យោងតាមសេចក្តីជូនដំណឹង របស់ស្ថាប័នប្រឆាំងអំពើពុករលួយ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ចេញនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦ កន្លងទៅនេះបានឲ្យដឹងថា ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បានបើកកិច្ចប្រជុំលើកទី៨ អាណត្តិទី២ ដោយមានវត្តមានសរុប ចំនួន ១១ រូប ហើយបានដំណើការក្រោមអធិបតីភាព ឯកឧត្តម តុប សំ ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បានសម្រេចលទ្ឋផលដូចតទៅ៖ ១- បានពិនិត្យ និងអនុម័តកំណត់ហេតុកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយលើកទី៨ អាណត្តិទី២ ២- បាន ពិនិត្យ និងអនុម័តរបាយការណ៍ប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយដើម្បីជូន សម្តេចតេជោ ហ៊ុន សែន ជ្រាបជារបាយការណ៍ និង៣- ស្ថាប័នប្រឆាំងអំពើពុករលួយ បានរាយការណ៍ជូនក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ អំពីផែនការលម្អិតក្នុងការត្រួតពិនិត្យ សេវាផ្តល់ អត្តសញ្ញាណប័ណ្ណ និងលុបចោលកុងត្រូលជជុះនោះមានដូចជា ខេត្តកណ្តាល ខេត្តកំពត ខេត្តស្វាយ និងរាជធានីភ្នំពេញ ៕
Tuesday, January 19, 2016
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានផ្ញើលិខិតរំលែកទុក្ខជូនចំពោះលោកជំទាវ ហ៊ុន សារិន
នៅព្រឹកថ្ងៃទី ១៨ ខែមករា ឆ្នាំ២០១៦កន្លងទៅនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ញើលិខិតចូលរួមរំលែកទុក្ខ ជូនចំពោះលោកជំទាវ ហ៊ុន សារិន ព្រមទាំងក្រុមគ្រួសារ ដែលកំពុងមានទុក្ខជាទម្ងន់ ចំពោះមរណភាពរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ញ៉ឹក ហួន អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ ដែលបានអនិច្ចកម្ម នៅវេលាម៉ោង ១៤:៣០ នាទីរសៀល ថ្ងៃអាទិត្យ ទី១៧ ខែមករា ឆ្នាំ២០១៦ ដោយរោគាពាធ។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានមានប្រសាសន៍នៅក្នុងលិខិតរំលែកទុក្ខថា មរណភាពរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ញ៉ឹក ហួន គឺជាការបាត់បង់ស្វាមីដ៍ឧត្តុង្គឧត្តម ជាការបាត់បង់ បិតា ជីតា ប្រកបដោយព្រហ្ម វិហារធម៌ គុណធម៌ សច្ចៈធម៌ ជាទីគោរពស្រឡាញ់។ ជាមួយគ្នានេះ មរណភាពរបស់ឯកឧត្តម ក៏ជាការបាត់បង់វីរកុលបុត្រកម្ពុជាដ៏ឆ្នើមមួយរូប ដែលបានពលីកម្មដ៏ខ្ពង់ខ្ពស់បំផុត បូជាកម្លាំងកាយ ចិត្ត ប្រាជ្ញា ចូលរួមដឹកនាំកម្លាំងតស៊ូរំដោះជាតិ និងប្រជាពលរដ្ឋឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត បានចូលរួមចំណែកយ៉ាងសកម្ម ប្រកបដោយគំរូវីរភាពដ៏ឧត្តុង្គឧត្តម និងទឹកចិត្តស្នេហាជាតិដ៍ស្មោះស្ម័គ្រ ក្នុងការស្តារកសាងប្រទេសឡើងវិញរហូតមានសុខសន្តិភាព ស្ថិរភាពនយោបាយ មានវឌ្ឍនភាព វិបុលភាព និងការរីកចម្រើនឥតឈប់ឈររបស់ជាតិមាតុភូមិយើង បន្សល់ទុកនូវស្នាដៃជាច្រើនសម្រាប់កូនចៅជំនាន់ក្រោយ។
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក៏ដូចជាមន្រ្តីរាជការនៅក្នុងកាកបាទក្រហមទាំងមូល សូមចូលរួមរំលែកមរណទុក្ខដ៏សែនក្រៀមក្រំក្តុកក្តួលរំជួលចិត្តនេះ ជាមួយលោកជំទាវ និងបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមប្រោសព្រំដួងវិញ្ញាណក្ខន្ធ ឯកឧត្តម នាយ ឧត្តមសេនីយ៍ ញ៉ឹក ហួន បានចាប់បដិសន្ធិ ក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕

កម្ពុជា នឹងមានជើងហោះហើរត្រង់ទៅតូក្យូ ជាផ្លូវការ នៅខែកញ្ញា ខាងមុខនេះ ដែលចូលរួមចំណែកក្នុងការពន្លឿនកំណើនសេដ្ឋកិច្ចកម្ពុជា និងកំណើនភ្ញៀវទេសចរណ៍មកកាន់ប្រទេសកម្ពុជា
ក្រុមហ៊ុន ANA នឹងប្រកាសផ្លូវហោះហើរត្រង់ទីក្រុងតូក្យូ-រាជធានីភ្នំពេញ នៅថ្ងៃទី ២០ ខែមករាខាងមុខនេះ ហើយក្រុមហ៊ុន ANA នឹងចាប់ផ្ដើមដំណើរការជាផ្លូវការនូវ ជើងហោះហើរផ្ទាល់ប្រចាំថ្ងៃ ពីទីក្រុងតូក្យូទៅទីក្រុងភ្នំពេញ ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦។
ការប្រកាសបានធ្វើឡើងកាលនៅថ្ងៃទី ១៨ ខែមករា ឆ្នាំ២០១៦ ក្នុងជំនួបពិភាក្សារវាង លោក សុខ ចិន្តាសោភា ប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក Shinya Katanozaka ប្រធាន/នាយកប្រតិបត្តិនៃក្រុមហ៊ុន ANA HOLDINGS INC នៅសណ្ឋាគារ Imperial Tokyo។
ជើងហោះហើរផ្ទាល់មកកាន់ប្រទេសកម្ពុជានេះ ជាផ្លូវហោះហើរថ្មីតែមួយគត់ ដែលក្រុមហ៊ុនគ្រោងនឹងបើកនៅឆ្នាំ ២០១៦នេះ ហើយវាក៏ជាការចូលរួមអបអរសាទរ នៅក្នុងពិធីគម្រប់ខួបទី ៣០នៃប្រតិបត្តិការអន្តរជាតិរបស់ក្រុមហ៊ុន ANA។
ការហោះហើរត្រង់ ជាសមិទ្ឋិផលថ្មីមួយទៀតរវាងប្រទេសជប៉ុន និងព្រះរាជាណាចក្រកម្ពុជា ដែលមានចំណងមិត្តភាពដ៏យូរអង្វែងមក ហើយជាពិសេស គឺអាចចូលរួមចំណែកក្នុងការពន្លឿនកំណើនសេដ្ឋកិច្ចកម្ពុជា ផ្សព្វផ្សាយពីវប្បធម៌ប្រទេសទាំងពីរ និងការលើកកម្ពស់កំណើនទេសចរណ៍ជប៉ុន មកព្រះរាជាណាចក្រកម្ពុជាផងដែរ។
គួរជម្រាបថា ក្រុមហ៊ុនហោះហើរ ALL NIPPON AIRWAYS CO., LTD ឬហៅថា Zenniku ឬ ANA ជាក្រុមហ៊ុនហោះហើរធំជាងគេទីពីរ នៅប្រទេសជប៉ុន ដែលមានការិយាល័យកណ្តាល នៅតំបន់ Miato ទីក្រុងតូក្យូ ប្រទេសជប៉ុន៕

ឯកឧត្តម ឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាលខេត្តតាកែវ ប្រគល់ប្រាក់មរណៈសង្គ្រោះរបស់សម្ដេចតេជោ ហ៊ុន សែន ៤៤លានរៀល
កាលពីរសៀលថ្ងៃ ច័ន្ទ ទី១៨ ខែមករា ឆ្នាំ២០១៦កន្លងទៅនេះ នៅសាលាខេត្តតាកែវ ឯកឧត្តម ឡាយ វណ្ណៈ អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញជាអធិបតី និងប្រគល់ប្រាក់មរណៈសង្រ្គោះ ដល់ក្រុមគ្រួសារអតីតៈយុទ្ធជនពលីដែលបានបូជាជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិ។
ឯកឧត្តម ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ ដែលបានថ្លែងថា ក្រុមគ្រូសារ អតីតៈយុទ្ធជនពលីទទួលបានប្រាក់មរណៈសង្រ្គោះ ចំនួន១១នាក់ ដោយម្នាក់ៗថវិកា៤លានរៀល ហើយឯកឧត្តមអភិបាលខេត្តតាកែវ បានមានប្រសាសន៍បន្ថែមទៀតថាគ្មានពេលណាមួយដែលរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសប្រជាពលរដ្ឋកម្ពុជាបានបំភ្លេចគុណអតីតៈយុទ្ធជនពលីដែលបានបូជាឈាមស្រស់ សាច់ស្រស់ការពារជាតិ និងរំដោះ ប្រជាជនឱ្យរស់រានមានជិវិតរហូតដល់សព្វថ្ងៃនេះទេ។
ឯកឧត្តម អភិបាលខេត្ត បានមានប្រសាសន៏បន្តថា ប្រទេសកម្ពុជាមានការអភិវឌ្ឍ និងរីកចម្រើនដូច បច្ចុប្បន្ននេះ ហើយប្រជាពលរដ្ឋមានជីវភាពធូធារ គឺអាស្រ័យមកពីពលីកម្ម ដ៏ធំធេងរបស់អតីតៈយុទ្ធជនពលីរបស់យើង។ ពួកគាត់គឺជាវិរៈបុរសជាតិ ពិតប្រាកដដែលយើងទាំងអស់គ្នា មិនអាចបំភ្លេចបានជាដាច់ខាត។
