Wednesday, July 26, 2017
អភិបាលខេត្តសៀមរាប ចុះសួរសុខទុក្ខពលរដ្ឋ និងពិនិត្យការដ្ឋានស្ថាបនាផ្លូវក្រាលគ្រួសក្រហមមួយខ្សែ
នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ លោក ឃឹម ប៊ុនសុង អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានជួបសួរសុខទុក្ខប្រជាពលរដ្ឋ និងពិនិត្យការដ្ឋានស្ថាបនាផ្លូវក្រាលគ្រួសក្រហមមួយខ្សែនេះមានទទឹង ៨ម៉ែត្រ និងមានប្រវែង ១២គីឡូម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៦ រហូតដល់ចំនុចរហាលព្រួល ស្ថិតក្នុងភូមិរំជ័យច្រុះ ឃុំល្វែងឬស្សី ស្រុកជីក្រែង។ការស្ថាបនាផ្លូវ ដើម្បីអោយបងប្អូនងាយស្រួលក្នុងការធ្វើរដំណើរប្រកបរបរផ្សេងៗ ជាមួយគ្នានោះផងដែរ។ លោកអភិបាលខេត្តក៏បានផ្ដល់អាគារសិក្សា ១ ខ្នង ក្នុងភូមិនោះសម្រាប់សាលាបឋមសិក្សាដើម្បីជួយសម្រួលដល់ក្មួយៗក្នុងការធ្វើដំណើរទៅរៀននៅសាលាឆ្ងាយពីផ្ទះ និងបានផ្តល់ថវិកា ជូនលោកយាយ លោកតា និងបងប្អូនប្រជាពលរដ្ឋ ប្រមាណ ១៨០ នាក់ ម្នាក់ ២ ម៉ឺនរៀលផងដែរ ។
ចិននិយាយថា ខ្លួនចង់រក្សាស្ថិរភាពនៅក្នុងដែនសមុទ្រមានជម្លោះ
រដ្ឋមន្រ្តីការបរទេសចិនលោក Wang Yi បាននិយាយកាលពីម្សិលមិញថា ប៉េកាំងចង់រក្សាស្ថិរភាពនៅក្នុងសមុទ្រចិនខាងត្បូង ខណៈខ្លួនស្វែងរកសម្ព័ន្ធមិត្តនៅក្នុងតំបន់ចំពេលមានភាពតានតឹងកើតមានឡើងនៅក្នុងដែនទឹកមានជម្លោះនេះ។
អាមេរិកបានរិះគន់ចិនចំពោះការមិនគោរពច្បាប់អន្តរជាតិ ដោយសារតែការរសាងសង់ និងបង្កើតកោះសិប្បនិម្មិតសម្រាប់ដាក់ទ័ពនៅក្នុងសមុទ្រចិនខាងត្បូង ដែលជាការធ្វើឱ្យអន្តរាយដល់ស្ថិរភាពក្នុងតំបន់។
ចិនទាមទារភាគច្រើននៃតំបន់សមុទ្រដែលមានធនធានថាមពលច្រើននេះ ដែលជាតំបន់ឆ្លងកាត់ពាណិជ្ជកម្មដឹកជញ្ជូនតាមនាវាដែលមានទឹកប្រាក់ ៥ ទ្រីលានដុល្លារអាមេរិកជារៀងរាល់ឆ្នាំ។ ប្រទេសជិតខាងនោះមាន ប្រ៊ុយណេ ម៉ាឡេស៊ី ហ្វីលីពីន តៃវ៉ាន់ និងវៀតណាមក៏បានទាមទារផងដែរ។
ថៃមិនមែនជាប្រទេសដែលទាមទារនៅក្នុងតំបន់ជម្លោះនេះទេ ហើយក៏រក្សាជំហរអព្យាក្រិត្យរបស់ខ្លួនស្តីពីបញ្ហានេះ។
ការនិយាយដោះស្រាយបញ្ហាសមុទ្រចិនខាងត្បូង លោក Wang បានប្រាប់សារព័ត៌មាននៅក្នុងដំណើរទស្សនកិច្ចជាផ្លូវការមួយទៅកាន់ទីក្រុងបាងកកថា ចិនចង់ «រក្សាស្ថិរភាពនៅក្នុងសមុទ្រចិនខាងត្បូង ជាការគោរពទៅតាមលក្ខខណ្ឌដែលបានយល់ព្រមស្តីពីសេចក្តីប្រកាសក្រមប្រតិបត្តិ និងក្រមប្រតិបត្តិសម្រាប់ការអនុវត្តនាពេលអនាគតដ៏ខ្លីខាងមុខនេះ»។
ចិន និងបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍បានយល់ព្រមគ្នាកាលពីខែឧសភា ចំពោះផែនការសម្រាប់ក្រមប្រតិបត្តិ ដែលបានស្នើឡើងអស់រយៈពេលដ៏យូរមកហើយនោះចំពោះតំបន់ដែលមានជម្លោះនេះ។
ដំណើរទស្សនកិច្ចរបស់លោក Wang បានកើតមានឡើងមុនកិច្ចប្រជុំថ្នាក់តំបន់របស់ប្រទេសនៅក្នុងអាស៊ីអាគ្នេយ៍នៅម៉ានីលខែក្រោយនេះ។
គាត់និយាយថា «ចិន និងថៃដូចជាបងប្អូនប្រុសហ្នឹងគ្នាអញ្ចឹង»។
រដ្ឋមន្រ្តីការបរទេសថៃលោក Don Pramudiwinai បានសរសើរអំពីទំនាក់ទំនងចិន និងថៃ ហើយនិយាយថា គ្មានឧបសគ្គចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរនេះឡើយ។
នៅឆ្នាំនេះ ថៃបានទិញ ឧទ្ធម្ភាគចក្រ រថក្រោះ និងនាវាមុជទឹកចិន ដែលមានតម្លៃជាង ៥០០ លានដុល្លារអាមេរិក។
កាលពីខែមុន ថៃក៏បានយល់ព្រមទៅលើការសាងសង់ដំណាក់កាលទីមួយចំពោះគម្រោងផ្លូវដែកមានតម្លៃ ៥.៥ ប៊ីលានដុល្លារអាមេរិក ដើម្បីភ្ជាប់តំបន់ឧស្សាហកម្មឆ្នេរសមុទ្រខាងកើតជាមួយប៉ែកខាងត្បូងប្រទេសចិន ដោយឆ្លងកាត់ប្រទេសឡាវ ដែលជាផ្នែកមួយនៃការជំរុញហេដ្ឋារចនាសម្ព័ន្ធតំបន់ផ្លូវមួយខ្សែក្រវ៉ាត់មួយរបស់ចិន។
គម្រោងនេះបានផ្អាក ហើយក៏ត្រូវបានជំរុញឱ្យធ្វើឡើងវិញក្រោយពីលោក Prayuth Chan-ocha បានកែប្រែដាក់បទបញ្ជាប្រតិបត្តិនូវមាត្រា ៤៤ ។
លោក Wang បាននិយាយថា គាត់សង្ឃឹមថា គម្រោងផ្លូវដែកនេះនឹងលើកស្ទួយមុខមាត់របស់ថៃនៅក្នុងតំបន់ ហើយនិយាយថា ប្រទេសទាំងពីរនេះនឹងពុះពារដោះស្រាយភាពខុសប្លែករបស់ពួកគេដើម្បីនាំមកនូវគម្រោងផ្លូវដែកឱ្យទទួលបានផ្លែផ្កា៕
ប្រភព: AFP ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧

ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ចុះពិនិត្យមើលការជួសជុលផ្លូវជនបទមួយខ្សែ ដែលកំពុងរងការខូចខាតនារដូវភ្លៀង
ស្វាយរៀង៖ ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ មន្ត្រីជំនាញរបស់មន្ទីរអភិវឌ្ឍន៍ជនបទ ដឹកនាំដោយលោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ បានចុះពិនិត្យមើលការជួសជុលផ្លូវជនបទមួយខ្សែ ដែលកំពុងរងការខូចខាតនារដូវភ្លៀង។
អនុវត្តតាមអនុសាសន៍របស់លោកអភិបាលខេត្ត និងតាមសំណូមពររបស់លោកស្រី ម៉ែន ភក្តី ហុក ឡង់ឌី នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ មន្រ្តីជំនាញផ្លូវលំជនបទបានចុះកែសំរួលផ្លូវមួយខ្សែប្រវែង៤ គីឡូម៉ែត្រ ស្ថិតនៅតាមបណ្តោយផ្លូវទៅវត្តសិរីសោភា ក្នុងឃុំប្រាសាក់ ស្រុកស្វាយជ្រំ។
ជាការពិតជាក់ស្តែង មន្ត្រីរាជការ បំរើការនៅក្នុងក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទទាំងអស់ជានិច្ចកាល តែងតែយកចិត្តទុកដាក់ខិតខំបំពេញការងារទៅតាមតួនាទីរៀងៗខ្លួន ដើម្បីសម្រេចបាននូវផែនការរបស់ក្រសួង ហើយក៏ដូចជាដើម្បីសម្រេចបានទៅតាមផែនការ យុទ្ធសាស្ត្រជាតិ កាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល ក្នុងការបង្រួមគម្លាតរវាងទីក្រុងនិងជនបទ ដែលមានសមទ្ធិផលដ៏ច្រើនលើសលប់ ដូចជាផ្លូវថ្នល់មាន ផ្លូវក្រាលកៅស៊ូ ផ្លូវបេតុង ផ្លូវក្រាលគ្រួសក្រហម ផ្លូវក្រាលដីស រាប់ម៉ឺនគីឡូម៉ែត្រ។ ដោយឡែក អណ្តូង មាន៖ អណ្តូងស្នប់ អណ្តូងលូ ស្រះទឹក អាង ពាង និងបង្គន់អនាម័យរាប់ម៉ឺនសម្រាប់ ជាដើម៕

អភិបាលខេត្តកំពង់ធំ ដឹកនាំក្រុមការងារចុះត្រួតពិនិត្យស្ថានភាពកម្ពស់ទឹកតាមដងស្ទឹងសែន ខេត្តកំពង់ធំ
នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ បន្ទាប់ពីបានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្តរួចមក លោក សុខ លូ អភិបាលខេត្តកំពង់ធំ និងក្រុមការងារ បានចុះត្រួតពិនិត្យស្ថានភាពកម្ពស់ទឹកតាមដងស្ទឹងសែន ខេត្តកំពង់ធំ។
យោងតាមរបាយការណ៍របស់លោក យូ ឡា ប្រធានមន្ទីរធនធានទឹក និងឧតុនិយម បានបញ្ជាក់អំពីស្ថានភាពទឹកនាថ្ងៃ២៦ ខែកក្កដា ឆ្នាំ២០១៧ នៅខេត្តកំពង់ធំ មានដូចជា៖ កម្ពស់ទឹកស្ទឹងសែន 13.07ម និងសីតុណ្ហភាពពី 24°C-34°C។ ដោយឡែកនៅយប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ ក៏មានភ្លៀងធ្លាក់នៅស្រុក-ក្រុងទាំង៨ផងដែរដែលមានកម្ពស់ទឹកភ្លៀងដូចជា៖ ១- ក្រុងស្ទឹងសែន 38.4ម.ម ២- ស្រុកកំពង់ស្វាយ14.8ម.ម ៣- ស្រុកសណ្តាន់ 35.0ម.ម ៤- ស្រុកប្រាសាទបល្ល័ង្ក 59.6ម.ម៥- ស្រុកប្រាសាទសំបូរ 25.4ម.ម ៦- ស្រុកស្ទោង 10.2ម.ម ៧- ស្រុកសន្ទុក 38.1ម.ម និង៨- ស្រុកបារាយណ៍ 45.8ម.ម។ តាមការសន្និដ្ឋានពេលនេះ ទឹកស្ទឹងសែនសម្រាប់ខេត្តកំពង់ធំ មិនទាន់គួរឱ្យបារម្ភនៅឡើយទេ ដោយយោងថា៖ កម្ពស់ទឹកថ្ងៃនេះ 13.07ម កើនលើសពីម្សិលមិញ 0.08ម កើនយឺតក្នុង 24ម៉ោង ហើយកម្ពស់ប្រកាសការប្រុងប្រយ័ត្ន 13.50ម.ម។
លោកអភិបាលខេត្តកំពង់ធំ បានប្រាប់ទៅអភិបាលស្រុក-ក្រុងទាំង៨ ត្រូវចុះពិនិត្យ និងកំណត់ទីតាំងទួលសុវត្ថិភាពជាបន្ទាន់ ព្រមទាំងមានវិធានការណ៍ជាក់ស្តែងដើម្បីត្រៀមរកទីទួលមានសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋកុំឱ្យមានគ្រោះថ្នាក់ដោយប្រការណាមួយ និងផ្តល់របាយការណ៍មកឱ្យរដ្ឋបាលសាលាខេត្តឱ្យបានជារៀងរាល់ថ្ងៃចាប់ពីថ្ងៃនេះតទៅ។ លោកអភិបាលខេត្តកំពង់ធំ ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ សូមមេត្តាមានការប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិមួយនេះ និងរាយការណ៍ជូនអាជ្ញាធរតាំងពីថ្នាក់ឃុំ រហូតដល់ថ្នាក់ខេត្ត ដើម្បីមានវិធានការណ៍ជួយសង្រ្គោះទាន់ពេលវេលា។
គួរបញ្ជាក់ផងដែរថា ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងបន្ថែមអំពីស្ថានភាពអាកាសធាតុ និងស្ថានភាពទឹកជំនន់ដោយសារឥទ្ធិពលព្យុះទី៨ ឈ្មោះ សុនកា ដែលធ្វើឱ្យកម្ពុជា នឹងមានភ្លៀងធ្លាក់ខ្លាំងហើយស្ថានភាពទឹកជំនន់នឹងហក់ឡើងខ្ពស់ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែកក្កដា៕

មានសន្តិភាពពេញលេញទើបយើងអាចអភិវឌ្ឍន៍បាននូវសមិទ្ធផលថ្មីៗជាបន្តបន្ទាប់ដូចសព្វថ្ងៃ!
លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧នេះ បានអញ្ជើញក្នុងពិធីបើកការដ្ឋានសាងសង់សួនច្បារថ្មី លើផ្ទៃដី២,៣៩ហិកតា ស្ថិតក្នុងភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ដោយមានការចូលរួមពីលោក លោកស្រីប្រធានអង្គភាពជុំវិញខេត្ត និងប្រជាពលរដ្ឋសរុបចំនួនជាង៦០០នាក់។
អភិបាលខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ថា ការបើកការដ្ឋានសាងសង់សួនច្បារថ្មី នេះបានដោយសារប្រទេសយើងមានសុខសន្តិភាព ស្ថេរភាពពេញលេញ ទើបយើងអាច អភិវឌ្ឍន៍ប្រទេសឲ្យមានការរីកចំរើនលើគ្រប់វិស័យបាន។
អភិបាលខេត្តកំពង់ឆ្នាំង ក៏បានបញ្ជាក់បន្ថែមអំពីតម្លៃពលកម្មរបស់កម្មករក្នុងប្រទេសជាមួយនឹងប្រទេសជិតខាង ដោយកម្រៃក្នុងប្រទេសយើងសព្វថ្ងៃគឺខុសគ្នាតិចបំផុតទៅនឹងប្រទេសជិតខាង។ ទាំងនេះសបញ្ជាក់ឲ្យឃើញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
បន្ថែមពីនោះ លោកក៏បញ្ជាក់ពីអត្ថប្រយោជន៍នៃសួនច្បារថ្មីនេះ សំរាប់អោយប្រជាពលរដ្ឋក្នុងក្រុងកំពង់ឆ្នាំង ជាពិសេសយុវជនយុវនារីអង្គុយកំសាន្តហាត់ប្រាណដើម្បីសុខភាព និងទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិមកកំសាន្តដើម្បីបង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋយើងផងដែរ។
អភិបាលខេត្តកំពង់ឆ្នាំង ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋកុំធ្វើចំណាកស្រុកខុសច្បាប់ កុំជឿការឃោសនា និងការបោកប្រាស់របស់ជនអគតិ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ត្រូវប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិដែលកើតឡើងជាយថាហេតុ កុំប្រព្រឹត្តបទល្មើសខុសច្បាប់ និងត្រូវអប់រំកូនចៅអោយខិតខំរៀនសូត្រ និងត្រូវជៀសអោយឆ្ងាយពីគ្រឿងញៀននិងអំពើអប្បាយមុខផ្សេងៗដែលសង្គមស្អប់ខ្ពើម៕

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ជើញបំពេញទស្សកិច្ចទៅកាន់ប្រទេសជប៉ុននាពេលខាងមុខ
នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក ហូរីណូអូជិ ហ៊ីដេអ៊ីហ្សា (Horinouchi Hidehisa) ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា នៅវិមានសន្តិភាព រាជធានីភ្នំពេញ។
ក្នុងឱកាសនោះដែរ លោក Horinouchi Hidehisa ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា បានជម្រាបជូនលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពីដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសជប៉ុននាពេលខាងមុខ ដែលក្នុងនោះរួមមាន ការពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទៅលើវិស័យសេដ្ឋកិច្ច វិស័យពាណិជ្ជកម្ម ដែលភាគីទាំងពីរជាដៃគូយុទ្ធសាស្ត្រ ហើយក៏នឹងពិភាក្សាទៅលើការតភ្ជាប់ ការអភិវឌ្ឍវិស័យធនធានមនុស្ស ការសម្រួលចរាចរណ៍នៅទីក្រុងភ្នំពេញ កិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ និងការផ្លាស់ប្តូរទំនាក់ទំនងរវាងប្រជាជនកម្ពុជា និងប្រជាជនជប៉ុន និងការពិភាក្សាអំពីការរៀបចំឱ្យមានអគ្គកុងស៊ុលជប៉ុន នៅខេត្តសៀមរាប។
ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់ប្រទេសជប៉ុននាពេលខាងមុខនេះគឺចំពេលខួប២៥ឆ្នាំរបស់ជប៉ុនដែលបញ្ជូនក្រុមរក្សាសន្តិភាពមកកាន់កម្ពុជា ហើយក៏ត្រូវនឹងខួប៦០ឆ្នាំនៃដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីជប៉ុនលើកទី១ មកកាន់ប្រទេសកម្ពុជាកាលពីក្នុងឆ្នាំ១៩៥៧។ នៅក្នុងដំណើរទស្សនកិច្ចនៅប្រទេសជប៉ុនខាងមុខនេះ លោក ហ៊ុន សែន នឹងចូលរួមសិក្ខាសាលាដែលមានការចូលរួមពីអ្នកវិនិយោគទុនជប៉ុនជាច្រើននាក់ផងដែរ។
ជាការឆ្លើយតប លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឯកភាពជាគោលការណ៍ចំពោះកម្មវិធី ដែលបានដាក់ចេញទាំងនេះ ហើយលោក បានស្នើឱ្យភាគីជប៉ុន មានការសម្របសម្រួលបន្ថែមទៀតនៅក្នុងកម្មវិធីនេះក្នុងករណីមានការផ្លាស់ប្តូរ។ ជាការបញ្ជាក់នូវការស្វាគមន៍ លោកឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា បានជម្រាបជូនលោកនាយករដ្ឋមន្ត្រីជប៉ុន រួមនិងមន្រ្តីជាន់ខ្ពស់ និងប្រជាជនជប៉ុន នឹងរង់ចាំទទួលស្វាគមន៍លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដោយកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសជប៉ុនខាងមុខនេះ៕

