នៅល្ងាចថ្ងៃទី០៩ តុលា ២០១៦ ដដែលនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី បានអនុញ្ញាតិឲ្យលោក វីក្រុម ក្រូម៉ាឌិត ស្ថាបនិក និងជាប្រធានប្រតិបត្តិក្រុមហ៊ុនសាជីវកម្មអមតៈ ចូលជួបសំដែងការគួរសម។ លោក វីក្រុម ក្រូម៉ាឌិត
មានប្រសាសន៍ថ្លែងនូវអំណរគុណជូនចំពោះ សម្តេចតេជោនាយករដ្ឋមន្រ្តី
ដែលបានអនុញ្ញាតឲ្យរូបលោកចូលជួបសំដែង ការគួរសម។
លោកប្រធានមានប្រសាសន៍បន្តថា កម្ពុជានឹងមានអនាគតដ៏ល្អព្រោះថា
កម្ពុជាជាប្រទេសស្ថិតនៅចំចំណុចកណ្តាលគេ ពិសេសរវាងថៃនិងវៀតណាម
ដែលមានសក្តានុពលខ្ពស់បំផុត។
លោក វីក្រុម ក្រូម៉ាឌិត
មានប្រសាសន៍ជំរាបជូនសម្តេចតេជោនាយករដ្ឋមន្រ្តីដែរថា
បច្ចុប្បន្នក្រុមហ៊ុនរបស់លោកកំពុងបង្កើតតំបន់សេដ្ឋកិច្ចពិសេស
នៅក្នុងប្រទេសថៃ វៀតណាម និងនៅប្រទេសមីយ៉ាន់ម៉ារ
និងកំពុងសិក្សាបើកតំបន់សេដ្ឋកិច្ចពិសេសក្នុងប្រ ទេសកម្ពុជា។
តាមរយៈកិច្ចសន្ទនាគ្នានោះ
លោកប្រធានក្រុមហ៊ុនសុំការណែនាំពីសម្តេចតេជោនាយករដ្ឋមន្រ្តី
ក្នុងការបណ្តាក់ទុនវិនិយោគក្នុងប្រទេសកម្ពុជា។
ជាកិច្ចឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា
កម្ពុជានិងខិតខំប្រឹងប្រែងធ្វើយ៉ាងណា
រក្សាកំណើនសេដ្ឋកិច្ចជាមធ្យម៧%ក្នុង១ឆ្នាំ
តាមរយៈនេះរាជរដ្ឋាភិបាលចង់ឃើញអ្នកវិនិយោគ បន្ថែមទៀត
មកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។
សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍បន្តថា រាជរដ្ឋាភិបាល
កំពុងតែខិតខំធ្វើយ៉ាងណាឲ្យតម្លៃភ្លើងមានការធ្លាក់ចុះ
ដើម្បីចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ
និងការបណ្តាក់ទុនវិនិយោគរបស់ផ្នែកឯកជននៅកម្ពុជា។
សម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានស្វាគមន៍ចំពោះគោលបំណង
នៃការបង្កើតតំបន់សេដ្ឋកិច្ចនៅកម្ពុជា និងបានសន្យាថា
នឹងអញ្ជើញទៅចូលរួមក្នុងពិធីបើកតំបន់សេដ្ឋកិច្ច
ពិសេសរបស់ក្រុមហ៊ុនសាជីវកម្មអមតៈ ក្នុងប្រទេសកម្ពុជា៕
Sunday, October 09, 2016
ជំនួបទ្វេភាគីរវាង សម្តេចតេជោ ហ៊ុន សែន ជាមួយ ឯកឧត្តម ប្រាយុត ចន្ទអូចា នាយករដ្ឋមន្ត្រីថៃ
ប្រមុខរាជរដ្ឋាភិបាល នៃប្រទេសទាំងពីរកម្ពុជា-ថៃ បានសន្យាគ្នាថា
នឹងខិតខំជម្រុញទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរ
ឲ្យកាន់តែមានទំហំទ្វេឡើងថែមទៀត តាមរយៈការតភ្ជាប់រវាងប្រជាជន
និងប្រជាជន ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ
និងការបើកច្រកព្រំដែននៃប្រទេសទាំងពីរឲ្យកាន់តែទូលំទូលាយថែមទៀត
សំដៅបង្កើនស្ថេរភាព នៃការអភិវឌ្ឍសម្រាប់ប្រទេសទាំងពីរ។
