Thursday, June 02, 2016

ក្រសួងការ​បរទេស​កម្ពុជាសម្តែង​ការ​ព្រួយបារ​ម្ភនា​នា​ចំពោះ​ដំណើរ​ការអនុវត្ត​ន៍នីតិ​វិធី​របស់តុលា​ការកម្ពុជា

យោង​តាម​សេចក្តី​ប្រកា​សព័ត៌មា​នរបស់​ក្រសួ​ងការ​បរទេស និងស​ហប្រតិប​ត្តិការអ​ន្តរជាតិចេ​ញ​ថ្ងៃទី០២ ខែមិ​ថុនា ឆ្នាំ២០១៦ នេះ​បាន​ឲ្យដឹងថា រយៈពេ​លប៉ុន្មានថ្ងៃ​ចុងក្រោ​យនេះ ក្រ​សួងបា​នសម្គាល់ឃើ​ញនូវប្រ​តិកម្មពីសំណា​ក់ស្ថានបេ​សកកម្ម​ការទូត មួយចំនួ​ននៅភ្នំពេញ ដែលបា​នសំដែងនូ​វការងឿងឆ្ងល់ និងកា​រព្រួយបារម្ភនានា ចំពោះដំ​​ណើរការ​អនុវត្តន៍នីតិវិធីរបស់តុលាការកម្ពុជា។
សេច​ក្តីប្រកាសព័ត៌​មានក៏បានឲ្យ​ដឹងទៀតថា ទាក់ទ​ងនឹងបញ្ហា​នេះក្រសួងការប​រទេស និងសហប្រ​តិបត្តិការ​អន្តរជាតិ យល់ឃើ​ញថា ប្រតិកម្ម​ខាងលើនេះ បានបង្ហា​ញឲ្យឃើញ​ពីការមិ​នយល់  ​​  ​   ​​ ឬការមិ​នចង់យល់អំ​ពីវិធាននៃ​ការអនុវ​ត្តក្រមព្រ​ហ្មទណ្ឌ ​​​​​     ​​​​​និងក្រ​មនីតិវិធី
ព្រ​ហ្មទណ្ឌនៃព្រះ​រាជាណា​ចក្រកម្ពុជា។ ការសូ​កប៉ាន់សា​ក្សី ត្រូវបា​នផ្តន្ទាទោ​សនៅក្នុ​ងប្រទេ​សប្រជាធិ​បតេយ្យទាំ​ងអស់    ​​ហើ​យជាពិ​សេស  ​ ​នៅក្នុងប្រ​ទេសសមា​ជិកសហ​ភាព
អឺរ៉ុប។ ការផ្តន្ទា​ទោសនេះ​ក៏មានដូ​ចគ្នានៅ​ប្រទេសក​ម្ពុជាដែ​រ។ ការ​បដិសេ​ធមិនចូ​លខ្លួ​នមក​ឆ្លើយបំភ្លឺ​តាមរយៈ​ការកោះ​ហៅរបស់តំ​ណាងអយ្យ​ការ អាចត្រូវ​បានផ្តន្ទា​ទោស​នៅក្នុងប្រ​ទេសប្រជា​ធិបតេយ្យ​ទាំងអ​ស់ ជាពិសេ​សរដ្ឋស​មាជិកទាំ​ងអស់​នៃសហភា​ពអឺរ៉ុប។ ហើយ​នៅប្រ​ទេសកម្ពុ​ជា ក៏មា​នដូចនេះ​ដែរ។
សេច​ក្តីប្រកាស​ព័ត៌មានក៏បា​នបន្ថែ​មទៀតថា ការលើ​កឡើងអំពី​ការធ្វើទុក្ខ​បុកម្នេញ​ខាងផ្លូវតុលាការទៅ​លើអ្នកនយោ​បាយខ្លះ​នោះ គឺជាកា​រមិនស​ហេតុផលទា​ល់តែសោះ​។

