សំណួរសំណេះសំណាលជាមួយកម្មករ/ការិនី
សុខសប្បាយទេទាំងអស់គ្នា? ចង់សួរសំណួរមួយពីរមុនសិន។ សំណួរទី១ តើមានប៉ុន្មាននាក់ទៅដែលធ្វើការរោងចក្រពេលថ្ងៃហើយពេលយប់ទៅសម្រាកនៅផ្ទះជាមួយក្រុមគ្រួសារ? ចុះអ្នកដែលជួលផ្ទះគេនៅមានប៉ុន្មាន? អ្នកម្ដុំហ្នឹងមកពីខាងណា? មកពីកំពង់ឆ្នាំង ឬខេត្តនៅឆ្ងាយជាង? … សំណួរទី២ តើប៉ុន្មាននាក់ទៅដែលបានចាក់វ៉ាក់សាំងការពារកូវីដ១៩? ហើយអ្នកមិនបានចាក់មានប៉ុន្មាន? ខ្ញុំចង់ស្វែងយល់គ្រប់ទីកន្លែងទាំងអស់ … ដោយសារតែកាលពីពេលចាប់ផ្ដើមចាក់វ៉ាក់សាំងដំបូង គឺគ្រូពេទ្យហាមចាក់ចំពោះជំងឺខ្លះ ជាការភាន់ច្រលំក្នុងគ្រាដំបូង អ្នកទៅទទួលវ៉ាក់សាំងក៏បារម្ភ ហើយជួនកាលអ្នកដែលទទួលវ៉ាក់សាំងមិនបារម្ភទេ តែគ្រូពេទ្យបារម្ភ។ តើទាំងអស់គ្នាមានទូរស័ព្ទដៃប្រើប៉ុន្មានទៅ?(សើ្ទរតែទាំងអស់) ហើយអ្នកអត់ទូរស័ព្ទប្រើមានប៉ុន្មាន? ពាក្យថាទូរស័ព្ទប្រើទាំងទូរស័ព្ទមិនមែនស្មាតហ្វូនក៏មាន ទាំងស្មាតហ្វូនក៏មានសំដៅទំនាក់ទំនង។ អ្នកដែលមានស្មាតហ្វូន … ចង់សួរថាអ្នកធ្វើទំនាក់ទំនងគ្នាតាមហ្វេសប៊ុកមានប៉ុន្មាន? (ច្រើន) អ្នកដែលមានទំនាក់ទំនងក្រៅពីហ្វេសប៊ុកដែលមាន Telegram WhatsApp ឬប្រព័ន្ធដទៃទៀតមានប៉ុន្មានទៅ? ឥឡូវចង់សំដៅតែមួយទេចង់សំដៅថា Telegram មានប៉ុន្មាននាក់? ហើយ Telegram ដែលភ្ជាប់ជាមួយពូហើយមានប៉ុន្មាន? អញ្ចឹងអ្នកដែលបានភ្ជាប់ជាមួយពូហើយគឺមានចំនួនតិចទេ អ្នកដែលមិនទាន់ភ្ជាប់គឺមានចំនួនច្រើន។ គិតថាក្មួយៗនឹងរកវិធីដើម្បីដោនឡូត ទាញយកមធ្យោបាយប្រើប្រាស់ផ្សេងទៀត។
(១) សម្រេចចិត្តលុបគណនីហ្វេសប៊ុកដែលមានអ្នកតាមដាន ១៤ លាននាក់
ឥឡូវ ក្មួយៗកំពុងយកហ្វេសប៊ុកជាមធ្យោបាយ ប៉ុន្ដែក្មួយៗគួរមានផងដែរនូវមធ្យោបាយផ្សេងទៀតដូច ជា Telegram WhatsApp Line Viber ដើម្បីប្រព័ន្ធណាមួយដែលទាក់ទងទៅរអាក់រអួល យើងប្រព័ន្ធផ្សេងទៀត ដូចជា Telegram ពេញនិយមបំផុតដែលមានសមត្ថភាពអាចជំនួសហ្វេសប៊ុកបាន។ ម្យ៉ាងទៀតយប់មិញ ពូសម្រេចចិត្តលុប(គណនី)ហ្វេសប៊ុក(របស់ពូ)ដែលមានមនុស្សតាមដាន ១៤ លាននាក់។ ពួកប្រឆាំងនៅក្រៅប្រទេសកំពុងសប្បាយ ប៉ុន្ដែអ្នកត្រូវគិត បើខ្ញុំចេញបញ្ជាបិទហ្វេសប៊ុកនៅស្រុកខ្មែរ លោកឯងដាច់ផ្ងារ។ ខ្ញុំគ្រាន់តែប្រាប់លោកឯងទេ។ មិនមែនជាមធ្យោបាយដែល ហ៊ុន សែន ត្រូវប្រកាន់យកឡើយ។ ប៉ុន្ដែលោកឯងកុំប្រមាថយុទ្ធសាស្ដ្ររបស់ ហ៊ុន សែន ឲ្យសោះ។ ហ៊ុន សែន បំផ្លាញចោល(គណនីហ្វេសប៊ុកដែលមានអ្នកតាមដាន) ១៤ លាននាក់ ប៉ុន្ដែ ហ៊ុន សែន មានទំនាក់ទំនងជាមួយប្រជាពលរដ្ឋបានគ្រប់ពេលតាម Telegram ហើយឥឡូវលេង TikTok។
(២) បង្កើតគណនី TikTok និងសុំយក troll ឆាវឆាវ និងប៉ាវចិន
នឹងមានបង្កើតគណនីថ្មីក្នុង TikTok ហើយមានអ្នកយកឈ្មោះខ្ញុំទៅបង្កើតគណនី TikTok មួយនោះ មានអ្នកចូលភ្ជាប់ជាង ៣០ ម៉ឺននាក់ ហើយមួយទៀតមាន ១ លាន ២ សែន នាក់។ អ្នកនៅក្រគរយើងហ្នឹង នៅអគ្គិសនីកម្ពុជា។ មានមួយនោះ like ៥២ លាន ប៉ុន្ដែគេយកឈ្មោះ ហ៊ុន សែន ទៅប្រើ។ អញ្ចឹងប្រជាពលរដ្ឋស្គាល់ថារឿងរបស់ ហ៊ុន សែន គឺបានចុច like។ ឥឡូវសុំពីអ្នក troll ឆាវឆាវ និងប៉ាវចិន មកបង្ហោះក្នុង TikTok របស់ខ្ញុំ។ យប់មិញខ្ញុំបង្ហោះប៉ាវចិនមួយសិន ហើយបានបង្ហោះឃ្លីបទី១ របស់ ឆាវឆាវ និងឃ្លីបទី២ របស់ឆាវឆាវ។ អម្បាញ់មិញបង្ហោះឃ្លីបទី៣របស់ឆាវឆាវអោយពលរដ្ឋមើល តែប្រហែលអ៊ិនធើណែតមិនទាន់ចេញទេ។ TikTok ពេញនិយមឥឡូវនេះ។ ចង់សួរអ្នកទាំងអស់គ្នានៅទីនេះ អ្នកលេង TikTok ប៉ុន្មាននាក់ទៅ?(មិនជាច្រើនទេ) មិនទាន់ចេះលេង។ ខ្ញុំស្មានថាបង្ហោះវាបានតិច Trollប៉ាវចិន គេឲ្យយើងជ្រើសរើសអាវែងបំផុតនិងអាខ្លីបំផុត។ វែងបំផុតមិនដឹងថាបានប៉ុន្មាននាទីទេ ប៉ុន្ដែ Troll ប៉ាវចិនយប់មិញប៉ុន្មាននាទីនោះទៅទាំងអស់។ អញ្ចឹងទេសារសម្លេងអីបញ្ជូនតាមហ្នឹងទៅអស់។ អញ្ចឹងគ្រាន់តែប្រដៅពួកអ្នកក្រៅស្រុក កំពុងសប្បាយដែលខ្ញុំបិទគណនីហ្វេសប៊ុក។ ខ្ញុំនឹងផ្ដាច់ជើងលោកឯង ប្រសិនបើលោកឯងព្រហើន ខ្ញុំនឹងឲ្យបិទមិនឲ្យប្រើប្រាស់ក្នុងមួយរយៈពេលណាឬស្ថាពរ។ លោកឯងគិតយ៉ាងម៉េច? ខ្ញុំមិនចង់ប៉ះពាល់ដល់ប្រជាជនទេ ប៉ុន្ដែអ្នកឯងត្រូវកុំភាន់ច្រលំជាមួយយុទ្ធសាស្ដ្រ ហ៊ុន សែន ឲ្យសោះ …។
(៣) មិនមានរដ្ឋធម្មនុញ្ញឬច្បាប់កំណត់ថាឲ្យរាជរដ្ឋាភិបាលទៅពិគ្រោះនឹងសង្គមស៊ីវិលទេ
អ្នកឯងមើលក្នុងច្បាប់ដែលសភាបានបោះឆ្នោត(អនុម័ត)ម្សិលមិញ។ ក្រៅពីពង្រឹងនូវការទទួលខុសត្រូវនៃអ្នកឈរឈ្មោះ អ្នកឯងពិនិត្យមើលអំពីផ្នែកទោសទណ្ឌ នៅមានកាត់សិទ្ធិនយោបាយនយោបាយរបស់អ្នកឯងមិនឲ្យចូលរួមបោះឆ្នោត អាចថាមួយជីវិតថែមទៀត … ដោយសារពួកអ្នកឯងរុកចុះរុកឡើង ដូច្នេះត្រូវប្រកាន់យកវិធានការច្បាប់។ មិនមែនជាការកាត់សិទ្ធិពលរដ្ឋទេ តែដើម្បីការពារភាពសុខសាន្ដរបស់ប្រជាពលរដ្ឋ និងដំណើរការអនុវត្ដសិទ្ធិរបស់ប្រជាពលរដ្ឋ។ ច្បាប់ហ្នឹងទៅ លោកឯងស្រងាកចិត្ត ហើយលោកឯងចង់ធ្វើជាអង្គការក្រៅរដ្ឋាភិបាល ចាត់តាំងគ្នាខ្លួនឯង ៣-៤ នាក់ រួចមកធ្វើជាអ្នករារាំងមន្ដ្រីជាប់ឆ្នោតចេញពីសភានិងព្រឹទ្ធសភា ដែលសុទ្ធតែជាមន្ដ្រីជាប់ឆ្នោតតំណាងឲ្យពលរដ្ឋ។ ពួកអ្នកឯងស៊ីលុយបរទេស គ្រាន់តែតំណាងឲ្យមនុស្សប៉ុន្មាននាក់ដែលអ្នកឯងតែងតាំងគ្នាឯងទេ ហើយមកចេញសេចក្ដីថ្លែងការណ៍នេះសេចក្ដីថ្លែងការណ៍នោះ។ មានអ្នកខ្លះថា ធ្វើហ្នឹងខុសនីតិវិធីដោយមិនបានពិគ្រោះជាមួយសង្គមស៊ីវិល។ ខ្ញុំគ្រាន់តែប្រាប់អ្នកឯង រដ្ឋធម្មនុញ្ញ ឬច្បាប់ណាក៏ដោយមិនបានកំណត់ថា ឲ្យរាជរដ្ឋាភិបាលទៅពិគ្រោះជាមួយសង្គមស៊ីវិលទេ …។
គណនីហ្វេសប៊ុក រងការ hack ជាញឹកញាប់
លោកឯងនៅក្រៅប្រទេស លោកឯងទំនាក់ទំនងតាមហ្វេសប៊ុក។ អញ្ចឹងយើងបិទហ្វេសប៊ុកគ្រវាត់ចោលទៅ ចប់រឿង។ អញ្ចឹងបានចង់ឲ្យប្រជាពលរដ្ឋរបស់យើងដោនឡូតទុកឲ្យហើយនូវ Telegram WhatsApp Line Viber និងមធ្យោបាយដទៃទៀតដែលអាចទំនាក់ទំនងគ្នាបាន ក្នុងករណីដែលមិនអាចធ្វើទៅរួចតាមហ្វេសប៊ុក យើងអាចលេងតាមប្រព័ន្ធដទៃទៀតរាប់ទាំង TikTok។ ហ្នឹងក៏ជាមធ្យោបាយដែរ។ គ្រាន់តែមិនចង់ឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋទេ … ម្យ៉ាងទៀតហ្វេសប៊ុកនេះ យូរៗប្រើទៅ និយាយពីវេទនាការពារ។ ការពារ hack ត្រូវប្រើ admin ហើយដាក់កូដ។ ហ្នឹងវាធ្លាប់លួចហ្វេសប៊ុកខ្ញុំប៉ុន្មានដងហើយ។ កុំអីខ្ញុំបិទចោលតាំងពី ២ឆ្នាំ មុននោះ ព្រោះបន្ដិចៗចូល hack ខ្ញុំថាបិទចោលមើល។ យើងមានមធ្យោបាយផ្សេងតើ។ ទូរទស្សន៍និយាយទៅគេមើលអស់មួយប្រទេស វិទ្យុនិយាយទៅគេស្ដាប់អស់មួយប្រទេស ចាំបាច់អាហ្នឹងធ្វើអី? …។
សុំទោសអ្នកក្រគរចំពោះការលើកពេលជំនួបកន្លងទៅ
ខ្ញុំសុំទោសបងប្អូនកម្មករ/ការិនីនៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលខ្ញុំបានលើកពេលពីថ្ងៃទី២៣ មកថ្ងៃទី ៣០ ជាថ្ងៃចុងក្រោយនៃជំនួបរវាងនាយករដ្ឋមន្ដ្រី និងកម្មករ/ការិនី នៅតាមបណ្ដាលខេត្ត/រាជធានី។ ថ្ងៃទី២៣(មិថុនា) ខ្ញុំនៅសិង្ហបុរីនៅឡើយទេ។ សារភរិយាខ្ញុំត្រូវទៅពិនិត្យឆ្អឹងក។ ទោះបីយ៉ាងណាក៏ដោយក្នុងឋានៈជាប្ដី គឺត្រូវមើលថែទាំប្រពន្ធ។ អ្នកខ្លះថា មកអស់ហើយ! មិនគិតរឿងប្រទេសជាតិទេ។ យើងគ្រាន់តែប្រាប់ទៅអ្ហែងថា បើប្រពន្ធអ្ហែងមិនយកចិត្តទុកដាក់ផង ទៅយកចិត្តទុកដាក់ប្រជាជនម៉េចកើត? បើម៉ែឪអ្ហែងៗ មិនយកចិត្តទុកដាក់ផង អ្ហែងទៅនិយាយថាអ្ហែងយកចិត្តទុកដាក់ជាមួយនឹងប្រជាជនម៉េចកើត? … គេថាលើកជើងមានធ្ងន់មានស្រាល។ បញ្ហាចំណោទនៅត្រង់ថា … បើយើងមិនបានយកចិត្តទុកដាក់ សូម្បីប្រពន្ធដែលកម្សត់កម្ររាប់សិបឆ្នាំមកហើយនោះ តើឲ្យយើងយកចិត្តទុកដាក់ជាមួយនឹងប្រជាជនម៉េចកើត? …។
ជួបយឺតគ្រាន់បើជាងមិនបានជួប យើងគ្រាន់តែលើកពីថ្ងៃទី២៣ មកដល់ថ្ងៃ ៣០ តើ។ ឥឡូវថ្ងៃហ្នឹងយើងបានជួបគ្នាហើយ។ អរគុណចំពោះអ្នកស្រុកក្រគរនៃខេត្តពោធិ៍សាត់ ស្រុកក្រគរដែលមានអត្រាបោះឆ្នោតគាំទ្រខ្ពស់ជាងគេគឺលេខ ១ នៅទូទាំងប្រទេស។ អរគុណចំពោះការគាំទ្ររាល់ពេលបោះឆ្នោត។ ឈ្នាំ ២០០៨ ពោធិ៍សាត់ស៊ីដាច់ទាំង ៤អាសនៈ ហើយកម្លាំងគាំទ្រដែលមានអត្រាខ្ពស់ជាងគេគឺនៅក្រគរនេះ និងជាប់ស្រុកកណ្តៀង។ ខ្ញុំនៅចាំបានពីការមកធ្វើវេទិកាភ្លឺស្រែនៅដំណាក់អំពិល។ រឿងពោធិ៍សាត់នេះ យើងមានអតីតកាល យើងបានដោះស្រាយទឹកសម្រាប់អ្នកពោធិ៍សាត់ តាមរយៈទំនប់ដំណាក់អំពិល និងតាមរយៈទំនប់ចារិក។ ទំនប់ចារិកយើងចង្អុលទៅខាងណា? ទៅខាងក្រោមឯណោះ ទំនប់ពីរនេះ។
