Friday, October 20, 2017

លិខិតមិត្តអ្នកអាន៖ ចាត់វិធានការទាន់ពេលចំពោះអំពើក្បត់របស់ កឹម សុខា គឺដើម្បីបញ្ចៀសសង្គ្រាមនៅកម្ពុជា

យើងនៅចាំបានថា កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ របបរាជានិយមដែលដឹកនាំសម្តេចព្រះប្រមុខរដ្ឋ កំពុងទទួលបានសុខសន្តិភាពពេញលេញ និងអភិវឌ្ឍន៍ពេលនោះត្រូវបានពួកជនក្បត់ លន់ នល់ ដើរតាម ខ្សែញាក់របស់សហរដ្ឋអាមេរិក ធ្វើរដ្ឋប្រហារដ៏ខ្លាំងក្លាទម្លាក់ព្រះអង្គដណ្តើមអំណាច ហើយកសាង ឡើងនូវរបបសាធារណរដ្ឋខ្មែរមួយដែលលទ្ធផលគឺ សង្គ្រាមស៊ីវិលផ្ទុះឡើងយ៉ាងពេញបន្ទុក បន្ទាប់មករបប ប្រល័យពូជសាសន៍ កាន់កាប់ដឹកនាំដោយពួកខ្មែរក្រហម បានរុញច្រានប្រទេសជាតិ ដល់កំរិតក្រោមសូន្យ។

ក្រោយថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ គណបក្សប្រជាជនកម្ពុជា បានដឹកនាំស្តារ និងអភិវឌ្ឍន៍ប្រទេសពីបាត ដៃទទេសុទ្ធសាធ រហូតដល់មានការរីកចំរើនដូចសព្វថ្ងៃ ក្រោមពន្លឺសន្តិភាពពេញលេញ ដែលកើតចេញ ពីនយោបាយឈ្នះៗ របស់សម្តេចតេជោ ហ៊ុន សែន។

តើហេតុអ្វីបានជាជនក្បត់ជាតិ កឹម សុខា និងបក្សពួកមួយចំនួន ព្រមទាំងគណបក្សសង្រ្គោះជាតិ មើលមិន ឃើញឱកាសសន្តិភាព ដែលកំពុងនាំការអភិវឌ្ឍន៍ ដល់ប្រទេសជាតិ និងភាពសុខសាន្ត ដល់ប្រជាជនខ្លួន។

នេះគឺមហិច្ឆិតាអំណាចដែលជាកញ្ជះដាច់ថ្លៃ របស់សហរដ្ឋអាមេរិក ដែលចិញ្ចឹមចិត្តកំទេចរបបរាជា និយមនៅ កម្ពុជាឱ្យបាន ទោះបីរបបនេះបានបង្កើត ឡើងជាលើកទី២ ក្រោមការគាំទ្រ របស់អង្គការ សហប្រជាជាតិ និងសហគមអន្តរជាតិក៏ដោយ។ អាមេរិកមិនខ្វល់ពីអ្វីទាំងអស់ ទោះបីជប៉ុន បារាំង និងប្រទេស អឺរ៉ុបមួយ ចំនួនគាំទ្រប្រព័ន្ធ និងលិទ្ធិប្រជាធិបតេយ្យត្រឹមត្រូវដ៏ក្មេងខ្ចីនៅកម្ពុជាក៏ដោយ។

អាមេរិក រកគ្រប់វិធីដើម្បីដណ្តើមអំណាចនៅកម្ពុជា តាមរយៈការធ្វើរដ្ឋប្រហារបែបសម័យថ្មី ប្រើចលនាបដិវត្តន៍ ពណ៌ បំផុសចលនាប្រជាជនពីខាងក្រោម តាមរូបភាព និងខ្លឹមសារតវ៉ាប្រឆាំង នឹងអំពើអយុត្តិធម៌ នៃបុគ្គលកាន់អំណាចមួយចំនួន ក្នុងឱកាសដែលសេដ្ឋកិច្ចប្រទេសជាតិ នៅមានកំរិតទាបនៅឡើយតាមគំរូ នូវអ្វីដែលគេបានធ្វើនៅប្រទេសមួយចំនួនរួចហើយ។ កឹម សុខា និយាយថា គេមិនអាចជល់ខាងលើបានទេ អ្នកត្រូវដឹកនាំប្រយុទ្ធនៅមជ្ឈដ្ឋានខាងក្រោម គឺបំផុសចលនាប្រជាជន មន្ត្រីរាជការ គឺចលនាឲ្យមាន បដិវត្តន៍ពណ៌សំដីនេះបានបញ្ជាក់ច្បាស់ថា បដិវត្តន៍ពណ៌គឺជារដ្ឋប្រហារដណ្តើមអំណាចតាមរបៀបថ្មី ជ្រកក្រោមផ្លាកលិទ្ធិប្រជាធិបតេយ្យ ក្នុងគោលដៅ ផ្លាស់ប្តូររបបពីរាជានិយមអាស្រ័យធម្មនុញ្ញ ទៅជារបប សាធារណរដ្ឋដែលអាមេរិក ចង់បានជាយុទ្ធសាស្ត្ររបស់ខ្លួន។

