Friday, July 20, 2018

(សូមទស្សនាវីដេអូ) លិខិតមិត្តអ្នកអាន៖ ជនវង្វេងជាតិ!

(សូមទស្សនាវីដេអូ)៖ លោកស្រី ម៉ែន សំអន លើកឡើងថា កម្ពុជាក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គឺមានការអភិវឌ្ឍរីកចម្រើនជឿនលឿន ជាពិសេសផ្លាស់ប្តូរស្ថានភាពសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស

(សូមទស្សនាវីដេអូ)៖ ក្រសួងទេសចរណ៍ប្រកាសឱ្យវិស័យឯកជន ចូលរួមប្រកួតប្រជែងកម្មវិធី «ចលនាប្រឡងប្រណាំងរង្វាន់សម្តេចតេជោ សម្រាប់ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍»

ចិនផ្តល់ឥណទាន២៥៩លានដុល្លារដល់កម្ពុជា សម្រាប់អនុវត្តគម្រោងសាងសង់ផ្លូវ ក្រវ៉ាត់ក្រុងទី៣

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារនីហរ័ណ អាហរ័ណចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ឥណទានសម្បទាននូវទឹកប្រាក់ចំនួន ២៥៩លានដុល្លារអាមេរិក សម្រាប់ហិរញ្ញប្បទានដល់ គម្រោងសាងសង់ ផ្លូវក្រវ៉ាត់ក្រុងទី៣។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសេដ្ឋកិច្ច ដែលទទួលបាននៅថ្ងៃទី២០ ខែកក្កដានេះ។
បើតាមក្រសួងសេដ្ឋកិច្ច ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទាននូវទឹកប្រាក់ចំនួន ២៥៩លានដុល្លារអាមេរិកនេះ ធ្វើឡើងកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅនេះ។
គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងទី៣ នេះនឹងត្រូវស្ថាបនាផ្លូវដោយមានប្រវែងសរុប ៤៧.៦គីឡូម៉ែត្រ ជាប្រភេទផ្លូវ៤ គន្លង ដោយមានទទឹងតួផ្លូវសរុប២៥ម៉ែត្រ សម្រាប់ផ្លូវរថយន្ត៤គន្លង មានទទឹង៣.៥០ម៉ែត្រ /គន្លង និងផ្លូវទោចក្រយានយន្ត២គន្លង ទទឹង២.២៥ ម៉ែត្រ/គន្លង ដោយចាប់ពីផ្លូវជាតិលេខ៤ ម្តុំអូរដឹម ត្រង់គីឡូម៉ែត្រលេខ ១៤+ ១០៥ ទៅចំណុចបញ្ចប់ភ្ជាប់នឹងផ្លូវជាតិលេខ១ ត្រង់គីឡូម៉ែត្រលេខ២៤+៨៤០ ដោយត្រូវងកាត់ផ្លូវជាតិលេខ៣ត្រង់ចំណុចគីឡូម៉ែត្រ លេខ២១+២០០កាត់ផ្លូវជាតិ លេខ២ ត្រង់ចំណុច គីឡូម៉ែត្រលេខ ២២+៨០០ និងកាត់ផ្លូវជាតិលេខ២១ត្រង់ចំណុចគីឡូម៉ែត្រលេខ ១៨+ ៤០០ និងផ្លូវខ្នែងប្រវែង ៥.៣៧គីឡូម៉ែត្រ។
ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជាបាន ចុះកិច្ចសន្យាសាងសង់ ជាមួយក្រុមហ៊ុន សំណង់សៀងហៃចិន ក្នុងការអនុវត្តការងារសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី៣នេះ ដែលនឹងមានការ ត្រួតពិនិត្យបច្ចកទេសដោយក្រុមហ៊ុន ក្វាងចូវវ៉ាន់អាន មកពីប្រទេសចិនផងដែរ។
ផ្លូវក្រវ៉ាត់ ក្រុងទី៣នេះ ជាខ្សែផ្លូវថ្មីមួយ ដែលតភ្ជាប់ផ្លូវជាតិសំខាន់ៗរបស់ប្រទេសកម្ពុជា ដោយចាប់ពីស្ពាន ព្រែកព្នៅផ្លូវជាតិលេខ៥ ឆ្លងមកផ្លូវជាតិលេខ៤ (កំណាត់ផ្លូវនេះបានសាងសង់រួចរាល់ហើយ ដោយសាលា រាជធានីភ្នំពេញ) ភ្ជាប់មកផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ២១ និងផ្លូវជាតិលេខ១ ដោយភ្ជាប់ទៅ នឹងកំពង់ផែភ្នំពេញថ្មី ដែលបានសាងសង់ឡើង ក្រោមក្របខ័ណ្ឌឥណទានសម្បទាន ពីសាធារណរដ្ឋ ប្រជាមានិតចិនដូចគ្នា។ ពោលគឺផ្លូវក្រវ៉ាត់ក្រុងទី៣ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការរួមចំណែក ក្នុងការជួយ សម្រួលចរាចរណ៍ក្នុងរាជធានីភ្នំពេញផង និងការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មរបស់ ប្រទេសកម្ពុជា និងនឹងជាខ្សែផ្លូវថ្មីមួយទៀត បន្ទាប់ពីផ្លូវក្រវ៉ាត់ក្រុងទី២ ដែលកំពុងដំណើរការសាងសង់។

កិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងទី៣ ដែលភាគីទាំងពីរទើបបាន ចុះហត្ថលេខានេះ គឺជាផ្លែផ្កាថ្មីស្រឡាងមួយទៀត ដែលកើតចេញពីភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រវាងព្រះរាជាណាចក្រកម្ពុជា ជាមួយសាធារណរដ្ឋប្រជាមានិតចិន ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណ និងគតិបណ្ឌិតរបស់លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ៕




ក្រសួងទេសចរណ៍ ប្រកាសឱ្យវិស័យឯកជន ចូលរួមប្រកួតប្រជែងកម្មវិធី «ចលនាប្រឡងប្រណាំងរង្វាន់សម្តេចតេជោ សម្រាប់ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍»

ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានដាក់ចេញ ចលនាប្រឡងប្រណាំង «រង្វាន់សម្តេចតេជោ នាយករដ្ឋមន្រ្តី សម្រាប់ធុរកិច្ចបៃតង ក្នុងវិស័យទេសចរណ៍» លើកទី៣ ឆ្នាំ២០១៨-២០១៩ ក្នុងគោលបំណងលើកទឹកចិត្ត និងបញ្ជាក់អំពីកិច្ចខិតខំប្រឹងប្រែង​របស់ផ្នែកឯកជន​ដែល​ជា​សហគ្រាស ឬប្រតិបត្តិករ ឬសហគមន៍ ឬបុគ្គលដែលមានស្នាដៃឆ្នើមក្នុងការលើកស្ទួយ និងអភិវឌ្ឍវិស័យ​ទេសចរណ៍នៅកម្ពុជា ពិសេសគាំទ្រដល់ចលនាប្រឡងប្រណាំង «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ»។
តាមការប្រកាសរបស់ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត, រង្វាន់ធុរកិច្ចបៃតង​នេះមាន០៧ ប្រភេទ ដូចខាងក្រោម៖
១- រង្វាន់សម្រាប់ «ធុរកិច្ចដែលមានស្នាដៃឆ្នើមក្នុងការថែរក្សាអនាម័យ និងបរិស្ថាន» (Environment Award)
២- រង្វាន់សម្រាប់ «ធុរកិច្ចដែលមានស្នាដៃឆ្នើមក្នុងការអនុវត្តគោលការណ៍ ៣ Rs» (3Rs Award)
៣- រង្វាន់សម្រាប់ ««ធុរកិច្ចដែលមានស្នាដៃឆ្នើមផ្នែកសុខុមាលភាពសង្គម និងបេតិកភណ្ឌវប្បធម៌» (Social Welfare and Cultural Heritage Award)
៤- រង្វាន់សម្រាប់ «ធុរកិច្ចដែលមានស្នាដៃឆ្នើមផ្នែកកន្លែងធ្វើការដែលមានភាពល្អប្រសើរ» (Best Workplace Award)
៥- រង្វាន់សម្រាប់ «សហគ្រិនដែលមានស្នាដៃឆ្នើម» (Entrepreneur Award)
៦- រង្វាន់សម្រាប់ «ធុរកិច្ចដែលមានស្នាដៃឆ្នើមក្នុងការថែរក្សាឆ្នេរសមុទ្រ» (Beach Eco-Label Award)
៧- រង្វាន់សម្រាប់ «ធុរកិច្ចដែលមានស្នាដៃឆ្នើមក្នុងការប្រើប្រាស់ផលិតផលខ្មែរ» (Khmer Product Usage Award)
ចលនាប្រឡងប្រណាំងធុរកិច្ចបៃតងនេះ ជាផ្នែកមួយចូលរួមដល់ការអនុវត្តគោលនយោបាយរបស់ រាជរដ្ឋាភិបាលក្នុងការជំរុញការអនុវត្តគោលការណ៍ «ទំនួលខុសត្រូវសង្គម» (Corporate Social Responsibility) របស់វិស័យឯកជន ពិសេសផ្តោតលើ ការបញ្ចូលទស្សនទាននៃ «ភាពស្អាត និងបៃតង» ទៅក្នុងគំរូអាជីវកម្មរបស់ខ្លួន ការចូលរួមការងារសង្គម ការងារបរិស្ថាន ការងារស្ម័គ្រចិត្ត និងចូលរួមលើក​កម្ពស់ការងារសមរម្យ (Decent jobs) ដល់បុគ្គលិក និយោជិត ជាដើម។
ប្រតិបតិ្ដករទាំងអស់ នៅតាមរមណីយដ្ឋាន សណ្ឋាគារ ភោជនីយដ្ឋាន ទីភ្នាក់ងារទេសចរណ៍ កីឡាទេសចរណ៍ សហគមន៍ទេសចរណ៍ សាលាទេសចរណ៍ សហគ្រាសធុនតូច និងមធ្យមក្នុងវិស័យទេសចរណ៍ និងផ្សារទំនើប អាចចូលរួមក្នុងការប្រឡងប្រណាំងនេះ ឲ្យបានផុសផុល ដោយអាចស្វែងរកព័ត៌មានលម្អិត និងចុះឈ្មោះ​ចូលរួមប្រកួតប្រជែង (ត្រឹមចុងខែកញ្ញា ឆ្នាំ២០១៨) តាមរយៈគេហទំព័រ និងអ៊ីម៉ែល និងលេខទូរស័ព្ទ​ដូចខាងក្រោម៖
http://www.cambodiaecobusiness.org/kh/news/b46444d474x244a443
Email: cambodiaecobusiness@yahoo.com
លេខទូរស័ព្ទ៖ +(855) 12 999 197។

គណៈកម្មការនឹងធ្វើការវាយតម្លៃស្របតាមនីតិវិធី ហើយជ័យលាភីនឹងត្រូវប្រកាសនាឱកាសទិវាជាតិ​ទីក្រុងស្អាត ឆ្នាំ២០១៩ ៕




សល់តែ៩ថ្ងៃទៀតប៉ុណ្ណោះ ការបោះឆ្នោតនឹងចូលមកដល់, សូមបងប្អូនត្រៀមខ្លួន អញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា!

គិតមកដល់ត្រឹមថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨នេះ គឺសល់តែរយៈពេល៩ថ្ងៃទៀតប៉ុណ្ណោះ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នឹងចូលមកដល់។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ដែលគ្រប់អាយុបោះឆ្នោត និងមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត សូមត្រៀមឯកសារសម្រាប់បម្រើដល់ការបោះឆ្នោតឱ្យរួចរាល់ ដើម្បីអញ្ជើញទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨។
តើត្រូវមានឯកសារអ្វីខ្លះ និងត្រូវធ្វើអ្វីខ្លះដើម្បីបោះឆ្នោតបាន?
មានសំណួរចម្លើយចំនួន៧របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដើម្បីជួយជំរុញដល់ការយល់ដឹង របស់បងប្អូនប្រជាពលរដ្ឋខ្មែរ អំពីការបោះឆ្នោតនេះ។

