ស្វាយរៀង៖ ក្រោមការដឹកនាំរបស់ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ពិសេស ការខិតខំយកចិត្តទុកដាក់របស់លោក ម៉ែន វិបុល អភិបាលខេត្ត ក្នុងនាមក្រុមប្រឹក្សាខេត្ត បានធ្វើឲ្យខេត្តស្វាយរៀង មានការអភិវឌ្ឍរីក ចម្រើនលើគ្រប់វិស័យ ឆ្លើយតបទៅនឹងសេចក្តីត្រូវការ និងសំណូមពរ របស់ប្រជាពលរដ្ឋ។ ជាពិសេសការអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធសាធារ ណៈ ផ្លូវអ៊ុតបេទីមAC ចំនួន៥ខ្សែបន្ថែមទៀត នៅក្នុងក្រុងស្វាយរៀង បាននឹងកំពុងចាប់ផ្តើមស្ថាបនាចាប់ពី ថ្ងៃទី២ ខែវិច្ចិកា ឆ្នាំ២០១៨នេះ ។
បន្ទាប់ពីមានការសាងសង់សួនច្បារ ការដាក់ភ្លើងស្តុបនៅតាមដងផ្លូវ សំខាន់ៗមួយចំនួនក្នុងក្រុងស្វាយរៀង ការសាងសង់ច្រាំងទន្លេវ៉ៃគោ (ទំនប់តាណេង) រដ្ឋបាលខេត្ត ក៏បានធ្វើការជួសជុលផ្លូវអ៊ុតបេទីម AC ចំនួន ៥ខ្សែបន្ថែមទៀតនៅចុងឆ្នាំ២០១៨នេះ។ បន្ទាប់ពីបានជួសជុល អ៊ុតបេទីមAC ចំនួន៩ខ្សែរួចហើយនាឆ្នាំកន្លងទៅ ស្ថិតក្នុងក្រុងស្វាយរៀង យើងនេះ ដើម្បីកែលម្អសោភ័ណភាព និងភាពស្រស់បំព្រង ចូលរួម ចំណែកការប្រឡងប្រណាំងទីក្រុងស្អាតប្រចាំឆ្នាំផងដែរ ។
ដោយឡែក ចំពោះផ្លូវជនបទ នៅតាមមូលដ្ឋានភូមិ ឃុំ សង្កាត់មួយចំនួន ដែលរងការខូចខាតដោយសារជំនន់ទឹកភ្លៀងនារដូវវស្សា ឆ្នាំ២០១៨នេះ អាជ្ញាធរខេត្ត ក៏មានការគិតគូរធ្វើការជួសជុលឡើងវិញផងដែរ ៕