Monday, December 11, 2017

លោកឧបនាយករដ្ឋមន្ដ្រី ទៀ បាញ់ អញ្ជើញបើកសិក្ខាសាលាផ្សព្វផ្សាយផែនការសកម្មភាពជាតិគីមី ជីវសាស្ត្រ វិទ្យុសកម្ម និងនុយក្លអ៊ែរ

នៅព្រឹកថ្ងៃច័ន្ទ ៨រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧នេះ លោក​ឧបនាយករដ្ឋមន្ដ្រី ទៀ បាញ់ រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានអាជ្ញាធរជាតិអាវុធគីមី បានអញ្ជើញ​បើកសិក្ខាសិលាផ្សព្វផ្សាយផែនការសកម្មភាពជាតិគីមី ជីវសាស្រ្ត វិទ្យុសកម្ម និងនុយក្លេអ៊ែរ នៅសណ្ឋាគារភ្នំពេញ។

ពិធីនេះដែរក៏មានការចូលរួមពីឯកអគ្គរដ្ឋទូតសហគមន៍អឺរ៉ុប, មន្ត្រីប្រយុទ្ធប្រឆាំងអាវុធគីមី របស់អង្គ​ការសហ​ប្រជាជាតិ និងថ្នាក់នាំ រួមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបផ្សេងទៀត។

សិក្ខាសាលានេះត្រូវបានធ្វើឡើង ដើម្បីពន្យល់ពីការពាក់ព័ន្ធនៃហានិភ័យគីមីជីវសាស្ដ្រ វិទ្យុសកម្ម និងនុយក្លេអ៊ែរ និងវិធីដែលផែនការសកម្មភាពជាតិគាំទ្រ ការកាត់បន្ថយហានិភ័យគីមី ជីវសាស្ដ្រ វិទ្យុសកម្ម និងនុយក្លេអ៊ែរ។

យោងតាមមន្ត្រីអាជ្ញាធរជាតិអាវុធគីមី បានបញ្ជាក់ថា ខេត្តជាច្រើនរបស់កម្ពុជា ត្រូវបានរកឃើញថា រងឥទ្ធិពលដោយសារអាវុធគីមីរបស់សហរដ្ឋអាមេរិក ដែលបានទម្លាក់ក្នុងសម័យសង្គ្រាមទសវត្សរ៍ឆ្នាំ១៩៧០ ដូចជានៅមណ្ឌលគិរី ត្បូងឃ្មុំ និងខេត្តស្វាយរៀង។ ក្នុងខេត្តស្វាយរៀងនៅក្នុងមួយរយៈចុងក្រោយនេះ អាជ្ញាធរ​បានរកឃើញគ្រាប់បែកគីមីរហូតដល់ទៅ២២ទីតាំង នៅក្នុងឃុំគគីរ ស្រុករមាសហែក ហើយបានប៉ះ​ពាល់ដល់​ប្រជាពលរដ្ឋជាច្រើននាក់ផងដែរ ៕




សមាជិកគណៈកម្មាធិការ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ឆ្នាំង ចូលរួមពិធីបុណ្យ ម៉ៅ ឡុត (បុណ្យខួបកំណើតព្យាការី មហាម៉ាត់) នៅឃុំស្វាយ

កំពង់ឆ្នាំង៖ លោក ឈួន ចាន់ណា នៅព្រឹកថ្ងៃអាទិត្យ ៧រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ ២០១៧ សមាជិកគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) ខេត្តកំពង់ឆ្នាំង និងជាប្រធាន សសយក ស្រុកសាមគ្គីមានជ័យ តំណាងលោក ហេង ពិទូ ប្រធាន សសយក ខេត្តកំពង់ឆ្នាំង បានដឹកនាំសមាជិក សមាជិកា សសយក ស្រុកសាមគ្គីមានជ័យ និងឃុំស្វាយ អញ្ជើញចូលរួម បុណ្យ ម៉ៅ ឡុត (បុណ្យខួបកំណើតព្យាការី មហាម៉ាត់ ) របស់បងប្អូនអ្នកកាន់ សាសនាឥស្លាម។

ពិធីនេះបានប្រព្រឹត្តទៅ ក្រោមអធិបតីភាពលោក វន ស៊ីផា អភិបាល នៃគណៈអភិបាលស្រុកសាមគ្គីមានជ័យ នៅវិហារជន្លាត់ដៃ ភូមិជន្លាត់ដៃ ឃុំស្វាយ។ នៅក្នុងពិធីបុណ្យនេះ ក្រុមការងារ សសយក ក៏បានចូលរួមថវិកា ក្នុងកម្មវិធីបុណ្យផងដែរ ដែលក្នុងនោះ លោក វន ស៊ីផា អភិបាលស្រុក ចូលរួមថវិកាកសាងវិហារចំនួន ១០០.០០០ រៀល និងឧបត្ថម្ភប្រជាការពារចំនួន ១០០.០០០ រៀល, លោក ឈួន ចាន់ណា ប្រធាន សសយក ស្រុកសាមគ្គីមានជ័យ បានចូលរួមថវិកាកសាងវិហារចំនួន ៥០.០០០រៀល និង លោក គុជ សារ៉ាត់ ប្រធាន សសយក ឃុំស្វាយចូលរួមថវិកាកសាងវិហារចំនួន ៤០.០០០រៀល ៕







អនុប្រធានគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា អញ្ជើញក្នុងកម្មវិធីសំណេះសំណាល និងធ្វើបច្ចុប្បន្នភាព នៅឃុំជើងគ្រាវ

កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃអាទិត្យ ៧រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ ២០១៧ លោក ឌុំ ជីវិត អនុប្រធានគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) ស្រុករលាប្អៀរ តំណាងលោក សេង វិចិត្រ ប្រធាន សសយក ស្រុក លោកមេឃុំជើងគ្រាវ នាយប៉ុស្តិ៍រដ្ឋបាលឃុំ និងសមាជិក សសយក ឃុំ បានអញ្ជើញជួបសំណេះសំណាល ជាមួយក្រុមការងារ សសយក និងធ្វើបច្ចុប្បន្នភាព សសយក ឃុំជើងគ្រាវ បន្ទាប់មកក្រុមការងារបាននាំយកអំណោយមនុស្សធម៌ ចែកជូនគ្រួសារចាស់ជរា ១គ្រួសារ។ អំណោយដែលចែកជូនគ្រួសារចាស់ជរាខាងលើរួមមាន អង្ករ ២០គីឡូក្រាម មី១កេស ទឹកស៊ីអ៊ីវ ១យួរ ទឹកត្រី ១យួរ នំ១ធុង ទឹកសុទ្ធ២យួរ និងថវិកា ៥០,០០០៛ ផងដែរ ៕





លោក ថោង ខុន បើកកិច្ចប្រជុំពេញអង្គលើកទី៤ របស់គណៈកម្មការអន្តរក្រសួងស្តីពីការសម្រួលការធ្វើដំណើរនៅតាមច្រកទ្វារព្រំដែនអន្តរជាតិ

នៅព្រឹកថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០១៧នេះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិទូទាំងប្រទេស បានអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំពេញអង្គលើកទី៤ របស់គណៈកម្មការអន្តរក្រសួង នៅសណ្ឋាគាររ៉េស៊ីដង់ សុខា ភ្នំពេញ។

កិច្ចប្រជុំនេះ ក៏មានការចូលរួមជាគណៈអធិបតីពីនាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ព្រមទាំងមានការចូលរួមពីក្រសួង ស្ថាប័នពាន់ព័ន្ធ អភិបាលអភិបាលរងខេត្ត និងមន្ទីរទេសចរណ៍រាជធានីខេត្ត ដែលជាអនុប្រធាន និងសមាជិកគណៈកម្មការ សរុបប្រមាណ ១០០នាក់៕





អបអរសាទរខួបទី៦៩នៃទិវាសិទ្ធិមនុស្ស៖ ក្រុមបស្ចឹមប្រទេសកំពុងលើកតម្កើងក្រុមអ្នកនយោបាយពូកែញុះញង់រើសអើងប្រកាន់ពូជសាសន៍

នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧ ដែលត្រូវជាទិវាសិទ្ធិមនុស្សអន្តរជាតិ ទំព័រហ្វេសប៊ុក ចៅ ចាក់ស្មុក បានបង្ហោះផ្សាយនូវអត្ថបទមួយក្រោមចំណងជើងថា « អបអរសាទរខួបទី៦៩នៃទិវាសិទ្ធិមនុស្ស៖ ក្រុមបស្ចឹមប្រទេសកំពុងលើកតម្កើងក្រុមអ្នកនយោបាយពូកែញុះញង់រើសអើងប្រកាន់ពូជសាសន៍» ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

អ្នកនយោបាយអង្ករកំប៉ុង សម រង្ស៊ី និងកូនស្រីជនក្បត់ជាតិ កឹម សុខា ទោះបីជាត្រូវនាំជាតិចូលក្នុងសង្គ្រាមស៊ីវិល ឬជម្លោះ ការស្អប់ខ្ពើមនិងប្រកាន់ពូជសាសន៍ ក៏អ្នកទាំងនេះអាចលើកដៃធ្វើទៅកើតដែរដើម្បីមហិច្ឆតាអំណាចនិងការសងសឹកក្នុងគំនុំគ្រួសារ។ សម រង្ស៊ី មានគំនុំឈាមឪពុកខ្លួនដែលត្រូវសងសឹក។ ឪពុក សម រង្ស៊ី ឈ្មោះ សម សារី ត្រូវបានស្លាប់តៃហោងដោយសារតែទោសក្បត់ជាតិ ដែលលួចធ្វើការជាមួយទីភ្នាក់ងារសម្ងាត់របស់អាមេរិក ដើម្បីផ្តួលរំលំរបបដឹកនាំរបស់សម្តេចឪ នរោត្តម សីហនុ។ ចំណែក កឹម មនោវិទ្យា ត្រូវធ្វើសកម្មភាពប្រឆាំងនឹង ប្រយោជន៍ ជាតិ និងប្រជាជន សព្វបែបយ៉ាងដើម្បីរំដោះឪពុកជាជនក្បត់ជាតិចេញពីគុក។

សែស្រឡាយក្បត់ជាតិនេះបានបន្តពីឪដល់កូនហើយឥឡូវនេះទាំង សម រង្ស៊ី និង កឹម មនោវិទ្យា កំពុងតែខិតខំប្រឹងប្រែងបន្តផែនការ ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់តាមទម្រង់បដិវត្តន៍ពណ៌ ញុះញង់បំបែកបំបាក់ជាតិ ញុះញង់មិនឱ្យកងទ័ពស្តាបបង្គាប់បញ្ជា និងធ្វើសកម្មទាំងឡាយប្រឆាំងសន្តិភាព និងការអភិវឌ្ឍ សេចក្តីសុខដែល ជាតិ និងប្រជាជនកម្ពុជាកំពុងតែមាននៅក្នុងដៃ។ សម រង្ស៊ី និងកឹម មនោវិទ្យា បានប្រើសារញុះញង់ បង្កចលាចលក្នុងសង្គម និងវោហារសាស្ត្រស្អប់ខ្ពើមជាតិសាសន៍ឯង និងប្រឆាំងនឹងជាតិសាសន៍វៀតណាមដើម្បីបង្កើនប្រជាប្រិយភាពនិងសំឡេងឆ្នោត ក៏ដូចជាការទាក់ទាញការគាំទ្ររបស់ពល រដ្ឋមួយចំនួនចេញពីការបញ្ឆេះកំហឹងជាតិសាសន៍ដោយមិនបានគិតពីការគោរពសិទ្ធិមនុស្សជាសកលឡើយ។