សំណួរទី១៖ តើការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ឆ្នាំ២០១៨ ប្រព្រឹត្តទៅនៅពេលណានិងនៅទីកន្លែងណា?
ចម្លើយ៖ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៦ ឆ្នាំ២០១៨ ប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ចាប់ពីម៉ោង៧៖០០ព្រឹក ដល់ម៉ោង៣៖០០រសៀល នៅតាមការិយាល័យបោះឆ្នោតនានាទូទាំងប្រទេស។
សំណួរទី២៖ ដើម្បីបោះឆ្នោតបាន តើប្រជាពលរដ្ឋខ្មែរត្រូវមានលក្ខខណ្ឌដូចម្ដេច?
ចម្លើយ៖ ទី១-ត្រូវមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០១៧ នៃការិយាល័យបោះឆ្នោតណាមួយ ក្នុងឃុំ-សង្កាត់ និងទី២-ត្រូវមានឯកសារបញ្ជាក់អត្តសញ្ញាណសម្រាប់ប្រើនៅពេលបោះឆ្នោត។
សំណួរទី៣៖ តើឯកសារបញ្ជាក់អត្តសញ្ញាណ សម្រាប់ប្រើនៅពេលបោះឆ្នោតមានអ្វីខ្លះ?
ចម្លើយ៖ ត្រូវមានឯកសារណាមួយ ក្នុងចំណោមឯកសារដូចទៅនេះ៖ អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ប្រភេទទី១ ឬប្រភេទទី២ ឬប្រភេទទី៣ ឬឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត។
សំណួរទី៤៖ ប្រសិនបើប្រជាពលរដ្ឋខ្មែរគ្មាន ឬបាត់ ឬខូចអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ តើត្រូវធ្វើដូចម្ដេច?
ចម្លើយ៖ សាមីខ្លួនត្រូវយករូបថតទំហំ ៣គុណ៤ ចំនួន៣សន្លឹក (ថតចំពីមុខ) និងនាំសាក្សី២រូប ដែលមានសិទ្ធិបោះឆ្នោត និងមានលំនៅឋាន ឬទីសំណាក់ក្នុងឃុំ-សង្កាត់ជាមួយ មកបង្ហាញខ្លួនដោយផ្ទាល់ ចំពោះមុខគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត និងមេឃុំ ឬចៅសង្កាត់ ដើម្បីបំពេញលិខិតស្នើសុំឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការបោះឆ្នោត។
សំណួរទី៥៖ តើកាលបច្ឆេទនៃការស្នើ សុំឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត កំណត់ពីពេលណាដល់ពេលណា?
ចម្លើយ៖ ត្រូវស្នើសុំក្នុងរយៈពេល៣០ថ្ងៃ មុនថ្ងៃបោះឆ្នោត ចាប់ពីថ្ងៃទី២៨ ខែមិថុនា រហូតដល់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨។
សំណួរទី៦៖ តើបណ្ណព័ត៌មានអ្នកបោះឆ្នោត មានសារប្រយោជន៍យ៉ាងដូចម្ដេច?
ចម្លើយ៖ បណ្ណព័ត៌មានអ្នកបោះឆ្នោត មានប្រយោជន៍ណាស់ ចំពោះប្រជាពលរដ្ឋដែលមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោត ព្រោះបណ្ណនេះបានផ្ដល់ព័ត៌មានផ្ទាល់របស់អ្នកបោះឆ្នោតអំពី លេខរៀង ឈ្មោះអ្នកបោះឆ្នោត កាលបរិច្ឆេទនៃការបោះឆ្នោត ឈ្មោះទីតាំង និងលេខកូដការិយាល័យបោះឆ្នោតជាដើម។ បណ្ណព័ត៌មាននេះ មិនអាចប្រើបោះឆ្នោតបានឡើយ។
សំណួរទី៧៖ ប្រសិនបើប្រជាពលរដ្ឋចង់ពិនិត្យមើលឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ តើត្រូវធ្វើដូចម្ដេច?
ចម្លើយ៖ ប្រជាពលរដ្ឋត្រូវទៅសាលាឃុំ សង្កាត់របស់ខ្លួន ឬទីស្នាក់ការគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត ដើម្បីសុំពិនិត្យមើលឈ្មោះក្នុងបញ្ជីបោះឆ្នោត ឬទៅពិនិត្យមើលឈ្មោះ នៅតាមការិយាល័យបោះឆ្នោត ដែលបិទផ្សាយមួយថ្ងៃមុនថ្ងៃបោះឆ្នោត។ ប្រជាពលរដ្ឋក៏អាចពិនិត្យមើលបញ្ជីបោះឆ្នោតនេះ នៅលើគេហទំព័ររបស់ គ.ជ.ប ដែលមានអាសយដ្ឋាន www.voterlist.org.kh ៕




លិខិតមិត្តអ្នកអាន៖ ជនវង្វេងជាតិ!

