Tuesday, August 13, 2013

សេច​​​ក្តី​​​​ថ្លែង​​​​ការណ៍ របស់​​សមាគម​​សិប្ប​កម្ម​អង្គរ ចំពោះ​ដំណើ​​រ​ការ នៃ​​​ការ​​​​បោះ​​​​ឆ្នោត​​​​​​ជ្រើស​​​​​តាំង​​​​​​តំណា​​ង​​​​​រាស្រ្ត​​​​​និតី ​​កាល ​​ទី៥


សេច​​ក្តី​​​ថ្លែង​​​ការណ៍ របស់​សមាគម​ទីភ្នាក់​ងារ​ទេសចរណ៍ លើ​​ដំណើ​​រការ នៃ​​ការ​​​​បោះ​​​ឆ្នោត​​​​​ជ្រើស​​​​​តាំង​​​​​តំណា​​ង​​​​រាស្រ្ត​​​​និតី​​កាល ​​ទី៥




សេច​​ក្តី​​ថ្លែង​​ការណ៍ របស់ សមាគម​ភោជ​នីយ​ដ្ឋាន​កម្ពុជា លើ​ដំណើ​រការ នៃ​​ការ​​​បោះ​​​ឆ្នោត​​​​ជ្រើស​​​​តាំង​​​​តំណា​​ង​​​រាស្រ្ត​​​​និតី​​កាល​​ទី៥



សេច​ក្តី​ថ្លែង​ការណ៍ របស់ PATA ស្តី​ពី​​ការ​​បោះ​​​ឆ្នោត​​​ជ្រើស​​​តាំង​​​តំណា​ង​​​រាស្រ្ត​​​និតី​​កាល​​ទី៥



សេចក្តី​ថ្លែង​ការណ៍ របស់​ស​មាគម​កាណូត​ទ្រទ្រង់​អាជីវករ កំពង់ផែរ គាំទ្រ​ចំពោះ​ដំណើ​ការ នៃ​ការ​បោះ​​ឆ្នោត​​ជ្រើស​​តាំង​​តំណាង​​រាស្រ្ត​​និតី​កាល​ទី៥


ញត្តិ របស់​ប្រជាពល​រដ្ឋ​ប្រទេស​បារាំង គាំទ្រ​លទ្ធ​ផល​​នៃការ​បោះ​ឆ្នោត​ជ្រើស​រើស​តំណាង​រាស្រ្ត នីតិកាលទី៥





សន្នសីទសារព័ត៌មាន របស់ ស.ន.ប.ប.ក ស្តីពីការចុះ​អង្កេត​ការណ៍ ក្នុងការ​បោះ​ឆ្នោត នីតិ​កាល​ទី៥ ក្រោម​ប្រធាន​ប​ទ ៉​កែវភ្នែកយុត្តិធម៌៉


