Wednesday, May 25, 2022

លោក សម រង្ស៊ី បានបញ្ជូនមនុស្សជំនិតឈ្មោះ ប៊ុត ធារី ហៅ សុគន្ធ ធារី (Theirry Buth) ចូលមកក្នុងប្រទេសកម្ពុជា ដើម្បីធ្វើរៀបចំផែនការសម្ងាត់

 ផែនការសម្ងាត់របស់សម រង្ស៊ី:

លោក សម រង្ស៊ី បានបញ្ជូនមនុស្សជំនិតម្នាក់មកពីប្រទេសបារាំងដែលមានឈ្មោះ ប៊ុត ធារី ហៅ សុគន្ធ ធារី (Theirry Buth) ចូលមកក្នុងប្រទេសកម្ពុជា ដើម្បីធ្វើរៀបចំផែនការសម្ងាត់ជាមួយក្រុមបណ្តាញដែលកំពុងដឹកនាំក្នុងគណបក្សភ្លើងទៀន ។ តាមការអះអាងរបស់ប្រភពព័ត៌មានសម្ងាត់របស់អតីតសមាជិកគណបក្សសង្គ្រោះជាតិដែលកំពុងរស់នៅប្រទេសបារាំង បានប្រាប់អំពីផែនការដែលពួកគេទទួលពី សម រង្ស៊ី គឺការប៉ុនប៉ងបង្កការឲ្យមានសភាពការណ៍ចលាចលក្នុងពេលបោះឆ្នោតខាងមុខ។ 

     តាមការបញ្ជាក់ពីប្រភពខាងលើបានប្រាប់ថាឈ្មោះ ប៊ុត ធារី ហៅ សុគន្ធ ធារី គឺជាមនុស្សដែលសម រង្ស៊ីទុកចិត្តបំផុតនឹងតែងតែឲ្យធ្វើសកម្មភាពឧក្រិដ្ឋកម្មជាច្រើន ដូចជាផែនការប៉ូនប៉ងផ្តួលរំលំរដ្ឋាភិបាលហ៊ុន សែន ការជេរប្រមាថព្រះមហាក្សត្រ, ការរៀបចំផែនការវិល ត្រឡប់ប្រទេសកម្ពុជា របស់សម រង្ស៊ី, និងរារាំងប្រជាពលរដ្ឋកម្ពុជា មិនឱ្យចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងឆ្នាំ២០១៨ ទៀតផង។ 

វត្តមានរបស់បុគ្គលឈ្មោះ ប៊ុត ធារី ហៅ សុគន្ធ ធារី មកប្រទេសកម្ពុជា ក្នុងពេលនេះ  គឺ

ដើម្បីបំផ្លាញការបោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់ ខាងមុខនេះ ក្នុងករណីដែលគណបក្សភ្លើងទៀនទទួលភាពបរាជ័យ។

     សំណូមពរសមត្ថកិច្ច គួរតែស្រាវជ្រាវ និងមានវិធានការលើឈ្មោះ ប៊ុត ធារី ហៅ សុគន្ធ ធារី ដែលបុគ្គលនេះ គឺធ្លាប់ប្រព្រឹត្តបទល្មើសជាច្រើន ដើម្បីបម្រើឱ្យ ផែនការទុច្ចរិតរបស់ចៅហ្វាយនាយរបស់ខ្លួន គឺលោក សម រង្ស៊ី ហើយអ្វីដែល សំខាន់ជាងនេះទៅទៀត បុគ្គលឈ្មោះ ប៊ុត ធារី និងបង្កភាពចលាចលដល់ការ បោះឆ្នោតក្រុមប្រឹក្សា-ឃុំសង្កាត់ ក្នុងឆ្នាំ២០២២ ខាងមុខនេះជាមិនខាន។ ខាងក្រោមនេះគឺជាភស្តុតាងបញ្ជាក់ពីការឃុបឃិតរបស់ សម រង្ស៊ី និង ប៊ុតធារីក្នុងការប្រព្រឹត្តអំពើទុច្ចរិត។










