Tuesday, January 12, 2016

វិភាគ​នយោបាយ៖ លោក ហ៊ុន សែន ប្រើហ្វេស​ប៊ុក ដើម្បីប​ង្កើនទំនាក់​ទំនង​ជិតស្និទ្ធ​ជាមួយប្រជាពលរដ្ឋ

នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន កំពុងទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិ ចំពោះការងាកមកយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងការប្រើប្រាស់បណ្តាញផ្សព្វផ្សាយសង្គមថ្មី (Facebook) ធ្វើជាឧបករណ៍នយោបាយថ្មី ដើម្បីបង្កើនភាពជិតស្និទ្ធកាន់តែខ្លាំងជាមួយប្រជាជនរបស់ខ្លួន និងដើម្បីឈានទៅដណ្តើមបានជោគជ័យក្នុងការបោះឆ្នោត​​អាណត្តិទី៦ខាងមុខ។
នាយករដ្ឋមន្ត្រីកម្ពុជា ដែលកើតចេញពីត្រកូលកសិករ លោក ហ៊ុន សែន បានឆ្លងកាត់និងពុះពាររយលានឧបសគ្គ ដើម្បីរុញច្រានប្រទេសរបស់ខ្លួនចេញផុតពីស្ថានភាពសង្គ្រាម កាលពីកំឡុងទសវត្សឆ្នាំ៧០ និងបានដាក់ការឲ្យតំលៃខ្ពស់បំផុតក្នុងការដឹកនាំរបស់ខ្លួន ទៅលើការរក្សាឲ្យបាននូវសន្តិភាពនោះ បច្ចុប្បន្នកំពុងតែទទួលបានការគាំទ្រពីសំណាក់មហាជនទូទៅយ៉ាងខ្លាំងខ្លា ចំពោះការបន្ទាបខ្លួនធ្វើទំនាក់ទំនងដោយផ្ទាល់ និងមិនរើសអើងចំពោះមនុស្សទូទៅជាសាធារណ ដោយឧបករណ៍នយោបាយថ្មី គឺបណ្តាញផ្សព្វផ្សាយសង្គម (Facebook) តាមការប្រមើមើល របស់អ្នកតាមដានស្ថានការណ៍​​នយោបាយក្នុងប្រទេសកម្ពុជាបង្ហាញថា ទំនោរនៃដំណើរការប្រើប្រាស់ឧបករណ៍នយោបាយថ្មីរបស់ លោក ហ៊ុន សែន គឺមានឥទ្ធិពលខ្លាំង​​ដល់ដំណើរឆ្ពោះទៅរកជោគជ័យ​​ ក្នុងជីវិតនយោបាយរបស់លោកជាថ្មីម្តងទៀត។
ថ្មីៗនេះ ការសម្រេចចិត្តរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជារូបនេះ គឺទទួលបានការស្វាគមន៍​​យ៉ាងច្រើនកុះករពីសំណាក់ប្រជាពលរដ្ឋកម្ពុជាទូទៅ នេះបើយោងលើខ្លឹមសារបញ្ចេញមតិ​​យោបល់ពីប្រជាពលរដ្ឋក្នុង និងក្រៅប្រទេសថ្លែងអំណរគុណចំពោះលោក តាមរយៈបណ្តាញផ្សព្វផ្សាយសង្គមហ្វេសប៊ុក នៅក្នុងរយៈពេលចុងក្រោយនេះ។ ប្រជាពលរដ្ឋកម្ពុជាបានបង្ហាញឲ្យឃើញនូវការពេញចិត្ត ចំពោះចំណាត់ការរបស់លោក ហ៊ុន សែន និងមានការអបអរសាទរយ៉ាងពេញទំហឹងចំពោះការគិតគូរ និងដោះស្រាយនូវតម្រូវការដែលជាកង្វល់ជាក់ស្តែង ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋទូទៅ។ សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានក្លាយទៅជាប្រធានបទក្តៅ ក្នុងការចំណាប់អារម្មណ៍របស់អ្នកតាមដានស្ថានការណ៍នយោបាយនោះ មានដូចជា៖ ការលុបចោលប័ណ្ណបើកបរទោចក្រយានយន្ត ដែលមានកម្លាំង ចាប់ពី១២៥cc ចុះក្រោម, សេចក្តីសម្រេចទទួលស្គាល់ការកាន់កាប់ជាក់ស្តែងនូវយានយន្តគ្រប់ប្រភេទ ដែលប្រជាពលរដ្ឋកំពុងមានដោយមិនតម្រូវឱ្យមានការបញ្ជាក់ពីម្ចាស់ដើម ព្រមទាំងសេចក្តីសម្រេចព្យួរការបង់ពន្ធក្នុងការផ្ទេរកម្មសិទ្ធិពីឱពុកម្តាយទៅឱ្យកូន ពីជីដូនជីតាទៅឱ្យចៅ និងពីប្តីទៅឱ្យប្រពន្ធ ឬពីប្រពន្ធទៅឱ្យប្តី និងចុងក្រោយនេះ គឺចាប់ពីខែមេសា ឆ្នាំ២០១៧តទៅ  រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចថា សម្រាប់ប្រជាពលរដ្ឋដែលប្រើប្រាស់អគ្គីសនីពីបណ្តាញជាតិដែលមានបរិមាណមិនលើសពី ៥០ គីឡូវ៉ាត់ម៉ោងក្នុង១ខែ នឹងត្រូវគិតក្នុងតម្លៃតែ៦១០រៀលក្នុង១គីឡូវ៉ាត់ម៉ោងតែប៉ុណ្ណោះ។
ប្រសិទ្ធភាពការងារថ្មីៗរបស់លោក ហ៊ុន សែន បានធ្វើឲ្យបុរសខ្លាំងកម្ពុជា ត្រូវបានក្រុមហ៊ុន Facebook ឲ្យចំណាត់ថ្នាក់លេខ១ ដល់ Facebook Page របស់លោក ក្នុងចំណោម Facebook Page របស់មេដឹកនាំសំខាន់ៗនៅលើពិភពលោក ដែលមានសកម្មភាពរស់រវើកដូចជា Like, comment និង Share ច្រើនជាងគេ។កាលពីចុងខែតុលា ឆ្នាំ២០១៥កន្លងទៅនេះ Facebook Page របស់លោក ហ៊ុន សែន ក៏ត្រូវបានក្រុមហ៊ុន Facebook ផ្តល់ចំណាត់ថ្នាក់ Top 10 នៃមេដឹកនាំលើពិភពលោក ដែលមានសកម្មភាពរស់រវើក នឹងមានអ្នកចូលមើល និងចុច Like, comment និង Share ច្រើនជាងគេ។
តាមរយៈការទំនាក់ទំនងដោយផ្ទាល់ពីសំណាក់នាយករដ្ឋមន្ត្រី ជាមួយប្រជាពលរដ្ឋទូទៅ ដែលប្រើប្រាស់បណ្តាញផ្សព្វផ្សាយសង្គមហ្វេសប៊ុក គឺធ្វើឲ្យលោក ហ៊ុន សែន ទទួលបានព័ត៌មានពិតដោយផ្ទាល់, ដោះស្រាយបញ្ហាបានភ្លាមៗ, មានប្រសិទ្ធិភាព ហើយជាលទ្ធផលសេចក្តីសម្រេចចិត្តថ្មីៗចំបញ្ហារបស់ប្រជាជនដែលបានជួយសម្រួលដល់ការលំបាកមួយចំនួនធំរបស់ប្រជាពលរដ្ឋ ជាពិសេសគឺបានផ្តល់ផលប្រយោជន៍យ៉ាងធំធេងចំពោះមនុស្សរាប់លាននាក់ គឺរឹតតែធ្វើឲ្យគណនីផ្លូវការរបស់លោក ហ៊ុន សែន ទទួលបានការ Like កើនឡើងយ៉ាងលឿនបំផុត។ ដោយមើលឃើញពីភាពប្រសើរ និងគុណប្រយោជន៍នៃបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក និងដើម្បីជំរុញឲ្យមន្ត្រីក្រោមឳវាទកាន់តែសកម្មក្នុងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោតនោះ លោក ហ៊ុន សែន បានរំលឹកឡើងថា បណ្តាញសង្គមគឺ បានជួយឲ្យលោកមានភាពស្និទ្ធស្នាលជាមួយប្រជាពលរដ្ឋរបស់លោក ហើយលោក​​ក៏បានណែនាំនិងជំរុញមន្ត្រីរបស់លោកខិតខំដើរតាមបច្ចេកវិទ្យាជំនាន់ថ្មី ដើម្បីបង្កើន​​ប្រសិទ្ធភាពការងាររបស់ខ្លួន។ និន្នាការនៃការកើនឡើងការគាំទ្រ គណនី Facebook ផ្លូវការរបស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺឆ្លុះបញ្ចាំងឲ្យឃើញចំណុចវិជ្ជមានរបស់ប្រទេសដែលកំពុងអភិវឌ្ឍន៍មួយនេះ ដោយទាំងថ្នាក់ដឹកនាំ និងប្រជាជនកំពុងឈានមួយជំហ៊ានទៀតទៅរកបច្ចេកវិទ្យាថ្មីៗ កាន់តែជឿនលឿន កាន់តែងាយស្រួល និងជំរុញការរីកចំរើនឥតឈប់ឈរ។
ជារួមអ្នកតាមដានស្ថានការណ៍នយោបាយក្នុងប្រទេសកម្ពុជា សុទ្ធតែបានមើលឃើញពីចំណុចវិជ្ជមានជាច្រើន ទាក់ទងនិងការប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក របស់លោក ហ៊ុន សែន ដែលជំរុញឲ្យរូបលោក កាន់តែលេចធ្លោ និងដណ្តើមបានចំណាប់អារម្មណ៍និងការគាំទ្រកាន់តែខ្លាំង ជាពិសេសគឺយុវជនកម្ពុជារាប់លាននាក់ ដែលចូលចិត្តប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក ហាក់មានទំនោរកាន់តែចូលចិត្ត និងផ្តើមហ៊ាននិយាយទៅកាន់នាយករដ្ឋមន្ត្រីរបស់ខ្លួនដោយផ្ទាល់។ ជាមួយគ្នានេះ ប្រជាពលរដ្ឋដែលកំពុងជួបប្រទះបញ្ហា ក៏កាន់តែមានភាពក្លាហាន ក្នុងការទម្លាយនូវផលវិបាករបស់ខ្លួនជូននាយករដ្ឋមន្ត្រី ដើម្បីផ្តល់គន្លឹះក្នុងការដោះស្រាយ និងក៏ដូចជាផ្តល់ឳកាសដល់ថ្នាក់ដឹកនាំដើម្បីកែសំរួលនូវរាល់ចំណុច អវិជ្ជមានតាំងពីថ្នាក់លើ ដល់ថ្នាក់ក្រោមជាតិ៕ 