តើប្រជាជនកម្ពុជា យើងអាចដឹងបានទេថា នៅពេលនោះវាអាចនឹងមានអ្វីកើតឡើងរវាង អ្នកការពារដ្ឋធម្មនុញ និងអ្នកបំផ្លាញរដ្ឋធម្មនុញ្ញពោលគឺរវាងអ្នកការពារ របបរាជានិយម និងអ្នកផ្តួលរលំរបបរាជានិយមនោះ គឺសង្គ្រាមស៊ីវិលនឹងកើតឡើងចៀសមិនផុត ដើម្បីការពាររាជានិយម ការពាររដ្ឋធម្មនុញ្ញ។ តើប្រជាពលរដ្ឋចង់ បានសង្គ្រាមរបៀបនេះទៀតទេ គឺអត់ទេ។ តើអ្នកណាចង់បាន? គឺមានតែ កឹម សុខា, សម រង្សី នឹងបក្សពួកក្រោមខ្សែញាក់របស់ចក្រពត្តិអាមេរិកតែប៉ុណ្ណោះ។

ដូចនេះវិធានការទប់ស្កាត់ទាន់ពេលវេលារបស់សម្តេចតេជោ ក្នុងនាមនាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចាប់ខ្លួនមេក្លោង កឹម សុខា នឹងវិធានការណ៍ទាំងឡាយ ដើម្បីបញ្ចៀសសង្គ្រាមនៅកម្ពុជា គឺជាការត្រឹមត្រូវបំផុតដែលប្រជាជន និងប្រជាជាតិកម្ពុជាសូមគាំទ្រយ៉ាងពេញទំហឹង។
ជយោ ! ព្រះរាជាណាចក្រកម្ពុជា, ជយោ ! សម្តេចតេជោ ហ៊ុន សែន។

ពីប្រជាពលរដ្ឋដែលស្រឡាញ់សន្តិភាព


ពិធីបុណ្យសមុទ្រឆ្នាំ២០១៧ នឹងប្រព្រឹត្តទៅនៅខេត្តកែប ក្រោមប្រធាបទ «ឆ្នេរសមុទ្របៃតង៖ អនាគត គឺបច្ចុប្បន្ន»

រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្ដីសម្រេចស្ដីពី ការបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីរៀបចំពិធីបុណ្យសមុទ្រឆ្នាំ២០១៧ ចាប់ពីថ្ងៃទី២២-២៤ ខែធ្នូ ឆ្នាំ២០១៧ នៅខេត្តកែប ក្រោមប្រធានបទ «ឆ្នេរសមុទ្របៃតង៖ អនាគត គឺបច្ចុប្បន្ន» ដែលព្រឹត្តិការណ៍ទេសចរណ៍ដ៏ធំនេះ នឹងប្រកាសបើកជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងភរិយា នាថ្ងៃទី២២ ខែធ្នូ នៅមុខសាលាខេត្តកែប។

ខាងក្រោមនេះ ជាសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល៖













ក្រសួងធនធានទឹក បញ្ជាក់ស្ថានភាពកម្ពស់ទឹកជំនន់ នៅតាមស្ថានីយជលសាស្ត្រ ប្រចាំថ្ងៃទី២០ ខែតុលានេះ

ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧នេះ បានចេញព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨ រួមមានស្ថានីយ៖
១-ទន្លេមេគង្គ-ស្ទឹងត្រែង
២-ទន្លេមេគង្គ-ក្រចេះ
៣-ទន្លេមេគង្គ-កំពង់ចាម
៤-ទន្លេបាសាក់-ចតុមុខ
៥-ទន្លេមេគង្គ-អ្នកលឿង
៦-ទន្លេបាសាក់-កោះខែល
៧-ទន្លេសាប-ព្រែកក្តាម
៨-ទន្លេសាប-កំពង់លួង

សូមអានព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ របស់ក្រសួងធនធានទឹក ពីស្ថានភាពកម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រ ដូចខាងក្រោម៖


តើមានសេចក្តីស្នើច្បាប់អ្វីខ្លះ ដែលត្រូវលើកមកពិនិត្យ និងឱ្យយោបល់ក្នុងកិច្ចប្រជុំព្រឹទ្ធសភានៅថ្ងៃនេះ?

នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧នេះ ព្រឹទ្ធសភា បានបើកកិច្ចប្រជុំពេញអង្គ ដើម្បីពិនិត្យ និងឱ្យយោបល់ លើសេចក្តីស្នើច្បាប់បោះឆ្នោតចំនួន៤ ដែលពាក់ព័ន្ធនឹងការបែងចែកអសនៈរបស់ គណបក្សនយោបាយក្នុង រដ្ឋសភាដែលត្រូវរំលាយ។ នេះបើតាមការប្រកាសរបស់ព្រឹទ្ធសភា។

សេចក្តីស្នើច្បាប់បោះឆ្នោតចំនួន៤នោះ រួមមាន៖ ១- វិសោធនកម្មច្បាប់ស្តីពីការបោះ ឆ្នោតជ្រើសតាំង តំណាងរាស្ត្រ ២- វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា ៣- វិសោធនកម្មច្បាប់ស្តីពី ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត ៤- វិសោធនកម្ម ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