ចាប់តាំងពីខ្លួនឈានជើងចូលក្នុងឆាកនយោបាយខ្មែរ សម រង្ស៊ី បានប្រើប្រាស់នូវសារនយោបាយបែបស្អប់ខ្ពើមនិងរើសអើងប្រឆាំងជាតិសាសន៍ ដែលផ្ទុយពីសេចក្តី ថ្លែងការណ៍ជាសកលស្តីពីសិទ្ធិមនុស្ស។ នៅអំឡុងពេលបោះឆ្នោតជាតិឆ្នាំ១៩៩៣ រៀបចំឡើងដោយអាជ្ញាធរបណ្តោះអាសន្ន របស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា (អ៊ុនតាក់) សម រង្ស៊ី គឺជាបេក្ខជនតែម្នាក់គត់ដែលអង្គការសហប្រជាជាតិ ស្តីបន្ទោសចំពោះសេចក្តីថ្លែងការណ៍រើសអើងជាតិសាសន៍ប្រឆាំងនឹងជនជាតិវៀតណាម។ សម រង្ស៊ី ត្រូវគេដឹងថា មានកេរ្តិ៍ឈ្មោះអាសោចខាងប្រើសេចក្តីថ្លែងការណ៍ និងវោហារសាស្ត្រជាដែលពោរពេញទៅដោយការញុះ ញង់និងការស្អប់ខ្ពើមជាតិសាសន៍។ ជាថ្មីម្តងទៀតសម រង្ស៊ី ត្រូវបានគេចោទរឿងបញ្ឆេះកំហឹង រើសអើងជាតិសាសន៍នៅក្នុងយុទ្ធនាការបោះឆ្នោតឆ្នាំ ១៩៩៨ ដោយប្រើប្រាស់វោហាសាសន៍ ប្រឆាំងនឹង វៀតណាមយ៉ាងខ្លាំងក្លា ហើយក្រុមបាតុករ ដែលបានបោះតង់តវ៉ានៅមុខរដ្ឋសភា ក្បែរព្រះបរមរាជវាំង ដែលពោរពេញដោយកំហឹង និងការស្អប់ខ្ពើមជាតិសាសន៍ តាមការញុះញង់របស់ សម រង្ស៊ី បានវាយប្រហារ និងដុតស្តូបមិត្តភាពកម្ពុជា-វៀតណាម។ មួយសបា្តហ៍ ក្រោយព្រឹត្តិការណ៍នេះការវាយប្រហារដោយហ្វូងមនុស្ស ដែលពោរពេញ ដោយកំហឹងបានសម្លាប់ជនជាតិវៀតណាមយ៉ាងតិច ៤ នាក់ ដែលជាការសម្លាប់ដោយសារតែការរើសអើងពូជសាសន៍។

ដើម្បីប្រជាប្រិយភាពបុគ្គល សម រង្ស៊ី មិនខ្លាចនឹងប្រឡែងលេងជាមួយនឹងបញ្ហា វៀតណាមឡើយ។ សម រង្ស៊ី ធ្លាប់បានឱ្យប្រជាជនសាមញ្ញដកបង្គោលតម្រុយព្រំដែនអន្តរជាតិដែលនេះគឺជាទង្វើមួយមិនអាចអត់ឱនឱ្យបានឡើយ ហើយរដ្ឋាភិបាលបស្ទិម ប្រទេសណាក៏ដោយ ក៏ប្រាកដជាថ្កោលទោសទង្វើបែបនេះដូចគ្នា។ មនុស្សគ្រប់គ្នានៅ កម្ពុជាសុទ្ធតែដឹងច្បាស់ថា បញ្ហាព្រំដែនជាមួយវៀតណាមគឺជាបញ្ហាដ៏រសើបណាស់ដែលជានិច្ចកាលនាំទៅរកភាពតានតឹង និងអសណ្តាប់ធ្នាប់សាធារណៈ។តាមរយៈការញុះញង់ឱ្យមានការស្អប់ខ្ពើមរើសអើងប្រឆាំងពូជសាសន៍ដែលសម រង្ស៊ី បានធ្វើជាយូរមក ហើយជាមួយសកម្មជនរបស់ខ្លួន ធ្វើឱ្យសកម្មជនមួយចំនួននៃអតីតបក្សសង្គ្រោះជាតិ ក្លាយជាមនុស្សកោងកាច និងស្អប់ជាតិសាសន៍វៀតណាម។ ពួកគេទាំងនោះលាបពណ៌ ប្រជាជនកម្ពុជាមួយចំនួនថាជាជនជាតិវៀតណាម និងបានហាមឃាត់ពួកគាត់មិនឱ្យចូលក្នុងការិយាល័យបោះឆ្នោតថែមទៀត។ សកម្មជនអតីតបក្សសង្គ្រោះជាតិដែលជោគជាំដោយសារប្រកាន់ពូជសាសន៍បានចាត់ទុកអ្នកដែលមិនគាំទ្របក្សសង្គ្រោះ ជាតិដូចខ្លួនថាជា«អាយ៉ងវៀតណាម ក្បាលយួន ឬលក់ខ្លួនឱ្យយួនជាដើម»។

ការញុះញង់របស់ក្រុមមេដឹកនាំបក្សប្រឆាំងឱ្យធ្វើការតវ៉ាប្រឆាំង នឹងវត្តមានរបស់ជនជាតិវៀតណាមនៅលើទឹកដីកម្ពុជាដោយពួកគេមិនបានបែងចែកឱ្យច្បាស់នៃអ្នកដែលរស់នៅស្របច្បាប់ឡើយ។ បក្សប្រឆាំងក៏បានអំពាវនាវឱ្យពលរដ្ឋខ្មែររើសអើងប្រកាន់ពូជសាសន៍ប្រឆាំងនឹងជនជាតិវៀតណាមតាមរយៈការធ្វើពហិការមិនទិញទំនិញ ឬប្រើប្រាស់ទំ និញមកពីប្រទេសវៀតណាមជាដើម។ ពេលខ្លះអតីតបក្សប្រឆាំងប្រឌិតព័ត៌មានមិនពិត ថាមានប្រមាត់ប្រមង់ចាប់កូនក្មេងទៅវៀតណាម ឬជនជាតិនៅ កម្ពុជាបានចាប់កូនក្មេងវះយកក្រលៀនជាដើម។ នេះពិតជាគ្រោះថ្នាក់សម្រាប់ជាតិ ហើយក៏ជាការរំលោភ យ៉ាងធ្ងន់ធ្ងរលើគោលការណ៍សិទ្ធិមនុស្សដែរ។