បទអត្ថាធិប្បាយ​ ដោយ : រ័ត្ន សណ្ដាប់, ការ​បោះ​ឆ្នោត និង​អ្នក​ជំនាញ​ខាងប្រឆាំង

ក្នុង​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ នៅ​កម្ពុជា បើ​និយាយពីការ​បោះឆ្នោត​ និង​ការ​ឡាំ​ប៉ាមិន​ទទួល​ស្គាល់​លទ្ធ​ផល​នៃ​ការ​បោះឆ្នោតរបស់​បក្ស​ប្រឆាំង ដែល​មាន​លោក សម រង្ស៊ី ជា​ប្រធាន គិត​ចាប់​តាំង​ពីឆ្នាំ ១៩៩៨ មក​ មាន​រយៈពេល «៤អាណត្តិ» មក​នេះ គឺ​ពុំ​មែន​ជា​លើក​ទី​១​ទេ នៅក្រោយ​ពេល​ប្រកាស​លទ្ធ​ផល​ម្ដងៗ នៃ​អាណត្តិនីមួយៗ ក្រោយ​ពេល​ដឹង​ថា «ចាញ់​ឆ្នោត» តែងតែ​រក​លេសឡាំប៉ាទាត់ចោលលទ្ធផលជាប់​ជានិច្ចហ្នឹង។ ដើម្បី​ជា​លេស​ឲ្យ​គេ​ឃើញ​ពី​ភាព​ហំហួន​របស់​ខ្លួនខ្លះ​ៗ​តែ​ប៉ុណ្ណោះ។ បើ​ទោះត្រូវ​បាន​ស្ថាប័ន​អ្នក​សង្កេត​ការណ៍​ជាតិ និង​អន្ដរជាតិ នៅ​ជុំវិញ​ពិភពលោក​ប្រកាស​ទទួល​ស្គាល់​ថា មាន​យុត្តិធម៌​ ត្រឹម​ត្រូវ​យ៉ាង​ណា​ក៏​ដោយ ជាក់​ស្ដែង​ដូច​ជា​ការ​បោះឆ្នោត​នៅ​ថ្ងៃ​ទី ២៨ កក្កដា ២០១៣ ត្រូវ​បាន​ស្ថាប័ន​សង្កេត​ការណ៍អន្ដរជាតិ ICAPP និង CAPDI តំណាង​ឲ្យ​គណ​បក្ស​នយោបាយ​ចំនួន ៣៤០ មក​ពី​តំបន់​អាស៊ី និង​សង្គម​ស៊ីវិល និង​មេដឹកនាំនៅ​ជុំវិញ​ពិភពលោក បាន​អះអាងថា ការ​បោះឆ្នោត​នេះ គឺ​ប្រព្រឹត្តទៅ ដោយ​សេរី ត្រឹម​ត្រូវ យុត្តិធម៌ និង​តម្លាភាព ហើយ​ជាពិសេស​បាន​ប្រព្រឹត្ត​ដោយ​សុខ​សន្ដិភាព គ្មាន​អំពើ​ហិង្សា និង​ដោយ​រលូន​យ៉ាង​នេះ​ក៏ដោយ។
តែ​អាណត្តិ​នេះ សិល្បៈ​នៃ​របៀប​ឡាំប៉ារបស់​បក្ស​ប្រឆាំង ហាក់​មាន​លក្ខណៈ​ប្លែក​ និង​ចាប់​អារម្មណ៍​ជាង​អាណត្តិ​មុនៗ បន្ដិច​នៅត្រង់ថា បាន​ចាប់យកនូវ​​រឿង​រ៉ាវចំនួន ៣ ធ្វើ​ជា​បង្អែក​នៃ​ការ​ឡាំប៉ា គឺ​៖