លោក ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភា បានបញ្ជាក់ថា សេចក្តីស្នើច្បាប់បោះឆ្នោតទាំង៤នេះ ជាមួយនឹងរបៀបវារៈចំនួន៦ផ្សេងទៀត ត្រូវបានគណៈកម្មាធិការអចិន្រ្តៃយ៍ នៃព្រឹទ្ធសភា បើកកិច្ចប្រជុំពិនិត្យ នៅរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ ។ ក្រោយប្រជុំនេះ ព្រឹទ្ធសភា បានសម្រេចយកសេចក្តីស្នើ ច្បាប់ទាំង៤ខាងលើនេះ ដើម្បីដាក់ចូលក្នុងកិច្ចប្រជុំពេញអង្គព្រឹទ្ធសភា មុនគេតែម្តង។

សូមបញ្ជាក់ថា បើតាមខ្លឹមសារ នៅក្នុងវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ មាត្រា១៣៨-ស្ទួន បានកំណត់ថា៖ «ក្នុងនីតិកាលនៃរដ្ឋសភា ប្រសិនបើមានគណបក្សនយោបាយ ណាមួយប្រកាសបោះបង់ចោលអសនៈ ឬត្រូវលុបឈ្មោះចេញពីបញ្ជីគណបក្សនយោបាយ ឬត្រូវរំលាយ ស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ បញ្ជីបេក្ខជន និងតំណាងរាស្រ្តទាំងអស់ នៃគណបក្សនយោបាយ នោះ លែងមានសុពលភាព និងលែងមានគុណសម្បត្តិតទៅទៀតហើយ។ ក្នុងករណីខាងលើនេះ គណៈកម្មាធិ ការជាតិរៀបចំការបោះឆ្នោត ត្រូវធ្វើការបែងចែកអាសនៈដែលនៅទំនេរនោះ ក្នុងរយៈពេលយ៉ាងយូរ៧ថ្ងៃ ទៅឱ្យគណបក្សនានា ដែលបានចូលរួមក្នុងការបោះឆ្នោត ក្នុងរាជធានី-ខេត្ត, ដោយមិនគិតបញ្ចូលគណបក្ស នយោបាយដែលបោះបង់ចោលអាសនៈ ឬដែលត្រូវលុបឈ្មោះចេញពីបញ្ជីគណបក្សនយោបាយ ឬដែលត្រូវរំលាយ ស្របតាមច្បាប់ស្តីពី គណបក្សនយោបាយ និងគណបក្សនយោបាយ មានអាសនៈក្នុង រដ្ឋសភា ដែលដឹកនាំដោយរាជរដ្ឋាភិបាល…»៕


កងទ័ពទូទាំងខេត្តស្វាយរៀង ថ្កោលទោសខ្លាំងៗ សម្តី សម រង្ស៊ី ដែលអំពាវនាវឱ្យកងកម្លាំងប្រដាប់អាវុធ បែរកាណុងផ្តួលរំលំរាជរដ្ឋាភិបាល

ស្វាយរៀង៖ ក្រោយពីវីដេអូ ដែលជាភស្តុតាងថ្មីមួយទៀត ចំពោះលោក សម រង្ស៊ី ដែលប្រកាសអំពាវនាវឱ្យកង កម្លាំងប្រដាប់អាវុធ បែរកាណុងផ្តួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតនោះ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧នេះ លោក ប៉ែន សារ៉ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តស្វាយរៀង ព្រមទាំងមេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ទូទាំងខេត្តស្វាយរៀង ព្រមទាំងកងកម្លាំងទាំងបីនៃខេត្តស្វាយរៀង បានប្រកាសថា សម្តីរបស់លោក សម រង្ស៊ី ខាងលើនេះ ជាអំពើក្បត់ជាតិសុទ្ធសាធ និងធ្ងន់ធ្ងរបំផុត។

ជំនួសមុខឱ្យកងទ័ពទាំងអស់ លោកមេបញ្ជាការ បានប្រកាសយ៉ាងដូច្នេះថា «យើងខ្ញុំទាំងអស់គ្នាជាកងទ័ព នៅក្នុងបញ្ជាការ តំបន់ប្រតិបត្តិការសឹករងខេត្តស្វាយរៀង សូមធ្វើការប្រកាសប្រឆាំងដាច់ខាត រាល់សកម្ម ភាពញុះញង់របស់ពួកអគតិដែល ប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល ទោះជាក្នុងកាលៈទេសៈណា ក៏ដោយ យើងខ្ញុំស្មោះត្រង់ដាច់ខាត ចំពោះជាតិ ចំពោះរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ពួកយើងស្រឡាញ់សម្តេចតេជោ ព្រោះសម្តេចជាអ្នកស្វែងរកសន្តិភាព និងអភិវឌ្ឍន៍ប្រទេសជាតិ ខុសពី សម រង្សី និង កឹម សុខា ដែលចេះតែញុះញង់ធ្វើឲ្យខ្មែរបែកបាក់»។

មេបញ្ជាការរូប នេះបានបញ្ជាក់ទៀតថា កងទ័ពទាំងអស់ នៅខេត្តស្វាយរៀង ប្តេជ្ញារក្សាសុខសន្តិភាពជូន ជាតិមាតុភូមិ ប្រឆាំងរាល់ការប៉ុនប៉ងផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ ដែលដឹកនាំដោយលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន។