ឯកឧត្តម ឡាយ វណ្ណៈ បានមានប្រសាសន៍បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចតេជោដឹកនាំ លោកមានការយកចិត្តទុកដាក់ណាស់ ចំពោះបងប្អូនក្រុមគ្រូសារអតីតៈយុទ្ធ្ជនពលី។ កន្លងមកគ្រាន់តែទទួលដំណឹងថា ក្រសួងសង្គមកិច្ច បានជំពាក់ប្រាក់បងប្អូនគ្រូសារអតីតៈយុទ្ធជនពលី សម្ដេចលោកបានបញ្ជាភ្លាមឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រូវយកលុយមកផ្ដល់ជូនបងប្អូនភ្លាម ហើយបានផ្ទេរការងារនេះ ពីក្រសួងសង្គមកិច្ចឲ្យមកក្រសួងការពារជាតិជាអ្នកកាន់កាប់វិញ។
ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៏បន្តថា នេះសបញ្ចាក់ពីការយកចិត្តទុកដាក់ ពីរាជរដ្ឋាភិបាលចំពោះក្រុមគ្រូសារអតីតៈយុទ្ធជនពលី ហើយនៅលើពិភពលោកនេះ ក៏គ្មាននាយករដ្ឋមន្រ្តីប្រទេសណាមួយ ដែលយកចិត្តទុកដាក់ ដល់ក្រុមគ្រូសារអតីតៈយុទ្ធជនពលី ដូចនាយករដ្ឋមន្រ្តីប្រទេសកម្ពុជាឡើយ៕

ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា ដឹកនាំកិច្ចប្រជុំត្រៀមសម្រាប់ការរៀបចំមហាសន្និបាតសភាតំបន់អាស៊ី(APA)លើកទី៩ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ
នៅរសៀលថៃ្ងទី១៨ ខែមករា ឆ្នាំ២០១៦ នៅវិមានរដ្ឋសភា ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌នៃរដ្ឋសភា បានជួបប្រជុំជាមួយ ឯកឧត្តមឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា ព្រមទាំងមន្រ្តីពាក់ព័ន្ធមួយចំនួន ដើម្បីពិភាក្សាអំពីការងារត្រៀមរៀបចំមហាសន្និបាតសភាតំបន់អាស៊ី APA លើកទី៩ ដែលនឹងរៀបចំធ្វើនៅព្រះរាជាណាចក្រកម្ពុជា នាចុងឆ្នាំ២០១៦ខាងមុខ។
ក្នុងកិច្ចប្រជុំនាពេលនេះ ឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា បានផ្តោតការពិភាក្សាទៅលើការងារ ពាក់ព័ន្ធទៅនឹងខ្លឹមសារ និងនីតិវិធីដំណើរការនៃមហាសន្និបាតទាំងមូល ព្រមទាំងដំណើរការការងារAPA។ ឯកឧត្តមបណ្ឌិត បន្តថា ដើម្បីរៀបចំមហាសន្និបាត APA លើកទី៩នេះ អគ្គលេខាធិការដ្ឋានរដ្ឋសភា ត្រូវបង្កើតជាក្រុមការងារទទួលបន្ទុកកិច្ចការផ្សេងៗគ្នា ដើម្បីចាត់ចែងរៀបចំការងារនៅមុនពេលមហាសន្និបាត រហូតដល់ពេលដំណើរការមហាសន្និបាត និងពេលបិទមហាសន្និបាត គឺដូចកាលពីមហាសន្និបាត APA លើកទី៨ ដែលមានដូចជា ក្រុមការងារ ផ្នែកហិរញ្ញវត្ថុនិងផ្គត់ផ្គង់ ផ្នែកឯកសារនិងខ្លឹមសារ ផ្នែកដឹកជញ្ជូន ផ្នែកសន្តិសុខ ផ្នែកពិធីការ និងផ្នែកព័ត៌មាននិងICT។
ឆ្លៀតក្នុងឱកាសនោះឯកឧត្តមបណ្ឌិត ប៉ែន បញ្ញា ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តី គ្រប់ស្ថាប័នពាក់ព័ន្ធ ដែលបានខិតខំបំពេញភារកិច្ច ក្នុងខណៈដែលសភាកម្ពុជា ធើ្វជាម្ចាស់ផ្ទះ រៀបចំមហាសន្និបាត មហាសន្និបាត (APA) សភា តំបន់អាស៊ីលើកទី៨ កាលពីចុងឆ្នាំ២០១៥កន្លងមកនេះទទួលបានជោគជ័យដ៏ប្រសើរ ដែលនេះជាមោទនភាពរបស់កម្ពុជាលើឆាកអន្តរជាតិ។
សូមបញ្ជាក់ថា មហាសន្និបាតសភាតំបន់អាស៊ី(APA) លើកទី៨ និងលើកទី៩ គឺសភាកម្ពុជា ជាប្រទេសម្ចាស់ផ្ទះរៀបចំមហាសន្និបាតទាំងពីរលើកនេះ ហើយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ក៏ជាប្រធានសភាតំបន់អាស៊ី (APA) នេះផងដែរ សម្រាប់អាណត្តិរយៈពេលពីរឆ្នាំ គឺឆ្នាំ២០១៥និងឆ្នាំ២០១៦៕