អ្នកនាំពាក្យ គ.ជ.ប៖ សកម្មភាពនានារបស់អតីតមន្ត្រីគណបក្សសង្គ្រោះជាតិ ដែលជាប់បំរាមធ្វើនយោបាយ ពាក់ព័ន្ធនឹងគណបក្សភ្លើងទៀន អាចនឹងក្លាយជាបញ្ហានាំទៅរកការស៊ើបអង្កេត

(ភ្នំពេញ)៖ ការយករូបភាពសកម្មភាពយុទ្ធនាការឃោសនារកសំឡេងឆ្នោត របស់គណបក្សភ្លើងទៀន ទៅចែកចាយតាមបណ្តាញសង្គមពីសំណាក់អតីតថ្នាក់ដឹកនាំ អតីតគណបក្សសង្គ្រោះជាតិ កំពុងជាប់បំរាមធ្វើនយោបាយនៅឡើយនោះ អាចនឹងនាំឱ្យគណបក្សភ្លើងទៀនមានបញ្ហា ហើយឈានដល់ការស៊ើបអង្កេតពាក់ព័ន្ធ នឹងទិដ្ឋភាពច្បាប់ផងដែរ។

អតីតមេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ កំពុងរស់នៅក្រៅប្រទេសជាច្រើនរូប រួមទាំងលោកស្រី មូរ សុខហួរ ផង ត្រូវបានគេសង្កេតឃើញថា កំពុងព្យាយាមចែករូបភាព សកម្មភាពឃោសនារកសំឡេងឆ្នោតរបស់គណបក្សភ្លើងទៀន នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន។ លោកស្រី មូរ សុខហួរ បានជាប់បំរាមធ្វើសកម្មភាពនយោបាយរយៈពេល៥ឆ្នាំ ក្រោយពេលគណបក្សសង្គ្រោះជាតិត្រូវបានរំលាយដោយអំណាចតុលាការកាលពីឆ្នាំ២០១៧។ មកដល់ពេលនេះ លោកស្រី មូរ សុខហួរ និងថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិដទៃទៀត មិនទាន់រួចផុតពីបំរាមធ្វើនយោបាយនៅឡើយទេ។
ការយករូបភាពសកម្មភាពឃោសនារកសំឡេងឆ្នោតរបស់គណបក្សភ្លើងទៀន ទៅចែកចាយនៅតាមបណ្តាញសង្គមហ្វេសប៊ុក នាំឱ្យមានការលើកឡើងថា លោកស្រី មូរ សុខហួរ និងអតីតមេដឹកនាំគណបក្សសង្គ្រោះជាតិដទៃ កំពុងជួយធ្វើសកម្មភាពឃោសនារកសំឡេងឆ្នោតជូនគណបក្សភ្លើងទៀន ដែលផ្ទុយនឹងច្បាប់ស្តីពីការបោះឆ្នោត។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២នេះថា ការផ្សព្វផ្សាយគ្រប់រូបភាពនូវសកម្មភាពរបស់គណបក្សភ្លើងទៀន ពីសំណាក់អតីតមន្ត្រីអតីតគណបក្សសង្គ្រោះជាតិ ដែលជាប់បំរាមធ្វើនយោបាយ អាចនឹងបង្កផលប៉ះពាល់ ដល់គណបក្សភ្លើងទៀន ព្រមទាំងនឹងក្លាយជាបញ្ហានាំទៅរកការស៊ើបអង្កេត។
លោក ហង្ស ពុទ្ធា បានគូសបញ្ជាក់ដូច្នេះ «បើសិននិយាយអំពីសិទ្ធិនយោបាយគាត់ (អតីតមន្ត្រីអតីតគណបក្សសង្គ្រោះជាតិ) មិនមានសិទ្ធិក្នុងការឃោសនាឱ្យគណបក្ស នយោបាយណាមួយនោះទេ។ ការយករូបភាពរបស់គណបក្សភ្លើងទៀន ទៅឃោសនាបន្តអាចនាំឱ្យប៉ះពាល់ដល់សកម្មភាពរបស់គណបក្សភ្លើងទៀនដែរ ដោយសារគាត់ប្រើវេទិកានេះឃោសនា ខណៈពួកគាត់ស្ថិតនៅក្នុងបញ្ជីមិនទាន់លើកលែងការដាក់ទោសនៅឡើយ»។
បើទោះបីជាយ៉ាងណា លោក ហង្ស ពុទ្ធា ក៏បានគូសបញ្ជាក់ដែរថា ក្នុងករណីជាការផ្សព្វផ្សាយព័ត៌មាន មិនជាប់ពាក់ព័ន្ធគណបក្សនយោបាយត្រូវបានលុបឈ្មោះ ចេញពីបញ្ជីរបស់ក្រសួងមហាផ្ទៃ គឺមិនមានការប៉ះពាល់នោះទេ។ ប៉ុន្តែប្រសិនបើការផ្សព្វផ្សាយនោះ បញ្ជាក់អំពីសញ្ញាណនៃទំនាក់ទំនង ឬសញ្ញាណបញ្ជាក់ថា ជាតួអង្គតែមួយនឹងគណបក្ស ដែលត្រូវបានលុបឈ្មោះចេញពីបញ្ជីរបស់ក្រសួងមហាផ្ទៃ គឺនឹងក្លាយជាបញ្ហានាំទៅរកការស៊ើបអង្កេត៕


