Saturday, January 16, 2016

រាជរដ្ឋាភិបាលកម្ពុជា សម្រេច​បង្កើតគណៈ​កម្មការ​ជាតិ ដើម្បីទប់​ស្កាត់ និងបង្ក្រាប​បទល្មើស​ព្រៃឈើ

យោងតាម​សេចក្តីសម្រេច​​របស់​ចុះហត្ថលេខាដោយ​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា ប្រមុខរាជ​រដ្ឋាភិបាល​កម្ពុជា បានសម្រេច​បង្កើត​គណៈកម្មការ​ជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាប​បទល្មើសព្រៃឈើ​​ដែល​មាន៖
នាយឧត្តម​សេនីយ៍​ សៅ សុខា អគ្គមេបញ្ជការរង នៃកងយោធព​លខេមរភូមិន្ទ និងជាមេបញ្ជាការកង​រាជអាវុធ​ហត្ថលើផ្ទៃប្រទេស ជាប្រធាន
ឧត្តមសេនីយ៍ឯក ហ៊ូ សាគុណ អគ្គស្នងការរងនករបាលជាតិ​ និងជាប្រធាននាយកដ្ឋាន​កណ្តាលនគរបាលព្រំដែន អនុប្រធាន ព្រមទាំងសមាជិក៨រូបផ្សេងទៀត

សេចក្តីសម្រេចបានបញ្ជាក់ថា៖ គណៈកម្មការជាតិនេះបង្កើតឡើងដើម្បីទប់ស្កាត់​និងបង្ក្រាប​បទល្មើសព្រៃ​ឈើ មានសិទ្ធិប្រើប្រាស់ត្រារបស់ទីបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានសិទ្ធិ​ប្រើប្រាស់ឧទ្ធម្ភាគចក្រពីរគ្រឿងរបស់កងទ័ពអាកាស នៃកងយោធពលខេមរភូមិន្ទ ដើម្បីបំពេញបេសកកម្មការងាររបស់ខ្លួនឱ្យ ៕



សារលិខិត សម្តេចតេជោ ថ្វាយព្រះករុណា ព្រះមហាក្សត្រ សូមប្រោសព្រះរាជប្រទានលើកលែងទោស ឱ្យទណ្ឌិត កឹម សុខា


លិខិតរបស់លោក កឹម សុខា ថ្ញើជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី