Monday, June 08, 2015
ជីវប្រវត្តិសង្ខេប សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា
សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម
១.ជីវប្រវត្តិ
–ថ្ងៃខែឆ្នាំកំណើត :
១៥ ខែវិច្ឆិកា ឆ្នាំ១៩៣២។
–ទីកន្លែងកំណើត :
នៅស្រុករមាសហែក ខេត្តស្វាយរៀង។
–អាស្រយដ្ឋានបច្ចុប្បន្ន : ភូមិគ្រឹះលេខ២ ផ្លូវលេខ៤៦២ សង្លាត់ទន្លេបាសាក់
ខណ្ឌចំការមន រាជធានីភ្នំពេញ។
–ជីវិតផ្ទាល់ខ្លួន : នៅក្នុងឆ្នាំ១៩៥៥ លោក ជា ស៊ីម បានរៀបអាពាហ៍ពិពាហ៍ជាមួយ
លោក ស្រីញ៉ែម សឿន មានកូនចំនួន ៧នាក់(ស្លាប់ម្នាក់)។ក្នុងនោះកូនប្រុសចំនួន៤នាក់
និងកូនស្រីចំនួន៣នាក់។
២.កំរិតវប្បធម៌
–ពុទ្ឋិកមធ្យមសិក្សា និងលាសានយោបាយជាន់ខ្ពស់ បណ្ឌិតកិត្តិយយស ផ្នែកទស្សនៈវិជ្ជា។
៣.សញ្ញាប័ត្រ
–២០/០៣/១៩៩៨
បណ្ឌិតកិត្តិយយស ផ្នែកទស្សនៈវិជ្ជា នៅសលកវិទ្យាល័យកាលីហ្វញ៉ារ សហរដ្ឋអាមេរិក។
–២៧/០៩/២០០៧
បណ្ឌិតកិត្តិយយស ផ្នែកទស្សនវិជ្ជា និង អភិវឍ្ឍន៏ នៅសលកវិទ្យាល័យប៊ុនរ៉ាត់ថានី ព្រះរាជាណា
ចក្រថៃ។
–១៥/០២/២០១០
បណ្ឌិតកិត្តិយយស ផ្នែកទស្សនវិជ្ជា និងស្រាវជ្រាវកសិកម្ម នៅសលកវិទ្យាល័យស្រាវជ្រាវ វប្បធម៌
ពិភលោក សាធារណរដ្ឋប្រជាមានិត្យចិន។
–១៣/០៩/២០១០
បណ្ឌិតកិត្តិយយស ផ្នែកទស្សនវិជ្ជា ផ្នែកជាអ្នកដឹកនាំកិច្ចការ ព្រឹទ្ឋសភា នៅសលកវិទ្យាល័យ
ឌីអូជិន សឺមីណឺរី សហរដ្ឋ អាមេរិក។
៤.តំណែងក្នុងព្រឹទ្ឋសភា
–នីតិកាលទី១
ប្រធានព្រឹទ្ឋសភា
–នីតិកាលទី២
ប្រធានព្រឹទ្ឋសភា
៥.អតិតភាពការងារមុនពេលជាប់ជាសមាជិតព្រឹទ្ឋសភា
–១៩៤៧–១៩៥៤ ចូររួមក្នុងចលនាតស៊ូខ្មែរឥស្សរៈ ដើម្បីឯករាជ្យមាតុភូមិ។
–១៩៧០–១៩៧៥ ចូររួមក្នុងចលនាតស៊ូស្នេហាជាតិ និង
ចាបន្តបន្ចាប់ជាប្រធានឃុំ ប្រធានស្រុក។
–១៩៧៥–១៩៧៨ តស៊ូសម្ងាត់ និងចំហប្រឆាំងរបរប៉ុលពត។
–០២/១២/១៩៧៨
អនុប្រធានរណសិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជា។
–០៧/០១/១៩៧៩–១៩៨១ ជាសមាជិកក្រុមព្រឹក្សា ប្រជាជនបក្សដិវត្តកម្ពុជា
និងជារដ្ឋមន្ត្រីក្រសួងមហាផ្ចៃ។
–១៩៨១–១៩៩៣ ប្រធានរដ្ឋសភា និងជាប្រធានរណសិរ្យកសាងការពារមាតុភូមិ។
–០៦/០៤/១៩៩២–១៤/០៦/១៩៩៣ ប្រធានក្រុមប្រឹក្សារដ្ឋ
មុនពេលប្រទេសកម្ពុជា ប្រកាន់យករបបរាជាធិបតេយ្យ។
–១៧/១០/១៩៩១
ជាប្រជានគណបក្សប្រជាជនកម្ពុជា។
–០៥/១៩៩២ តំណាងរាស្ត្រមណ្ឌលភ្នំពេញ។