ពេលវេលា (និងធនធានប្រេង) កំពុងតែជិតអស់ហើយនៅទីម័រខាងកើត
ការបោះឆ្នោតនៅប្រទេសទីម័រខាងកើតបានរំលេចឱ្យឃើញនូវបញ្ហាមួយចំនួនដែលកំពុងតែប្រឈមនៅក្នុងប្រទេសដ៏ក្រីក្របំផុតមួយក្នុងចំណោមប្រទេសក្រីក្រជាច្រើនទៀតក្នុងតំបន់អាស៊ីអាគ្នេយ៍ ចំពេលដែលមានការព្យាករណ៍ថា ធនធានឧស្ម័ន និងប្រេងដ៏សំខាន់របស់ខ្លួនអាចនឹងហិចហោចនៅត្រឹមចុងទសវត្សរ៍នេះ។
លទ្ធផលបឋមកាលពីថ្ងៃអាទិត្យដែលចេញពីការបោះឆ្នោតសភាបានបង្ហាញឱ្យឃើញថា រដ្ឋាភិបាលចម្រុះដែលកំពុងតែគ្រប់គ្រងអំណាចនៃគណបក្ស Revolutionary Front for an Independent East Timor (Fretilin) និងគណបក្ស National Congress for Timorese Reconstruction (CNRT) ទទួលបានសម្លេងភាគច្រើន ទោះបីជាគណបក្សប្រឆាំងទទួលបានការគាំទ្រកើនឡើងក៏ដោយ។
នៅត្រឹមពាក់កណ្តាលថ្ងៃអាទិត្យ លោក Xanana Gusmao ដែលជាវិរបុរសនៃគណបក្សឯករាជ្យ CNRT នោះ ទទួលបានសម្លេងឆ្នោតគាំទ្រ២៧,៦ ភាគរយ គឺបានធ្លាក់ចុះពីចំនួន ៣៦,៧ ភាគរយក្នុងការបោះឆ្នោតឆ្នាំ២០១២ ខណៈដែលគណបក្ស Fretilin បានកើនឡើងបន្តិចបន្តួចត្រឹម៣១ ភាគរយ។ គណបក្ស Democratic Party ទទួលបានសម្លេងឆ្នោតគាំទ្រ១០ ភាគរយ ខណៈដែលគណបក្ស People’s Liberation Party ជាគណបក្សថ្មីមួយដែលដឹកនាំដោយអតីតប្រធានាធិបតី Taur Matan Ruak ទទួលបានសម្លេងឆ្នោតគាំទ្រប្រហែល៩ ភាគរយនោះ។
ការបោះឆ្នោតដោយសន្តិវិធី គឺជាការបោះឆ្នោតសភាលើកដំបូងរបស់ប្រទេសជាតិមួយនេះ ចាប់តាំងពីកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិបានចាកចេញនៅឆ្នាំ២០១២ ម្ល៉េះ។ ចំនួនអ្នកចេញទៅបោះឆ្នោតប្រហែលជា៧០ ភាគរយ ដែលមានគណបក្សចំនួន២១ បានធ្វើការប្រកួតប្រជែងគ្នាសម្រាប់អាសនៈចំនួន៦៥។
ការគាំទ្របានថយចុះសម្រាប់គណបក្ស CNRT គឺត្រូវបានគេសន្និដ្ឋានថា ដោយសារតែអ្នកបោះឆ្នោតមិនសប្បាយចិត្តទៅនឹងការអភិវឌ្ឍសេដ្ឋកិច្ច និងអំពើពុករលួយ ចំពេលដែលមានក្តីកង្វល់ថា ប្រទេសដែលមានប្រជាជនចំនួន១,៣ លាននាក់នេះ គឺពឹងពាក់ទាំងស្រុងលើចំណូលឧស្ម័ន និងប្រេង។
អ្នកបោះឆ្នោតមួយរូប ដែលមានឈ្មោះ Jacinta Mau បានប្រាប់សារព័ត៌មាន AAP ថា «ពួកគេចាំបាច់ត្រូវតែផ្តល់ផ្លូវ អគ្គីសនី ទឹក និងអនាម័យ ដោយសារតែបញ្ហាទាំងនេះ គឺជាភាពចាំបាច់ដែលប្រជាជនកំពុងតែប្រឈមនៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ»។
អ្នកបោះឆ្នោតមួយរូបទៀត គឺលោក Aleixo da Costa Sarmento បាននិយាយថា រដ្ឋាភិបាល «ត្រូវតែបង្កើតការងារឱ្យបានច្រើនបន្ថែមទៀតសម្រាប់យុវជន ពីព្រោះមានមនុស្សច្រើនណាស់ដែលគ្មានការងារធ្វើ»។
ប្រហែលជា៧៨ ភាគរយនៃថវិការដ្ឋចំនួន១,៣៨ ប៊ីលានដុល្លារអាមេរិកសម្រាប់ឆ្នាំ២០១៧ បានមកពីចំណូលឧស្ម័ន និងប្រេង ប៉ុន្តែវិស័យផលិតឧស្ម័នតែមួយមុខគត់របស់ប្រទេសនេះ ត្រូវបានគេរំពឹងថា នឹងរីងស្ងួតនៅត្រឹមឆ្នាំ២០២០។ អត្រានៃភាពក្រីក្រនៅតែមានកម្រិតខ្ពស់ គឺប្រហែលជា៣០ ភាគរយ ចំពេលដែលភាពគ្មានការងារធ្វើឡើងដល់កម្រិតខ្ពស់ កម្រិតការអប់រំទាប និងផលិតផលក្នុងស្រុកសរុប (GDP) ក្នុងមនុស្សម្នាក់ៗទទួលបានត្រឹមតែ១.២៣៩ ដុល្លារអាមេរិកប៉ុណ្ណោះ។
រដ្ឋាភិបាលដែលដឹកនាំដោយនាយករដ្ឋមន្រ្តី Rui Maria de Araujo បានធ្លាក់ទៅក្នុងមូលនិធិទ្រព្យសម្បត្តិរដ្ឋរបស់ប្រទេសទីម័រខាងកើត ដែលជាមូលនិធិប្រេងឥន្ធនៈមានទឹកប្រាក់ចំនួន១៦ ប៊ីលានដុល្លារអាមេរិកដើម្បីគាំទ្រថវិកានេះ គឺចំពេលដែលមានការធ្លាក់ចុះចំណូលប្រេងយ៉ាងគំហុក ដែលបានធ្លាក់ចុះពីចំនួន១ ប៊ីលានដុល្លារនៅឆ្នាំ២០១៥ មកត្រឹមចំនួន៤០០ លានដុល្លារកាលពីឆ្នាំមុន។ នៅឆ្នាំ២០១៦ ឱនភាពថវិការបស់រដ្ឋាភិបាលត្រូវបានគេព្យាករណ៍ថា នឹងឈានដល់២៩ ភាគរយនៃផលិតផលក្នុងស្រុកសរុប។
