Monday, July 03, 2023

វិភាគអន្តរជាតិ៖ តើ NATO នឹងទទួលយកអ៊ុយក្រែន ក្នុងកិច្ចប្រជុំ នៅលីទុយអានី ឬ?


(វ៉ាស៊ីនតោន)៖ មេដឹកនាំនៃប្រទេសទាំង៣១ ជាសមាជិកបក្សសម្ព័ន្ធយោធា NATO នឹងត្រូវជួបប្រជុំគ្នាក្នុងកិច្ចប្រជុំកំពូលដែលនឹងចាប់ផ្ដើមពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែកក្កដានេះ នៅឯទីក្រុងវីលនីញូស (Vilnius) ប្រទេសលីទុយអានី។ កិច្ចប្រជុំកំពូលនេះកើតមានឡើងនៅចំពេលវេលាដ៏សំខាន់មួយសម្រាប់ NATO និងសន្តិសុខអឺរ៉ុប ខណៈសង្រ្គាមនៅអ៊ុយក្រែនបានឈានចូលដល់ដំណាក់កាលដ៏សំខាន់នៃប្រតិបត្តិការវាយបករបស់អ៊ុយក្រែន និងការកើនឡើងអស្ថិរភាពនៅរុស្ស៉ី។

នៅក្នុងកិច្ចប្រជុំកំពូលនៅឯទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ កាលពីឆ្នាំ២០២២ សម្ព័ន្ធមិត្ត NATO ទាំងអស់បានឯកភាពគ្នាលើគោលការណ៍យុទ្ធសាស្ត្រថ្មីមួយ ដែល ចាត់ទុករុស្ស៉ីជា «ការគំរាមកំហែងដោយផ្ទាល់» ព្រមទាំងបានដាក់ចេញយុទ្ធសាស្ត្រថ្មីមួយ ក្នុងការពង្រឹងសមត្ថភាពយោធាសំដៅកំញើញទប់ស្កាត់ការឈ្លានពានរបស់ រុស្ស៉ីប្រឆាំងនឹងប្រទេសជាសម្ព័ន្ធមិត្តរបស់ខ្លួន។ ប៉ុន្តែ កិច្ចប្រជុំក្នុងទីក្រុងវីលនីញូស នៅសប្ដាហ៍ក្រោយនេះ រឿងមួយដែលគេកំពុងតាមដានបំផុត នោះគឺ «សមាជិកភាព NATO របស់អ៊ុយក្រែន នឹងទៅជាយ៉ាងណា»?

* តើអ៊ុយក្រែន នឹងចូល​ NATO ក្នុងទីក្រុងវីលនីញូស?

បើទោះបីជាអ៊ុយក្រែនបានដាក់ពាក្យស្នើសុំចូលជាសមាជិក NATO ជាផ្លូវការ កាលពីឆ្នាំ២០២២ក៏ដោយ ក៏គ្រប់ភាគីទាំងអស់ រួមទាំងលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ក្នុងពេលបច្ចុប្បន្ន សុទ្ធតែមើលឃើញថាអ៊ុយក្រែននឹងមិនអាចក្លាយជាសមាជិក NATO បាននោះទេ ដរាបណាសង្រ្គាមមិនទាន់បញ្ចប់។ ក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃទី២៨ ខែមិថុនាកន្លងទៅ លោក ហ្សេលេនស្គី បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំសូមកត់សម្គាល់ជាថ្មីថា...យើងដឹងច្បាស់ថាអំឡុងសង្រ្គាម យើងនឹងមិនអាច ក្លាយជាសមាជិក NATO បានឡើយ ប៉ុន្តែ​យើងត្រូវតែមានជំនឿចិត្តថានៅក្រោយសង្រ្គាមបញ្ចប់ យើងនឹងក្លាយជាសមាជិក NATO»។

