Wednesday, March 04, 2020

ព្រះមហាក្សត្រី ចេញព្រះរាជសារ ចូលរួមអបអរសាទរខួបលើកទី១០៩ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២០

(ភ្នំពេញ)៖ សម្តេច ព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ បានចេញព្រះរាជសារសម្តែងចូលរួមអបអរសាទរដល់ខួបលើកទី១០៩ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២០ ដែលធ្វើឡើងក្រោមប្រធានបទ «មានសន្តិភាពមានការលើកកម្ពស់សមភាពយេនឌ័រ»។

ក្នុងព្រះរាជសាររបស់សម្តេចម៉ែ បានបញ្ជាក់ថា ចំនួនស្រ្តីបំពេញការងារក្នុងវិស័យសាធារណៈ និងឯកជនមានការកើនឡើងគួរឱ្យកត់សម្គាល់ ដែលនេះបញ្ជាក់ឱ្យឃើញអំពីការខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ក្នុងការផ្តល់ឱកាសឱ្យស្រ្តី និងក្មេងស្រីបានបង្កើនប្រាជ្ញាស្មារតី ពង្រឹង និងពង្រីកសមត្ថភាពចំណេះដឹង និងជំនាញរបស់ខ្លួន និងការគាំទ្រយ៉ាងខ្លាំងក្លាពីអ្នកដឹកនាំគ្រប់ជាន់ថ្នាក់ ទាំងក្នុងវិស័យសាធារណៈ នយោបាយ ឯកជន សហគមន៍ និងគ្រួសារ។ 
កិច្ចការទាំងនេះ ពិតជារួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់សក្តានុពលរបស់ស្រ្តី ឆ្ពោះទៅពន្លឿនកិច្ចអភិវឌ្ឍគ្រួសារ និងប្រទេសជាតិឱ្យឈានពីប្រទេសមានចំណូលមធ្យមកម្រិតទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងឈានទៅជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ 
សម្តេចម៉ែ បានមានព្រះបន្ទូលថា «ការរីកចម្រើនជឿនលឿន សម្បូរសប្បាយនេះ ក៏ព្រោះតែព្រះរាជាណាចក្រកម្ពុជាយើង មានសន្តិភាព ប្រជាធិបតេយ្យ សុវត្ថិភាព គ្រួសារជួបជុំមានសុភមង្គល ដែលជាសេចក្តីប្រាថ្នារបស់មនុស្សគ្រប់រូប។ ជាពិសេសនយោបាយឈ្នះឈ្នះ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បាននាំមកនូវការបង្រួបបង្រួមជាតិ និងសន្តិភាពនៅទូទាំងប្រទេសដែលប្រជាជនស្រលាញ់ អរគុណ និងចូលរួមថែរក្សាសន្តិភាព ស្របតាមព្រះរាជអហរទ័យទុកដាក់ ព្រះបរមរតនកោដ្ឋ»៕ 

ខាងក្រោមនេះជាព្រះរាជសាររបស់សម្តេចម៉ែ៖
 

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារ និងលើកទិសដៅការងារឆ្នាំថ្មី របស់ក្រសួងសុខាភិបាល


(FN)៖ នៅរសៀលថ្ងៃពុធ ១១កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំថ្មីឆ្នាំ២០២០របស់ក្រសួងសុខាភិបាល។ ពិធីបិទសន្និបាតនេះ ប្រារព្ធធ្វើឡើងនៅសណ្ឋាគារសុខា។

ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន​ សែន ​ថ្លែងនៅក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារ និងលើកទិសដៅការងារឆ្នាំថ្មី របស់ក្រសួងសុខាភិបាល៖