សម្តេចក្រឡាហោម ស ខេង បានចេញសេចក្តីជូនដំណឹងដល់សាធារណជនស្តីពីការចាប់អនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក
នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានចេញសេចក្តីជូនដំណឹងដល់ សាធារណជន ទាំងអស់ឱ្យបានជ្រាបថា ចាប់ពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦ តទៅ មន្រ្តីនគរបាល ចរាចរណ៍ផ្លូវគោកនឹងចាប់ផ្តើមធ្វើការត្រួតពិនិត្យរាល់បទល្មើសទាំងអស់ដែលមានចែងក្នុងច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ក្នុងនោះរួមទាំងការត្រួតពិនិត្យលិខិតស្នាមដូចជា បណ្ណបើកបរ បណ្ណសម្គាល់យានយន្ត វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត និងលិខិតអនុញ្ញាតធ្វើអាជីវកម្មដឹកជញ្ជូនជាដើម។
យោងតាមសេចក្តីជូនដំណឹងបានឱ្យដឹងថា គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សូមថ្លែងអំណរគុណ និងកោតសរសើរ ប្រកបដោយក្តីមោទនភាពជាទីបំផុត ចំពោះសាធារណជន និងសមត្ថកិច្ច ទូទាំងប្រទេស ដែលមានឆន្ទៈខ្ពស់ ក្នុងការចូលរួមគោរព និងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកយ៉ាងផុសផុល ទាំងពេលធ្វើចរាចណ៍លើទ្រូងផ្លូវ ក៏ដូចជាការបំពេញបែបបទផ្សេងៗតាមលក្ខខណ្ឌដែលច្បាប់បានតម្រូវ។ ដើម្បីដោះស្រាយការលំបាកជូនប្រជាពលរដ្ឋ រាជរដ្ឋាភិបាលបានសម្រេចទទួលស្គាល់ការកាន់កាប់ ជាក់ស្តែងនូវយានយន្តគ្រប់ប្រភេទដែលប្រជាពលរដ្ឋកំពុងមាន ដោយមិនតម្រូវឱ្យមានការបញ្ជាក់ពីម្ចាស់ ដើមឡើយ។
យោងតាមសេចក្តីជូនដំណឹងនេះផងដែរក៏បាន សំណូមពរដល់សាធារណជន មេត្តារូតរះទៅបំពេញបែប បទផ្សេងៗ នៅមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី ខេត្ត ឱ្យបានគ្រប់គ្រាន់និងទាន់ពេលវេលា តាម លក្ខខណ្ឌដែលច្បាប់កំណត់ ជាពិសេសការចុះបញ្ជីយានយន្ត និងការធ្វើលិខិតអនុញ្ញាតធ្វើអាជីវកម្មដឹក ជញ្ជូន។ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក៏បានអំពាវនាវដល់សមត្ថកិច្ចពាក់ព័ន្ធមេត្តា បង្កលក្ខណៈងាយស្រួលគ្រប់បែបយ៉ាងក្នុងការផ្តល់សេវាជូនសាធារណជនឱ្យបានល្អប្រសើរ។
សេចក្តីជូនដំណឹងក៏បានបញ្ជាក់បន្ថែមទៀតថា ទីតាំងត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តមាននៅ រាជធានីភ្នំពេញ (អគ្គនាយកដ្ឋានដឹកជញ្ជូន និងចំការដូង) នៅមន្ទីរសាធារណការនិងដឹកជញ្ជូននៃបណ្តា ខេត្ត រួមមាន ខេត្តកំពង់ចាម ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តព្រះសីហនុ និងខេត្តកំពង់ស្ពឺ ដោយឡែក សម្រាប់ខេត្តកំពង់ស្ពឺ នឹងចាប់ដំណើរការពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦តទៅ៕

កម្លាំងកងរាជអាវុធហត្ថបង្រ្កាបឃាត់ចាប់រថយន្តដឹកឈើបាន៨គ្រឿងក្នុងថ្ងៃនេះ
មកទល់នឹងម៉ោង៩នឹង៤០នាទីយប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ តាកែវ រាជធានីភ្នំពេញ កណ្តាល នឹងក្រុមគយចល័ត របស់លោក កើត សុធារ៉ា បានឃាត់ចាប់រថយន្តដឹកឈើសង្ស័យល្មើសច្បាប់បានចំនួន៨គ្រឿង។