ក្រៅពីប្រេង ការនាំចេញទំនិញសំខាន់បំផុតនោះ គឺកាហ្វេ ជាមួយនឹងការនាំចេញប្រចាំឆ្នាំដែលមានទឹកប្រាក់ចំនួន៣០ លានដុល្លារកាលពីឆ្នាំ២០១៦។ វិស័យទេសចរណ៍ក៏មានកម្រិតផងដែរ ដោយត្រូវបានគេប៉ាន់ប្រមាណថា មានភ្ញៀវអន្តរជាតិប្រហែល៦០.០០០ នាក់ក្នុងមួយឆ្នាំ ទោះបីជាចំនួននេះបានកំពុងតែកើនឡើងបន្តិចម្តងៗក៏ដោយ។
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) រំពឹងថា កំណើនផលិតផលក្នុងស្រុកសរុបនឹងងើបឡើងនៅឆ្នាំក្រោយ ដោយកើនឡើងបានចំនួន៦ ភាគរយ បើប្រៀបធៀបទៅនឹងការព្យាករណ៍ទុក៤ ភាគរយនៅឆ្នាំនេះ។ ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលស្ថិតនៅក្រោមសម្ពាធក្នុងការបង្កើតការងារថ្មីៗនៅក្នុងប្រទេសមួយដែលមានអាយុមធ្យម១៩ ឆ្នាំ និង៦០ ភាគរយនៃចំនួនប្រជាជនសរុបរបស់ខ្លួនដែលមានអាយុ២៥ ឆ្នាំ។
ទោះជាយ៉ាងណាក៏ដោយ ប្រទេសអូស្រ្តាលី និងទីម័រខាងកើតមានជម្លោះពាក់ព័ន្ធគ្នានៅលើកោះមួយដែលមានឈ្មោះថា Greater Sunrise ខណៈដែលវិនិយោគិនវិស័យឧស្ម័នមិនប្រញាប់ប្រញាល់ដើម្បីអភិវឌ្ឍន៍តំបន់ឧស្ម័ននេះ ចំពេលតម្លៃឧស្ម័នធ្លាក់ទាបនាពេលបច្ចុប្បន្ននេះ។ គម្រោងរបស់លោក Gusmao ក៏ត្រូវបានគេរិះគន់ផងដែរ ដោយសារតែផ្តល់ផលប្រយោជន៍តិចតួចពេក។
ក្នុងរបាយការណ៍របស់ខ្លួនកាលពីខែវិច្ឆិកា ឆ្នាំ២០១៦ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បាននិយាយថា ការប៉ាន់ប្រមាណកម្រិតមធ្យមសម្រាប់ប្រទេសទីម័រខាងកើត គឺត្រូវពឹងផ្អែកយ៉ាងខ្លាំងលើពិពិដ្ឋកម្មសេដ្ឋកិច្ច ជាមួយនឹងហានិភ័យមួយចំនួន រាប់បញ្ចូលទាំងការវិនិយោគទុនសាធារណៈដែលនាំមុខគេ នឹងបង្កើតឱ្យទទួលបានមកវិញនូវសេដ្ឋកិច្ចសង្គមសមរម្យ៕
ប្រភព: The Diplomat ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧

អាជ្ញាធរខេត្ត និងសមត្ថកិច្ច ចុះជម្លៀសប្រជាពលរដ្ឋ ទៅកាន់ទីទួលមានសុវត្ថិភាព លក្ខណៈជំនន់ទឹកភ្លៀងកាន់តែខ្លាំងនៅខេត្តព្រះវិហារ
ព្រះវិហារ ៖ ស្ថានភាពជំនន់ទឹកភ្លៀងក្នុងខេត្តព្រះវិហារ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧នេះ បានកើនឡើងកាន់តែខ្លាំង ដោយភ្លៀងនៅបន្តធ្លាក់ ជាពិសេសតាមជួរភ្នំដងរ៉ែក បានធ្វើឱ្យមានទឹកជំនន់នៅ ឃុំចំនួន៤ ក្នុងស្រុកជាំក្សាន្ត គឺឃុំស្រអែម ឃុំកន្ទួត ឃុំយាង និងឃុំមរកត។
ស្ថានភាពបែបនេះ បានធ្វើឱ្យទឹកហូរខ្លាំងលិចផ្លូវលំ និងលិចផ្នែកខ្លះនៃតំបន់អភិរក្សអាជ្ញាធរប្រាសាទព្រះវិហារ ព្រមទាំងហូរកាត់ទំនប់ទឹកអូរស្វាយ ក្នុងភូមិធម្មជាតិលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ។ សម្រាប់បញ្ហាប្រឈម គ្រោះធម្មជាតិមួយនេះ អភិបាលខេត្តព្រះវិហារ លោក អ៊ុន ចាន់ដា រួមសហការជាមួយបញ្ជាការដ្ឋានអង្គរក្ស អាជ្ញាធរជាតិប្រាសាទព្រះវិហារ និងកងពលធំអន្តរាគមន៍លេខ៣ របស់លោក ស្រី ឌឹក បានចុះប្រមូលប្រជា ពលរដ្ឋដែលនៅខាងក្រោមទំនប់ទឹកអូរស្វាយ ភូមិធម្មជាតិ មកកាន់ទីទូលសុវត្ថិភាព ក្នុងទីបញ្ជាការដ្ឋាន វរៈសេនាតូចលេខ៣៧១។
អភិបាលខេត្តលោក អ៊ុន ចាន់ដា ខណៈចុះអន្តរាគមន៍នៅកន្លែងទឹកលិចនោះ «នៅពេលនេះអាជ្ញាធររបស់យើង សហការជាមួយ កម្លាំងយោធា កងអង្គរក្ស បានកាយទំនប់ដោះទឹកអូរស្វាយ និងទប់ខ្នងទំនប់បារាយ ខាងលិចកុំឱ្យទឹកហូរកាត់ កាន់តែខ្លាំង»។
បើតាមលោក ចាប កុយ ប្រធានមន្ទីរធនធានទឹក បានបញ្ជាក់ថា «មកដល់ពេលនេះ ទឹកស្ទឹងសែនមាន កំពស់១២,៨៤ម៉ែត្រ លើកម្រិតប្រកាសអាសន្ន ដែលមានត្រឹម១១,៥០ម៉ែត្រ»។
លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក បានបញ្ជាក់ថា «ប្រឈមនឹងបញ្ហានេះ លោក លឹម គានហោ បាន និងកំពុងបញ្ជូនគ្រឿងចក្រធុនធំ និងមន្រ្តីជំនាញ ចុះទៅត្រៀមជួយអន្តរាគមន៍ថ្នាក់ខេត្ត ទាំង២នេះហើយ ដែលមានមន្រ្តីអាជ្ញាធរ និងមន្រ្តីជំនាញនៅទីនោះស្រាប់»។
លោកបានបន្តថា នៅខេត្តព្រះវិហារវិញ មានទំនប់អូរស្វាយមួយ ក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ដែលមិនមាន ទឹកលិច និងហូរកាត់រយៈពេល៨ឆ្នាំមកនោះ ស្រាប់តែនៅពេលនេះ ដោយសារភ្លៀងធ្លាក់៣-៤ថ្ងៃជាប់គ្នា តាមជួរភ្នំដងរែក បានធ្វើឱ្យទឹកជន់លិចតែម្តង ៕

តើសហភាពអឺរ៉ុបនឹងក្លាយជាផ្នែកមួយនៃកិច្ចពិភាក្សា ៦ ភាគីថ្មីស្តីពីកូរ៉េខាងជើងឬ?