* សម្តេចតេជោ ហ៊ុន សែន ថ្លែងកោតសរសើរថ្នាក់ដឹកនាំ មន្ត្រីរាជការ-បុគ្គលិកសុខាភិបាលនៅទូទាំងប្រទេស ដែលបានខិតខំអនុវត្តគោលនយោបាយសុខាភិបាល និងកម្មវិធីនយោបាយនានារបស់រាជរដ្ឋាភិបាលសម្រេចបានសមិទ្ធផលគួរជាទីមោទនៈ ជាពិសេសលទ្ធផលនៃការផ្តល់សេវាអប់រំសុខភាព ការបង្ការជំងឺ ការពិនិត្យព្យាបាល និងការថែទាំសុខភាពជូនប្រជាជន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វិស័យសុខាភិបាលបាននិងកំពុងបន្តមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការលើកកម្ពស់ស្ថានភាព សុខភាពប្រជាជន ជាមួយនឹងការអភិវឌ្ឍប្រព័ន្ធគាំញរសុខភាពសង្គម ស្របតាមគោលដៅយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលនៅគ្រប់ដំណាក់កាល។
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា រដ្ឋបាលរាជធានី-ខេត្តទាំងអស់ ត្រូវសហការជាមួយក្រសួង-ស្ថាប័ន និងភាគីញក់ព័ន្ធ ដើម្បីរៀបចំកែសម្រួលឡើងវិញនូវរចនាសម្ព័ន្ធស្ថាប័ន តួនាទី និងមុខងារនៃអង្គភាពសុខាភិបាលនៅថ្នាក់ក្រោមជាតិ ហើយត្រូវរក្សាកិច្ចដំណើរការងារអង្គភាព សុខាភិបាលរាជធានី-ខេត្តដូចធម្មតា។ ជាពិសេសមិនត្រូវឱ្យមានការរឤក់រអួលដល់ដំណើរការផ្តល់សេវាសុខភាព ដែលធ្វើឱ្យប៉ះពាល់ដល់ការប្រើប្រាស់សេវាសុខភាពរបស់ប្រជាជន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រសួងសុខាភិបាលត្រូវពិនិត្យកែសម្រួលនិងកំណត់តួនាទី និងមុខងាររបស់ក្រសួង និងអង្គភាពសុខាភិបាលក្រោមឱវាទនៅ ថ្នាក់ជាតិ ដើម្បីអនុវត្តប្រកបដោយតម្លាភាពនិងមានគណនេយ្យភាព រវាងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិជាមួយនឹងស្មារតីទទួលខុសត្រូវខ្ពស់។
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា រដ្ឋបាលរាជធានី-ខេត្តត្រូវខិតខំផ្សព្វផ្សាយកៀរគរការគាំទ្រថវិកា សម្ភារ និងបច្ចេកទេសពីស្ថាប័ន និងភាគីញក់ព័ន្ធនានា ដោយប្រើប្រាស់ធនធាន ឆន្ទានុសិទ្ធិរបស់រដ្ឋបាលរាជធានី-ខេត្ត ដើម្បីផ្តល់សេវាសុខាភិបាលជូនប្រជាជនតាមមូលដ្ឋាន ក្នុងដែន សមត្ថកិច្ចរៀងៗខ្លួនឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បច្ចុប្បន្នវិស័យសុខាភិបាលឯកជននៅកម្ពុជាបាន និងកំពុង រីកដុះដាលយ៉ាងឆាប់រហ័សគួរឱ្យកត់សម្គាល់ ជាពិសេសការផ្តល់សេវា ពិនិត្យ និងព្យាបាលជំងឺ។
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា រាជរដ្ឋាភិបាលលើកទឹកចិត្តដល់ការកសាងភាពជាដៃគូ រវាងវិស័យសុខាភិបាលសាធារណៈ និងសេវាសុខាភិបាលឯកជន ជាពិសេសការផ្តល់សេវាសុខាភិបាលជូនប្រជាជនបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព។