ដូច្នេះ អ្វីដែលអ៊ុយក្រែនចង់បាននៅពេលនេះ នោះគឺចង់ឱ្យសម្ព័ន្ធមិត្ត NATO បញ្ជូនសារមួយយ៉ាងរឹងមាំថាសមាជិកភាពរបស់ខ្លួន កំពុងដំណើរការទៅមុខ។ តែយ៉ាងណា ក៏ដោយ បណ្ដាប្រទេសជាសមាជិក NATO ទាំងអស់មិនមានគោលជំហររួម លើអ្វីដែលពួកគេអាចផ្ដល់ឱ្យអ៊ុយក្រែន ក្នុងទីក្រុងវីលនីញូសនោះទេ។ បណ្ដាប្រទេសដែល មានការប្រុងប្រយ័ត្នខ្ពស់បំផុតដូចជាសហរដ្ឋអាមេរិក អាល្លឺម៉ង់ និងបណ្ដាប្រទេសអឺរ៉ុបខាងត្បូង មានការព្រួយបារម្ភដោយខ្លាចក្រែងថាសេចក្ដីប្រកាសក្នុងទីក្រុង ប៊ុយការ៉េស ឆ្នាំ២០០៨ អាចនឹងកើតឡើងជាថ្មី ពោលគឺជាពេលដែលអ៊ុយក្រែន និងហ្ស៊កហ្ស៉ីទទួលបានពាក្យសន្យាផ្ដល់សមាជិកភាព ដោយមិនមានជំហានជាក់ស្ដែង អ្វីសោះ ហើយបន្ទាប់ពីនោះ រុស្ស៉ីបានបង្កសង្រ្គាមលើប្រទេសទាំង២នេះ។

ចំណែក បណ្ដាប្រទេសដែលមាននិន្ននាការប្រឆាំងរុស្ស៉ីដូចជារដ្ឋទាំង៣ក្នុងតំបន់បាល់ទិក (អេស្ដូនី ឡេតូនី និងលីទុយអានី) រួមទាំងប៉ូឡូញ និងបណ្ដាប្រទេសក្នុងតំបន់ អឺរ៉ុបកណ្ដាល យល់ថាអ៊ុយក្រែនបានបង្ហាញ NATO ពីគុណតម្លៃ និងសមត្ថភាពនៅលើសមរភូមិ ហើយការកើនឡើងនៃសមត្ថភាពយោធារបស់អ៊ុយក្រែន គឺអាចជួយដល់ បក្សសម្ព័ន្ធយោធាលោកខាងលិចមួយនេះ ក្នុងការទប់ស្កាត់ការឈ្លានពានរបស់រុស្ស៉ីនៅពេលអនាគត។ មិនតែប៉ុណ្ណោះ ប្រទេសទាំងនេះក៏បានបញ្ជាក់ច្បាស់ៗ ផងដែរថា ការស្ទាក់ស្ទើរណាមួយ វាមានន័យស្មើ «នឹងការផ្ដល់អំណាចវេតូដល់រុស្ស៉ី»​ ជំទាស់នឹងសមាជិកភាព NATO​ របស់អ៊ុយក្រែន។

បើតាមក្រុមអ្នកវិភាគ លទ្ធផលដែលគេអាចរំពឹងបានពីប៉ូលទាំង២ ដែលក្នុងនោះសម្ព័ន្ធមិត្តខ្លះដូចជាចក្រភពអង់គ្លេស បារាំង និងបណ្ដាប្រទេសអឺរ៉ុបខាងជើង អាចនឹងដើរ បានឆ្ងាយជាងសេចក្ដីប្រកាសក្នុងទីក្រុង ប៊ុយការ៉េសឆ្នាំ២០០៨ ប៉ុន្តែ មិនមែនជាការទទួលយកអ៊ុយក្រែនជាសមាជិក NATO ឡើយ។ ជាឧទាហរណ៍៖ លោក ម៉ាក្រុង ប្រធានាធិបតីបារាំង បាននិយាយហើយថាអ៊ុយក្រែនគួរតែទទួលបានការផ្ដល់ជូននូវ «ផ្លូវ» ឆ្ពោះទៅរកសមាជិកភាព ស្របពេលរដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក James Cleverly បញ្ជាក់ថាទីក្រុងឡុងដ៍ នឹងគាំទ្រដល់នីតិវិធីពន្លឿនការចូលរួមរបស់អ៊ុយក្រែនក្នុង NATO។ ដើម្បីបញ្ចៀសកុំឱ្យសេចក្ដីប្រកាសក្នុងទីក្រុង ប៊ុយការ៉េស កើតឡើងជាថ្មី កិច្ចព្រមព្រៀងណាមួយក្នុងទីក្រុងវីលនីញូស ត្រូវតែសម្រេចឱ្យបាននូវលទ្ធផលជាក់ស្ដែង។ អគ្គលេខាធិការអង្គការ NATO លោក Jens Stoltenberg ធ្លាប់បានប្រកាសពីគោលបំណងរៀបចំកិច្ចប្រជុំក្រុមប្រឹក្សា NATO-អ៊ុយក្រែនជាលើកដំបូងក្នុងទីក្រុងវីលនីញូស ដោយមានការចូលរួមពីលោក ហ្សេលេនស្គី។