កាលដែលសម រង្ស៊ីប្រឡែងលេងជាមួយនឹងបញ្ហាវៀតណាមដើម្បីចំណេញសំឡេងឆ្នោតគឺជាការកង្វះការទទួលខុសត្រូវដ៏សែនគ្រោះថ្នាក់ ហើយទង្វើបែបនេះមិនត្រូវអត់ ឱន ឱ្យបានឡើយ។ កឹម សុខា ក៏ដូចគ្នាដែរបានប្រើប្រាស់វោហារសាស្ត្រស្អប់ខ្ពើម ជាតិសាសន៍វៀតណាមដើម្បីស្វែងរកសំឡេងឆ្នោតនិងបង្កើនប្រជាប្រិយភាពរបស់ខ្លួន។ ទាំង សម រង្ស៊ី និង កឹម សុខា បានប្រើប្រាស់សុន្ទរកថា ស្អប់ខ្ពើមប្រកាន់ពូជសាសន៍ដើម្បីទាញសំឡេងឆ្នោតដោយបានចោទថា ប្រាសាទអង្គរវត្ត ត្រូវបានលក់ឱ្យជនជាតិវៀតណាម ជនជាតិវៀតណាមលួចការងារខ្មែរ និងលួចធនធានធម្មជាតិព្រៃឈើខ្មែរ និងវៀតណាម រំកិលព្រំប្រទល់ដែនចូលទឹកដីកម្ពុជា រៀងរាល់ថ្ងៃជាដើម។ ការញុះញង់របស់មេដឹកនាំបក្សប្រឆាំងទាំងនេះពិតជាបានផល និងបានទាញសមាន ចិត្តពីប្រជាពលរដ្ឋមួយចំនួនដែលមិនបានពិចារណាឱ្យបានជ្រៅជ្រះ។

សម រង្ស៊ី កឹម សុខា រួមនឹងគូកននយោបាយផ្សេងទៀតដឹងដែរថាកម្ពុជាពិតជាមានចំណុចរសើបលើ បញ្ហាព្រំដែនជាមួយបរ ទេស ជិតខាង និងតែងតែបង្កនូវផលប៉ះពាល់ជាច្រើន ចុះហេតុអ្វី បានជាសម រង្ស៊ី កឹម សុខា និងមន្ត្រីនៃបក្សប្រឆាំងព្យាយាមប្រើប្រាស់សារទាំងនេះ? នេះពិតជាបានបង្ហាញចេតនាមួយថាអ្នកនយោបាយបក្សប្រឆាំងយកសារ ការស្អប់ខ្ពើមជាតិសាសន៍គឺជា ចំណុចឃោសនាមួយរបស់ពួកគេ ដោយមានភាពងាយស្រួលប្រមូលការគាំទ្រ។ នៅក្នុង សម័យសង្គ្រាម ខ្មែរក្រហមក៏បានប្រើប្រាស់វោហារសាស្ត្រស្អប់ខ្ពើមជាតិសាសន៍វៀតណាមដើម្បីប្រមូលកម្លាំងដើម្បីធ្វើសង្គ្រាមផងដែរ។

សម រង្ស៊ី ហាក់ដូចជាបានប្រែក្រឡាស់សម្តីរបស់ខ្លួនវិញក្រោយពីទណ្ឌិតរូបនេះ បានចុះហត្ថលេខាសម្ងាត់សហការជាមួយក្រុមវៀតណាមសេរីដែលមានមូលដ្ឋាននៅ សហរដ្ឋអាមេរិក ដោយបានសន្យាសម្ងាត់មួយចំនួនលើអនាគតនៃប្រទេសកម្ពុជា ដោយមិនបានសួរយោបល់ពលរដ្ឋកម្ពុជាបន្តិចឡើយ។ សម រង្ស៊ី ស្ទើរតែឆ្លើយមិនកើត នឹងសំណួររបស់អ្នកកាសែតបារាំងនៅក្នុងកិច្ចសម្ភាសកាលពីថ្ងៃទី៣ ខែធ្នូ ដែលសួរថាប្រើប្រាស់សាររើសអើងប្រកាន់ពូជសាសន៍ប្រឆាំងនឹងជនជាតិវៀតណាម គឺអាចនាំឱ្យមានអំពើហិង្សា និងនាំឱ្យមានការប្រកាន់ពូជសាសន៍? សម រង្ស៊ី បានព្យាយាមក្នុងការលាងនូវកំហុសឆ្គងដ៏ឆ្ងន់ធ្ងររបស់ខ្លួនអំពីការកេងចំណេញនយោបាយ តាមបែបសុន្ទរកថាប្រកាន់ពូជសាសន៍ដោយបានលើកឡើងថា ក្នុងរយៈពេល២០ឆ្នាំមកនេះមិនមាន អំពើហិង្សាកើតឡើងទេ ហើយប្រជាជនកម្ពុជាគឺជា អ្នកសន្តិភាពនិយម។ នេះពិតជាការកុហកដោយមិនអៀនខ្មាស! សម រង្ស៊ី បាននិយាយកុហកអ្នកកាសែតបារាំង និងមួលបង្កាច់ស្ថានការណ៍ពិតនៅកម្ពុជាថា បច្ចុប្បន្ននេះមានអ្នកជំនាញការយោធាវៀតណាមនៅពាសពេញប្រទេសកម្ពុជា។