* សម្តេចតេជោ ហ៊ុន សែន ក្រើនរំលឹកដល់ក្រសួងសុខាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវបន្ត ពង្រឹងការអនុវត្តច្បាប់ និងនីតិក្រមសុខាភិបាល តាមយន្តការដែល មានស្រាប់នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ឬ យន្តការថ្មី ដើម្បីធានាថាសេវាសុខាភិបាលឯកជនបានផ្តល់សេវាសុខាភិបាលត្រឹមត្រូវ ស្របតាមនិយាមសមត្ថភាពបច្ចេកទេស ស្តង់ដារគុណភាព និង ក្រមសីលធម៌វិជ្ជាជីវៈ។
* សម្តេចតេជោ ហ៊ុន សែន ជំរុញមន្ត្រី គ្រូពេទ្យ បុគ្គលិកសុខាភិបាលត្រូវបន្តលើកកម្ពស់ការយល់ដឹងអំពីការប្រើប្រាស់បច្ចេកវេជ្ជសាស្ត្រថ្មីៗ ក្នុងការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលស្របតាមឧបករណ៍ពេទ្យដែលមានបច្ចេក វិទ្យាខ្ពស់ ឱសថជំនាន់ថ្មី និងរបៀបព្យាបាលថ្មីៗ ដែលឤចជួយក្រុមគ្រូពេទ្យឱ្យធ្វើរោគវិនិច្ឆ័យ ការព្យាបាល ការថែទាំអ្នកជំងឺកាន់តែមានភាពសុក្រិត និងមានប្រសិទ្ធភាព។
* សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់បងប្អូនជនរួមជាតិនៅទូទាំងប្រទេសត្រូវចេះការញរខ្លួន ដើម្បីទទួលបានសុខភាពល្អប្រសើរជាជាងការភ័យខ្លាច ទោះបីកម្ពុជាមិនទាន់មាន COVID១៩។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជម្រើស នៃការភ័យខ្លាចមិនមែនជាជម្រើសល្អទេ តែជម្រើសក្លាហានក្នុង ការចេះការញរខ្លួន ការធ្វើអនាម័យជាប្រចាំ គឺជាជម្រើសដែលល្អ បំផុតហើយការញរខ្លួនបានពីជំងឺគ្រប់ប្រភេទ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្រប់ស្ថាប័នទាំងអស់កាត់បន្ថយការចំណាយ៥០ភាគរយ លើកលែងតែចំនួន៣គឺ ក្រសួងការបរទេស ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្មកាត់បន្ថយ ២៥ភាគរយ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការកាត់បន្ថយការចំណាយនៅតាមក្រសួងស្ថាប័នរដ្ឋនេះ ធ្វើឱ្យរដ្ឋប្រមូលលុយបាន ៤០០លានដុល្លារត្រឡប់មកវិញ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រតិភូចេញដែលត្រូវចេញទៅក្រៅប្រទេសត្រូវកាត់បន្ថយផងដែរ។ បើត្រូវទៅ៥នាក់ ត្រូវបន្ថយមកនៅត្រឹម២នាក់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចនឹងតាមមើលថាតើរដ្ឋមន្ត្រីណាខ្លះ ចាប់ផ្តើមអនុវត្តន៍តាមផែនការនេះ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គម្រោងសាងសង់នានា ដែលមិនទាន់បើកការដ្ឋានឱ្យផ្អាកសិន គឺរង់ចាំឱ្យបញ្ហា Covid-19 ទៅផុតសិន។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការងារអាទិភាពរបស់យើងនៅពេលនេះ គឺប្រយុទ្ធប្រឆាំងនឹងការរីករាលនៃជំងឺ Covid-19
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកបំពុលព័ត៌មានរឿងកូវីត១៩ គឺជាពួកភេរវករ។