លិខិតចំហរ៖ ជនដែលឃោសនាថា បក្សភ្លើងទៀន និងបក្សសង្គ្រោះជាតិគឺតែមួយ គឺជាការភូតកុហក និងបំភាន់ការពិតទាំងស្រុង

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២នេះ Account Facebook មួយឈ្មោះថា «យុត្តិធម៌ សង្គម» បានបង្ហោះសារពិសេសមួយដោយរៀបរាប់ពីជនបោកប្រាស់ ដើរឃោសនាថា បក្សភ្លើងទៀន និងបក្សសង្គ្រោះជាតិគឺតែមួយ តែនោះគឺជាការភូតកុហកដ៏ឥតអៀនខ្មាស់ របស់ជននៅក្នុងបក្សភ្លើងទៀន។

នៅលើ Facebook នោះបានសរសេររៀបរាប់ទាំងស្រុងថា៖ ក្នុងនាមខ្ញុំជាអតីតគណៈនាយក និងជាប្រធានគណបក្សសង្គ្រោះជាតិថ្នាក់ខេត្ត និងដែលបានចូលរួមស្តាប់ការសំណេះសំណាលនៅពេលថ្មីៗ នេះក្រោមអធិបតីភាពឯកឧត្តម ប្រធាន កឹម សុខា ខ្ញុំសូមជំរាបជូនមកសមាជិក សមាជិកា និងបងប្អូនប្រជាពលរដ្ធដែលគាំទ្រអតីតគណបក្សសង្គ្រោះជាតិដែលមាន ឯកឧត្តម កឹម សុខា ជាប្រធាន ដូចតទៅ៖

ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ និងជាពិសេសនៅក្នុងរយៈពេលនៃយុទ្ធនាការឃោសនា បោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២២នេះ មានមេដឹកនាំ បេក្ខជន និងសកម្មជន មួយចំនួននៃគណបក្សភ្លើងទៀនបានលួចបន្លំប្រើប្រាស់ឈ្មោះគណបក្សសង្គ្រោះជាតិដើម្បីធ្វើការបោកប្រាស់ ភូតកុហកនិងបំភាន់ថា គណបក្សភ្លើងទៀននិងគណបក្សសង្គ្រោះជាតិ «គឺតែមួយ» ពោលគឺគណបក្ស ភ្លើងទៀនគឺជាគណបក្សសង្គ្រោះជាតិ។

