Wednesday, December 31, 2014
Tuesday, December 30, 2014
ហោរាសាស្ត្រល្បីនៅថៃបានទស្សទាយថា នៅដើមឆ្នាំ២០១៥ ឬយ៉ាងយូរបំផុតពាក់កណ្តាលឆ្នាំ គណបក្សសង្គ្រោះជាតិនឹងជួបគ្រោះធំ ប្រៀបដូច « ពោះដាច់ក្បាល និងដាច់ដងខ្លួន » !
(ប្រែសម្រួលពីសារព័ត៌មាន
ម៉ៈទិឆុន ចុះផ្សាយថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៤)
លោក ភិនយ៉ូ
ភុងចារឺន អាយុ៤៩ឆ្នាំ ជាហោរាដែលមានឈ្មោះល្បីនៅថៃ បានទាយថា នៅដើមឆ្នាំ២០១៥
ឬយ៉ាងយូរបំផុតត្រឹមពាក់កណ្តាលឆ្នាំ គណបក្សសង្គ្រោះជាតិនឹងជួបគ្រោះធំ ប្រៀបដូច «
ពោះដាច់ក្បាល និងដាច់ដងខ្លួន » ! ។
លោក ភិនយ៉ូ បានសង្កត់ធ្ងន់ថា គណបក្សសង្គ្រោះជាតិ បានដើរដល់ផ្លូវបំបែកហើយ គឺចំណងមេត្រីភាពដែលធ្លាប់ផ្អែមល្អែមដូចកូនក្រមុំកម្លោះទើបនឹងរៀបការថ្មីថ្មោងនោះ
រួមរស់នៅជាមួយគ្នាគ្រាន់តែជាង១ឆ្នាំប៉ុណ្ណោះក៏ប្រះឆា។
ការមិនចុះសម្រុងគ្នាពីព្រោះតែមេបក្សទាំងពីរ លោក សម រង្ស៊ី និងលោក កឹម សុខា មានសារជាតិពុល ជាពីស
បានធ្វើឲ្យជម្ងឺចាស់ ដែលធ្លាប់តែប្រះស្រាំស្រាប់នោះ
រើងើបឡើងវិញ មកកាត់ផ្តាច់សម្ព័ន្ធភាពដ៏ផុយស្រួយរបស់គណបក្សសិទ្ធិមនុស្ស
និងគណបក្សសម រង្ស៊ី ដែលធ្លាប់ឈ្លោះគ្នាមុនរៀបការ និងសន្ធំលើរូបកាយ
ខួរក្បាលរបស់មេបក្សទាំងពី ឲ្យងងឹត
មោហ៍បាំង គឺដល់ម៉ោង ដល់ពេលវេលា ដែលមិនអាចនរណាម្នាក់មកផ្សះផ្សារបានឡើយ។
ប្រធានសមាគមហោរាសាស្ត្រថៃ លោក ភិនយ៉ូ
បានអះអាងដ៏ម៉ឺងម៉ាត់ប្រាប់អ្នកតំណាងរាស្ត្រមួយរូបរបស់គណបក្សសង្គ្រោះជាតិ
ដែលទៅរកពឹងរូបគាត់ឲ្យទស្សទាយ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៤
នៅទីក្រុងបាងកក ប្រទេសថៃ តាមការណែនាំពីលោក សម រង្ស៊ី ដែលលោក សម
រង្ស៊ី ធ្លាប់ដឹងល្បីតតគ្នាថា លោក ភិយ៉ូ ជាហោរាដ៏ល្បីម្នាក់មកនោះ។
លោក ភិនយ៉ូ បានព្យាករណ៍ថា ១រយភាគរយ បក្សសង្គ្រោះជាតិនឹងរលាយ
បែកបាក់ផ្ទៃក្នុងទាំងស្រុង ដោយសារជម្ងឺប្រជែងអំណាចគ្នា បក្ខពួកនិយម
វ័ណ្ឌកជាមួយលុយកាក់ និងការមិនទុកចិត្តគ្នា។
លោក ភិនយ៉ូ នៅបានឲ្យដឹងទៀតថា តាមជើងលេខ « លោក
សម រង្ស៊ី ប្រធានបក្សស្ថិតនៅចំផ្កាយព្រះគ្រោះ
ចំណែកលោក កឹម សុខា ស្ថិតនៅចំលើផ្កាយចោរ
ងងឹតពេញបន្ទុក»។ លោកបានបន្ថែមថា ធាតុរបស់អ្នកទាំងពីរល្អតែសំបកក្រៅ
រីឯចិត្តខាងក្នុងវិញផ្សេងគ្នា ប៉ុន្តែ ដោយសារផលប្រយោជន៍នយោបាយ
ពួកគាត់ទាំងពីររូបធ្វើជាបង្ខំចិត្តរួមរស់នៅជាមួយគ្នាទាំងអារម្មណ៍ភិតភ័យ
និងបន្លំភ្នែកគេឯងជាប់រហូតមក។ ហោរារូបនេះ បាននិយាយចំៗដោយឥតលាក់លៀមថា មេបក្សសង្គ្រោះជាតិ
នឹងប្រឈមមុខបាត់បង់ម្ចាស់ការ ដោយភ្លើងឆេះសន្ធោសន្ធៅចេញពីកណ្តាលទីស្នាក់ការនយោបាយបក្ស
រាលដាលពាសពេញផ្ទៃប្រទេស និងជះឥទ្ធិពលអាក្រក់នេះទៅឯក្រៅប្រទេស
នឹងមានភាពច្របូកច្របល់អាប់អួរ លាយឡំជាមួយនឹងជម្លោះប្តឹងផ្តល់ ទាស់ទែង ខ្វែងគំនិតគ្នា
បាត់បង់សេចក្តីថ្លៃថ្នូរ អស់ទំនុកចិត្តទាំងស្រុងពីសកម្មជន
អ្នកគាំទ្រ និងនៅក្នុងបក្សមានរឿងអាស្រូវពាក់ព័ន្ធនឹងស្រីញី ប្រពន្ធ‑ ប្តី បែកបាក់
ស្រឡាញ់គ្នាខុសតម្រា កើតឡើងព្រោងព្រាតលើថ្នាក់ដឹកនាំកំរិតនយោបាយ ស្អុយឈ្មោះ ក្រឡាប់ចាក់ « យល់សជាខ្មៅ និងខ្មៅថាជាស» ។
ជម្លោះដ៏តានតឹងបាននាំឲ្យមានការអាក់អន់ស្រពន់ចិត្តដល់អ្នកគាំទ្រ
ផ្តាច់ជំនួយ កើតវិបត្តិកោលាហល
ធ្វើឲ្យអ្នកគាំទ្រគ្រប់មជ្ឈដ្ឋានងើបឡើងផ្ទុះកំហឹង
បកអាក្រាតថ្នាក់ដឹកនាំ និងហ៊ាននិយាយបរិហារិះគន់ដោយឥតសំចៃមាត់។
នៅពេលអ្នកតំណាងរាស្ត្ររូបនោះបានលឺការទស្សទាយរបស់
លោក ភិនយ៉ូ គឺខ្លួនគាត់ផ្ទាល់ហាក់មានការព្រឺរោម
តក់ស្លុតក្នុងចិត្តជាខ្លាំង និងពុំហ៊ានហារមាត់និយាយតបថា
ការទាយនោះត្រូវ ឬខុសឡើយ។ ប៉ុន្តែ ព័ត៌មាននេះ
បានបែកធ្លាយខណៈរូបគាត់និយាយប្រាប់ទៅអ្នករួមដំណើរជាមួយ និងលឺបន្តដល់អ្នកសារព័ត៌មាន
ហើយដំណឹងនេះក៏បានចុះផ្សាយផងដែរនៅក្នុងប្រទេសថៃ។
សូមបញ្ជាក់ថា លោក ភិនយ៉ូ ភុងចារឺន បច្ចុប្បន្នជាប្រធានសមាគមហោរាសាស្ត្រថៃ
កន្លងមក
លោកធ្លាប់បានទស្សទាយអំពីការប្រែប្រួលនៃស្ថានការណ៍នយោបាយក្នុងប្រទេសថៃ