ជំហានជាក់ស្ដែងមួយទៀត គឺការលើកលែង ឬលុបចោលការតម្រូវឱ្យអ៊ុយក្រែន បំពេញទាំងស្រុងនូវផែនការសកម្មភាពសមាជិកភាព ឬ MAP (Membership Action Plan) ដូចដែលពួកគេបានលើកលែងចំពោះដំណើរការសុំចូល NATO របស់ហ្វាំងឡង់ និងស៊ុយអែត។

*​ តើអ៊ុយក្រែន នឹងទទួលបាន «ការធានាសន្តិសុខ» ដែរទេ?

ការជជែកដេញដោលពីការផ្ដល់ «ការធានាសន្តិសុខ» ឬក៏ផ្ដល់ការធានាសម្រាប់អ៊ុយក្រែនប្រឆាំងនឹងការឈ្លានពានថ្មីណាមួយរបស់រុស្ស៉ី នៅពេលអនាគត ក៏នឹងក្លាយជា របៀបវារៈមួយដ៏សំខាន់នៅឯកិច្ចប្រជុំកំពូលក្នុងទីក្រុងវីលនីញូសដែរ។ អ៊ុយក្រែន អាចនឹងស្វែងរកការធ្វើឱ្យប្រសើរឡើងនូវអនុស្សាណៈនៃការយោគយល់គ្នា (MOU) ទីក្រុងប៊ុយដាប៉ែស ឆ្នាំ១៩៩៤ ដែលបានផ្ដល់ «ការធានាសន្តិសុខ» ថា «ទាំងរុស្ស៉ី ចក្រភពអង់គ្លេស ឬក៏សហរដ្ឋអាមេរិក មិនអាចប្រើប្រាស់កម្លាំងយោធាប្រឆាំងនឹង អ៊ុយក្រែនបាននោះទេ ក្រោយទីក្រុងកៀវយល់ព្រមបោះបង់ចោលអាវុធនុយក្លេអ៊ែរ»។

លោក ហ្សេលេនស្គី ធ្លាប់បានបញ្ជាក់ថាលោកមិនមែនមើលឃើញថា «ការធានាសន្តិសុខ» គឺជាការជំនួសឱ្យសមាជិកភាព NATO នោះទេ ប៉ុន្តែការធានាសន្តិសុខ គឺជារឿងចាំបាច់មួយដែរ។ ការធានាសន្តិសុខថ្មីចុងក្រោយបំផុតដែលគេបានឃើញ នោះគឺការធានាសន្តិសុខគ្នាទៅវិញទៅមកដែលចក្រភពអង់គ្លេសបានផ្ដល់ឱ្យហ្វាំងឡង់ និងស៊ុយអែត អំឡុងនីតិវិធីស្នើសុំចូលជាសមាជិក NATO នៃប្រទេសទាំង២។ ជុំវិញការធានាសន្តិសុខនេះដែរ ចក្រភពអង់គ្លេស រួមជាមួយអាល្លឺម៉ង់ បារាំង និងសហរដ្ឋអាមេរិក ក៏បានពិចារណាហើយដែរលើ «ការផ្ដល់ការធានារួមមួយ» ដោយផ្ដោតលើការផ្ដល់ជំនួយយោធារយៈពេលវែងសម្រាប់អ៊ុយក្រែន។

ក៏ប៉ុន្តែ មិនមាន «កង់សង់ស៊ីស» ច្បាស់លាស់ថា «តើការធានាបែបណា» ដែលសម្ព័ន្ធមិត្តរបស់អ៊ុយក្រែនចង់ផ្ដល់ឱ្យទីក្រុងកៀវ នៅក្រៅ NATO នោះទេ ខណៈ នាយករដ្ឋមន្ត្រីអេស្ដូនី លោកស្រី Kaja Kallas យល់ថាការធានាសន្តិសុខដែលអាចដំណើរការយ៉ាងពិតប្រាកដ គឺមានតែនៅក្នុង NATO តែមួយគត់៕

យុវជនសេដ្ឋកិច្ចរាប់ពាន់នាក់ ដឹកនាំដោយបណ្ឌិត ឡីសុភាព ចូលរួមដង្ហែរក្បូមឃោសនាជាមួយបក្សទេព្តា មាថ្ងៃដំបូង។

 

លិខិតមិត្តអ្នកអាន៖ «តើលោក សម រង្ស៊ី បាននិយាយអ្វីខ្លះនៅលើ Facebook?»



