Tuesday, January 12, 2016

អូស្ត្រាលីនឹងបន្តពិនិត្យក្នុងការជួយគាំទ្រផ្នែកហិរញ្ញវត្ថុ ដល់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាតទៅទៀត

 អូស្ត្រាលីនៅតែបង្ហាញពីឆន្ទះបន្តគាំ​ទ្រដល់អង្គជំ​នុំ​ជម្រះ​វិសាមញ្ញ​ក្នុងតុលាការ​កម្ពុជាបន្តទៅទៀត  ដើម្បីជួយជំរុញ​ឲ្យសា​លា​​​ក្តីមួយនេះ ដំណើរការទៅមុខ ក្នុងការសម្រេចបានលទ្ធផលយ៉ាងជោគជ័យ។ លោកជំទាវ​ Alison Burrows ឯកអគ្គ​រដ្ឋ​ទូត​អូស្រ្តាលីដែលត្រូវចប់អាណត្តិតការទូតពីកម្ពុជា ក្នុងឱកាសចូលជួបជំរាបលាឯកឧត្ត​ម​បណ្ឌិតសភាចារ្យ​ សុខ អាន ឧប​នាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួល​​បន្ទុកទីស្តីការ​​គណៈរដ្ឋមន្រ្តី​ នៅទីស្តីការគណរដ្ឋ​មន្ត្រីព្រឹ​ក​ថ្ងៃទី១១  ខែមករា ឆ្នាំ២០១៦ លោកជំទាវបាន​​បង្ហាញពីន្ទៈ​ក្នុងការ​​ចូលរួមបន្តគាំទ្រ​​ដល់អង្គជំ​នុំជម្រះ​​​វិសាមញ្ញ​ក្នុងតុលាកាកម្ពុជាជាបន្តទៀត។

ត្តម​ឧបនាយករដ្ឋមន្ត្រី សុខ អាន បានថ្លែងអំណគុណចំពោះ​​​រដ្ឋាភិបាលអូស្ត្រាលី ដែលបានចូលរួម វិភាគទាន ដល់សា​លាក្តីក្នុងពេលកន្លងមក ជាពិសេសពេលនេះ បានសន្យាជួយគាំទ្រតទៅទៀត។ ពាក់ពន្ធ័និងសាលាក្តីខ្មែរក្រហមនេះ​ ត្តមបណ្ឌិតសភាចារ្យ សុខ អាន មានប្រសាសន៍ថា សព្វថ្ងៃ​​តុលាកា​រនេះ​ កំពុងដំណើរការទៅមុខយ៉ាងល្អ​​ គឺសហ​ចៅក្រម​​​ទាំងពីរបានធ្វើការងារ​នេះជា​មួយគ្នាជាប្រក្រតី ក្នុងការបន្តនូវនីតិវិធីរបស់តុលាកា​រពុំមាន​​ឧបសគ្កអ្វីឡើយ   បើទោះបី​មាន​​​បញ្ហាប្រឈមខ្លះៗ  ពាក់ពន្ធ័​ទៅ​នឹងជនសង្ស័យដែលកាន់តែមានវ័យចាស់ទៅៗ ហើយនោះ ប៉ុន្តែយើងក៍បាន ​ខិត​ខំ​ជំរុញការងារនេះបានយ៉ាងសកម្ម។

សូមញ្ជាក់ថា ក្នុងពេល​​កន្លង​​មក​ ​កម្ពុជាបានចូលរួម​​វិភាគទានយ៉ាងច្រើនដល់អង្គជំនុំជម្រះ​វិសាមញ្ញ​​ក្នុងតុលាកា​រកម្ពុជានេះ គឺជាប់ចំ​ណាត់ថ្នាក់លេខ២  បន្ទាប់ពីប្រទេសជប៉ុនជាប់ចំណាត់ថ្នាក់លេខ១ អាមេរិកលេខ៣  និងអូស្ត្រាលីលេខ៤ដែលបានរួម​ចំណែក​ផ្តល់​​វិភាគទានដល់ដំណើរការរបស់តុលាការ​កូនកាត់មួយនេះ។

លោកជំទាវឯកអគ្គរដ្ឋទូតអូស្ត្រាលីក៍បានបង្ហាញពីបំណងក្នុងការបង្កើននូវទំនាក់ទំនងវិស័យទេសចរណ៍ និងបេតិកភណ្ឌ​​រវាង​​អូស្ត្រាលី និងកម្ពុជា ឲ្យបានកាន់តែល្អថែមទៀតដើម្បីជួយធ្វើឲ្យវិស័យនេះកាន់តែមានការរីកចំរើនបន្ថែមទៀត។ គួរញ្ជាក់ថា  ​ក្នុង​ពេលកន្លងមក​អូស្ត្រា​លី​​បានជួយ​លើវិស័យវប្បធម៌ គឺជួយលើចំណាត់​​ការផ្នែកបេតិកភណ្ឌនៅតំបន់ប្រាសាទអង្គរ ដោយបានចាត់ចែង​លើ​របៀបរៀប​រយ​ សណ្តាប់ធ្នាប់  ក្នុងការជួយសម្រួលអ្នកទេសចរណ៍ឲ្យមានលំហូរបានល្អញ្ជៀ​​កុំឲ្យមានការកកស្ទះ​ ចរាចរ​ដើម្បីកុំឲ្យបង្ករការប៉ះពាល់​ដល់ ភ្ញៀវដែលអញ្ជើញមកទស្សនាអង្គរវត្ត។

ត្តមបណ្ឌិតសភាចារ្យ សុខ អាន  ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាបានថ្លែង​​អំណរគុណចំពោះអូស្ត្រាលី ដែលបានជំរុញលើការបង្កើនទំនាក់ទំនង សហ​ប្រតិបត្តិការដ៍ល្អលើផ្នែកទេសចរណ៍ ផ្នែកបេតិកភណ្ឌ  ជាមួយកម្ពុជា ហើយជាងនេះអូស្ត្រាលីក៍​បានទទួលយកនិស្សិតកម្ពុជាក្នុង​មួយឆ្នាំៗ ចំនួន៥០នាក់ផងដែរ ​​ឲ្យទៅសិក្សានៅ​ប្រទេសអូស្ត្រាលី។

ក្រៅពីពិភាក្សាលើបញ្ហាខាងលើនេះភាគីទាំងពីរក៍បានពិភាក្សាគ្នាដោយផ្តោតលើកិច្ចសហប្រតិបត្តិការ វិនិយោគ ពាណិជ្ជកម្ម​ សេដ្ឋកិច្ច សំដៅ​ជំរុញ​ទំហំពាណិជ្ចកម្មរវាងប្រទេសទាំងពីឲ្យមានការរីក ធំធាត់ឡើងថែមទៀត៕​


អត្ថបទ៖ ប៊ុនធី


No comments:

Post a Comment