ជាពិសេស គឺគាត់ទាយមិនដែលខុសម្តងណាឡើយ
អំពីការធ្លាក់ពីដំណែងរបស់នាយករដ្ឋមន្ត្រីថៃជាបន្តបន្ទាប់
តាំងពីជំនាន់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា លោកជូឡាណុល សាម៉ាក់
ស៊ុនដារ៉ាវ៉េត ស៊ុមឆៃ វង្សសាវ៉ាត លោកអាប់ភីស៊ីត វេចាជីវ៉ាក់ និង លោកស្រី
យីងឡាក់ ស៊ីណាវ៉ាត់ត្រា
សុទ្ធតែត្រូវបានលោក ភិនយ៉ូ ទស្សទាយត្រូវទាំងអស់
ពីអាយុខ្លីនៃជីវិតនយោបាយរបស់អ្នកទាំងនោះ
ដែលនាំឲ្យប្រជាពលរដ្ឋថៃមានជំនឿភ្លូកទឹកភ្លូកដីនឹងការទាយឆុតរបស់លោកជាខ្លាំង
។ ក្រៅពីនេះ លោក ភិនយ៉ូ ក៏ទស្សទាយផងដែរពីការងាររកស៊ី
ជីវិតក្នុងគ្រួសារ ការប្រកបមុខជំនួញតូចធំ
និងជោគវាសនាមនុស្សពីបច្ចុប្បន្ន និងទៅអនាគត។
គេនៅមិនទាន់ដឹងថា
ដំណឹងនៃការបែកបាក់ រលំរលាយ ដូចទឹកបាក់ទំនប់ តាមរយៈហោរាសាស្ត្រដ៏ល្បីនៅប្រទេសថៃម្នាក់នេះបានទស្សទាយ
លេចលឺដល់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិហើយឬនៅនោះទេ ប៉ុន្តែ
ក្រុមអ្នកតាមដានអំពីស្ថានការណ៍នយោបាយនៅក្នុងប្រទេសកម្ពុជា
បានមើលឃើញថា វិបត្តិផ្ទៃក្នុងបក្សសង្គ្រោះជាតិ ពិតជាកំពុងកើតមាន
ហើយការបរាជ័យជាថ្មីទៀត នឹងកើតមានឡើងដោយចៀសមិនផុត
ដោយសារថ្នាក់ដឹកនាំគណបក្សប្រឆាំងខ្វែងគំនិតគ្នា បក្ខពួកនិយម
គិតតែពីរឿងល្មោភអំណាច និងចង់បានផលប្រយោជន៍សួនតួជាងប្រយោជន៍ជាតិ
ជាពិសេស គ្មានសមត្ថភាព និងគ្មានទិសដៅជាយុទ្ធសាស្ត្រក្នុងការដឹកនាំគណបក្សនោះឡើយ៕
ថេម ចារ៉ាណុន
គណបក្សសង្គ្រោះជាតិ បណ្តេញលោកស្រី ឡាក់ សុភាព ចេញពីបក្ស បន្ទាប់ពីអំពើពុករលួយរបស់មេបក្សត្រូវបានបកអាក្រាត
នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៤ នេះ គណបក្សសង្រ្គោះជាតិ
បានចេញសេចក្តីសំរេចយ៉ាងតក់ក្រហល់មួយរបស់ខ្លួន មានលក្ខណៈដូចជាផ្តាច់ការ
ដោយសំរេចបញ្ចប់សមាជិកភាព លោកស្រី ឡាក់ សុភាព ដែលមានតួនាទីជាសមាជិកគណៈកម្មាធិការនាយក នៃគណបក្សសង្រ្គោះជាតិ និងជាជំនួយការផ្ទាល់របស់លោក
កឹម សុខា ពីគណបក្សសង្រ្គជាតិ ហើយបន្ទាប់ពីលោកស្រី
បានទម្លាយរឿងអាស្រូវ ពាក់ព័ន្ធនិងការប្រព្រឹត្តអំពីពុករលួយ របស់មេដឹកនាំគណបក្សសង្គ្រោះជាតិ។
បន្ទាប់ពីមានការសម្រេច បញ្ចប់សមាជិកភាពលោកស្រី ឡាក់
សុភាព ដោយគណបក្សសង្គ្រោះជាតិ ដែលមានលោក អ៊ូ ច័ន្ទឬទ្ធិ ជាប្រធានគណៈកម្មាធិការវិន័យនោះ
នៅព្រឹកមិញ នេះដែរ លោកស្រី ឡាក់ សុភាព បានធ្វើសន្និសីទកាសែតនៅមុខរដ្ឋសភា
ដើម្បីបង្ហាញពីជំហរ របស់លោកស្រីក្នុងរឿងនេះ។ លោកស្រី ឡាក់ សុភាព បានប្រាប់អ្នកសារព័ត៌មានថា លោកស្រីនៅតែប្រកាន់ជំហរជាដាច់ខាតមិនដើរចេញពីគណបក្សសង្រ្គោះជាតិឡើយ
បើទោះបីជាត្រូវបានបណ្តេញចេញក៏ដោយ ព្រោះគណបក្សសង្គ្រោះជាតិ
មិនមែនជាកម្មសិទ្ឋិផ្តាច់មុខរបស់បុគ្គលណាម្នាក់ឡើយ គឺជារបស់ប្រជាពលរដ្ឋខ្មែរ
ហើយលោកស្រីគឺជាបុគ្គលម្នាក់ដែលបាន តស៊ូធ្វើនយោបាយអស់ពេលជាង២០ឆ្នាំ ដើម្បីបំរើគណបក្សមួយនេះ។
លោកស្រីបានបន្តថា គ្មាននរណាទិញចិត្តគាត់ឲ្យដើរនិយាយពីការបែកបាក់ផ្ទៃក្នុង
នៅក្នុងបក្សរបស់ខ្លួន និងថាមេបក្ស បានប្រព្រឹត្តអំពើពុករលួយទេ តែអ្វីដែលលោកស្រីបាន
និងហ៊ាននិយាយនោះ គឺធ្វើឡើងក្នុងគោលបំណងកែលម្អ និងការពារផលប្រយោជន៍ប្រជាពលរដ្ឋ ពិសេសគឺអ្នកគាំទ្រដែលតែងតែផ្តល់នូវជំនួយជាបន្តបន្ទាប់មកគណបក្សសង្រ្គោះជាតិ
ដែលលោកស្រីចាត់ទុកថា ថវិកាទាំងនោះគឺជាញើសឈាមរបស់អ្នកគាំទ្រ។
នៅថ្ងៃនេះដែរ លោក អ៊ូ ច័ន្ទឫទ្ធិ ប្រធានគណៈកម្មាធិការវិន័យ
គណបក្សសង្គ្រោះជាតិ បានប្រាប់ឲ្យដឹងថា គណៈកម្មាធិការវិន័យ របស់គណបក្សសង្គ្រោះជាតិ
បានសម្រេចជាផ្លូវការហើយ ក្នុងការបញ្ចប់សមាជិកភាព លោកស្រី ឡាក់ សុភាព ពីគណបក្សសង្គ្រោះជាតិ។
ការបញ្ចប់សមាជិកភាព លោកស្រី ឡាក់ សុភាព ដោយសារតែគាត់បាននិយាយពាក់ព័ន្ធ ថ្នាក់ដឹកនាំប្រព្រឹត្តអំពើពុករលួយ
និងការបែកបាក់ផ្ទៃក្នុងគណបក្ស ដែលការលើកឡើងនេះ ត្រូវបានលោក អ៊ូ
ច័ន្ទឬទ្ធិ និយាយថាមិនមែនជាការពិត។ នេះជាហេតុផល ដែលគណបក្សសម្រេចបញ្ចប់សមាជិកភាពរបស់គាត់។
លោកបានបន្តថា ចំពោះតួនាទី ជាជំនួយការលោក កឹម សុខា អនុប្រធានទី១ រដ្ឋសភា
គឺនៅមិនទាន់សម្រេចដកនៅឡើយទេ ដោយទុកឲ្យលោក កឹម សុខា ជាអ្នកសម្រេច។
ទោះជាយ៉ាងណា ការសម្រេចដោយតក់ក្រហល មិនមានការពិភាក្សា
និងពិគ្រោះយោបល់ពីសំណាក់អ្នកគាំទ្រ របស់គណបក្សសង្រ្គោះជាតិ ត្រូវបានសាធារណៈជនមើលឃើញថា
ជាចំណាត់ការដ៏ផ្តាច់ការបំផុតរបស់ថ្នាក់ដឹកនាំគណបក្សមួយនេះ។
ដោយៈ ច័ន្ទ ទេវីសុន្ទរកថា ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ក្នុងពីធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ ស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រលើវិស័យទេសចរណ៍ រវាងក្រសួងទេសចរណ៍ និងក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍ជាតិចិន
ទីស្ដីការគណៈរដ្ឋមន្ត្រី ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៤
- ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍
- ឯកឧត្តម វ៉ាង វ៉ៃមីង ប្រធានក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍ជាតិចិន
- ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី គណៈប្រតិភូ CITS ភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិ ជាទីមេត្រី!
ថ្ងៃនេះ ខ្ញុំមានកិត្តិយស និងសេចក្តីសោមនស្សរីករាយ ចូលរួមជាមួយឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិទាំងអស់ ក្នុងពីធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រលើវិស័យទេសចរណ៍ រវាងក្រសួងទេសចរណ៍ និងក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍ជាតិចិន (CITS Group Corporation)។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះឯកឧត្តម វ៉ាង វ៉ៃមីងនិងគណៈប្រតិភូនៃក្រុមហ៊ុន CITS របស់ឯកឧត្តម មកកាន់ព្រះរាជាណាចក្រកម្ពុជា សម្រាប់កិច្ចសហប្រតិបត្តិការលើកកម្ពស់វិស័យទេសចរណ៍កម្ពុជានិងចិន។ ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រសួងទេសចរណ៍ ដែលបានខិតខំជំរុញឱ្យមានកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍ជាតិចិន CITS រហូតឈានដល់ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់ នាថ្ងៃនេះ។
អនុស្សរណៈយោគយល់នេះ ផ្តោតជាពិសេសលើការជំរុញនិងអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជា ការពង្រឹងការផ្សព្វផ្សាយអំពីទេសចរណ៍កម្ពុជានៅប្រទេសចិន និងការសម្របសម្រួលរៀបចំបង្កើតសាខារបស់ក្រុមហ៊ុន CITS នៅកម្ពុជា ដែលទាំងនេះនឹងទាក់ទាញភ្ញៀវទេសចរចិន និងភ្ញៀវទេសចរអន្តរជាតិដែលទៅទស្សនាប្រទេសចិន ឱ្យមកទស្សនាកម្ពុជា កាន់តែច្រើនថែមទៀត។ អនុស្សរណៈយោគយល់នេះក៏មានសារសំខាន់ផងដែរ ក្នុងការជំរុញនូវលំហូរទេសចររវាងសាធារណរដ្ឋប្រជាមានិតចិន និងព្រះរាជាណាចក្រកម្ពុជា ដើម្បីជាគុណប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ។ ជាមួយនឹងឧត្តមភាពប្រកួតប្រជែង និងធនធានមនុស្សប្រកបដោយជំនាញវិជ្ជាជីវៈខ្ពស់ វត្តមានរបស់ក្រុមហ៊ុន CITS នឹងរួមចំណែកដល់ការអភិវឌ្ឍ និងការលើកកម្ពស់វិស័យទេសចរណ៍នៅកម្ពុជា ដើម្បីឱ្យវិស័យនេះក្លាយទៅជាវិស័យមួយកាន់តែសំខាន់ សម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ចកម្ពុជា។
ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី
ទេសចរណ៍ គឺជាវិស័យដ៏សំខាន់មួយសម្រាប់ប្រទេសកម្ពុជា។ នៅឆ្នាំ១៩៩៣ កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសប្រមាណជា ១១៨ពាន់នាក់ប៉ុណ្ណោះ ហើយចំនួននេះបានកើនឡើងរហូតដល់ ៤,២លាននាក់ ក្នុងឆ្នាំ២០១៣ និងតាមការប៉ាន់ស្មាន ភ្ញៀវទេសចរមកកម្ពុជានឹងកើនឡើងរហូតដល់ ៨លាននាក់ ក្នុងឆ្នាំ២០២០។ កំណើនយ៉ាងឆាប់រហ័សនេះកើតមានឡើង ដោយសារកត្តាអំណោយផលជាច្រើន រួមមានសុខសន្តិភាព និងស្ថិរភាពនយោបាយ ដែលសម្រេចបានតាមរយៈគោលនយោបាយ «ឈ្នះ-ឈ្នះ» របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងគោលនយោបាយ «បើកចំហរជើងមេឃ» និងគោលនយោបាយផ្សេងៗជាច្រើនទៀត ដែលរាជរដ្ឋាភិបាលបាននិងកំពុងអនុវត្តយ៉ាងសកម្ម។ ដោយសារកត្តាអំណោយផលទាំងនេះ និងធនធានទេសចរណ៍ដ៏សម្បូរបែបទាំងផ្នែកវប្បធម៌ និងធម្មជាតិ នៅកម្ពុជា វិស័យទេសចរណ៍នៅតែជាក្បាលម៉ាស៊ីនដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា។