ដោយ៖ ក្រុមយុវជនឆ្នើម

អូស្ត្រាលីនឹងបន្តពិនិត្យក្នុងការជួយគាំទ្រផ្នែកហិរញ្ញវត្ថុ ដល់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាតទៅទៀត

 អូស្ត្រាលីនៅតែបង្ហាញពីឆន្ទះបន្តគាំ​ទ្រដល់អង្គជំ​នុំ​ជម្រះ​វិសាមញ្ញ​ក្នុងតុលាការ​កម្ពុជាបន្តទៅទៀត  ដើម្បីជួយជំរុញ​ឲ្យសា​លា​​​ក្តីមួយនេះ ដំណើរការទៅមុខ ក្នុងការសម្រេចបានលទ្ធផលយ៉ាងជោគជ័យ។ លោកជំទាវ​ Alison Burrows ឯកអគ្គ​រដ្ឋ​ទូត​អូស្រ្តាលីដែលត្រូវចប់អាណត្តិតការទូតពីកម្ពុជា ក្នុងឱកាសចូលជួបជំរាបលាឯកឧត្ត​ម​បណ្ឌិតសភាចារ្យ​ សុខ អាន ឧប​នាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួល​​បន្ទុកទីស្តីការ​​គណៈរដ្ឋមន្រ្តី​ នៅទីស្តីការគណរដ្ឋ​មន្ត្រីព្រឹ​ក​ថ្ងៃទី១១  ខែមករា ឆ្នាំ២០១៦ លោកជំទាវបាន​​បង្ហាញពីន្ទៈ​ក្នុងការ​​ចូលរួមបន្តគាំទ្រ​​ដល់អង្គជំ​នុំជម្រះ​​​វិសាមញ្ញ​ក្នុងតុលាកាកម្ពុជាជាបន្តទៀត។

ត្តម​ឧបនាយករដ្ឋមន្ត្រី សុខ អាន បានថ្លែងអំណគុណចំពោះ​​​រដ្ឋាភិបាលអូស្ត្រាលី ដែលបានចូលរួម វិភាគទាន ដល់សា​លាក្តីក្នុងពេលកន្លងមក ជាពិសេសពេលនេះ បានសន្យាជួយគាំទ្រតទៅទៀត។ ពាក់ពន្ធ័និងសាលាក្តីខ្មែរក្រហមនេះ​ ត្តមបណ្ឌិតសភាចារ្យ សុខ អាន មានប្រសាសន៍ថា សព្វថ្ងៃ​​តុលាកា​រនេះ​ កំពុងដំណើរការទៅមុខយ៉ាងល្អ​​ គឺសហ​ចៅក្រម​​​ទាំងពីរបានធ្វើការងារ​នេះជា​មួយគ្នាជាប្រក្រតី ក្នុងការបន្តនូវនីតិវិធីរបស់តុលាកា​រពុំមាន​​ឧបសគ្កអ្វីឡើយ   បើទោះបី​មាន​​​បញ្ហាប្រឈមខ្លះៗ  ពាក់ពន្ធ័​ទៅ​នឹងជនសង្ស័យដែលកាន់តែមានវ័យចាស់ទៅៗ ហើយនោះ ប៉ុន្តែយើងក៍បាន ​ខិត​ខំ​ជំរុញការងារនេះបានយ៉ាងសកម្ម។

សូមញ្ជាក់ថា ក្នុងពេល​​កន្លង​​មក​ ​កម្ពុជាបានចូលរួម​​វិភាគទានយ៉ាងច្រើនដល់អង្គជំនុំជម្រះ​វិសាមញ្ញ​​ក្នុងតុលាកា​រកម្ពុជានេះ គឺជាប់ចំ​ណាត់ថ្នាក់លេខ២  បន្ទាប់ពីប្រទេសជប៉ុនជាប់ចំណាត់ថ្នាក់លេខ១ អាមេរិកលេខ៣  និងអូស្ត្រាលីលេខ៤ដែលបានរួម​ចំណែក​ផ្តល់​​វិភាគទានដល់ដំណើរការរបស់តុលាការ​កូនកាត់មួយនេះ។

លោកជំទាវឯកអគ្គរដ្ឋទូតអូស្ត្រាលីក៍បានបង្ហាញពីបំណងក្នុងការបង្កើននូវទំនាក់ទំនងវិស័យទេសចរណ៍ និងបេតិកភណ្ឌ​​រវាង​​អូស្ត្រាលី និងកម្ពុជា ឲ្យបានកាន់តែល្អថែមទៀតដើម្បីជួយធ្វើឲ្យវិស័យនេះកាន់តែមានការរីកចំរើនបន្ថែមទៀត។ គួរញ្ជាក់ថា  ​ក្នុង​ពេលកន្លងមក​អូស្ត្រា​លី​​បានជួយ​លើវិស័យវប្បធម៌ គឺជួយលើចំណាត់​​ការផ្នែកបេតិកភណ្ឌនៅតំបន់ប្រាសាទអង្គរ ដោយបានចាត់ចែង​លើ​របៀបរៀប​រយ​ សណ្តាប់ធ្នាប់  ក្នុងការជួយសម្រួលអ្នកទេសចរណ៍ឲ្យមានលំហូរបានល្អញ្ជៀ​​កុំឲ្យមានការកកស្ទះ​ ចរាចរ​ដើម្បីកុំឲ្យបង្ករការប៉ះពាល់​ដល់ ភ្ញៀវដែលអញ្ជើញមកទស្សនាអង្គរវត្ត។

