Monday, July 27, 2015

រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី អញ្ជើញចូលរួមបញ្ចុះ ខណ្ឌសីមាព្រៈវិហារថ្មី និង សម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្ដរស្មីមហារះភ្នំសន្លុង

ព្រៈវិហារថ្មី រួមជាមួយ​សមិទ្ធផលផ្សេងៗ​ជាច្រើននៅវត្តរស្មី​មហារះភ្នំសន្លុង​ ស្ថិតក្នុងឃុំ សន្លុង ស្រុកទ្រាំង​ ខេត្តតាកែវ ​ដែលទើបនឹងសាង​រួចរាល់​ ដោយមានការជួយ​ឧបត្ថម្ភ ពីប្រជាពុទ្ធបរិស័ទ្ធ​គ្រប់ស្រទាប់វណ្ណៈ​ ពិសេសតាមរយៈ​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ខេត្តតាកែវ ដោយ​បានចំណាយថវិកា​ សរុបប្រមាណជិត៦០ម៉ឺន​ដុល្លារ អាមេរិក។
ពិធី​បញ្ចុះខណ្ឌសីមា​ និងសម្ពោធដាក់​ឲ្យប្រើប្រាស់ជាផ្លូវការនេះ ​បាន​ធ្វើឡើង​ក្រោម​អធិបតីភាពឯកឧត្តម​បណ្ឌិតសភាចារ្យ​ សុខ អាន ​ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដី​ទទួល​បន្ទុកទីស្ដីការគណ​រដ្ឋមន្ដ្រី និងលោកជំទាវ ​កាលព្រឹកថ្ងៃទី២៦​ ខែកក្កដា ឆ្នាំ ២០១៥។
មានប្រសាសន៍សំណេះ​សំណាលជាមួយ​ប្រជា​ពុទ្ធ​បរិស័ទ និង​មន្ត្រី​អ្នក​ចូល​រួម​ ឯកឧត្តម​បណ្ឌិតសភាចារ្យ សុខ អាន បានថ្លែងថា ៖ សមិទ្ធផលជាច្រើននៅ​ទូទាំង​ប្រទេស រួមទាំងវត្តអារាម​ និង​សាលារៀនផងដែរ ត្រូវបាន​បំផ្លិច​បំផ្លាញ​ស្ទើរតែទាំង អស់នៅក្នុង​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត។ ឯកឧត្តម​ បាន​បន្ថែម​ថា ចាប់តាំង​ពី​ក្រោយថ្ងៃ​រំដោះ ៧ មករា ១៩៧៩ រាជរដ្ឋាភិបាល​ក្រោមការដឹកនាំ​របស់គណបក្ស​ប្រជាជន​កម្ពុជា សម្រេចបាន​សមិទ្ធ​ផលនានាជាច្រើន ជាពិសេស​ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត​ទាំងឡាយ ត្រូវ​បានស្ដា​រជួសជុល ​និងកសាង​ឡើងវិញ​ជា​បន្តបន្ទាប់។    
ឯកឧត្តមឧបនាយក​រដ្ឋមន្រ្ដី ​បានមានប្រសាសន៍បន្ដថា៖​ ជាការពិត ​ព្រះពុទ្ធសាសនា និងទីវត្តអារាម ដើរតួនាទីយ៉ាងសំខាន់ក្នុងការអប់រំសីលធម៌​ និង​ចរិយាធម៌នៅ​ក្នុង​សង្គម ហើយក៏ជាទី សក្ការៈ បូជា និងជាថ្នាលបណ្តុះបណ្ដាលធនធាន​មនុស្សដ៏សំខាន់​​​ផងដែរ។ ទាំងនេះពិតជារួមចំណែក​ដល់ការធ្វើឱ្យមាន​សុខុដុមរមនីយកម្ម​ក្នុង​សង្គមជាតិ ដែលជាមូលដ្ឋាន​គ្រឹះដ៏ចាំបាច់សម្រាប់ការ​ អភិវឌ្ឍសេដ្ឋកិច្ច​ និងសង្គម​ប្រកប​ដោយ​សមធម៌និងមាន​ចីរភាព​។
ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ បាន​សង្កត់​ធ្ងន់​ថា ក្នុងស្មារតីនេះ​ រាជរដ្ឋាភិបាលកម្ពុជា ក្រោម​ការដឹក នាំរបស់គណបក្ស​​ប្រជាជន​កម្ពុជា តែងតែយកចិត្ត​ទុកដាក់​ចូលរួមជា​ប្រចាំ​​ ជាមួយព្រះតេជគុណ ​លោកយាយ លោកតា ​និង​បងប្អូនប្រជាពលរដ្ឋទាំងអស់​ ដើម្បី​ធ្វើការអភិវឌ្ឍឱ្យ​បាន​​រីកចម្រើន​ព្រម​គ្នាទាំងផ្នែក​ពុទ្ធចក្រ និង​​អាណាចក្រ។
ម៉្យាងវិញទៀត​ការចូលរួម​ក្នុងវិស័យព្រៈពុទ្ធសាសនា ​មិនត្រឹមតែឆ្លុះបញ្ចាំងឱ្យ​ឃើញពី​ជំនឿ និងការគោរព​ប្រណិប័តដ៏ជ្រាល​ជ្រៅ​របស់យើងទាំងអស់គ្នា ចំពោះព្រះពុទ្ធសាសនា​ ដែលត្រូវ​បានចាត់ទុកជាសាសនារបស់​​​រដ្ឋ​ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញ​ឱ្យ​​ឃើញនូវស្មារតី​សាមគ្គីភាព និងការគាំទ្រចំពោះកិច្ចខិតខំប្រឹង​ប្រែងរបស់ ជារាជ​រដ្ឋា​​ភិបាល ក្នុងការស្វែងរកគ្រប់មធ្យោបាយ ដើម្បីបម្រើ​ផលប្រយោជន៍ដ៏ឧត្តុង​ឧត្តម​ជូន​ប្រជាជន សំដៅ​លើកកម្ពស់កម្រិតជីវភាព​រស់​នៅឱ្យកាន់តែប្រសើរឡើងថែម​ទៀត​ផង​ដែរ៕