តាមរយៈការចុះអនុស្សរណៈយោគយល់នាថ្ងៃនេះ ក្រសួងទេសចរណ៍ និងក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍ជាតិចិន CITS នឹងក្លាយជាដៃគូយុទ្ធសាស្រ្ត ក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍នៃប្រទេសទាំងពីរ កម្ពុជា-ចិន ឱ្យកាន់តែរីកចម្រើនជាលំដាប់ ទៅថ្ងៃអនាគត។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមស្វាគមន៍ និងលើកទឹកចិត្តដល់អ្នកវិនិយោគបរទេសទាំងអស់ ដែលមានបំណងវិនិយោគលើវិស័យទេសចរណ៍និងវិស័យពាក់ព័ន្ធដទៃទៀត ជាពិសេសគម្រោងវិនិយោគរបស់ក្រុមហ៊ុន CITS មកវិនិយោគនៅកម្ពុជា។
មុននឹងបញ្ចប់ ខ្ញុំសូមវាយតម្លៃខ្ពស់ជាថ្មីម្តងទៀត ចំពោះក្រសួងទេសចរណ៍ និងក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍ជាតិចិន CITS ដែលបានសហការគ្នាជាដៃគូយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍ និងលើកកម្ពស់វិស័យទេសចរណ៍កម្ពុជា-ចិន សំដៅបង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមករវាងប្រទេសទាំងពីរ។ ជាមួយគ្នានេះដែរ ខ្ញុំសូមអំពាវនាវឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ និងផ្នែកឯកជនទាំងអស់ បន្តសហការគ្នា ដើម្បីអភិវឌ្ឍវិស័យប្រកបដោយក្ដីសង្ឃឹមនេះ ឱ្យកាន់តែល្អប្រសើរឡើងថែមទៀត សំដៅរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ជាពិសេសរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនថែមទៀត។
ជាទីបញ្ចប់ ខ្ញុំសូមជូនពរ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី សូមមានសុខភាពល្អ ទទួលបានជោគជ័យគ្រប់ភារកិច្ច និងមានសុភមង្គលគ្រប់ក្រុមគ្រួសារ។
សូមអរគុណ!
ទស្សនៈ គណបក្សប្រឆាំងនៅកម្ពុជា ជានិច្ចកាលត្រូវបានគេមើលឃើញថា បានដើរចេញឆ្ងាយពីគោលការណ៍នីតិរដ្ឋ
នៅថ្ងៃទី១៦ ខែធ្នូ
ឆ្នាំ២០១៤ កន្លងទៅនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបើកសន្និសីទជាតិ ដើម្បីផ្សព្វផ្សាយសេចក្តីព្រាងច្បាប់ចំនួនបី
ពាក់ព័ន្ធនឹងវិស័យយុត្តិធម៌ រួមមាន៖ ១‑ ច្បាប់ស្តីពីលក្ខន្តិកៈនៃចៅក្រម
និងព្រះរាជាអាជ្ញា ២‑ ច្បាប់ ស្តីពីការរៀបចំអង្គការតុលាការ
និង ៣‑ ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម
ដែលចងក្រងដោយក្រសួងយុត្តិធម៌ និងកិច្ចសហប្រតិបត្តិការអាល្លឺម៉ង។
សន្និសីទនេះបានបង្ហាញយ៉ាងច្បាស់
អំពីការយកចិត្តទុកដាក់ខ្ពស់ និងការប្តេជ្ញាចិត្តដ៍មុតមាំរបស់រាជរដ្ឋាភិបាល លើការបន្តអនុវត្តការងារកែទម្រង់ស៊ីជម្រៅរបស់ខ្លួននៅក្នុងវិស័យយុត្តិធម៌
សំដៅពង្រឹងអភិបាលកិច្ចល្អ និងនីតិរដ្ឋ។ ជារួមសេចក្តីព្រាងច្បាប់នេះបានបង្កើតឲ្យមានអភិក្រមមួយច្បាស់លាស់
និងរឹងមាំបន្ថែមទៀត ដើម្បីធានាឯករាជ្យភាពនៃអំណាចតុលាការ
ស្របតាមស្មារតីរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងអាចធ្វើឲ្យសាលាក្តី
និងអយ្យការអមសាលាជម្រះនៅគ្រប់ជាន់ថ្នាក់ អាចដំណើរការប្រព្រឹត្តទៅបានល្អប្រសើរ
ជាពិសេស ការលើកកម្ពស់លើការផ្តល់សេវាយុត្តិធម៌ប្រកបដោយប្រសិទ្ធភាព និងការបង្កើនជំនឿទុកចិត្តរបស់សាធារណៈជនមកលើការផ្តល់សេវាសាធារណៈ
។
ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលក៍បានប្រកាសអំពីការរៀបចំបង្កើតឲ្យមានសាលាឧទ្ធរណ៍តំបន់
ដើម្បីបង្ខិតសេវាយុត្តិធម៌ ឲ្យកៀកប្រជាពលរដ្ឋនៅតំបន់ឆ្ងាយ និងជៀសវាងការកាត់បន្ថយការកកស្ទះសំណុំរឿងនៅសាលាឧទ្ធរណ៍ភ្នំពេញ ដោយបង្កើនភាពឆាប់រហ័សក្នុងការជំនុំជម្រះក្តីនៅតុលាការជាន់ខ្ពស់ប្រកបដោយភាពយុត្តិធម៌។
ព្រមជាមួយការបង្កើតឲ្យមានគោលការណ៍វិសមិតភាព ដើម្បីធានាដល់ការកាត់ក្តីរបស់ចៅក្រមដោយមិនលម្អៀង
ជាពិសេសការហាមឃាត់មិនឲ្យចៅក្រមជំនុំជម្រះលើរឿងក្តីតែមួយដែលមានភាគីជាសាច់ញាតិ
