យោងតាមទំព័រហ្វេសប៊ុករបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីដែលមានឈ្មោះថា
Samdech Hun Sen, Cambodian Prime Minister នៅថ្ងៃទី ១២ ខែមករា ឆ្នាំ
២០១៦នេះ បានបង្ហោះនូវខ្លឹមសារដូចតទៅ៖ «ជនរួមជាតិខ្លះប្រាកដជាឆ្ងល់ព្រោះឃើញខ្ញុំកាន់ជាប់ជានិច្ចនូវកាបូបដៃតូចមួយទោះទៅដល់ទីណាក៏ដោយ។
ក្នុងកាបូបនេះគឺមានផ្ទុកទូរស័ព្វចំនួន ៥ ដែលសម្រាប់តាមដានមើល ស្តាប់
និងទទួលព័ត៌មានដែលសហការីបានផ្ញើជូននៅរៀងរាល់នាទី។ ខ្ញុំទទួលស្គាល់ច្បាស់ថា បច្ចេកវិទ្យាព័ត៌មាន គឺមានសារប្រយោជន៍សំខាន់បំផុតដល់ការអភិវឌ្ឍន៍
និងថែរក្សាស្ថេរភាពសន្តិសុខសង្គមជាតិ»។
សម្តេចតេជោ ហ៊ុន សែន បានសរសេរបន្ថែមថា «ទោះបីខ្ញុំទៅដល់ទីណា
ខ្ញុំតែងតែមានអារម្មណ៍នៅជិតជាមួយប្រជាពលរដ្ឋ ព្រោះបានស្តាប់ បានឃើញ និងបានដឹងអំពីសុខទុក្ខរបស់បងប្អូនជនរួមជាតិនៅគ្រប់ទីកន្លែងទាំងអស់។
ព្រោះសុខទុក្ខរបស់បងប្អូនជនរួមជាតិ គឺជាសុខទុក្ខរបស់ខ្ញុំផ្ទាល់ផងដែរ ។
អ្វីដែលសំខាន់ជាងទៀត គឺខ្ញុំបានដោះស្រាយបញ្ហាទាន់ពេលទៅនឹងការសុំយោបល់របស់ថ្នាក់ដឹកនាំនៃស្ថាបន័របស់រាជរដ្ឋាភិបាលដែលត្រូវការយោបល់ ឬការសំរេចរបស់ខ្ញុំលើបញ្ហាបន្ទាន់ទាក់ទងនឹងកិច្ចការក្នុងក្រៅប្រទេសមួយ ចំនួន»។
សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវថ្នាក់ដឹកនាំ
និងមន្រ្តីរាជការទូទាំងប្រទេសឲ្យសិក្សារៀនសូត្របន្ថែមអំពីរបៀបប្រើប្រាស់សំភារៈបច្ចេកវិទ្យាជា
ពិសេស Smart
Phone អោយទាន់ ការវិវឌ្ឍន៍ជឿនលឿនដែលនាំមកនូវអត្ថប្រយោជន៍ច្រើនដល់ការងារប្រចាំថ្ងៃ
និងផ្តល់នូវផលប្រយោជន៍កាន់តែច្រើនដល់សង្គមជាតិយើងទាំងមូល៕
No comments:
Post a Comment