ជំនួសមុខឲ្យឯកឧត្តមប្រធាន កឹម សុខា ខ្ញុំសូមបដិសេធ ចោលទាំងស្រុងចំពោះការលើកឡើងអះអាងបោកប្រាស់ដ៍ថោកទាបនិងដោយគ្មានការអៀនខ្មាស់បែបនេះ ព្រោះឯកឧត្តមប្រធាន កឹម សុខា កំពុងតែបន្តធ្វើការតស៊ូដោយមានការគាំទ្រ និងលើកទឹកចិត្តយ៉ាងសកម្មពីសហគមន៍អន្តរជាតិ ដើម្បីទាមទារអោយគណបក្សសង្គ្រោះជាតិ អាចដំណើរការឡើងវីញបានដោយ ស្របច្បាប់។ ទន្ទឹមនឹងនេះដែរ ឯកឧត្តម កឹម សុខា ក៏ធ្លាប់បានប្រកាសជាសាធារណៈរួចហើយដែរថា គាត់មិនជាប់ពាក់ព័ន្ធអ្វីជាមួយ សម រង្ស៊ី ទៀតនោះទេ! ដូច្នោះសូមកុំយកឈ្មោះរបស់គាត់ទៅ បម្រើផលប្រយោជន៌របស់បក្សខ្លួនទៀតឱ្យសោះ ជាពិសេសឈ្មោះគណបក្សសង្គ្រោះជាតិដែលឯកឧត្តម កឹម សុខា ជាប្រធាន។

ម៉្យាងវិញទៀត នៅក្នុងរាល់ពិធីសំណេះសំណាលជាបន្តបន្ទាប់ជាមួយថ្នាក់ដឹកនាំ និងសកម្មជនអតីតបក្សសង្គ្រោះជាតិនៅតាមបណ្តាខេត្ត ឯកឧត្តមប្រធាន កឹម សុខា ក៏តែងតែបានលើកឡើងយ៉ាងច្បាស់ថា «គាត់មិនដែលក្បត់ ឆន្ទះរាស្ត្រ និងមិនដែលរត់ចោលស្រុកដូចអ្នកខ្លះ (ដែលគាត់ចង់សំដៅទៅលើ សម រង្ស៊ី និងបក្សពួក) ហើយបើត្រូវធ្វើអ្វីគឺគាត់ចេញមុខដឹកនាំធ្វើដោយផ្ទាល់...»។

ហើយថ្មីៗនេះ កូនស្រីរបស់លោកប្រធាន កឹម សុខា គឺកញ្ញា កឹម មនោវិទ្យា ក៏បានសរសេរបង្ហោះនៅក្នុង ទ្វីធទ័រ របស់ខ្លួន ដោយបានបញ្ជាក់យ៉ាងច្បាស់ថា «ការបោះឆ្នោតឃុំសង្កាត់ ឆ្មាំ២០២២នេះ គ្មានវត្តមាននៃមេដឹកនាំរបស់បក្សសង្គ្រោះជាតិ ដែលនៅក្នុងប្រទេសកម្ពុជា ចូលរួមនោះទេ»។ ដូច្នេះសូមសមាជិក សមាជិកា និងបងប្អូន ប្រជាពលរដ្ធដែលគាំទ្រអតីតគណបក្សសង្គ្រោះជាតិ ជាពិសេសគាំទ្រលោកប្រធាន កឹម សុខា សូមកុំចាញ់បោកការឃោសនា បោកប្រាស់របស់មេដឹកនាំ ក៏ដូចជាបេក្ខជន និងសកម្មជន បក្សភ្លើងទៀនឲ្យសោះ ដែលដើរនិយាយអួតអាងថា បក្សភ្លើងទៀន និងបក្សសង្គ្រោះជាតិគឺ «តែមួយ» ព្រោះនេះគឺជាការភូតកុហកដ៏ឥតអៀនខ្មាស់និង បំភាន់ទាំងស្រុង។ ហើយកាន់តែធ្ងន់ធ្ងរជាងនេះទៅទៀតនោះ គឺចេតនាទុច្ចរិទ្ធនៃការឃោសនាថា «បក្សភ្លើងទៀន និងបក្សសង្គ្រោជាតិគឺតែមួយ» នឹងធ្វើឲ្យលោកប្រធាន កឹម សុខា កាន់តែពិបាក ក្នុងការប្រឈមមុខដោះស្រាយខាងផ្លូវច្បាប់ ដើម្បីដោះបន្ទុកសំរាប់ខ្លួនគាត់ផងនិងការដំណើរការឡើងវីញនៃបក្សសង្គ្រោះជាតិផង៕