ឬមេធាវី ការពាររឿងក្តីនោះជាសាច់ញាតិរបស់ខ្លួនទ្បើយ។
ដោយស្របតាមការពង្រឹងគោលការណ៍នីតិរដ្ឋនៅក្នុងលិទ្ធិប្រជាធិតេយ្យសេរី
និងឆ្លើយតបទៅគោលការណ៍វិសមិតភាព នេះផងដែរ។ រាជរដ្ឋាភិបាលក៍បានស្នើរជូនបក្សប្រឆាំងទាក់ទិនទៅនឹងការរៀបចំការកំណត់សមាសភាពនៃគណៈកម្មាធិការជាតិ
រៀបចំការបោះឆ្នោត គួរកុំយកបក្ខពួកនិយម គ្រួសារនិយម ដែលជាការផ្ទុយពីគោលការណ៍ច្បាប់នេះ
ហាមមិនឲ្យមានសាច់ញាតិ ឬញាតិពន្ធរបស់មេដឹកនាំគណបក្សណាមួយ ចូលជាគណៈកម្មាធិការដែលនាំឲ្យកើតការលម្អៀង។
ដោយសារការកំណត់សមាសភាពនេះ ទើបបក្សប្រឆាំងរារែកមិនចូលរួមបង្កើតច្បាប់ខាងលើឲ្យបានប្រត្សក្រ
និងរលូនឆាប់រហ័ស ដោយយកលេស ការកំណត់សញ្ជាតិខ្មែរតែមួយគឺមិនសំខាន់ ពីព្រោះគណបក្សនេះយល់ថា
គោលបំណងចម្បងរបស់ខ្លួន គឺចង់បញ្ចូលញាតិពន្ធ និងសមាជិកក្រុមបក្សដែលមានសញ្ជាតិពីរ‑
បី ចូលទៅក្នុងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នេះជាចំនុចសំខាន់ ដែលគោលការណ៍បក្សប្រឆាំងមិនអាចលះបង់សញ្ជាតិបរទេស
ដើម្បីបម្រើដល់ផលប្រយោជន៍រួមជូនជាតិមាតុភូមិបានឡើយ។
បើទោះជាមានកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល
នៅក្នុងការចូលរួមតាក់តែងសេចក្តីព្រាងច្បាប់ជាបន្តបន្ទាប់ ដើម្បីលើកកម្ពស់ការផ្តល់យុត្តិធម៌សង្គម
ដែលគេដឹងថា មកដល់សព្វថ្ងៃនេះមានច្បាប់ប្រមាណជាង៤០០ ត្រូវបានអនុម័ត និងប្រកាសឲ្យប្រើប្រាស់យ៉ាងណាក្តី
ក៏គេបានសង្កេតឃើញថា ក្រុមគណបក្សប្រឆាំងមិនត្រឹមតែមិនបានចូលរួមអនុម័ត
និងគោរពតាមគោលការណ៍ច្បាប់ប៉ុណ្ណោះទេ មានពេលខ្លះ ក្រុមបក្សប្រឆាំងបានរួមសហការជាមួយក្រុមស៊ីវិលមួយចំនួនក្នុងការបន្ទុច
បង្អាក់បង្កជាឧបសគ្គ ក្នុងគោលបំណងរារាំងមិនឲ្យសេចក្តីព្រាងច្បាប់ទាំងនោះអនុម័តចូលជាធរមាន។
ដោយនៅពីក្រោយ ចេតនាប្រឆាំងគោលការណ៍ច្បាប់ ដែលក្រុមអង្គការសង្គមស៊ីវិល និងបក្សប្រឆាំងបានសម្តែងការមិនគ្រាំទ្រនូវរាល់ការអនុម័តច្បាប់ម្តងៗ
ពីព្រោះការមានច្បាប់ត្រូវបានពួកគេចាត់ទុកថា ជាការរឹតត្បិតសិទ្ធិសេរីភាព
ឬក៏ជាការខ្ទាស់ជើងទៅនឹងសកម្មភាពអាណាធិបតេយ្យនានា ដែលកន្លងមកក្រុមប្រឆាំងតែងតែប្រើសិទ្ធិដ៍ហួសព្រំដែន
ដើម្បីសម្លាប់គោលការណ៍នីតិរដ្ឋនៅកម្ពុជា។
ម៉្យាងវិញទៀត នៅតាមប្រព័ន្ធផ្សព្វផ្សាយមួយចំនួន
ក្រុមប្រឆាំងតែងតែបន្លំបោកប្រាស់ដល់សាធារណៈមតិថា រាជរដ្ឋាភិបាលមិនអើពើលើការតាក់តែងឲ្យមានសេចក្តីព្រាងច្បាប់នេះ
ច្បាប់នោះ ទៅតាមពួកគេចង់បានឡើយ ប៉ុន្តែ នៅពេលច្បាប់បានរដ្ឋសភាអនុម័ត
ក្រុមបក្សប្រឆាំងបែរជាលើកទ្បើងថា ហេតុអ្វីក៏ប្រញាប់ប្រញ៉ាល់ម្លេះ? ក្នុងន័យនេះ
រាជរដ្ឋាភិបាលនឹងមិនធ្វើជាចំណាប់ខ្មាំង ឬក៏ដេកចាំការដឹកច្រមុះរបស់ក្រុមប្រឆាំងនោះឡើយ។
ដោយប្រកាន់នូវទស្សនទាន
« ឆ្កែចេះតែព្រុស មនុស្សចេះតែដើរ» បានន័យថា សេចក្តីព្រាងច្បាប់នានា ត្រូវបានអនុម័តជាបន្តបន្ទាប់ដើម្បីសម្រេចទិសដៅជាយុទ្ធសាស្រ្ត នៃកំណែទម្រង់ដ៏ស៊ីជម្រៅនៅក្នុងប្រព័ន្ធយុត្តិធម៌កម្ពុជា
ពិតជាត្រូវការចាំបាច់នូវរាល់ឯកសារគតិយុត្តិជាច្រើនទៀត
ដើម្បីបំពេញសេចក្តីត្រូវការនៃរបត់នយោបាយ សេដ្ឋកិច្ច សង្គម និងសាកលភាវូបនីយ៍កម្ម នៃការពង្រីកទំនាក់ទំនងអន្តរជាតិជាមួយបណ្តាប្រទេសនៅក្នុងតំបន់
និងសកលលោក។
ដូចនេះ តាមរយៈការត្រៀមខ្លួនទុកជាមុនរបស់កម្ពុជា
លើការពង្រឹង លើកស្ទួយការគោរពច្បាប់ គឺជាជំហានដ៏វិជ្ជមានដែលឆ្លើយតបទៅនឹងតំរូវការរបស់កម្ពុជាក្នុងពេលបច្ចុប្បន្ន
និងសម្រាប់សមាហរណកម្មអាស៊ាននាឆ្នាំ២០១៥ខាងមុខ និងទៅអនាគត នៅក្នុងគោលដៅធានាបាននូវប្រព័ន្ធយុត្តិធម៌មួយ
ដែលអាចជឿទុកចិត្ត និងមានស្ថិរភាពសម្រាប់ការលើកស្ទួយការគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ ព្រមទាំងការបង្កើតការជឿទុកចិត្តសម្រាប់ទាក់ទាញការវិនិយោគ
ក្នុងបរិយាកាសនៃសេដ្ឋកិច្ចទីផ្សារសេរី ៕
អត្ថបទ៖ លី ចិន្តា (អ្នកសិក្សាស្រាវជ្រាវគោលការណ៍នីតិរដ្ឋនៅកម្ពុជា)
Monday, December 29, 2014