(៤) ដាក់ខេត្តពោធិ៍សាត់ជាមួយនឹងប៉ូលសេដ្ឋកិច្ចទី ៤
ឥឡូវនេះ រាជរដ្ឋាភិបាលបានដាក់ចូលខេត្តពោធិ៍សាត់ជាមួយនឹងប៉ូលសេដ្ឋកិច្ចទី៤ ដែលរួមមានខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តប៉ៃលិន។ យើងបង្កើតច្រកនេះជារបៀងអង្ករនិងត្រី។ ដូច្នេះ សង្ឃឹមថាតាមរយៈកិច្ចសហប្រតិបត្តិការរវាងយើងជាមួយចិន ដែលចិនបានវិនិយោគច្រើនហើយជាប្រព័ន្ធប្រឡាយទឹកនិងប្រព័ន្ធផ្លូវនៅទិសពាយព្យ។ បើប្រព័ន្ធផ្លូវវិញ ផ្លូវលេខ ១០ ពីមុន ឥឡូវលេខ៥៦ … ឡើងរដ្ឋមន្រ្តីអត់គិតធ្វើផ្លូវទេ គិតតែពីប្តូរលេខផ្លូវ។ ពីដើមផ្លូវយើង ៥៦ ដល់ឥឡូវទៅ ៥៥។ អម្បាញ់មិញហ្នឹង ខ្ញុំចង់និយាយផ្លូវលេខ ១០ ពីដើម ដែលវាទៅជា ៥៧/៥៦ ពីបាត់ដំបងទៅប៉ៃលិន។ ឥឡូវមានលេខ ១០ ថ្មីសុទ្ធ លេខ ៨ ក៏ថ្មីសុទ្ធ និងលេខ ៩ តភ្ជាប់ស្ទឹងត្រែងជាមួយនឹងព្រះវិហារគឺខ្ញុំជាអ្នកបង្កើត។ ផ្លូវលេខ ១០ នេះ តភ្ជាប់បាត់ដំបងជាមួយនឹងកោះកុង ក៏ខ្ញុំជាអ្នកបង្កើតដែរ។ និយាយសារបានគ្នាបន្តិចទៅចុះ។
(៥) ពោធិ៍សាត់បញ្ចេញអគ្គិសនីផ្គង់ផ្គង់ទូទាំងប្រទេស, រោងចក្រមានការកើនឡើង
ពោធិ៍សាត់នេះបញ្ចេញអគ្គិសនីសម្រាប់ផ្គង់ផ្គង់ មិនត្រឹមតែនៅក្នុងខេត្តទេ … មានមួយភាគយកកាត់ពីកោះកុង ឆ្លងកាត់ពោធិ៍សាត់ និងមួយផ្នែកផលិតក្នុងទឹកដីពោធិ៍សាត់បញ្ជូនចេញមកសម្រាប់បម្រើឲ្យទូទាំងប្រទេស។ យើងមានលទ្ធភាពដើម្បីប្រែក្លាយខេត្តពៅធិ៍សាត់យើងឲ្យមានការរីកលូតលាស់ច្រើនជាងនេះ។ ឥឡូវនេះ យើងមានរោងចក្រ។ តើកាលពី ២០ ឆ្នាំមុនមានអ្នកណាបានគិតដល់ថានៅខេត្តពោធិ៍សាត់នេះនឹងមានរោងចក្រកើនឡើងរបៀបនេះ? នៅទីនេះមិនមែនគ្រាន់តែបញ្ហារោងចក្រកាត់ដេរទេ នៅខាងមុខនេះរោងចក្រឧស្សាហកម្ម ដែលផលិតខ្សែកាប្លិ៍ជំនួសឲ្យការនាំចូល ហើយប្រើប្រាស់ក្នុងស្រុកភាគច្រើន និងមួយផ្នែកមានការនាំចេញ។ ប៉ុន្តែភាគច្រើនផ្គត់ផ្គង់ក្នុងស្រុកជំនួសឲ្យការនាំចូល។ ខាងណារោងចក្រតម្លើងរថយន្ត Ford? នៅខាងណេះ អញ្ចឹងតើមានអ្នកណាបានគិតរឿងហ្នឹងទេ? ក្រុមហ៊ុន Minebea មានគម្រោងមកជជែកគ្នាបន្តដែលអាចនឹងធ្វើទាំងរោងចក្រ ហើយធ្វើពន្លឺព្រះអាទិត្យដើម្បីផ្គត់ផ្គង់ឲ្យរោងចក្រផង។
(៦) សក្តានុពលពោធិ៍សាត់ ក្រៅពីវិស័យកាត់ដេរទេ នៅមានការកែច្នៃពីវត្ថុធាតុដើមកសិកម្ម
ដំបូងខ្ញុំចង់សួរថា តើអ្នកដែលមកធ្វើការពេលថ្ងៃ ហើយពេលយប់ទៅសម្រាកជាមួយគ្រួសារមានប៉ុន្មាន? ឥឡូវសួរម្តងទៀតមានប៉ុន្មានទៅ? ចំណុចនេះជាការសប្បាយរីករាយ ហើយវាចំនឹងគោលដៅដែលយើងបានតម្រង់ទិសក្នុងរយៈពេលកន្លងទៅ។ នៅចាំបានថាអំឡុងខែកុម្ភៈ ឆ្នាំ១៩៩៩ ពេលនោះមានការប្រជុំរដ្ឋាភិបាល និងវិស័យឯកជន យើងបានតម្រង់ទិសថា កុំទាក់ទាញវិនិយោគត្រឹមតែមកកាន់ទីក្រុងភ្នំពេញ។ រៀបចំគ្រប់លក្ខណៈសម្បត្តិដើម្បីទាក់ទាញវិនិយោគទៅតាមបណ្តាខេត្ត។ ខេត្តខ្លះក៏ទាក់ទាញបានច្រើនទៅតាមភូមិសាស្រ្ត ដែលអ្នកវិនិយោគមើលឃើញថាងាយស្រួលក្នុងការដឹកជញ្ជូន ការផ្គត់ផ្គង់អគ្គិសនី និងការផ្គត់ផ្គង់ពលកម្ម។ តែគេធ្វើការវិនិយោគ គេមិនដែលគិតរឿងខាតទេ គេគិតពីរឿងចំណេញរបស់គេ។ ជាមួយនឹងផ្លូវជាតិលេខ ៥ ដែលហិរញ្ញប្បទានដោយរដ្ឋាភិបាលជប៉ុន(បានពង្រីក)កាន់តែធំ លទ្ធភាពនៃការទាក់ទាញទុនវិនិយោគមកពីក្រៅសម្រាប់ខេត្តពោធិ៍សាត់មានកាន់តែច្រើន។ កំពង់ឆ្នាំងបានមួយចំនួនធំហើយ តែពោធិ៍សាត់ក៏នៅមានសក្តានុពលច្រើនដែរ។ ពោធិ៍សាត់មិនមែនគ្រាន់តែសំដៅទៅលើវិស័យកាត់ដេរទេ អាចនឹងវិស័យផ្សេងៗទៀត ដូចជាការកែច្នៃដែលចេញពីវត្ថុធាតុដើមកសិកម្មដែលយើងមាន។
មិនអោយប្រាក់បៀវត្សអ្នកទីក្រុងនិងជនបទខុសគ្នាទេ
ចំណោទដែលយើងខិតខំដោះ គឺមិនអោយមានការខុសគ្នារវាងប្រាក់បៀវត្សទីក្រុងនិងជនបទទេ។ ខុសប្លែកពីប្រទេសដទៃ។ ប្រទេសដទៃ ខ្លះមាន ២តំបន់ ខ្លះមាន ៣តំបន់។ តំបន់ទីក្រុងប្រាក់ខែខ្ពស់ជាង តំបន់ជនបទប្រាក់ខែទាបជាង។ នៅកម្ពុជា ប្រាក់ខែគោល បើថា ២០០ដុល្លារ គឺ ២០០ដុល្លារមួយប្រទេសតែម្តង។ នេះជាចំណុចពិសេស។ ខ្ញុំទៅប្រទេសច្រើន ហើយប្រទេសជិតខាងនៅក្នុងតំបន់ ក៏មានការកំណត់ប្រាក់ខែខុសៗគ្នានៅតាមតំបន់។ កម្ពុជាយកចិត្តទុកដាក់ខ្លាំងណាស់លើបញ្ហានេះ ព្រោះបើមិនអញ្ចឹងទេអ្នកជនបទរត់សំដៅទៅនៅទីក្រុងដើម្បីរកការងារធ្វើ។ ក្មួយៗសាកល្បងពិនិត្យមើលថា បើសិនគ្មានរោងចក្រទេ តើពេលនេះក្មួយៗកំពុងតែធ្វើអី? ច្បាស់ណាស់មានចម្លើយ ២ ដែលអាចចេញមក។ ទីមួយគឺក្មួយៗកំពុងធ្វើចំណាកស្រុកទៅកាន់ខេត្តដទៃឬទីក្រុងភ្នំពេញតំបន់ដែលមានរោងចក្រ … និងចម្លើយទី២ ពេលនេះក្មួយៗកំពុងធ្វើស្រែចំការ ឬក៏ធ្វើសិប្បកម្ម ឬក៏ធ្វើការលក់ដូរតិចតួច ដូច្នេះពុំមានប្រាក់បៀវត្សដែលមានស្ថេរភាពទេ។
(៧) រក្សានិងពង្រីកការវិនយោគចាស់ លើកទឹកចិត្តការវិនិយោគថ្មី
យើងត្រូវខិតខំរួមគ្នាធ្វើកិច្ចការទាក់ទងនឹងរក្សារោងចក្រដែលយើងមាន។ រោងចក្រនេះ យើងផ្តល់លទ្ធភាពច្រើនដើម្បីឲ្យពួកគេបានពង្រីករោងចក្របន្ថែម ទុនរបស់គេដែលគេដាក់មកនេះ ប្រាក់ចំណេញរបស់គេ គេមិនដកទៅស្រុកវិញទេ។ ក្រុមហ៊ុនខ្លះអត់ដកទៅទេ គេពង្រីករោងចក្របន្ថែម។ យើងលើកទឹកចិត្តឲ្យពង្រីករោងចក្របន្ថែម។ ទន្ទឹមនឹងការវិនិយោគថ្មី យើងរក្សាការវិនិយោគចាស់ឲ្យបានល្អ ពង្រឹងឲ្យពួកគេឈរជើងនៅជាមួយយើង កុំឲ្យមានអ្នកណាដករោងចក្រចេញទៅរកកន្លែងផ្សេង។ ចំណុចពិសេសមួយដើម្បីកុំឲ្យគេចេញ គឺការរក្សាស្ថេរភាព សន្តិភាព និងស្ថេរភាពនយោបាយវាមានសារៈសំខាន់ខ្លាំង។ វាមានសារៈសំខាន់ផ្តល់សេចក្តីសុខឲ្យប្រជាពលរដ្ឋ វាមានសារៈសំខាន់ផ្តល់នូវការអភិវឌ្ឍសម្រាប់ជាតិយើង ដែលក្នុងនោះរួមមាន ការទាក់ទាញវិនិយោគទុនសម្រាប់មកបណ្តាក់ទុននៅក្នុងប្រទេសកម្ពុជារបស់យើងផង។
បង្កើតការងារប្រមាណ ៣០ម៉ឺន/ឆ្នាំ ឆ្លើយតបទៅអត្រាកំណើតប្រមាណ ៣៣ម៉ឺន/ឆ្នាំ
អញ្ចឹងយើងខំរក្សាចាស់ និងពង្រីកថ្មី បង្កើនថ្មី។ ជាគោលដៅដែលយើងត្រូវខិតខំដោះស្រាយការងារធ្វើក្នុងមួយឆ្នាំប្រមាណ ៣០ ម៉ឺននាក់ ព្រោះក្មេងដែលធំឡើងគ្រប់អាយុចូលទៅក្នុងទីផ្សារពលកម្មប្រមាណជាង ៣០ ម៉ឺននាក់ ក្នុងអត្រាផ្តល់កំណើត ៣៣ ម៉ឺននាក់ក្នុងមួយឆ្នាំ។ អញ្ចឹងក្នុង ៣៣ ម៉ឺននាក់ហ្នឹងមានមួយចំនួនគេក៏អាចធ្វើការមុខរបរផ្ទាល់ខ្លួន ប៉ុន្តែមួយចំនួនទៀតត្រូវការការងារធ្វើ។ ដូច្នេះហើយម្ខាងគឺត្រូវរក្សានូវសន្តិភាព ស្ថេរភាពនយោបាយ ដើម្បីធានាដល់ការអភិវឌ្ឍ ឯម្ខាងទៀតរាជរដ្ឋាភិបាលក៏ត្រូវពង្រឹងហេដ្ឋារចនាសម្ព័ន្ធទាំងទន់ទាំងរឹង។ រឹងដូចជាផ្លូវថ្នល់ ដូចជាកំពង់ផែ ដូចជាអាកាសយានដ្ឋាន ការផ្គត់ផ្គង់អគ្គិសនី។ ឯផ្នែកទន់ទាក់ទងនឹងការកសាងលិខិតបទដ្ឋានផ្លូវច្បាប់ ទាក់ទងជាមួយនឹងបញ្ហាបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីឲ្យយើងមានជំនាញកាន់តែខ្ពស់។
(៨) រោងចក្រភាគច្រើន ខ្មែរធ្វើមេការ ធ្វើកិច្ចការរដ្ឋបាល
ប្រហែលជាក្មួយៗមួយចំនួននៅចាំ ពិសេសគឺអ្នកនៅទីក្រុងភ្នំពេញ។ កាលទសវត្សរ៍ទី៩០ និងដើមសតវត្សរ៍ទី ២១ យើងមានជនជាតិបរទេសមករួមការងារជាមួយយើងច្រើនណាស់ ព្រោះយើងអត់មានជំនាញ។ បើយើងគ្មានជំនាញដល់អញ្ចឹង ថៅកែគាត់ត្រូវខាតលុយ។ គាត់ត្រូវជួលពលកម្មពីខាងក្រៅដើម្បីមកធ្វើកិច្ចការដែលយើងធ្វើមិនកើត។ ឥឡូវនេះភាគច្រើនរោងចក្ររបស់យើងនៅសល់អ្នកគ្រប់គ្រងជាជនបរទេសតិចណាស់ ហើយភាគច្រើនគឺខ្មែរធ្វើមេការ ធ្វើរដ្ឋបាលស្អីៗហ្នឹង។ អ្នកបច្ចេកទេសរបស់យើងបានជំនួសអ្នកបច្ចេកទេសដែលមកពីក្រៅ។ ពួកថៅកែគាត់ខាតបង់ ពេលដែលយកអ្នកបច្ចេកទេសពីក្រៅមក (ទៅលើ)សំបុត្រយន្តហោះ តម្លៃប្រាក់ឈ្នួលក៏ខ្ពស់។ ដល់យើងបណ្ដុះបណ្តាលបានធនធានមនុស្ស យើងក៏បានជំនួសអ្នកបច្ចេកទេសទាំងនោះ ហើយក៏បានទទួលបៀវត្សខ្ពស់ជាង មិនមែនត្រឹមតែ ២០០ ដុល្លារទេ អ្នកខ្លះមានរហូតដល់ ៣០០០ ដុល្លារក្នុងមួយខែ។ នេះជាចំណុចដែលយើងចង់បាន។ សង្ឃឹមថាយើងកំពុងដើរត្រូវទិសហើយ។
(៩) ការស្ទង់មតិ៖ រដ្ឋាភិបាលដើរលើផ្លូវត្រូវមានភាគរយខ្ពស់, អ្នកបោះឆ្នោតឲ្យហ៊ុនសែន ភាគច្រើនជាស្រ្តី