ពីម្ចាស់ Facebook យុត្តិធម៌សង្គម,
ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២







វីដេអូ៖ វិបត្តិកូវីដ-១៩ មិនអាចធ្វើឲ្យដ្ឋាភិបាល ហ៊ុន សែន ដួលរលំទេ

វីដេអូ៖ «តើអ្នកណាធ្វើអ្វីខ្លះ ក្នុងពេលកម្ពុជាស្ថិតក្នុងសមរភូមិដ៏គ្រោះថ្នាក់ក្នុងការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩?»

លិខិតមិត្តអ្នកអាន៖ « ពួកមេរោគបំពុលសង្គមគួរឲ្យស្អប់ខ្ពើមជាងមេរោគ Covid-19 !»

 ក្នុងកាលៈទេសៈដែល ពិភពលោកកំពុងរងការវាយ ប្រហារដោយវីរុស Covid-19 ដែលធ្វើឲ្យខូចខាតសេដ្ឋកិច្ច និងបាត់បង់ជីវិតមនុស្សជាច្រើន ហើយក៏ជាពេលវេលាដែល មនុស្សទូទាំងពិភពលោកកំពុងពួតដៃគ្នាកម្ចាត់មេរោគដ៏កាចសាហាវនេះ ស្រាប់តែ លេចចេញក្រុមមនុស្សវង្វេងជាតិ វង្វេងកំណើត តាំងខ្លួនជាមេរោគ បំពុលសង្គមហើយបាននិងកំពុងធ្វើសកម្មភាពយ៉ាងសាហាវ និងគួរឲ្យស្អប់ខ្ពើមជាង Covid-19 ទៅទៀត។

ក្រុមនេះឈឺចិត្តស្អិតទ្រូង នៅពេលឃើញប្រទេសជាតិនិងប្រជាពលរដ្ឋខ្មែរមិនឆ្លងវីរុស Covid-19។ ពួកគេមិនដែល យកខួរក្បាលមកជួយគិតរកវិធី ដោះស្រាយបញ្ហា ឬក៏ជួយផ្តល់គំនិតក្នុងការប្រឈមមុខ ដោះស្រាយបញ្ហាទេ ។ ប៉ុន្តែផ្ទុយទៅវីញ ពួលនេះបែរជាប្រើពេលវេលាដ៏មានតម្លៃដើម្បីរិះរក វិធីបំពុលសង្គមតាមរយៈការ ប្រឌិតព័ត៌មានក្លែងក្លាយ ក្នុងបំណងទុច្ចរិតធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋភ័យខ្លាច និងយល់ ច្រឡំពីវីរុសដ៏កាចសាហាវ
នេះទៅវិញ។

ជាក់ស្តែង ក្នុងខណៈដែលក្រសួងមានសមត្ថកិច្ចក៏ដូចជាពលរដ្ឋ ខ្មែរកំពុងរួមគ្នាប្រយុទ្ធប្រឆាំងវីរុសនេះកុំឲ្យឆ្លងចូលមកក្នុងប្រទេសកម្ពុជា ពួកគេបែរជា បង្កើតព័ត៌មានក្លែងក្លាយថា មានការឆ្លងរាលដាលជាច្រើន នៅក្នុងប្រទេសកម្ពុជា។ ខណៈ ដែលរដ្ឋាភិបាលរបស់លោក ហ៊ុន សែននិងក្រសួងសុខា ភិបាល កំពុងផ្សព្វផ្សាយសារអប់រំអំពីវិធីសាស្ត្រការពារខ្លួនតាមរយៈការធ្វើអនាម័យក្នុងការរស់នៅ ពួកក្រុមជ្រុលនិយម មុខដដែលៗ បែរជានាំគ្នាបំភ្លៃ បំផ្លើសព័ត៌មានធ្វើឲ្យពលរដ្ឋយល់ច្រឡំនិងច្របូកច្របល់ព្រោះការភ័យខ្លាចទៅវិញ។