មានពាក្យពីរម៉ាត់ដែលពិពណ៌នាយ៉ាងល្អបំផុតចំពោះសាររបស់លោក សម រង្ស៊ី នៅលើហ្វេសប៊ុក ដើម្បីញុះញង់អ្នកគាំទ្រគណបក្សប្រឆាំងនោះ គឺ «ហិង្សា» និង «រើសអើងជាតិសាសន៍»។ ស្ថានបេសកកម្មការទូតបរទេសភាគច្រើនដែលមានមូលដ្ឋាននៅទីក្រុងភ្នំពេញ ដែលអាចទទួលសេវាបកប្រែជាភាសាខ្មែរ អាចយល់បានយ៉ាងងាយនូវចរិតញុះញង់ និងហិង្សានៃសាររបស់លោក សម រង្ស៊ី និងក្រុមប្រឆាំង ដែលភាគច្រើនសរសេរជាភាសាខ្មែរ ដើម្បីលាក់បាំងនូវសារទុច្ចរិត និងឃោរឃៅរបស់ពួកគេ ដែលពោរពេញទៅដោយ កំហឹង។
ខាងក្រោមនេះ ជាឧទាហរណ៍ខ្លះៗពីទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី។ សូមបញ្ជាក់ថា សារខាងក្រោមគ្រាន់តែជាឧទាហរណ៍មួយចំនួនប៉ុណ្ណោះ ហើយនៅមានសារដ៏អាក្រក់ ឃោរឃៅជាច្រើនទៀត ដែលគំរាមកំហែងអាយុជីវិតថ្នាក់ដឹកនាំកម្ពុជា, ប្រមាថធ្ងន់ធ្ងរដល់អង្គព្រះករុណាព្រះមហាក្សត្រ និងបរិហារកេរ្តិ៍ ដែលមិនអាចទទួលយកបានទាក់ទងនឹងទំនាក់ទំនងលោហិតរវាងសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងឯកឧត្តម ហ៊ុន ម៉ាណែត។ សារទាំងនោះវាទុយ៌សពន់ពេក ដែលស្មេរ មានអារម្មណ៍ខ្ពើមរអើម ហើយមិនអាច នឹងយកមកសរសេរឡើងវិញនៅក្នុងអត្ថបទមួយនេះ។

ជាការគួរឱ្យសោកស្តាយ Facebook មិនបានយកភ្នែកមើល យកត្រចៀកស្តាប់នូវសារពេញដោយការញុះញង់ និងរើសអើងពូជសាសន៍របស់លោក សម រង្ស៊ី និងក្រុមប្រឆាំងនោះទេ ហើយយើងក៏មិនយល់ដែរថា អ្វីទៅដែល Facebook ហៅថា គោលការណ៍សីលធម៌ក្នុងបណ្តាញសង្គមនោះ។

យើងមានតែសន្និដ្ឋានថា Facebook កំពុងតែការពាររបៀបវារៈនយោបាយរបស់ក្រុមប្រឆាំងជ្រុលនិយម ដែលញុះញង់អំពើហិង្សានិងរើសអើងពូជសាសន៍ ដែលពិភពលោកទាំងមូលកំពុងស្អប់ខ្ពើម ។ ឬមួយ ក៏ Facebook ចង់លើកតម្កើងវប្បធម៌ហិង្សាបែបនេះនៅក្នុងសង្គមខ្មែរ ប៉ុន្តែ យើងជឿជាក់ថា ប្រជាជនខ្មែរឆ្អែតឆ្អន់ហើយនឹងអំពើហិង្សា ហើយប្រជាជនខ្មែរក៏អាចឆ្អែតឆ្អន់នឹងការមិនអើពើរបស់ Facebook ដូចគ្នា។
 
សារចុះក្នុងទំព័រហ្វេសប៊ុក ចុះថ្ងៃទី ៣ កក្កដា ២០១៨ អំពាវនាវទៅកាន់កងកម្លាំងប្រដាប់អាវុធ លោក សម រង្ស៊ី ប្រធានចលនាសង្គ្រោះជាតិនឹងធ្វើសេចក្តីអំពាវនាវទៅកាន់កងកម្លាំងប្រដាប់អាវុធគ្រប់អង្គភាព គ្រប់ជាន់ថ្នាក់ គ្រប់តំបន់ទូទាំងប្រទេសកម្ពុជា ដើម្បីស្នើឱ្យកងកម្លាំងប្រដាប់អាវុធដែលមានឈាមជ័រជាខ្មែរ ចូលរួមក្នុងបេសកកម្មសង្គ្រោះជាតិយើង ដោយរំដោះប្រទេសកម្ពុជា ពីក្រញ៉ាំពួកក្រុមក្បត់ជាតិ ដែលដឹកនាំស្រុកយើង សព្វថ្ងៃ ឆ្ពោះទៅរកមហន្តរាយតាមគម្រោងបរទេសឈ្លានពានដែលចង់លេបត្របាក់ទឹកដីប្រទេសកម្ពុជា និងរំលាយពូជសាសន៍ខ្មែរ។

ពាក្យសម្តីរបស់ទណ្ឌិត សម រង្ស៊ី នៅក្នុងវីដេអូផ្សាយក្នុង Sam Rainsy Facebook Page នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៩យើងនឹកដល់ប្រទេសរូម៉ានីក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ មានជនផ្តាច់ការមួយឈ្មោះ Nicolae Ceaușescu ផ្តាច់ការជាង ហ៊ុន សែន ទៅទៀត ។ ស្អីអាងទ័ព ស្អីអាងទ័ព ស្អីអាងទ័ព ប្រើទ័ពបង្ក្រាបប្រជាពលរដ្ឋរាប់សិបឆ្នាំ ។ តែថ្ងៃមួយ ប្រជាពលរដ្ឋឈឺចាប់ ឈឺចាប់មែនទែន ដល់ក គឺគាត់ប្រាប់បងប្អូនគាត់ កូនចៅគាត់ ក្នុងកងកម្លាំងប្រដាប់អាវុធ ការពារ  Ceaușescu តើកាពារជនផ្ដាច់ការ Nicolae Ceaușescu ដល់ណាទៀត ត្រូវការពារកូនចៅយើង សាច់ឈាមយើង ជនរួមជាតិយើង ឲ្យមានសេរីភាព ឲ្យមានយុត្តិធម៌ ឲ្យមានភាពថ្កុំថ្កើង រុងរឿងនៅក្នុងសង្គមជាតិយើង ។ ភាសាទាំងអស់នេះ យើងត្រូវនិយាយជាមួយទាហានខ្មែរឥឡូវនេះ ។ខ្ញុំជឿថា ថ្ងៃណាមួយ ហ៊ុន សែន នឹងដូចគ្នាអញ្ចឹង ។ ពេលនោះ Ceaușescu គាត់ប្រាប់បញ្ជាឲ្យកងទ័ពបង្ក្រាបបាញ់លើប្រជាពលរដ្ឋ ។ ស្រាប់តែទាហាន បែរចុងកាណុងមករកគាត់វិញ ។ រូបគាត់ Ceaușescu និងប្រពន្ធគាត់បានរត់ជិះឧទ្ធម្ភាគចក្ររត់ចុះទៅដល់កន្លែងមួយ ប្រជាពលរដ្ឋព័ទ្ធចាប់កាត់ទោស ប្រហារជីវិត បាញ់ និងសម្លាប់ចោល ទាំងប្រពន្ធរបស់គាត់ ឈ្មោះ អេឡេណា ។
 
