ប្រធានគណៈកម្មការមហាផ្ទៃ
ការពារជាតិ និងសន្តិសុខ នៃរដ្ឋសភា ប្រទេសកម្ពុជា ឡាវ និង វៀតណាម បានជួបប្រជុំគ្នា
នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៥ នៅសណ្ឋាគារ ចំប៉ាសាក់ហ្រ្គែន ក្នុងខេត្តចំប៉ាសាក់
ប្រទេសឡាវ ដើម្បីជំរុញ និងគំាទ្រ ដល់គម្រោងអភិវឌ្ឍ តំបន់ត្រីកោណ អភិវឌ្ឍន៍
(CLV) ដែលរដ្ឋាភិបាល
ប្រទេសកម្ពុជា ឡាវ និង វៀតណាម បានបង្កើតរួមគ្នា។ កិច្ចប្រជុំនេះ បានប្រារព្ធពិធីបើក
ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តមបណ្ឌិត
សាយសុំផន ភុំវិហាន អនុប្រធានសភាជាតិ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
ប្រធានគណៈកម្មការជំនាញរដ្ឋសភាទំាងបីប្រទេស ដែលទទួលបន្ទុកវិស័យមហាផ្ទៃ ការពារជាតិ សន្តិសុខ បានលើកឡើងថា កិច្ចប្រជុំនេះជាការលើកស្ទួយ តួនាទី ភារកិច្ច ក្នុងការពិនិត្យ តាមដាន និងគំាទ្រ របស់រដ្ឋសភា ទៅដល់គម្រោងអភិវឌ្ឍតំបន់ត្រីកោណអភិវឌ្ឍន៍ ដែលរដ្ឋាភិ បាលប្រទេសទំាងបី កម្ពុជា ឡាវ និងវៀតណាម បាននឹងកំពុង អនុវត្តរួមគ្នា។
មានប្រសាសន៍ក្នុងឱកាសបើកកិច្ចប្រជុំ ឯកឧត្តម វីឡៃ ដួងម៉ានី ប្រធានគណៈកម្មាធិការការពារប្រទេស និងសន្តិសុខ រដ្ឋសភាឡាវ បានចាត់ទុកជំនួប នាពេលនេះ ថា មានសារៈសំខាន់ ក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទំាងបី ឲ្យកាន់តែល្អន្ថែមទៀត ដើម្បីជំរុញល្បឿន នៃការអភិវឌ្ឍ ក្នុងតំបន់ត្រីកោណ បានសម្រេចតាម ផែនការ។
ឯកឧត្តមបានសង្កត់ធ្ងន់ថា កិច្ចការការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៏(CLV) ឲ្យបានល្អ ជាផ្នែកសំខាន់ដើម្បីឈានដល់ ការសម្រេច តាមផែនការទំាងឡាយ ដែលបានដាក់ចេញ។

ចំណែក
ឯកឧត្តម ង្វៀន គីមខ័រ ប្រធានគណៈកម្មាធិការសន្តិសុខ
និងការពារប្រទេសនៃរដ្ឋសភាវៀតណាមវិញ បានចាត់ទុកថាតំបន់ត្រីកោណអភិវឌ្ឍន៍ ជាទីតាំង
ដ៏មានសក្តានុពល សម្រាប់ប្រទេសទាំងបី ទាំងផ្នែកនយោបាយ សេដ្ឋកិច្ច បរិស្ថានធម្មជាតិ
និងសន្តិសុខ។
ឯកឧត្តមបានបញ្ជាក់ថា “រដ្ឋសភាប្រទេសវៀតណាម បានគំាទ្រយ៉ាងពេញទំហឹងចំពោះផែនការអភិវឌ្ឍន៍តំបន់ត្រីកោណ និងត្រៀមជជែកផ្លាស់ប្តូរ បទពិសោធន៍ នៅក្នុងកិច្ច ប្រជុំពេលនេះ ដើម្បីធ្វើយ៉ាងណា ឲ្យសកម្មភាពអភិវឌ្ឍន៍តំបន់ត្រីកោណ មានដំណើរទៅមុខ ដោយរលូន”។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ហ៊ុន ណេង ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈនៃរដ្ឋសភាកម្ពុជា បានមានប្រសាសន៍ លើកឡើងថា រដ្ឋសភាកម្ពុជា បានចុះអនុស្សារណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការគ្នា ជាមួយរដ្ឋសភាប្រទេសឡាវ និងបានចុះកិច្ចព្រមព្រៀងស្តីពី សហប្រតិបត្តិការ គ្នាជាមួយរដ្ឋវៀតណាម ដែលកិច្ចព្រមព្រៀង និងអនុស្សារណៈនេះ ជាក្របខណ្ឌ័ច្បាប់ដ៏សំខាន់ ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ ការយល់ដឹងពីគ្នាទៅវិញទៅមក នៃស្ថាប័ននីតិប្បញ្ញត្តិទាំងបីប្រទេស ក្នុងការជំរុញ និងគំាទ្រការអភិវឌ្ឍតំបន់កោណដ៏មានសក្តានុពល។