Sunday, December 28, 2014
ឯកឧត្តមបណ្ឌិតសភាចារ្យសុខ អាន អញ្ជើញសម្ពោធសមិទ្ធផលនានា និងពិធីអបអរសាទរខួបទី ១៥ នៃការបង្កើតរាជបណ្ឌិតសភាចារ្យកម្ពុជា (១៩៩៩-២០១៤)
ថ្លែងក្នុងពិធីអបអរសាទរខួបទី១៥ នៃការបង្កើតរាជបណ្ឌិត្យសភាកម្ពុជា
និងពិធីសម្ពោធសមិទ្ធផលនានា ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្ដី
រដ្ឋមន្រ្ដីទទួលនបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្ដី តំណាងដ៍ ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ
ហ៊ុន សែន វាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ សាស្ដ្រាចារ្យ មន្ដ្រីរាជការគ្រប់ជាន់ថ្នាក់នៃរាជបណ្ឌិត្យសភាកម្ពុជា ដែលបានខិតខំបំពេញការងារនាពេលកន្លងមក ដោយទទួល បានលទ្ធផលល្អ
ទាំងផ្នែកបណ្ដុះបណ្ដាល និងការសិក្សាស្រាវជ្រាវ
ព្រមទាំងការកសាង ហេដ្ឋារចនា សម្ព័ន្ធរូបវ័ន្តនានា ក៍ដូចជាការបង្កើត «ឧទ្យានជាតិរាជបណ្ឌិត្យសភាកម្ពុជា
តេជោសែន ឫស្សីត្រឹប» សម្រាប់ការសិក្សាស្រាវជ្រាវផ្នែកបុរាណវិទ្យា
និងការការពារបេតិកភណ្ឌជាតិ បរិស្ថាន និងធនធានធម្មជាតិ ក្នុងតំបន់ប្រាសាទព្រះវិហារ
ជាពិសេសការសិក្សាស្រាវជ្រាវអំពីការស្លដែក របស់បុព្វបុរសខ្មែរ តាំងពីមុន សម័យអង្គរ។
កិច្ចខិតខំប្រឹងប្រែងរបស់ ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី ទាំងអស់ គឺពិតជាកូនសោរគន្លឹះ សម្រាប់រាជបណ្ឌិត្យសភាកម្ពុជាឆ្ពោះទៅរកជោគជ័យថ្មីបន្ថែមទៀត ដើម្បីធ្វើឱ្យស្ថាប័ននេះក្លាយជាគំរូសម្រាប់គ្រឹះស្ថានដទៃទៀតពាក់ព័ន្ធនឹងវិស័យអប់រំ និងការសិក្សាស្រាវជ្រាវ ឈានឆ្ពោះទៅដល់ការទទួលស្គាល់កម្រិតតំបន់ និងអន្ដរជាតិ។
ឯកឧត្តមបណ្ឌិតសភាចារ្យ
សុខ អាន បានមានប្រសាសន៍បន្ដទៀតថា៖ ធនធានមនុស្ស គឺជាកត្ដាមូលដ្ឋានដ៏សំខាន់មិនអាចខ្វះបានសម្រាប់ការអភិវឌ្ឍ និងការធានាបាននូវសមត្ថភាពប្រកួតប្រជែងរបស់ប្រទេស ជាតិនីមួយៗនៅក្នុងយុគសម័យនៃសាកលភាវូបនីយកម្ម និងតំបន់ភាវូបនីយកម្ម ដែលមានការរីកចម្រើន ជាបន្តបន្ទាប់ ផ្នែកបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍។ ដូចនេះ នាពេលបច្ចុប្បន្ន និងទៅអនាគត កម្ពុជាពិត ជាត្រូវការជាចាំបាច់នូវធនធានមនុស្សប្រកបដោយភាពស្ទាត់ជំនាញ គំនិតច្នៃប្រឌិត កម្រិតបច្ចេកទេសខ្ពស់ និងរបកគំហើញថ្មីៗ ផ្នែកវិទ្យាសាស្ដ្រ ដើម្បីធានាបាននូវសក្ដានុពលភាពសម្រាប់
ការប្រកួតប្រជែង ជាអន្តរជាតិ និងនិរន្ដរភាពនៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម។
ឯកឧត្តមបានបន្តថា
ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់និងបន្ទាន់ចំពោះមុខនេះ គោលនយោបាយ យុទ្ធសាស្ដ្រ និងផែនការសកម្មភាពរយៈពេលខ្លី មធ្យម និងវែងរបស់រាជរដ្ឋាភិបាល មិនត្រឹមតែសំដៅទៅលើការអភិវឌ្ឍធនធានមនុស្សទាំងបរិមាណ និងគុណភាពប៉ុណ្ណោះទេ ប៉ុន្ដែ រាជរដ្ឋាភិបាលបាននិងកំពុងផ្ដោតការយកចិត្ដទុកដាក់ខ្ពស់ផងដែរ ដល់ការដាក់ចេញនូវវិធានការ និងយុទ្ធសាស្ត្រនានា សំដៅដោះស្រាយបញ្ហាការងារធ្វើរបស់ប្រជាពលរដ្ឋផងដែរជាអាទិ៍យុទ្ធសាស្ដ្រពង្រឹងសកម្មភាព បណ្ដុះបណ្ដាលវិជ្ជាជីវៈ
និងបច្ចេកទេស រួមជាមួយនឹងការបង្កើតឱ្យមានទីភ្នាក់ងារជាតិមុខរបរ និងការងារ ដែលជាយុទ្ធសាស្ដ្រសំដៅធ្វើឱ្យការបណ្ដុះបណ្ដាលមានភាពស៊ីសង្វាក់គ្នាជាមួយនឹងតម្រូវការទីផ្សារពលកម្ម
នាពេលបច្ចុប្បន្ននិងអនាគត ៕
អត្ថបទ៖
សាវឿន
ក្រុមអាជីវករសត្តឃាតនៅទូទាំងខេត្តតាកែវ ផ្ទុះការជំទាសតវ៉ាសុំឲ្យអជ្ញាធរបញ្ចប់កិច្ចសន្យាក្រុមហ៊ុនគ្រប់គ្រងអាជីវកម្មសត្តឃាតរបស់លោកហ៊ន ហៀង និងស្នើឲ្យមានការដេញថ្លៃជាសាធារណៈ
ក្រុមអាជីវករសត្តឃាតនៅទូទាំងខេត្តតាកែវ
ផ្ទុះការជំទាសតវ៉ាសុំឲ្យអជ្ញាធរបញ្ចប់កិច្ចសន្យាក្រុមហ៊ុនគ្រប់គ្រងអាជីវកម្មសត្តឃាតរបស់លោកហ៊ន
ហៀង និងស្នើឲ្យមានការដេញថ្លៃជាសាធារណៈ ដើម្បីជ្រើសរើសក្រុមហ៊ុនថ្មី។
ក្រុមហ៊ុនគ្រប់គ្រងសត្តឃាតដ្ឋានរបស់លោកហ៊យ
ហៀង កំពុងប្រឈមនិងការប្រឆាំងតវ៉ាពីក្រុមអាជីវករពិឃាដសត្វ ជ្រូក គោ ក្នុងស្រុកទាំង១០របស់ខេត្តតាកែវ