ក្រសួ​ងការបរ​ទេស និងសហប្រ​តិបត្តិកា​រអន្តរជាតិ មាន​ការភ្ញាក់​ផ្អើល និងសោ​កស្តាយចំពោះ​ការជ្រៀ​តជ្រែ​កបែបនេះ​ចូលកិច្ច​ការផ្ទៃ​ក្នុង  ​​ ​​​​របស់រដ្ឋអ​ធិបតេយ្យមួ​យដែលគ្រា​ន់តែ​អ​នុវ​ត្តវិ​ធាន និងនីតិ​វិធីផ្លូវ​ច្បាប់ និង​តុលា​ការ ដូចគ្នា​នឹងការអ​នុវត្តន៍​វិធាន និ​ងនីតិវិធី​ផ្លូវច្បាប់ ​និងតុលាកា​ររបស់រដ្ឋ​ដែល​ជាម្ចា​ស់ប្រ​តិកម្មខា​ងលើ​នេះ៕

អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បានចេញ​សេចក្ដីបំភ្លឺ ជុំវិញបញ្ហាការ​ប្រៀបធៀប​រវាងករណីកោះ​ហៅឯកឧត្តម កឹម សុខា ដោយសាលា​ដំបូងរាជធានីភ្នំពេញ





ពិធីលាងសាយភោជន៍រៀបចំដោយវេទិកាសេដ្ឋកិច្ចពិភពលោក

នៅរាត្រីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៦  ថ្នាក់ដឹកនាំនៃវេទិកាសេដ្ឋកិច្ចពិភពលោក បានប្រារព្ធ​រៀបចំ​ពិធី​លាង​សាយភោជន៍ ជាមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ជូនបណ្តាមេដឹកនាំ​នយោបាយ​ និង​សេដ្ឋកិច្ច​ពិភពលោក ដែល​មានវត្តមានអញ្ជើញចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកលើកទី២៥ ស្តីពី​អាស៊ាន នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ ពិធីដ៏មានអត្ថន័យនេះ ត្រូវបានការ​អញ្ជើញ​ចូលរួមពី ឯកឧត្តម ណាជីប រ៉ាហ្សាក់ នាយក​រដ្ឋ​មន្រ្តី នៃប្រទេសម៉ាឡេស៊ី សម្តេចអគ្គមហា​សេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណា​ចក្រ​កម្ពុជា ឯកឧត្តម Rui Maria de Araujo នាយករដ្ឋមន្រ្តី​នៃប្រទេសទីម័រឡេស្តេ ឯកឧត្តម Jusuf Kalla អនុ​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ឥណ្ឌូណេ​ស៊ី ឯកឧត្តម Trinh Dinh Dung ឧបនាយករដ្ឋមន្រ្តីវៀតណាម លោក Phillipp Rosler សមាជិកក្រុមប្រឹ​ក្សាភិបាល នៃវេទិកាសេដ្ឋកិច្ចពិភពលោក ព្រមទាំងឯកឧត្តម លោក​ជំទាវ អស់​លោក លោកស្រី ឥស្សរជននយោ​បាយ វាគ្មិនសេដ្ឋកិច្ច មកពីបណ្តា​ប្រទេស​នានា​ជុំវិញ​ពិភពលោក​ជា​ច្រើន​រូប។
លោក Phillipp Rosler សមាជិកក្រុមប្រឹ​ក្សាភិបាល នៃវេទិកាសេដ្ឋកិច្ចពិភពលោក មាន​ប្រសាសន៍ ដោយសេចក្តីសប្បាយរីករាយដោយបានឃើញវត្តមាន នៃបណ្តាមេដឹកនាំ​នយោបាយ​និងសេដ្ឋកិច្ច​ពិភពលោកដ៏ច្រើនកុះករ អញ្ជើញមកចូលរួម ក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក លើក​ទី២៥ ស្តីពី​អាស៊ាន នៅទីក្រុង​គូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ លោកប្រធានមានប្រសាសន៍បន្តថា ក្រោម​ប្រធាន​បទ ដែលផ្តោតសំខាន់​លើរបៀបវារៈអាស៊ាន សម្រាប់បរិយាប័ន្ន និងកំណើន ដោយ​អ្នក​ចូលរួមទាំងអស់នឹងធ្វើការពិភាក្សាលើ បញ្ហាជាច្រើន ស្ថិតក្រោមសរសគ្រឹះសំខាន់ៗចំនួន៣ គឺទី១-ជំរុញការរីកចំរើនដោយចីរភាព និងបរិយាប័ន្ន សង្គម ទី២-ការស្វែងយល់​ពីបដិវត្តន៍​ឧស្សាហកម្ម​​​លើកទី៤ និងទី៣-ការពង្រឹងទំនាក់ទំនងតំបន់។ លោកប្រធាន​វេទិកាសេដ្ឋកិច្ច​ពិភព​លោក ក៏បាន​ជូនពរ​ដល់បណ្តាមេដឹកនាំនយោបាយ និងសេដ្ឋកិច្ចពិភពលោក សូមមានសុខភាពល្អបរិបូរណ៍ ក្នុងការ​ស្នាក់អាស្រ័យអញ្ជើញចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកលើកទី២៥ នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដើម្បីជានិម្មិតរូបនៃភាពរីកចំរើន របស់ពិភពលោកទាំងមូល។