ពាក្យសម្តីរបស់ សម រង្ស៊ី ផ្សាយនាថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៩ អ្វីដែលខ្ញុំប្រកាសថ្ងៃនេះ ខ្ញុំប្រកាសអោយច្បាស់ ខ្ញុំនឹងទៅប្រទេសកម្ពុជាវិញនេះ មិនមែនឲ្យ ហ៊ុន សែនមកចាប់ខ្ញុំទេ ខ្ញុំទៅចាប់ ហ៊ុន សែន វិញ ។
យើងចូលប្រទេសកម្ពុជាវិញជាមួយបងប្អូនខ្មែរដែលខ្ញុំរៀបរាប់អំបាញ់មិញ រាប់ម៉ឺន រាប់សែន រាប់លាននាក់ទៅចាប់ដៃជាមួយបងប្អូនខ្មែរ សូមឱ្យប្រជារាស្ត្រខ្មែរងើបឈរឡើងទាំងអស់គ្នា ។ ខ្មែរគ្រប់មជ្ឈដ្ឋានរួមទាំងកងកម្លាំងប្រដាប់អាវុធផងដែរ ខ្មែរគ្រប់មជ្ឈដ្ឋាន ដែលឈឺចាប់យូរហើយ សូមងើបឈរឡើងទាំងអស់គ្នា ទាមទារយកប្រទេសកម្ពុជាវិញឲ្យទាល់តែបាន ។ ខ្មែរយើងទាំងអស់គ្នា បងប្អូន ទាំងទាហាន ប៉ូលិស ទាំងកម្មករ ទាំងកសិករ ទាំងយុវជន សូមងើបឈរឡើងទាំងអស់គ្នាបងប្អូន យើងទៅរំដោះប្រទេសជាតិយើង ពីក្រញ៉ាំជនក្បត់ជាតិ ហ៊ុន សែន ។ ខ្ញុំជឿថាការប្ដេជ្ញាចិត្តរបស់បងប្អូនយើងថ្ងៃនេះ នឹងនាំមកនូវជោគជ័យសម្រាប់ប្រជាជនខ្មែរទាំងមូល ។ បងប្អូនទាំងអស់គ្នាយើងប្ដេជ្ញាទៅប្រទេសកម្ពុជារំដោះប្រទេសកម្ពុជាឲ្យទាល់តែបាន ក្នុងឆ្នាំ ២០១៩ នេះ ។

សារក្នុងទំព័រហ្វេសប៊ុក ចុះថ្ងៃទី ១១ កុម្ភៈ ២០១៩ សេចក្តីព្រមានដល់អ្នកវិនិយោគចិននៅកម្ពុជា អ្នកវិនិយោគ និងជនជាតិចិន ដែលមានវត្តមាននៅស្រុកខ្មែរ ត្រូវដឹងថា ស្ថានការណ៍នយោបាយនៅប្រទេសកម្ពុជា នឹងកាន់តែតានតឹងឡើងៗ ចាប់ពីពេលនេះទៅ។ ព្រឹត្តិការណ៍ថ្មីដ៏សំខាន់ អាចកើតមានឡើងគ្រប់ពេលវេលា ក្នុងឆ្នាំ ២០១៩ នេះ ដោយសារតែប្រជារាស្ត្រខ្មែរ មានបំណងចង់ប្តូររបប ហ៊ុន សែន ចេញ។ ផលប្រយោជន៍របស់អ្នកវិនិយោគ និងជនជាតិចិនខ្លួនឯង តម្រូវឲ្យពួកគេពិនិត្យឡើងវិញ រាល់សកម្មភាព និងគម្រោងទាំងឡាយរបស់ពួកគេ ហើយក៏តម្រូវឲ្យពួកគេ ដោះស្រាយបញ្ហាទាំងឡាយ ដែលពួកគេបានបង្កឲ្យពលរដ្ឋខ្មែរជាអ្នករងគ្រោះ ដោយសារពួកគេ។….ជនជាតិចិនទាំងនោះ ត្រូវដឹងថា ពួកគេបានធ្វើឲ្យប្រជាពលរដ្ឋខ្មែរទាំងមូល មានការក្តៅក្រហាយចំពោះពួកគេ។ ដូច្នេះ ជាការប្រុងប្រយ័ត្នដ៏ត្រឹមត្រូវ បើពួកគេឈប់បំពានមកលើជនជាតិខ្មែរ ឈប់ព្រហើន ហើយចេះសម្តែងការគោរពខ្លះ ចំពោះជនជាតិខ្មែរ ដែលជាម្ចាស់ស្រុក។ បើមិនយ៉ាងដូច្នោះទេ ពួកជនជាតិចិនទាំងនោះ អាចប្រឈមមុខពីការផ្ទុះកំហឹង ពីសំណាក់ជនជាតិខ្មែរជាម្ចាស់ស្រុក នៅពេលដែលព្រឹត្តិការណ៍នយោបាយថ្មី នឹងកើតមានឡើងក្នុងឆ្នាំ ២០១៩ នេះ។
 
ដោយ ចៅ សន្តិប្រណម្យ