ដោយពួកគាត់មិនពេញចិត្តចំពោះប្រតិបត្តិការអាជីវកម្មផ្តាច់មុខដោយគ្មាននការទទួលខុសត្រូវពីសំណាក់ក្រុមហ៊ុន
ដោយបាននាំគ្នាមកដាក់ញាត្តិស្នើឲ្យអជ្ញាធរបញ្ចប់កិច្ចសន្យាបញ្ឈប់សកម្មភាពធ្វើអាជីវកម្មរបស់ក្រុមហ៊ុនមួយនេះ
និង ស្នើឲ្យអាជ្ញាធរធ្វើការដេញថ្លៃជាសាធារណៈឲ្យបានត្រឹមត្រូវ
និងមានតម្លាភាព ដើម្បីជ្រើសរើសក្រុមហ៊ុនថ្មីមកគ្រប់គ្រងជំនួយ។
ឯកឧត្តម ឡាយ វណ្ណៈ អភិបាល នៃគណៈអភិបាលខេត្តតាកែវ
បានប្រាប់អ្នកយកព័ត៌មាននៅក្នុងកិច្ចសម្ភាសន៏ថា ឯកឧត្តមបានទទួលរួចហើយនូវព័ត៌មានដែលអាជីវករពិឃាដសត្វ
មិនពេញចិត្តចំពោះភាពអសកម្មរបស់ក្រុមហ៊ុនអាជីវកម្មគ្រប់គ្រងសត្តឃាតនៅខេត្តតាកែវនេះ ឥឡូវពួកគាត់កំពុងដាក់ញ្ញាត្តិស្វែងរកការជួយអន្តរាគមន៏មកអាជ្ញាធរ
សុំឲ្យបញ្ចប់កិច្ចសន្យារបស់ក្រុមហ៊ុនមួយនេះ ។
ឯកឧត្តមបានបញ្ជាក់ថា តាមការសុំឲ្យលប់កិច្ចសន្យានោះ ខាងសាលាខេត្តមិនមានសិទ្ធអ្វីឡើយ ប៉ុន្តែចំពោះបំណងដែលបងប្អូនអាជីវករស្នើសុំឲ្យធ្វើការដេញថ្លៃជាសាធារណៈក្នុងការជ្រើសរើសក្រុមហ៊ុនថ្មី
ឯកឧត្តម យល់ស្រប ។ ឯកឧត្តមបានថ្លែងថា«អញ្ចឹងទេសំណូមពរគាត់ ថ្មីៗនេះគាត់កំពុងប្រជុំដើម្បីធ្វើញ្ញាតិតវ៉ាមកខ្ញុំជាអភិបាលខេត្តថ្មី
ឲ្យជួយដោះស្រាយបញ្ហានេះ ទី១គាត់សុំឲ្យលប់នូវកិច្ចសន្យា ដែលបន្តឲ្យក្រុមហ៊ុនចាស់ចេញនិងសុំឲ្យមានការដេញថ្លៃជាសាធារណៈ
ដើម្បីឲ្យពួកគាត់មានការចូលរួមដេញថ្លៃផងដែរ។ទី២ គាត់សុំមិនឲ្យរកស៊ីផ្តាច់មុខ គឺមិនចង់ឲ្យមានតែក្រុមហ៊ុន១ .ក្រុមហ៊ុន២ឬ ៣ក្រុមហ៊ុនចេះតែបន្តកិច្ចសន្យាដោយមិនមានការដេញថ្លៃជាសាធរណៈនោះទេ។
ហើយថ្មីៗនេះមានសារាចរណែនាំលេខ០០៤របស់ក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុក៏បានចែងដែរថា ត្រូវតែមានការដេញថ្លៃជាសាធារណៈ។
ជាជំហររបស់គណៈអភិបាលខេត្ត ខ្ញុំចង់ឲ្យអ្វីៗទាំងអស់មានការដេញថ្លៃធ្វើឲ្យមានតម្លាភាពចំពោះប្រជាពលរដ្ឋយើងទាំងអស់។អញ្ចឹងទេតាមសេចក្តីរាយការណ៏ពីគ្រប់ស្រុកប្រជាពលរដ្ឋនិងអាជីវករផ្សារគាត់កំពុងប្រជុំដាក់ញ្ញាត្តិតវ៉ាមកខ្ញុំ ហើយនៅពេលញ្ញាត្តិនេះមកដល់ខ្ញុំ
ខ្ញុំនឹងកោះប្រជុំគណអភិបាលខេត្ត ដើម្បីស្វែងរកវិធីក្នុងការដោះស្រាយ។ និងបន្ថែមថា
បញ្ហាទាំងនេះ នឹងសុំការសម្រេចពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
និងក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ ជាក្រសួងសាមីសម្រេច។
លោកហ៊ុន សេងលី និងលោកម៉ី ផន
អាជីវករកាប់ជ្រូកនៅទីតាំងសត្តឃាតភូមិថ្នល់បែក
សង្កាត់រការក្រៅ ស្រុក ដូនកែវ បង្ហាញពីការមិនសប្បាយចិត្តចំពោះ ក្រុមហ៊ុនលោក
ហ៊យ ហៀង ថាពួកគាត់មិនអាចទទួលយកក្រុមហ៊ុនដែលគ្មានការទទួលខុសត្រូវនេះទៀតបានឡើយ
ក្រុមហ៊ុននឹងមិនអាចទទួលយកបាន តែបើគាត់ចេះកែលម្អឲ្យបានត្រឹមត្រូវយល់ស្របតាមអាជ្ញាធរ
ធ្វើអ្វីឲ្យបានត្រឹមត្រូវគេអាចបន្ត ប៉ុន្តែបើនៅតែអញ្ចឹងតមិនកើត។ខ្ញុំថាបើក្រុមហ៊ុននឹងនៅតែអត់អើពើរធ្វើអ្វីទាំងអស់អញ្ចឹង
អត់មានលទ្ធភាពណាជួយក្រុមហ៊ុនហ្នឹងឲ្យធ្វើទេ។ រីឯតំណាងក្រុមអាជីវករនៅស្រុកព្រៃកប្បាសលោកលីវ
សុផល ក៏បានមកដាក់ញ្ញាត្តិឲ្យអាជ្ញាធរជួយដោះស្រាយផងដែរ យើងខ្ញុំទាំងអស់គ្នាតំណាងអាជីវករស្រុកព្រៃកប្បាសបានធ្វើញ្ញាត្តិដាក់ជូនលោកអភិបាលស្រុក
ដើម្បីឲ្យលោកអភិបាលស្រុកជួយដោះស្រាយដល់អាជីវករយើងខ្ញុំ។
ចំពោះបញ្ហានៅស្រុកសំរោង លោកញ៉ែម ស្រស់ អភិបាលស្រុក បានឲ្យដឹងដែរថាលោកក៏បានទទួលរួចហើយនូវសំណើរពីប្រជាពលរដ្ឋ
បានប្តឹងចោទ ក្រុមហ៊ុនលោក ហ៊យ ហៀង ថា មិនមានការទទួលខុសត្រូវលើការគ្រប់គ្រងអាជីវកម្មរបស់ខ្លួន
ក្នុងនាមរដ្ឋបាលស្រុកលោកសូមគាំទ្រក្នុងការបញ្ចប់កិច្ចសន្យារចំពោះក្រុមហ៊ុនណាដែលរកស៊ីគ្មានការទទួលខុសត្រូវនោះ
« ក្នុងនាមរដ្ឋបាលស្រុកគឺ ខ្ញុំមានការសប្បាយរីករាយណាស់ប្រសិនបើយើងបញ្ឈប់
នូវការវិនិយោគដែលមិនទទួលខុសត្រូវនេះ នឹងសូមឲ្យ ដាក់ដេញថ្លៃជាសាធារណៈមានការចូលរួមពីអាជីវករទាំងអស់ឲ្យគាត់សប្បាយចិត្ត