សូមបញ្ជាក់ដែរថា នេះគឺជាលើកទី២ហើយ ដែលប្រទេសម៉ាឡេស៊ី ធ្វើជាម្ចាស់ផ្ទះរៀបចំ វេទិកា​សេដ្ឋកិច្ចពិភពលោក។ វេទិកាសេដ្ឋកិច្ចពិភពលោក ស្តីពីអាស៊ានលើកទី២៥ ត្រូវបានប្រារព្ធ​ធ្វើ​ឡើងក្នុងបរិបទ​មួយ ដែលអាស៊ានបានប្រែក្លាយខ្លួន ទៅជាសហគមន៍អាស៊ានជាផ្លូវការ កាល​ពី​ចុង​ឆ្នាំ២០១៥។ គោលបំណងដ៏សំខាន់មួយ នៃការបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ាន គឺដើម្បី​ពន្លឿន​​​កំណើនសេដ្ឋកិច្ច ពង្រឹងការអភិវឌ្ឍពាណិជ្ជកម្មនៅក្នុងតំបន់ និងអនុញ្ញាត​ឲ្យមាន​ចរាចរណ៍​កាន់តែសេរីជាងមុននូវមុខទំនិញ សេវាកម្ម ពលករជំនាញ និងមូលធន។ នៅក្នុង​កាលានុវត្ត​ភាព​របស់ខ្លួន អាស៊ានគឺជាតំបន់មួយដែលមានកំណើន សេដ្ឋកិច្ចដ៏លឿនបំផុតមួយ នៅក្នុង​ពិភព​លោក ដោយកំណើនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋនៅតែខ្ពស់ ចាប់តាំងពីឆ្នាំ២០០០មក។ លើ​បញ្ហា​ប្រឈមបើទោះបីអាស៊ាន សម្រេចបាននូវសមិទ្ធផលគន្លឹះៗជាច្រើន នៅក្នុង​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ការធ្វើសមាហរណកម្មតំបន់ពេញលេញមួយក៏ដោយ ក៏បញ្ហាប្រឈមនៅក្នុង សហគមន៍​សេដ្ឋកិច្ច​អាស៊ាន ក្នុងដំណើរដ៏វែងឆ្ងាយសម្រាប់បណ្តារដ្ឋជាសមាជិក ត្រូវបន្តរួមគ្នាដោះស្រាយ ឲ្យខានតែបាន៕








អាម៉េរិក-កម្ពុជា អបអរសាទរសមិទ្ធផល៥ឆ្នាំ នៃកម្មវិធីសន្តិសុខស្បៀងសម្រាប់អនាគតនៅកម្ពុជា