ការប្រកាសប្រឆាំង និងកំចាត់ជនក្បត់ជាតិខាងលើនេះ គឺធ្វើឡើងបន្ទាប់ពីវីដេអូមួយរបស់លោក សម រង្ស៊ី ដែលត្រូវបានបង្ហាញជាសាធារណៈ ដែលបាននិយាយកាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១១ (មុនបង្កើតគណបក្សសង្រ្គោះជាតិ) នៅទីក្រុងឡូវែល រដ្ឋម៉ាស្សាឈូសែត សហរដ្ឋអាមេរិក ដោយលោក សម រង្ស៊ី បាននិយាយដូច្នេះថា «របប ហ៊ុន សែន ជិតដួលរលំហើយ ការបះបោរយើងត្រូវការរៀបចំ ការណែនាំ ត្រូវការការផ្គត់ផ្គង់ឧបត្ថម្ភ ខ្នងបង្អែក ដើម្បីឲ្យការបះបោរផ្ទុះឡើង និងកងកម្លាំងប្រដាប់អាវុធ បែរចុងកាណុង ផ្តួលរំលំរបប ហ៊ុន សែន»។

លោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន បានហៅការថ្លែងរបស់លោក សម រង្ស៊ី តាមរយៈវីដេអូនេះថា ជាការផ្សារភ្ជាប់ ទៅនឹងវីដេអូរបស់លោក កឹម សុខា ដែលកំពុងជាប់ចោទពីបទក្បត់ជាតិ ព្រោះតែបង្ហាញគម្រោងផ្តួល រំលំរាជរដ្ឋាភិបាល ស្របច្បាប់ដោយឃុបឃិតជាមួយសហរដ្ឋអាមេរិក ៕




កិច្ចប្រជុំថ្នាក់តំបន់ (អាស៊ី ប៉ាស៊ីហ្វិក និងការ៉ាបៀន) នៅខេត្តសៀមរាប ត្រូវបានបញ្ចប់

កិច្ចប្រជុំថ្នាក់តំបន់ (អាស៊ី ប៉ាស៊ីហ្វិក និងការាបៀន) សម្រាប់ត្រៀមសម្រាប់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី លើកទី១១ របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ដែលបានរៀបចំឡើង ចាប់តាំងពីថ្ងៃទី១៧ នៅលើទឹកដីអង្គរ ខេត្តសៀមរាប ត្រូវបានបិទបញ្ចប់នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ ក្រោមអធិបតីភាពលោក ឱក ប៊ុង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម។
ក្នុងរយៈពេល២ថ្ងៃកន្លះ ប្រតិភូមកពីបណ្តាប្រទេសនិយាយភាសាបារាំងមួយចំនួនដូចជា បារាំង បេណាំង កម្ពុជា វៀតណាម ហៃទី និងឡាវ ព្រមទាំងតំណាងរបស់អង្គការអន្តរជាតិនានា ប្រមាណ១០០នាក់ បានពិភាក្សា និងពិគ្រោះយោបល់អំពីកាលានុវត្តភាព បញ្ហាប្រឈម និងដំណោះស្រាយលើបញ្ហានានា រួមមាន៖ ការលើកស្ទួយផលិ តផលធ្វើពីកប្បាស និងជលផល ការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងប្រព័ន្ធអនុគ្រោះពាណិ ជ្ជកម្មមិនកំណត់ពន្ធ និងបរិមាណ ដែលមិនទាន់បានដោះស្រាយ ក្នុងសន្និសីទថ្នាក់រដ្ឋមន្ត្រីក្នុងក្របខណ្ឌ WTO កន្លងទៅ សម្រាប់ធ្វើការពិភាក្សាបន្តនៅក្នុងសន្និសីទថ្នាក់រដ្ឋមន្ត្រី លើកទី១១ នាទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន។
នៅក្នុងឱកាសនោះ លោក ឱក ប៊ុង បានថ្លែងថាកិច្ចប្រជុំនេះ បានអនុញ្ញាតិឱ្យប្រទេសចូលរួមទាំងអស់ បានស្វែងយល់នូវគោលជំហរប្រទេសអភិវឌ្ឍន៍ ព្រមទាំងក្តីកង្វល់ និងបញ្ហាប្រឈមនានាដែលប្រទេសអភិវឌ្ឍន៍តិចតួច (LDCs) ជាសមាជិកអង្គការអន្តរជាតិនៃបណ្តាប្រទេសនិយាយភាសាបារាំង (OIF) កំពុងជួបប្រទះដើម្បីកំណត់រចនាសម្ព័ន្ធការងារថ្មីៗ និងចងក្រងជាឯកសារ ឬ ញ្ញាត្តិអំពាវនាវ សំដៅស្នើសុំប្រទេសអភិវឌ្ឍន៍ទាំងអស់ធ្វើការអនុវត្ត នៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី លើកទី១១ ដែលនឹងប្រព្រឹត្តទៅនៅក្នុងខែធ្នូខាងមុខនេះ។
លោករដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក៏បានបន្តថា តាមរយៈការពិភាក្សាគ្នាយ៉ាងល្អិតល្អន់ កិច្ចប្រជុំនេះបានទទួលស្គាល់សំណើរបស់ប្រទេសភាគច្រើនដើម្បីបង្កើតបណ្តាញរដ្ឋមន្រ្តីពាណិជ្ជកម្ម និយាយភាសាបារាំង សំដៅលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងរដ្ឋាភិបាលឱ្យបានស្អិតរមួត សំដៅធ្វើឱ្យមានសម្លេងចរចាខ្លាំងជាងមុន។ ទាក់ទងនឹងដំណើរការអនុវត្តកិច្ចសន្យាផ្តល់ការលើកលែងពន្ធ និងបរិមាណ (Duty-Free-Quota-Free) ដល់ប្រទេស LDCs ឯកសារច្បាប់ និងការប្តេជ្ញាចិត្តត្រូវបានសរសេរយ៉ាងល្អ ប៉ុន្តែមិនទាន់ត្រូវបានអនុវត្តន៍ពេញលេញ។
លោក ឱក ប៊ុង បានស្នើបង្កើតនូវវិធានការណ៍ដែលអាចអនុវត្តន៍ បានដើម្បីលើកទឹកចិត្តរដ្ឋាភិបាលសហរដ្ឋ អាមេរិក រដ្ឋាភិបាលប្រទេសអៀរឡង់ និងរដ្ឋាភិបាលនៃសហព័ន្ធរុស្ស៊ី ផ្តល់ការយល់ព្រមឱ្យបានឆាប់រហ័ស ទៅលើដំណើរការទីផ្សារដែលគ្មានពន្ធ និងមិនកំណត់កូតា សម្រាប់ប្រទេស LDCs យ៉ាងហោចណាស់ ៩៧%។ ទាក់ទងនឹងការអនុវត្តកិច្ចសម្រួលពាណិជ្ជកម្ម លោកក៏បានអំពាវនាវដល់បណ្តាប្រទេសនិយាយភាសាបារាំង (OIF) អង្គការ WTO និងដៃគូរបស់ខ្លួនធ្វើការប្រមូលផ្តុំ និងផ្តល់ជំនួយបច្ចេកទេសដល់ប្រទេស LDCs សម្រាប់បរិបទសេដ្ឋកិច្ច និងការអភិវឌ្ឍន៍សង្គម។