លោកឧត្តមសេនីយ៍ទោ ហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទទួលបន្ទុកព័ត៌មាន សន្តិសុខ និងស្រាវជ្រាវបង្រ្កាបបទល្មើសបានអោយដឹងថា កាលពីរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦ រថយន្តដឹកឈើ១គ្រឿង ត្រូវបានបង្ក្រាបចាប់នៅស្រុកអូររាំង ខេត្តត្បូងឃ្មុំ នឹង២គ្រឿងទៀតចាប់នៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ដោយឡែកនៅយប់ថ្ងៃដដែលនេះ កម្លាំងបានបន្តចាប់បានចំនួន៥ឡានទៀតនៅលើកំណាត់ផ្លូវជាតិលេខ២ជិតស្នាក់ការសន្តិសុខ២០១ ស្ថិតក្នុងស្រុកបាទី ខេត្តតាកែវ ដោយមានការដាក់បន្លំជាមួយរថយន្តដឹកដែក។ ឈើទាំង៥ឡានចាប់នាយប់នោះ នឹងធ្វើការត្រួតពិនិត្យនៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦ ដោយគណៈកម្មការ ជាមួយស្ថាប័នគយនៅផែស្ងួតតាមបណ្តោយផ្លូវវេងស្រេង ព្រោះកម្លាំងរបស់លោកកំពុងនាំឡានទាំងនោះមកកាន់រាជធានីភ្នំពេញ ហើយលោកបានគាំទ្រដល់ស្ថាប័នគយលើយុទ្ធនាការបង្ក្រាបនេះ ដែលបានសហការដើម្បីប្រមូលពន្ធជូនរដ្ឋ។
គួរបញ្ជាក់ដែរថា រាល់ការបង្រ្កាបឡានដឹកឈើពិនិត្យឃើញថា ការដឹកជញ្ជូនឈើមានភាពមិនប្រក្រតី ដោយរថយន្តខ្លះគ្មានលិខិតអនុញ្ញាតិដឹកជញ្ជូន បើមានវិញគឺផ្ទុកលើសច្បាប់ រថយន្តគ្មានឈៀកត្រឹមត្រូវ គ្មានការកាត់ស្តុកពីគយជាដើមនិងមានអាវក្រោះក្នុងរថយន្តផងដែរ។ ចំពោះរថយន្តដឹកឈើនោះផងដែរ សមត្ថកិច្ចពិនិត្យឃើញថាបានលួចប្រើស្លាកលេខក្លែងដូច្នេះលោកនឹងមានវិធានការចាត់ការក្នុងរឿងព្រហ្មទណ្ឌតាមនីតិវិធីដោយច្បាប់ចរាចរណ៍ថ្មីត្រូវបានកំណត់ពីទោសទណ្ឌស្រាប់ផង។
បើយោងតាមប្រភពខ្លះបានធ្លោយអោយដឹងថា រថយន្តដឹកឈើបន្លំជាមួយឡានដឹកដែកនេះ ជារបស់លោក អេង ឃាង មេបញ្ជាការយោធាវរៈការពារព្រំដែនលេខ ៣០១ ចំណុៈអោយតំបន់ប្រតិបត្តិការរងខេត្តតាកែវ និងជាមេខ្លោងរកស៊ីដឹកដែកគេចពន្ធ ពីវៀតណាមលក្ខណៈទ្រង់ទ្រាយធំដែលគេសង្ស័យអាចមានពាក់ព័ន្ធជាមួយក្រុមហ៊ុនជីព ម៉ុងផងដែរ។
ដោយឡែកចំពោះរថយន្តធុនធំចំនួន៣គ្រឿង ដឹកឈើប្រណិតពេញ មានបំណងលោតឆ័ត្រ ទៅកាន់ប្រទេសវៀតណាមនោះ ត្រូវបានកម្លាំងអាវុធហត្ថខេត្តព្រៃវែង សហការជាមួយកម្លាំងអាវុធហត្ថ ខេត្តត្បូងឃ្មុំ ស្ទាក់និងបង្ក្រាបបាន នៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦នេះ ស្ថិតនៅលើផ្លូវជាតិលេខ១១ នៅភូមិពានា ឃុំអំពិលក្រៅ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង។
មេបញ្ជាការអាវុធហត្ថខេត្តព្រៃវែង ឧត្តមសេនីយ៍ ម៉ែន ស៊ីប៊ន បានបញ្ជាក់ថា ក្រោមបញ្ជាផ្ទាល់ពីមេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស នាយឧត្តមសេនីយ៍ សៅ សុខា នោះកម្លាំងរបស់លោកសហការជាមួយខាងខេត្តត្បូងឃ្មុំ ដេញបង្ក្រាបបានរថយន្តដឹកឈើខុសច្បាប់(ឈើប្រណិត) ដែលបើករត់គេចពីសមត្ថកិច្ចខេត្តត្បូងឃ្មុំ បានចំនួន០៣ឡាន(រថយន្តធំកង់១០) ហើយ រថយន្តទាំង៣គ្រឿងនេះត្រូវបានប្រគល់ទៅឲ្យរដ្ឋបាលព្រៃឈើ ខេត្តព្រៃវែង ដើម្បីត្រួតពិនិត្យនៅពេលក្រោយ។
គួររំលឹកដែរថា នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦នេះ នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានគណៈកម្មាការបង្ក្រាបបទល្មើសព្រៃឈើ បានបញ្ជាឲ្យបិទច្រកព្រំដែនទំាំងអស់ជាប់ព្រំដែនប្រទេសវៀតណាម មិនឲ្យមានការដឹកជញ្ជូនឈើចេញនោះឡើយ។
សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី កាលពីថ្ងៃសុក្រ ទី១៥ ខែមករា កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន បានចេញបទបញ្ជាឲ្យអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធរួមគ្នាបង្រ្កាបបទល្មើសព្រៃឈើ ជាពិសេសជំនួញឈើទៅប្រទេសវៀតណាម។
សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានសម្រេចបង្កើតគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសព្រៃឈើដែលមាន នាយឧត្តមសេនីយ៍ សៅ សុខា ជាប្រធាន ឧត្តមសេនីយ៍ឯក ហ៊ូ សាគុណ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលនគរបាលព្រំដែន ជាអនុប្រធាន លោក ឆេង គឹម ស៊ុន អគ្គនាយករដ្ឋបាលព្រៃឈើ លោក ផៃ ប៊ុនឈឿន តំណាងក្រសួងបរិស្ថាន រួមនិងអភិបាលខត្ត ត្បូងឃ្មុំ ក្រចេះ កំពង់ចាម មណ្ឌលគិរី រតនគិរី និងខេត្តស្ទឹងត្រែង ជាសមាជិក។
ក្រោយការដាក់ចេញបទបញ្ជារបស់នាយករដ្ឋមន្រ្តី គេសង្កេតឃើញថា កម្លាំងសមត្ថកិច្ចនៅក្នុងតំបន់សម្បូរបទល្មើសព្រៃឈើ បានចុះទៅបង្រ្កាប យ៉ាងសស្រាក់ សស្រាំ និងរឹបអូសឈើបានយ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរ៕

ឯកឧត្តម ឈាង វុន ដឹកនាំគណៈប្រតិភូសភាកម្ពុជា ចូលរួមកិច្ចប្រជុំវេទិការសភាអាស៊ី-ប៉ាស៊ីហ្វិច (APPF) លើកទី២៤ នៅទីក្រុងវ៉េនកូវ៉ែរ (Vancouver) ប្រទេសកាណាដា
ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា បានដឹកនាំគណៈ ប្រតិភូ សភា កម្ពុជា ចូលរួមកិច្ចប្រជុំវេទិការសភាអាស៊ី-ប៉ាស៊ីហ្វិច (APPF) លើកទី២៤ នៅថ្ងៃទី១៦ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៦ ដែលបានប្រារព្ធ ធ្វើនៅ ទីក្រុង វ៉េនកូវ៉ែរ (Vancouver) ប្រទេសកាណាដា។
ក្នុងឱកាសនៃកិច្ចប្រជុំ ឯកឧត្តម ឈាង វុន ក៏បានជួបស្វាគមន៍និងពិភាក្សាជាមួយ ប្រធាន
គណៈប្រតិភូនៃប្រទេសជាសមាជិកសភាអាស៊ី-ប៉ាស៊ីហ្វិច (APPF) ហើយក៏បានជួបពិភាក្សាជាមួយ ប្រធានរដ្ឋសភាកាណាដា និងប្រធានគណៈប្រតិភូសភាកាណាដាផងដែរ។
គួរបញ្ជាក់ផងដែរថា ប្រទេសកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំរបស់ វេទិកាសភាអាស៊ីស៊ីហ្វិក (APPF) នៅឆ្នាំ២០១៩ ខាងមុខ។ ឯកឧត្តម ឈាង វុន បានបញ្ជាក់ជូនថា កិច្ចប្រជុំនេះមានចំនុចសំខាន់ពីរ សម្រាប់សភាកម្ពុជា ទី១-សមាជិក សមាជិការដ្ឋសភា ព្រឹទ្ធសភាដែលចូលរួមប្រជុំ នឹងត្រូវអនុម័តលើ សេចក្តីសម្រេចនានា ទី២-មន្ត្រីដែលទៅចូលរួមគឺត្រូវពិនិត្យតាមដាន ដកស្រង់បទពិសោធន៍ពីកិច្ចប្រជុំនេះ ដើម្បីត្រៀមយកមក រៀបចំធ្វើ នៅឆ្នាំ២០១៩ ខាងមុខ នៅព្រះរាជាណាចក្រកម្ពុជា៕

គ្រាប់ពូជដំណាំកសិកម្ម និងសៀវភៅស្តីពីកសិកម្ម ត្រូវបានអាជ្ញាធរជាតិអប្សរាប្រគល់ជូនប្រជាពលរដ្ឋភូមិរុនតាឯក (ប្រភពពី GNN)
គ្រាប់ពូជដំណាំកសិកម្មចំនួន៨មុខ និងសៀវភៅស្តីពីបច្ចេកទេសកសិកម្មចំនួន៦មុខ ដែលនិយាយអំពីរបៀបចិញ្ចឹមគោ ចិញ្ចឹមជ្រូក ចិញ្ចឹមមាន់ ចិញ្ចឹមទា ចិញ្ចឹមក្រួច ត្រូវបាននាយកដ្ឋានអភិវឌ្ឍន៍កសិកម្ម និងសហគមន៍នៃអាជ្ញាធរជាតិអប្សរា ចែកជូនប្រជាពលរដ្ឋគំរូចំនួន៣៨គ្រួសារ ដែលកំពុងរស់នៅក្នុងភូមិធម្មជាតិរុនតាឯក នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦។