ការស្ទង់មតិចុងក្រោយបំផុត (ខ្ញុំមិនបង្ហាញទិន្នន័យទេ) ដែលកម្ពុជាបានធ្វើកាលពីខែមករា ឆ្នាំ២០២២ ខែតុលា ឆ្នាំ២០២២ ខែមករា ឆ្នាំ២០២៣ ខែមេសា ឆ្នាំ២០២៣ និងខែមិថុនា ឆ្នាំ២០២៣ ប៉ុន្មានថ្ងៃមុននេះ ទើបនឹងចេញ(លទ្ធផល)មក។ សំនួរអំពីការដើរត្រូវរបស់រាជរដ្ឋាភិបាលគឺមានភាគរយខ្ពស់ខ្លាំងណាស់។ ចំណុចដើរខុសគឺវានៅសេសសល់ ហើយមិនមែនជាការដើរខុសទេគឺវាជាភាពទន់ខ្សោយ។ ឧទាហរណ៍ទាក់ទងនឹងបញ្ហាគ្រឿងញៀន ទាក់ទងនឹងបញ្ហាអសកម្មមួយចំនួនក៏នៅមាន។ អញ្ចឹងយើងបានរកឃើញបញ្ហាទាំងនោះតាមរយៈការធ្វើការស្ទង់មតិ ហើយមិនមែនជនជាតិខ្មែរធ្វើទេ។ យើងបានជួលជនជាតិបរទេសមកធ្វើស្ងាត់ៗ នូវការស្ទង់មតិនេះ។ ខ្ញុំឲ្យតែប៉ុន្មាននាក់ទេបានឃើញ(អំពីលទ្ធផលនៃការស្ទង់មតិនោះ) រួចហើយយើងរកវិធីកែសម្រួលស្ងាត់ៗ រាប់ទាំងការស្ទង់មតិទៅលើបុគ្គលម្នាក់ៗ នៃមេដឹកនាំនៃបក្សនយោបាយនានា ក៏ដូចជាក្នុងគណបក្សប្រជាជនផងដែរ។ លទ្ធផលការស្ទង់មតិចេញមក មានចំណុចមួយល្អអញ្ចេះ អ្នកដែលបោះឆ្នោតឲ្យ ហ៊ុន សែន ភាគច្រើនជាស្រ្តី … នេះវាជារឿងមួយល្អ។ សម្លេងនេះមានច្រើនឆ្នាំហើយ។ គេកំណត់បែងចែកជាភេទ តើបុរសឬស្រ្តីបោះឆ្នោតឲ្យ ហ៊ុន សែន។ ស្រ្តីបោះឆ្នោតអោយ ហ៊ុន សែនច្រើនជាងគេ។ អរគុណ …។
បញ្ចុះមន្រ្តីពីថ្នាក់ជាតិ/គណបក្ស ឲ្យជួយថ្នាក់ក្រោមជាតិ
យើងធ្វើការស្ទង់មតិត្រឹមត្រូវ ហើយតាមរយៈនៃការស្ទង់មតិរកឃើញនូវចំណុចនោះ។ យើងក៏កែលម្អ។ ក៏ប៉ុន្តែសម្រាប់ខ្លួនយើងៗ ក៏ដឹងថាចំណុចខ្សោយវានៅកន្លែងណាដែរ បានជាយើងបញ្ចុះមន្រ្តីពីថ្នាក់ជាតិមកឲ្យជួយថ្នាក់ក្រោមជាតិ ជាផ្នែកខាងរដ្ឋាភិបាល ក៏ដូចជាខាងគណបក្សមកឈរជើងនៅនេះ។ នៅខេត្តនេះ នៅស្រុកភ្ជាប់គ្នានេះ គឺ កែវ រតនៈ នៅស្រុកក្រគរ ភ្ជាប់ទៅកណ្តៀង។ ឥឡូវភ្ជាប់ទូទាំងខេត្តហើយ។ ឯកឧត្តម ស៊ុយ សែម ជាមេនៅទីនេះ ក្នុងការជួយពង្រឹងទៅដល់ការងារ ទាក់ទងនឹងការអភិវឌ្ឍ។ នៅពោធិ៍សាត់នេះ កាលពីចុងឆ្នាំ ទៅមួយជុំវិញបឹងទន្លេសាប។ ខ្ញុំត្រូវដើរមួយជុំវិញបឹងទន្លេសាបតាំងពី សៀមរាប បន្ទាយមានជ័យ ទៅដល់បាត់ដំបង មកដល់ពោធិ៍សាត់ ហើយមកដល់កំពង់ឆ្នាំងរួចហើយចេញទៅកំពង់ធំ មួយជុំវិញហ្នឹងចែកស្រូវពូជទាំងអស់ រាប់ទាំងទៅដល់ខេត្តព្រៃវែងថែមទៀត ដើម្បីចែកស្រូវពូជ។
(១០) ចំនួនគោក្របីក្នុងប្រទេសមិនមានការថមថយទេ តែប្រជាពលរដ្ឋគាត់មិនប្រើប្រាស់សំរាប់ការភ្ជួររាស់
យើងមិនមែនមើលតែមួយមុខៗទេ អ្វីក៏ត្រូវមើលដែរ កសិកម្ម ឧស្សាហកម្ម សេវាកម្ម។ អ្វីដែលគួរឲ្យចាប់ចិត្តត្រង់នេះ ថ្ងៃមុនក្រសួងកសិកម្មបានធ្វើរបាយការណ៍អំពីល្បឿននៃការបង្កបង្កើនផល ព្រោះដល់ពេលខែនេះ តម្រូវឲ្យក្រសួងកសិកម្មរាយការណ៍ឲ្យនាយករដ្ឋមន្ត្រីប្រចាំសប្តាហ៍។ យើងភ្ជួររាស់បាន ១ លាន ២ សែនហិកតា ក្នុងនោះភ្ជួរដោយគោក្របីមានជាង ៤០០ ហិកតា។ អញ្ចឹងបានសេចក្តីថា ការប្រើប្រាស់គ្រឿងយន្តក្នុងវិស័យកសិកម្មនេះបានទៅមុខ រហូតទៅដល់ឥឡូវនេះ ពូភ័យថា ក្រែងលោនាំគ្នាប្រើគោយន្តទៅ ឈប់ប្រើគោមែនទែន។ ដល់ឈប់ប្រើគោមែនទែន អាហ្នឹងជួនកាលវាធ្វើឲ្យមានវិបត្តិដែរ វាអត់ជីធម្មជាតិ ឬក៏ខ្វះគោនៅក្នុងប្រទេស។ ប៉ុន្តែក្រសួងកសិកម្មបានរាយការណ៍ហើយ ចំនួនគោក្របីក្នុងប្រទេស មិនមានការថមថយគួរឲ្យបារម្ភនោះទេ គ្រាន់តែប្រជាពលរដ្ឋគាត់មិនប្រើប្រាស់នូវការភ្ជួររាស់ដូចកាលពីពេលមុន គាត់ប្រើប្រាស់គ្រឿងយន្តក្នុងវិស័យកសិកម្ម ជំនួសឲ្យការប្រើគោក្របី។
កសិកម្មនៅសល់តែ ២១,៥%, ឧស្សាហកម្មកើនឡើងដល់ ៣៨% រួមចំណែកក្នុងផសស
ការដកស្ទូងទៀតសោត គាត់លែងស្ទូងហើយ គាត់ព្រោះយកតែម្តង … គាត់មានម៉ាស៊ីនស្ទូងទៀត។ ដល់ទៅពេលច្រូត គាត់មានម៉ាស៊ីនច្រូតទៅទៀត។ អញ្ចឹងទេ ឥឡូវវាមិនមែនទៅជាកសិករកាន់កណ្តៀវទៀតឯណា។ កសិកម្មរបស់យើងនៅសល់ត្រឹមតែ ២១,៥% ទេ គ្របដណ្តប់ទៅលើផលិតផលសរុប ក្នុងពេលដែលឧស្សាហកម្មបានកើនដល់ ៣៨% ហើយមាននិន្នាការកើនឡើង ជាមួយនឹងសេវាកើនឡើង ក្នុងពេលដែលផ្នែកវិស័យកសិកម្មមានការធ្លាក់ចុះ។ ការធ្លាក់ចុះនេះមិនមែនធ្លាក់ចុះអំពីសមត្ថភាពចិញ្ចឹមទេ គ្រាន់តែធ្លាក់ចុះនៃចំណែកនៃការកើនឡើងខាងសេដ្ឋកិច្ច ដោយទំហំឧស្សាហកម្មកាន់តែធំ សេវាកាន់តែធំ។ ពីមុនកសិកម្មគ្របដណ្តប់ជាង ៨០% ប៉ុន្តែយើងខ្វះអង្ករទទួលទាន។ ឥឡូវកសិកម្មយើងនៅសល់តែ ២១% ជាង ប៉ុន្តែយើងសល់អង្ករជាង ៤ លានតោន សម្រាប់ការនាំចេញ ហើយអង្កររបស់យើងនាំចេញទៅ ៧៣ ប្រទេសនៅខាងក្រៅ។ ដូចជាជប៉ុន កសិកម្មនៅប្រទេសជប៉ុនអត់ដល់ ១% ទេ ប៉ុន្តែជប៉ុនមិនគ្រាន់តែចិញ្ចឹមប្រជាពលរដ្ឋខ្លួនឯងបានទេ តែជប៉ុនបាននាំចេញនូវផលិតផលកសិកម្មរបស់ជប៉ុនចេញក្រៅ។ សឹងតែទូទាំងពិភពលោកមានម្ហូបជប៉ុន រាប់ទាំងក្រូចដែលខ្ញុំកំពុងស៊ីរាល់យប់។ យប់ណាក៏មិនតិចជាង ៦ ផ្លែដែរ បានដេកបាន។ ក្រូចជប៉ុនមានចំណុច មួយគឺបើទទួលទានក្រូចជប៉ុនពេលយប់ ព្រលឹមឡើងស្រកគីឡូ។ វាចម្លែកអញ្ចេះ។ ប៉ុន្តែប្រយ័ត្នទិញឲ្យត្រូវប្រភពហ្នឹង ខ្ញុំរកឃើញប្រភេទហ្នឹង ហើយគេយកមកលក់នៅសិង្ហបុរី។
(១១) មហិច្ឆតាចង់ផ្គត់ផ្គង់អង្ករឆ្ងាញ់ទៅសិង្ហបុរី
ថ្ងៃមុនទៅសិង្ហបុរី ចង់ដឹងអំពីសិង្ហបុរីទទួលការផ្គត់ផ្គង់ពីណា? សិង្ហបុរីអត់មានដីសម្រាប់ដាំដុះអីទេ។ សិង្ហបុរីប្រទេសរបស់គាត់ គឺមានចំនួនមនុស្សរាប់លាននាក់ ដូច ៥-៦ លាននាក់ដែរ ប៉ុន្តែទំហំនៃប្រទេសសិង្ហបុរីមានប្រហែលជាធំជាងទីក្រុងភ្នំពេញបន្តិចប៉ុណ្ណឹងតែសិង្ហបុរីទទួលទេសចរណ៍រាប់សិបលាននាក់ ក្នុងមួយឆ្នាំៗ។ ដូច្នេះតម្រូវការក្នុងការផ្គត់ផ្គង់ទៅប្រទេសសិង្ហបុរីខ្ពស់ណាស់។ អញ្ចឹងខ្ញុំឲ្យអគ្គរដ្ឋទូតឆ្លើយតបឲ្យខ្ញុំថា តើការផ្គត់ផ្គង់ឲ្យសិង្ហបុរីចេញមកពីណាខ្លះ? ព្រោះបើថា ឆាផ្ទីឲ្យយើងស៊ី គឺផ្ទីហ្នឹងផ្ទីស្រស់តែម្តង បើថាត្រកួនហ្នឹងត្រកួនស្រស់តែម្តង … អញ្ចឹងទេ អគ្គរដ្ឋទូតខ្មែរនៅសិង្ហបុរីប្រាប់មកខ្ញុំថា គេសិក្សាហើយ ភាគច្រើនគឺម៉ាឡេស៊ីផ្គត់ផ្គង់ជាបន្លែ បន្ទាប់ទៅគឺមានអ្នកផ្គត់ផ្គង់ផ្សេងទៀត ចេញមកពីជប៉ុនក៏មាន ចេញមកពីចិនដីគោកក៏មាន ចេញមកពីថៃក៏មាន ឥណ្ឌូនេស៊ីក៏មាន ចេញទៅពីវៀតណាមក៏មានផ្គត់ផ្គង់ឲ្យសិង្ហបុរី។
ជាគោលដៅ ខ្ញុំចង់បានធ្វើយ៉ាងម៉េចឲ្យកម្ពុជាអាចផ្គត់ផ្គង់ទៅសិង្ហបុរីជាអង្ករឆ្ងាញ់ ដែលមុននោះខ្ញុំធ្លាប់ទស្សនកិច្ចនៅសិង្ហបុរីខ្ញុំក៏ដើរទៅមើលកន្លែងដែលមានអង្ករលក់នៅសិង្ហបុរី ក៏ប៉ុន្តែមហិច្ឆតារបស់ខ្ញុំមិនមែនគ្រាន់តែចង់ឲ្យប្រជាជនសិង្ហបុរីទទួលទានអង្កររបស់កម្ពុជានោះទេ ចង់ឲ្យអ្នកទេសចរណ៍សិង្ហបុរីទៅនោះទៀត ព្រោះអង្ករយើងអង្ករលេខមួយ។ យើងត្រូវរកវិធី។ ខ្ញុំចង្អុលប្រាប់ទូតថា លោកទូតឯងត្រូវធ្វើ ទូតបច្ចុប្បន្នត្រូវធ្វើសេដ្ឋកិច្ចទាំងអស់ បើទូតមិនចេះធ្វើសេដ្ឋកិច្ច មិនបាច់ចាត់ឲ្យទៅធ្វើទូតទេ។ រឿងសេដ្ឋកិច្ចនាំមុខទាំងអស់។ ត្រូវចាំ បើកាលណាប្រទេសហ្នឹងមានទំនាក់ទំនងល្អសេដ្ឋកិច្ចជាមួយគ្នា ទំនាក់ទំនងខាងនយោបាយក៏មានទំនាក់ទំនងល្អជាមួយគ្នា។
(១២) ផ្គត់ផ្គង់អគ្គិសនីទៅសិង្ហបុរីតាមបាតសមុទ្រនិងផ្លូវគោក, ជើងហោះហើរសិង្ហបុរីនាំទេសចរមកកម្ពុជា
យើងបានចុះហត្ថលេខារួចហើយជាមួយនឹងសិង្ហបុរីអំពីការផ្គត់ផ្គង់អគ្គិសនីតាមបាតសមុទ្រ។ យើងតភ្ជាប់ពីឡាវនាំភ្លើងមកកម្ពុជាក៏មានភ្លើង ហើយទម្លាក់ក្នុងបាតសមុទ្រឆ្លងកាត់វៀតណាមបន្តិច ឆ្លងកាត់ម៉ាឡេស៊ី។ ខ្ញុំបានលើកជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ហើយវៀតណាមខ្ញុំក៏បានលើកជាមួយនាយករដ្ឋមន្រ្តីវៀតណាមរួចហើយ។ សិង្ហបុរីកំពុងមានតម្រូវការអគ្គិសនី ១០០ មេហ្គាវ៉ាត់ ដែលទៅតាមផ្លូវគោក ផ្គត់ផ្គង់តភ្ជាប់ពីកម្ពុជាចូលថៃ ចេញពីថៃចូលម៉ាឡេស៊ី ចេញពីម៉ាឡេស៊ីទៅសិង្ហបុរីតែម្តង។ បើយើងមានការតភ្ជាប់គ្នាបែបនេះ ទំនាក់ទំនងរវាងយើងជាមួយសិង្ហបុរីក៏មានការល្អប្រសើរ។ ឥឡូវយន្តហោះកម្ពុជានិងសិង្ហបុរីគឺពេញៗ ហើយកម្ពុជាទៅសិង្ហបុរីច្រើនជាងអ្នកសិង្ហបុរីមកកម្ពុជា។ សិង្ហបុរីគាត់បាននាំមកនូវអ្នកទេសចរណ៍ យន្តហោះគាត់ពេញៗដោយអ្នកទេសចរណ៍។ យន្តហោះធំៗមកចុះនៅសិង្ហបុរីរួចហើយតជើងហោះហើរមកភ្នំពេញ មកសៀមរាប។ ប្រជាជនខ្មែរយើងទៅពិនិត្យសុខភាព ព្យាបាលជំងឺនៅសិង្ហបុរីច្រើនដែរ ហើយអ្នកទៅទិញទំនិញនៅសិង្ហបុរីក៏ច្រើនដែរ។ ខ្ញុំនិយាយពីនេះបន្តិចពីនោះបន្តិចជាផ្នែកមួយនៃការគិតគូរទាក់ទងនឹងការអភិវឌ្ឍប្រទេសជាតិ។
(១៣) ផ្ដល់ថវិកាបន្ទាន់បំពាក់សម្ភារបន្ថែមដល់កងទ័ពនៅម៉ាលីនិងអាហ្វ្រិកកណ្ដាល