ដោយឡែក ពាក់ព័ន្ធនឹងវិស័យជលផល លោក ឱក ប៊ុង បានអំពាវនាវដល់ប្រទេសចូលរួមទាំងអស់រៀបចំយុទ្ធសាស្ត្រជាក់លាក់ ដើម្បីទប់ស្កាត់បញ្ហានេសាទខុសច្បាប់ដែលពុំមានរបាយការណ៍ ព្រមទាំងការឧបត្ថម្ភធនមិនសមរម្យ។ ក្នុងន័យនេះ បណ្ដាប្រទេសនិយាយភាសាបារាំង គួរតែបន្តខិតខំធ្វើការជាមួយអង្គការ OIF និងអង្គការ WTO ដើម្បីដោះស្រាយរាល់បញ្ហាអសកម្មទាំងនេះ និងកែលម្អច្បាប់ដែលមានស្រាប់ ក៏ដូចជាបង្កើតឲ្យមានច្បាប់ថ្មីៗបន្ថែម។ ក្នុងនាមប្រធានសម្របសម្រួលក្រុមប្រទេសអភិវឌ្ឍន៍តិចតួច កម្ពុជានឹងខិតខំឱ្យអស់ពីលទ្ធភាពដើម្បីអាចឈានដល់ការបញ្ចប់សកម្មភាពនៃរបៀបវារៈទីក្រុងដូហា ដែលពុំទាន់បានអនុវត្តន៍ពេញលេញនៅក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីនៅក្រោមក្របខណ្ឌអង្គការ WTO៕









ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងការងារធ្វើបុណ្យកឋិនទានដង្ហែទៅវេរប្រគេនព្រះសង្ឃចំនួន០២វត្ត

នៅទីស្តីការក្រសួង នារសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងភរិយា ព្រមទាំងបុត្រ អស់លោក លោកស្រី និងមន្ត្រីរាជការក្រោមឱវាទក្រសួង បានផ្តួចផ្តើមធ្វើបុណ្យកឋិនទានដង្ហែទៅវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់ ត្រីមាសក្នុងពុទ្ធសីមា ដើម្បីប្រមូលបច្ច័យ យកទៅកសាងសមិទ្ធផលនានាក្នុងវត្តមហាមន្ត្រី ស្ថិតក្នុងសង្កាត់អូឡាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញ និងវត្តសារាវ័ន្តតេជោ ស្ថិតនៅសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ និងវត្តទួលទំពូង ស្ថិតនៅសង្កាត់ទួលទំពួង ខណ្ឌចំការមន។

គួរបញ្ជាក់ថា បុណ្យកឋិនទាននាសម័យពុទ្ធកាល ពេលដែលព្រះសម្មាសម្ពុទ្ធទើបបានត្រាស់ដឹងថ្មីៗ ទ្រង់អនុញ្ញាតឱ្យភិក្ខុសង្ឃប្រើប្រាស់តែសំពត់បង្សុកូល គឺសំពត់ឥតម្ចាស់ ដែលភិក្ខុរកបានពីព្រៃស្មសាន ឬពីគំនរសំរាម ប៉ុន្តែក្រោយ មកទើបទ្រង់អនុញ្ញាតឱ្យភិក្ខុអាចប្រើប្រាស់គហបតីចីវរ គឺសំពត់មានម្ចាស់ ដែលភិក្ខុបានមកដោយសារគេប្រគេន ចាប់ពីពេលនេះហើយ ដែលកឋិនទានចាប់ផ្ដើមមានកំណើតឡើងកឋិនទាន គឺជាបុណ្យមួយដែលមានតែក្នុងព្រះពុទ្ធសាសនាប៉ុណ្ណោះ និងជាទានមានមកតាមផ្លូវព្រះវិន័យ ហើយក៏ជាកាលទានដ៏ពិសេសមួយមានកំណត់ពេលវេលាច្បាស់លាស់ ពុំមែនចេះតែធ្វើនៅពេលណាក៏បានតាមចិត្តចង់នោះឡើយ។

