ខេត្តព្រះវិហារ៖ កាលពីរសៀលថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ២០១៧ នៅសាលប្រជុំសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានរៀបចំកិច្ចប្រជុំពិនិត្យការអនុវត្តការងាររយៈពេល១ ឆមាសកន្លង មក ទិសដៅការងារបន្ត និងការត្រៀមបង្ការឆ្លើយនិងគ្រោះមហន្តរាយ ពិសេសគ្រោះទឹកជំនន់ ក្រោមវត្តមានលោកស្រី ចឹក ហេង ប្រធានគណៈកម្មាធិកាសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ ។ នៅក្នុងកិច្ចប្រជុំនេះដែរ អង្គប្រជុំបានពិភាក្សា និងដាក់ផែនការតាមដានស្ថាន ភាពទឹកជំនន់ដើម្បីទទួលព័ត៌មានច្បាស់លាស់លាស់ ងាយស្រួលក្នុងការឆ្លើយតបអោយបានទាន់ពេលវេលា ៕
No comments:
Post a Comment