យោង​តាមសេ​ចក្តីប្រ​កាសព័ត៌មា​នរបស់​ស្ថានទូ​តអា​ម៉េរិ​ក កាល​ពីថ្ងៃ​ទី០១ ខែ​មិថុនា ឆ្នាំ២​០១៦ បាន​ឱ្យដឹ​ង​ថា ​ឯក​ឧត្តម​ William A. Heidt  ឯកអគ្គ​រដ្ឋទូ​តអាម៉េរិ​ក និង​ឯកឧត្ត​មឧប​នាយករ​ដ្ឋមន្ត្រី​បណ្ឌិ​ត យឹម ឆៃ​លី នឹងអញ្ជើ​ញជា​អធិ​បតីក្នុ​​ងពិធី​ក​ត់​សម្គា​ល់​រយៈពេ​ល៥ឆ្នាំ​នៃកម្ម​វិធីសន្តិ​សុខស្បៀ​ង​សម្រា​ប់​អនា​គត​ ​(Feed the Future) នៅកម្ពុ​ជា ដែលនឹ​ងប្រព្រឹ​ត្តទៅនា​ព្រឹកថ្ងៃ​ទី ០២ ខែមិ​ថុនា ឆ្នាំ២០១​៦ នេះ​នៅសណ្ឋារគារ Intercontinental Hotel ក្នុងរា​ជធានីភ្នំ​ពេញ ។
ពិធីនេះ​គឺជាការចាប់​ផ្តើមនៃសន្និ​សីទ​រយៈ​ពេល ២ ថ្ងៃ ដើម្បី​ពិនិត្យមើ​លលើសមិ​ទ្ធផ​លដ៏គួរឱ្យ​កត់ស​ម្គាល់​ក្នុងវិស័​យកសិក​ម្ម អាហារូប​ត្ថម្ភ និងកា​រកាត់បន្ថ​យភាពក្រីក្រ ដែលបា​នអនុវត្ត​អស់​រយៈពេល​ ៥ ឆ្នាំ​មកនេះ តាមរយៈ​កម្មវិធីសន្តិ​សុខស្បៀ​ង​សម្រាប់​​អនាគ​ត ដែលអនុ​វត្តដោយ​ទី​ភ្នាក់ងារ​ស​ហ​រដ្ឋ​អា​មេរិក​​ស​ម្រាប់អភិវឌ្ឍ​ន៏អន្ត​រជាតិ (USAID) ក្នុងកិ​ច្ចសហប្រ​តិបត្តិការ​​ជាមួយ​រាជរដ្ឋា​ភិ​បាល​នៃព្រះ​រាជា​ណាចក្រ​កម្ពុជា។ សន្និសីទ​នេះនឹងមាន​ការចូលរួ​មរបស់​កសិករ អ្នកបង្កើ​តគោល​នយោ​បាយ ម្ចា​ស់ជំនួយ មន្ត្រីរា​ជរដ្ឋាភិ​បាល ក្រុមហ៊ុ​នឯកជ​ន និងស​មាជិក​នៃអង្គការ​សង្គមស៊ី​វិល។
សេច​ក្តីប្រ​កាសព័​ត៌មាន​ដដែលបា​នបញ្ជា​ក់ថា  រដ្ឋាភិ​បាលអាម៉េរិ​កបា​នបង្កើត​កម្មវិធី​សន្តិសុ​ខស្បៀ​ង​សម្រា​ប់​អនា​គតនេះ​នៅកម្ពុ​ជា នៅឆ្នាំ ​២០១០ ក្នុងខេ​ត្តចំនួ​ន៤ ជុំវិញបឹ​ងទន្លេសា​ប (ខេត្ត​ពោធិ៍​សាត់ បាត់​ដំបង កំពង់ធំ និង សៀមរាប)  ដើម្បីកា​ត់​បន្ថយ​ភា​ពអត់ឃ្លា​ន និងភាព​ក្រី​ក្រ ដោយទ​ន្ទឹមនឹ​ងនោះដោះ​ស្រាយបញ្ហា​សមធម៌​យេនឌ័រ បរិ​ស្ថាន និងប​ញ្ហានៃកា​រប្រែប្រួល​អាកា​សធាតុ។
កម្មវិធី​សន្តិសុខស្បៀ​ង​សម្រា​ប់​អនាគ​តស្រប​តាមផែន​កា​ររបស់រាជរដ្ឋា​ភិបាលក​ម្ពុជាក្នុងកា​របង្កើនផលិត​ផល​កសិកម្ម និង​បង្កើនសន្តិ​សុខស្បៀង ។ រយៈ​ពេ​ល​​៥ឆ្នាំកន្ល​ងទៅនេះ  កម្មវិ​ធីសន្តិសុ​ខស្បៀ​ង​សម្រាប់​​អនាគ​តបានផ្តល់ថវិ​ការជាង ៥៥ លា​នដុល្លា​រអា​ម៉េរិកដើ​ម្បីជួយកសិ​ករកម្ពុជា ក្នុង​ការបង្កើ​នទិ​ន្ន​ផល​កសិកម្ម  និងប្រា​ក់ចំណូល ព្រមទាំ​ងជួយពួក​គេឱ្យមា​ន​លទ្ធភាព​ផ្គត់ផ្គង់អា​ហារបំ​ប៉នសុ​ខភាពដល់​គ្រួសា​ររបស់ពួ​កគេ និងកា​ត់បន្ថយ​កង្វះ​អាហា​រូបត្ថម្ភ ។