រួមគ្នាការពារសន្តិភាពដើម្បីធានាការអភិវឌ្ឍរបស់ប្រទេស។ មិនទុកឲ្យអានុភាពប្រតិកិរិយាណា ទោះបីអសិរពិសយ៉ាងណាក៏ដោយ បំផ្លាញសន្តិភាពនេះបានទេ ទោះបីដោយតម្លៃណាក៏ដោយ … យើងត្រូវតែការពារនូវសន្តិភាពនេះឲ្យបាន។ បើការពារសន្តិភាពមិនបាន កុំនិយាយទៅដល់ការអភិវឌ្ឍ និយាយពីរឿងត្រៀមស្លាប់ ត្រៀមរបួស និងត្រៀមភ្លើងឆេះផ្ទះទៅ។ ខ្ញុំបានផ្តល់ថវិកាបន្ទាន់សម្រាប់កម្លាំងរបស់យើងនៅម៉ាលី នៅអាហ្វ្រិកកណ្តាល។ ប្រទេស ២ នេះរងហានិភ័យ។ ទាមទារឲ្យយើងបំពាក់សម្ភារបន្ថែមសម្រាប់កងទ័ពដែលកំពុងឈរជើងនៅខាងក្រៅ។ ស៊ូដង់ខាងត្បូងវាយគ្នា … តែសំណាងល្អត្រង់ថានាយទាហានសង្កេតការណ៍របស់យើងអត់នៅ Khartoum ទេ។ យើងក៏បានជម្លៀសពលរដ្ឋយើងដែលទៅរៀននៅទីនោះ ឲ្យត្រឡប់មកកាន់ប្រទេសវិញរួចរាល់អស់ហើយ។ អ្នកទាំងនោះនៅត្បូងឃ្មុំ សិក្សានៅប្រទេសស៊ូដង់។ គាត់ក៏បានត្រឡប់មកប្រទេសវិញ តាមរយៈជំនួយរបស់ម៉ាឡេស៊ី ជំនួយរបស់ Arabia Saudi និងជំនួយខាងផ្នែកសាលានៅទីនោះ ដើម្បីបញ្ជូនសិស្ស និស្សិតរបស់យើង ត្រឡប់មកដល់កម្ពុជាវិញ។
(១៤) រោងចក្រជាសហគមន៍សុខសាន្ត, កែវ រតនៈ ដោះស្រាយបញ្ហាតាមរោងចក្រ
ចង់ឲ្យរោងចក្រមួយៗក្លាយទៅជាសហគមន៍សុខសាន្តមួយ។ តាមខ្ញុំទទួលព័ត៌មានជាបន្តបន្ទាប់ អ្នកខេត្តពោធិ៍សាត់នេះមានសំណាងណាស់ កម្មករ/ការិនី។ ដោយសារអ្វី? កែវ រតនៈ គាត់ចុះតាមរោងចក្រដោះស្រាយបញ្ហាអត់រង់ចាំក្រសួងការងារនិងមន្ទីរការងារទេ។ នៅទីនេះ ខេត្តពោធិ៍សាត់ដោះស្រាយល្អជាងគេ។ ខ្ញុំហ៊ាននិយាយអញ្ចឹង ហើយសុំបន្តការងារហ្នឹងបន្តទៅទៀត។ យើងត្រូវធ្វើឲ្យរោងចក្រជាសហគមន៍សុខសាន្តមួយ ដែលវាជាផ្នែកមួយនៃការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព។ កុំឲ្យរោងចក្រយើងក្លាយទៅជាកន្លែងប្រើប្រាស់គ្រឿងញៀន ក្លាយទៅជាកន្លែងចែកចាយគ្រឿងញៀន ក្លាយទៅជាកន្លែងមានបងតូចបងធំ កាប់ចាក់គ្នា ក្លាយទៅជាកន្លែងប្រើប្រាស់អំពើហឹង្សា រហូតទៅដល់ឥឡូវការរីករាលដាលថ្មីនៃជំងឺអេដស៍។ យើងត្រូវតែមានវិធានការការពារ ហើយថ្ងៃនេះចំនួនកើននៃអ្នកឆ្លងកូវីដ-១៩ បានកើនដល់ ១៦ នាក់ ដែលប៉ុន្មានថ្ងៃមុនគឺជួនកាលថ្ងៃខ្លះទទេ ថ្ងៃខ្លះមួយ ថ្ងៃខ្លះពីរ។
ប៉ុន្តែពូមិនខ្លាចឆ្លងទេ បើសិនជាក្មួយៗឆ្លងជំងឺកូវីដ-១៩ ចាត់ទុកថាឆ្លងពីពូទៅចុះ ព្រោះពូក៏ធ្លាប់កើតកូវដី-១៩ រួចទៅហើយៗ … គេរកឃើញថាឯងកើតកូវីដ-១៩ ទៅហើយ ប៉ុន្តែវាអត់ធ្វើទុក្ខអ្វីសោះ ត្រឡប់មកវិញ ពេលហ្នឹងនៅប្រទេសឥណ្ឌូនេស៊ី នៅកោះបាលី ទៅដល់គេធ្វើតេស្ត។ ស្រាប់តែព្រលឹមឡើង យើងស្លៀកពាក់ត្រៀមទៅប្រជុំហើយហ្នឹង គេថាកូវីដ-១៩ ទៅហើយ។ អញ្ចឹងធ្វើម៉េច យើងជាប្រធានអាស៊ាន បើឲ្យថ្នាក់ទាបចូលក៏មិនកើត។ ដោយអ្នកទៅជាមួយមានហានិភ័យឆ្លងដល់មេដឹកនាំដទៃទៀត រាប់ទាំងប្រធានាធិបតីចិនក៏នៅហ្នឹង ប្រធានាធិបតីអាមេរិក ដែលទើបទៅពីកម្ពុជាក៏នៅហ្នឹង ប្រធានាធិបតីបារាំងក៏នៅហ្នឹង ព្រោះប្រជុំ G20 នោះ មេដឹកនាំប្រទេសអ្នកមានៗប៉ុន្មាននៅហ្នឹងទាំងអស់ អញ្ចឹងទេ មានតែមកប្រទេស។ មកដល់ប្រទេស ចុះតែពីកប៉ាល់ហោះមក វាយកូនហ្គោល។ កូវីដ-១៩ វាយកូនហ្គោលបាន បែកញើសយ៉ាងស្រួល។ វាអត់មានស្អីទេ ប៉ុន្តែយើងត្រូវតែចេះការពារខ្លួន។
លទ្ធិ ម៉ាក្ស លេនីន៖ មានថៅកែ ទើបមានកម្មករ, ខ្លួនថាធ្វើតាមលេនីន តាមពិតធ្វើខុសពីលេនីនដាច់
ថៅកែត្រូវយកចិត្តទុកដាក់ជាមួយនឹងសុខទុក្ខរបស់កម្មករ ហើយកម្មករមានសុខភាពល្អ ក៏ធ្វើការងារបានល្អ អត្ថប្រយោជន៍បានទាំងអស់គ្នា។ ពិតហើយថៅកែចំណេញច្រើនជាង ក៏ប៉ុន្តែយើងត្រូវឃើញអញ្ចេះ បើអត់មានថៅកែទេ វាអត់មានកម្មករដែរ។ និយាយពីរឿងលេនីនបន្តិចទៅចុះ។ អ្នកធ្វើ(ការងារផ្នែកមនោគមវិជ្ជា)ក្រោយ(មក)ថា “លទ្ធិ ម៉ាក្សលេនីន អាក្រក់” ប៉ុន្តែខ្លួនឯងទេដែលធ្វើខុស។ ខ្ញុំបានអានសៀវភៅ ការស្រាវជ្រាវទាក់ទងនឹងគោលនយោបាយថ្មីរបស់ លេនីន។ លេនីន និយាយថាបើគ្មានវណ្ណៈនាយទុន កម្មករនឹងជួបការលំបាក។ លេនីនចង់ចង្អុលបង្ហាញថា បើមានពួកថៅកែពួកនាយទុន ពួកនាយទុនកសាងរោងចក្រ ទើបមានកម្មករ ប៉ុន្តែប្រទេសកុម្មុយនីស្តកាលពីជំនាន់មុន រំលាយចោលវណ្ណៈនាយទុនទាំងអស់។ អ្វីៗសុទ្ធតែរដ្ឋទាំងអស់។ ខ្លួនឯងធ្វើខុសទ្រឹស្តី លេនីន ហើយទៅបន្ទោស លេនីន។ គាត់ស្លាប់បាត់ហើយ យកគោលនយោបាយសេដ្ឋកិច្ចថ្មីរបស់លេនីន យកមកមើល គាត់និយាយចំណុចហ្នឹងច្បាស់ណាស់ ខ្ញុំនៅចងចាំច្បាស់ទៅលើចំណុចនេះ។
ថៅកែនិងកម្មករ គូជីវិតមិនអាចខ្វះគ្នាបាន, មានបញ្ហាត្រូវដោះស្រាយដោយសន្តិវិធីឲ្យបានឆាប់រហ័ស
ដូចគ្នាដែរ បើថៅកែគាត់រឹងដៃរឹងជើង ប្រាក់ចំណេញខ្ពស់ គាត់ត្រូវតែចែកទៅជាអត្ថប្រយោជន៍សម្រាប់កម្មករ។ ប៉ុន្តែផ្ទុយទៅវិញ ថៅកែបើសិនអត់មានកម្មករទេ ខ្លួនគ្រាន់តែជាម្ចាស់ឃ្លាំងទេ មិនមែនម្ចាស់រោងចក្រទេ ព្រោះអាហ្នឹងគ្រាន់តែដាក់ម៉ាស៊ីនដេរ ឬម៉ាស៊ីនស្អីៗផលិត។ អញ្ចឹងគ្រាន់តែជាម្ចាស់ឃ្លាំងនៃរោងចក្រខ្សែកាប្លិ៍ ឬក៏ខាងផ្នែកវិស័យកាត់ដេរ គ្រាន់តែជាម្ចាស់ឃ្លាំង។ អញ្ចឹងបានយើងទាំងពីរត្រូវតែចាប់ដៃគ្នាឲ្យជាប់ ជាគូជីវិតដែលមិនអាចខ្វះគ្នាបានទេ។ ថៅកែត្រូវការកម្មករ កម្មករត្រូវការថៅកែ។ ដូច្នេះហើយបានជាមានបញ្ហាអ្វីកើតឡើងត្រូវតែដោះស្រាយជាមួយគ្នាដោយសន្តិវិធី ហើយធ្វើឲ្យបានឆាប់បំផុត។
កុំពឹងពាក់លើសហជីពជ្រុលហួស ត្រូវពឹងពាក់លើរដ្ឋអាជ្ញាធរ/រដ្ឋបាលការពារសិទ្ធិកម្មករ
ខ្ញុំបាននិយាយជាមួយ កែវ រតនៈ ថា ពេលនេះកម្មករយើងរឿងបញ្ហាបាតុកម្មដំឡើងបៀវត្សរ៍មិនមែនជាចំណុចក្តៅទេ តែអ្វីដែលជាចំណុចក្តៅ គឺការពារសិទ្ធិកម្មករ ហើយកុំពឹងពាក់ទៅលើសហជីពជ្រុលហួស ត្រូវពឹងពាក់ទៅលើរដ្ឋបាល ការពារសិទ្ធិរបស់កម្មករ ដើម្បីអនុវត្តឲ្យបានត្រឹមត្រូវ មិនមែនជាកាតព្វកិច្ចដាច់ដោយឡែករបស់ពួកសហជីពទេ គឺយើងជាអាជ្ញាធរ។ ឥឡូវថាបោះនៅឃុំ នៅស្រុកក្រគរ ចៅហ្វាយស្រុកក្រគរត្រូវឲ្យស្គាល់រោងចក្រនេះឲ្យច្បាស់ រួចហើយខេត្តត្រូវតែ នៅនេះឃុំស្នាអន្សា ហើយនៅក្នុងស្រុកក្រគរ មានរឿងអ្វី យើងចុះដោះស្រាយសម្រួលជាមួយថៅកែ សម្រួលជាមួយកម្មករ កុំចាំរឿងរីកធំ។ សិទ្ធិកម្មករត្រូវបានយកចិត្តទុកដាក់ ប្រាក់បៀវត្សវាជារឿងមួយហើយ។ សូមជម្រាបក្មួយៗ ពេលកូវីដ-១៩ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អត់បានឡើងប្រាក់ខែទេ ២០២១ ក៏អត់ ២០២២ ក៏អត់។ ២០២៣ បានឡើង ហើយក៏ត្រៀមសម្រាប់ឡើងនៅឆ្នាំ២០២៤ ដែលទើបនឹងចុះហត្ថលេខាប៉ុន្មានថ្ងៃមុននោះ សម្រាប់គម្រោងថវិកាឆ្នាំ២០២៤ ដែលមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធនឹងត្រូវបានទទួលការឡើងបៀវត្សរ៍បន្ថែម។ ក្នុងពេលដែលមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អត់បានឡើងបៀវត្សរ៍នៅឆ្នាំ២០២១ ២០២២ កម្មករ/ការិនីបានឡើង ទោះបីតិចក៏ដោយ។
បើកាលណាកម្មករមានច្រើន ផលិតកម្មក្នុងស្រុករបស់យើងមានច្រើន គឺប្រទេសនោះគឺរីកលូតលាស់។ ដូចជានៅក្នុងឧទាហរណ៍ ១៩៩៧ យើងមានរោងចក្រត្រឹមតែ ៦៤រោងចក្រទេ ផ្នែកកាត់ដេរ ជាមួយកម្មករប្រមាណ ៨ម៉ឺននាក់។ ប្រាក់ខែពេលនោះ មានតែ ៤០ដុល្លារទេ។ ឥឡូវប្រាក់ខែអប្បបរមារបស់ក្មួយៗជាង ២០០ដុល្លារហើយ។ ក្មួយៗត្រូវដាក់ចេញជាចំណុច បើគេបិទរោងចក្រភ្លាម តើអ្នកណាខាតបង់មុនគេ? គឺកម្មករអត់មានការងារធ្វើ ត្រូវវិលត្រឡប់ទៅរកការធ្វើស្រែវិញ។ ជួនកាល ស្រែហ្នឹងលក់ឱ្យគេបាត់អស់ទៀត … រឿងដែលយើងបានដោះស្រាយកន្លងទៅនេះ សូមក្មួយៗក្ដាប់វាឱ្យជាប់។ ឯកឧត្តម អ៊ិត សំហេង បានអាននូវរបាយការណ៍អំពីការប្រៀបធៀបមុនពេលជួបនិងក្រោយការជួប។ ពូចាប់ផ្ដើមជួបតាំងពីឆ្នាំ២០១៧ ២០១៨ រហូតដល់ឆ្នាំ ២០១៩ ក៏មកជួប។ ឥឡូវអ្នកដែលធ្លាប់ជួបកាលពីឆ្នាំ២០១៩ នៅសល់ប៉ុន្មាននាក់នៅទីនេះ សូមលើកដៃ? នៅច្រើនដែរតើ។ អ្នកមានផ្ទៃពោះ កាលពីឆ្នាំ២០១៩ មិនទាន់រៀបការផងទេ កាលហ្នឹងនៅក្រមុំ? មើលអ្នកណារៀបការក្រោយឆ្នាំ២០១៩ សូមលើកដៃ ទាំងអ្នកមានផ្ទៃពោះ និងអ្នកអត់មានផ្ទៃពោះ? មួយឆ្នាំប៉ុន្មានរោងទៅ។ ឥឡូវខែភ្លៀងធ្លាក់ហើយ នៅតែសម្រុកការទៀត។ មិនទាន់ចូលវស្សាទេ។
រៀបចំបុណ្យឯករាជ្យជាតិនិងបុណ្យអុំទូកឱ្យធំ
សូមបញ្ជាក់ទុកជាមុនដែរ ឆ្នាំនេះនឹងត្រូវធ្វើបុណ្យអុំទូកធំនៅទីក្រុងភ្នំពេញ។ បុណ្យធំៗនៅចុងឆ្នាំនេះមាន២៖ ទី១ បុណ្យឯករាជ្យជាតិ ខួបលើកទី ៧០ឆ្នាំ ត្រូវតែធ្វើធំ។ ទី២ បុណ្យអុំទូក ត្រូវតែធ្វើធំ ព្រោះយើងខានធ្វើ ឆ្នាំទៅយើងអត់បានធ្វើឯណា ដោយសារជាប់ប្រជុំអាស៊ាន រហូតដល់មនុស្សមួយចំនួនគេថា រដ្ឋាភិបាលខ្វះលុយ … ប្រមុខរដ្ឋប្រមុខរដ្ឋាភិបាលប្រទេសច្រើនណាស់មកចូលរួមប្រជុំ។ យើងត្រូវតែទទួលបន្ទុក។ ខុសត្រូវគ្នាប៉ុន្មានថ្ងៃ ដូច្នេះយើងរែកមិនរួចទេ។ ឆ្នាំនេះត្រៀមទៅ។ នៅណេះ រាំងទិល របស់ ស៊ុយ សែម អាហ្នឹងលឿន ចុះបើខ្លួនអ្នកទន្លេសាបស្រាប់ហើយ អុំទូកយឺតម៉េច។ ត្រៀមទូកប្រណាំង ប្រាប់ទៅទូទាំងប្រទេស។ ឆ្នាំហ្នឹង គឺអុំទូកធំនៅទីក្រុងភ្នំពេញ។ បុណ្យឯករាជ្យជាតិក៏ត្រូវធ្វើធំ ព្រោះជាខួប ៧០ឆ្នាំនៃបុណ្យឯករាជ្យជាតិ។ អញ្ចឹងឆ្នាំនេះ ស៊ីហ្គេមក៏ធំ ប៉ារ៉ាហ្គេមក៏ធំ អង្គរសង្រ្គាន្តក៏ធំ បុណ្យឯករាជ្យជាតិក៏ធំ បុណ្យអុំទូក សំពះលោកខែ បណ្ដែតប្រទីបក៏ធំ ត្រូវលេងតែម្ដង។
