នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៥នេះ រដ្ឋសភា បានចេញសេចក្តីប្រកាសព័ត៌មានមួយអំពី
ការជួបគ្នាម្តងទៀតរវាងថ្នាក់ដឹកនាំ គណបក្សនយោបាយដែលមានអសនៈក្នុងសភាទាំងពីរ ដើម្បីជួបប្រជុំពិភាក្សាគ្នាអំពីការធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា។
កិច្ចប្រជុំនឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍
ទី១ ខែតុលា ឆ្នាំ២០១៥ វេលាម៉ោង ៥ ល្ងាច នៅវិមានរដ្ឋសភា។ នេះបើតាមសេចក្តីប្រកាស
ចុះថ្ងៃទី២៨កញ្ញា។សេចក្តីប្រកាសព័ត៌មាននេះបានបន្តថា ថ្នាក់ដឹកនាំតំណាងរាស្ត្រ
នៃគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្តេចក្រឡាហោម ស ខេង ប្រធាន ចំណែកថ្នាក់ដឹកនាំតំណាងរាស្ត្រ
នៃគណបក្សសង្គ្រោះជាតិ ដឹកនាំដោយលោកសមរង្ស៊ី ប្រធាន និងមានការចូលរួមពីក្រុមការងារចម្រុះគណបក្សនៃគណៈកម្មការពិសេសចំពោះកិច្ច
រៀបចំតាក់តែងសេចក្តីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា៕

No comments:
Post a Comment