នៅក្នុងប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា សន្តិភាពមិនអាចនឹងមានអាយុវែងលើសពី ២០ ឆ្នាំឡើយ តែងតែត្រូវបានបំផ្លាញទៅវិញ និងនាំកម្ពុជាចូលទៅក្នុងភ្នក់ភ្លើងសង្គ្រាម។ សម្តេចឪ នរោត្តម សីហនុ បានដឹកនាំគ្រប់គ្រងប្រទេសកម្ពុជា ក្នុងសន្តិភាពត្រឹមតែ ១៧ ឆ្នាំក្រោយពីទទួលបានឯករាជ្យពីបារាំង  ហើយក្រោយមក ត្រូវបានលោកសេនាប្រមុខលន់ នល់ និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរិមតៈ ក្រោមការគាំទ្ររបស់អាមេរិក ធ្វើរដ្ឋប្រហារទម្លាក់នៅថ្ងៃទី១៨ មីនា ឆ្នាំ ១៩៧០។ រដ្ឋប្រហារដែលនាំឱ្យកម្ពុជាឆ្លងកាត់នូវសោកនាដកម្ម ភ្នក់ភ្លើងសង្គ្រាមជិត ៣ ទសវត្សរ៍ធ្វើឱ្យជីវិតប្រជាពលរដ្ឋខ្មែរជាង បីលាននាក់ស្លាប់បាត់បង់ជីវិត និងប្រទេសជាតិទាំងមូលត្រូវបានកម្ទេចជាផេះផង់។ ប្រទេសកម្ពុជាបានសុខសន្តិភាពពេញលេញនៅថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ១៩៩៨ ក្រោយពីអង្គការចាត់តាំងនយោបាយ និងយោធារបស់ខ្មែរក្រហមត្រូវបានរំលាយ ដោយនយោបាយឈ្នះ-ឈ្នះផ្តួចផ្តេីមគំនិតដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា កំពុងបន្តកាន់អំណាចនេះ។ រហូតមកទល់ពេលនេះ សន្តិភាព ដែលកម្ពុជារកបានដោយពិបាកនេះមានអាយុ ២០ ឆ្នាំហើយ និងកំពុងតែរងនូវការគំរាមកំហែងពីក្រុម ជនជាតិខ្មែរមួយក្តាប់តូចដែលលក់ខ្លួន និងបម្រើផលប្រយោជន៍បរទេស។ ហេតុដូច្នេះហើយបានជាកម្ពុជា សុខចិត្តធ្វើអ្វីៗទាំងអស់ ទោះក្នុងតម្លៃណាក៏ដោយ ត្រូវតែរក្សានូវសុខសន្តិភាពដែលមាននេះឱ្យនៅស្ថិតស្ថេរជាយូរអង្វែងនៅក្នុងប្រវត្តិសាស្ត្រ ដោយតស៊ូជម្នះរាល់ល្បិចកលទុច្ចរិតទាំងឡាយរបស់ក្រុមប្រឆាំង។
ក្រោមការដឹកនាំរបស់ សម រង្ស៊ី និងកឹម សុខា អតីតគណបក្សសង្គ្រោះជាតិទាំងមូលបានឃុបឃិតជាមួយជនបរទេស និងទទួលបទបញ្ជាពីចៅហ្វាយនាយបរទេសរបស់ខ្លួនដើម្បីអនុវត្តផែនការបដិវត្តន៍ពណ៌ផ្លាស់ប្តូររបបតាមវិធីដើរផ្លូវកាត់ មិនប្រជាធិបតេយ្យ «Use the undemocratic and short cut way to change the legitimate state authority» ។ ជាក់ស្តែង ពួកគេ បានបង្កើតគណបក្សឡើងក្រោមការជួយជ្រោមជ្រែងរបស់អង្គការបរទេសនានា ទាំងថវិកានិងសម្ភារៈ ព្រមទាំងអ្នកជំនាញ ហើយពួកគេបង្រួបបង្រួមគ្នាជាបក្សតែមួយ ក៏ដោយសារតែការដឹកដៃរៀបចំដោយមានអង្គការបរទេសមួយចំនួនក្នុងនោះរួមមានវិទ្យាស្ថានសាធារណរដ្ឋអន្តរជាតិ (IRI) វិទ្យាស្ថានជាតិប្រជាធិបតេយ្យ (NDI) ជាដើមដែលអង្គការទាំងពីរនេះសុទ្ធតែគ្រប់គ្រងដោយអ្នកនយោបាយរបស់អាមេរិក។ ទាំងសម រង្ស៊ីនិងកឹមសុខា នៅអំឡុងពេលមាន
បក្សបានធ្វើនយោបាយបែបញុះញង់និងបំបែកបំបាក់ជាតិដែលជាផែនការក្នុងគម្រោងបដិវត្តន៍ពណ៌។ ពួកគេបានប្រើគ្រប់ល្បិចកលទុច្ចរិត ដើម្បីបង្កចលាចល និងបង្កើតភាពវឹកវរក្នុងសង្គមជាពិសេស ប្រើល្បិចកល សព្វបែបយ៉ាងនៅក្នុងអំឡុងពេលនៃការរៀបចំបោះឆ្នោតម្តងៗដើម្បីបញ្ឆេះកំហឹងប្រជាពលរដ្ឋនិងញុះញង់ ឱ្យមានការតវ៉ាប្រឆាំងនឹងលទ្ធផលបោះឆ្នោតក្រោយពីចោទប្រកាន់ដោយបំពានក្នុងចរិតនយោបាយថាការបោះឆ្នោតមិនសេរី ត្រឹមត្រូវនិងយុត្តិធម៌។ ពួកគេធ្វើនេះដើម្បីកៀងគរពលរដ្ឋមួយចំនួនដែលទទួលព័ត៌មាន មិនច្បាស់ឱ្យខឹងសម្បារនិងចូលរួមតវ៉ាជាមួយពួកគេ។ តវ៉ាដំបូងដើម្បីប្រឆាំងលទ្ធផលបោះឆ្នោតនិងក្រោយ មករុញឱ្យទៅជាចលនាប្រឆាំងនឹងរដ្ឋាភិបាលស្របច្បាប់តាមផែនការយុទ្ធសាស្ត្របដិវត្តន៍ពណ៌។