ទី១ ការ​ចាប់​យក​អ្នក​បោះឆ្នោត​ធ្វើ​ជា​ចំណាប់​ខ្មាំង ត្រង់​ចំណុច​នេះ យើង​គួរ​យល់​ថា ការ​កើន​ឡើង​នៃ​ចំនួន​អាសនៈ​បក្ស​ប្រឆាំងនៅក្នុង​សភា គឺ​ប្រជាពលរដ្ឋ ហាក់​គ្រាន់​តែ​ចង់​ធ្វើ​ការ​សាក​ល្បង​បោះ​ឆ្នោត​គាំទ្រ ដើម្បី​ឲ្យ​មាន​ចំនួន​អាសនៈ​កើនឡើង​បន្ដិច ដើម្បី​ធ្វើ​ឲ្យ​មាន​តុល្យភាព​ជាមួយ​រដ្ឋាភិបាល ក្នុង​គោល​បំណង​ចង់​ដឹងថា តើ​បក្ស​ប្រឆាំង​មាន​សមត្ថភាព​ប៉ុណ្ណា ក្នុង​ការ​ជួយ​ដល់​រាស្ដ្រ ជា​ពិសេសឲ្យមាន​តុល្យភាព​ក្នុងការ​បញ្ចេញ​មតិ​នៅក្នុង​សភា។ ប៉ុន្ដែ ពុទ្ធោ​អើយ! មាន​ចឹង​ឯណាបែរជា​បក្ស​ប្រឆាំង​ប្រមូល​ប្រជាពលរដ្ឋ​អ្នក​បោះឆ្នោត ដាក់​ក្នុង​ហោប៉ៅ ដោយ​យក​សម្លេង​ឈ្មោះ​បងប្អូន​ប្រជាពលរដ្ឋ មក​ខ្ទប់​ដង្ហើមរដ្ឋ ធ្វើ​ឲ្យ​សេដ្ឋកិច្ច​រាំង​ស្ទះ ដោយ​បំផុស​បង្ក​ឲ្យ​មាន​ចលាចល និង​អស្ថិរភាព​នៅក្នុង​សង្គ​ម នូវ​​របៀប​ជា​ស្នៀត​ដែល​ហៅថា «ការ​បោះឆ្នោត​ប្រជាធិបតេយ្យ តែ​ចង់​បាន​អំណាច អប្រជាធិបតេយ្យ» ដោយ​ប្រើ​នូវ​ឧបាយកល កុហក ភូតភរ បោក​បញ្ឆោតថា ជ័យជំនះ ទើប​តែ​បាន ៩០​% ទេ នៅ​សល់ ១០​% ទៀត សូម​បងប្អូន​ចេញ​មក​តាម​ដងផ្លូវធ្វើ​បាតុកម្ម ដើម្បី​ផ្ដួលរលំផ្លាស់​ប្ដូរ​រដ្ឋាភិបាល។ ព្រម​ជាមួយ​នយោបាយប្រជាភិថុតិ តាម​រយៈ​ការ​លាបពណ៌សម្បុរ ដុត​បញ្ឆេះ​កំហឹងរវាង​ខ្មែរ និងខ្មែរ នាំ​ឲ្យ​សង្គមបែកបាក់ ដោយការ​លើក​ឡើង​ដោយ​គ្មានការ​ពិត​ថា អ្នក​បោះ​ឆ្នោត​ឲ្យ​បក្ស​ប្រឆាំង ត្រូវ​បាន​រដ្ឋាភិបាល​ស្គាល់​មុខ​អស់​ហើយ បើ​ទៅ​មុខ​(ធ្វើ​បាតុកម្ម) រស់ បើ​ថយក្រោយ (មិន​ធ្វើ​បាតុកម្ម) ស្លាប់។ បើ​សូម្បី​គ្រប់​ៗ​គ្នា​ ព្រម​ទាំង​បក្ស​ប្រឆាំង​ខ្លួនឯង​ក៏បាន​អះអាងថា ការ​បោះឆ្នោត​មាន​លក្ខណៈ​សម្ងាត់ក៏ដោយ។ ជា​ការ​ពិតណាស់ ការ​រុញ​ច្រាន​សង្គម ដោយ​ការ​លាប​ពណ៌ ញុះញង់ បំបែក​បំបាក់​ជាតិ​សាសន៍​គ្នា​នេះ វា​មិន​ខុស​ណា​ធ្វើ​ឲ្យ​​ «ជាតិស្លាប់» ឡើយ។ ព្រោះ​ថា «ការ​កើតសង្រ្គាម ជា​ការ​ឈឺ​ចាប់​ណាស់ តែ​ការ​លាប​ពណ៌​គ្នា