Friday, November 02, 2018

ប្រធានរដ្ឋសភា ទទួលជួបសវនាការជាមួយអនុប្រធានសភាតំណាងប្រជាជនចិន ដែលដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល ៤ថ្ងៃ

លោក ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ទទួល ជួបសវនាការជាមួយ អនុប្រធានសភាតំណាងប្រជាជនចិន លោក Zhang Chunxian ដែលបានដឹកនាំគណៈប្រតិភូមកបំពេញ ទស្សនកិច្ចនៅកម្ពុជា រយៈពេល៤ថ្ងៃ។
គណៈប្រតិភូជាន់ខ្ពស់សភាតំណាងប្រជាជនចិន ទូទំាងប្រទេសដឹកនាំដោយលោក Zhang Chunxian អនុប្រធានសភាតំណាងប្រជាជនចិនទូទំាងប្រទេស បានអញ្ជើញមកដល់ប្រទេសកម្ពុជាហើយ ដើម្បីបំពេញទស្សនកិច្ច រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៨។
តាមគម្រោង នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ គណៈប្រតិភូជាន់ខ្ពស់សភាតំណាងប្រជាជនចិនទូទាំងប្រទេស ត្រូវជួបសម្តែងការគួរសម និងធ្វើសវនាការជាមួយថ្នាក់ដឹកនាំសំខាន់ៗ នៃ កម្ពុជា រួមមាន លោក ហេង សំរិន ប្រធានរដ្ឋសភា, លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា, និងលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែន ។
ដោយឡែក នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា គណៈប្រតិភូនឹងធ្វើដំណើរទៅកាន់ខេត្តសៀមរាប ដើម្បីទស្សនាប្រាសាទ មួយចំនួនរបស់កម្ពុជា ៕




No comments:

Post a Comment