(ប៉ៃលិន)៖ អង្គភាពកំចាត់មីនខេត្តប៉ៃលិន ហៅកាត់ថា ម៉ាពូ Mapou បានបើកសិក្ខាសាលាអនុម័តដីចំការមីន សំរាប់បញ្ចូលក្នុង ផែនការបោសសំអាត ឆ្នាំ២០១៧ ចំនួន៤៩ចំការ លើទំហំដី ២.៨៤៨ហិកតា។
កិច្ចប្រជុំដែលបានធ្វើឡើង នៅរសៀលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ មានការចូលរួមពីតំណាង ប្រតិបត្តិករដោះមីនក្នុងខេត្តប៉ៃលិន មានអង្គការ CMAC , អង្គការ MAG, អង្គការMPMEC, និងអង្គការ Halo Trust។
លោក ឈិម សម្បត្តិ ប្រធានអង្គភាព Mapou ខេត្តប៉ៃលិនបានឱ្យដឹងថា «ក្នុងឆ្នាំ២០១៦ យើងបានបោសសំអាតមីន និងគ្រាប់មិនទាន់ផ្ទុះបានចំនួន៥៤ចំការ ស្មើនឹងផ្ទៃដីចំនួន៣.២៥៩ ម៉ែត្រការ៉េ, បោសសំអាតបានគ្រាប់ប្រភេទ AMPបានចំនួន ១១៣៥ គ្រាប់ , ATMបានចំនួន ១៧គ្រាប់, និងប្រភេទUXO បានចំនួន ៦៨២គ្រាប់, ដោយសំរេចបាន៥៧% បើប្រៀបនឹង ផែនការប្រចាំឆ្នាំ»។
លោកបានបន្តថា នៅក្នុងឆ្នាំ២០១៦នេះ មានជនរងគ្រោះដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះចំនួន៦នាក់ ស្មើនឹង ៥ករណី ក្នុងនោះនៅក្នុងសង្កាត់បយ៉ាខាចំនួន២នាក់ ឃុំសាលាក្រៅចំនួន១នាក់ ឃុំស្ទឹងត្រង់២នាក់ និងឃុំស្ទឹងកាច់១នាក់។
លោកបានបន្តទៀតថា សំរាប់ឆ្នាំ២០១៧នេះ យើងមានប្រតិប័ត្តករចំនួន៣អង្គភាព គឺ CMAC ចំនួន៤ចំការមីន មានទំហំដី៦៨៧ហិចតា , អង្គការMAG ចំនួន២០ចំការ មានទំហំដី ១.២៣៣ហិចតា និងអង្គការ Halo Trust ចំនួន២៥ចំការ មានទំហំដី ៩២៧ហិកតា សរុបក្នុងផែនការបោសសំអាតមីនក្នុងឆ្នាំ២០១៧នេះ យើងមាន ៤៩ចំការ មានទំហំដី ២.៨៤៨ហិកតា។
លោកកើត សុធា អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មាធិការសកម្មភាពមីនខេត្តប៉ៃលិនបានលើកឡើងថា៖ មកដល់ពេលបច្ចុប្បន្ននេះយើងបានដោះមីន រំដោះដីកសិកម្មជូនប្រជាពលរដ្ឋ ក៍ដូចជាដោះមីនសំរាប់កសារហេដ្ឋារចនាសម្ព័ន្ធ ធ្វើអោយអត្រាគ្រោះថ្នាក់ដោយសារមីន និងគ្រាប់មិនទាន់ផ្ទុះមានការថយចុះយ៉ាងច្រើន សំរាប់ខេត្តប៉ៃលិនយើង ហើយស្នាដៃ ដោះមីនរបស់ខេត្តប៉ៃលិនយើងមានការល្អប្រសើ ទទួលបានការកោតសរសើពីថ្នាក់ជាតិនិងបានយក ខេត្តប៉ៃលិនជាគំរូ បង្ហាញដល់ខេត្តផ្សេងៗទៀតផង។
លោកបានបន្តថា «នៅក្នុងឆ្នាំ២០១៧នេះ យើងត្រូវខិតខំជំរុញការដោះមីននេះបន្ថែមទៀត ធ្វើយ៉ាងណាប្រឹងប្រែង អោយអស់ពីលទ្ធភាព សំរេចបានតាមផែនការកំណត់ ដោយជំរុញសកម្មភាពចុះពិនិត្យជាក់ស្តែងដល់ចំការមីន ដើម្បីអោយបានដឹងពីការលំបាក ការងាយស្រួលរបស់ប្រតិប័ត្តករក្នុងការដោះមីននៅតំបន់នោះ ហើយត្រូវមានយន្តការ ផ្សព្វផ្សាយអោយបានខ្លាំងខ្លាថែមទៀតដល់ប្រជាពលរដ្ឋនៅមូលដ្ឋានអោយបានយល់ពីបញ្ហាគ្រោះថ្នាក់ដោយសារគ្រប់មីន និងគ្រាប់មិនទាន់ផ្ទុះ ដើម្បីត្រៀមលក្ខណៈសម្បត្តិអោយបានគ្រប់គ្រាន់សំរាប់ទទួលគណប្រតិភូថ្នាក់ជាតិ មកទស្សនកិច្ច សិក្សាបញ្ហាមីននៅក្នុងខេត្តប៉ៃលិនយើង និងត្រូវជំរុញអោយមានការសហការ ចូលរួមអោយបានច្រើនពីប្រជាពលរដ្ឋ មូលដ្ឋាន ក្នុងការងារដោះមីន និងការប្រគល់-ទទួលដីចំការមីន ពីប្រតិបត្តិករដោះមីនរបស់យើង»៕