* សម្តេចតេជោ ហ៊ុន សែន ឱ្យមន្ត្រីចាប់ផ្តើមគិតពីលទ្ធភាពដោះស្រាយបញ្ហាក្នុងករណីប្រទេសកម្ពុជាកើតមានជំងឺ Covid-19។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្មករជាង១ម៉ឺន៨ពាន់នាក់ហើយបាត់បង់ការងារ បន្ទាប់ពីរោងចក្រមួយចំនួនសុំព្យួរការងារ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រឿងជាមួយម៉ាឡេស៊ី ដែលថារកឃើញជំងឺ Covid-19 លើស្ត្រីអាមេរិក ត្រូវបានបញ្ចប់ហើយ មិនមានដេញដោលទៀតទេ។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មកដល់ពេលនេះស្ត្រីដែលគេថាមានជំងឺបានទៅដល់ផ្ទះ ហើយមិនមានបញ្ហាសុខភាពទៀតនោះដែរ។ សម្តេចតេជោ បានថ្លែងថា នេះគឺបានបង្ហាញយ៉ាងច្បាស់សម្រាប់គុណភាពសុខាភិបាលកម្ពុជា ហើយក៏ជាការផ្តល់យុត្តិធម៌ដល់កម្ពុជាផងដែរ។
* សម្តេចតេជោ ហ៊ុន សែន លើកគំនិតកុំឱ្យចាប់ដៃស្វាគមន៍ពេលជួបគ្នាដើម្បីបង្កាជំងឺកូវីត១៩។ សម្តេចតេជោ បានបញ្ជាក់ថា ទំនៀមទម្លាប់ខ្មែរជួបស្វាគមន៍គ្នា គឺជំរាបសួរ។
* សម្តេចតេជោ ហ៊ុន សែន ប្រាប់ទៅអង្គរក្សកុំឱ្យរារាំងប្រជាពលរដ្ឋស្វាគមន៍ សម្តេចក្នុងពេលចុះទៅសម្ពោធផ្លូវនៅពោធិ៍សាត់នាសប្តាហ៍ក្រោយ។
* សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យប្រើក្រមាដើម្បីបង្កាជំងឺកូវីត១៩។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋដែលមិនជ្រើសយកការភ័យខ្លាច និងការរើសអើង។
* សម្តេចតេជោ ហ៊ុន សែន ប្រកាសថា នៅឆ្នាំ២០២០នេះ នឹងរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តឡើងវិញ។
* សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋឱ្យទៅលេងកម្សាន្តបុណ្យទន្លេនៅខេត្តបាត់ដំបងនៅចុងសប្តាហ៍ក្រោយ។
* សម្តេចតេជោ ហ៊ុន សែន លើកគំនិតឱ្យមានការពិចារណាឧបត្ថម្ភផ្សេងៗ ក្នុងករណីមានអ្នកកើតជំងឺកូវីត។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជំងឺកូវីត កំពុងវាយប្រហារទៅលើប្រទេសមានសេដ្ឋកិច្ចជឿនលឿនខ្លាំងជាង ប្រទេសមានសេដ្ឋកិច្ចមិនសូវលូតលាស់។
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទោះបីត្រូវកាត់បន្ថយការចំណាយ តែការដំឡើងប្រាក់បៀវត្សរ៍ និងការឧបត្ថម្ភដល់មន្ត្រី កងកម្លាំងប្រដាប់អាវុធ ពេលចូលឆ្នាំ និងភ្ជំបិណ្ឌមិនលុបនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន ឱ្យចូលរួមទប់ស្កាត់ប្រជាពលរដ្ឋដុតព្រៃដេញទន្សាយ រកអណ្តើក និងចោលភ្លើងផ្តេសផ្តាស់នាំដល់ការឆេះព្រៃ។
* សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ពលរដ្ឋប្រើវប្បធម៌ខ្មែរជួបគ្នាជំរាបសួរគ្នា ដើម្បីបង្កាជំងឺ Covid-19៕
* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថានៅវេលាម៉ោង ១៧៦៖៤៤នាទី, សូមអរគុណចំពោះការទស្សនាផ្សាយផ្ទាល់៕