នៅពេលដែលក្រសួងសុខា ភិបាលធ្វើការយ៉ាងមមាញឹកទាំងយប់ទាំងថ្ងៃដើម្បីទប់ស្កាត់កុំឲ្យវីរុសនេះឆ្លងចូលមកកម្ពុជា រហូតទទួលបានការកោតសរសើរពីអង្គការសុខភាពពិភពលោក ក្រុមជ្រុលនិយម នោះបែរជារិះរកវិធីបំភាន់ បំភ្លៃ ធ្វើឲ្យពលរដ្ឋបាត់ជំនឿលើវិស័យសុខាភិបាលទៅវិញ។

បើនិយាយឲ្យចំទៅគឺ ក្រុមវង្វេងជាតិ វង្វេងកំណើតអស់ទាំង នោះពិតជាមេរោគបំពុលសង្គមគួរឲ្យស្អប់ខ្ពើម និងសាហាវជាងវីរុស Covid-19 ទៅទៀត។
អ្វីដែលគួរឲ្យស្អប់ខ្ពើមនោះគឺ កើតមកជាខ្មែរមានឈាមជ័រជាខ្មែរ ប៉ុន្តែ ធ្វើខ្លួនជាសត្រូវនឹងជាតិសាសន៍ខ្មែរ មាក់ងាយជាតិសាសន៍ខ្លួនឯង និងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីឲ្យខ្មែរជ្រួលច្របល់ ភ័យខ្លាច និងវិនាសអន្តរាយ។ និយាយដោយខ្លីគឺក្រុមនេះរស់នៅមិនសុខទេ នៅពេលឃើញខ្មែរមានសុខ សន្តិភាព និងមានការរីកចម្រើន។ ពួកគេក្តៅក្រហល់ក្រហាយពេលឃើញកម្ពុជាមិនឆ្លងវីរុស Covid-19 ។ ដូច្នេះហើយបានជាពួកគេខំប្រឌិតព័ត៌មានបង្ហោះថាមានករណីឆ្លងវីរុស Covid 19 កើតឡើងបន្តិចនៅត្រង់នេះ បន្តិចនៅត្រង់នោះ ហើយ សូម្បីតែមនុស្សផឹកស្រាស្រវឹងហើយដួល ក៏ពួកនេះកាឡៃមួលថាដោយសារឆ្លងcovid-19 ដែរ។ ទង្វើទាំងអស់នេះគឺគ្មានអ្វីក្រៅពីបំពេញបំណងចង់ធ្វើឲ្យ សង្គមជ្រួលច្របល់ ធ្វើឲ្យខ្មែរមិន ស្ងប់ចិត្ត ទើបពួកគេមានក្តីសុខ។ តើពួកគេចង់បានអ្វីពីទង្វើអសីលធម៌ទាំងនោះ? គឺគ្មានអ្វីក្រៅពីបំពេញមហិច្ឆតាទុច្ចរិតខ្មៅងងឹតរបស់ខ្លួនឡើយ។

