Wednesday, May 07, 2014

សេចក្តី​ជូន​ដំណឹង សម្តេច​តេជោ ហ៊ុន សែន នឹង​ដឹក​នាំ​គណៈ​ប្រតិ​ភូ​ជាន់​ខ្ពស់ ចូល​រួម​ប្រជុំ​កំពូល អាស៊ាន​លើក​ទី​២៤ និង​កិច្ច​ប្រជុំ​ពាក់​ព័ន្ធ ថ្ងៃទី ១០ ដល់ ១១ ឧសភា ២០១៤, មីយ៉ាន់​ម៉ារ


Press Release Samdech Techo Hun Sen Will lead a high delegation to attend the 24th ASEAN Summit and Related Meetings to be held from 10 to 11 May 2014, in Myanmaar


បទអត្ថាធិប្បាយ៖ តើនេះជាកលល្បិចថ្មីរបស់មេបក្សប្រឆំាងឬ?



ដោយ៖ រ័ត្ន សណ្តាប់

តាមរយៈការសម្ភាសន៍ និងសន្និសីទ​កាសែត​របស់​លោក​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិដែល​បាន​ចុះផ្សាយលើទំព័រកាសែតភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៤ និងកាសែតThe Cambodia daily ចុះផ្សាយនៅថ្ងៃទី៣០ ខែមេសាកន្លងទៅនេះ បានធ្វើឲ្យ​មតិ​សាធា​រណៈ​មាន​ការ​ភ្ញាក់​ផ្អើលយ៉ាងខ្លាំងដោយលោក សម រង្ស៉ី បានលើកឡើងថា   ប្រសិនបើ​ខ្លួនឈ្នះ​ឆ្នោត​បាន​ដឹក​នាំ​រដ្ឋាភិបាល ខ្លួននឹងធ្វើការកែទម្រង់ច្បាប់សញ្ជាតិ និងអន្តោប្រវេសន៍ថ្មី ដើម្បី​អនុញ្ញាត​ឲ្យជន​អន្តោ​ប្រវេសន៍​វៀតណាមបានចូលសញ្ជាតិខ្មែរឲ្យបានដល់ចំនួន២៥០០០០នាក់ ។

          អ្នកតាមដាននយោបាយទំាងនៅក្នុងប្រទេស និងទំាងនៅ​ក្រៅប្រទេស​អ្នកណា​ក៏បានដឹង​ដែរថា​ លោក សម រង្ស៉ី ព្រមទាំង​ថ្នាក់ដឹកនាំគ​ណបក្ស​សង្រ្គោះជាតិ​ដែល​បានច្រចាច់ប​ញ្ចូល​ដោយ​គណបក្សពីរ គឺគណបក្សសម រង្ស៉ី និងគណបក្សសិទ្ធិមនុស្សតែង​តែរកលេសលើកយក​រឿង​បញ្ហា​អន្តោប្រវេសន៍វៀតណាមមកវាយប្រហាររដ្ឋាភិបាលក្នុងគោលបំណងបញ្ឆេះកំហឹងជាតិសាសន៍ សំដៅ​បង្កឲ្យមានការស្អប់ខ្ពើមពូជសាសន៍ហៅជនជាតិវៀតណាមថា យួនៗ ពេញមាត់  ជា​ពាក្យ​​ដែលពួកគេយល់ថា «អាក្រក់បំផុត» ដោយគេ​លើកអំពីប្រវត្តិ​វៀតណាម​ដែលបាន​ឈ្លាន​ពាន​កម្ពុជា វៀតណាម​លេបទឹកដីកម្ពុជា ។ល។ ដើម្បីទាក់ទាញ​ប្រជាប្រិយ​ភាពឲ្យ​គេគាំ​ទ្រគណ​បក្ស​របស់ខ្លួន ។ តាមរយៈការបង្កើតទស្សន:នយោបាយស្អប់​ខ្ពើមពូជសាសន៍​របស់បក្សប្រឆំាងនេះ បានញាំងឲ្យខ្មែរដែលរស់នៅក្រៅប្រទេសមួយចំនួន និងប្រជាព​លរដ្ឋ​ខ្មែរមួយ​ចំនួន​នៅក្នុង​ប្រទេស​បានឮសូរតៗគ្នាអំពីប្រវត្តិនេះ និងបានគាំទ្រទស្សនៈនេះ ។

អ្វីដែលគេនៅចងចំាកាលពីសម័យឃោសនាបោះឆ្នោត និងថ្ងៃបោះឆ្នោត​ដែលកន្លងផុត​ទៅកាល​ពីថ្ងៃ​ទី២៨ខែកក្កដា ២០១៣នេះ លោកសម រង្ស៉ីក្តី លោក កឹម សុខាក្តី ថ្នាក់ដឹកនាំ​គណបក្ស​សង្រ្គោះជាតិ និងក្រុម​សកម្មជន​របស់បក្ស​នេះបានស្រែ​កក្តែងៗ​ជេរយួន​ដើម្បីទាក់​ទាញ​សមាណ​ចិត្ត ប្រជាពលរដ្ឋគាំទ្រខ្លួន ហើយនៅស្ថានីយ៍​បោះឆ្នោតមួយ​ចំនួនទៀត​សោតពួក​សកម្មជន​គណ​បក្សសង្រ្គោះជាតិ បានចេញមករារាំងប្រជាពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោត មិនឲ្យចូល​បោះឆ្នោត​ដោយគ្រាន់តែពួកគេឃើញប្រជាពលរដ្ឋទំាងនោះ មានសម្បុរស​ហើយពួក​គេក៏គិត​ថាជាយួន​តែម្តងទំាងទទឹងទទែងបណ្ដាលឲ្យខូចសណ្តាប់ធ្នាប់ការបោះឆ្នោត រំលោភសិទ្ធិ​សេរីភាព​ក្នុងការបោះឆ្នោតជាហេតុបង្ករឲ្យមានភាពអនាធិបតេយ្យ ។

សកម្មភាព​រើសអើង​ជាតិ​សាសន៍ ជា​ពិសេសការ​ជេរប្រមាថ​ និង​លាភ​ពណ៌​ខ្មែរ ក្រោម​ពាក្យ​ថា(យួន​ៗ) ​ដែល​បាន​ដឹក​ច្រមុះ​បក្សប្រឆាំង​ស្ទើរ​តែ​គ្រប់​ពេល​វេលានេះ ត្រូវ​បាន​ទទួលរង​នូវ​​ការ​រិះ​គន់​​ខ្លាំង​ៗពី​មជ្ឈដ្ឋាន​នានាអំពី​ ការ​រំ​លោភ​ច្បាប់​អន្តរជាតិ និង​អាច​នាំ​អោយ​មាន​ហិង្សាសង្គម​។

ព្រឹត្តិការណ៍ដូរប៉ូលនយោបាយរបស់បក្សប្រឆំាងនេះ ត្រូវបានគេពិចារណាថា ហាក់ដូច​ជាលឿន​ពេក វាហាក់ដូចជាបែរទិស១៨០អង្សារអញ្ចឹង!។ គេចោទសួរគ្នាទៅវិញទៅមកថា បើជា​នយោ​បាយ​ថ្មីសម្រាប់ទាក់ទាញឲ្យមានការគាំទ្រច្រើនហាក់ដូចជាពុំមែន! បើធ្វើ​នយោ​បាយ​សម្រាប់​ទាក់​ទាញ​បរទេស​ហាក់ដូចជាពុំមែន! ព្រោះនរណាក៏គេបានស្គាល់មាយាទលោក សម រង្ស៉ី និងបក្ស​របស់​គាត់​ថា បញ្ហាជនជាតិវៀតណាម គឺគ្រាន់តែមុខជំនួញនយោបាយប្រជាភិថុតតែប៉ុណ្ណោះ ។ តែបើ​គេ​ចោទសួរយ៉ាងនេះវិញថា លោក សម រង្ស៉ី វង្វេងវង្វាន់ហើយទេដឹង? អ្នកខ្លះ​ឆ្លើយ​ថាបើ​យ៉ាង​នេះ​ហាក់​ដូចជាត្រូវជាង ។