ត្តមបណ្ឌិតសភាចារ្យ សុខ អាន  ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាបានថ្លែង​​អំណរគុណចំពោះអូស្ត្រាលី ដែលបានជំរុញលើការបង្កើនទំនាក់ទំនង សហ​ប្រតិបត្តិការដ៍ល្អលើផ្នែកទេសចរណ៍ ផ្នែកបេតិកភណ្ឌ  ជាមួយកម្ពុជា ហើយជាងនេះអូស្ត្រាលីក៍​បានទទួលយកនិស្សិតកម្ពុជាក្នុង​មួយឆ្នាំៗ ចំនួន៥០នាក់ផងដែរ ​​ឲ្យទៅសិក្សានៅ​ប្រទេសអូស្ត្រាលី។

ក្រៅពីពិភាក្សាលើបញ្ហាខាងលើនេះភាគីទាំងពីរក៍បានពិភាក្សាគ្នាដោយផ្តោតលើកិច្ចសហប្រតិបត្តិការ វិនិយោគ ពាណិជ្ជកម្ម​ សេដ្ឋកិច្ច សំដៅ​ជំរុញ​ទំហំពាណិជ្ចកម្មរវាងប្រទេសទាំងពីឲ្យមានការរីក ធំធាត់ឡើងថែមទៀត៕​


អត្ថបទ៖ ប៊ុនធី


ឯកឧត្តម ឡាយ វណ្ណៈ អញ្ជើញជាអធិបតីក្នុងអង្គសិក្ខាសាលាស្តីពីការបង្កើនការចូលរួម របស់អាជ្ញាធរ ដើម្បីពង្រឹងគុណភាពសុខាភិបាល

នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៦ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញជាអធិបតីក្នុងអង្គសិក្ខាសាលាស្តីពី ការបង្កើនការចូលរួម របស់អាជ្ញាធរ ដើម្បីពង្រឹងគុណភាពសុខាភិបាល នៅមន្ទីរសុខាភិបាលខេត្តតាកែវ។


នៅក្នុងអង្គសិក្ខាសាលានោះដែរ ឯកឧត្តម ឡាយ វណ្ណៈ បានជម្រុញដល់អាជ្ញាធរភូមិ ឃុំ និងមន្រ្តីសុខាភិបាល ត្រូវចុះអប់រំណែនាំដល់ប្រជាពលរដ្ឋ អោយមកទទួល និងពិនិត្យសុខភាព ពិនិត្យផ្ទៃពោះនៅមណ្ឌលសុខភាព ឬក៏មន្ទីរពេទ្យដែលមានវិជ្ជាជីវៈច្បាស់លាស់ ដោយមិនអោយពិនិត្យពេទ្យភូមិ ឬមិនមាន វិជ្ជាជីវៈច្បាស់លាស់នោះឡើយ ។

គួរបញ្ជាក់ដែរថា អង្គសិក្ខាសាលានេះធ្វើឡើងមានរយៈពេល ៤ថ្ងៃចាប់ពីថ្ងៃទី ១២ ដល់ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ នៅមន្ទីរសុខាភិបាលខេត្តតាកែវ ដែលរៀបចំដោយមន្ទីរសុខាភិបាលខេត្តតាកែវ និងឧបត្ថម្ភ ដោយអង្គការមូលនិធិដើមត្នោតកម្ពុជា៕

អត្ថបទៈ តាំង ករុណា




សម្តេចតេជោ ហ៊ុន សែន ប្រើទូរស័ព្ទ Smart Phone ៥គ្រឿង ដើម្បីគ្រប់គ្រងព័ត៌មានប្រចាំថ្ងៃ