រយៈកាលទទួលកឋិនទានក្ដី និងរយៈកាលកឋិនទានក្ដីអាចធ្វើបានតែក្នុងសម័យតែ១ខែគត់ (២៩ថ្ងៃ) ចាប់ពីថ្ងៃ១រោច ខែអស្សុជ ដល់ថ្ងៃ១៥កើត ខែកក្តិក បើខុសពីសម័យកាលនេះ ទោះបីអ្នកមានសទ្ធាធ្វើបុណ្យមានលក្ខណៈសណ្ឋានដូចកឋិនក៏ដោយក៏មិនអាចហៅថា កឋិនទានបានដែរ ព្រោះធ្វើខុសកាលទានមិនចំសម័យមួយខែចុងវស្សានរដូវនេះ ពោលគឺមិនត្រូវតាមពុទ្ធានុញ្ញាតក្នុងវត្តមួយ បើការចាំវស្សាគ្មានភិក្ខុសោះក៏មិនអាចហែកឋិនចូលបានដែរ ព្រោះសាមណេរគ្មានសិទ្ធិទទួលក្រាលគ្រងកឋិនទេ លុះតែយ៉ាងហោចបំផុតត្រូវមានភិក្ខុ១អង្គដែរ ហើយដែលបានចាំវស្សាអស់៣ខែបានត្រឹមត្រូវទើបអាចហែកឋិនចូលបាន៕








ព្រឹទ្ធសភា បានអនុម័តទាំងស្រុងចំពោះសំណើវិសោធនកម្ម ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ

នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧នេះ ព្រឹទ្ធសភាកម្ពុជា បានបន្តអនុម័តទាំងស្រុងចំពោះ សេចក្តីស្នើវិសោធនកម្មច្បាប់ ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ មួយទៀតហើយ។

ការសម្រេចអនុម័តជាឯកច្ឆ័ន្ធនេះ បានធ្វើឡើងដោយសំឡេងសមាជិកព្រឹទ្ធសភា៤០ ក្នុងចំណោមព្រឹទ្ធសភាទាំងមូល។

សូមបញ្ជាក់ថា នៅថ្ងៃនេះ ព្រឹទ្ធសភាបានបើកកិច្ចប្រជុំពេញអង្គ ដើម្បីពិនិត្យ និងឱ្យយោបល់លើសេចក្តីស្នើច្បាប់បោះឆ្នោតចំនួន៤ ដែលពាក់ព័ន្ធនឹងការបែងចែកអសនៈរបស់ គណបក្សនយោបាយក្នុងរដ្ឋសភាដែលត្រូវរំលាយ។ នេះបើតាមការប្រកាសរបស់ព្រឹទ្ធសភា។
សេចក្តីស្នើច្បាប់បោះឆ្នោតចំនួន៤នោះរួមមាន៖
១-វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ
២-វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា
៣-វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់
៤-វិសោធនកម្ម ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ៕






ក្រសួងអប់រំចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីបេក្ខភាពប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងទុតិយភូមិ

ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីបេក្ខភាពប្រឡងសញ្ញាបត្រមធ្យមសិក្សា បឋមភូមិ និងទុតិយភូមិ ដោយបានបញ្ជាក់លម្អិតពីបេក្ខភាពសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ និងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។

អតីតបេក្ខជនដែលបានប្រឡងធ្លាក់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ អាចដាក់ពាក្យសុំចុះឈ្មោះប្រឡងសញ្ញា បត្រមធ្យមសិក្សាទុតិយភូមិនៅតាមមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ខេត្ត ដែលសាមីខ្លួនបានចុះឈ្មោះប្រឡងពីមុន ដោយភ្ជាប់មកជាមួយនូវវិញ្ញាបនបត្របញ្ចប់ការសិក្សាថ្នាក់ទី១២ ដែលចេញដោយមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត។

សម្រាប់ព័ត៌មានលម្អិតសូមអានសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំខាងក្រោម៖


សេចក្តីស្នើវិសោធនកម្មច្បាប់បោះឆ្នោត៤ ពាក់ព័ន្ធនឹងការបែងចែកអាសនៈពេលរំលាយបក្ស នយោបាយក្នុងរដ្ឋសភា ត្រូវបានព្រឹទ្ធសភាអនុម័តហើយ