 ចំពោះការចោទសួរគ្នាទៅវិញទៅមកយ៉ាងនេះ យើងសូមមិនធ្វើពិចារណាទេ ។ ប៉ុន្តែត្រង់​ដែល​គេ​ចោទថា​ លោក សម រង្ស៉ី ហាក់ដូចវង្វេងវង្វាន់នោះអាចដូចជាត្រូវដែរ ។ ព្រោះថាកន្លងទៅនេះ​ក្នុង​មូល​ហេតុពង្រឹងនូវមូលដ្ឋានគ្រឹះលទ្ធិប្រជាធិបតេយ្យ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអនុញ្ញាតទុកឱកាសដ៏ធំធេង ដែលសមាជិក​គាំទ្រ​គណបក្ស​ប្រជាជន​មិននឹក​ស្មានដល់​ទាល់​តែសោះ​នោះ ហេតុអ្វីបានជាសម្តេច ហ៊ុន សែន បានអនុញ្ញាតឲ្យគណបក្សប្រឆំាងស្រែកឡាំប៉ា អស់រយៈពេលជាងកន្លះឆ្នាំ ស្រែកឡូឡាពេញ​ដងផ្លូវសាធារណៈ​មិនទទួល​ស្គាល់លទ្ធ​ផល​នៃ​ការ​បោះ​ឆ្នោតទាមទាឲ្យមានការបោះឆ្នោះសារជាថ្មីឡើងវិញ និង​ទាមទាឲ្យសម្តេច ហ៊ុន សែន ចុះចេញ​ពីតំណែងនាយករដ្ឋមន្រ្តី ។ល។

ពាក្យដែលយើងកំពុងសរសេរនេះ មើលទៅហាក់ដូចជាស្រាល ក៏ប៉ុន្តែបើគេចាក់ខ្សែអាត់ ឬ​ខ្សែ​វីដេអូឡើងវិញនូវពាក្យពេចន៍ឃោសនាដែលបានបន្លឺឡើងតាមអ្វីដែលបក្សប្រឆំាងហៅថា មហា​បាតុកម្មស្រែកតាមដងផ្លូវសាធារណៈ រំខានដល់សណ្តាប់ធ្នាប់សាធារណៈ រំខាន​ដល់​ប្រជា​ពល​រដ្ឋដែលកំពុងរស់នៅយ៉ាងសុខសាន្តក្នុងរាជធានីភ្នំពេញ ក៏ដូច​ជាប្រជា​ពល​រដ្ឋ​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន រំខានដល់សមាជិកគាំទ្ររបស់ខ្លួន ដែល​កំពុងរក​ការទទួល​ទាននៅតាម​ស្រុកស្រែ​ចំការ​ឃើញថា ពាក្យពេចន៍ទំាងនេះមានលក្ខណៈអសុរោះ គ្មានសីលធម៌​ដែលគេពុំដែល​ឃើញ​សកម្មភាព​ទាំងនេះកើតឡើងមានទាល់តែសោះ ទោះក្នុងសតវត្សណាក៏ដោយឧទាហរណ៍ថា ហ៊ុន សែន អើយចុះចេញទៅ

សម្តេចហ៊ុនសែន ដែលជា​ប្រមុខ​រាជរដ្ឋា​ភិបាល​នៃប្រទេស​មួយដែល​បានខិត​ខំប្រឹងប្រែង​ដឹកនាំ​នាវាកម្ពុជាតាំងពីបាតដៃទទេរ រំដោះប្រទេសជាតិ ពីរបបបាតដៃប្រឡាក់ឈាមរបស់ខ្មែរក្រហ​ម នាដើមឆ្នំា១៩៧៩ រហូតដល់បានចរចា​ជាមួយភាគីក្រៅ​ប្រទេសដែល​ដឹកនំា​ដោយ​ព្រះករុណា​ព្រះបាទ​ ​សម្តេចព្រះនរោត្តម សីហនុ បានទទួលជោគជ័យ និងបានចុះ​ហត្ថលេខា​សន្តិភាព​ទីក្រុងបារីសនៅថ្ងៃទី២៣តុលា១៩៩១ ។ ចំនុចមួយចំនួន​នៃខ្លឹមសារ​កិច្ចព្រម​ព្រៀង​ទីក្រុង​បារីស​បាន​ចង្អុលផ្លូវគឺ ទី១៖គាំទ្រនិងពង្រឹងលទ្ធិប្រជាធិប​តេយ្យ ទី២៖ ការពារបូរណភាពទឹកដី ទី៣៖ ផ្តល់សិទ្ធិសេរីភាព​ដល់ប្រជា​ពលរដ្ឋ​(ដែលរស់​នៅជាទាសករ​អស់រយៈ៤ឆ្នាំ​ក្នុងរបប​ខ្មែរក្រហម) និងទី៤៖ បំផុស​បំផុលចលនាអភិវឌ្ឍន៍ស្រុកទេសចាប់ពីបាតដៃទទេ ដែលជាមូល​ដ្ឋានពង្រឹង​ពង្រីក​សុខមាលភាព​ប្រជាពលរដ្ឋនៅទូទាំង​ប្រទេស ។