(១៥) អ្នកសូមទោសដើម្បីបោកប្រាស់ នឹងមិនរួចខ្លួនពីទោសទណ្ឌទេ
គេសប្បាយលាន់ ឯងសុទ្ធតែថាអញ្ចេះអញ្ចុះ។ ឥឡូវឃើញមានបញ្ជូនសារមកឱ្យខ្ញុំ។ ខ្ញុំបានប្រាប់ថា បើចង់ឱ្យខ្ញុំលើកលែងទោស អ្នកឯងត្រូវផ្ដាច់ខ្លួនចេញពីអាចង្រៃហ្នឹង។ ខ្ញុំបានផ្ញើសារទៅឱ្យតាមប្រធានគណបក្សនយោបាយមួយថាឱ្យប្រាប់ទៅមនុស្សហ្នឹង “បើអ្នកឯងគ្រាន់តែបោកប្រាស់ខ្ញុំ អ្នកឯងក៏មិនរួចខ្លួនដែរ”។ ក្នុងចំណោមសំណុំរឿង ៥ លើកលែងទោសបានតែ ១ទេ សល់ ៤ទៀត”។ លើកលែងទោសហើយ យើងដកដីកាចាប់ខ្លួន ហើយទុកសំណុំរឿងនៅមួយកន្លែង។ ធ្វើមិនដឹងមិនឮ។ ប៉ុន្តែបើអ្នកឯងហ៊ានក្បត់នឹងការសន្យាជាមួយខ្ញុំ អ្នកគិតមើលទៅផលបានទៅលើអ្នកណា? ពេលហ្នឹង អ្នកឯងអត់នៅក្រៅប្រទេសទៀតទេ អ្នកឯងចូលមកក្នុងស្រុកហើយ។ អញ្ចឹងទេ អ្នកឯងក៏ចេញទៅក្រៅវិញអត់រួចដែរ។ នៅខាងក្រៅ អ្នកឯងនិយាយព្រហើនបាន តែបើចូលក្នុងស្រុក ព្រហើនមិនបានទេ។ ការកាន់អំណាចវាដូច្នោះ។ បើការកាន់អំណាចមិនប្រើអំណាច ស្មើនឹងអត់អំណាច។ មិនឱ្យអ្នកឯងរញ៉ីរញ៉ៃទេ។
(១៦) ដ្រូនមកពីណាក៏ដោយ តែចូលដីខ្មែរ នឹងបាញ់កម្ចេចចោល
យប់មិញ ក៏មិនមានដ្រូន (drone) មកទៀតទេ។ ដល់ដាក់កាំភ្លើងផ្គុំ រួចហើយប្រកាសយកមែនទែន បង្ហាញកម្លាំងទ័ព បង្ហាញកម្លាំងអាវុធ អត់ហ៊ានចូលមកដែរ។ ចេះតែស្ដាប់ ចាំមើល។ ត្បិតអគ្គបញ្ជាការទ័ពឡើងទៅផ្ទាល់។ អគ្គបញ្ជាការទ័ពផង នាយសេនាធិការចម្រុះផង មេបញ្ជាការជើងគោកស្ដីទីផង និងអគ្គបញ្ជាការរង ហើយជាមេបញ្ជាការកងអង្គរក្ស ដែលប្រើកម្លាំងទ័ពច្រើនជាងគេក៏ឡើងទៅផង។ ឥឡូវទ័ពរាប់ពាន់នាក់នៅហ្នឹង ចាំមើលនិងបាញ់ទម្លាក់ពួកហ្នឹងម្ដង កុំឱ្យវាព្រហើនហោះចូលដីខ្មែរ។ មិនថារបស់អ្នកណាទេ ឱ្យតែចូលដីខ្មែរគឺបាញ់។ ប្រាប់ទុកឱ្យហើយ។ ប៉ុន្តែ ២យប់(មិនឃើញហោះចូល) ពីមុនហ្នឹងគឺថាបងៗស្លូតពេក (ហោះចូល)មកអញ្ចឹង យក CKC បាញ់ជន្លលេងអញ្ចឹងទៅ។ អត់ទេ! បាញ់ទម្លាក់។ យើងមានមធ្យោបាយសម្រាប់បាញ់ទម្លាក់ដ្រូនហ្នឹង។
រោងចក្រអនុវត្តការណែនាំទទួលយកជនពិការធ្វើការក្នុងអត្រា ១% សំរាប់វិស័យឯកជន
យើងដើរដោះស្រាយបញ្ហាមិនមែនដើរត្រឹមតែបានដើរនោះទេ។ ខ្ញុំអរគុណណាស់ ខ្ញុំបានឃើញការសម្ភាសន៍ពីម្សិលនៅស្រុកអង្គស្នួល (មាន)កម្មការិនី ៣-៤នាក់ ជិះរទេះថៅកែយល់ព្រមឱ្យចូលធ្វើការ។ អញ្ចឹងបានជាមានសំណូមពរលើកឡើងអំពីការសុំឱ្យកម្មករ/ការិនីដែលមានពិការភាពបានចេញមុន ១៥នាទី។ ក្នុងហ្នឹង តើមានកម្មករ/ការិនីដែលពិការឬអត់? រោងចក្រខ្លះ គឺបានទទួលយកកម្មករ/ការិនីជាជនពិការ ប៉ុន្តែក៏នៅមានរោងចក្រខ្លះមិនទាន់យកដែរ។ សុំជួយទទួលយកជនពិការ ដែលយើងបានដាក់ជាសូចនាករថារដ្ឋត្រូវយក ២% នៃចំនួនបុគ្គលិក ឯវិស័យឯកជនត្រូវជួយយក ១%។ ឧទាហរណ៍ បុគ្គលិក ១០០នាក់ រដ្ឋត្រូវយក ២នាក់ និងកម្មករ ១០០នាក់ ត្រូវយក ១ នាក់ ឬបើ ១០០០នាក់ ត្រូវយក ១០នាក់។ ខ្ញុំសប្បាយរីករាយនៅពេលដែលបានឃើញថា BTV គឺធ្វើបទសម្ភាសន៍នោះ ហើយផ្សាយចេញតាមអនឡាញ បន្ទាប់ទៅផ្សាយតាមទូរទស្សន៍។ មានមួយនោះខូចជើងម្ខាងខូចដៃម្ខាងនៅសល់តែដៃម្ខាងទេ គេឱ្យធ្វើការ។ ប្រាក់ខែដូចគេដូចឯង។ ទទួលបានអត្ថប្រយោជន៍រាប់ទាំងអត្ថប្រយោជន៍ថ្មី ដែលយើងផ្ដល់ឱ្យនេះសម្រាប់ការចេញមុនម៉ោង ១៥នាទី។
អត្ថប្រយោជន៍ថ្មីសំរាប់ស្រ្ដីមានផ្ទៃពោះ គឺឈប់ ៣ខែ ទទួលបានប្រាក់ខែ ១២០% និងចេញមុន ១៥នាទី
ក្មួយៗ ស្រ្ដីមានផ្ទៃពោះ កាលពីមុនជួបគ្នាជុំទី១ គឺបានត្រឹមតែឈប់សម្រាក ៣ខែ ជាមួយនឹងប្រាក់បៀវត្ស ៥០ភាគរយ។ ថ្ងៃនេះក្មួយៗមានប្រាក់បៀវត្ស ២០០ដុល្លារ។ បើ(អនុវត្តនយោបាយចាស់) ពេលឆ្លងទន្លេ (ចំណែក)ប្រាក់បៀវត្សដែលនៅសល់មានតែ ១០០ដុល្លារទេ។ ឥឡូវនេះ ក្មួយៗឆ្លងទន្លេ បានសម្រាក ៣ខែដូចគ្នា ប៉ុន្តែប្រាក់បៀវត្សបានឡើងដល់ ១២០ភាគរយ មានន័យថា បើប្រាក់ខែ ២០០ដុល្លារ ក្មួយៗនឹងបានដល់ ២៤០ដុល្លារ។ នេះហើយ ជាអ្វីដែលបានដោះស្រាយ។ ពេលហ្នឹងខ្ញុំនៅចាំច្បាស់ ម្សិលមិញខ្ញុំក៏លើកដែរ ខ្ញុំទៅអង្គុយជាប់ជាមួយនឹងក្មួយស្រីម្នាក់ពោះធំ(កំពុង)ដេរ សួរអំពីការលំបាករបស់គាត់។ គាត់ថា “លំបាក គឺពេលដែលចេញពីធ្វើការ ប្រជ្រៀតគ្នា គាត់ប្រជ្រៀតមិនឈ្នះគេទេ”។ អញ្ចឹងបានជាមានគំនិតផ្ដួចផ្ដើម ស្នើឱ្យកម្មការិនីដែលមានផ្ទៃពោះបានចេញមុន ១៥នាទី។ វេទិកាបែបនេះ គឺជាវេទិកាដោះស្រាយបញ្ហា ហើយពង្រឹងនូវអ្វីដែលយើងមានរួចហើយ។
ការឧបត្ថម្ភកម្មការិនី ចាប់ពីមានផ្ទៃពោះដល់កូនអាយុ២ឆ្នាំ សរុប ១៩២ម៉ឺនរៀល/កូនមួយ
ពេលខាងមុខ ក្មួយៗកម្មការិនីនឹងទទួលបានថែមទៀត ដែលអនុក្រឹត្យត្រូវបានចុះហត្ថលេខារួចហើយ។ បានចុះហត្ថលេខាតាំងពីម្សិលម្ង៉ៃដើម្បីដាក់ឱ្យអនុវត្ត។ អនុក្រឹត្យមិនទាន់បានយកទៅបោះត្រាផង ប៉ុន្តែថតទុក។ ស្ដ្រីមានផ្ទៃពោះនឹងទទួលបាន(អត្ថប្រយោជន៍) ចាប់ផ្ដើមពីមានផ្ទៃពោះរហូតដល់កូនអាយុ ២ឆ្នាំ។ មុនឆ្លងទន្លេ ក្មួយៗទៅពិនិត្យផ្ទៃពោះ ៤ដង។ លើកមុន ក្មួយៗគ្រាន់តែទៅ ដោយគេមិនយកលុយ។ ឥឡូវនេះ ពេលក្មួយៗ ទៅពិនិត្យផ្ទៃពោះ នឹងទទួលបានប្រាក់ម្ដង ៨ម៉ឺនរៀលៗ។ ដូច្នេះវាបាន ៣២ម៉ឺនរៀល។ “ដល់ក្មួយៗឆ្លងទន្លេ កូនមួយ ក្មួយៗនឹងបាន ៨០ម៉ឺនរៀល” … បន្ទាប់ពីហ្នឹងទៅ ត្រូវតាមថែទាំក្មួយៗនិងកូនរយៈពេល ២ឆ្នាំទៀត ត្រូវឧបត្ថម្ភ ១០ដងទៀត ស្នើនឹងទឹកប្រាក់ ៨០ម៉ឺនរៀល, ទៅម្ដងបាន ៨ម៉ឺនរៀល ១០ដង ស្មើនឹង ៨០ម៉ឺនរៀល។ (ពេលនេះ)ពេលឆ្លងទន្លេបាន ១៦០ម៉ឺនរៀល បូកនឹង ៣២ម៉ឺនរៀលមុនឆ្លងទន្លេ វាបាន ១៩២ម៉ឺនរៀល។ នេះជាគោលនយោបាយសង្គមរបស់រាជរដ្ឋាភិបាល មិនមែនជារដ្ឋាភិបាលឆក់កណ្ដៀតទេ។
ផ្ដល់អត្ថប្រយោជន៍ដូចកម្មការិនីដល់មន្រ្តីរាជការ កម្មសិក្សាការី មន្រ្តីជាប់កិច្ចសន្យាជានារី
ខ្ញុំផ្ដល់នូវការសម្រេចសម្រាប់ផ្ដល់ឱ្យមន្រ្តីរាជការដែលជាស្រ្ដី មន្រ្តីរាជការកម្មសិក្សាការី មន្រ្តីជាប់កិច្ចសន្យាជានារី ទទួលបាននូវអត្ថប្រយោជន៍ដូចគ្នា ព្រោះយើងយកចិត្តទុកដាក់លើសុខុមាលភាពរបស់មាតានិងទារក។ មិនគ្រាន់តែជាការកាត់បន្ថយនូវអត្រាស្លាប់របស់មាតានិងទារកទេ ក៏ប៉ុន្តែជាការពង្រឹងអាហារូបត្ថម្ភដើម្បីសុខភាពរបស់មាតានិងសុខភាពរបស់ទារក។ នោះហើយគឺជាគោលនយោបាយរយៈពេលមធ្យមនិងរយៈពេលវែងរបស់រាជរដ្ឋាភិបាល ដែលយើងដាក់ចេញជាបន្តបន្ទាប់សំដៅបម្រើដល់មនុស្សមិនមែនបំផ្លាញមនុស្សទេ។ ពួកដើរស្រែកថា កុំ(អោយបរទេស)ទិញទំនិញពីកម្ពុជា កុំមកវិនិយោគនៅកម្ពុជា កុំផ្ដល់ជំនួយដល់កម្ពុជា ត្រូវផ្ដាច់ជំនួយនិងដាក់ទណ្ឌកម្មដល់កម្ពុជា ជាពួកសម្លាប់ប្រជាជនខ្មែរ។ វាល្មមសមនឹងរត់ចោលស្រុកហើយ … វាពិបាកដែរ និយាយឯកឧត្តមព្រាត់ប្រាស លោកជំទាវព្រាត់ប្រាស ក៏វាពិបាកដែរ ភាសាខ្មែរ …។
(១៧) ហ្វេសប៊ុកមើលរំលងភាពតិរច្ឆាននៃមនុស្សមួយចំនួនដែលផ្ទុយនឹងគោលការណ៍របស់ខ្លួន
ហ្នឹងនិយាយតាមភាសាសាមញ្ញ។ គេថា អសុរោះ។ ប៉ុន្តែពួកអ្នកឯងនិយាយមកអញ អសុរោះប៉ុណ្ណាទៅ រហូតដល់ប្រមាថកូនប្រពន្ធរបស់អញថា ជា(ស្រី/កូន)ជនបរទេស។ អញ្ចឹងពួកគោលនយោបាយខាងហ្វេសប៊ុក បានគិតទេ។ ខ្ញុំរង់ចាំមើលដែរ។ ហ្វេសប៊ុកមានគោលការណ៍របស់គេ។ ខ្ញុំទទួលយកនិងគោរព ប៉ុន្តែហ្វេសប៊ុកមើលរំលងលើបញ្ហាមួយចំនួន ដែលបានធ្វើខុសនឹងគោលការណ៍របស់ហ្វេសប៊ុក។ អញ្ចឹងមានន័យថាម៉េច? ប្រយ័ត្នច្របាច់ក ហ៊ុន សែន លៀនអណ្ដាតខ្លួនឯង។ ឥឡូវពួកវាកំពុងសប្បាយអំពីការដែល ហ៊ុន សែន បិទចោល(គណនី)ហ្វេសប៊ុក។ ប៉ុន្តែ ពួកឯងភ្លេចថា គ្រាន់តែនៅក្នុងនេះ (Channel Telegram) internet នៅទីនេះ ចាប់បានឬមិនបាន … នៅខាងលើក៏វាខ្សោយ នៅខាងក្រោមក៏វាខ្សោយ ដំឡើងបានត្រឹមតែដំឡើង។ យើងកំពុងតែផ្សាយផ្ទាល់តាម Channel Telegram ហើយនៅពេលដែលក្មួយៗចង់បង្កើត Telegram ភ្ជាប់ជាមួយពូហើយ គឺអាចមើលបានព័ត៌មាននានាដែលទាក់ទងជាមួយនឹងសកម្មភាពរបស់ពូ។ រកមធ្យោបាយជំនួសហ្វេសប៊ុក … ហើយមិនខ្វល់ពីអ្នកណា hack ទេ។ យើងអនុញ្ញាតឱ្យចូល comment ក្នុងហ្នឹង។ មានអ្នកចូលcomment ក្នុងហ្នឹង(បាន) ហើយយើងឆ្លើយតបក្នុង Telegram ដូចហ្វេសប៊ុក(មែសសឹនជើ) … ប្រើ Telegram ហាក់ដូចជា(ស្រួលបង្ហោះ)។ ហ្វេសប៊ុកបង្ហោះរូបថតបានតែ ២០សន្លឹក ឬ ៣០សន្លឹកទេ ឯខ្ញុំបង្ហោះម្ដង ជិត ១០០សន្លឹក បង្ហោះទៅទាំងអស់តាម Telegram … «កុំយកបច្ចេកទេសមកឡូកឡំនឹងនយោបាយ ហើយបំភ្លេចចោលនូវភាពតិរច្ឆានរបស់មនុស្សមួយចំនួនដែលផ្ទុយនឹងគោលការណ៍ហ្វេសប៊ុក» ខ្លួនឯង …។