សហភាពអឺរ៉ុបប្រហែលជាកំពុងតែស្វះស្វែងរកតួនាទីមួយក្នុងការសម្របសម្រួល ដើម្បីបំបែកភាពទ័លច្រកផ្នែកការទូតនៃវិបត្តិនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ សហភាពអឺរ៉ុបបានរួមចំណែកនៅក្នុងសេចក្តីសម្រេចចុងក្រោយនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែររបស់អ៊ីរ៉ង់កាលពីឆ្នាំ២០១៥ និងទទួលបានបទពិសោធន៍ដ៏ទូលំទូលាយក្នុងការសម្របសម្រួលកិច្ចពិភាក្សាពហុភាគីដែលមានបញ្ហាចម្រូងចម្រាស។
ស្ថានភាពនេះត្រូវបានគេនិយាយថា សូម្បីតែអ្នកការទូតសហភាពអឺរ៉ុបតាមអាណត្តិនិមួយៗក៏យល់ថា វាមានការលំបាកក្នុងការដោះស្រាយភាពទ័លច្រកនាពេលបច្ចុប្បន្ននេះ រវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិក ហើយនឹងបំពេញចិត្តកូរ៉េខាងត្បូង ចិន ជប៉ុន និងរុស្ស៊ី នៅក្នុងពេលតែមួយនោះ។
ការចូលរួមពាក់ព័ន្ធដ៏សំខាន់
ក្នុងអំឡុងពេលធ្វើដំណើរទស្សនកិច្ចទៅកាន់ទីស្នាក់កណ្តាលផ្នែកសេវាកម្មអនុវត្តន៍ផ្ទៃខាងក្រៅរបស់សហភាពអឺរ៉ុប (EU External Action Service) ក្នុងទីក្រុង Brussels កាលពីថ្ងៃអង្គារ អនុរដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង លោក Lim Sung-nam បានសរសើរពីគោលជំហររបស់ប្លុកអឺរ៉ុបចំពោះទីក្រុងព្យុងយ៉ាង ដែលគូសបញ្ជាក់ថា វាហាក់បីដូចជាយុទ្ធសាស្រ្តពីរយ៉ាងរបស់ទីក្រុងសេអ៊ូលសម្រាប់ដាក់សម្ពាធ ខណៈដែលមានការជំរុញឱ្យមានកិច្ចសន្ទនាជាមួយនឹងអ្នកជិតខាងឯកោរបស់ខ្លួននៅភាគខាងជើង។
សហភាពអឺរ៉ុបគឺជាតួអង្គពាណិជ្ជកម្មដែលមានលក្ខណៈប្រមូលផ្តុំ និងមានចំណាប់អារម្មណ៍ក្នុងការការពារស្ថិរភាពពិភពលោក ដែលត្រូវបានគំរាមកំហែងដោយនុយក្លេអ៊ែរ និងសកម្មភាពកាំជ្រួចផ្លោងឆ្លងទ្វីបរបស់កូរ៉េខាងជើង។ គោលនយោបាយរបស់សហភាពអឺរ៉ុបចំពោះការចូលរួមពាក់ព័ន្ធដ៏សំខាន់ជាមួយនឹងរបបលោក
Kim Jong-un រួមមានការដាក់សម្ពាធផ្នែកការទូត និងការដាក់ទណ្ឌកម្មឱ្យមានការចរចា។ គោលនយោបាយនេះមានគោលបំណងដើម្បីជំរុញកូរ៉េខាងជើងឱ្យបោះបង់ចោលនូវសព្វាវុធមហាប្រល័យ និងកម្មវិធីទាក់ទងនឹងកាំជ្រួចបាញ់ឆ្លងទ្វីប ដោយចៀសវាងនូវការអន្តរាគមន៍ផ្នែកយោធា។
កាលពីថ្ងៃចន្ទ រដ្ឋមន្រ្តីការបរទេសសហភាពអឺរ៉ុបបានថ្កោលទោសចំពោះការធ្វើតេស្តនុយក្លេអ៊ែរ និងមីស៊ីលបាញ់ឆ្លងទ្វីបរបស់កូរ៉េខាងជើង ដែលមិនមែនជាការបាញ់ចុងក្រោយនោះទេនូវសព្វាវុធបែបបាញ់ឆ្លងទ្វីបកាលពីថ្ងៃទី៤ ខែកក្កដា ហើយរដ្ឋមន្រ្តីរូបនេះបាននិយាយថា សហភាពអឺរ៉ុបកំពុងតែពិចារណាក្នុងការរឹតបន្តឹងបន្ថែមទៀតលើទីក្រុងព្យុងយ៉ាង។ សហភាពអឺរ៉ុបបានដាក់ទណ្ឌកម្មទៅលើរបបកូរ៉េខាងជើងដ៏ខ្លាំងក្លារួចទៅហើយ រួមបញ្ចូលទាំងវិធានការស្វ័យភាព និងវិធានការដែលគាំទ្រដោយអង្គការសហប្រជាជាតិ។ ជាពិសេស ប្លុកមួយនេះផ្តោតលើពាណិជ្ជកម្មផ្នែកទំនិញ សេវាកម្ម និងបច្ចេកវិទ្យា ដែលអាចគាំទ្រមហិច្ឆតានុយក្លេអ៊ែរ និងកាំជ្រួចបាញ់ឆ្លងទ្វីបរបស់កូរ៉េខាងជើង។
ម៉្យាងវិញទៀត បណ្តាមេដឹកនាំសហភាពអឺរ៉ុបបានទទូចសុំឱ្យមានការរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េដោយមធ្យោបាយសន្តិវិធី។ ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោក Federica Mogherini បានបន្ថែមថា ទីក្រុង Brussels បានត្រៀមខ្លួនជាស្រេចដើម្បីគាំទ្រនូវគំនិតផ្តួចផ្តើមរបស់កូរ៉េខាងត្បូងក្នុងការបន្តទំនាក់ទំនងឡើងវិញជាមួយថ្នាក់ដឹកនាំកូរ៉េខាងជើង និងកសាងទំនុកចិត្តក្នុងចំណោមភាគីទាំងពីរ។
កូរ៉េខាងជើងមិនមែនជាអ៊ីរ៉ង់ទេ
សហភាពអឺរ៉ុបកំពុងតែសម្របសម្រួលគណៈកម្មការរួមមួយ ដើម្បីត្រួតពិនិត្យការអនុវត្តនៃកិច្ចព្រមព្រៀងជាមួយនឹងអ៊ីរ៉ង់។ ក្រុមប្រទេសនៅអឺរ៉ុបបានធ្វើជាអ្នកសម្របសម្រួលក្នុងកិច្ចចរចានៃការសម្រេចចុងក្រោយរបស់ខ្លួនរយៈពេលពីរឆ្នាំកន្លងមក។ កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាដោយក្រុមប្រទេសមហាអំណាចពិភពលោក P5+1 ដែលមានសហរដ្ឋអាមេរិក ចិន រុស្ស៊ី ចក្រភពអង់គ្លេស និងបារាំងបូកអាល្លឺម៉ង់ ព្រមទាំងអ៊ីរ៉ង់ ដើម្បីទប់ស្កាត់ការអភិវឌ្ឍយោធាដ៏មានសក្តានុពលនៃកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុង Tehran៕
ប្រភព: Asia Times ចុះថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧

អាជ្ញាធរជាតិអប្សរា កំពុងជួយផ្នែកបច្ចេកទេស វត្តអារញ្ញសាគរវត្តបុរាណដែលមានសំណង់ស្ថាបត្យកម្មគួរឱ្យទាក់ទាញ
វត្តអារញ្ញសាគរ គឺជាវត្តអារាមដែលមានវ័យចំណាស់មួយកន្លែង ដែលស្ថិតនៅតាមបណ្តោយស្ទឹងសៀមរាប ផ្លូវឆ្ពោះទៅភ្នំក្រោម នៃទន្លេសាប វត្តនេះមានសំណង់វិហារមួយ ដែលមានស្ថាបត្យកម្មគួរឱ្យទាក់ទាញ និងពិសេសជាងគេ ។ ព្រះវិហារសង់នៅលើខឿនខ្ពស់មួយជាន់ ចំណែកជញ្ជាំងសង់ពីឥដ្ឋតាន់ និងសសរជុំវិញ មានទម្រង់រមួល ដែលភាពរមួលនេះ គឺធ្វើពីឥដ្ឋរមួលស្រាប់ ដែលរចនាដោយបុព្វបុរសខ្មែរជំនាន់មុន អ្វីដែលពិសេសនោះ ភាពរមួលនីមួយៗ ក៏មានសភាពខុសៗគ្នាថែមទៀត។