ប៉ុន្តែ ឯកឧត្តមបានលើកឡើងថា ទោះបីរហូតមកដល់ពេលនេះ កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងបី ពិសេសរវាងរដ្ឋសភាប្រទេសទំាងបី បានទទួលលទ្ធផលវិជ្ជមាន ជាច្រើន យ៉ាងណាក្តី ក៏នៅមានបញ្ហាប្រឈមមួយចំនួនទៀត ដែលតម្រូវឲ្យ ប្រទេសកម្ពុជា វៀតណាម និងឡាវ បង្កើនកិច្ច សហប្រតិបត្តិការរួមគ្នា ដំណោះស្រាយ បញ្ហា សេសសល់ទៀត។
ឯកឧត្តម ហ៊ុន ណេង បានលើកពីបញ្ហាប្រឈម ដល់ការអភិវឌ្ឍនៅក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ រួមមានការគម្លាតឆ្ងាយពីគ្នា នូវជីវភាពរស់នៅរបស់ ប្រជាពលរដ្ឋ ការកសាង ហេដ្ឋារចនាសម្ព័ន្ធជនបទ នៃប្រទេសទំាងបី ដូចជាការផ្គត់ផ្គង់ទឹកស្អាត អគ្គិសនី ជាដើមនោះ មានភាពមិនស្មើគ្នា។ លើសពីនេះទៀត បទឧក្រិដ្ឋឆ្លងដែន ដូចការជួញដូរគ្រឿងញៀន ការជួញដូរស្រ្តី និងកុមារ ការរត់ពន្ធឆ្លងដែន បទល្មើសព្រៃឈើ ការជួញដូរអាវុធជាតិផ្ទុះ និងអំពើភេរវកម្ម នៅតែមាន។
ទោះយ៉ាងណា ឯកឧត្តម ហ៊ុន ណេង បានវាយតម្លៃខ្ពស់ចំពោះកិច្ចប្រជុំពេលនេះ ដោយបានចាត់ទុកថា បានប្រារព្ធធ្វើឡើងស្របទៅនឹង ចក្ខុវិស័យរបស់ អាស៊ាន ដែលកំពុង ឈានទៅសម្រេចឲ្យបាននូវ សមាហរណកម្មសេដ្ឋកិច្ច នៅចុងឆ្នាំ២០១៥នេះ។
ឯកឧត្តមបណ្ឌិត សាយសុំផន ភុំវិហាន បានមានប្រសាសន៍ថា សក្ខីភាពនៃកិច្ចសហប្រតិបត្តិការ រវាងប្រទេសកម្ពុជា វៀតណាម និងឡាវ ដ៏ល្អ និងស្អិតរមួត បានឆ្លុះបញ្ចាំង តាមរយៈកិច្ចប្រជុំនៅពេលនេះ។ ឯកឧត្តមបានលើកឡើងថា កិច្ចប្រជុំនេះ បានបង្ហាញពីស្មារតីអនុវត្តកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងបី ក្នុងការ ពង្រឹងពង្រីកចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យសំដៅរួមចំណែក លើកកម្ពស់ដល់ការអភិវឌ្ឍន៍ ប្រកបដោយចីរភាព សម្រាប់ប្រជាពលរដ្ឋ រស់នៅតំបន់ត្រីកោណអភិវឌ្ឍន៍។
ឯកឧត្តមអនុប្រធានរដ្ឋសភាជាតិទ្បាវ បានមានប្រសាសន៍បន្តថា ស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងបី បានគាំទ្រ និងលើកទឹកចិត្តដល់រដ្ឋាភិបាលនៃប្រទេស រៀងៗខ្លួន ក្នុងការអនុវត្ត និងសម្រេចឲ្យបាននូវសេចក្តីប្រាថ្នា ក្នុងការប្រែក្លាយតំបន់ត្រីកោណ ឲ្យទៅជាមជ្ឈមណ្ឌល ដែលមានកំណើនសេដ្ឋកិច្ច និងវិបុលភាព។

សូមបញ្ជាក់ថា
រដ្ឋាភិបាលប្រទេសកម្ពុជា ឡាវ និងវៀតណាម បានបង្កើត តំបន់អភិវឌ្ឍន៍ត្រីកោណកម្ពុជា
វៀតណាម និងឡាវ (CLV) នៅក្នុងខេត្តចំនួន១៣ ក្នុងនោះ ប្រទេស កម្ពុជាមានខេត្តចំនួន៤ គឺ
ខេត្តស្ទឹងត្រែង រតនគីរី មណ្ឌលគីរី និងខេត្តក្រចេះ។ ប្រទេសឡាវមានចំនួន៤ខេត្ត និងប្រទេសវៀតណាម
មានខេត្តចំនួន៥ ។ នេះជាលើកទី២ ហើយដែលគណៈកម្មការ ឬគណៈកម្មាធិការ រដ្ឋសភាប្រទេសទំាងបី
ដែលទទួលបន្ទុកវិស័យសន្តិសុខ ការពារជាតិ បានជួបប្រជុំគ្នាដើម្បីគំាទ្រ និងជំរុញការអភិវឌ្ឍន៍
តំបន់ត្រីកោណអភិវឌ្ឍន៍ របស់រដ្ឋាភិបាលខ្លួន ឲ្យដំណើរការទៅមុខបានលឿន ដើម្បីជាប្រយោជន៍ដល់
ប្រជាជននិងប្រទេសទំាងបី៕
អត្ថបទនិងរូបភាពពីនាយកដ្ឋានព័ត៌មានរដ្ឋសភា