–២៥/១០/១៩៩៣–១៩៩៩ ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។
–០៩/១១/១៩៩៣
ព្រករុណាព្រះបាទសម្តច នរោត្តម សីហនុ ព្រះមហាក្សត្យនៃព្រះរាជាណាចក្រកម្ពុជាប្រោសប្រទាននូវគោរម្យងារ
ជា «សម្តេច»។
–២៦/០៧/១៩៩៨
ជាតំណាងរាស្ត្រមណ្ឌលភ្នំពេញទៀត។
–០១/១២/១៩៩៨
លាលែងចេញពីសមាេជិកសភា មណ្ឌលភ្នំពេញ។
–១១/០៣/១៩៩៩
រហូតដល់ពេលបច្ចុប្បន្ន លោកបានក្លាយជាប្រធានព្រឹត្ឋភា
នៃព្រះរាជាណាចក្រកម្ពុជា។
៦.គ្រឿងឥស្សរិយយស និងបណ្ដាស័ក្តិ
លោក ជា ស៊ីម បានទទួលងារជា “សម្ដេច” ពីព្រះករុណា ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ កាលពីឆ្នាំ១៩៩៣
និងបានទទួលងារជា “សម្ដេចអគ្គមហាធម្មពោធិសាល” ពីសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី កាលពីខែតុលា
ឆ្នាំ២០០៧។
ក្រៅពីនោះលោក ជា ស៊ីម ទទួលបានគ្រឿងឥស្សរិយយសជាច្រើនទៀត
ពីព្រះមហាក្សត្រ មានដូចជា៖
–២០០៧ ទទួលគ្រឿងឥស្សរិយយស
នៃព្រះរាជាណាចក្រកម្ពុជាថ្នាក់ជាតូបការ។
–២៧/១១/២០០៩
ទទួលបានគ្រឿងឥស្សរិយយស “មាស” ខ្ពស់បំផុតពីលោក ជុម មាលីនៃញ៉សន អគ្គលេខាធិការ
នៃគណៈកម្មាធិការមជ្ឍឹមបក្សប្រជាជាជនបដិវត្តន៏ឡាវ និងប្រធានរដ្ឋសភាប្រជាធិបតេយ្យ ប្រជាមានិតឡាវ។
–៣០/០៣/២០១១
ទទួលគោរមងារជា «កិត្តិព្រឹទ្ធបណ្ឌិត» នៃរាជបណ្ឌិត្យសភាកម្ពុជា ពីព្រះករុណា
ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្ស័ត្រិយ៍នៃព្រះរាជាណាចក្រកម្ពុជា។
–២៨/១១/ ២០១៣
ទទួលគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់បំផុតនៃប្រទេសជប៉ុន Grand Cordon of the Orders of the Rising
Sun៕
អាជ្ញាធរជាតិអប្សរាមានគម្រោងបង្កើតឱ្យមានក្រមប្រតិបត្តិអង្គរ
អ្នកជំនាញការនៃកិច្ចប្រជុំបច្ចេកទេសរបស់គណៈកម្មាធិការអន្តរជាតិសម្របសម្រួលកិច្ចគាំពារ និង អភិវឌ្ឍន៍តំបន់អង្គរ(ICCអង្គរ) លើកទី២៤នៅខេត្តសៀមរាប បានសម្ដែងនូវឯកភាព និងគាំទ្រ សរសើរ ចំពោះគម្រោងក្រមប្រតិបត្តិអង្គររបស់អាជ្ញាធរជាតិអប្សរាដែលបានធ្វើបទបង្ហាញដោយឯកឧត្ដម សុខ សង្វារ អគ្គនាយករងអាជ្ញាធរជាតិអប្សរា នាព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៥។
ឯកឧត្ដម សុខ សង្វារ បានថ្លែងប្រាប់អ្នកសារពត៌មានឱ្យដឹងថា ក្រុមប្រតិបត្តិអង្គរ ជាឯកសារមួយសំរាប់ផ្ដល់ជាពត៌មាន ពន្យល់ អប់រំ ចំពោះភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅលើអាកប្បកិរិយាមិនគួរធ្វើនៅពេល ដែលអញ្ជើញមកទស្សនាតំបន់អង្គរ។ ឯកឧត្ដម សុខ សង្វារ បានបញ្ជាក់ថា អ្នកជំនាញការនៃ ICC Angkor នេះបានសំដែងការឯកភាពគាំទ្រ និងសរសើរចំពោះគំរោងប្រតិបត្តិ Angkor។
