Saturday, July 04, 2015

គណៈ​ប្រតិភូ​រដ្ឋសភា-ព្រឹទ្ធសភា​កម្ពុជា​ចុះសួរ​សុខ​ទុក្ខ​កងទ័ព​នៅ​ព្រំដែន​កម្ពុជា-ថៃ

រយៈពេលពេញមួយថ្ងៃនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៥ គណៈប្រតិភូសភានៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយឯកឧត្តម ឈាង វុន សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា និងជាប្រធានគណៈកម្មការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា តំណាងរដ្ឋសភា និងលោកជំទាវ កែវ ម៉ាលី សមាជិកព្រឹទ្ធសភា និងជាសមាជិកគណៈកម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃព្រឹទ្ធសភា តំណាងឲ្យព្រឹទ្ធសភា បានអញ្ជើញចុះសួរសុខទុក្ខកងទ័ព ប្រចាំការនៅព្រំដែនកម្ពុជា-ថៃ នៅទិសទី១ តំបន់ប្រាសាទព្រះវិហារ ក្នុងទីតាំងវរះសេនាតូចលេខ៣៨២ ក្នុងកងពលអន្តរាគមន៍លេខ៨ ដែលស្ថិតនៅឃុំស្រអែម ស្រុកជាំក្សាន ខេត្តព្រះវិហារ និងទិសទី៣ ប្រាសាទតាមាន់ តាក្របី ដែលស្ថិតនៅស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
អញ្ជើញចូលរួមជាកិត្តិយសក្នុងកម្មវិធីទទួលគណប្រតិភូសភា នៃព្រះរាជាណាចក្រកម្ពុជា មានជាអាទិ៍ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង នាយសេនាធិការ ចំរុះនៃកងយោធពលខេមរភូមិន្ទ ឯកឧត្តម នាយឧត្តមសេនីយ៍ ជា តារា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ  ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការកងពលធំអន្តរាគមន៍ លេខ៣ ឯកឧត្តម ឧត្តមសេនីយ៍ឯក សៀក សុជាតិ នាយរងសេនាធិការចំរុះ និងជាមេ បញ្ជាការកងទ័ពព្រំដែន ឯកឧត្តម ឧត្តមសេនីយ៍ឯក កែវ ធី មេបញ្ជាការកងពលលេខ២ និងឯកឧត្តម មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានមួយចំនួន។
គណៈប្រតិភូរដ្ឋសភារួមមាន ឯកឧត្តម ឈាង វុន  សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា និងជាប្រធានគណៈកម្មការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា លោកជំទាវ លី គឹមលៀង សមាជិកគណៈកម្មការទី២ នៃរដ្ឋសភា លោកជំទាវ ពៅ សាវឿន សមាជិករដ្ឋសភា លោកជំទាវ នួន សុភ័ណ្ឌ សមាជិករដ្ឋសភា ចំពោះគណៈប្រតិភូព្រឹទ្ធសភាមាន លោកជំទាវ កែវ ម៉ាលី សមាជិកព្រឹទ្ធសភា និងជាសមាជិកគណៈកម្មការទី២ នៃព្រឹទ្ធសភា ឯកឧត្តម ឈិត គឹមយាត អនុប្រធានគណៈកម្មការទី៥ នៃព្រឹទ្ធសភា លោកជំទាវ ឡាក់ អូន សមាជិកគណៈកម្មការទី២ នៃព្រឹទ្ធសភា ឯកឧត្តម ហុង ទូហាយ សមាជិកព្រឹទ្ធសភា។
គណៈប្រតិភូព្រឹទ្ធសភា បាននាំយកអំណោយជាទឹកប្រាក់ចំនួន១០លានរៀល ដែលជាអំណោយរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ផ្ញើជូនដល់កងទ័ព និងសម្ភារៈ  ប្រើប្រាសើហូបចុកមួយចំនួនដូចជា ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ មី ទឹកសុទ្ធ ទឹកក្រូច ក្រមា ប្រេងកូឡា សរុបទឹកប្រាក់ចំនួន ១ម៉ឺន៤ពាន់៥០ដុល្លារសហរដ្ឋអាមេរិក ដែលជាអំណោយរបស់លោកជំទាវ កែវ ម៉ាលី សមាជិកព្រឹទ្ធសភា ផ្តល់ជូនដល់កងទ័ពប្រចាំការទាំងពីរទិស។ លោកជំទាវ កែវ ម៉ាលី ក៏បានឧបត្ថម្ភថវិកាដល់កងទ័ពទាំង២ទិស ដោយក្នុងម្នាក់ ២ម៉ឺនរៀល សរុបអស់ចំនួន ២៧លាន ៤សែន ២ម៉ឺនរៀល។ ជាមួយនេះ ឯកឧត្តម ឈាង វុន ក៏បានឧបត្ថម្ភថវិកាដែលជារបស់រដ្ឋសភា និង របស់ឯកឧត្តមផ្ទាល់ជូនដល់កងទ័ពប្រចាំការទាំង២ទិស ចំនួន ២២លានរៀលផងដែរ។
ក្នុងពេលជាមួយគ្នានេះដែរ កងទ័ពប្រចាំការទាំង២ទិសក៏បានស្នើសុំលោកជំទាវ កែវ ម៉ាលី នៅស៊ីម៉ង់ចំនួន ៥០តោន និងដែកចំនួន ១៨តោន ដើម្បីយកមកកសាងទីស្នាក់ការ និងការងារចាំបាច់ផ្សេងៗ៕

រដ្ឋសភា​នឹងរៀបចំ​សិក្ខា​សា​លាពិ​គ្រោះ​​យោបល់​លើ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សមាគម និងអង្គការ​មិនមែន​រដ្ឋាភិបាល



សេច​ក្តីប្រកាស​ព័ត៌មាន របស់​អគ្គ​លេខា​ធិការ​រដ្ឋសភា ស្តីពី​លទ្ធ​ផល​​នៃ​កិច្ច​ប្រជុំ​​គណៈ​កម្មាធិ​ការ​អចិ​ន្រ្តៃយ័​នៃរដ្ឋសភា