យោងតាម​ទំព័រហ្វេសប៊ុករបស់​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋម​ន្រ្តីដែលមានឈ្មោះ​ថា Samdech  Hun Sen, Cambodian Prime Minister   នៅថ្ងៃទី ១២ ខែមករា ឆ្នាំ ២០១៦នេះ បានបង្ហោះ​នូវខ្លឹមសារដូច​តទៅ៖ «ជនរួមជាតិខ្លះ​ប្រាកដជាឆ្ងល់​ព្រោះឃើញខ្ញុំ​កាន់ជាប់ជានិច្ចនូវ​កាបូបដៃតូច​មួយទោះទៅ​ដល់ទីណាក៏​ដោយ។ ក្នុងកាបូបនេះ​គឺមានផ្ទុកទូរស័ព្វ​ចំនួន ៥ ដែលសម្រាប់តាម​ដានមើល ស្តាប់ និងទទួលព័ត៌​មានដែលសហការីបាន​ផ្ញើជូននៅរៀងរាល់នាទី។ ខ្ញុំទទួលស្គាល់​ច្បាស់ថា     បច្ចេកវិទ្យាព័ត៌មាន គឺមានសារប្រយោជន៍​សំខាន់បំផុតដល់​ការអភិវឌ្ឍន៍ និងថែរក្សាស្ថេរភាព​សន្តិសុខសង្គម​ជាតិ»
សម្តេច​តេជោ ហ៊ុន សែន បានសរសេ​របន្ថែមថា «ទោះបីខ្ញុំទៅ​ដល់ទីណា ខ្ញុំតែង​តែមានអារម្មណ៍​នៅជិតជា​មួយប្រជាពលរដ្ឋ ព្រោះ​បានស្តាប់ បាន​ឃើញ និងបានដឹងអំពី​សុខទុក្ខរបស់បងប្អូន​ជនរួមជាតិ​នៅគ្រប់ទីក​ន្លែងទាំងអស់។ ព្រោះសុខទុក្ខ​របស់បងប្អូន​ជនរួម​ជាតិ គឺជាសុខ​ទុក្ខរបស់​ខ្ញុំផ្ទាល់ផង​ដែរ ។ អ្វីដែលសំខាន់​ជាងទៀត គឺខ្ញុំបានដោះ​ស្រាយបញ្ហា​ទាន់ពេលទៅ​នឹងការសុំយោបល់​របស់ថ្នាក់ដឹកនាំនៃស្ថាបន័របស់​រាជរដ្ឋាភិបាល​ដែលត្រូវការយោបល់ ឬការសំរេចរបស់​ខ្ញុំលើបញ្ហាបន្ទាន់ទាក់ទងនឹងកិច្ចការ​ក្នុងក្រៅ​ប្រទេស​មួយ        ចំនួន»
សម្តេចតេជោ ហ៊ុន សែន បានអំពាវ​នាវថ្នាក់ដឹកនាំ និងមន្រ្តីរាជការ​ទូទាំងប្រទេសឲ្យសិក្សា​រៀនសូត្របន្ថែមអំពីរបៀបប្រើប្រាស់​សំភារៈបច្ចេកវិទ្យាជា ​ពិសេស Smart Phone អោយ​ទាន់   ការវិវឌ្ឍន៍ជឿន​លឿនដែលនាំ​មកនូវអត្ថប្រយោជន៍​ច្រើនដល់ការងារ​ប្រចាំថ្ងៃ និងផ្តល់​នូវផលប្រយោជន៍​កាន់តែច្រើន​ដល់សង្គមជាតិ​យើងទាំង​មូល៕


ក្រសួងការងារបញ្ជាក់ពី ឧបត្តិហេតុ នៅខេត្តកំពង់ស្ពឺ បណ្តាលឲ្យកម្មករស្លាប់ និងរបួស ដោយសារគ្រោះថ្នាក់ចរាចរណ៍