ក្នុងបុព្វហេតុអភិរក្សសំណង់ព្រះវិហារបុរាណ អាជ្ញាធរជាតិអប្សរា បាននិងកំពុងជួយផ្នែកបច្ចេកទេស ដល់ដំណើរការនៃការជួសជុលវិហារវត្តអារញ្ញសាគរ ដែលមានទីតាំងស្ថិតនៅភូមិ អារញ្ញ សង្កាត់សៀមរាប ក្រុងសៀមរាប។ តាមអ្នកបច្ចេកទេសនៃអាជ្ញាធរជាតិអប្សរា សសរខាងក្នុង និងគ្រឿងបង្គំដំបូលនៃវត្តអារញ្ញសាគរ គឺធ្វើពីឈើ ទៅតាមរចនាបថខ្មែរសុទ្ធសាធ។ ហើយក្នុងដំណើរការជួសជុលសំណង់វិហារនេះ គឺអាជ្ញាធរជាតិអប្សរា បានជួយលើផ្នែកបច្ចេកទេស ដោយបានសិក្សាចម្លងប្លង់ចាស់ទុកធ្វើជាឯកសារ ដើម្បីឱ្យប្រាកដថា ការជួសជុលបានគោរពតាមរូបដើមនៃវិហារនេះ ៕

កម្ពុជា-បារាំង ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត
នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទទួលជួបពិភាក្សាការងារជាមួយលោកស្រី អ៊ីវ៉ា ង្វៀនប៊ិញ (Eva Ngauyen Binh) ឯកអគ្គរដ្ឋទូតបារាំងថ្មីប្រចាំកម្ពុជា នៅវិមានសន្តិភាព រាជធានីភ្នំពេញ។
លោកស្រី Eva Ngauyen Binh ឯកអគ្គរដ្ឋទូតបារាំងថ្មី ប្រចាំកម្ពុជា បានថ្លែងអំណរគុណចំពោះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានផ្តល់កិត្តិយស និងពេលវេលាដ៏មានតម្លៃដល់លោកស្រីបានជួបពិភាក្សាការងារ។ ទន្ទឹមនឹងនេះ លោកស្រី ក៏បានសម្តែងនូវការអបអរសាទរចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានខិតខំចុះបញ្ជីតំបន់ប្រាសាទសំបូរព្រៃគុកជាបេតិកភណ្ឌពិភពលោក។
លោកស្រីឯកអគ្គរដ្ឋទូត ក៏បានវាយតម្លៃខ្ពស់ចំពោះកងកម្លាំងរក្សាសន្តិភាពកម្ពុជា ដែលកំពុងបម្រើការក្រោមឆ័ត្រអង្គការសហប្រជាជាតិ (UN) យ៉ាងសកម្ម និងមានគុណភាព ដែលទទួលបាននូវការគាំទ្រនិងគោរពយ៉ាងខ្លាំង។ លើសពីនោះទៅទៀត លោកស្រី រីករាយចំពោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងបារាំងលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ លោកស្រីឯកអគ្គរដ្ឋទូត បានមានប្រសាសន៍ថារយៈពេល៣ឆ្នាំកន្លងមកនេះ ទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងកម្ពុជា និងបារាំងបានកើនឡើងទ្វេរដង។ ចំពោះបេសកកម្មរបស់លោកស្រីមកកាន់កម្ពុជានៅពេលនេះ គឺដើម្បីខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពធ្វើយ៉ាងណាឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែរឹងមាំខ្លាំងឡើងរួមទាំងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងអំណរគុណចំពោះលោកស្រីឯកអគ្គរដ្ឋទូតដែលបានប្តេជ្ញាចិត្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែល្អរឹងមាំ។ លោក ក៏បានស្នើសុំឱ្យជំរុញកិច្ចសហប្រតិបត្តិការជាពិសេសចំពោះការងារក្រោមឆ័ត្រអង្គការសហប្រជាជាតិ (UN) ក្នុងការផ្លាស់ប្តូរព័ត៌មានរវាងគ្នាទៅវិញទៅមក ហើយស្នើសុំឱ្យលោកស្រី យកចិត្តទុកដាក់ផងដែរលើការអភិរក្សប្រាង្គប្រាសាទជាពិសេសគឺតំបន់ប្រាសាទសំបូរពៃ្រគុក ដែលទើបតែបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក រួមទាំងបន្តជំរុញនូវកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច។
មុននឹងបញ្ចប់កិច្ចពិភាក្សា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងអំណរគុណដល់ប្រទេសបារាំង ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងសន្តិភាព និងការស្តារនិងអភិវឌ្ឍន៍ប្រទេសកម្ពុជា និងបានជូនពរលោកស្រីទទួលបានជោគជ័យនៅក្នុងបេសកកម្មការទូតនៅក្នុងប្រទេសកម្ពុជាផងដែរ៕

សាលាខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅការងារខែសីហា ឆ្នាំ២០១៧ របស់រដ្ឋបាលខេត្ត
នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧នេះ នៅសាលប្រជុំសាលាខេត្តស្វាយរៀង មានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅការងារខែសីហា ឆ្នាំ២០១៧ របស់រដ្ឋបាលខេត្ត ក្រោមអធិបតីភាពលោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង។
ក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រី អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត សាកលវិទ្យាធិការសាកលវិទ្យាល័យស្វាយរៀង លោកតំណាងប្រធានសាលាដំបូងខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិសឹករងស្វាយរៀង លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត អភិបាលក្រុង ស្រុក លោក លោកស្រីនាយកទីចាត់ការ ប្រធានអង្គភាពសាលាខេត្ត ប្រធានច្រកទ្វារព្រំដែន និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
មានប្រសាសន៍ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានថ្លែងអំណរគុណ និងកោតសរសើរចំពោះលោក លោកស្រីថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការក្នុងខេត្តស្វាយរៀងទាំងអស់ ដែលបានសហការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើរ ព្រមទាំងបានចូលរួមសកម្មភាពនានាជាមួយរដ្ឋបាលខេត្តទាំងការងារសង្គម និងការងារមនុស្សធម៌ ជាពិសេសការចូលរួមអបអរសាទរការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុកក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ព្រមទាំងបានចូលរួមចំណែកធ្វើឲ្យខេត្តរក្សាបាននូវស្ថិរភាពនយោបាយ សន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងការផ្ដល់សេវាសាធារណៈ ឆ្លើយតបនិងសេចក្ដីត្រូវការចាំបាច់នានារបស់ប្រជាពលរដ្ឋ បានយ៉ាងឆាប់រហ័ស និងទាន់ពេលវេលា។