វា​ឈឺ​ចាប់​ជាង​ការ​កើត​សង្រ្គាម​ទៅទៀត» ។​ នេះ​បាន​ចំ​ជានយោបាយ​របស់​ ប៉ុល ពត មែន ព្រោះ​ថា បើ​និយាយ​ពី​អ្នករំដោះ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា បានរស់​រាន​មាន​ជីវិត​មក​ដល់​​សព្វ​ថ្ងៃនេះ គឺ​គណបក្សប្រជាជនកម្ពុជា ហើយ​ថែម​ទាំងបានធ្វើ​ឲ្យសង្គមមាន​សុខសន្ដិ​ភាព​ពេញលេញ ខ្មែរ​រស់​នៅ​ជា​មហាគ្រួ​សារ​តែមួយ​ថែម​ទៀត។
ហេតុ​នេះ ប្រជាពលរដ្ឋ​ខ្មែរ​ពិត​ជា​ជ្រាប​ច្បាស់អំពី​គុណ​បំណាច់​របស់​រដ្ឋាភិបាល ដែល​ស្ថិតក្រោយការដឹក​របស់សម្ដេចតេជោ ហ៊ុន សែន ដែល​បាន​ធ្វើ​ឲ្យ​ប្រទេសមាន​សន្ដិភាព មាន​ការ​អភិវឌ្ឍជឿនលឿនលើ​គ្រប់វិស័យ ហើយ​កំពុង​រត់​យ៉ាងលឿន ល្បី​រន្ទឺ ខ្ទរ​ខ្ទារ​លើ​ឆាក​ជាតិ និង​ឆាក​អន្ដរជាតិ។ ដូច្នេះ ការ​ឃោសនា​របស់បក្ស​ប្រឆាំង ដែល​ម៉ាត់​ណា​ក៏​លួច​យក​ឆន្ទៈ​រាស្ដ្រ​មក​បិទ​បាំង​ពី​មុខដើម្បី​បម្រើ​ឲ្យ​មហិច្ឆតា​ផ្ទាល់​ខ្លួន បក្ខពួក​ខ្លួន ពិត​ជា​រាស្ដ្រមិន​ស្វាគមន៍ និង​មិន​ចាប់​អារម្មណ៍​ឡើយ។ ​
ទី២ ការ​ប្រកាស​ឈ្នះ ដោយ​ពុំ​ខ្វល់​ពី​អាជ្ញាកណ្ដាល បើ​និយាយ​ពី​បញ្ហា​នេះ គ្មាន​​របប​ប្រជាធិបតេយ្យនៅ​លើពិភពលោកណា អស្ចារ្យ​ជាង​នៅស្រុក​ខ្មែរទេ ដែល​​បក្ស​មួយ ក្រោយពេល​ដឹងថា «ចាញ់​ឆ្នោត» ត្រូវ​បាន​គេ​វាយ​ផ្ដួល​ឲ្យ​ធា្លក់​ពី​លើ​រិញ ឲ្យ​បរាជ័យ យ៉ាង​អាម៉ាស់​ទៅ​ហើយ រួច​មក​ដើរ​ស្រែក​តែម្នាក់​ឯងថា «ខ្លួន​ឈ្នះ» ដោយ​ពុំ​មាន​ការ​សម្រេច​ពីអាជ្ញាកណ្ដាល ហើយ​ពុំ​ខ្វល់​ពី​អាជ្ញាកណ្ដាល​នោះទេ ព្រម​ទាំង​បង្ខំ​ឲ្យ​អ្នក​ឈ្នះ ពិត​ប្រាកដប្រកាស​ចុះចាញ់ ខ្លួន​ទៅវិញ។ នេះ​បាន​ចំ​ជា​​ជើង​ឯក​ខាង​ប្រឆាំងប្រចាំ​​​នៅស្រុកខ្មែរមែន បន្ថែមពីលើនេះ អ្វី​ដែល​អស្ចារ្យ​ថែមទៀត​នោះ បើ​សូម្បី​ថា បក្ស​ខ្លួនឯង​ឈ្នះ​បាន​ប៉ុន្មានពិន្ទុ (អាសនៈ) ក៏​មិន​ដឹង​ផង គឺ​​ចេះ​តែ​ថាៗ ឲ្យ​តែរួច​ពី​មាត់​ប៉ុណ្ណោះ ព្រោះ​ម្ដង​រត់​មក​ស្រែក​ថា បាន​ ៦០​អាសនៈ, ម្ដង ៦២ អាសនៈ, ម្ដង ៦៣​អាសនៈ, ហើយ​ម្ដង​ទៀត ៧៦​អាសនៈ ឬ​ច្រើន​ជាង​នេះ​ទៅទៀត។ ត្រង់​ចំណុច​នេះ​ សូម្បី​តែ​​មន្ដ្រី​អង្គការ​សង្គម​ស៊ី​វិល អ្នក​វិភាគ​ដែល​តាំង​ខ្លួន ជា​អ្នក​វិភាគ​ឯករាជ្យ សារព័ត៌មាន វិទ្យុ​បរទេស​​ផ្សាយ​ជាភាសា​ខ្មែរ ដែល​ធ្លាប់​តែ​លើក​ទួល​បក្ស​ប្រឆាំង ក៏​គ្មាន​អ្នក​ណា​មួយគេ​បន្ទរ​តាម​ដែរ ព្រោះមាន​ពេលខ្លះ កុំ​ឲ្យ​ប្រជាពលរដ្ឋ​យល់ថា វា​អន់​ជាង​សត្វ​សេក​ពេក។
ទី៣ ការ​ស្នើ​សុំ​ឲ្យអង្គការ​សហប្រជាជាតិ ធ្វើ​ជា​អាជ្ញាកណ្ដាល ដើម្បី​ដោះស្រាយ​ភាព​មិន​ប្រក្រតី គឺ​ការលើក​ហេតុផល​​ឡាំប៉ា​ត្រង់​ចំណុច​នេះ ក្នុង​នាម​យើង​ជា​ខ្មែរ ហាក់​មាន​ការ​ខ្មាស់​អៀន​បរទេស​ណាស់ ដោយអ្នកនយោបាយ​ខ្មែរបាន​យក​អធិបតេយ្យភាព​ជាតិ ទៅ​ជាន់​ឈ្លី​លើ​ឆាក​អន្ដរ​ជាតិ ព្រោះ​នៅ​សម័យ​នេះ​ទៅហើយ មិន​គួរ​មាន​អ្នក​នយោបាយខ្លះ មិន​យល់​ពី​ច្បាប់​ទម្លាប់​ជាតិ និង​អន្ដរជាតិ ដូច្នេះ​សោះ។ ដោយ​ហេតុថា អង្គការ​សហប្រជាជាតិ ជា​អង្គការ​អន្ដរ​រដ្ឋាភិបាល មានន័យថា គេ​ធ្វើ​ការ​តែ​ជាមួយ​រដ្ឋាភិបាល​ទេ ចំណែក​ឯ​បុគ្គល​ផ្សេង ទោះ​ជា​តំណាងរាស្ដ្រ​ក៏ដោយ គឺ​ពុំមាន​សិទ្ធិ​ស្នើ​សុំ​អ្វី​មួយ ជា​ផ្លូវ​ការ​ទៅ​អង្គការ​សហប្រជាជាតិទេ។
ម្យ៉ាងទៀត បើ​រំលឹក​ទៅដល់​​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស​ ក៏​គ្មាន​មាត្រា​ណាមួយ​ចែង​ថា បក្ស​ប្រឆាំង​ចាញ់​ឆ្នោត ត្រូវ​ទៅ​ឡាំប៉ា​នៅ​អង្គការ​សហប្រជាជាតិដែរ។ តែ​ផ្ទុយ​ទៅវិញ ស្មារតី​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស មាន​តែ​ចែង​ថា ប្រទេស​ហត្ថលេខី សន្យា​ផ្ដល់​ជំនួយ​ដល់កម្ពុជា ដើម្បី​ស្ដារ​ឡើង​វិញ នូវ​ហេដ្ឋារចនា​សម្ព័ន្ធកសាង​ប្រទេស