មេរៀនបដិវត្តន៍ពណ៌ ដែលចៅហ្វាយនាយបរទេសខ្លួនបានបង្រៀន និងយកមកអនុវត្តន៍នៅកម្ពុជាត្រូវបានបរាជ័យ ហើយគណបក្សសង្គ្រោះជាតិ ដែលជាអង្គការចាត់តាំងផ្នែកនយោបាយនៃបដិវត្តន៍ពណ៌ ក៏ត្រូវបានរំលាយតាមច្បាប់ជាធរមាន។ នេះអាចចាត់ទុកថាជាលើកទី១ ក្នុងប្រវត្តិសាស្ត្រនៃបដិវត្តន៍ពណ៌ ដែលត្រូវបរាជ័យ។ បរាជ័យនៅកម្ពុជានេះ អាចផ្តល់ឱកាសឱ្យអ្នកប្រវត្តិសាស្ត្រអង្គុយសរសេរពីរឿងរ៉ាវនៃ ភាពបរាជ័យនេះបាន។ ទោះបីជាក្បាល ដងខ្លួន និងជើងក្រោមនៃបដិវត្តន៍ពណ៌ត្រូវបានកម្ទេច ប៉ុន្តែធាតុ នៃអង្គការចាត់តាំងនេះមិនទាន់បាត់ទាំងស្រុងឡើយ ហើយខណៈកម្ពុជាបាននិងកំពុងតែរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦ ថ្ងៃទី២៩ ខែកក្កដា ខាងមុខ ធាតុចង្រៃនៃបដិវត្តន៍ពណ៌ និង ចៅហ្វាយនាយរបស់ពួកគេបានខិតខំបន្តផែនការបំផ្លាញកម្ពុជាទៀតតាមរយៈការអុកឡុក ក្រឡុក រំខាន បង្ខូច និងបំផ្លាញការបោះឆ្នោតតាមរយៈការផ្សព្វផ្សាយបំភ្លៃ បំផ្លើស បំភ័ន្តការពិត និងលាបពណ៌សព្វបែប យ៉ាង រួមទាំងអំពាវនាវប្រជាពលរដ្ឋកុំទៅបោះឆ្នោត អនុវត្តសិទ្ធិសេរីភាពនៃការជ្រើសរើសមេដឹកនាំរបស់ខ្លួន ថែមទៀតផង។ គោលបំណងសំខាន់របស់ពួកគេគឺការបំផ្លាញការបោះឆ្នោត និងបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាចោល ខណៈដែលពួកគេ នឹងមិនទទួលបានផលប្រយោជន៍អ្វីបន្តិចឡើយ ពីការបោះឆ្នោតនេះ ព្រោះបក្សក៏រលាយ ហើយសមាជិកខ្លួនក៏បាត់បង់សិទ្ធិធ្វើនយោបាយ។
ដោយយកបរទេសធ្វើជាម៉ែឪ ទណ្ឌិត សម រង្ស៊ី ព្រមទាំងគូកនរបស់ខ្លួន ដែលបានដើរតាមនយោបាយយ៉ាងងុបងល់នោះបាននិងកំពុងក្បត់មនសិការជាតិ ក្បត់ប្រជាជនខ្មែរ និងក្បត់មាតុភូមិកម្ពុជា។ ពួកគេ មិនបានឱ្យតម្លៃលើច្បាប់កម្ពុជា មិនគោរពចំពោះព្រះមហាក្សត្រជាទីគោរពសក្ការៈរបស់រាស្ត្រខ្មែរ ថែមទាំង ប្រមាថព្រះចេស្តាព្រះមហាក្សត្រថែមទៀត។ ពួកគេបានរត់ចោលស្រុកផ្ញើខ្លួននឹងស្រុកចៅហ្វាយនាយរបស់ពួកគេ និងបន្តហែកហួរកម្ពុជាពីនាយសមុទ្រ។ ពួកគេជឿថា ពួកគេនៅមានឥទ្ធិពលនៅលើឆាកនយោបាយកម្ពុជា ប៉ុន្តែតាមពិត ក្រុមអ្នកនយោបាយរត់ចោលស្រុកទាំងនេះគ្មានតម្លៃអ្វីបន្តិចឡើយ សម្រាប់ជាតិខ្មែរ ហើយការអំពាវនាវរបស់ពួកគេក៏គ្មានទម្ងន់ឡើយ ពលរដ្ឋខ្មែរមិនមានការចាប់អារម្មណ៍លើក្រុមបំពុលសង្គម និងបង្កចលាចលទេ។ ពួកគេមានតម្លៃសម្រាប់តែការអនុវត្តច្បាប់ ហើយខ្នោះ និងគុកកំពុងត្រៀមស្វាគមន៍ក្រុមជនក្បត់ជាតិទាំងនេះ ជាពិសេសគឺត្រៀមសម្រាប់ទណ្ឌិតសម រង្ស៊ី ដែលមានដីការយ៉ាងតិចបី ដែលបានប្រកាសដោយតុលាការឱ្យចាប់ខ្លួន។ ពួកគេគ្រាន់តែជាជនវង្វេងជាតិ ក្បត់ជាតិនិងក្បត់ប្រជាជនខ្មែរបម្រើផលប្រយោជន៍បរទេស៕
ដោយ៖ ចៅ ចាក់ស្មុក