ផ្សាយបន្តផ្ទាល់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំ ២០១៩ និងលើកទិសដៅបន្តសម្រាប់ឆ្នាំ ២០២០ របស់ក្រសួងសុខាភិបាល

លោក ហេង សំរិន៖ សន្តិភាពនិងការអភិវឌ្ឍនាពេលបច្ចុប្បន្នបានចូលរួមចំណែកយ៉ាងសកម្មពីស្រ្តីគ្រប់ស្រទាប់វណ្ណៈ

លោក ហេង សំរិន ប្រធានរដ្ឋសភា បានទទួលជួបគណៈប្រតិភូស្រ្តី មកពីស្ថាប័នសាធារណៈ វិស័យឯកជន និងសង្គមស៊ីវិល នាព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ នៅវិមានរដ្ឋសភាដឹកនាំដោយលោកស្រីវេជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ដើម្បីអបអរសាទរខួបទី១០៩ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២០ខាងមុខនេះ។ លោក បានអបអសាទរ ចំពោះការប្រារព្ធទិវាអន្តរជាតិនៅឆ្នាំនេះ ក្រោមប្រធានបទ «មានសន្តិភាព មានការលើកកម្ពស់សមភាព យែនឌ័រ»។
លោក ហេង សំរិន បានគូសបញ្ជាក់ថា ប្រធានបទនេះ ពិតជាមានសារៈសំខាន់និងសមស្របបំផុត ដែលបញ្ជាក់ពីគុណតម្លៃរបស់ស្រ្តីកម្ពុជាដែលបានរួមចំណែកលះបង់កម្លាំងកាយចិត្ត ដើម្បីសន្តិភាព និងការអភិវឌ្ឍសង្គម។ លោក បានកោតសរសើរចំពោះការខិតខំរបស់រាជរដ្ឋាភិបាល ដែលមានក្រសួងកិច្ចការនារី បានជំរុញនិងលើកកម្ពស់សមត្ថភាពស្រ្តី ចូលរួមក្នុងការងារសង្គម នយោបាយ សេដ្ឋកិច្ច កាន់តែច្រើនឡើង។
លោក ហេង សំរិន បានគូសបញ្ជាក់ថា សន្តិភាពនិងការអភិវឌ្ឍដូចសព្វថ្ងៃនេះ គឺមានការចូលរួមចំណែកយ៉ាងសកម្មពីស្រ្តីគ្រប់ស្រទាប់វណ្ណៈ។ សន្តិភាពបានផ្តល់ឱកាសល្អឱ្យបុរស ស្ត្រី កូនប្រុស ស្រី រស់នៅជួបជុំក្រុមគ្រួសារ បានសិក្សារៀនសូត្រខ្ពង់ខ្ពស់មានចំណេះដឹង ជំនាញបច្ចេកទេស និងមុខរបរដើម្បីអភិវឌ្ឍសេដ្ឋកិច្ច គ្រួសារខ្លួន រួមចំណែកកសាងនិងអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែមាន ភាពរីកចម្រើនរុងរឿង និងប្រជាជនរស់នៅប្រកបដោយវិបុលភាព និងសុខុដុមរមនា។
លោក ហេង សំរិន បានគូសបញ្ជាក់ថា រដ្ឋសភាដែលជាស្ថាប័ននីតិប្បញ្ញត្តិ និងជាដៃគូ ដ៏សំខាន់របស់ស្ថាប័ននីតិប្រតិបត្ដិ បានយកចិត្ដទុកដាក់ខ្ពស់ក្នុង ការបំពេញតួនាទីរបស់ខ្លួនដូចជា ពិនិត្យ ពិភាក្សា និងអនុម័ត សេចក្តីព្រាងច្បាប់ ផ្តល់សច្ចាប័នលើអនុសញ្ញា កតិកាសញ្ញា និងពិធីសារអន្តរជាតិពាក់ព័ន្ធ ដែលជាលិខិតបទដ្ឋានគតិយុត្តសម្រាប់ជា មធ្យោបាយឆ្ពោះទៅរកសមភាពយេនឌ័រ និងកិច្ចការពារសិទិ្ធ ក៏ដូចជាផលប្រយោជន៍របស់ស្រ្តីឱ្យមានប្រសិទ្ធភាពបំផុត។
ដើម្បីជំរុញប្រសិទ្ធភាពក្នុងការលើកកម្ពស់វិសមភាពយេនឌ័រ នៅកម្ពុជាឲ្យកាន់រីកចម្រើនថែមទៀត លោក ហេង សំរិន បានផ្តល់អនុសាសន៍ មួយចំនួនដល់ស្ថាប័នពាក់ព័ន្ធពិចារណាដើម្បីយកទៅអនុវត្តជាក់ស្តែង ដោយក្នុងនោះលោកជំរុញឲ្យបន្តយកចិត្តទុកដាក់បញ្រ្ជាបសមភាពយេនឌ័រ នៅក្នុងក្របខ័ណ្ឌច្បាប់ លិខិតបទដ្ឋានគត្តិយុត្ត លិខិតតូបករណ៍អន្តរជាតិ និងសេចក្តីសម្រេចនានា។
លោក ហេង សំរិន បានលើកទឹកចិត្តដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ វិស័យ ឯកជន សង្គមស៊ីវិល និងដៃគូអភិវឌ្ឍជាតិ អន្តរជាតិទាំងអស់ បន្តចូលរួមចំណែកគាំទ្រការលើកកម្ពស់ស្ថានភាពជីវភាព សិទ្ធិ ឋានៈ តួនាទី សុខុមាលភាពរបស់ស្ត្រីនិងក្មេងស្រី និងការផ្តល់សេវា ជួយជនរងគ្រោះដោយអំពើហិង្សា ប្រកបដោយគុណភាព និង ប្រសិទ្ធភាព បន្តពង្រឹងសមត្ថភាពនៅគ្រប់តំបន់ ពិសេសតំបន់ដាច់ស្រយាល តាមរយៈការពង្រីកផ្សព្វផ្សាយវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈបច្ចេកទេសជំនាញខ្លីៗ ក្នុងគោលដៅធានានូវកំណើនជីវភាពរស់នៅ ការប្រកបមុខរបបចិញ្ចឹមជីវិតប្រចាំថ្ងៃ ស្របតាមគោលដៅអភិវឌ្ឍន៍ ប្រកបដោយចីរភាព។

