អភិបាលខេត្តកណ្តាល បានជម្រាបជូននូវរបាយការណ៍សង្ខេបស្តីពីសមិទ្ធផលសម្រេចបាន៩ខែ ឆ្នាំ២០១៧ របស់រដ្ឋបាលខេត្ត និងបានលើកឡើងពីសន្តិភាព ស្ថិរភាព សន្តិសុខ ការកើនឡើងនូវកម្រិតជីវភាពប្រជាពលរដ្ឋ និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពជា។ បន្ថែមពីលើនេះ ក៏មានការសួរជាសំណួរ និងសំណូមពរ ពីសំណាក់អ្នកចូលរួមចំនួន០៦នាក់ ព្រមទាំងសំណូមពរតាមរយ:ការសរសេរក្រដាសចំនួន ០២ ដោយបានលើកឡើងជាសំណួរ សំណូមពរ កង្វល់ បញ្ហាប្រឈម និងការសរសេរជាលាយល័ក្ខអក្សរមួយចំនួនទៀតមកកាន់វេទិកា ដែលពាក់ព័ន្ធទៅនឹងបញ្ហាមួយចំនួនក្នុងមូលដ្ឋានផងដែរ។
ជាលទ្ធផល លោកអភិបាលខេត្ត ក៏បានធ្វើការឆ្លើយតប និងដោះស្រាយភ្លាមៗនៅនឹងកន្លែងនូវបញ្ហាមួយចំនួនធំ។ ដោយឡែកបញ្ហាទាំងឡាយណា ដែលពុំអាចដោះស្រាយនៅនឹងកន្លែងបាន លោកបានទទួលយកចាត់ចែងឱ្យជំនាញចុះទៅសិក្សាស្រាវជ្រាវ និងធ្វើការឆ្លើយតប និងដោះស្រាយជូនទៅតាមលទ្ធភាព និងផែនការជាក់លាក់៕

No comments:
Post a Comment