រាជធានីភ្នំពេញ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ ២០១៨

ទស្សនៈកូនខ្មែរ៖ វាំងននបើកហើយ សូមមើលមុខមាត់ក្រុមទុច្ចរិតដឹកនាំដោយ សម រង្ស៊ី!

មានវប្បធម៌អាក្រក់ៗជាច្រើន ដែលក្រុមលោក សម រង្ស៊ី បានសាបព្រួសនៅក្នុងសង្គមខ្មែរ ក្នុងរយៈពេលជា​ច្រើនទសវត្សរ៍ចុងក្រោយនេះ ក្នុងនោះការប្រឌិតព័ត៌មានក្លែងក្លាយដើម្បីបំពុលមហាជនខ្មែរ ជាលទ្ធផល នៃស្នាដៃដ៏ស្មោគគ្រោកមួយរបស់ សម រង្ស៊ី ក្នុងចំណោមវប្បធម៌អាក្រក់ជាច្រើនទៀត ដែលក្រុមនេះ​បានបង្កើតឡើង។
និយាយពីព័ត៌មានក្លែងក្លាយ យើងសូមលើកឡើងព័ត៌មានក្លែងក្លាយមួយចំនួន ដែលក្រុមនេះបាន​បង្កើត​ឡើងនៅមុនការបោះឆ្នោត ពេលយុទ្ធនាការឃោសនារកសំឡេងឆ្នោត និងបន្តដល់ថ្ងៃបោះឆ្នោត និងក្រោយ​ការបោះឆ្នោត។ នៅមុនការបោះឆ្នោត ក្រុមទុច្ចរិតដែល លាក់ខ្លួនក្នុងទីងងឹតដឹកនាំដោយ សម រង្ស៊ី បានប្រឌិតឡើងទាំងស្រុងនូវព័ត៌មានដ៏ធំមួយ ដែលថាការប៉ះទង្គិចគ្នាក្នុងវិវាទដីធ្លី នៅក្នុងខេត្តក្រចេះ បានធ្វើឲ្យមនុស្ស៤នាក់ស្លាប់ និងរាប់សិបនាក់ទៀតរងរបួស។
ព័ត៌មាននេះត្រូវបានបណ្តាញរបស់ពួកគេ ដែលត្រៀមទុកជាស្រេចមានទាំងហ្វេសប៊ុក និងអង្គភាពព័ត៌មាន ដែលតាំងខ្លួនថាឯករាជ្យមួយចំនួនផងដូចជា កាសែតភ្នំពេញប៉ុស្តិ៍ ដែលគ្រប់គ្រងដោយម្ចាស់មុន ជាពិសេស​វិទ្យុអាស៊ីសេរី ដែលជាឧបករណ៍ដាច់ថ្លៃរបស់ក្រុមប្រឆាំងជ្រុលនិយម បានចុះផ្សាយបន្តយ៉ាងគគ្រឹកគគ្រេង ដូចរឿងមែនទែន។ វិទ្យុបម្រើនយោបាយអាមេរិកមួយនេះ ដែលមានខ្មែរជ្រុលនិយមឈ្មោះ ជុន ច័ន្ទបុត្រ ជាអ្នកដឹកនាំ បានបំប៉ោងព័ត៌មានក្លែងក្លាយនេះ រហូតដោយប្រកាសពីចំនួនអ្នក ស្លាប់កើនឡើងពី៤ ដល់៨នាក់ ហើយបានរៀបចំឆាកសម្ភាសន៍ មនុស្សដែលគេបង្គាប់ឲ្យនិយាយកុហក ដើម្បីធ្វើឲ្យមហាជន​ជឿលើព័ត៌​មាន​ប្រឌិតរបស់ពួកគេ។
ចំណែក សម រង្ស៊ី ដែលជាមេខ្លោងឯណោះវិញ ក៏ប្រញាប់បញ្ចេញសាររំលែកទុក្ខ ដែលបានត្រៀមទុក​ជាស្រេចនោះ បង្ហោះតាមហ្វេសប៊ុកដោយឥតអៀនខ្មាស គឺរំលែកទុក្ខអ្នកស្លាប់ដែលគ្មានអ្នកស្លាប់សោះ។ គោលបំណងរបស់ សម រង្ស៊ី និងក្រុមទុច្ចរិតដែលបានប្រឌិត ព័ត៌មានក្លែងក្លាយដ៏ធំនេះឡើង គឺដើម្បីបញ្ឆេះ​កំហឹងមហាជនខ្មែរឲ្យខឹងសម្បារ ជាមួយអាជ្ញាធរ រាជរដ្ឋាភិបាល ហើយពួកគេឆ្លៀតឱកាស​បង្កើតឲ្យមាន​ភាពចលាចលសង្គមឡើង ឈានទៅផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដោយប្រើចលនាបដិវត្តន៍ពណ៌ តាមគម្រោងផែនការរបស់ចៅហ្វាយនាយបរទេស។ ប៉ុន្តែ ឧបាយកលទុច្ចរិតដ៏ធំមួយនេះ ត្រូវបានបន្សាប​ទាន់ពេលវេលា បន្ទាប់ពីក្រុមសង្គមងងឹតនេះត្រូវបាន បកស្បែកមុខ ហើយទីបំផុតគ្មានអ្នកណាម្នាក់ស្លាប់ ឬរងរបួសក្នុងព្រឹត្តិការណ៍នេះទេ។ ទោះជាយ៉ាងនេះក្តីក៏ សម រង្ស៊ី និងវិទ្យុអាស៊ីសេរី មិនព្រមកែតម្រូវ​ព័ត៌មានរបស់ខ្លួនដែរ។ នេះហើយ មុខមាត់ពិតរបស់បណ្តាញក្រុមទុច្ចរិតសង្គមងងឹត។
ឈានមកដល់ដំណាក់កាល យុទ្ធនាការឃោសនាបោះឆ្នោតនេះ ពួកគេបានបង្កើតព័ត៌មាន​ក្លែងក្លាយ​ជាបន្តបន្ទាប់ រួមទាំងការយកព្រះមហាក្សត្រ ទៅលេងសើចក្នុងល្បែងនយោបាយបោកប្រាស់ប្រជាពលរដ្ឋ អ្នកបោះឆ្នោត ដែលជាការប្រមាថដល់អង្គព្រះមហាក្សត្រយ៉ាងធ្ងន់ធ្ងរបំផុត។ ក្រៅពីការប្រមាថព្រះមហាក្សត្រ ព័ត៌មានក្លែងក្លាយទី១ ដែលពួកគេបង្កើតឡើងគឺ «ទឹកខ្មៅជ្រលក់ម្រាមដៃពេលបោះឆ្នោតមានជាតិគីមី អាចបណ្តាលឲ្យមនុស្សស្លាប់ក្នុងរយៈពេល២៤ម៉ោង»។ គោលបំណងរបស់ពួកគេដែលប្រឌិត​ព័ត៌មាន​បែប​នេះឡើង គឺដើម្បីបំភ័យមហាជនកុំឲ្យចេញទៅបោះឆ្នោត ដើម្បីសម្រេចមហិច្ឆតាបំផ្លាញការបោះឆ្នោត បំផ្លាញប្រជាធិបតេយ្យ សេរីពហុបក្សនៅកម្ពុជា។
