមតាមលក្ខណៈបច្ចេកទេស របស់កសិកម្មដើម្បីឱ្យទិន្នផលស្រូវ និងដំណាំរួមផ្សំផ្សេងៗទៀត ទទួលបានទិន្នផលខ្ពស់ និងមានទីផ្សារទទួលទិញ៕

No comments:
Post a Comment