ឯក​ឧត្តមឯកអគ្គរដ្ឋ​ទូតអាមេរិក William Heidt និងឯក​ឧត្តមឧ​បនាយ​ករដ្ឋមន្ត្រី​បណ្ឌិត យឹម ឆៃលី នឹងទស្សនា​ស្តង់តាំ​ងពិព័រណ៍បន្ទា​ប់ពីថ្លែង​សុន្ទរកថា ហើយ​នឹ​ងធ្វើសេ​ចក្តី​ថ្លែង​​​​ខ្លី​មួយព្រ​មទាំងឆ្លើ​យសំ​ណួរផ្សេងៗ​របស់អ្នក​សារព័​ត៌មានផងដែរ៕

ឯកឧត្តម សុខ ឥសាន បកស្រាយអំពី ចម្ងល់ ដែលបានលើកឡើងថា តុលាការនៅកម្ពុជាមានស្តង់ដាពីរ

ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានធ្វើការបកស្រាយនូវ ចម្ងល់ ដែលបានលើកឡើងថា តុលាការកម្ពុជា មានស្តង់ដារពីរ៖
១-ករណី សម្តេចចក្រី ហេង សំរិន សម្តេចធម្មពោធិសាល ជា ស៊ីម ឯកឧត្តម ហោ ណាំហុង ឯកឧត្តម គាត ឈន់ ឯកឧត្តម ស៊ឹម កា និង ឯកឧត្តម អ៊ុក ប៊ុនឈឿន មិនចូលខ្លួនទៅតុលាការខ្មែរក្រហម :  តុលាការខ្មែរក្រហម ជាតុលាការវិសាមញ្ញ ដែលរាជរដ្ឋាភិបាល និង អ ស ប បានឯកភាពគ្នាបង្កើតទ្បើង ដើម្បីកាត់ទោសមេដឹកនាំជាន់ខ្ពសខ្មែរក្រហម និង អ្នកទទួលខុសត្រូវខ្ពស់បំផុតនៃខ្មែរក្រហម ចន្លោះ១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។ មិនមែនជាតុលាការធម្មតា ទេ។
២-ឥស្សរជន ទាំង ៦ រូប :  ក៏ជាអ្នករងគ្រោះដោយសាររបបខ្មែរក្រហមដូចប្រជាជនទូទៅដែរ៖
  • ជាអ្នកបានរួមចំណែកផ្តួលរំលំរបបប្រល័យពូជសាសន៏ ខ្មែរក្រហម ។
  • ជាអ្នករួមចំណែកធ្វេីច្បាប់កាត់ទោសមេដឹកនំាខ្មែរក្រហម ។ បេីយកពួកគាត់ទៅធ្វេីជាសាក្សី គឺមិនមានតុល្យភាពទេ ។
៣-ការកោះអញ្ជើញ : មានតែភាគីអន្តរជាតិ តែ១ មិនមានខាងភាគីកម្ពុជាទេ ដែលជាការខុសនីតិវិធី នៃតុលាការខ្មែរក្រហម ។