ព័ត៌មានក្លែងក្លាយធំទី២ ដែលពួកគេបង្កើតឡើងពេលនេះទៀត គឺការបន្លំឯកសារធ្វើជាសមាគមវៀតណាម នៅកម្ពុជា ហើយអំពាវនាវឲ្យជនជាតិវៀតណាម ចេញទៅបោះឆ្នោតថ្ងៃទី២៩ កក្កដា។ គោលបំណង​របស់​ពួកគេ ដែលបង្កើតព័ត៌មានក្លែងក្លាយនេះឡើង គឺដើម្បីឲ្យមហាជនខ្មែរមើលឃើញថា ការបោះឆ្នោត​ខាងមុខនេះ មានការលូកដៃពីជនជាតិវៀតណាម ហើយបញ្ឆេះកំហឹងខ្មែរឲ្យស្អប់វៀតណាម និងឈាន​ទៅ​បង្កើត​អំពើហិង្សាប្រឆាំងវៀតណាម និងឈានទៅបំផ្លាញការបោះឆ្នោតតែម្តង។ ជាថ្មីម្តងទៀត ព័ត៌មាន​ប្រឌិត​ក្នុងចេតនា ទុច្ចរិតនេះក៏ត្រូវបានបកស្បែក មុខទាន់ពេលវេលា។ នៅពេលខាងមុខនេះ ពួកក្រុម​ទុច្ចរិត​ដឹកនាំ​ដោយ ទណ្ឌិតសម រង្ស៊ី ក៍មានផែនការទុច្ចរិតជាច្រើនទៀត ដែលត្រូវបញ្ចេញក្នុងដំណាក់កាលឃោសនា​រកសំឡេងឆ្នោត ក្នុងថ្ងៃស ថ្ងៃបោះឆ្នោត និងក្រោយការបោះឆ្នោត។ ពួកគេនឹងប្រឌិតព័ត៌មាន​ក្លែងក្លាយ​ជា​ច្រើនទៀត រហូតដល់ព័ត៌មានក្លែងក្លាយពាក់ព័ន្ធទិន្នន័យមួយចំនួន របស់រាជរដ្ឋាភិបាល ដែលពួកគេបង្កើត​ឡើងដោយខ្លួនឯង ហើយទម្លាក់កំហុសមកលើរាជរដ្ឋាភិបាល។ ប៉ុន្តែមិនខុសពីលើកមុនៗទេ ផែនការខ្មៅកខ្វក់​របស់ សម រង្ស៊ី និងបក្សពួក មិនអាចគេចផុតពីក្រសែភ្នែករបស់អាជ្ញាធរមានសមត្ថកិច្ចបានទេ។ កន្លងទៅ សកម្មភាពដ៏អាក្រក់បំផុតមួយដែលពួកគេបានប្រើដែរនោះគឺ ការប្រើប្រាស់ក្រុមហេកខឺ ឲ្យហែកចូលក្នុង​គណនីយហ្វេសប៊ុក របស់មន្ត្រីឬឥស្សរៈជនសំខាន់ៗ ដើម្បីបញ្ចេញព័ត៌មានក្លែងក្លាយ​បំភាន់សាធារណៈមតិ​ឲ្យយល់ច្រឡំ។
ជាសរុប ក្រុមទុច្ចរិតដឹកនាំដោយ សម រង្ស៊ី បានសាបព្រួសវប្បធម៌អាក្រក់ច្រើនណាស់ក្នុងសង្គមខ្មែរ។ វប្បធម៌ជេរប្រមាថ កាត់តរូបភាពក្លែងក្លាយ ដើម្បីប្រមាថព្រះមហាក្សត្រ ប្រមាថថ្នាក់ដឹកនាំប្រទេស, វប្បធម៌លាបពណ៌, វប្បធម៌គំនុំសងសឹក, ញុះញង់បំបែកបំបាក់, វប្បធម៌ហិង្សាវាយកម្ទេច ដុតបំផ្លាញ, វប្បធម៌បញ្ឆេះកំហឹងពូជសាសន៍, វប្បធម៌ក្តិចត្រួយសឹងជាវប្បធម៌ដ៏គ្រោះថ្នាក់ ហើយដែលកំពុងកើត​មានជាក់​ស្តែង​ក្នុងសង្គមបច្ចុប្បន្ន​ គឺជាស្នាដៃសមិទ្ធផលរបស់ សម រង្ស៊ី។ គោលដៅចុងក្រោយរបស់ពួកគេគឺបំពុលទឹក ដើម្បីចាប់ត្រី ពោលគឺបំពុលមនុស្សដើម្បីពួកគេងាយស្រួលបោក។
បច្ចុប្បន្ន ពួកគេនៅតែបន្តសាបព្រួសវប្បធម៌ដ៏ស្មោគគ្រោកនេះ ដោយមិនព្រមឈប់ឡើយ។ ដូច្នេះ សូមបងប្អូន​ប្រជាពលរដ្ឋខ្មែរប្រុងប្រយ័ត្នចំពោះឧបាយកលទុច្ចរិតទាំងនេះ ហើយកុំជឿលើព័ត៌មានដែល មិនបាន​ផ្ទៀងផ្ទាត់​ច្បាស់លាស់។
ទោះជាយ៉ាងណា ប្រទេសយើងមានសំណាងដោយសារមានតួអង្គដែលជា «អង់ទីគ័រ» សម្រាប់ការពារ​ខ្លួនដ៏រឹងមាំប្រឆាំងការយាយីពីមេរោគបានយ៉ាងល្អ។ នោះគឺតួអង្គបុរសខ្លាំងកម្ពុជា គឺនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ដរាបណានៅមានជនសង្គមងងឹតដែលប៉ុនប៉ង យាយីសេចក្តីសុខសានរបស់ប្រជាជន បុរសខ្លាំង​ម្នាក់នេះ នឹងបន្តឈរនៅយ៉ាងរឹងមាំដើម្បីការពារសន្តិភាព ស្ថិរភាពសង្គម ការពារលំនឹងជីវភាពរបស់ប្រជាជន និងការពារប្រជាធិបតេយ្យ សេរីពហុបក្ស មិនឲ្យរងការបំផ្លិចបំផ្លាញដោយក្រុមទុច្ចរិតបានឡើយ។ យើងទាំងអស់គ្នាជាខ្មែរដែល ស្រឡាញ់អំពើល្អ និងស្អប់ខ្ពើមអំពើទុច្ចរិត ខ្មៅកខ្វក់ ក៏នៅតែត្រូវការបុរស​ខ្លាំង​របស់យើងដើម្បីការពារយើងគ្រប់គ្នាដែរ ៕