ពេជ្រ រដ្ឋា តារាចម្រៀងប្រចាំពោធិ៍សាត់
អរគុណចំពោះថៅកែ ម្ចាស់រោងចក្រ ដែលអនុញ្ញាតឱ្យកម្មករ កម្មការិនីបានមកជួបជាមួយនឹងខ្ញុំ ហើយបានសម្រាកល្ងាចនេះ។ ថ្ងៃនេះ ពេជ្រ រដ្ឋា មកច្រៀងដែរ? ប្រហែលជាមិនដឹងទេ។ ពេជ្រ រដ្ឋា ជាអ្នកពោធិ៍សាត់។ មិនដឹងវាមកច្រៀងឬអត់។ ជួនកាលក្រុមភ្លេងហ្នឹងវាប៉ាវ វាមកខ្លួនវា ឯអ្នកពោធិ៍សាត់នៅហ្នឹង វាអត់ហៅចូល។ ខ្ញុំមើលតាំងពីអាតូចរហូតដល់ធំ។ កុំថាសិល្បៈតូចតាច អង្គរក្សតូចតាច មិនមែនទេ ខ្ញុំទៅដល់កន្លែងណាក៏ដោយ ខ្ញុំតែងសួរថាពួកសិល្បៈបាយនៅ? ពួកតៃកុងឡាន អង្គរក្ស បាយហើយឬនៅ? ខ្ញុំសួរជានិច្ចមុននឹងខ្ញុំទទួលទាន។ ខ្ញុំគិតថា ក្រុមភ្លេងនេះប្រហែលជាអត់ហៅ ពេជ្រ រដ្ឋា ដែលជាអ្នកមានទឹកដីកំណើត (នៅទីនេះ)ចូលច្រៀងទេ។ បើថាវាមិនហៅ ថ្ងៃក្រោយប្រដៅវាបន្តិច ក្រុមភ្លេងឯងប្រកាន់បក្សពួក ប្រមូលតែគ្នាឯងមកច្រៀង … អ្នកពោធិ៍សាត់មានជើងខ្លាំងមួយ គ្រាន់តែគ្នាមិនចេញមុខ តែល្បីតាម YouTube តែឥឡូវគ្នាមានទីផ្សារហើយ … អ្នកពោធិ៍សាត់មិនដឹងថាមានអ្នកចម្រៀងល្អនៅពោធិ៍សាត់នេះ … ថ្ងៃនេះប្រហែលអត់មាន ពេជ្រ រដ្ឋា ព្រោះហៅចូលមកពិបាកចែកលុយ … មើលសួរឲ្យច្បាស់ មាន ពេជ្រ រដ្ឋា ឬអត់? ដើម្បីយើងដឹងអំពីរបៀបហៅអ្នកចម្រៀង ជួនកាលវាមិនហៅ …។
អ្នកពោធិ៍សាត់មានអ្នកចម្រៀងមួយពិរោះជំនាញបញ្ចូលទៅក្នុង YouTube។ ឥឡូវដូចជាផលិតកម្មណាមួយគេយកទៅច្រៀង។ ប៉ុន្តែ(ក្រុមហ៊ុននោះ)ស្គាល់ ពេជ្រ រដ្ឋា តាមរយៈខ្ញុំប្រកាសរកទេតើ។ ដំបូងស្មានមនុស្សហ្នឹងអ្នកព្រៃវែង តាមពិតអ្នកក្រវាញ … មកដល់ពោធិ៍សាត់ មិនស្គាល់ ពេជ្រ រដ្ឋា ស្មើនឹងមិនស្គាល់ពោធិ៍សាត់។ គេច្រៀងពិរោះ … បើថា សារិកាចាកផ្នួស វាទៅតាមមួយបែបអញ្ចឹងទៅ បុរាណក៏បានសម័យក៏បាន។ អូ! ទៅស្រុកបារាំង។ អញ្ចឹងមិនអី រួចខ្លួន។ បើថា ពេជ្រ រដ្ឋា នៅស្រុកខ្មែរ ហើយមិនហៅមកច្រៀងនៅពោធិ៍សាត់ អាហ្នឹងច្បាស់ជាត្រូវដូចមិញហ្នឹង ទី១ខ្លាចចែកលុយគ្នាមិនស្មើ ទី២ខ្លាចអ្នកនោះល្បីជាង។ តែស្រុកបារាំងឲ្យច្បាស់ណា ឆែកមើលមែនទែន អ្ហែងត្រឡប់ទៅវិញ Passport មានវាយចេញអត់នៅពោធិ៍ចិនតុង? ឬព្រលានសៀមរាប ប្រយ័ត្ន ពេជ្រ រដ្ឋា នៅក្នុងស្រុក។ ប៉ុន្តែ បើ ពេជ្រ រដ្ឋា នៅក្នុងស្រុកមាន Telegram ជាមួយខ្ញុំស្រាប់ហើយ វាយរក ពេជ្រ រដ្ឋា នៅឯណាពេលនេះ? បើនៅក្នុងស្រុក រឿងកាន់តែធ្ងន់ … ខ្ញុំនឹងវាយរក ពេជ្រ រដ្ឋា តើពេលហ្នឹងកំពុងនៅឯណា? … ពេលរកដំបូង ផ្ទេរលុយឲ្យ ពេជ្រ រដ្ឋា ១ម៉ឺន ឲ្យគ្នាដោះស្រាយបញ្ហាជីវភាព ដើម្បីគ្នាមានលទ្ធភាពងើបឈរឡើង។ ក្រោយមក ចេះតែជួបទៅ ចេះតែឲ្យទៅ។
គេថា ភ្លៀងៗ អត់មានសោះ។ លឺថាយប់មិញភ្លៀងមួយរ៉ាវ។ ល្ងាចនេះភ្លៀងទៀត ព្រោះមេឃនេះក្ដៅ ថែមបេតុងពីខាងក្រោមមកទៀតល្មម។ អរគុណហើយ ដែលឱបធម្បាញ់មិញនេះ គឺស្រកក្បាលពោះបន្តិច។ ថ្ងៃនេះ បានមកជូនកម្មករ/ការិនី … គេដឹងថាក្មួយៗក្រោកពីយប់ អញ្ចឹងបានរៀបចំឲ្យមាននំប៉័ង ទឹកសុទ្ធ ទឹកក្រូចកេះលេងទៅ។ ក្រៅពីនោះមានថវិកា ២ម៉ឺនរៀលម្នាក់ គ្រាន់នឹងដាក់កាតទូរស័ព្ទទៅ។ ក្មួយៗមិនមកជួបសំដៅរកលុយទេ តែនេះជាចំណងទាក់ទង ដែលពូគិតថា វាទៅផុតពីទំនាក់រវាងនាយករដ្ឋមន្រ្តី និងកម្មករ។ អ្វីដែលទៅផុត គឺក្មួយៗចាត់ទុកពូដូចជាសាច់ញាតិ ជាឪពុក ជាឪពុកមា ឪពុកធំ ឬដូចជាជីតា។ សម្រាប់កម្មការិនីដែលមានផ្ទៃពោះ ២៥១ នាក់ ក្នុងម្នាក់ៗជូនថវិកា ២០០ដុល្លារ។ ចាំដល់ឆ្លងទន្លេ ត្រូវទទួលបន្ថែមចាប់ពីថ្ងៃ១ ខែ៨ អនុវត្តបន្ថែម។ មួយចំនួនកើតទៅ មាននីតិវិធីដល់ទៅកូនត្រូវបន្ត។ ខ្លះកើតរួចទៅហើយ តែនៅសល់(រយៈពេលដែលថែទាំងសុខភាពម្តាយនិង)កូន ដែលយើងបន្តអនុវត្តរបៀបម៉េចអីម៉េច។ ត្រូវមានសារាចរណែនាំដោយឡែករវាងក្រសួងសេដ្ឋកិច្ចនិងក្រសួងការងារ។ ជូនក្រុមគ្រូពេទ្យប្រចាំការអង្គពិធី ៣លានរៀល ក្រុមតន្រ្តីសម័យថវិកា ៥លានរៀល។
(១៨) បង្កើតរដ្ឋាភិបាលថ្មីខែសីហា ត្បិតមានកិច្ចប្រជុំអាស៊ាននិងសហប្រជាជាតិត្រូវចូលរួមនាដើមខែកញ្ញា
សូមក្មួយៗពាំនាំនូវការសាកសួរសុខទុក្ខរបស់ពូ ជូនទៅឪពុកម្ដាយ ជីដូនជីតា ហើយផ្ដាំផ្ញើអរគុណគាត់ ដែលគាត់បានរួមដំណើរជាមួយពូ ឆ្លងកាត់នូវការលំបាកក្នុងរយៈកាលជាង ៤០ឆ្នាំកន្លងទៅនេះ បន្ទាប់ពីរបបប្រល័យពូជសាសន៍ប៉ុល ពត។ អរគុណដែលអ្នកពោធិ៍សាត់បានបោះឆ្នោតឲ្យគណបក្សប្រជាជនឈ្នះជាដរាបមក។ សង្ឃឹមថា អាណតិ្តនេះ (អ្នក)ពោធិ៍សាត់នឹង(អោយ)ទាំង ៤អាសនៈ … ស្អែកនេះខ្ញុំនឹងអាននូវសុន្ទរកថា ដែលដាក់ចេញនូវគោលនយោបាយស្តីពីដំណើរអភិវឌ្ឍបន្តទៅទៀតសម្រាប់រយៈពេល ៥ឆ្នាំ។ តាមការគ្រោងទុក ថ្ងៃទី២៨ ខែសីហា សភានឹងចាប់ផ្ដើមប្រជុំដំបូងក្រោមព្រះរាជអធិបតីភាពរបស់ព្រះមហាក្សត្រ។ ថ្ងៃទី២៩ ខែសីហា រាជរដ្ឋាភិបាលថ្មីនឹងត្រូវបង្កើតចំថ្ងៃ ១៣–១៤ កើត ខែស្រាពណ៍ហ្មង ចំខែ ហ៊ុន សែន កើតតែម្ដង។ ប៉ុន្តែ មិនសំដៅលើនោះទេ។ សំដៅលើការងារច្រើន។ អាស៊ានត្រូវប្រជុំក្នុងដើមខែ៩។ ក្នុងខែ៩នេះដែរ មហាសន្និបាតអង្គការសហប្រជាជាតិក៏ត្រូវតែមាននាយករដ្ឋមន្រ្តីអាណត្តិថ្មី ទីមួយចូលរួមប្រជុំអាស៊ាន និងដៃគូពាក់ព័ន្ធ ទីពីរត្រូវទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ នៅដើមអាណត្តិ។ ថាជានាយករដ្ឋមន្រ្តីបច្ចុប្បន្ន ឬនាយករដ្ឋមន្រ្តីបន្តវេន មិនទាន់ធ្វើការសម្រេចចិត្តជាក់លាក់នោះទេ តែខ្ញុំនៅជាបេក្ខជននាយករដ្ឋមន្រ្តីសម្រាប់គណបក្សប្រជាជន។
(១៩) ទោះមិនធ្វើនាយករដ្ឋមន្រ្តី ក៏នឹងបន្តគ្រប់គ្រងខាងនយោបាយក្នុងឋានៈជាប្រធានគណបក្ស
គ្មាននរណាមួយអាចរារាំងដំណើរឈានទៅមុខរបស់ ហ៊ុន សែន ឬដំណើរឈានទៅមុខរបស់ ហ៊ុន ម៉ាណែត បានទេ។ បើទោះបីជា ហ៊ុន សែន មិនធ្វើនាយករដ្ឋមន្រ្តី ក៏ប៉ុន្តែការគ្រប់គ្រងខាងនយោបាយគឺនៅលើដៃ ហ៊ុន សែន ដដែល កុំមានការបារម្ភ ព្រោះក្នុងឋានៈជាប្រធានគណបក្សកាន់អំណាច។ ពេលខ្លះយើងចាស់ហើយ។ តែសុំសួរក្មួយៗ ពីជួបគ្នា២០១៩ និងឥឡូវចាស់ឬក្មេង? នៅក្មេងទេ អត់ទាន់ចាស់ឯណា នៅដើរភិល នៅវាយកូនគោលបាន រួចហើយគេថា ហ៊ុន សែន ជិតងាប់ហើយ។ ថ្ងៃមុន បង្ហោះហ្វេសប៊ុក កៅអីពេទ្យនោះវាខ្ពស់ គេថា លោក ហ៊ុន សែន គេរុញរទេះទៅ។ ពួកឯងរង់ចាំ ហ៊ុន សែន ងាប់ ចាំដល់ឆ្នាំ២០៦០ ទៅ ឬពួកឯងងាប់មុនអញផង … ពួកឯងងាប់ទៅ អត់មានមនុស្សតពូជទេ អញមានមនុស្សតពូជ។ អស់ពី ហ៊ុន សែន មាន ហ៊ុន ម៉ាណែត កុំចង់កម្ចាត់ត្រកូល ហ៊ុន ឲ្យសោះ។ អ្នកគាំទ្រត្រកូល ហ៊ុន មានមួយប្រទេស ព្រោះមិនថាតែនៅអាស៊ីទេ នៅឯណាក៏វាអញ្ចឹងដែរ។ តែគេគាំទ្រ ស្រឡាញ់ឪពុក គេគាំទ្រស្រឡាញ់កូន តែបើកូនធ្វើផ្ដេសផ្ដាស ក៏គេមិនស្រឡាញ់ដែរ។ យើងពិនិត្យមើលនៅថៃ គេស្រឡាញ់ ថាក់ស៊ីន បន្ទាប់ទៅគេស្រឡាញ់ យីងឡាក់ ជាប្អូន បន្ទាប់ទៅ គេស្រឡាញ់កូន ថាក់ស៊ីន ទៀត។ នៅជប៉ុន មណ្ឌលណាធ្លាប់បោះឆ្នោតឲ្យឪពុក ពេលឪពុកស្លាប់ទៅ កូនទៅឈរឈ្មោះជំនួស ជាប់នៅកន្លែងហ្នឹង។
(២០) នឹងទុកឲ្យនាយករដ្ឋមន្រ្តីបន្តវេនធ្វើការដោយម្ចាស់ការ
ខ្ញុំមិនឲ្យប្រទេសកម្ពុជាខូចខាត ឬបំផ្លាញដោយសារស្នាដៃកូនខ្ញុំទេ។ តែខ្ញុំនឹងខិតខំធ្វើឲ្យកូនខ្ញុំដឹកនាំល្អលើសខ្ញុំច្រើនដង។ អ្ហែងធ្វើមិនបាន ដេញចេញពីបក្ស អញមកធ្វើនាយករដ្ឋមន្រ្តីវិញ។ ប្រធានបក្សមានសិទ្ធិដេញសមាជិកបក្សចេញ ហើយបោះឆ្នោតសមាមាត្រ ឲ្យតែដេញចេញពីសមាជិកបក្ស បាត់អស់កៅអីសភា បាត់អស់កៅអីនានា។ សង្ឃឹមថា ក្មេងជំនាន់ក្រោយគេអាចមានលទ្ធភាពខ្ពស់ជាងយើង។ សព្វថ្ងៃនេះ អ្នកនៅខាងលើនេះ មានតែ អង្គវង្ស វឌ្ឍនា មួយទេដែលអត់សក់លាបនឹងគេ តែអ្នកផ្សេងគង់តែបានថ្នាំលាបសក់ទេ បើមិនអញ្ចឹងទេទូលសំឡីទាំងអស់តែគ្នាហ្នឹង។ ម្នាក់ៗសុទ្ធតែជាង ៧០ឆ្នាំ។ ឧបនាយករដ្ឋមន្រ្តីខ្ញុំមានម្នាក់គត់ដែលអាយុក្រោម៦០ ក្រៅពីនោះ ៧០ និង ៨០ ចុះ។ ប៉ុណ្ណឹងហើយនៅដល់ប៉ុណ្ណាទៀត? តែក៏មិនទាន់ទៅណាទេ។