ដើម្បីឆ្លើយតបសំនួរដែលបានសួរថា តើអ្វីទៅជាក្រមប្រតិបត្តិ Angkor? ឯកឧត្តម សុខ សង្វារ បានបំភ្លឺថា « ខ្ញុំសូម បញ្ជាក់ដែរថា ក្រមប្រតិបត្តិ Angkor គឺជាឯកសារមួយដែលផ្តល់ជាពត៌មាន ដើម្បីពន្យល់ និងអប់រំចំពោះភ្ញៀវ ទេសចរណ៍ជាតិ ក៏ដូចជាអន្តរជាតិផងដែរ ចំពោះអាកប្បកិរិយាដែលគាត់មិនគួរធ្វើ ពេលដែលគាត់ទស្សនាក្នុងតំបន់អង្គរ។ ឯកឧត្តម បន្តថា ខ្ញុំក៏សូមបង្ហាញជាពង្រាង ដែលយើងបានរៀបចំហើយកន្លងមកនេះ ហើយនេះគឺជាក្រុមប្រតិបត្តិអង្គជាភាសាខ្មែរ ហើយយើងក៏បានបកប្រែជា៤ភាសា ក្នុងនោះមានភាសា អង់គ្លេស កូរ៉េ និង ចិន ហើយយើងនឹងរៀបចំភាសាបន្ថែមទៀតនាពេលអនាគត។
សូមបញ្ជាក់ផងដែរថា ថ្ងៃនេះដែល យើងបានទទួលការគាំទ្រ ក៏ដូចជាឯកភាព ពីអ្នកជំនាញ ការ ICC នេះ ការពិតជាការងារ ដែលក្រុមការងារបានខិតខំពីរឆ្នាំជាងហើយ។ ឯកឧត្តម សុខ សង្វារ បានបន្ថែម « អាកប្បកិរិយាមិនគួរធ្វើនៅពេល ដែលភ្ញៀវអញ្ជើញមកទស្សនាតំបន់អង្គរមាន៧ចំណុច ទី១‑ សំដៅដល់សំលៀកបំពាក់ឱ្យសមរម្យ ទី២‑ការប៉ះពាល់ស្ទាបអង្អែលរូបចម្លាក់ សិលាចរិកនៅលើប្រាង្គប្រាសាទទី៣ ‑ការស្រែកឡូឡា ឬរត់លេងនៅក្នុងប្រាសាទទី៤‑ហាមឃាត់មិនអនុញ្ញាត្តិឱ្យដើរលើតំបន់មានស្លាកសញ្ញាហាមឃាត់ ទី៥‑ ហាមជក់បារីក្នុងតំបន់ប្រាសាទ អង្គរ ទី៦‑មិនអោយមានការទិញវត្ថុបូរាណពីក្មេងៗដើរលក់ស្ករក្នុងតំបន់អង្គរ និង ទី៧‑ អាកប្បកិរិយាមិនសមរម្យទៅលើព្រះសង្ឃ ។
ឯកឧត្តម បានបន្តថា បំណងនៃក្រុមប្រតិបត្តិអង្គរចង់សំណូមពរ និងពន្យល់ដល់ភ្ញៀវទេសចរប្រសិនបើយើងធ្វើនូវទង្វើខាងលើនេះ វាមិនខុសច្បាប់ទេ ប៉ុន្តែវាធ្វើឱ្យប៉ះពាល់ដល់វប្បធម៌ជាតិមួយ និងប្រាសាទជាតំបន់ជាទីសក្ការៈរបស់កម្ពុជាផងដែរ។ ប៉ុន្តែ នៅមានចំណុចបង្កាមមួយទៀតដែលបានចែងបញ្ជាក់ច្បាស់ គឺរាល់ការលួចនឹងធ្វើឱ្យខូចខាតដល់ប្រាសាទ ដូចជាការគូសនៅលើថ្ម រុញឱ្យខូចរូបចម្លាក់ណាមួយឬក៍លួចថ្មមួយដុំចេញក្រៅ ឬអាកប្បកិរិយាមួយចំនួនបង្ហាញភាពអាសអាភៀស និងកេរ្តិ៍ភេទនៅក្នុងតំបន់ប្រាសាទនោះជាសកម្មភាពដែលខុសច្បាប់ យើងត្រូវចាត់វិធានការតាមផ្លូវច្បាប់។