ដោយ៖ ពុទ្ធសាសនិកជនម្នាក់ ក្នុងរាជធានីភ្នំពេញ

អាជ្ញាធរផ្អាកការចរាចរ នៅលើផ្លូវជាតិលេខ៤ ក្នុងខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ បន្ទាប់ពីទឹកជំនន់វាយប្រហារ

កំពង់ស្ពឺ៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានប្រកាសតាមបណ្តាញសង្គម Facebook ឱ្យដឹងថា​​នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨នេះ អាជ្ញាធរខេត្តកំពង់ស្ពឺ និងអាជ្ញាធរខេត្តព្រះសីហនុ បានសម្រេចផ្អាក​ការធ្វើចរាចរ នៅលើផ្លូវជាតិលេខ៤ ជាបណ្តោះអាសន្នហើយ បន្ទាប់ពីមានការវាយប្រហារដោយទឹកជំនន់។
បើតាមលោក វ៉ី សំណាង មូលហេតុនៃការផ្អាកនេះ ដោយសារជំនន់ទឹកភ្លៀង បានកាត់ផ្តាច់ផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ៩០ (ខេត្តកំពង់ស្ពឺ) និងគីឡូម៉ែត្រលេខ១៥ (ព្រះសីហនុ)។ ទោះជាយ៉ាងនេះក្តី អាជ្ញាធរ​ខេត្តទាំងពីរ បានអំពាវនាវឱ្យពលរដ្ឋដែលមានបំណងទៅខេត្តព្រះសីហនុ និងខេត្តកោះកុងប្រើប្រាស់ផ្លូវជាតិ​លេខ៤១ និង ផ្លូវជាតិលេខ៣ជំនួសវិញ។
សូមបញ្ជាក់ថា រយៈពេលប៉ុន្មានថ្ងៃមកនេះ កម្ពុជាបានរងនូវការវាយប្រហារដោយជំនន់ទឹកភ្លៀង បណ្តាលឱ្យ​ភូមិ/ឃុំ ស្រែចម្ការមួយចំនួន រងការលេចលង់។ ចំណែកការិយាល័យបោះឆ្នោតមួយចំនួន នៅក្នុងខេត្តចំនួន៥ បានរងផលប៉ះពាល់ដោយទឹកជំនន់នេះ ក្នុងនោះរួមមានខេត្តកោះកុង កំពង់ស្ពឺ កំពង់ឆ្នាំង តាកែវ និងខេត្តកំពង់ចាមជាដើម។ នៅខេត្តកំពង់ស្ពឺ ដែលរងការលិចលង់ធ្ងន់ធ្ងរដោយទឹកជំនន់ បានធ្វើឱ្យប៉ះពាល់​ដល់ការិយាល័យបោះឆ្នោត នៅឃុំចំនួន៦។
ទន្ទឹមនឹងខេត្តកម្ពុជា រងគ្រោះដោយជំនន់ទឹកភ្លៀង ក្រសួងធនធានទឹក និងឧតុនិយម ក៏បានចេញសេចក្ដី​ជូនដំណឹងមួយទៀត ប្រាប់អំពីស្ថានភាពរបស់ព្យុះទី៩ ឈ្មោះ សុន ទីញ (SON-TINH) ដែលនឹងជះឥទ្ធិពល​មកលើកម្ពុជា ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៨ផងដែរ។

ឥទ្ធិពលនៃព្យុះនេះនឹងធ្វើឲ្យតំបន់មាត់សមុទ្រ តំបន់ខ្ពង់រាប តំបន់ជួរភ្នំ និងបណ្ដាខេត្តដែលស្ថិតនៅតាម​បណ្ដាយ​​ព្រំដែនកម្ពុជា-វៀតណាម ផ្ទៃមេឃមានសភាពអាប់អួ មានពពកច្រើន និងមានភ្លៀងធ្លាក់​ច្រើនថែមទៀត ៕

លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ដឹកនាំក្រុមការងារ បន្តជួបសំណេះសំណាលជាមួយសមាជិកបក្ស៤ពាន់នាក់ នៅស្រុកកងមាស

កំពង់ចាម៖ នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៨នេះ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង សមាជិកអចិន្រ្តៃយ៍គណបក្សប្រជាជនកម្ពុជា លោក ហង់ ជួនណារ៉ុន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយ ស្រុកកងមាស និងជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម រួមទាំងថ្នាក់ដឹកនាំគណបក្ស បានចុះជួប សំណេះសំណាលជាមួយសមាជិកបក្ស លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ប្រមាណ៤០០០នាក់ នៅឃុំពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម។
ពិធីនេះប្រព្រឹត្តិទៅ ក្រោមបរិយាកាសយ៉ាងស្និតស្នាលរវាងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងសកម្មជន អ្នកគាំទ្រនៅតាមមូលដ្ឋាន ដែលសបញ្ជាក់យ៉ាងច្បាស់ថា គណបក្សប្រជាជនកម្ពុជា នៅតែជាគណបក្សខ្លាំង និងធំជាងគេ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាល០៦ ដែលនឹងប្រព្រឹត្តឡើង នៅថ្ងៃទី២៩ ខែកក្កដា ខាងមុខនេះ។
នៅក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានជំរុញឱ្យសមាជិក និងប្រជាពលរដ្ឋទាំងអស់ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ ការអភិវឌ្ឍ ប្រឆាំងបដិវត្តន៍ពណ៌ ដើម្បីលើកស្ទួយកម្រិតជីវភាពរស់នៅ របស់ប្រជាពលរដ្ឋកាន់តែសម្បូររុងរឿង និងធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍលើកគ្រប់វិស័យផងដែរ។

លោកបានលើកឡើងថា ចាប់តាំងថ្ងៃ៧ មករា ឆ្នាំ១៩៧៩ គណបក្សប្រជាជនកម្ពុជា បានរួមសុខរួមទុក្ខជាមួយ ប្រជាពលរដ្ឋររហូតដល់សព្វថ្ងៃនេះ មិនតែប៉ុណ្ណោះទីណាមានទុក្ខទីនោះមានថ្នាក់ដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជាជានិច្ចផងដែរ ៕





ក្រុមការងារចុះជួយឃុំស្វាយ​ ស្រុកសាមគ្គីមានជ័យ​ ចុះជួបសំណេះសំណាល​ជាមួយ​បងប្អូន​សាសនិកឥស្លាម​នៅភូមិថ្មី​

កំពង់ឆ្នាំង៖ លោក ប៉ាង សុវិចិត្រ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ បានដឹកនាំក្រុមការងារចុះជួយឃុំស្វាយ ចុះជួសំណេះសំណាល បងប្អូនសាសនិកឥស្លាមនៅភូមិថ្មី ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដែលជាមេគ្រួសារ ចំនួន១១៣នាក់ ស្រី៧២នាក់។
ក្នុងពិធីនោះ លោកនិងក្រុមការងារបានបកស្រាយ និងពន្យល់អំពីសមិទ្ធផលជាច្រើន ទាំងការរីកចម្រើនលើគ្រប់វិស័យ មានស្ពាន សាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ វត្តអារាម វិហារឥស្លាម ទូទាំងប្រទេសកម្ពុជា គឺបានមកពីសន្តិភាព ស្ថិរភាពនយោបាយ ទើបមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ដោយសារការដឹកនាំដ៏ប៉ិនប្រសព្វរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។

ក្នុងឱកាសនោះដែរ លោកក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទៅបោះឆ្នោតទាំងអស់គ្នា គឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី២០ មានរូបសញ្ញាទេវតាបាចផ្កាេះជាសម្គាល់។ លោក ប៉ាង សុវិចិត្រ ក៏បានចូលបុណ្យ បច្ច័យបួនសំរាប់ឥស្លាម ចំនួន១៤០០០០រៀលផងដែរ៕


(សូមទស្សនាវីដេអូ) លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចេញសេចក្តីណែនាំ ការត្រៀមបង្ការដើម្បីកាត់បន្ថយហានិភ័យគ្រោះមន្តរាយទឹកជំនន់