ជាមួយគ្នានេះ លោកអភិបាលខេត្ត បានមានប្រសាសន៍ផ្ដាំផ្ញើដល់មន្ទីរអង្គភាព រដ្ឋបាលក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធ និងអ្នកពាក់ព័ន្ធទាំងអស់ នូវការងារសំខាន់ៗមួយចំនួន រួមមាន៖ ១- ត្រូវបន្តយកចិត្តទុកដាក់ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពនៅក្នុងខេត្តឲ្យបានល្អប្រសើរ ជាពិសេសការរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយ និងការពារមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០១៦-២០១៧ នៅថ្ងៃទី២១-២២ ខែសីហា ឆ្នាំ២០១៧ ។ ២- ត្រូវបន្តពង្រឹង និងរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឲ្យកាន់តែមានប្រសិទ្ធភាព។ ៣- អាជ្ញាធរក្រុង ស្រុក ត្រូវអប់រំ ផ្សព្វផ្សាយ ណែនាំដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះមហន្តរាយធម្មជាតិ និងគ្រោះថ្នាក់សង្គមផ្សេងៗ ដូចជាខ្យល់កន្ត្រាក់ ជំនន់ទឹកភ្លៀង រន្ទះ អគ្គីភ័យ និងចុះអន្តរាគមន៍ជួយសង្គ្រោះឲ្យបានទាន់ពេលវេលា។ ៤- មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ទីរធនធានទឹក និងឧតុនិយម ត្រូវយកចិត្តទុកដាក់តាមដានស្ថានភាពអាកាសធាតុ ស្ថានភាពជំងឺសត្វជ្រូក គោ ក្របី និងការអនុវត្តការបង្កបង្កើនផលស្រូវរដូវវស្សារបស់ប្រជាពលរដ្ឋ ព្រមទាំងត្រូវរាយការណ៍មករដ្ឋបាលខេត្តឲ្យបានជាប់ជាប្រចាំ។ ៥- មន្ទីរ-អង្គភាព កងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរក្រុងស្រុក ត្រូវសហការពង្រឹងការគ្រប់គ្រង និងការប្រមូលពន្ធដារ ពន្ធគយ និងពន្ធផ្សេងៗឲ្យបានត្រឹមត្រូវ និងគ្រប់តាមផែនការ ។ ៦- រដ្ឋបាលក្រុង-ស្រុកទាំងអស់ ត្រូវបន្តខិតខំដោះស្រាយបញ្ហាដែលកើតមានឡើងនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនឲ្យអស់លទ្ធភាព និងមានប្រសិទ្ធភាពខ្ពស់ ជូនប្រជាពលរដ្ឋនៅមូលដ្ឋាន៕

ក្រសួងការបរទេស ច្រានចោលការចុះផ្សាយព័ត៌មានមិនពិតរបស់កាសែតភ្នំពេញប៉ុស្តិ៍ដែលថាពលករកម្ពុជាពុំដែលទទួលបានការជួយពីស្ថានទូត
នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញប្រតិកម្មយ៉ាងខ្លាំងចំពោះការចុះផ្សាយព័ត៌មានមិនពិតនៅក្នុងកាសែតភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៧ ដោយបានលើកឡើងថា ជនទេសន្តរប្រវេសន៍មិនដែលទទួលបានការជួយពីស្ថានទូតកម្ពុជា។
អ្នកនាំពាក្យក្រសួងការបរទេស ក៏បានចេញបំភ្លឺភ្លាមៗថា ស្ថានទូត/ស្ថានអគ្គកុងស៊ុលកម្ពុជាទាំងអស់ បានផ្តល់ជំនួយចាំបាច់នានាដល់ពលរដ្ឋ/ពលករកម្ពុជា នៅក្នុងបណ្តាប្រទេសតាំងនៅ ហើយចាត់ទុកការជួយនេះជាកិច្ចការអាទិភាពរបស់ស្ថានតំណាងទោះត្រូវប្រឈមនឹងការលំបាកយ៉ាងណាក៏ដោយ៕
សូមអានសេចក្តីជូនព័ត៌មានរបស់ក្រសួងការបរទេសខាងក្រោម៖

ក្រសួងការងារ រៀបចំកិច្ចប្រជុំវាយតម្លៃលើការអនុវត្តគោលនយោបាយជាតិស្តីពីមុខរបរ និងការងារឆ្នាំ២០១៥-២០២៥
នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ នៅសណ្ឋាគារអាំងទែកង់ទីណង់តាល់ រាជធានីភ្នំពេញ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មការអន្តរក្រសួង សម្រាប់ដឹកនាំ ត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តគោលនយោបាយជាតិស្ដីពីមុខរបរ និងការងារ ឆ្នាំ២០១៥-២០២៥ (គ.អ.ម.ក) ដឹកនាំកិច្ចប្រជុំលើកទី២ របស់គណៈកម្មការអន្តរក្រសួងសម្រាប់ដឹកនាំ ត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តគោលនយោបាយជាតិស្ដីពីមុខរបរ និងការងារឆ្នាំ២០១៥-២០២៥ (គ.អ.ម.ក) ដែលមានការចូលរួមពីតំណាងក្រសួង ស្ថាប័នចំនួន២៤ និងតំណាងរាជធានី ខេត្តទាំង២៥។
នៅក្នុងកិច្ចប្រជុំនេះ គណៈកម្មការអន្តរក្រសួងបានពិនិត្យពិភាក្សា លើផែនការសកម្មភាពសម្រាប់អនុវត្ត គោលនយោបាយជាតិស្ដីពីមុខរបរ និងការងារឆ្នាំ២០១៥-២០២៥ សម្រាប់រយៈពេល៣ឆ្នាំ (២០១៧-២០១៩) ដែលអនុគណៈកម្មការទាំង៣បានរៀបចំឡើង ដោយសម្រេចបានលទ្ធផលដូចតទៅ៖
អង្គប្រជុំបានអនុម័តផែនការសកម្មភាពសម្រាប់អនុវត្តគោលនយោបាយជាតិស្ដីពីមុខរបរ និងការងារឆ្នាំ២០១៥-២០២៥ សម្រាប់រយៈពេល៣ ឆ្នាំ (២០១៧-២០១៩) ដែលផែនការនេះនឹងត្រូវបោះពុម្ពផ្សព្វផ្សាយសម្រាប់ដាក់ឱ្យអនុវត្ត។
គ្រប់រាជធានី ខេត្ត នឹងខិតខំរៀបចំផែនការសកម្មភាពសម្រាប់រយៈពេល ៣ឆ្នាំដូចគ្នា ដើម្បីអនុវត្តគោលនយោបាយនៅថ្នាក់រាជធានី ខេត្ត។
សូមបញ្ជាក់ថា គោលនយោបាយជាតិស្ដីពីមុខរបរ និងការងារឆ្នាំ២០១៥-២០២៥ ត្រូវបានទទួលការឯកភាពពីគណៈរដ្ឋមន្រ្តីក្នុងសម័យប្រជុំពេញអង្គ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៥ និងត្រូវបានផ្សព្វផ្សាយ និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥ ៕

Subscribe to:
Posts (Atom)