សេចក្តីស្នើវិសោធនកម្មច្បាប់បោះឆ្នោតចំនួន៤ ពាក់ព័ន្ធនឹងនឹងការបែងចែកអាសនៈ ពេលរំលាយបក្សនយោបាយក្នុងរដ្ឋសភា ត្រូវបានព្រឹទ្ធសភាអនុម័តទាំងអស់ហើយ នៅវេលាម៉ោង៩៖១៤នាទីព្រឹក ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧នេះ ដោយសំឡេង៤០ នៃសមាជិកព្រឹទ្ធសភាទាំងមូល។
សូមបញ្ជាក់ថា នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧នេះ ព្រឹទ្ធសភា បានបើកកិច្ចប្រជុំពេញអង្គ ដើម្បីពិនិត្យ និងឱ្យយោបល់លើសេចក្តីស្នើច្បាប់បោះឆ្នោតចំនួន៤ ដែលពាក់ព័ន្ធនឹងការបែងចែកអសនៈរបស់ គណបក្សនយោបាយក្នុងរដ្ឋសភាដែលត្រូវរំលាយ។ នេះបើតាមការប្រកាសរបស់ព្រឹទ្ធសភា។
សេចក្តីស្នើច្បាប់បោះឆ្នោតចំនួន៤នោះ រួមមាន៖
១៖ វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ
២៖ វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា
៣៖ វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់
៤៖ វិសោធនកម្ម ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ៕




អគ្គនាយកស៊ីម៉ាក់ ឆ្លើយតបទៅទូតអាមេរិកថា បើមិនជឿថាគ្រាប់បែកដែលរកឃើញនៅខេត្តស្វាយរៀង ជាគ្រាប់បែកគីមីនោះ សូមទៅហិតមើល ឬកាន់លេងទៅ

ក្រោយស្ថានទូតអាមេរិកប្រចាំកម្ពុជា ចេញសេចក្តីថ្លែងការណ៍របស់ខ្លួននៅយប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ ជុំវិញករណីរកឃើញគ្រាប់បែកគីមីរបស់អាមេរិក ដ៏ច្រើនសន្ធឹកនៅតាមភូមិនានា ក្នុងឃុំគគីរ ស្រុករមាសហែក ខេត្តស្វាយរៀង ដោយស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាបានចាត់ទុកថា គ្រាប់បែកទាំងនោះគ្រាន់តែជាគ្រាប់បែកបង្ហូរទឹកភ្នែកធម្មតានោះ, លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ ថ្លែងតាមរយៈបណ្តាញព័ត៌មាន Fresh News ដោយសុំអញ្ជើញឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកចុះទៅពិនិត្យទីតាំងគ្រាប់បែកដោយផ្ទាល់ ដើម្បីហិត ឬកាន់លេងដើម្បីដឹងថាគ្រាប់បែកទាំងនោះវាគ្រោះថ្នាក់បែបណា។

បើតាមលោក ហេង រតនា បានឲ្យដឹងថា គ្រាប់បែកទាំងនោះមិនមែនត្រឹមតែ ជាគ្រាប់បែកបង្ហូរទឹកភ្នែកធម្មតាឡើយ ព្រោះថាគ្រាប់បែកប្រភេទនេះ ធ្លាប់បានរកឃើញនៅខេត្តរតនគីរី ហើយមន្ត្រីជំនាញរបស់អង្គការសហប្រជាជាតិ ក៏ចេញរបាយការណ៍បញ្ជាក់ថា គ្រាប់បែកប្រភេទនេះក៏ជាគ្រាប់បែកគីមីដែរ។ លោក ហេង រតនា បានបន្តថា មិនត្រឹមតែប្រជាពលរដ្ឋប៉ុណ្ណោះទេ ដែលរងគ្រោះ សូម្បីតែមន្ត្រីរបស់អាជ្ញាធរគីមី ក្រសួងការពារជាតិ ដែលចុះប្រតិបត្តិការដោះគ្រាប់បែកគីមីនេះ នៅសាលាបឋមសិក្សាគគីរ ក៏កំពុងមានជំងឺសម្រាកព្យាបាល មិនទាន់ជាសះស្បើយនៅឡើយទេ។