លោក ចាន់ វឌ្ឍនា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍កសិកម្ម និងសហគមន៍ថ្លែងថា គ្រាប់ពូជ និងសៀវភៅទាំងនេះ ជាអំណោយដែលក្រុមការងារបានទាក់ទងស្នើសុំទៅក្រសួងកសិកម្ម ដើម្បីមកចែកជូនប្រជាពលរដ្ឋនៅទីនេះ សម្រាប់ជាទុន និងបង្កើនចំណេះដឹងផ្នែកកសិកម្ម។ វាជាគ្រាប់ពូជដែលអ្នកជំនាញកសិកម្មបានចម្រាញ់យ៉ាងល្អ និងសមស្របតាមតម្រូវការទីផ្សារជាក់ស្តែង។
ចំណែកសៀវភៅបច្ចេកទេសកសិកម្មវិញ ជាសៀវភៅណែនាំខ្លីៗ មានរូបភាព និងអក្សរតិចតួចដែលអាចជួយជាស្មារតីដល់កសិករបាន។
អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍កសិកម្ម និងសហគមន៍ លោក ស៊ឹម ថន ក៏បានណែនាំដល់ប្រជាពលរដ្ឋអំពីរបៀបប្រើប្រាស់ពូជ និងសៀវភៅនេះផងដែរ។ ជាមួយគ្នានេះ លោក ក៏បានលើកឡើងថា បច្ចុប្បន្នអាជ្ញាធរជាតិអប្សរា កំពុងអនុវត្តគោលការណ៍អភិវឌ្ឍន៍សហគមន៍ចំនួន១០ចំណុច មានដូចជា ការជំរុញកសិកម្មបែបធម្មជាតិ ការចូលរួមគាំទ្រទាំងទុន សម្ភារៈ និងចំណេះដឹងផ្នែកកសិកម្ម ការលើកកម្ពស់វិស័យសុខាភិបាល និងផ្តល់មុខរបរជូនសហគមន៍ជាដើម។
អ្នកស្រី លឿម សុគីម ជាប្រជាពលរដ្ឋមកពីស្រុកបាគង ដែលបានមករស់នៅក្នុងភូមិធម្មជាតិរុនតាឯករយៈពេលជាង៥ឆ្នាំមកហើយបញ្ជាក់ថា អ្នកស្រីរីករាយណាស់ដែលបានទទួលគ្រាប់ពូជ និងសៀវភៅបច្ចេទេសកសិកម្មនេះ។ អ្នកស្រីបញ្ជាក់ថា ”ខ្ញុំចង់ចិញ្ចឹមគោ និងមាន់។ ពីមុនក៏ខ្ញុំធ្លាប់ចិញ្ចឹមមាន់ដែរ តែជួនបានផល ជួនក៏ឈឺងាប់ ព្រោះយើងចិញ្ចឹមតាមទម្លាប់ មិនសូវចេះ។ ឥឡូវបានក្រុមអប្សរាមកជួយពន្យល់ចឹងទៅ បានផលល្អលែងងាប់ទៀត។ ខ្ញុំឮថា ខាងអប្សរានឹងយកមេគោមកប្រវាស់ជូនប្រជាជន។ ខ្ញុំនឹងសាកល្បងចិញ្ចឹមគោថែមទៀត។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានផ្ញើសារលិខិតរំលែកទុក្ខជូនចំពោះលោកជំទាវ ហ៊ុន សារិន ព្រមទាំងក្រុមគ្រួសារ
នៅព្រឹកថ្ងៃទី ១៩ ខែមករា ឆ្នាំ២០១៦នេះ ប្រធានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានផ្ញើសារលិខិតរំលែកទុក្ខជូនចំពោះលោកជំទាវ ហ៊ុន សារិន ព្រមទាំងក្រុមគ្រួសារ ដែលកំពុងមានទុក្ខ ដ៏ក្រៀមក្រំជាទីបំផុតដែល ឯកឧត្តម នាយឧត្តមសេនីយ៍ ញ៉ឹក ហួន អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ ដែលបានទទួលមរណភាព កាលពីថ្ងៃអាទិត្យ ទី១៧ ខែមករា ឆ្នាំ២០១៦ វេលាម៉ោង ១៤:៣០ នាទីរសៀល ដោយរោគាពាធ ក្នុងជន្មាយុ ៦៩ឆ្នាំ។
សារលិខិតរំលែកទុក្ខនោះក៏បានបញ្ជាក់ថា ការបាត់បង់រូប ឯកឧត្តម នាយឧត្តមសេនីយ៍ ញ៉ឹក ហួន គឺជា ការបាត់បង់នូវស្វាមី បិតា ជីតា ជាទីគោរពស្រឡាញ់ និងជាវីរកុលបុត្រខ្មែរដ៍ឆ្នើមមួយរូប ដែលបានបូជា កម្លាំងកាយ កម្លាំងចិត្ត និងលះបង់គ្រប់បែបយ៉ាងចូលរួមក្នុងបុព្វហេតុបម្រើជាតិមាតុភូមិ ក្នុងចលនារំដោះ ប្រទេសជាតិចាកផុតពីភ្លើងសង្រ្គាម និងរបបប្រល័យពូជសាសន៍ ដើម្បីនាំយកនូវសន្តិភាព ស្ថេរភាព និង វិបុលភាពពិតប្រាកដជូនប្រជាជនកម្ពុជា។