៤-ក្រមព្រហ្មទណ្ឌ ត្រូវបានអនុម័តនៅឆ្នាំ២០០៩ ឯតុលាការខ្មែរក្រហមកេីតឆ្នាំ២០០៦ ដូច្នេះ មិនមានប្រតិសកម្មទៅលើតុលាការខ្មែរក្រហមទេ ។
៥-ចំពោះ ករណី ឯឧ កឹម សុខា គឺ : 
  • ជាបញ្ហាពលរដ្ឋម្នាក់ ស្ថិតនៅក្រោមច្បាប់ជាធរមាន ។ . -មាត្រា ៥៣៨នៃក្រមព្រហ្មទណ្ឌគ្របដណ្តប់លើករណី ឯកឧត្តម កឹម សុខា។ . – រដ្ឋសភា ក្នុងសម័យប្រជុំពេញអង្គ លើកទី ៦ នីតិកាលទី៥បានអនុម័តបើកផ្លូវឲុ្យតុលាការ និងសមត្ថកិច្ចបន្តនីតិវិធីតាមផ្លូវច្បាប់ ត្រឹមត្រូវតាមរដ្ឋធម្មនុញ មិនមានរំលោភរដ្ឋធម្មនុញ និង មិនបំពានលើអភ័យឯកសិទិ្ធ ឯកឧត្តម កឹម សុខា ទេ ។ ពីព្រោះ ឯឧ កឹម សុខា បានប្រព្រឹត្តបទល្មើសជាក់ស្តែង ដែលមិនអនុវត្តតាម ដិកាឲ្យចូលខ្លួនចំនួនពីរដង ដែលមានចែងក្នុងមាត្រា៥៣៨ នឌក្រមព្រហ្មទឋណ្ឌ ។

ស្ថាប័នរដ្ឋសភា ទាត់ចោលការស្នើតំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ

   ស្ថាប័នរដ្ឋ​សភាបានចេ​ញសេច​ក្តីថ្លែងការណ៍​នៅថ្ងៃទី១ ខែមិ​ថុនានេះ បញ្ជា​ក់ថាការ​ស្នើអោ​យផ្អា​កការចោ​ទ​​ប្រកាន់​ លោក កឹម សុខា មិនអាច​ធ្វើបាន​ឡើយ ។
     សេចក្តីថ្លែ​ងការណ៍​របស់មន្ត្រី​នាំពាក្យរ​ដ្ឋសភា​ថ្ងៃនេះ បាន​សរសេរប​ញ្ជាក់​ថា ករណី​ស្នើ​អោយផ្អា​កការចោ​ទប្រ​កាន់ ឯកឧត្តម កឹម សុខា នា​ពេ​លនេះ ពុំអា​ចទទួលបា​នការគាំទ្រតា​មការកំ​ណត់របស់ច្បា​ប់បា​នឡើ​យ ព្រោះ​គណបក្សសង្គ្រោះ​ជាតិ ដែលគាំ​ទ្រអោយផ្អាក​ការចោទប្រ​កាន់មាន​តែ ៣៧នាក់ យោង​ញ្ញត្តិចុះ​ថ្ងៃទី២៨ ឧសភា ឆ្នាំ ២០១៦ របស់​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិចំណែ​កឯ​សមាជិ​ករដ្ឋស​ភា គណបក្ស​ប្រជា​ជនកម្ពុជា ៦៨រូប សុទ្ធពុំគាំទ្រ​ការផ្អាកនោះ​ទេ ។