ក្រសួងព្រះបរមរាជវាំង ទាត់ចោលទាំងស្រុង នូវព័ត៌មាន ដែលថាព្រះមហាក្សត្រ និងកោះហៅមេដឹកនាំគណបក្ស នយោបាយធំៗទាំង៣ ជួបពិភាក្សារឿងព្រំដែន

យោងតាមសេចក្តី​ប្រកាសព័ត៌មាន ​ចុះនៅថ្ងៃទី ​២៧ ខែកក្កដា ​ឆ្នាំ២០១៥នេះ​ ក្រសួង​ព្រះបរមរាជវាំង​ បានបដិសេធ ​និងទាត់ចោលទាំងស្រុង​នូវព័ត៌មានអាក្រក់ប្រាសចាកការ​ពិត ដូចដែលមានចុះផ្សាយ​ក្នុងសារព័ត៌មាន​ភ្នំពេញប៉ុស្តិ៍​ និងសារព័ត៌មាន​នានា​ ដែលបាន​ចេញផ្សាយថា​ សម្តេចក្រុមព្រះ ​នរោត្តម រណឬទ្ធិ ​មានបន្ទូលថា​ ព្រះមហាក្សត្រ​គ្រោងនឹង​កោះហៅមេដឹកនាំ​គណបក្សនយោបាយធំៗ​ទាំង៣ ​មកប្រជុំពិភាក្សា​លើបញ្ហា​ព្រំដែន។
ចំពោះអត្ថបទនេះ​ ក្រសួងព្រះបរមរាជវាំង ​សូមប្រកាសជាព័ត៌មាន ​ជូនសាធារណៈជន​ប្រាបថា​ ព្រះករុណា​ព្រះមហាក្សត្រ​ នៃព្រះរាជាណាចក្រ​កម្ពុជា​ ជាទីគោរពសក្ការៈដ៏​ខ្ពង់ខ្ពស់បំផុត​ ព្រះអង្គពុំមាន​ព្រះរាជតម្រិះ​ ឬព្រះរាជឱង្ការ ​ឬមានផែនការ​កោះហៅមេ​ដឹកនាំគណបក្សធំៗ​ទាំង៣​ មកពីភាក្សា​អំពីបញ្ហាព្រំដែនឡើយ។ ​
ប៉ុន្តែក្រសួងព្រះបរមរាជវាំង បានបញ្ជាក់យ៉ាងច្បាស់ថា៖  បើមានកិច្ចពិភាក្សា​អំពីបញ្ហា​សំខាន់ៗ ​ទាក់ទងនឹង​ប្រទេសជាតិនោះ​ ព្រះករុណាព្រះមហា​ក្សត្រនៃព្រះរាជា​ណាចក្រកម្ពុជា ​ជាទីគោរពសក្ការៈ​ដ៏ខ្ពង់ខ្ពស់បំផុត ​ព្រះអង្គនឹងពិគ្រោះ​យោបល់ជាមួយ ​សម្តេចអគ្គមហា​សេនាបតីតេជោ ​ហ៊ុន សែន​ នាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រកម្ពុជា ​ក្នុងនាមថ្នាក់ដឹកនាំ​កំពូលនៃស្ថាប័ន​នីតិប្រតិបត្តិ​ ហើយព្រះអង្គ​ក៏មិមាន​ទម្លាប់ពិគ្រោះ​ជាមួយគណបក្ស​នយោបាយឡើយ៕




ក្រសួងព្រះ​បរមរា​ជវាំង ទាត់ចោល​ ​ការផ្សាយ​​របស់​សារ​​ព័ត៌មាន​​ភ្នំពេញ​ប៉ុស្តិ៍ និង​សារ​ព័ត៌​​មាននានា «បន្ទូល​សម្តេច​​ក្រុម​ព្រះ នរោត្តម រណឫទិ្ធ»


សន្និសីទសារព័ត៌មានស្តីពី ដំណើរការប្រមូលឯកសារពាក់ព័ន្ធ នឹងបញ្ហាព្រំដែនប្រទេសកម្ពុជា ជាមួយប្រទេសវៀតណាម





សន្និសីទសារព័ត៌មាន​ស្តីពី ដំណើរការប្រមូល​ឯកសារ​ពាក់ព័ន្ធ​ នឹងបញ្ហា​ព្រំដែន​ប្រទេសកម្ពុជា ជាមួយ​ប្រទេស​វៀតណាម 
ដោយរាជបណ្ឌិតសភាកម្ពុជា, ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៥