ឯកឧត្ដម សុខ សង្វារ បានបញ្ជាក់ថា ក្រុមប្រតិបត្តិនេះ យើងសំដៅទៅលើអាកប្បកិរិយាដែលសមរម្យសិនទេ មិនមែនជាភាពមួយដែលធ្វើអ្វីខុសច្បាប់ខ្លាំងពេកនោះទេ បើយើងមើលទៅនៅលើចំនុច៧ ដែលណែនាំភ្ញៀវនូវអ្វីដែលមិនគួរប្រព្រឹត្ត នៅពេលដែលគាត់មកទស្សនាតំបន់អង្គរ៖ ទី១-សំដៅដល់ការស្លៀកពាក់អោយសមរម្យ ទី២‑ ដៅលើការប៉ះចំលាក់ ការស្ទាបអង្អែល រូបចំលាក់ ឬក៏សិលាចារិកនៅលើផ្ទាំងប្រសាទ ទី៣-លើអាកប្បកិរិយាសមរម្យ ដូចជាមិនអាចទៅស្រែកឡូឡា ឬក៏ទៅរត់លែងនៅក្នុងប្រសាទនោះទេ ទី៤- ហាមឃាត់ដើរចូលទៅ តំបន់ដែលដាក់ផ្លាកហាមឃាត់ ទី៥-ហាមការជក់បារី គឺយើងមិនចង់ អោយមានការជក់បារី នៅក្នុងតំបន់អង្គរនោះទេ ទី៦- ពេលខ្លះគឺភ្ញៀវទេសចរណ៍តែងតែ អោយលុយ ឬស្ករគ្រាប់ ឬក៏ទិញវត្ថុអនុស្សាវរីយ៍ពីក្មេងៗ ដែលយើងមិនចង់អោយមាន ដែលអាចបណ្តាលអោយ ប៉ះពាល់ដល់សង្គមយើងផងដែរ និងទី៧-សំដៅទៅលើអាកប្បកិរិយាមិនសមរម្យទៅលើព្រះសង្ឃ ដូច្នេះ បើយើងសំដៅលើចំនុចទាំង៧នេះ យើងពិបាកក្នុងការបង្កើតជាច្បាប់ផ្តន្ទាទោសចំពោះគាត់ណាស់ ដូច្នេះយើងអាចថាផាកពិន័យបើសិន ជាគាត់ធ្វើការថត ឬក៏ទិញអីវ៉ាន់ពីក្មេង ប៉ុន្តែបំណងនៃក្រុមប្រត្តិបតិ្តនេះ គឺយើងចង់ពន្យល់គាត់វិញ ហើយ សំណូមពរឲ្យគាត់យល់ ហើយបើគាត់ធ្វើទង្វើរទាំងអស់នេះ សុទ្ឋតែជាសកម្មភាពមិនខុសច្បាប់ តែជាសកម្មភាពដែលប៉ះពាល់ដល់វប្បធម៏ និងប្រាសាទរបស់យើង ប៉ុន្តែនៅខាងក្រោមនេះ យើងក៏មានប្រការមួយដែលបញ្ជាក់ច្បាស់រាល់ការលួច ឬធ្វើឲ្យខូចខាតនៅលើប្រាសាទរបស់យើង ដូចជាការគូសលើថ្ម ឬទៅរុញអោយខូចចម្លាក់ណាមួយ ឬក៏ទៅលួចថ្មមួយដុំទៅក្រៅឬក៏ដូចជាអាកប្បកិរិយាមួយចំនួន ដែលបង្ហាញពីភាពអាស អាភាស ឬបង្ហាញពីកេរ្តិ៍ភេទ គឺជាសកម្មភាពដែលខុសច្បាប់ ដែលយើងនឹងត្រូវចាត់វិធានការតាមផ្លូវច្បាប់តែម្តង ដែលយើងធ្វើការបានយ៉ាងជោគជ័យ នៅពេលកន្លងមកនេះ។
ក្រុមប្រតិបត្តិអង្គរមានផែនការផ្សព្វផ្សាយស្ពតខ្លីស្ដីពីក្រុមប្រតិបត្តិអង្គរទៅលើប្រពន្ធ័ផ្សព្វផ្សាយទូរទស្សន៍រដ្ឋ និងឯកជន គេហទំពរ័របស់អាជ្ញាធរជាតិអប្សរា ក្រសួងទេសចរណ៍ និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បណ្ដាញ Facebook Yuotube អង្គការអន្តរជាតិពិភពលោក អង្គការយូណេស្កូ សមាគមនិងភ្នាក់ងារទេសចរណ៍មួយចំនួន និងផ្សព្វផ្សាយនៅលើមធ្យោបាយដឹកជញ្ជូនតាមយន្តហោះ តាមរថយន្តដឹកអ្នកដំណើរភ្ញៀវទេសចរ រ៉ឺម៉ក ស៊ីក្លូ ដឹកភ្ញៀវនិងបិទស្ទិកគរ័នៅលើកន្លែងលក់សំបុត្រចូលទស្សនាអង្គរ៕
Subscribe to:
Posts (Atom)