ប៉ុន្តែ ជាភ័ព្វសំណាងរបស់ ប្រទេសកម្ពុជានិងជា ភ័ព្វសំណាងរបស់ខ្មែរដែលក្រុម ទុច្ចរិតមិនត្រឹមតែមិនអាចសម្រេចបំណងរបស់ខ្លួនបាន ប៉ុណ្ណោះទេ ប៉ុន្តែ ពួកគេថែមទាំង ទទួលការថ្កោលទោសពី មហាជនកាន់តែច្រើនឡើងៗជាលំដាប់។
រាល់ព័ត៌មានក្លែងក្លាយដែល ពួកគេប្រឌិតឡើងត្រូវបាន បន្សាបទៅវិញយ៉ាងឆាប់រហ័សតាមមរយៈការចូលទៅ Comment របស់អ្នកលេងហ្វេសប៊ុក និងប្រតិកម្មបន្សាបរបស់ក្រសួងមានសមត្ថកិច្ចពាក់ព័ន្ធ។ មិនត្រឹមតែបន្សាប មហាជននាំគ្នាថ្កោលទោស
ក្រុមប្រឌិតព័ត៌មានក្លែងក្លាយដោយចាត់ទុកក្រុមនោះជាក្រុមជនទុច្ចរិត, ជាភេរវជន ឬជាមេរោគបំពុលសង្គមដ៏គួរឲ្យស្អប់ខ្ពើមជាងវីរុស Covid-19 ថែមទៀតផង។

តាមរយៈសកម្មភាពប្រឆាំងនឹងប្រយោជន៍ជាតិឯងយ៉ាងគឃ្លើន នេះ ប្រជាពលរដ្ឋខ្មែរបានស្គាល់មុខមាត់ពិតប្រាកដរបស់ក្រុមមេរោគបំពុលសង្គមនេះកាន់តែច្បាស់ ដែលប្រការនេះកាន់តែធ្វើឲ្យក្រុមទុច្ចរិតស្ថិតក្នុងភាពឯកោនិងក្លាយជាជំពូក មនុស្សក្រៅសង្គម។ នេះគឺជាលទ្ធផលនៃអំពើអាក្រក់ជួរជាតិ ដែលពួកគេបានសាងឡើងដើម្បីប្រឆាំងនឹងប្រយោជន៍ជាតិឯង។

បច្ចុប្បន្ននេះ គ្រាដែល ពិភពលោកកំពុងពួតដៃគ្នាប្រយុទ្ធប្រឆាំង Covid-19 ខ្ញុំក៏ សង្កេតឃើញថា ពលរដ្ឋខ្មែរបាន នាំគ្នាពួតដៃរួបរួមសាមគ្គីដើម្បីប្រឆាំងនឹងវីរុសនេះតាមវិធីអនាម័យដើម្បីអាចការពារខ្លួន បានខ្ពស់បំផុតពីការឆ្លងវីរុស Covid-19 ។

ក្រៅពីការពារកុំឲ្យឆ្លងវីរុសនេះ ប្រជាពលរដ្ឋខ្មែរក៏មានការ យល់ដឹងកាន់តែច្បាស់អំពីវិធីការពារខ្លួនកុំឲ្យឆ្លងមេរោគ បំពុលសង្គមដែលសាបព្រួសដោយក្រុមទុច្ចរិតផងដែរព្រោះពលរដ្ឋខ្មែរក៏ចេះវិធីផ្ទៀងផ្ទាត់ ព័ត៌មាននិងក៏បានស្គាល់កាន់តែច្បាស់នូវមុខមាត់ក្រុមមេរោគ បំពុលសង្គមដ៏គួរឲ្យខ្លាច និងគួរឲ្យស្អប់ខ្ពើមជាងវីរុស Covid-19 ។

ដូច្នេះ គេសង្ឃឹមថា ក្រោយពេលវីរុស Covid-19 រលាយរលត់ ទៅវិញ ក្រុមមេរោគបំពុលសង្គមទាំងនោះក៏នឹងត្រូវវិនាសតាម Covid-19 ដែរជាក់ជា មិនខាន៕
ដោយ: អ្នកនយោបាយតុកាហ្វេ


វីដេអូ៖ គិតត្រូវ សម្រេចចិត្តត្រូវ និងបោះឆ្នោតត្រូវ នាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