អគ្គនាយកស៊ីម៉ាក់ លោក ហេង រតនា បានបកស្រាយពន្យល់ថាវាមិនពិបាកប្រកែកគ្នា ជាឧស្ម័នបង្ហៀរទឹកភ្នែកឬអាវុធគីមីនោះទេដោយសំអាងលើហេតុផលមួយចំនួនខាងក្រោមដូចជា៖
ទី១៖ របាយការណ៍ក្រុមបច្ចេកទេស នៃអង្គការហាមឃាត់អាវុធគីមី បានបញ្ជាក់ច្បាស់ថា ប្រភេទគ្រាប់បែកនេះជាអាវុធគីមី (របាយការណ៍ឆ្នាំ២០១២ ចំពោះគ្រាប់បែកដូចគ្នានេះ រកឃើញនៅខេត្តមណ្ឌលគីរី) ករណីនៅគគីរ គឺជាគ្រាប់បែកប្រភេទដូចគ្នា នឹងនៅមណ្ឌលគីមីដែរ។
ទី២៖ មានប្រជាជនជាច្រើន បានកំពុងរងគ្រោះមានជម្ងឺនេះ មានកូនក្មេងៗមិនប្រក្រតីមួយចំនួនអាចទៅជួបផ្ទាល់នៅមូលដ្ឋានរបស់គាត់ក៏បានដឹកមកភ្នំពេញ ដើម្បីបានឃើញជាក់សែ្តង។
ទី៣៖ ការនិយាយថាឧស្ម័នបង្ហៀរទឹកភ្នែក នោះមិនពិបាក សូមអញ្ជើញអ្នកណាក៏បានដែល មិនជឿថាឥទ្ធិពលគ្រាប់បែកគីមីកំរិតណា ទៅទីតាំងគ្រាប់បែកនោះ ចង់ហិតមើល ឬកាន់លេងមើល វាយ៉ាងម៉េច? ទៅសាកតែម្តងដើម្បីកុំឱ្យមានការសង្ស័យ ក្រុមជំនាញគីមីខាងយោធាចំនួន៣-៤នាក់កំពុងឈឺនៅឡើយ និងមានចៅមន្ត្រីស៊ីម៉ាក់ ប៉ះពាល់សំលៀកបំពាក់ជីតា មកពីកន្លែងប្រតិបតិ្ត ពុលឈឺស្មានថា មិនអាចរស់បានផង។ សំខាន់ទៅសាកល្បងមើល មិនឆ្ងាយទេប្រហែល៣ម៉ោងពីភ្នំពេញ នឹងដឹងច្បាស់។
ទី៤៖ តើប្រជាជនកម្ពុជាទាំងអស់ជឿដែរឬ ថាគេទំលាក់គ្រាប់បែកឧស្ម័នបង្ហៀរទឹកភ្នែកប្រឆាំងបាតុកម្មនៅក្នុងសមភូមិសង្គ្រាមនោះ? ប្រសិនជាមានមនោសញ្ចេតនាយ៉ាងនេះ វាគ្មានគ្រាប់បែកចង្កោមជិត២៨លានគ្រាប់ គ្រាប់បែកទំងន់ទំហំធំៗ ទំលាក់សម្លាប់មនុស្សជិតកន្លះលាននាក់នោះទេ។ ដូចពាក្យចាស់លោកពោលថា «ដំរីងាប់ កុំយកចង្អេរទៅបាំង»។
ទី៥៖ រឿងនេះមិនមែនចេះតែថា សារជាតិគីមីនេះ ឬនោះបានទេ? លោក ហេង រតនា បានបន្ថែមថា «ឥឡូវនេះរាជរដ្ឋាភិបាលបានប្រកាសប្រាប់អង្គការសហប្រជាជាតិរួចហើយថា កម្ពុជាមានសំណល់អាវុធគីមី ហើយស្នើឲ្យអង្គការជំនាញ របស់អង្គការសហប្រជាជាតិចុះមកពិនិត្យបញ្ជាក់ (Verifications) ព្រោះវាជាអនុសញ្ញាអន្តរជាតិ និងស្របតាមនីតិវិធីអនុសញ្ញានោះ!»៕

ប្រភព៖ Fresh News








ខេត្តកណ្តាលរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តលើកទី៤ អាណត្តិទី២ ឆ្នាំ២០១៧ ក្នុងស្រុកលើកដែក

កណ្តាល៖ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧នេះ រដ្ឋបាលខេត្តកណ្តាល បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកណ្តាល លើកទី៤ អាណត្តិទី២ ឆ្នាំ២០១៧ ក្នុងស្រុកលើកដែក ក្រោមអធិបតីភាពលោក នួន ផា ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល ព្រមទាំងវត្តមានអញ្ជើញចូលរួមពីសំណាក់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក្រុមប្រឹក្សាឃុំទាំង៧ ក្នុងស្រុក និងប្រជាពលរដ្ឋ ប្រមាណជាង ៦០០ នាក់ផងដែរ។

អភិបាលខេត្តកណ្តាល បានជម្រាបជូននូវរបាយការណ៍សង្ខេបស្តីពីសមិទ្ធផលសម្រេចបាន៩ខែ ឆ្នាំ២០១៧ របស់រដ្ឋបាលខេត្ត និងបានលើកឡើងពីសន្តិភាព ស្ថិរភាព សន្តិសុខ ការកើនឡើងនូវកម្រិតជីវភាពប្រជាពលរដ្ឋ និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពជា។ បន្ថែមពីលើនេះ ក៏មានការសួរជាសំណួរ និងសំណូមពរ ពីសំណាក់អ្នកចូលរួមចំនួន០៦នាក់ ព្រមទាំងសំណូមពរតាមរយ:ការសរសេរក្រដាសចំនួន ០២ ដោយបានលើកឡើងជាសំណួរ សំណូមពរ កង្វល់ បញ្ហាប្រឈម និងការសរសេរជាលាយល័ក្ខអក្សរមួយចំនួនទៀតមកកាន់វេទិកា ដែលពាក់ព័ន្ធទៅនឹងបញ្ហាមួយចំនួនក្នុងមូលដ្ឋានផងដែរ។

ជាលទ្ធផល លោកអភិបាលខេត្ត ក៏បានធ្វើការឆ្លើយតប និងដោះស្រាយភ្លាមៗនៅនឹងកន្លែងនូវបញ្ហាមួយចំនួនធំ។ ដោយឡែកបញ្ហាទាំងឡាយណា ដែលពុំអាចដោះស្រាយនៅនឹងកន្លែងបាន លោកបានទទួលយកចាត់ចែងឱ្យជំនាញចុះទៅសិក្សាស្រាវជ្រាវ និងធ្វើការឆ្លើយតប និងដោះស្រាយជូនទៅតាមលទ្ធភាព និងផែនការជាក់លាក់៕