ប្រធានរដ្ឋសភា ក៏បានស្នើឲ្យបន្តយកចិត្តទុកដាក់ពង្រឹងសមត្ថភាពស្រ្តី និងក្មេង ស្រីសម្រាប់បន្តវេន្ត ដោយយកចិត្តទុកដាក់ក្នុងការអប់រំក្មេងស្រីតាំងពី មតេយ្យសិក្សា ការលើកទឹកចិត្តក្មេងស្រីកុំឱ្យលះបង់ការសិក្សា នៅគ្រប់កម្រិតនិងការទប់ស្កាត់មិនឱ្យមានអំពើហឹង្សា ការរើសអើង ព្រមទាំងពង្រីកសេវាគាំទ្រដល់ក្មេងស្រី នៅក្នុងសាលា និងឲ្យមានការ អនុវត្តឱ្យសកម្មផុលផុស នៃយុទ្ធនាការដើម្បី ប្រយុទ្ធប្រឆាំង និងបង្ក្រាបអំពើចោរកម្ម ឃាតកម្ម ការប្លន់ ប្រដាប់ឤវុធ ការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស អំពើ ហិង្សាគ្រប់រូបភាពលើស្ត្រី និងកុមារ៕




លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផ្តល់អនុសាសន៍ណែនាំ៣ចំណុច ដើម្បីឱ្យវប្បធម៌ជាតិកាន់តែមានការរីកចម្រើននិងកាន់តែមានភាពល្បីល្បាញ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងពិធីប្រារព្ធទិវាវប្បធម៌ជាតិ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» នារសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ បានណែនាំចំនួន ៣ចំណុច ដល់ក្រសួងវប្បធម៌ និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីឱ្យវប្បធម៌ជាតិ កាន់តែមានការរីកចម្រើន និងមានភាពល្បីល្បាញ។
ចំណុចទាំងបីនោះរួមមាន៖
ទី១៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវបន្តសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្រសួង- ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី អង្គការជាតិ-អន្តរជាតិ និង វិស័យឯកជន ព្រមទាំងអង្គការមហាជននិងសមាគមសិល្បៈនានា ដើម្បីរៀបចំ «មហោស្រព សិល្បៈយុវជនទូទាំងប្រទេស»និង បំផុសស្មារតី «ទិវាវប្បធម៌ជាតិ» ឱ្យបានកាន់តែសកម្ម និងផុសផុលទាំងក្នុង និងក្រៅប្រទេសក្នុងបុព្វហេតុរួម គឺការអភិរក្ស និងអភិវឌ្ឍសម្បត្តិវប្បធម៌ជាតិ អនុលោមតាមគោលនយោបាយជាតិ ស្តីពីវិស័យវប្បធម៌ដោយរដ្ឋជាអ្នកគាំទ្រគាំពារ ដៃគូឯកជន ជាអ្នក អនុវត្ត ។
ទី២៖ ត្រូវបន្ត និងបង្កើតនូវយន្តការថ្មីៗ ដើម្បីឱ្យកូនខ្មែរ ឤចមានលទ្ធភាពបង្កើត ស្នាដៃសិល្បៈ វប្បធម៌ថ្មីៗរបស់ខ្លួន តាម រយៈការបើកវគ្គបណ្តុះបណ្តាលដល់យុវជន នៅតាម វិទ្យាល័យ សកលវិទ្យាល័យ និងអង្គការ/សមាគមសិល្បៈទូទៅ ដើម្បីពង្រឹង គុណភាព អ្នកបង្កើតស្នាដៃថ្មីៗ តាមទម្រង់ក្បួនខ្នាតនៃវប្បធម៌ជាតិ ដោយចៀសវាងការលួចចម្លងទាំងស្រុង នូវស្នាដៃសិល្បៈអ្នកដទៃ និងបរទេស។ ជាមួយគ្នានេះ ត្រូវបន្តរៀបចំព្រឹត្តិការណ៍វប្បធម៌នានាឱ្យបានច្រើននៅតាមបណ្តាខេត្តនៅទូទាំងប្រទេស ជាពិសេសនៅខេត្តសៀមរាប។