     សេច​ក្តីថ្លែងការណ៍​របស់រ​ដ្ឋសភាថ្ងៃ​១ ខែមិថុ​នា បង្ហាញ​ជំហរប្រ​ឆាំងការផ្អា​កចោ​ទប្រកា​ន់ លោក កឹម សុខា នេះ គឺជា​លិខិតដែ​លបានឆ្លើ​យតប នឹងក្រុ​មស​មាជិករដ្ឋ​សភា​គណប​ក្សស​ង្គ្រោះ​ជាតិ ដែល​ចោទថា រដ្ឋសភា​បានធ្វើ​ការតាម​ការគាប​សង្កត់ពី​ស្ថាប័នផ្សេ​ង ពាក់ព័​ន្ធនឹង​ការការ​ពារអភ័យ​ឯកសិទ្ធិ​សភារបស់​តំណាងរាស្ត្រ ។ សេចក្តីថ្លែ​ងការណ៍​ដដែ​លបានបំ​ភ្លឺថាកិច្ច​ប្រជុំរប​ស់រដ្ឋស​ភាកាលពីថ្ងៃ​ទី៣០ ខែ​ឧសភា​កន្លង​មកនេះ បានស្រ​បតាមប​ទបញ្ញត្តិនៃ​មាត្រា ៨០ នៃរដ្ឋ​ធម្មនុញ្ញគឺក្រោ​យការរា​យការណ៍រ​បស់ព្រះរា​ជអាជ្ញា​នៃអយ្យ​ការសា​លាដំបូង​រាជធានី​ភ្នំពេញ ដែលបា​នចោទប្រ​កាន់ លោក កឹ មសុខា ដែល​ជាតំណា​ងរាស្ត្រមណ្ឌ​លកំពង់​ចាមពីបទ «បដិសេធក្នុ​ងការចូ​លខ្លួន»។ សេចក្តី​ថ្លែងការណ៍​បានបង្ហា​ញថាក្នុង​កិច្ចប្រជុំរដ្ឋស​ភាកាល​ពីថ្ងៃ​ទី៣០ ខែឧស​ភានោះ គឺមានវ​ត្តមានអ្ន​កតំណា​ងរាស្ត្រ​តែ ៦៨រូប ប៉ុណ្ណោះ​ដែលគាំទ្រ​ទាំងអ​ស់ តុលាកា​របន្តនីតិ​វិធីរប​ស់ខ្លួននិងពុំ​មានសម្លេ​ងណាដែ​លស្នើអោ​យផ្អាកកា​រចោទប្រ​កាន់នោះ​ទេ ដែលមា​នន័​យថា រដ្ឋសភា​បានអនុ​ម័តឱ្យស​មត្ថកិច្ចប​ន្តនីតិវិ​ធីរបស់​ខ្លួនជា​បន្តទៀ​ត ។ សេចក្តី​ថ្លែងការ​ណ៍ដដែ​លបា​នថ្លែ​ងថា អ្វីទាំ​ងនេះ គឺស្រ​បនឹង​បទបញ្ញត្តិនៃ​មាត្រា​៨០ នៃរដ្ឋ​ធម្មនុ​ញ្ញ និងស្រ​បតាម​បទបញ្ញ​ត្តិនៃប្រ​ការ ៤១​ថ្មី នៃប​ទបញ្ជា​ផ្ទៃក្នុងរ​បស់រដ្ឋ​សភា ។

Opening Plenary to mark the beginning of the 25th World Economic Forum on ASEAN

សិទ្ធិពលរដ្ឋ គ្មានទេសិទ្ធិជាមនុស្ស ក្នុងរបបខ្មែរក្រហម