នៅក្នុងកិច្ចប្រជុំនោះដែរ លោក អឹង គឹមលាង អភិបាលរងខេត្តពោធិ៍សាត់ បានពន្យល់យ៉ាងក្បោះក្បាយដល់សិក្ខាកាមទាំងអស់ថា ភូមិ១ ផលិតផល១ ជាផលិតផលដែលផលិតឡើងដោយប្រជាជនតាមភូមិឋានមួយឬច្រើន ដែលឆ្លុះបញ្ចាំងពីលក្ខណៈសម្បត្តិ វប្បធម៌ ប្រពៃណីតាមបែបបុរាណ និងតាមសម័យទំនើប និងផ្តល់នូវកិត្យានុភាព និងមោទនភាពចំពោះភូមិឋានដែលខ្លួនកំពុងរស់នៅ ព្រមទាំងមានសក្តានុពលអាចពង្រឹង និងពង្រីកបានទាំងបរិមាណ និងគុណភាពរួមទាំងសោភ័ណ្ទភាព មិនតែប៉ុណ្ណោះអាចបង្កើនតម្លៃបន្ថែមក្នុងក្រុមគ្រួសារថែមទៀតផង។
លោក ស៊ុន គន្ធរ បានស្ងើចសរសើរដល់លោក អឹង គឹមលាង ដែលយកចិត្តទុកដាក់ខ្ពស់លើការងារនេះ ហើយលោកក៏បានធ្វើការស្នើរសុំឲ្យប្រជាពលរដ្ឋចូលរួមជាសមាជិកចលនាភូមិ១ ផលិតផល១ និងសំនូមពរដល់គណៈកម្មាធិការសូមជួយចុះពន្យល់ណែនាំអំពីលក្ខណៈផលប្រយោជន៍របស់ផលិតផលទាំងនោះផងដែរ។
លោកបានបន្តថា ភូមិ១ ផលិតផល១ គឺជាការអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ និងជាការអភិវឌ្ឍន៍ចម្រុះនៅតាមសហគមន៍នានា ដែលនៅតាមភូមិឋានរបស់បងប្អូនប្រជាពលរដ្ឋផ្ទាល់ផងដែរ។
បន្ទាប់ពីប្រជុំអំពីសមិទ្ធិផលភូមិ១ ផលិតផល១ចប់មក លោក អឹង គឹមលាង ក៏បានជួបជាមួយប្រជាពលរដ្ឋ១គ្រួសារ ដែលគាត់រស់នៅសង្កាត់ព្រៃញឺ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដែលគ្រួសារនេះក្រីក្របំផុត ហើយលោក ក៏បានឧបត្ថម្ភស័ង្កសីប្រក់ផ្ទះចំនួន៤៩សន្លឹកផងដែរ៕

No comments:
Post a Comment