ទី៣៖ ត្រូវបង្កើតភាពជាដៃគូជាមួយប្រព័ន្ធផ្សព្វផ្សាយ និងប្រព័ន្ធសារព័ត៌មានឯកជន តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ ក្រសួង-ស្ថាប័នរដ្ឋ និងគណនីយហ្វេសប៊ុកផ្ទាល់ខ្លួន របស់អ្នកវប្បធម៌គ្រប់ៗរូប ហើយត្រូវបន្តផ្សព្វផ្សាយចែករំលែកនូវខ្លឹមសារ រូបភាពនិងវីដេអូនានា ដើម្បីរំលឹក និងអបអរ «ទិវាវប្បធម៌ជាតិ» និងព្រឹត្តិការណ៍វប្បធម៌ ដែលមានអត្ថប្រយោជន៍ ផ្សេងៗទៀត ជាមួយនឹងស្មារតីស្រឡាញ់វប្បធម៌ជាតិ ឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋ កម្ពុជា ជាពិសេសស្រទាប់យុវជនដែលជាអ្នកបន្តវេន និងជាសរសទ្រូងនៃប្រទេសជាតិ៕






លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រតិកម្មធ្ងន់ៗចំពោះការសម្តែងរបាំព្រះរាជទ្រព្យនៅប្រទេសសិង្ហបុរី ដែលខុសនឹងវប្បធម៌ ប្រពៃណីខ្មែរ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា ក្នុងឋានៈលោកជាអ្នកការពាររាជវង្សានុវង្ស ការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ការពាររាជបល្ល័ង្គ និងក្នុងឋានៈជាអ្នកការពារវប្បធម៌ជាតិខ្មែរ លោកមិនអាចទទួលយកបានជាដាច់ខាតចំពោះការប្រមាថមើលងាយមកលើសិល្បៈរបស់ខ្មែរពីសំណាក់ជនជាតិម៉ាឡេស៊ីម្នាក់ដែលមានសញ្ជាតិសិង្ហបុរី ដែលត្រូវបានគេដឹងថាជាគ្រូអាគមអូមអាមនោះ ហើយលោកថែមទាំងទាមទារឱ្យបុគ្គលនោះធ្វើការសុំទោសជាសាធារណៈ និងហាមឃាត់មិនឱ្យជាន់ទឹកដីកម្ពុជាទៀតផង។ លោកបានថ្លែងដូចនេះនៅរសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវា «វប្បធម៌ជាតិ ៣មីនា» លើកទី២២ និងជួបជុំសំណេះសំណាលពិសាបាយសាមគ្គីជាមួយសិល្បករ សិល្បការិនី រួមជាមួយពិធីបិទមហោស្រពសិល្បៈយុវជនទូទាំងប្រទេសផងដែរ ដែលពិធីនេះប្រារព្ធឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានគូសបញ្ជាក់ថា សិល្បៈគឺជារបស់ប្រជាជាតិខ្មែរយើង មិនមែនជាកម្មសិទ្ធិផ្តាច់មុខរបស់នរណាម្នាក់នោះឡើយ មិនអាចប្រព្រឹត្តអានាធិបតេយ្យយកសិល្បៈខ្មែរទៅបួងសួងនៅក្រៅប្រទេសដែលអះអាងថាដើម្បីប្រទេសកម្ពុជានោះឡើយ បើមែនក៏ត្រូវរកទីតាំងឱ្យបានសមរម្យមិនត្រូវយកមករាំនៅពីក្រោយបុគ្គលអូមអាមនោះទេ៕