ក្នុងន័យនេះសម្តេច ហ៊ុន សែន ប្រមុខរដ្ឋាភិបាលនៃ​ប្រទេសបាន​សម្រេច​ចិត្តមិន​អនុញ្ញាត​ឲ្យ​សកម្មភាព​ដែល​បានអូសបន្លាយអស់រយៈជាងកន្លះឆ្នាំ មកនេះដែលបាន​ខិតខំពីបាតដៃ​ទទេរហូត​មក​ទល់​សព្វថ្ងៃនេះត្រូវបានបក្សប្រឆំាងមកបំផ្លិចបំផ្លាញក្នុងមួយប៉ព្រិចភ្នែកបានឡើយ ។ ដូចនេះ​សកម្មភាព និងទង្វើរទាំងអម្បាលម៉ានចាប់ពីដើមខែមករា ឆ្នាំ២០១៤ រហូតមកដល់​ពេលនេះគឺ​ជាមធ្យោ​បាយឆ្លើយតបទៅនឹងទង្វើរភាពបះបោរបែបអនាធិបតេយ្យរបស់បក្សប្រឆំាងនេះឯង ។ យើងយល់ថា​នេះជាវិធានការតែមួយ​គត់ដែលប្រមុខ​រដ្ឋាភិបាលនៃ​ប្រទេសនានា​លើពិភពលោក​ត្រូវចាត់​វិធានការ ។

បើតាមរយៈ​នៃការសម្តែងឆន្ទៈរបស់​អង្គការសង្គម​ស៊ីវិលមួយ​ចំនួន ក៏ដូចជាកងកំលាំងប្រដា​ប់​អាវុធ មន្រ្តីរាជការ កម្មករ កសិករ គេបានបង្ហាញពីការសប្បាយ​រីករាយនៅពេលដែល​គេឃើញ​សភាព​ការណ៍​នយោបាយនៅក្នុងប្រទេសកម្ពុជានាពេលនេះ មានភាពស្ងប់ស្ងាត់ ប្រជាពល​រដ្ឋទាំង​អ្នក​គាំទ្រគណបក្សប្រឆំាង ទំាងអ្នកគាំទ្រគណបក្សឈ្នះឆ្នោត គឺគណបក្សប្រជាជនកម្ពុជាមានឱកាស​ប្រកបរបរចិញ្ចឹមជីវិតរបស់ពួកគេដោយសន្តិភាព ។

ជាសរុបគេអាចយល់ថា ការបត់បែន​នយោបាយ​ថ្មីរបស់​មេដឹកនាំ​បក្សប្រឆំាង​ដែលមាន​បំណងធ្វើ​ច្បាប់ថ្មីឲ្យ​ជនអន្តោប្រវេសន៍វៀតណាមចំនួន២៥០០០០នាក់ បានសញ្ជាតិខ្មែរ​ពេលខ្ឡួនឡើង​កាន់​អំណាច​នោះ អាចជាភាព​វង្វេងវង្វាន់​ថ្មីមួយទៀត​បន្ទាប់ពីខ្លួន​នឹងក្រុមបក្ខ​ពួកខ្លួនមិន​អាចបង្ករ​ភាព​ចលាចល អនាធិបតេយ្យនៅតាមដងផ្លូវទីសាធារណៈបាន ។