ឲ្យ​មាន​សន្ទុះ​រីក​ចម្រើន ឲ្យទាន់​អារិយ្យ​ប្រទេសនានាលើ​សកល​លោក។ ត្រង់​ចំណុច​នេះ ប្រការដ៏​គួរ​ឲ្យ​ជិន​ណាយ​ទៅ​វិញ​នោះ គេ​ឃើញ​ក្រុម​បក្ស​ប្រឆាំង ដែល​ប្រជាពលរដ្ឋ​ប្រសិទ្ធ​នាមថា «ក្រុម​មនុស្សក្បាល​មិន​ជាប់មេឃ ជើង​មិន​ជាប់​ដី» បែរ​ជាខិត​ខំ​រក​គ្រប់វិធី រាំង​ខ្ទប់​ជំនួយ​មិន​ឲ្យ​ជួយ​ដល់​កម្ពុជា​ទៅវិញ។ តើ​នេះ​មិន​ដើរ​ផ្ទុយ​ពី​ស្មារតី​កិច្ចព្រមព្រៀង​ទីក្រុងប៉ារីស​ទេឬ? បើ​តាមពិតទៅ មិន​ពិបាក​យល់​ទេ ប្រសិន​គេ​បិទ​ភ្នែក​ពិចារណា​តែ​បន្ដិច គេ​នឹង​ឃើញថា ខ្មែរ​ក្រហម អង្គការ​ចាត់​តាំង ទាំង​នយោបាយ ទាំង​យោធា ធ្វើ​អ្វីៗ សម្រាប់​តែ​បំផ្លាញ​កាប់​សម្លាប់​ជាតិ​ឯង​តែ​ប៉ុណ្ណោះ។
ដូច្នេះ ក្រោយការ​បោះឆ្នោត ហើយ​មាន​ការ​ឡាំប៉ា គឺ​ជា​វប្ប​ធម៌ របស់​បក្ស​ប្រឆាំង ដោយ​ពុំ​ព្រម​ទទួល​ស្គាល់​ការពិតអំពីចំណុច​ខ្វះ​ខាត​របស់បក្ស​ខ្លួន ព្រោះបើ​យោងតាម​សម្ដី​របស់លោក Joset Brodsky ជា​កវី​ជនជាតិ​រុស្ស៊ីដ៏ល្បី​ល្បាញ និង​ជា​អ្នក​ទទួល​ពាន​រង្វាន់​ណូបែលបាន​លើក​ឡើង​ថា «មនុស្ស​សេរី បើ​គេ​បរាជ័យ មិន​ត្រូវ​បន្ទោស​អ្នក​ដទៃ​ឡើយ» ។ ដោយ​ហេតុថា អ្នក​ប្រជាធិបតេយ្យ​ត្រូវហ៊ាន​ទទួលខុសត្រូវនូវ​ទង្វើ​របស់ខ្លួនដែលកើតមានឡើង មាន​ន័យថា ត្រូវ​ហ៊ាន​ទទួល​ស្គាល់ «ឈ្នះ-ចាញ់» ចំពោះ​មុខ​គូភាគី​របស់ខ្លួនប្រកបដោយកិត្តិយស សេចក្ដី​ថ្លៃថ្នូរ ហើយ​ឲ្យ​តម្លៃ​ទៅ​លើ​អ្នក​ឈ្នះ។

សេចក្តីថ្លែងការណ៍ របស់ ស.ន.ប.ប.ក ស្តីពីការចុះ​អង្កេត​ការណ៍ ក្នុងការ​បោះ​ឆ្នោត នីតិ​កាល​ទី៥ ក្រោម​ប្រធាន​ប​ទ ៉​កែវភ្នែកយុត្តិធម៌៉


Statement of CDSIF on the Election Process in all 24 Municipality and Province under the banner of “Justice Eyes”

Statement of Cambodian Democratic Student Intellectual Federation