សម រង្ស៊ី បានកុហកទៀតថាមានកម្លាំងទ័ពសំខាន់របស់វៀតណាមនៅតាមព្រំដែន និងនៅតាមតំបន់មួយចំនួននៅក្នុងប្រទេសកម្ពុជា។ តើ សម រង្ស៊ី ពិតជាកំពុងយល់សប្តិ ឬលាបជំងឺចាស់នៃការញុះញង់ការរើសអើងប្រកាន់ ពូជសាសន៍? សម រង្ស៊ី នៅក្រៅប្រទេសច្រើនពេក និងវក់នឹងការភូតកុហកសហគមន៍អន្តរជាតិ និងបានភូតកុហក ប្រជាជនកម្ពុជា បានជាមិនបានយល់ដឹងឱ្យច្បាស់ពីកម្ពុជាពិត។ នេះគឺជាចរិតហ្ស៊ីនរបស់ទណ្ឌិតសម រង្ស៊ី អ្នកលើកតម្កើងសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ដ៏អស្ចារ្យរបស់ក្រុមបស្ទិបប្រទេស។

បស្ចឹមប្រទេសក៏នៅតែធ្វើមិនឮអំពីការប្រើវោហារសាស្ត្ររបស់ទណ្ឌិត សម រង្ស៊ី រើសអើងប្រឆាំងនឹងជនជាតិចិន និងប្រទេសចិន។ ទំនងដោយសារតែនេះគឺជាអ្វីដែល បស្ទិមប្រទេសទាំងនោះចង់បានទេដឹង តាមរយៈការប្រើកូនជឹងរបស់ខ្លួនវាយប្រហារ ប្រទេសចិន? សម រង្ស៊ី បានថ្លែងថា បច្ចុប្បន្ននេះប្រទេសវៀតណាម និងសហរដ្ឋអាមេរិកបានចងសម្ព័ន្ធភាពជាមួយគ្នាប្រឆាំងនឹងចិន។ កាលណាភូមិសាស្ត្រនយោបាយប្រែប្រួលនោះគោលជំហរបក្ស និងសារនយោបាយ ក៏ប្រែប្រួលទៅតាមនោះដែរ។ ដោយអនុវត្តតាមចៅហ្វាយនាយបរទេសរបស់ខ្លួន សម រង្ស៊ី ចាប់ផ្តើមវាយប្រហារប្រទេសចិនវិញម្តង និងបានកំពុងតែប្រើវោហារសាស្ត្រ ស្អប់ខ្ពើមជនជាតិចិន និងប្រទេសចិន។ តើនេះបង្ហាញថា សម រង្ស៊ី ជាអ្នកនយោបាយគោរពសិទ្ធិមនុស្ស មិនស្អប់ខ្ពើមជាតិសាសន៍ដូចដែលខ្លួន តែងតែអួតប្រាប់បរទេសមួយចំនួនដែលមិនស្គាល់ខ្លួនច្បាស់? តាមពិត សូម្បីក្នុងក្រុមគ្រួសារ សម រង្ស៊ី ក៏មិនបានផ្តល់ការគោរពចំពោះ បាវបម្រើរបស់ខ្លួនផង។ អ្នកបម្រើនៅក្នុងផ្ទះ សុទ្ធតែដើរជើងទា គោរពឱនលំទោនស្ទើរក្បាល ដល់ដី។ នេះហើយជានិមិត្តរូបនៃសិទ្ធិមនុស្សរបស់ក្រុមបស្ទិម ប្រទេសមួយចំនួនដែល កំពុងតែព្យាយាមលើកតម្កើង និងព្យាយាមជួយប្រស់ឱ្យបក្សក្បត់ជាតិរស់ឡើងវិញ។ ប៉ុន្តែសម្រាប់ប្រជាជនកម្ពុជា សម រង្ស៊ី គ្រាន់តែជាអ្នកនយោបាយមាន់សម្លរ អង្ករកំប៉ុង និងជានិមិត្តរូបនៃនយោបាយប្រជាភិថុតបោកប្រាស់ប្រជារាស្ត្រខ្មែរតែប៉ុណ្ណោះ។

ក្រុមបស្ចឹមប្រទេសដែលកំពុងជឿការញុះញង់របស់ក្រុមអ្នកនយោបាយប្រឆាំង ជាពិសេសទណ្ឌិតសម រង្ស៊ី និងកឹម មនោវិទ្យា កូនជនក្បត់ជាតិ កឹម សុខា គួរយកគោលការណ៍សិទ្ធិមនុស្សមកដាក់មុខវាយតម្លៃថាតើការវោហារសាស្ត្ររើសអើងពូជសាសន៍ របស់អ្នកនយោបាយបំផ្លាញជាតិទាំងអស់នេះ ជួយលើកតម្កើងសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យទេ? កាលដែលអ្នកនយោបាយប្រើប្រាស់សុន្ទរកថាស្អប់ខ្ពើមជាតិសាសន៍ដើម្បីទាក់ទាញអ្នកគាំទ្រជាតិនិយមចង្អៀតចង្អល់គួរត្រូវថ្កោលទោស និងផ្តន្ទាទោសទេ?

ប្រសិនបើបស្ទិមប្រទេសទាំងនោះមិនអគតិទេ នោះទង្វើទណ្ឌិត សម រង្ស៊ី កឹម មនោវិទ្យា និងអ្នកនយោបាយប្រឆាំងផ្សេងទៀត ដែលកំពុងប្រើប្រាស់សាររើសអើងប្រឆាំងនឹង ជនជាតិវៀតណាម និងចិននឹងត្រូវថ្កោលទោសជាមិនខាន ព្រោះនេះជាការរំលោភ បំពានយ៉ាងធ្ងន់ធ្ងរ លើគោលការណ៍សិទ្ធិមនុស្សជាសកលដែលពិភពលោកទាំងមូលកំពុងអបអរសាទរនៅថ្ងៃទី១០ ធ្នូ ខួបទី៦៩នេះ៕

ដោយ៖ ចៅ ចាក់ស្មុក







លិខិតចំហររបស់ចៅ ចាក់ស្មុក ជូនចំពោះឯកឧត្តម ចន ម៉ាក់ខេន និង ថិត គ្រូសសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក

នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧នេះ ទំព័រហ្វេសប៊ុកចៅចាក់ស្មុក បានបង្ហោះផ្សាយនូវលិខិតចំហរ មួយរបស់ចៅចាក់ស្មុកផ្ញើជូនចំពោះលោក ចន ម៉ាក់ខេន និង លោក ថិត គ្រួស សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក ដោយបានបញ្ជាក់ថា សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកទាំងពីររូបខាងលើនេះគួរយកតួនាទីនិងពេលវេលាគិតគូរធ្វើឱ្យប្រសើរឡើងនូវសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យនៅសហរដ្ឋអាមេរិកជាជាងយកចិត្តទុកដាក់លើរឿងរ៉ាវនៅប្រទេសកម្ពុជាដែលមិនមែនជាអាទិភាពរបស់ម្ចាស់ឆ្នោតរបស់ខ្លួននោះឡើយ។

សូមអានលិខិតរចំហររបស់ចៅ ចាក់ស្មុក ជូនចំពោះឯកឧត្តម ចន ម៉ាក់ខេន និង ថិត គ្រូសសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកខាងក្រោម៖








មន្ត្រីនាំពាក្យបក្សកាន់អំណាច៖ វិបត្តិនយោបាយអតីតបក្សប្រឆាំង និងបក្ខពួកកើតពីទង្វើល្មើសច្បាប់ពួកគេ

មន្ត្រីនាំពាក្យគណបក្សប្រជាជនកម្ពុជាបានចាត់ទុកវិបត្តិនយោបាយរបស់អតីតបក្សប្រឆាំងថា កើតឡើងដោយពួកគេមិនអាចយកឈ្នះលើបក្សកាន់អំណាចតាមបែបប្រជាធិបតេយ្យបាន ហើយងាកមកប្រកួតប្រជែងបែបទុច្ចរិតឃុបឃិតជាមួយបរទេស តាមគំរូបដិវត្តន៍ពណ៌ ទើបរដ្ឋាភិបាលមានវិធានផ្លូវច្បាប់លើទង្វើល្មើសច្បាប់របស់បក្សប្រឆាំង។

លោក សុខ ឥសាន មន្ត្រីនាំពាក្យគណបក្សប្រជាជនកម្ពុជានាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧នេះ បានគូសបញ្ជាក់ថា វិបត្តិនយោបាយដែលកើតមានឡើងលើអតីតគណបក្សសង្គ្រោះជាតិ និងបក្ខពួកខ្លួន គឺ បានកើតឡើង ដោយសារពួកគេព្យាយាមប្រើមធ្យោបាយប្រកួតប្រជែងតាមបែបទុច្ចរិតដែលរំលងគោលការណ៍លទ្ធិប្រជាធិបតេយ្យ ដោយលក់ក្បាលឲ្យជនបរទេសប្រកបដោយសតិអារម្មណ៍ពោរពេញនូវមនោគមវិជ្ជា ចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់តាមរូបភាពនៃបដិវត្តន៍ពណ៌ ដែលបង្កឲ្យមានហានិភ័យគ្រោះថ្នាក់ដល់សន្តិភាព និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

លោក សុខ ឥសាន បន្តថា អ្នកណាក៏ដឹងដែរថា ក្រោយឆ្នាំ១៩៩៨ ព្រះរាជាណាចក្រកម្ពុជា បានរកឃើញនូវសន្តិភាពពេញលេញក្រោមនយោបាយឈ្នះ-ឈ្នះ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្វើឲ្យមានឱកាសក្នុងការកសាង និងអភិវឌ្ឍប្រទេសបានរីកចំរើនរុងរឿង និងកែប្រែជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាឲ្យប្រសើរឡើងជាបន្តបន្ទាប់ ស្របតាមកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា។ ហេតុផលនេះហើយដែលអតីតបក្សសង្គ្រោះជាតិ មិនអាចប្រកួតប្រជែងឈ្នះគណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាចតាមរយៈការបោះឆ្នោតបាន ទើបមានគំនិតប្រកួតប្រជែងតាមបែបទុច្ចរិត ពោលគឺចង់បង្កើតឲ្យមានបដិវត្តន៍ពណ៌នៅកម្ពុជា។

មន្ត្រីនាំពាក្យបក្សកាន់អំណាចបញ្ជាក់ថា ភស្ដុតាងដែលបញ្ជាក់ថាក្រុមអតីតបក្សប្រឆាំងមានគំនិតផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងចង់ផ្តួលរំលំលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមបែបទុច្ចរិតនោះ បានស្ដែងចេញមកតាមរយៈលោក កឹម សុខា ដែលបាននិយាយយ៉ាងច្បាស់ក្រឡែតថា ខ្លួនបានទទួលផែនការ និងអនុវត្តផែនការរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកឲ្យផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ដោយយកគំរូតាមបដិវត្តន៍ពណ៌នៅប្រទេសយូហ្គោស្លាវី និងប្រទេសស៊ែបបី។

មន្ត្រីនាំពាក្យដដែលរូបនេះអះអាងថា ក្រោមហេតុផលនេះ ទើបរដ្ឋាភិបាលកម្ពុជា សម្រេចចាត់វិធានការណ៍ភ្លាមៗតាមផ្លូវច្បាប់ចំពោះជន និងក្រុមជនល្មើសច្បាប់ ស្របតាមអំពើប្រព្រឹត្តរបស់ខ្លួន។ ប៉ុន្តែទោះជាមានភស្ដុតាងច្បាស់យ៉ាងណាក្ដី ក៏ពួកក្រុមជនល្មើសច្បាប់ទាំងនោះ មិនព្រមទទួលស្គាល់ការពិត ហើយចេះតែនាំគ្នានិយាយបង្វែងដានថា កម្ពុជាមានវិបត្តិនយោបាយ។ តាមការពិតវិបត្តិនោះ កើតលើតែអ្នកនយោបាយដែលបានប្រព្រឹត្តល្មើសច្បាប់ ហើយមានវិបត្តិខ្លួនឯងសោះ៕


កម្ពុជាមានមោទនភាព អបអរសាទរ ខួបលើកទី២៥ នៃការដាក់បញ្ចូលរមណីយដ្ឋានរអង្គរក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (១៤ ធ្នូ ១៩៩២ – ១៤ ធ្នូ ២០១៧)

សហភាពសហព័ន្ធយុវជនកម្ពុជា សហការជាមួយអាជ្ញាធរអប្សរា និងអង្គភាពពាក់ព័ន្ធនៅខេត្តសៀមរាប បានបង្កើតព្រឹត្តិការណ៍ថតរូបជាប្រវត្តិសាស្រ្ត ដែលមានអ្នកចូលរួមប្រមាណជាង៣០០០នាក់ក្នុងនាមជាមហាគ្រួសារខ្មែរតែមួយ។
ទិដ្ឋភាពដ៏អស្ចារ្យទាំងស្រុង នឹងបង្ហាញជូនក្នុងពេលឆាប់ៗនេះ!!