សារលិខិតរំលែកទុក្ខក៏បានបន្ថែមទៀតថា រូបឯកឧត្តម នាយឧត្តមសេនីយ៍ បាត់បង់ទៅក៏ពិតមែន ក៏ប៉ុន្តែកិត្តិយសគំរូវីរៈភាព ភាពអង់អាចក្លាហាន និងសេចក្តីល្អរបស់ឯកឧត្តមស្ថិតស្ថេរជានិច្ចក្នុងដួងចិត្តរបស់លោកជំទាវ បុត្រា បុត្រី ចៅប្រុស ចៅស្រី និងបងប្អូនសាច់ញាតិជិតឆ្ងាយទាំងអស់។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក៏ដូចជាមន្រ្តីរាជការនៅក្នុងព្រឹទ្ធសភាទាំងមូល សូមចូលរួមរំលែកនូវ សេចក្តីទុក្ខដ៏ក្រៀមក្រំក្តុកក្តួលអាឡោះអាឡ័យជាទីបំផុតជាមួយ លោកជំទាវ ក្រុមគ្រួសារ និងញាតិមិត្ត ទាំងអស់នៃសព ព្រមទាំងបួងសួងដល់វត្ថុស័ក្កសិទ្ធិក្នុងលោក និងតេជៈបារមីព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមបីបាច់ថែរក្សាដួងវិញ្ញាណក្ខន្ធ ឯកឧត្តម នាយឧត្តមសេនីយ៍ ញ៉ឹក ហួន បានទៅសោយសុខក្នុងសុគតិ ភពជានិច្ចនិរន្តរ៍តរៀងទៅ៕
សម្តេចក្រឡាហោម ស ខេង បានចេញសេចក្តីជូនដំណឹងដល់សាធារណជនស្តីពីការចាប់អនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក
នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានចេញសេចក្តីជូនដំណឹងដល់ សាធារណជន ទាំងអស់ឱ្យបានជ្រាបថា ចាប់ពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៦ តទៅ មន្រ្តីនគរបាល ចរាចរណ៍ផ្លូវគោកនឹងចាប់ផ្តើមធ្វើការត្រួតពិនិត្យរាល់បទល្មើសទាំងអស់ដែលមានចែងក្នុងច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ក្នុងនោះរួមទាំងការត្រួតពិនិត្យលិខិតស្នាមដូចជា បណ្ណបើកបរ បណ្ណសម្គាល់យានយន្ត វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត និងលិខិតអនុញ្ញាតធ្វើអាជីវកម្មដឹកជញ្ជូនជាដើម។
យោងតាមសេចក្តីជូនដំណឹងបានឱ្យដឹងថា គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សូមថ្លែងអំណរគុណ និងកោតសរសើរ ប្រកបដោយក្តីមោទនភាពជាទីបំផុត ចំពោះសាធារណជន និងសមត្ថកិច្ច ទូទាំងប្រទេស ដែលមានឆន្ទៈខ្ពស់ ក្នុងការចូលរួមគោរព និងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកយ៉ាងផុសផុល ទាំងពេលធ្វើចរាចណ៍លើទ្រូងផ្លូវ ក៏ដូចជាការបំពេញបែបបទផ្សេងៗតាមលក្ខខណ្ឌដែលច្បាប់បានតម្រូវ។ ដើម្បីដោះស្រាយការលំបាកជូនប្រជាពលរដ្ឋ រាជរដ្ឋាភិបាលបានសម្រេចទទួលស្គាល់ការកាន់កាប់ ជាក់ស្តែងនូវយានយន្តគ្រប់ប្រភេទដែលប្រជាពលរដ្ឋកំពុងមាន ដោយមិនតម្រូវឱ្យមានការបញ្ជាក់ពីម្ចាស់ ដើមឡើយ។
យោងតាមសេចក្តីជូនដំណឹងនេះផងដែរក៏បាន សំណូមពរដល់សាធារណជន មេត្តារូតរះទៅបំពេញបែប បទផ្សេងៗ នៅមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី ខេត្ត ឱ្យបានគ្រប់គ្រាន់និងទាន់ពេលវេលា តាម លក្ខខណ្ឌដែលច្បាប់កំណត់ ជាពិសេសការចុះបញ្ជីយានយន្ត និងការធ្វើលិខិតអនុញ្ញាតធ្វើអាជីវកម្មដឹក ជញ្ជូន។ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក៏បានអំពាវនាវដល់សមត្ថកិច្ចពាក់ព័ន្ធមេត្តា បង្កលក្ខណៈងាយស្រួលគ្រប់បែបយ៉ាងក្នុងការផ្តល់សេវាជូនសាធារណជនឱ្យបានល្អប្រសើរ។
សេចក្តីជូនដំណឹងក៏បានបញ្ជាក់បន្ថែមទៀតថា ទីតាំងត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តមាននៅ រាជធានីភ្នំពេញ (អគ្គនាយកដ្ឋានដឹកជញ្ជូន និងចំការដូង) នៅមន្ទីរសាធារណការនិងដឹកជញ្ជូននៃបណ្តា ខេត្ត រួមមាន ខេត្តកំពង់ចាម ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តព្រះសីហនុ និងខេត្តកំពង់ស្ពឺ ដោយឡែក សម្រាប់ខេត្តកំពង់ស្ពឺ នឹងចាប់ដំណើរការពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦តទៅ៕
Subscribe to:
Posts (Atom)