សូមនិយាយរឿងមួយឲ្យស្ដាប់។ រឿងនេះអត់មានអ្នកណានឹងនិយាយទេ ព្រោះចាប់ពីស្អែកទៅជាពេលវេលាខ្ញុំសម្រាកហើយ។ ខ្ញុំមិនចេញទៅរកសន្លឹកឆ្នោត ខ្ញុំប្រកាសយុទ្ធនាការរួចហើយ ហែក្បួនទៅ … ខ្ញុំបានត្រៀមទុកក្នុងករណីនាយករដ្ឋមន្រ្តីបន្តវេនគេធ្វើការនៅពេលក្រោយ។ បើអ្នកឯងមិនសួរ ខ្ញុំនឹងមិនឆ្លើយ មិនប្រាប់ទេ ទុកឲ្យគេម្ចាស់ការ។ ក្នុងករណីដែលគេសួរ យើងសួរត្រឡប់ទៅវិញថា «តើលោកឯងចង់ដោះស្រាយរឿងហ្នឹងរបៀបម៉េច?» លោកឯងឆ្លើយប្រាប់ខ្ញុំទៅមើល។ គេថា ដោះអញ្ចេះៗ។ អើ! បើគង់តែដឹងអញ្ចឹងដែរ ដោះទៅ។ ហ្នឹងបានឲ្យគេចេះ ហើយជាបទពិសោធន៍របស់ខ្ញុំ បើថាកូននៅតូចពេកវារឿងមួយ តែបើកូនធំរត់ដួល ខ្ញុំអត់លើកទេ ទុកឲ្យងើបខ្លួនឯង។ នេះជាចរិតអប់រំកូនតាំងពីតូច …។
(២១) បើកូនដឹកនាំខុសពីឪ មានតែបំផ្លាញសន្តិភាពនិងអភិវឌ្ឍន៍, មានវត្តមាន ហ៊ុន សែន គ្មាននរណាបំផ្លាញកម្ពុជាបានទេ
មានអាមួយណា(នោះថា) បើលោក ហ៊ុន ម៉ាណែត ធ្វើនាយករដ្ឋមន្រ្តី ទាល់តែធ្វើឲ្យខុសពីឪពុក។ អន្តរធាន។ បើធ្វើឲ្យខុសពីឪពុក ទាល់តែប្រទេសកំពុងតែមានសន្តិភាពហើយ ធ្វើឲ្យបាត់សន្តិភាពអញ្ចឹង? ធ្វើដល់ថ្នាក់បណ្ឌិត តែនិយាយឡប់ៗ … ឥឡូវពិនិត្យមើល ប្រទេសកំពុងតែមានសន្តិភាពនិងការអភិវឌ្ឍ បើធ្វើឲ្យខុស វាទាល់តែដេញអ្នកវិនិយោគរត់ចេញក្រៅស្រុក … បើចង់ឲ្យវាល្អ ទាល់តែពង្រឹងអ្នកហ្នឹង កែលម្អអ្នកហ្នឹង ធ្វើឲ្យល្អជាងហ្នឹង អាហ្នឹងបានវាទៅមុខ។ ដល់នាំគ្នាធ្វើឲ្យខុស វាស្មើនឹងការបំផ្លាញ(អ្វីៗដែល)ឪពុកនិងអ្នកជំនាន់មុនខិតខំធ្វើ។ ខ្ញុំបានត្រៀមខ្លួនទុកហើយ ខ្ញុំមិនលូកលាន់កិច្ចការគេទេ។ ក្នុងករណីទេណា អត់ទាន់ច្បាស់ថា ធ្វើនៅពេលណាទេ។ ឥឡូវបោះឆ្នោតសិន ហើយខ្ញុំនៅតែជាបេក្ខជននាយករដ្ឋមន្រ្តី ហើយកូនរបស់ខ្ញុំជាបេក្ខជនសម្រាប់អនាគត។
ជឿចុះ បើ ហ៊ុន សែន នៅមានវត្តមានលើទឹកដីកម្ពុជា គ្មាននរណាបំផ្លាញបានទេ។ ដាក់អ្ហែងទ្រោមខ្លួនឥឡូវហ្នឹង … ស្រុកណាក៏នៅមានខ្នោះ មានគុក មានកាំភ្លើងដែរ។ ឥឡូវផែនការចូលចាប់ ហ៊ុន សែន ទៀតហើយ។ តើផែនការចូលចាប់ ហ៊ុន សែន ជាផែនការរដ្ឋប្រហារឬអី? តើវាស្របនឹងគោលនយោបាយហ្វេសប៊ុកទេ? ហ្វេសប៊ុកមានពិនិត្យទេរឿងហ្នឹង? អញ្ចឹងទេ ខ្ញុំខ្ជិលរវល់ ឥឡូវខ្ញុំមានមធ្យោបាយគ្រប់។ គ្រាន់តែឥឡូវនេះ មនុស្សប៉ុន្មានលាននាក់ទៅ កំពុងមើល ហ៊ុន សែន តាមការផ្សាយបន្តផ្ទាល់។ ទូរទស្សន៍ស្ទើរតែទាំងអស់។ មិនពិបាក បន្តិចៗ អានេះមកលួច។ ឥឡូវហ្វេសប៊ុករបស់ខ្ញុំគ្រាន់តែ account ក្លែងក្លាយនៅសល់ជាង ២០ទៀត។ សូមប្រកាសជូនបងប្អូនជនរួមជាតិ ដែលថាជាគណនីហ្វេសប៊ុក ហ៊ុន សែន គឺក្លែងក្លាយទាំងអស់ ព្រោះខ្ញុំបានបិទចោល និងជូនដំណឹងទៅក្រុមហ៊ុនហ្វេសប៊ុក អោយលុបឈ្មោះ ហ៊ុន សែន ចេញពីហ្វេសប៊ុកហើយ …។ ម្ចាស់គណនី TikTok នេះ រកឃើញហើយ។ គេសារភាពហើយ។ មួយនោះមានអ្នក follow ជាង ៣០ម៉ឺននាក់ ឯមួយទៀត ១លាន ២សែននាក់ ហើយ likes ដល់ទៅ ១២លាន។ គេនឹងមកជួបដើម្បីធ្វើការ។ យើងកំពុងធ្វើការនឹងក្រុមហ៊ុន TikTok ថាតើយើងអាចបញ្ចូលរួមគ្នាទេ? ឯខ្ញុំក៏កើនរហ័សដែរ។ តាំងពីបង្កើតបានតែប៉ុន្មានម៉ោង ក៏វាមានចំនួនច្រើន។ ឥឡូវមានអ្នកចូលមក follow ខ្ញុំ ២៥ ៩០០ នាក់ទៅហើយ។ អញ្ចឹងមិនយូរទេ វាកើនលឿនណាស់ ឲ្យគេដឹងថាហ្នឹងរបស់ ហ៊ុន សែន។ ចេះតែបង្ហោះលេងអញ្ចឹងទៅ។ ល្មមចប់ហើយ ជូនពរអ្នកទាំងអស់គ្នា ទទួលបានសេចក្ដីសុខ សេចក្ដីចម្រើន ពិសេសក្មួយៗដែលជាកម្មការិនីមានផ្ទៃពោះ ថែទាំសុខភាព ហើយធ្វើម៉េចសុវត្ថិភាពពេលឆ្លងទន្លេ ហើយកូននោះជាកូនមានវៃឆ្លាត និងសុខភាពល្អ។ ជូនពរអ្នកទាំងអស់គ្នាសូមប្រកបនឹងពុទ្ធពរ និងពរទាំង ៥ ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕
******
Selected Comments Samdech Techo Hun Sen,
Conversation with factory workers in Krakor district, Pursat province
[Unofficial Translation]
(1) Deleting the Facebook account with 14 million followers
You all are using Facebook as a means, but you should think of having other means like Telegram, WhatsApp, Line, Viber, or any other system just in case one is not properly working, we can use a different one. The most popular one is Telegram which is able to replace many things that we do in Facebook. On another matter, last night, I decided to delete my Facebook account, which has 14 million followers. The opposition abroad are happy, but they should have this thought that I might order to shut down Facebook in Cambodia, and you all are losing the ground. However, that would not be the way that Hun Sen has to take. Still, you should not underestimate the Hun Sen’s strategy.
(2) There will be new account on TikTok
Hun Sen abandoned (the Facebook account with 14 million followers), but Hun Sen already has established links with people through Telegram. and I am now on to TikTok […] there will be a new account in TikTok and someone have used my name to create TikTok accounts, one of which has more than 300,000 subscribers and another 1.2 million subscribers. He is in Krakor working with Electricite du Cambodge. One of them got 52 million likes “like”, using Hun Sen as account name. This means that people clicked “like” as they think it is the stories posted by Hun Sen. For now, I am asking permission from Chao Chao and Pao Chen Trolls to post in my TikTok […]
(3) Pursat province grouped in the 4th economic pole
The Royal Government has now grouped Pursat in the fourth economic pole, which includes Pursat itself, Battambang, Banteay Meanchey and Pailin. We are going to make this a rice and fish corridor. Therefore, it is hoped that through our cooperation with China, who has invested heavily in the water canal and road system in northwestern […] Pursat generates electricity for supply, not only in the province […] certain amount of electricity from Koh Kong passes through Pursat, and a part of the production in the territory of Pursat sent out to serve the whole country. We have the potential to turn Pursat province into even more prosperous. Who thought from 20 years ago that there would be more factories in Pursat province like this? The Minebea plans to discuss about setting up factories with solar energy to power the plant […]
(4) Pursat potentials are not only garment but also agricultural raw materials processing
In February 1999, a meeting between the government and the private sector decided to attract investment not only to Phnom Penh but also prepare all the qualifications to attract investment to the provinces. Some provinces have so far attracted more investments thanks to their geographical locations, which investors find them easier to transport, to get supply of electricity and labor […] since we have now expanded the National Road 5, with the financial assistance by the Japanese government, our possibility to attract foreign investment for Pursat is higher. Kampong Chhnang has had a large number of investments, but Pursat has a lot of potential still. Talking about potential in Pursat, we do not only refer to the garment sector, but also to other sectors such as processing from the agricultural raw materials that we have […]
(5) Poll – the government is on the right track and the majority of voters for Hun Sen are women