ពីព្រោះយើងទាមទាឲ្យមានតម្លាភាព។ កន្លងមកក្រុមហ៊ុននេះមិនបានអនុវត្តគោរពតាមសៀវភៅបន្ទុកក៏ដូចជាកិច្ចសន្យារបស់កាត់ទេ។
ខ្ញុំទទួលយកសំណូមពរពីអាជីវករ និងធ្វើលិខិតលាយល័ក្ខអក្សររាយការណ៏ជូនអភិបាលខេត្តដើម្បីមានវិធានការជួយសម្រួលដោះស្រាយជូនពួកគាត់»។
លោកមូល វិចិត្រ អភិបាលក្រុងដូនកែវ បានថ្លែងថា បន្ទាប់ពីទទួលបានញាត្តិពីអាជីវករសត្តឃាត
លោកបានកោះប្រជុំសមាជិកក្រុមការងារបញ្ញាតិករបន្ទាន់ភ្លាមដើម្បីជួយដោះស្រាយបញ្ហាជូនពួកគាត់
គាត់ទាមទា លប់ក្រុមហ៊ុនថ្មី ហើយដាក់ដេញថ្លៃជាសាធារណៈឡើងវិញ។ ដូច្នេះក្រោយពីកិច្ចប្រជុំជាង២ម៉ោងក្រុមការងារបញ្ញាតិករបានសម្រេចទី១
ធ្វើជាសំណើរដាក់ជូនទៅអភិបាលខេត្ត ដើម្បីសិក្សាលើក្រុមហ៊ុនថ្មីនេះបើបង្កើតខុសពីនីតិវិធីច្បាប់គួរតែលប់ក្រុមហ៊ុននេះចោលរួចដាក់ដេញថ្លៃជាសាធារណៈឡើងវិញ។ទី២
បើក្រុមហ៊ុននេះមានសម្ពន្ធ័ភាពជាមួយនិងក្រុមហ៊ុនចាស់មែន
ហើយក្រុមហ៊ុននេះបងប្អូនអាជីវករគាត់មិនពេញចិត្តតើយើងគួរទុកដែរឬទេ ជាយោបល់រួមរបស់ក្រុមប្រឹក្សាបញ្ញាតិករ
គឺស្នើសុំទៅថ្នាក់ខេត្តដើម្បីលប់ក្រុមហ៊ុនថ្មីនេះរួចដាក់ដេញថ្លៃជាសាធារណៈឡើងវិញ។
គួរបញ្ជាក់ថាលោក ហ៊យ ហៀង
បានទទួលសិទ្ធិផ្តាច់មុខក្នុងការគ្រប់គ្រងទីតាំងអាជីវកម្មសត្តឃាតដ្ឋានទូទាំងខេត្តតាកែវ
ចាប់តាំងពីឆ្នាំ២០០២ មកដល់បច្ចុប្បន្ននេះ គឺមានរយៈពេល១៣ឆ្នាំមកហើយ។ការទទួលសិទ្ធិធ្វើអាជីកម្មផ្តាច់មុខរបស់លោក
ហ៊យ ហៀង កន្លងមក ក្រុមហ៊ុនមិនបានអនុវត្តត្រឹមត្រូវតាមកិច្ចសន្យានោះឡើយដោយពលរដ្ឋចោទថាក្រុមហ៊ុននេះធ្វើនំអត់ម្សៅ
គឺដឹងតែពីកៀបប្រមូលលុយពីក្រុមអាជីវករ ដោយមិនមានការទទួលខុសត្រូវជួយដោះស្រាយទុក្ខលំបាករបស់អាជីវករឡើយ។
កត្តានេះហើយបានជំរុញឲ្យក្រុមអាជីវករពិឃាដសត្វបង្ខំចិត្តដាក់ញ្ញាត្តិស្នើឲ្យអាជ្ញាធរបញ្ចប់កិច្ចសន្យា
បញ្ឈប់មិនឲ្យក្រុមហ៊ុននេះបន្តគ្រប់គ្រងអាជីវកម្មតទៅទៀតឡើយ៕
អត្ថបទ៖សុវណ្ណតារា
ក្រុមការងារថ្នាក់ជាតិចុះជួយច្រូតស្រូវជូនប្រជាពលរដ្ឋ ឃុំកុមាររាជា ស្រុកបាទី
នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៤ ឯកឧត្តម ទិត សុធា ឯកឧត្តម ស្វាយ សុវណ្ណរិទ្ធ អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំកុមាររាជា តំណាងឯកឧត្តម ស្វាយ ស៊ីថា រដ្ឋលេខាធិការ និងជាប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័សនៃទីស្ដីការគណៈរដ្ឋមន្ត្រី ដែលជាប្រធានក្រុមការងារចុះជួយឃុំកុមាររាជា បានដឹកនាំឯកឧត្តម លោក លោកស្រី ជាក្រុមការងារ និងក្រុមការងារសម្របសម្រួលកម្មករខេត្តតាកែវ ចុះជួយច្រូតស្រូវជូនប្រជាពលរដ្ឋ នៅក្នុងឃុំកុមាររាជា ស្រុកបាទីក្នុងឱកាសនៃការប្រមូលផលស្រូវរបស់បងប្អូនប្រជាកសិករ។
ការចុះជួយច្រូតស្រូវជូនប្រជាពលរដ្ឋនេះ គឺជាកាយវិការដ៏ប្រពៃដែលបង្ហាញឱ្យឃើញនូវការយកចិត្តទុកដាក់ខ្ពស់របស់ក្រុមការងារចុះជួយមូលដ្ឋាន ជាពិសេសនៅក្នុងឃុំកុមាររាជា ក្រោមការដឹកនាំ និងការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី ដែលជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តតាកែវទាំងមូល។
សកម្មភាពនេះ ក៏បានបង្ហាញឱ្យឃើញផងដែរ នូវស្មារតីរួបរួមសាមគ្គីគ្នារវាងថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋនៅតាមមូលដ្ឋានដែលរំលេចឱ្យឃើញនូវវប្បធម៌ចែករំលែក និងការជួយគ្នាទៅវិញទៅមក ជាពិសេសការចុះទៅជួយសម្រួលដោះស្រាយការងារជាក់ស្ដែង ដោយផ្ទាល់ជាមួយប្រជាពលរដ្ឋ។
ក្នុងបរិយាកាសដ៏រីករាយនៃការប្រមូលផលស្រូវនេះ ដែលវត្តមានក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំកុមារាជា បានរួបរួមយ៉ាងសស្រាក់សស្រាំ ជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាកសិករ គឺជាការអនុវត្តនូវគោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ក្នុងការឆ្លើយតបទៅនឹងតម្រូវការចង់បានរបស់ប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោត។
អត្ថបទដោយ៖ ក្រុមការងារថ្នាក់ជាតិ (ឃុំកុមាររាជា)
Subscribe to:
Posts (Atom)