ក្នុងជំនួបដែលធ្វើឡើងនារសៀលថ្ងៃទី៩ តុលា នៅទីក្រុងបាងកក ជាទីដែលសម្តេចតេជោនាយករដ្ឋមន្រ្តី អញ្ជើញចូលរួមកិច្ចប្រជុំកំពូលស្តីពីកិច្ចសន្ទនា នៃកិច្ចសហប្រតិបត្តិការអាស៊ីលើកទី២ ឯកឧត្តម ឧត្តមសេនីយ៍ ប្រាយុទ្ធ ច័ន្ទអូចា នាយករដ្ឋមន្រ្តីថៃ មានប្រសាសន៍ថា ឯកឧត្តមពិតជាមានការរីករាយដោយបានជួបពិភាក្សាសាជាថ្មីម្តងទៀត ជាមួយសម្តេចតេជោនាយករដ្ឋមន្រ្តី ថ្វីត្បិតរូបឯកឧត្តម និងសម្តេចតេជោ ធ្លាប់បានជួបគ្នាជាច្រើនលើកច្រើនសារ ក្នុងក្របខណ្ឌអន្តរជាតិ។ ឯកឧត្តមនាយករដ្ឋ មន្រ្តីមានប្រសាសន៍ចាត់ទុកថា សម្តេចគឺជាមិត្តដ៏ល្អរបស់ប្រទេស និងប្រជាជនថៃ ហើយបានចាត់ទុកថាវត្តមានរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងកិច្ចប្រជុំកំពូលស្តីពីកិច្ចសន្ទនា នៃកិច្ចសហប្រតិបត្តិការអាស៊ីលើកទី២នេះ គឺពិតជាមានសារៈសំខាន់បំផុត។
ជាកិច្ចឆ្លើយតប សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍អបអរសាទរចំពោះជោគជ័យ នៃការធ្វើប្រជាមតិរបស់ប្រទេសថៃ ដែលបានធ្វើឡើងនាកន្លងមក។ សម្តេចតេជោ នាយករដ្ឋមន្រ្តីមានប្រសាសន៍សង្កត់ធ្ងន់ថា សម្រាប់ប្រទេសយើងទាំងពីរបញ្ហានៃការសម្រេចចិត្តរបស់ប្រជាជន គឺពិតជាមានសារៈសំខាន់ណាស់ ព្រោះថាការធ្វើប្រជាមតិនិងការបោះឆ្នោត គឺផ្តើមចេញពីឆន្ទៈពិតប្រាកដរបស់ប្រជាពលរដ្ឋ ដោយគ្មាននណាទៅបំភិតបំភ័យ ឬការបង្វិតបង្ខំនោះឡើយ។
ក្នុងជំនួបពិភាក្សាដ៏មានសារៈសំខាន់នោះដែរសម្តេចតេជោ នាយករដ្ឋមន្រ្តី និងសមភាគីថៃ ឯកឧត្តមឧត្តមសេនីយ៍ ប្រាយុទ្ធ ច័ន្ទអូចា បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ទៅលើការពង្រឹង និងពង្រីកការតភ្ជាប់រវាងប្រជាជន និងប្រជាជន នៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរ។ មេដឹកនាំទាំងពីរបានចាត់ទុកថា នឹងខិតខំបើកច្រកព្រំដែនអន្តរជាតិថ្មីនៃប្រទេសទាំងពីរ ឲ្យបានចេញជារូបរាងពិតប្រាកដ ដោយមិនរងចាំការបោះបង្គោលព្រំដែន ឬធ្វើឲ្យប៉ះពាល់ដល់ខ្សែបន្ទាប់ព្រំដែន ហើយការបិទ ឬបើកច្រកព្រំដែនមិនត្រូវធ្វើឡើងដោយឯកតោភាគី ពោលគឺការធ្វើអ្វីមួយ ត្រូវរាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាល នៃប្រទេសទាំងពីរជាមុន។ ជាមួយគ្នានេះមេដឹកនាំទាំងពីរក៏បានឯកភាព ឲ្យគណៈកម្មការព្រំដែន នៃប្រទេសទាំងពីរកម្ពុជា - ថៃ បន្តការពិភាក្សាជាបន្តទៅទៀត បន្ទាប់ពីការអាក់ខានជួបពិភាក្សាគ្នាជាង២ឆ្នាំមកនោះ។ មេដឹកនាំទាំងពីរក៏បានសំដែងនូវការរីករាយចំពោះ ការតភ្ជាប់ផ្លូវរថភ្លើងនៃប្រទេសទាំងពីរ ដែលគ្រោងនិងប្រារព្វពិធីសម្ពោធនៅបំណាច់ឆ្នាំ២០១៦នេះ។ ជាមួយគ្នានេះមេដឹកនាំ នៃប្រទេសទាំងពីរ ក៏បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ទៅលើបញ្ហាកម្លាំងពលករកម្ពុជាចំនួនជាង២សែន៤ម៉ឺននាក់ ដែលកំពុងបំពេញការងារទាំងស្របច្បាប់ និងមិនស្របច្បាប់នៅប្រទេសថៃ ដែលក្នុងនោះភាគីកម្ពុជាស្នើឲ្យភាគីថៃសហការជាមួយកម្ពុជា ក្នុងការផ្តល់លិខិតឆ្លងដែនដល់ពលករទាំងអស់នោះ ដើម្បីឲ្យពួកគេធ្វើការដោយស្របច្បាប់ក្នុងប្រទេសថៃ។ មេដឹកនាំនៃប្រទេសទាំងពីរក៏បានពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ទៅលើតំបន់ត្រួតស៊ីគ្នាក្នុងដែនសមុទ្រ និងការកសាងនូវ ថាមពលវារីអគ្គិសនីនៅស្ទឹងមេទឹកក្នុងខេត្តកោះកុង ដែលជាគម្រោងដ៏មានអត្ថប្រយោជន៍របស់ប្រជាពលរដ្ឋ នៃប្រទេសទាំងពីរ។ មេដឹកនាំនៃប្រទេសទាំងពីរ ក៏បានសំដែងនូវការរីករាយចំពោះទំហំពាណិជ្ជកម្ម និងវិនិយោគនៃប្រទេសទាំងពីរកម្ពុជា-ថៃ ដែលតួលេខបានបង្ហាញថា កាលពីឆ្នាំ២០១៤ការនាំចូលពីប្រទេសថៃមកកាន់ប្រទេសកម្ពុជា មានទំហំ៤ពាន់២៥លានដុល្លា ការនាំចេញពីកម្ពុជាទៅកាន់ប្រទេសថៃ មានទំហំ៥៨៩លានដុល្លា។ ឆ្នាំ២០១៦ការនាំចូលពីប្រទេសថៃមកកាន់ប្រទេសកម្ពុជា មានទំហំ៤ពាន់៦៨៩លានដុល្លា ឯការនាំចេញពីកម្ពុជាទៅកាន់ប្រទេសថៃ មានទំហំ៦៣៩លានដុល្លា។ មេដឹកនាំទាំងពីរបានចាតទុកថា នេះជាទំហំពាណិជ្ជកម្មជាប់ចំណាត់ថ្នាក់ទី១ បើប្រៀបធៀបទៅនឹងបណ្តាប្រទេសក្នុងតំបន់ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយមេដឹកនាំទាំងពីរចាត់ទុកថា ប្រទេសទាំងពីរនៅមានសក្តានុពលជាច្រើនទៀត ដែលយើងគួរតែជំរុញកំណើននៃទំហំពាណិជ្ជកម្ម ឲ្យកើនដល់១៥ពាន់លានដុល្លានៅពេលដ៏ខ្លីខាងមុខ។ នៅក្នុងជំនួបពិភាក្សាគ្នានោះដែរ មេដឹកនាំនៃប្រទេសទាំងពីរកម្ពុជា-ថៃ បានពិភាក្សាគ្នាផងដែរ ក្នុងបើកកិច្ចប្រជុំគណៈរដ្ឋមន្រ្តី ចម្រុះនៃប្រទេសទាំងពីរកម្ពុជា ថៃ ដែលគ្រោងនឹងប្រារព្វធ្វើឡើងក្នុងប្រទេសកម្ពុជានៅឆ្នាំ២០១៧ខាងមុខ។ មេដឹកនាំនៃប្រទេសទាំងពីរកម្ពុជា-ថៃ ក៏បានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ទៅលើទំនាក់ទំនងទ្វេភាគី ពហុភាគី បញ្ហាតំបន់និងអន្តរជាតិ ដែលមានការយកចិត្តទុកដាក់ដូចគ្នា៕

សម្តេចតេជោ នាយករដ្ឋមន្រ្តីអញ្ជើញទៅដល់អាកាសយានដ្ឋានទ័ពអាកាស នៃកងទ័ពភូមិន្ទថៃ ទីក្រុងបាងកក ព្រះរាជាណាចក្រថៃ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី
នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់
រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញទៅដល់អាកាសយានដ្ឋានទ័ពអាកាស
នៃកងទ័ពភូមិន្ទថៃ ទីក្រុងបាងកក ព្រះរាជាណាចក្រថៃ
ដើម្បីចូលរួមកិច្ចប្រជុំកំពូលស្តីពីកិច្ចសន្ទនា
នៃកិច្ចសហប្រតិបត្តិការអាស៊ី ACD លើកទី២
ដែលនឹងប្រារព្វធ្វើឡើងនៅថ្ងៃទី១០តុលា។