The latest survey (I do not disclose data) that Cambodia conducted in January 2022, October 2022, January 2023, April 2023 and June 2023, results have just come out. The question of the Royal Government is on the correct path has had very high percentage […] the surveys are not compiled by the Cambodians. We hired foreigners to quietly conduct the survey. Only a few have seen (the results of that survey) […] one good point that came out of the survey is that voters for Hun Sen are mostly women […] that is a good thing. This trend has been around for years […] we do know where the weak points are and that is why we have sent officials from the national level – the government as well as the party – to help the sub-national level […]
(5) Ambitious to supply delicious rice to Singapore
The day before, in Singapore, I wanted to know where Singapore got its (food consumption) supply from? Singapore has some 5 or 6 million people. The size of Singapore is probably slightly larger than Phnom Penh. However, Singapore receives tens of millions of tourists each year. Therefore, the demand for supply to Singapore is very high. The Cambodian ambassador in Singapore told me that most of the supply is from Malaysia and there are other suppliers like Japan, mainland China, Thailand, Indonesia, and Vietnam […]
I wish to see Cambodia supplies to Singapore our delicious rice […] we have already signed an agreement with Singapore on subsea power supply. The power will be brought down from Laos to Cambodia and transmit to Singapore through (onshore overhead high voltage transmission lines and) subsea high voltage transmission cables Vietnam and Malaysia […] Flights from Singapore came in full of tourists. Large planes land in Singapore and take connecting flights to Phnom Penh and to Siem Reap. Many Cambodians go to Singapore for medical check-ups and for shopping in Singapore […]
(7) Those who fake apologies will not escape punishment
I told you already that if you wanted me to work on pardon for you, you must break free from that evil. I sent a message to a president of a political party to tell that person, “If you fake your apologies to cheated on me, you will not be able to escape.” Of the five cases, only one would be pardoned, and the remaining four would be put aside […] if you dare to break your promise to me, who do you think will benefit? At that time, you are no longer abroad, you have entered the country. You cannot go out […]
(8) From wherever, entering Cambodian territory, drones must be shot down
Last night there were no more drones (intruding our airspace). We have already assembled the guns, announced that the army would show its forces and weapons, the drones do not show up […] we have the commander-in-chief went up there himself, the joint chiefs of staff, the acting commander-in-chief of the Army and the deputy commander-in-chief, as well as the commander-in-chief of the bodyguards with the most soldiers. Now thousands of troops are there to scan the sky and shoot them down. No matter who owns it, as long as they enter the Cambodian territory, we will shoot them down. Let me warn in advance […]
(9) Facebook overlooks the monster who go against its principles
Well, in simple (Khmer) language but they say it immoral. However, those people (in the opposition) said to me insulting my wife and child as (concubine/child) foreigner. Have the Facebook policymakers thought about that? I’m waiting to see. Facebook has its principles, which I accept and respect, but Facebook overlooks some of the issues that those people have violated the Facebook principles […] “do not confuse technology with politics and overlook the beasty acts of some people that are contrary to the principles of Facebook itself […]
(10) A new government formed in August as there will be meetings of ASEAN and UN in early September
Thankfully, the people of Pursat have always voted for the CPP. Hopefully, this term (you voters in) Pursat will (give us) all 4 seats […] tomorrow I will read a speech that sets out the policy on further development for the next 5 years. As scheduled, August 28, the National Assembly will begin its first session under the chairmanship of HM the King. On August 29, the new Royal Government will be formed to catch up with the ASEAN summit which will take place in early September. Also in September, there will be the UN General Assembly. We must have a new Prime Minister to attend the ASEAN Summit and the UN General Assembly at the beginning of the term. Whether it will be the current Prime Minister or the next Prime Minister, I have not yet made a specific decision. I am still the Prime Ministerial candidate for the CPP as of this moment.
(11) Even if not Prime Minister, will continue to rule politics as the party president
No one can stop Hun Sen’s progress or Manet’s progress. Even if Hun Sen does not become the Prime Minister, the political control is still in Hun Sen’s hands. You do not worry, because as the president of the ruling party […] after Hun Sen there will be Hun Manet. Do not dream of getting rid of the Hun family. We have supporters in the whole country for this family. It is not only a matter in Asia, it is the same everywhere. People support and love their father, they support and love the children, but if the children do foolish things, they do not love them […]
(12) Will leave the job to the successive Prime Minister on his own when time comes I will not let Cambodia be damaged or destroyed by my children’s work. I will try to make my children lead many times better than I did. If he could not be good to the job, (I would) expel from my party and I would become the Prime Minister again. The party president has the right to expel party members […] in proportional system, as long as he is expelled from party membership, he would lose all parliamentary seats, and all other seats […] I hope that the next generation can be more capable than us […] I am prepared for the case of when the next Prime Minister is taking over. If he does not ask, I will not tell. Leave him be on his own. In case he asks, I will ask back, “how do you want to solve that?” […] there is this Ph D guy once said that “when Mr. Hun Manet is the Prime Minister, he has to do things differently from his father’s”. That is a disaster. To do things differently from his father would be to take peace away from this peaceful country […] I am ready and I do not interfere. This is just in case, and it is not yet clear when that time will come […]./.