Cambodia is proud to celebrate the 25th Anniversary of Angkor as a World Heritage Site! (14/12/1992-14/12/2017)
UYFC in collaboration with APSARA Authority and related stakeholders in Siem Reap have organized an amazing and historical photo souvenir gathering about 3000 people as a Big Cambodian Family.
This magical achievement will be broad to you soon!!






មន្ត្រីនាំពាក្យបក្សកាន់អំណាច៖ វិបត្តិនយោបាយអតីតបក្សប្រឆាំង និងបក្សពួកកើតពីទង្វើល្មើសច្បាប់ពួកគេ

មន្ត្រីនាំពាក្យគណបក្សប្រជាជនកម្ពុជាបានចាត់ទុកវិបត្តិនយោបាយរបស់អតីតបក្សប្រឆាំងថា កើតឡើងដោយពួកគេមិនអាចយកឈ្នះលើបក្សកាន់អំណាចតាមបែបប្រជាធិបតេយ្យបាន ហើយងាកមកប្រកួតប្រជែងបែបទុច្ចរិតឃុបឃិតជាមួយបរទេស តាមគំរូបដិវត្តន៍ពណ៌ ទើបរដ្ឋាភិបាល មានវិធានផ្លូវច្បាប់លើទង្វើល្មើសច្បាប់របស់បក្សប្រឆាំង។

លោក សុខ ឥសាន មន្ត្រីនាំពាក្យគណបក្សប្រជាជនកម្ពុជានាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៧នេះ បានគូសបញ្ជាក់ថា វិបត្តិនយោបាយដែលកើតមានឡើងលើអតីតគណបក្សសង្គ្រោះជាតិ និងបក្សពួកខ្លួន គឺ បានកើតឡើង ដោយសារពួកគេព្យាយាមប្រើមធ្យោបាយប្រកួតប្រជែងតាមបែបទុច្ចរិតដែលរំលងគោលការណ៍លទ្ធិប្រជាធិបតេយ្យ ដោយលក់ក្បាលឲ្យជនបរទេសប្រកបដោយសតិអារម្មណ៍ពោរពេញនូវមនោគមវិជ្ជា ចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់តាមរូបភាពនៃបដិវត្តន៍ពណ៌ ដែលបង្កឲ្យមានហានិភ័យគ្រោះថ្នាក់ដល់សន្តិភាព និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

លោក សុខ ឥសាន បន្តថា អ្នកណាក៏ដឹងដែរថា ក្រោយឆ្នាំ១៩៩៨ ព្រះរាជាណាចក្រកម្ពុជា បានរកឃើញនូវសន្តិភាពពេញលេញក្រោមនយោបាយឈ្នះ-ឈ្នះ របស់សម្តេច តេជោ ហ៊ុន សែន ធ្វើឲ្យមានឱកាសក្នុងការកសាង និងអភិវឌ្ឈប្រទេសបានរីកចំរើនរុងរឿង និងកែប្រែជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាឲ្យប្រសើរឡើងជាបន្តបន្ទាប់ ស្របតាមកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា។ ហេតុផលនេះហើយដែលអតីតបក្សសង្គ្រោះជាតិ មិនអាចប្រកួតប្រជែងឈ្នះគណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាចតាមរយៈការបោះឆ្នោតបាន ទើបមានគំនិតប្រកួតប្រជែងតាមបែបទុច្ចរិត ពោលគឺចង់បង្កើតឲ្យមានបដិវត្តន៍ពណ៌នៅកម្ពុជា។

មន្ត្រីនាំពាក្យបក្សកាន់អំណាចបញ្ជាក់ថា ភស្ដុតាងដែលបញ្ជាក់ថាក្រុមអតីបក្សប្រឆាំងមានគំនិតផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ និងចង់ផ្តួលរំលំសម្តេចតេជោ ហ៊ុន សែន តាមបែបទុច្ចរិតនោះ បានស្ដែងចេញមកតាមរយៈលោក កឹម សុខា ដែលបាននិយាយយ៉ាងច្បាស់ក្រឡែតថា ខ្លួនបានទទួលផែនការ និងអនុវត្តផែនការរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកឲ្យផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ដោយយកគំរូតាមបដិវត្តន៍ពណ៌នៅប្រទេសយូហ្គោស្លាវី និងប្រទេសស៊ែបបី។
មន្ត្រីនាំពាក្យដដែលរូបនេះអះអាងថា ក្រោមហេតុផលនេះ ទើបរដ្ឋាភិបាលកម្ពុជា សម្រេចបានចាត់វិធានការណ៍ភ្លាមៗផ្លូវច្បាប់ចំពោះជន និងក្រុមជនល្មើសច្បាប់ ស្របតាមអំពើប្រព្រឹត្តរបស់ខ្លួន។ ប៉ុន្តែទោះជាមានភស្ដុតាងច្បាស់យ៉ាងណាក្ដី ក៏ពួកក្រុមជនល្មើសច្បាប់ទាំងនោះ មិនព្រមទទួលស្គាល់ការពិត ហើយចេះតែនាំគ្នានិយាយបង្វែងដានថា កម្ពុជាមានវិបត្តិនយោបាយ។