យន្តហោះពិសេសរបស់ព្រះរាជាណាចក្រកម្ពុជា បានធ្វើការចុះចតប្រកបដោយសុវត្តិភាព កាលពីវេលាម៉ោង៩និង១៥នាទី។ វត្តមាននៃការអញ្ជើញដល់របស់សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈ ប្រតិភូត្រូវបានការធ្វើគារវកិច្ចស្វាគមន៍ យ៉ាងស្និតស្នាលរ៉ាក់ទាក់ពីសំណាក់ ឯកឧត្តម ស៊ូរ៉ាផាន់ តានីយូរ៉ាដហាណា រដ្ឋ មន្រ្តីនៃខុទ្ទកាល័យនាយករដ្ឋមន្រ្តីថៃ លោកជំទាវ អ៊ាត សោភា ឯកអគ្គរាជទូត ព្រះរាជាណាចក្រកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃ ព្រមទាំងឯកឧត្តម លោកជំទាវ ជាឥស្សរជនជាន់ខ្ពស់ រាជរដ្ឋាភិបាលថៃ និងឥស្សរជនការទូតរបស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃជាច្រើនរូប។
តាមកម្មវិធីដែលបានគ្រោងទុក នៅរសៀលថ្ងៃទី៩តុលានេះ សម្តេចតេជោនាយករដ្ឋមន្រ្តី និងជួបពិភាក្សាទ្វេ ភាគីជាមួយសមភាគីថៃ ឯកឧត្តមឧត្តមសេនីយ៍ ប្រាយុទ្ធ ច័ន្ទអូចា នាយករដ្ឋមន្រ្តីថៃ ក្នុងគោលបំណងដើម្បីពង្រឹងនិង ពង្រីកកិច្ចសហប្រតិបត្តិការ នៃព្រះរាជាណាចក្រទាំងពីរ ឲ្យកាន់តែរឹងមាំ និងរីកចម្រើនទ្វេឡើងថែមទៀត។ ជាមួយគ្នានេះសម្តេចតេជោ នាយករដ្ឋមន្រ្តី នឹងជួបពិភាក្សាគ្នាផងដែរជាមួយ ឯកឧត្តម វ៉ាង ក្យូអា (Hwang Kyo-ahn) នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋកូរ៉េ។ ដូចគ្នានិងបណ្តាមេដឹកនាំអាស៊ីដទៃទៀតដែរនោះ សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងថ្លែងសុន្ទរកថាគន្លឹៈ ក្នុងពិធីបើកកិច្ចប្រជុំកំពូលស្តីពីកិច្ចសន្ទនា នៃកិច្ចសហប្រតិបត្តិការអាស៊ី ACD លើកទី២ ក្រោមប្រធានបទ អាស៊ីតែមួយ ថាមពលចម្រុះ ដែលនឹងប្រារព្វធ្វើឡើងនៅថ្ងៃទី១០តុលា៕

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំប្រតិភូកម្ពុជាទៅចូលរួមកិច្ចប្រជុំកំពូល នៅទីក្រុងបាងកក ប្រទេសថៃ
នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៦នេះ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា
បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់
ទៅចូលរួមកិច្ចប្រជុំកំពូល ស្តីពីកិច្ចសន្ទនាកិច្ចសហប្រតិបត្តិការអាស៊ីលើកទី២
នាទីក្រុងបាងកក ព្រះរាជាណាចក្រថៃ។
កិច្ចប្រជុំនេះ មានរយៈពេល២ថ្ងៃ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៩ ដល់ទី១០ ខែតុលា ឆ្នាំ២០១៦
ខាងមុខនេះ។
ការអញ្ជើញចូលរួមរបស់ម្តេចតេជោ ហ៊ុន សែន ក្នុងកិច្ចប្រជុំកំពូលនេះ គឺធ្វើឡើងតបតាមការអញ្ជើញរបស់ លោក ប្រាយុទ្ធ ច័ន្ទអូចា នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃ។
សូមជម្រាបថា កិច្ចសន្ទនាកិច្ចសហប្រតិបត្តិការអាស៊ី ត្រូវបានសម្ពោធនៅខែមិថុនា ឆ្នាំ២០០២ នាប្រទេសថៃ គឺជាវេទិកាមួយ មានគោលបំណងកសាងសហគមន៍អាស៊ី ឈរលើមូលដ្ឋាននៃភាពរឹងមាំ ពហុភាពធនធានដ៍ស្តុកស្តម្ភ និងភាពប្រកួតប្រជែងរបស់ប្រទេសនីមួយនៅទ្វីបអាស៊ី៕

Subscribe to:
Posts (Atom)