Tuesday, February 13, 2018

(សូមទស្សនាវីដេអូ)៖ ប្រសាសន៍សំខាន់ៗ​របស់លោកនាយក​រដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រ ជូនដល់និស្សិត សាកលវិទ្យាល័យ​វេស្ទើន នៅមជ្ឍមណ្ឌលពិព័រណ៍​កោះពេជ្រ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន សម្តែងភាពរីករាយចំពោះការចរចា និងស្នើសុំប្រទេសដទៃកុំលូកដៃចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសកូរ៉េទាំងពីរ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា ក្នុងនាមប្រមុខរាជរដ្ឋាភិបាលកម្ពុជា លោកសូមសម្តែងក្តីរីករាយយ៉ាងខ្លាំងចំពោះការធូរស្រាលនៃស្ថានការណ៍នៅឧបទ្វីបកូរ៉េ ជាពិសេសការជជែកគ្នាដោយល្អូកល្អិនរបស់មេដឹកនាំនៃប្រទេសបងប្អូនកូរ៉េទាំងពីរនេះ។ រាជរដ្ឋាភិបាលកម្ពុជាគាំទ្រទាំងស្រុងចំពោះកាយវិការ និងសកម្មភាពដែលកូរ៉េទាំងពីរកំពុងធ្វើ ហើយសុំឱ្យប្រទេសតូចធំទាំងឡាយទាំងមហាអំណាច និងមិនមហាអំណាចកុំព្យាយាមរារាំងចំពោះកិច្ចចរចានេះ។ លោកបានថ្លែងដូចនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យវេស្ទើនប្រមាណ ៤,១៥៨នាក់ ដែលធ្វើនៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃអង្គារ ១៣រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ការត្រូវរ៉ូវគ្នារបស់បងប្អូនកូរ៉េទាំងពីរនេះ នឹងនាំឱ្យមានស្ថានភាពស្ងប់ស្ងាត់ និងកាត់បន្ថយការគម្រាមកំហែងនានាទាំងនៅក្នុងតំបន់ និងនៅលើពិភពលោកផងដែរ។ លោកបានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សូមសម្តែងនូវការអបអរសាទរជាមួយទំនាក់ទំនង ដែលត្រូវបានកែលម្អទោះបីបានក្នុងរយៈពេលខ្លីក៏ដោយប្រសើរជាងភាពតានតឹង។ នេះជាគោលជំហរផ្លូវការរបស់ព្រះរាជាណាចក្រកម្ពុជា ចំពោះសភាពការណ៍ថ្មីៗនៅឧបទ្វីបកូរ៉េ។ យើងអបអរសាទរជាមួយនឹងទំនាក់ទំនងថ្មីៗ ក្នុងការស្វះស្វែងរកការសម្រុះសម្រួលថ្មីៗរវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង។ សង្ឃឹមថា ប្រទេសនានា នឹងបន្តការលើកទឹកចិត្តឱ្យកូរ៉េទាំងពីរ អនុវត្តក្នុងដំណើរឆ្ពោះទៅរកការសុះស្រួលកាត់បន្ថយនូវភាពតាន់តឹង»។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានបង្ហាញនូវការមិនពេញចិត្តផងដែរ ចំពោះបណ្តាប្រទេសមួយចំនួន ដែលបាននិងកំពុងព្យាយាមរារាំងដល់កិច្ចចរចារបស់ប្រទេសកូរ៉េទាំងពីរ។ ការចរចាស្វែងរកភាពត្រូវរ៉ូវគ្នា និងបញ្ចប់ជម្លោះរវាងបងប្អូនកូរ៉េ គឺជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋកូរ៉េទាំងពីរ ដែលប្រើប្រាស់ភាសាតែមួយនោះ៕




រាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្តីណែនាំស្តីពីការរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី២០ ឆ្នាំ២០១៨

រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីណែនាំស្តីពីការរៀបចំទិវាវប្បធម៌ជាតិ ៣ ខែមីនា លើកទី២០ ដោយបានកំណត់យកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨ ដើម្បីប្រារព្ធទិវានេះ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ»។ ទិវាវប្បធម៌ជាតិ៣មីនា ជាទិវាដ៏សំខាន់មួយរបស់ប្រទេសជាតិ ដែលជានិច្ចកាល រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ រៀបចំប្រារព្ធជារៀងរាល់ឆ្នាំដើម្បីរំលឹកគុណូបការៈ និងស្នាដៃដ៏វិសេសវិសាលរបស់បុព្វបុរសនៃយើងដែលបានបន្សល់ទុកនូវមរតកវប្បធម៌ដ៏សម្បូរបែប និងមានតម្លៃមិនអាចកាត់ថ្លៃបាន ដល់កូនចៅជំនាន់ក្រោយ។

ការប្រារព្ធពិធីវប្បធម៌ជាតិ ជាការជំរុញការផ្សព្វផ្សាយ ការផ្ទេរចំណេះដឹង ចំណេះធ្វើ ជំនាញបច្ចេកទេស និងទេពកោសល្យវប្បធម៌ ក៏ដូចជាក្រើនរំលឹក បំផុសស្មារតីស្រឡាញ់វប្បធម៌ជាតិ និងមនសិការស្នេហាជាតិ ដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសយុវជនដែលជាទំពាំងស្នងឫស្សី ដែលមានកាតព្វកិច្ចថែរក្សាការពារឱ្យសិ្ថតស្ថេរគង់វង្សនូវសម្បត្តិវប្បធម៌ជាតិ និងវប្បធម៌ចម្រុះនៃសហគមន៍ជាតិនៅព្រះរាជាណាចក្រកម្ពុជាសំដៅរក្សាបាននូវឯកភាពជាតិ សាមគ្គីភាព សន្តិភាព និងការអភិវឌ្ឍ៕




White Paper on the Political Situation in Cambodia “Strengthening the Rule of Law and Liberal Democratic Process”

 Press Quick Reaction Unit of Office of the Council of Ministers published 86 pages of White Paper in English version after a short release of Khmer version with the Political Situation in Cambodia “Strengthening the Rule of Law and Liberal Democratic Process”, dated on 10 March 2018.

The book highlighted many Cambodian achievements in the last 20 years.

>>> The 86-page White Paper is available below:.. (PDF-File…)