តាមការពិតវិបត្តិនោះ កើតលើតែអ្នកនយោបាយដែលបានប្រព្រឹត្តល្មើសច្បាប់ ហើយមានវិបត្តិខ្លួនឯងសោះ៕


កងទ័ពការពារទឹកដីនៅតាមទល់ដែន៖ ទណ្ឌិត សម រង្ស៊ី និងបក្ខពួក កុំព្យាយាមបំផ្លាញកម្ពុជា លោក ហ៊ុន សែន ស្ថិតក្នុងបេះដូងកងទ័ពគ្រប់រូប

(ព្រះវិហារ)៖ កងទ័ពដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅតាមទល់ដែនខ្មែរ-ថៃ បានសម្តែងការខឹងសម្បាជាខ្លាំងចំពោះទង្វើញុះញង់របស់លោក សម រង្ស៊ី អតីតប្រធានអតីតគណបក្សសង្គ្រោះជាតិ ដែលបានអំពាវនាវឲ្យកងទ័ពងើបបះបោរប្រឆាំងការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ។ ក្រុមកងទ័ពបានផ្តាំទៅលោក សម រង្ស៊ី ព្រមទាំងបក្ខពួករបស់លោក ដែលកំពុងសម្ងំនៅក្រៅប្រទេសថា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន មេបញ្ជាការផ្កាយមាស៥ផុតលេខ គឺស្ថិតនៅក្នុងបេះដូងរបស់ពួកគេជានិច្ច។

ប្រតិកម្មរបស់កងទ័ពដែលកំពុងការពារទឹកដីនេះ បានធ្វើឡើងក្នុងកិច្ចសំណេះសំណាលមួយជាមួយនាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងនាយឧត្តមសេនីយ៍ ជា តារា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ នាថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៧។ នាឱកាសនោះ នាយឧត្តមសេនីយ៍ គន់ គីម និងនាយឧត្តមសេនីយ៍ ជា តារា បានធ្វើដំណើរជាបន្តបន្ទាប់ជួបសំណេះសំណាលជាមួយកងទ័ព ដើម្បីបានជ្រាបពីសុខទុក្ខ និងបញ្ហារបស់កងទ័ពនៅតាមទល់ដែន។

ក្នុងកិច្ចសំណេះសំណាលនោះ នាយឧត្តមសេនីយ៍ គន់ គីម និងនាយឧត្តមសេនីយ៍ ជា តារា បានលើកបង្ហាញពីស្ថានការណ៍នយោបាយនាពេលបច្ចុប្បន្ន ព្រមទាំងបានលើកបង្ហាញពីចេតនារបស់លោក សម រង្ស៊ី និងបក្ខពួក ដែលកំពុងអុជអាលកងទ័ពឲ្យងើបប្រឆាំងរាជរដ្ឋាភិបាល។

ជាមួយសម្តីធ្ងន់ៗ និងហៅលោក សម រង្ស៊ី ថាជាជនក្បត់ជាតិពេញៗមាត់ នាយឧត្តមសេនីយ៍ គន់ គីម បានថ្លែងទៅកាន់កងទ័ពរាប់ពាន់នាក់ថា ទណ្ឌិត សម រង្ស៊ី រួមជាមួយបក្ខពួករបស់គេ កំពុងតែធ្វើយុទ្ធនាការបំផ្លាញជាតិមាតុភូមិរបស់យើង ដោយបានអំពាវនាវឲ្យបងប្អូនកងទ័ពងើបបះបោរប្រឆាំងការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ នេះជាទង្វើដ៏ពិសពុលរបស់ក្រុមជនក្បត់ជាតិ ដែលជាមរតកបន្សល់ពីឪរបស់គេ លោក សម សារី ។ ឪគេបានប្រឹងប្រែងបំផ្លាញសង្គមរាស្ត្រនិយមដ៏ល្បាញល្បីរបស់សម្តេច នរោត្តម សីហនុ ឥឡូវកូនក៏បានព្យាយាមបំផ្លាញសង្គមកម្ពុជារបស់យើងទៀតហើយ។

នាយឧត្តមសេនីយ៍ គន់ គីម និងនាយឧត្តមសេនីយ៍ ជា តារា បានអំពាវនាវដល់កងទ័ពរួមគ្នាការពារជាតិមាតុភូមិ និងវឌ្ឍនភាពរបស់កម្ពុជាក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែន។

ក្រោយបានស្តាប់ការរៀបរាប់ពីស្ថានការណ៍នយោបាយនាពេលបច្ចុប្បន្ន និងពីពុតត្បុតដ៏ពិសពុលរបស់លោក សម រង្ស៊ី និងបក្ខពួកហើយនោះ ក្រុមកងទ័ព ដែលបានតស៊ូដ៏អង់អាចក្នុងការការពារទឹកដីអំឡុងពេលផ្ទុះអាវុធជាមួយកងទ័ពថៃនាអំឡុងឆ្នាំ២០០៨ បានផ្ទុះការប្រតិកម្ម និងខឹងសម្បាជាខ្លាំងជាមួយលោក សម រង្ស៊ី និងបក្ខពួក។

ក្រុមកងទ័ពនៅទល់ដែន ក៏បានលើកបង្ហាញពីការយកចិត្តទុកដាក់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចំពោះសុខទុក្ខរបស់ពួកគេផងដែរ។ បើតាមកងទ័ពព្រោះតែការយកចិត្តទុកដាក់របស់លោកបានធ្វើឲ្យជីវភាពរបស់ពួកគេកាន់តែប្រសើរ ហើយប្រាក់បៀវត្សរ៍ទៀតសោត ក៏ត្រូវបានដំឡើងជារៀងរាល់ឆ្នាំ ដែលជាកត្តាជួយឲ្យការរស់នៅរបស់ពួកគេបានកាន់តែប្រសើរ។

បងប្អូនកងទ័ព បានបញ្ជាក់ប្រាប់លោក សម រង្ស៊ី និងបក្ខពួកថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្ថិតជាប់ក្នុងបេះដូងរបស់ពួកគេជានិច្ច ហើយបានប្រកាសការពាររបបដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយឥតងាករេ៕