នៅល្ងាចថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៦ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជាបានដឹកនាំគណៈប្រតិភូត្រឡប់មកពីសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិត ឡាវវិញហើយប្រកបដោយសុខសុវត្ថិភាព បន្ទាប់ពីបានអញ្ជើញទៅបំពេញទស្សនកិច្ចការងាររយៈពេល២ថ្ងៃ ពីថ្ងៃទី១២ ដល់១៣ ខែមីនា ឆ្នាំ២០១៦។
ក្នុងដំណើរបំពេញទស្សនកិច្ចការងាររបស់សម្តេចតេជោ ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់របស់ ព្រះរាជា ណាចក្រ កម្ពុជាទៅកាន់ប្រទេសឡាវ ២ថ្ងៃនេះ គឺពិតជាមានសារសំខាន់ និងទទួលបាន លទ្ឋផលល្អប្រសើរ ដោយក្នុងជំនួបផ្លូវការនោះ ថ្នាក់ដឹកនាំនៃ ប្រទេសទាំង២ បានពិភាក្សាគ្នាលើបញ្ហាជាច្រើន ជាពិសេស ផ្តោត លើ ទំនាក់ទំនងនៃប្រទេសទាំង២ កម្ពុជា-ឡាវក្នុងពង្រឹងនិងពង្រីក ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំង ពីរឱ្យកាន់តែរឹងមាំរីកចម្រើនទ្វេឡើងថែមទៀត ព្រមទាំងជំរុញផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ វប្បធម៌ និងកីឡា រួមទាំងការ ទំនាក់ទំនងរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ ក្នុងការប្រាស្រ័យទាក់ទង គ្នាឱ្យកាន់តែជិតស្និទ្ធថែមទៀតពីមួយថ្ងៃទៅមួយថ្ងៃ៕
Monday, March 14, 2016
អនុប្រធានទី២ព្រឹទ្ធសភាអញ្ជើញជួបសំណេះសំណាលជាមួយនិស្សិត កំពុងបំពេញកម្មសិក្សានៅប្រទេសឡាវ
តាមបេសកជនពិសេសរបស់ទូរទស្សន៍ជាតិកម្ពុជាបានឱ្យដឹងថា នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៦នេះ ឯកឧត្តម ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា នៃព្រះរាជាណាចក្រ កម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយនិស្សិតកម្ពុជាចំនួន៥៤រូប កំពុងបំពេញកម្មសិក្សា នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
នៅក្នុងពិធីសំណេះសំណាលដែលធ្វើឡើងនៅស្ថានឯកអគ្គរាជទូតរបស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំទីក្រុង វៀងចន្ទន៍ ប្រទេសឡាវ ឯកឧត្តម ទេព ងន មានប្រសាសន៍ថា ដោយសារតែសម្តេចតេជោ នាយករដ្ឋមន្រ្តី មានការមមាញឹក ក្នុងការបំ ពេញទស្សនកិច្ចការងារនៅទីក្រុងវៀងចន្ទន៍នេះ សម្តេចបានអនុញ្ញាតឱ្យឯកឧត្ត មមកជួបសំណេះសំណាលដោយផ្ទាល់ជាមួយនឹងនិស្សិតកម្ពុជាទាំងអស់ ដែលកំពុងបំពេញកម្មសិក្សា នៅប្រទេសឡាវ។
ឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា មានប្រសាសន៍បញ្ជាក់ថា សម្តេចតេជោនាយករដ្ឋមន្រ្តី មានការនឹករលឹក ខ្លាំងណាស់ចំពោះក្មួយៗ និស្សិតទាំងអស់ដែលបានធ្វើដំណើរចាកឆ្ងាយពីមាតុប្រទេសមកបន្តកម្មវិធី សិក្សា នៅក្រៅប្រទេស តួយ៉ាងដូចជាប្រទសឡាវនាឱកាសនេះជាសក្ខីភាពស្រាប់។ ឯកឧត្តម ទេព ងន មាន ប្រសាសន៍បន្តថា ជានិច្ចកាលនៅពេលដែលសម្តេចតេជោនាយករដ្ឋមន្រ្តីអញ្ជើញទៅបំពេញបំពេញទស្សនកិច្ច ផ្លូវការ ក៏ដូចជាការអញ្ជើញបំពេញទស្សនកិច្ចការងារនៅក្រៅប្រទេសម្តងៗ សម្តេចតេជោតែងតែមានកម្មវិធី ជួបជុំជាមួយក្មួយៗ ចៅៗ ជានិស្សិតទាំងអស់មិនដែលអាក់ខានម្តងណាឡើយ ទាំងនោះគឺបានបង្ហាញឱ្យ ឃើញពីការគិតគួរអាណិតស្រឡាញ់ និងការមានព្រហ្មវិហារធម៌រវាងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលចំពោះសុខទុក្ខ និងការលំបាក ក្នុងការសិក្សារបស់និស្សិតទាំងអស់ ដែលជាទំពាំស្នងឫស្សីជាអ្នកបន្តវេនរបស់ប្រទេសជាតិ។
ឯកឧត្តមក៏បានផ្តាំផ្ញើដល់និស្សិតទាំងអស់ ត្រូវធ្វើការតាមដានពីសកម្មភាពរបស់ប្រទេសកម្ពុជា តាមរយៈ ប្រព័ន្ធវិទ្យានៃសម័យសកលភាវូបនីយកម្មដ៏ទំនើបរបស់យើង ពិសេសត្រូវចេះពិចារណានូវរាល់ចំណុច វិជ្ជមានដែលរាជរដ្ឋាភិបាល បាននឹងកំពុងដឹកនាំថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខស ណ្តាប់ធ្នាប់ សង្គម ពិសេសការអភិវឌ្ឍប្រ ទេសជាតិដែលកំពុងមានការរីកចម្រើនឥតឈប់ឈរ ពីមួយថ្ងៃ ទៅមួយថ្ងៃ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។
ឯកឧត្តមអនុប្រធានទី២ បានសម្តែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរដល់និស្សិត អាហារូបករណ៍ កម្ពុជាទាំងអស់ ដែលបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ក្នុងការស្នាក់នៅសិក្សារៀនសូត្រ ប្រកបដោយ លទ្ធផលដ៏ត្រចះត្រចង់ ក្នុងរយៈពេលកន្លងមក ពិសេសការធ្វើទំនាក់ទំនងល្អក្នុងជួរនិស្សិត ដែលស្នាក់នៅ សិក្សា រៀនសូត្រជាមួយគ្នា ក៏ដូចជាធ្វើទំនាក់ទំនងល្អជាមួយសាស្រ្តាចារ្យ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ រួមទាំងបងប្អូនប្រជាពលរដ្ឋឡាវផ្ទាល់តែម្តង។ ឯកឧត្តមក៏បានផ្តល់នូវអនុសាសន៍ ណែនាំដ៏ខ្ពង់ខ្ពស់ ជូនដល់ និស្សិតអាហារូបករណ៍ទាំងអស់បន្តនូវស្មារតីគោរពស្រឡាញ់ និងចេះជួយយកអាសារពីគ្នាទៅវិញទៅមក ការធ្វើទំនាក់ទំនងល្អជាមួយនិងនិស្សិត ដែលស្នាក់នៅសិក្សារៀនសូត្រជាមួយគ្នា ពិសេសការបន្តនូវប្រពៃណី មិត្តភាព កិច្ចសហប្រតិបត្តិការល្អ ទាំងក្នុងការសិក្សានាពេលបច្ចុប្បន្ននិងទៅអនាគត។
នៅក្នុងឱកាសនោះដែរ ឯកឧត្តម ទេព ងន អនុប្រធានទី២ នៃព្រឹទ្ធសភា ក៏បានធ្វើការដាស់តឿនដល់និស្សិត អាហារូបករណ៍ទាំងអស់ ត្រូវគោរពវិន័យនិងសេចក្តីថ្លែថ្នូរ ក្នុងការសិក្សារៀនសូត្រ ត្រូវរស់នៅស្អាត ហូបស្អាត និងមិនត្រូវបង្កបញ្ហាអ្វីដល់ការសិក្សានិងការស្នាក់នៅ និងមួយផ្នែកទៀតត្រូវចូលរួមនៅក្នុងការងារ សង្គមឱ្យ បានច្រើននិងទូលំទូលាយ។
ជាមួយគ្នានោះត្រូវមានមនសិកាសាមគ្គីគ្នាក្នុងការសិក្សាស្រាវជ្រាវពីរបកគំហើញថ្មីៗ ដែលទាក់ទិនទៅនិង កម្មវិធីសិក្សា ពិសេសការរីកចម្រើនក្នុងអាស៊ាន ក៏ដូចជាការវិវត្តនៃសភាពការពិភពលោក។ នៅក្នុងពិធី សំណេះសំណាលគ្នានោះដែរ បានពាំនាំនូវថវិកាឧបត្ថម្ភរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ចែកជូនដល់ និស្សិត អាហារូបករណ៍ទាំង៥៤រូបផងដែរ៕

Subscribe to:
Posts (Atom)